កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៧២នាក់បន្ថែមទៀត ខណៈជាសះស្បើយ៤៧នាក់
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ទាំង៧១នាក់ដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍នោះ រួមមាន ជនជាតិខ្មែរ៦៨នាក់ ជនជាតិចិន៣នាក់ និងជនជាតិមីយ៉ាន់ម៉ាម្នាក់ រស់នៅរាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ។ ចំណែកអ្នកឆ្លងម្នាក់ទៀតជាជនជាតិឥណ្ឌា បានធ្វើដំណើរមកដល់កម្ពុជា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។
អានបន្ត -
សង្គមស៊ីវិលស្នើរដ្ឋាភិបាលជម្រុញឲ្យមីក្រូហិរញ្ញវត្ថុ និងធនាគារអនុវត្តការផ្អាកសងប្រាក់៣ខែ តែអ្នកផ្តល់ប្រាក់កំចីបានច្រានចោល
ក្រុមសង្គមស៊ីវិលជាង១០០អង្គការ នៅថ្ងៃអង្គារនេះ បានស្នើសុំឲ្យរដ្ឋាភិបាល ដាក់ចេញវិធានការ ណែនាំឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ នៅក្នុងប្រទេសកម្ពុជា ផ្អាកការបង់សងប្រាក់កម្ចី និងប្រាក់បង្គរទាំងអស់រយៈពេល៣ខែ។ ការស្នើសុំរបស់សង្គមស៊ីវិលដូច្នេះ គឺដើម្បីផ្តល់ឱកាសដល់កូនបំណុលបានស្នាក់នៅក្នុងផ្ទះ ជួយកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ក៏ប៉ុន្តែ ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ មើលឃើញថា វាជាសំណើអត្តឃាតប្រសិនបើពួកគេទទួលយក។
អានបន្ត -
លោក ហ៊ុន សែន គ្រោងឲ្យអ្នកជំងឺស្រាលៗ សម្រាកព្យាបាលតាមផ្ទះ ព្រោះខ្លាចអត់មានពេទ្យដាក់អ្នកជំងឺ
មន្ត្រីសង្គមស៊ីវិល និងអ្នកវេជ្ជសាស្ត្រ គាំទ្រវិធានការព្យាបាលអ្នកជំងឺកូវីដ-១៩ (Covid-19) ស្រាលៗ និងអ្នកជំងឺ ដែលគ្មានរោគសញ្ញា នៅតាមផ្ទះ។ ប៉ុន្តែពួកគេជំរុញឲ្យរដ្ឋាភិបាល និងគ្រូពេទ្យយកចិត្តទុកដាក់ឲ្យបានខ្ពស់ ទើបមានប្រសិទ្ធភាព ដូចការព្យាបាលនៅតាមមន្ទីរពេទ្យ។
អានបន្ត -
អាជ្ញាធររឹតបន្តឹងបន្ថែម ខណៈជំងឺកូវីដ១៩ រាលដាលខ្លាំងទៅតាមបណ្តាខេត្
ខណៈកម្ពុជាបន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ជារៀងរាល់ថ្ងៃ រដ្ឋបាលខេត្តមួយចំនួនបានចាត់វិធានការរឹតបន្តឹងកាន់តែតឹងរ៉ឹង ជាពិសេសអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ ដែលជាកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
អានបន្ត -
នៅពេលពលរដ្ឋកាន់តែច្រើនសម្រុកទៅចាក់វ៉ាក់សាំង ធ្វើឲ្យមន្ត្រីបន្ទោសគ្នាលើការចែកចាយវ៉ាក់សាំង
ប្រធានគណៈកម្មការចំពោះកិច្ចបែងចែកវ៉ាក់សាំងកូវីដ១៩ លោកស្រី ឱ វណ្ឌីន បានព្រមានធ្ងន់ៗចំពោះការអនុញ្ញាតឲ្យយកមនុស្សពីខាងក្រៅដែលមិនមែនជាមន្ត្រីរាជការស៊ីវិល មកចាក់វ៉ាក់សាំងនៅតាមស្ថាប័នរដ្ឋដែលនេះនឹងធ្វើឲ្យខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនមន្ត្រីដែលមានឈ្មោះនៅក្នុងក្រសួងនីមួយៗ។ សម្រាប់អ្នកឃ្លាំមើល ការបែងចែកវ៉ាក់សុំាងនៅកម្ពុជាទៅតាមផែនរបស់ថ្នាក់លើ មើលទៅគឺមានតម្លាភាពហើយ តែបារម្ភថា មន្ត្រីថ្នាក់ក្រោមយកទៅអនុវត្តមិនមានតម្លាភាពដែលប្រឈមនឹងការខ្វះខាត។
អានបន្ត -
អាជ្ញាធររាជធានីភ្នំពេញបញ្ជូនបុរស៣នាក់ជួបជុំផឹកស៊ីទៅតុលាការដោយចោទថាល្មើសវិធានសុខាភិបាល
កាលពីល្ងាចថ្ងៃទី៤ ខែមេសា កម្លាំងបុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកឃ្លាង បានចាប់ឃាត់ខ្លួនបុរស៣នាក់ រួមមានលោក អូន រតនា អាយុ៣៧ឆ្នាំ លោក ហូ រុនមុនី អាយុ៣០ឆ្នាំ និងលោក ហេង សូវីត អាយុ៧២ឆ្នាំ ខណៈពួកគេបានជួបជុំគ្នាផឹកស៊ីនៅមុខបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
អានបន្ត -
ទាហានជើងទឹក២នាក់បាត់ខ្លួននិង៤នាក់របួសក្នុងហេតុការណ៍ផ្ទុះអូប័រមួយគ្រឿង
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ប្រាប់ VOD នៅថ្ងៃអង្គារនេះថា កាលពីម្សិលមិញ អូប័រមួយគ្រឿងរបស់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានផ្ទុះម៉ាស៊ីនឆេះ នៅពេលមន្ត្រីយោធាចំនួន៦នាក់កំពុងដឹកស្បៀងទៅកាន់កងទ័ពជួរមុខនៅកោះសេះ អំឡុងជួបព្យុះនិងរលកខ្លាំង។
អានបន្ត -
ព័តមានសេដ្ឋកិច្ច ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១
១. ខេត្តកំពង់ធំ៖ វិធានការផ្អាកបណ្តោះអាសន្នរយៈពេល៩ថ្ងៃមិនប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចនោះទេ។ ២. ក្រសួងពាណិជ្ជកម្ម៖ គ្មានឡើយក្រុមហ៊ុនTeslaផលិតរថយន្តអគ្គិសនីនៅកម្ពុជា។ ៣. កម្ពុជា៖ទីផ្សារនាំចេញអង្ករធំជាងគេគឺប្រទេសចិនទោះស្ថិតក្នុងវិបត្តិដឹកជញ្ជូនយ៉ាងណាក្តី។ ៤. ទីផ្សារទឹកក្រូចស្រស់ហក់ឡើងខ្លាំងនៅក្នុងខែមេសានេះ ដោយវិបត្តិកូវីដ១៩។
អានបន្ត -
រដ្ឋាភិបាលប្រកាសបិទរមណីយដ្ឋានទូទាំងប្រទេស និងផ្អាកការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀតរយៈពេល១៤ថ្ងៃ
រាជរដ្ឋាភិបាលបានសម្រេចបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស និងផ្អាកការធ្វើដំណើរចេញ-ចូលពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ក្រោមហេតុផលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
អានបន្ត -
ប្រទេសមួយចំនួនអរគុណកម្ពុជាដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់មន្ត្រីទូត
បណ្តាប្រទេសមួយចំនួនអរគុណដល់កម្ពុជាដែលបានអនុញ្ញាតឱ្យមន្ត្រីទូតរបស់ខ្លួន រួមទាំងគ្រួសាររបស់ពួកគេ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បើទោះការផ្គត់ផ្គង់វ៉ាក់សាំងនៅកម្ពុជានៅមានកម្រិតក៏ដោយ។
អានបន្ត -
អ្នកឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ត្រូវបានរកឃើញថ្មីបន្ថែម៦៣នាក់ទៀត
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំង៦៣នាក់នោះ រួមមាន ជនជាតិខ្មែរ៦០នាក់ ជនជាតិវៀតណាម២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់ ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង។
អានបន្ត -
អ្នកឃ្លាំមើលសិទ្ធិការងារថា ការព្រមានបញ្ឈប់កម្មករដោយសារមិនព្រមចាក់វ៉ាក់សាំង គឺខុសនឹងគោលការណ៍ស្ម័គ្រចិត្ត
សារគំរាមបញ្ឈប់កម្មករនេះធ្វើឡើងជាថ្មីដោយតំណាងរបស់ក្រសួងការងារគឺលោក ហេង សួរ។ លោក ហេង សួរ បានបង្ហោះសារក្នុងបណ្ដាញសង្គម (Telegram) ថា ចាប់ពីខែសីហាខាងមុខទៅរោងចក្រណាដែលបរាជ័យក្នុងការចុះឈ្មោះកម្មករឱ្យចាក់វ៉ាក់សាំងបានតិចជាង ៧០ ភាគរយ នឹងរងពិន័យពីក្រុមអធិការកិច្ចរបស់ក្រសួង។ អ្នកនាំពាក្យក្រសួងការងាររូបនេះ ក៏បានបើកដៃឲ្យថៅកែរោងចក្រអាចបញ្ឈប់កម្មករបានក្រោមហេតុផលមិនបានចាក់វ៉ាក់សាំង។ ជាមួយគ្នានេះ លោកបញ្ជាក់ថា ខាងពេទ្យការងារក៏នឹងមិនពិនិត្យ ឬមិនចេញវិញ្ញាបនបត្រឲ្យកម្មករសម្រាប់ចូលធ្វើការងារដែរ បើកម្មកររូបនោះគ្មានកាតចាក់វ៉ាក់សាំង។
អានបន្ត -
ក្រសួងការងារត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករ កម្មការនីជិត២លាននាក់ សម្រាប់យុទ្ធនាការ៦ខែ
ក្រសួងការងារត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កម្មករ កម្មការនីជាង ១,៨លាននាក់ សម្រាប់រយៈពេល៦ខែ ចាប់ពីខែមេសានេះទៅ។ គិតចាប់ពីថ្ងៃទី០៣មកដល់ថ្ងៃទី០៥ ខែមេសានេះ ក្រសួងការងារទទួលបានការចុះឈ្មោះដោយស្មគ្រ័ចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីកម្មករ កម្មការិនីបានចំនួន ៣៨ម៉ឺននាក់ហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ Sinovac នេះ គឺផ្តើមចេញពីប្រធានសហជីពទៅមុន។
អានបន្ត -
បុរសជនជាតិចិនម្នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩
ក្រសួងសុខាភិបាលកម្ពុជា ឱ្យដឹងថា បុរសជនជាតិចិនម្នាក់បានស្លាប់ ដោយសារខ្សោយសួតធ្ងន់ធ្ងរនិងរលាតសួតទាំងសង្ខាងដែលបណ្ដាលមកពីជំងឺកូវីដ-១៩។
អានបន្ត -
ផ្សារអូរឫស្សីត្រូវបិទទ្វារ ខណៈយានជំនិះជាង១០០គ្រឿងត្រូវដកហូត ក្រោយបំពានបំរាមគោចរ
សមត្ថកិច្ចឲ្យដឹងថាម៉ូតូ និងរថយន្តជាង១០០គ្រឿងត្រូវបានដកហូតពីប្រជាពលរដ្ឋដែលបំពានបំរាមគោចរ ក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេលបីថ្ងៃមកនេះ ហើយផ្សារអូរឫស្សីវិញត្រូវបានបិទ ខណៈអ្នកលក់ដូរប្រហែល៥ ០០០នាក់នឹងត្រូវនាំទៅធ្វើតេស្តកូវីដ១៩ បន្ទាប់ពីមានអាជីវករ និងសន្តិសុខផ្សារនេះមានវិជ្ជមានកូវីដ១៩។
អានបន្ត -
កម្ពុជា៖ អាមេរិកប្រកាន់យកតួនាទីគ្របដណ្តប់ជាការឆ្លើយតបនឹងរបាយការណ៍សិទ្ធិមនុស្
ក្រសួងការបរទេសកម្ពុជាបានអះអាងថា សហរដ្ឋអាមេរិកប្រើតួនាទី«គ្របដណ្តប់លើគេ» ក្រោយក្រសួងការបរទេសអាមេរិកបានចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាឆ្នាំ២០២០។
អានបន្ត -
អ្នកប្រើប្រាស់ហ្វេសប៊ុកកម្ពុជាជិត៣ពាន់នាក់ស្ថិតក្នុងព្រឹត្តិការណ៍លេចធ្លាយទិន្នន័យ
អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាជិត៣ពាន់គណនី ស្ថិតក្នុងចំណោមគណនីហ្វេសប៊ុកជាង៥០០លាន ដែលទិន្នន័យអត្តសញ្ញាណសំខាន់ៗត្រូវបានលួច Hack តាំងតែពីឆ្នាំ២០១៩ ហើយទើបនឹងត្រូវបានបង្ហោះបែកធ្លាយជាសាធារណៈនាចុងសប្ដាហ៍កន្លងទៅ។
អានបន្ត -
កម្ពុជា៖ អាមេរិកប្រកាន់យកតួនាទីគ្របដណ្តប់ជាការឆ្លើយតបនឹងរបាយការណ៍សិទ្ធិមនុស្ស
ក្រសួងការបរទេសកម្ពុជាបានអះអាងថា សហរដ្ឋអាមេរិកប្រើតួនាទី«គ្របដណ្តប់លើគេ» ក្រោយក្រសួងការបរទេសអាមេរិកបានចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាឆ្នាំ២០២០។
អានបន្ត -
មេធាវី៖ សកម្មជនអតីតបក្សប្រឆាំង ដែលចុះចូលជាមួយបក្សកាន់អំណាច គួរត្រូវបានតុលាការលើកលែងការចោទប្រកាន់
នៅចុងក្រោយនេះ សកម្មជនអតីតគណបក្សសង្រ្គោះជាតិចំនួន៣នាក់ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ប្រចាំនៅរាជធានីភ្នំពេញ។ ចំពោះបញ្ហានេះ មេធាវីលោក កឹម សុខា កាលពីថ្ងៃអាទិត្យម្សិលមិញ បានលើកជាយោបល់ថា គួរស្នើឱ្យតុលាការលើកលែងការចោទប្រកាន់ដល់ពួកគេ ព្រោះពួកគេបានចុះចូលហើយ។ ប៉ុន្តែ អ្នកច្បាប់របស់រដ្ឋាភិបាលកម្ពុជាបានអះអាងថា សំណុំរឿងនៅតុលាការរបស់ពួកគេ គឺនៅតែដំណើរការជាធម្មតា គឺមិនត្រូវបានលើកលែង ព្រោះតែការចុះចូលនោះទេ។
អានបន្ត -
ប៉ូលិសខេត្តបាត់ដំបង រងការចោទប្រកាន់ថា ធ្វើទារុណកម្មជនសង្ស័យម្នាក់រហូតដល់ស្លាប់
មន្ត្រីប៉ូលិសនៅខេត្តបាត់ដំបង រងការចោទប្រកាន់ថា បានធ្វើទារុណកម្មជនសង្ស័យម្នាក់រហូតដល់ស្លាប់ កាលពីថ្ងៃទី៣ ខែមេសា។ ប៉ុន្តែស្នងការនគរបាលខេត្តបាត់ដំបង អះអាងថា ជនសង្ស័យរូបនោះ គាំងបេះដូងស្លាប់ខ្លួនឯងដោយសារប្រើគ្រឿងញៀន។ ទោះជាយ៉ាងណា សាច់ញាតិរបស់បុរសដែលស្លាប់នោះ មិនជឿលើការអះអាងរបស់ប៉ូលិសនេះទេ ព្រោះសាកសពមានស្នាមជាំច្រើនកន្លែង។
អានបន្ត