កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
រដ្ឋមន្រ្តីសុខាភិបាលចេញប្រកាសកំណត់អ្នកជាប់កាតព្វកិច្ចត្រូវពាក់ម៉ាស់និងរក្សាគន្លាត
សេចក្តីប្រកាសស្តីពីកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ចេញដោយរដ្ឋមន្រ្តីសុខាភិបាលលោក ម៉ម ប៊ុនហេង នៅថ្ងៃទី២២មីនាម្សិលមិញបញ្ជាក់ថា អ្នកដែលមានកាតព្វកិច្ចពាក់ម៉ាស់ រួមមានអ្នកដែលមានវិជ្ជមានកូវីដ១៩ក្នុងពេលជួបផ្ទាល់ជាមួយមន្ត្រីសុខាភិបាលឬមន្ត្រីសមត្ថកិច្ចផ្សេងៗ អ្នកធ្វើចត្តាឡីស័កប៉ុន្តែលើកលែងការធ្វើចត្តាឡីដាច់តែឯង អ្នកបើកបរយានគ្រប់ប្រភេទដែលជាមធ្យោបាយដឹកជញ្ជូនសម្រាប់បម្រើសាធារណៈ អ្នកធ្វើដំណើរតាមមធ្យោបាយរួម ឬមធ្យោបាយដឹកជញ្ជូនសម្រាប់បម្រើឱ្យសាធារណៈ។
អានបន្ត -
ក្រសួងតម្រូវឱ្យពលរដ្ឋដែលជួបជុំគ្នានៅទីសាធារណៈចាប់ពី២នាក់ត្រូវពាក់ម៉ាស់
ប្រកាសរបស់ក្រសួងសុខាភិបាលនេះ បានគូសបញ្ជាក់ថា ប្រសិនបើបុគ្គលណាមិនបំពេញកាតព្វកិច្ចទាំងពីរនេះទេ នឹងត្រូវទទួលរងការពិន័យជាទឹកប្រាក់ពី ២០០ ០០០រៀល ដល់ ១ ០០០ ០០០រៀល ដូចមានចែងនៅក្នុងអនុក្រឹត្យ ស្តីពី «វិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។
អានបន្ត -
ក្រសួងសុខាភិបាល៖ចាប់ពីពេលនេះទៅ បុគ្គលមិនពាក់ម៉ាសនៅទីសាធារណៈ គឺត្រូវពិន័យពី២០ម៉ឺនទៅ១លានរៀល
ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសកំណត់ឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវពាក់ម៉ាសឱ្យបានគ្រប់គ្នា និងរក្សាគម្លាតសុវត្ថិភាពឱ្យបាន១ម៉ែត្រកន្លះ ដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ ក្រសួងសុខាភិបាលបានកំណត់ច្បាស់លាស់ថា បុគ្គលណាដែលមិនពាក់ម៉ាសនៅទីសាធារណៈ និងកន្លែងជួបជុំមនុស្សច្រើន និងមិនរក្សាគម្លាតបុគ្គល គឺនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ពីចន្លោះ២០ម៉ឺនរៀលទៅ១លានរៀល។
អានបន្ត -
អ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញផ្ទុយគ្នាជុំវិញប្រសិទ្ធភាពនៃការដាក់ទណ្ឌកម្មជាក់លាក់ទៅលើក្រុមមេដឹកនាំនៅកម្ពុជា
បញ្ហាដាក់ទណ្ឌកម្មជាក់លាក់ទៅលើបុគ្គលអ្នកមានលុយមានអំណាចមួយចំនួននៅកម្ពុជា ដែលចូលរួមពាក់ព័ន្ធនឹងការរម្លាយប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរថ្មីៗនេះ ត្រូវក្រុមតំណាងរាស្ត្រនៅសភាអឺរ៉ុបលើកយកមកជជែកគ្នាយ៉ាងផុលផុស។ ពួកគេបានអនុម័តសេចក្តីសម្រេចចុងក្រោយមួយដោយជំរុញឲ្យក្រុមប្រឹក្សាអឺរ៉ុបប្រញាប់ដាក់ចេញវិធានការបែបនេះ មកលើក្រុមមន្ត្រីជាន់ខ្ពស់នៅកម្ពុជា ដើម្បីឲ្យពួកគេងាកមកស្តាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។
អានបន្ត -
បណ្តាញសហគមន៍ព្រៃឡង់ និងសកម្មជនព្រៃឈើ ស្នើក្រសួងបរិស្ថានអនុញ្ញាតឲ្យពួកគាត់ល្បាតព្រៃដោយសេរីឡើងវិញ
បណ្តាញសហគមន៍ព្រៃឡង់ និងសកម្មជនព្រៃឈើនៅថ្ងៃទិវាព្រៃឈើអន្តរជាតិ ២១មីនា ឆ្នាំ២០២១ នេះបានស្នើក្រសួងបរិស្ថានអនុញ្ញាតឲ្យពួកគាត់បានចូលល្បាតព្រៃដោយសេរីឡើងវិញ បន្ទាប់ពីត្រូវបានរារាំងតាំងពីដើមឆ្នាំ២០២០មកម្លេះ។
អានបន្ត -
មេធាវីអន្តរជាតិ ថាបណ្ដឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នឹងត្រូវយកមកសម្រេច ក្នុងឆ្នាំនេះ
មេធាវីអន្តរជាតិ ដែលបានដាក់ប្តឹងរដ្ឋាភិបាលលោក ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) អំពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ រឿងរំលោភដីធ្លី និងសិទ្ធិមនុស្ស ថានេះជាពេលវេលាសមល្មម ដើម្បីព្រះរាជអាជ្ញាតុលាការនេះ ចាត់ការរឿងក្ដី។
អានបន្ត -
ក្រសួងធម្មការប្ដឹងលោក ផែង វណ្ណៈ ពីបទញុះញង់ ប្រមាថ និងគំរាមសម្លាប់ព្រះសង្ឃ
ក្រសួងធម្មការប្ដឹងអតីតមន្ត្រីប្រដាប់អាវុធនិងជាអតីតម្ចាស់គេហទំព័រសារព័ត៌មាន ផែង វណ្ណៈ (Pheng Vannak News) គឺលោក ផែង វណ្ណៈ ពីបទញុះញង់ឲ្យមានការរើសអើង ជេរប្រមាថ និងគំរាមសម្លាប់ព្រះសង្ឃតាមបណ្ដាញសង្គម (facebook)។ សង្គមស៊ីវិល គាំទ្រចំណាត់ការផ្លូវច្បាប់របស់ក្រសួងធម្មការដើម្បីរក្សាតម្លៃព្រះពុទ្ធសាសនា។
អានបន្ត -
ឧកញ៉ាម្នាក់បង្កហិង្សាលើប្រពន្ធ បានសាងព្រះផ្នួស ព្រមទាំងរួចផុតពីការសាកសួររបស់ប៉ូលីស
នគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ខ្លួនមិនទាន់បានសាកសួរលោក ដួង ឆាយ ជាឧកញ៉ាម្នាក់ ដែលត្រូវបានថតជាប់ឃើញបង្កហិង្សាលើភរិយារបស់ខ្លួនម្តងហើយម្តងទៀតដោយត្រូវរង់ចាំបញ្ជាពីព្រះរាជអាជ្ញាជាលើកទីពីរ ពីព្រោះលោក ឆាយ បានក្លាយជាព្រះសង្ឃហើយកាលពីចុងសប្តាហ៍។
អានបន្ត -
មានអ្នកស្លាប់ម្នាក់ទៀតដោយសារជំងឺកូវីដ១៩ នៅថ្ងៃនេះ ធ្វើអោយចំនួនករណីស្លាប់ក្នុងប្រទេសកម្ពុជាកើនដល់ ៥ នាក់
មេរោគកូវីដ-១៩ បានឆក់យកជីវិតរបស់ជនរងគ្រោះម្នាក់ទៀតនៅថ្ងៃនេះដោយសារអ្នកជំងឺម្នាក់ទៀតបានស្លាប់ដោយសារវីរុសដ៏សាហាវនេះ នៅព្រឹកនេះ។អ្នកស្លាប់ត្រូវបានគេស្គាល់ឈ្មោះអ៊ិន ម៉ានីតា អាយុ ៦២ ឆ្នាំដែលជាម្តាយរបស់តារាកំប្លែងស្រីក្នុងស្រុកដែលគេស្គាល់ថា ស្រីពីន។
អានបន្ត -
WHO ជំរុញឲ្យក្រុមហ៊ុនផ្សេងទៀតធ្វើដូច AstraZeneca ដោយផ្តល់អាជ្ញាប័ណ្ណ លើបច្ចេកទេសផលិតវ៉ាក់សាំង ដល់ក្រុមហ៊ុនដទៃផលិតបន្
(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក នៅថ្ងៃចន្ទសប្តាហ៍នេះ បានលើកឡើងថា ក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំង COVID-19 ដទៃទៀត គួរតែយកលំនាំតាមក្រុមហ៊ុនអង់គ្លេស AstraZeneca នោះគឺការផ្តល់អាជ្ញាប័ណ្ណផ្នែកបច្ចេកទេស ឲ្យក្រុមហ៊ុនផ្សេងទៀតផលិតបន្ត នៅតាមតំបន់ខុសៗគ្នាជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២១។
អានបន្ត -
សមត្ថកិច្ចឃាត់ខ្លួនអ្នកភូមិ ៤ នាក់ គោយន្ត ៦ គ្រឿង និងឈើជាង ១ ម៉ែត្រគុប
ស្ទឹងត្រែង/មណ្ឌលគិរីៈ អ្នកភូមិចំនួន ៤ នាក់ គោយន្ត ៦ គ្រឿង និងឈើជាង ១ ម៉ែត្រគុប ត្រូវបានមន្ត្រីបរិស្ថាន និងរដ្ឋបាលព្រៃឈើបង្ក្រាបចាប់ក្នុងអំឡុងពេលនៃការចុះល្បាតរយៈពេល ៣ ថ្ងៃ ក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងនៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អានបន្ត -
សហជីពបារម្ភថា ការធ្វើដំណើរទៅស្រុកកំណើតរបស់កម្មករនៅថ្ងៃចូលឆ្នាំខ្មែរ អាចនាំឲ្យឆ្លងរាលដាលជំងឺកូវីដ១៩
ភ្នំពេញ — ខណៈរដ្ឋាភិបាលចេញសារាចរណែនាំពីការឈប់សម្រាកនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ តំណាងសហជីពសម្តែងការព្រួយបារម្ភពីលទ្ធភាពនៃការឆ្លងជំងឺកូវីដ១៩ ប្រសិនបើកម្មករសម្រុកធ្វើដំណើរទៅស្រុកកំណើតនៅតាមបណ្តាខេត្តនានា។
អានបន្ត -
ស្ត្រីវ័យ៦២ឆ្នាំម្នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២១ ឱ្យដឹងថា ស្រ្តីអាយុ៦២ឆ្នាំ ដែលស្លាប់ដោយសារកូវីដ-១៩ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រសួងបន្តថា ស្ត្រីរូបនេះបានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ខណៈកំពុងសម្រាកព្យាបាលជំងឺនេះ ក្រោយពីបានរកឃើញមានផ្ទុកជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។
អានបន្ត -
ក្រសួងអប់រំៈ សកម្មភាពអប់រំក្រៅប្រព័ន្ធឆ្នាំ ២០២០ ធ្លាក់ចុះដោយផលប៉ះពាល់កូវីដ ១៩
ភ្នំពេញៈ សកម្មភាពអប់រំក្រៅប្រព័ន្ធនៅឆ្នាំ ២០២០ មានការធ្លាក់ចុះបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ដែលការធ្លាក់ចុះនេះបណ្ដាលមកពីបញ្ហានៃការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងសហគមន៍។ នេះបើតាមរបាយការណ៍ស្ដីពីការអប់រំក្រៅប្រព័ន្ធដែលក្រសួងអប់រំបានចេញផ្សាយកាលពីថ្ងៃទី ១៨ ខែមីនា។
អានបន្ត -
មន្ត្រីមន្ទីរសុខាភិបាលប៉ៃលិនត្រូវបានបណ្ដេញចេញក្រោយបង្ហោះសារបញ្ហាកន្លែងចត្តាឡីស័ក
ប៉ៃលិនៈ មន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិនម្នាក់ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ក្រោយពីបានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធបញ្ហាកូវីដ ១៩ នៅមណ្ឌលចត្តាឡីស័ក ដែលត្រូវបានចោទប្រកាន់ថាមានចេតនាញុះញង់ និងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងអង្គភាព។
អានបន្ត -
កូវីដ១៩បានឆក់យកជីវិតអ្នកជំងឺខ្មែរវ័យ៧៥ឆ្នាំម្នាក់ទៀត បន្ទាប់ពីរកឃើញមានផ្ទុកជំងឺនេះមិនដល់២៤ម៉ោងផង
ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃចន្ទនេះបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៣នាក់បន្ថែមទៀតក្នុងនោះ២នាក់ជាករណីនាំចូល។ ចំណែក ៧១នាក់ទៀត គឺជាការឆ្លងក្នុងសហគមន៍ដែលនៅភ្នំពេញមាន២៨នាក់ ខេត្តព្រះសីហនុ៣២នាក់ ខេត្តកំពង់ធំ៥នាក់ ខេត្តកណ្ដាល៣នាក់ និង ខេត្តសៀមរាប ព្រៃវែង កែប មានម្នាក់ៗដូចគ្នា។ ជាមួយនឹងការរកឃើញដ៏ច្រើនសន្ធឹកនេះ កម្ពុជាក៏បានរកឃើញអ្នកស្លាប់ម្នាក់បន្ថែមទៀតដោយសារតែជំងឺកូវីដ១៩នេះនៅព្រឹកថ្ងៃនេះផងដែរ។ ក្រសួងសុខាភិបាលបានបង្ហាញឱ្យដឹងថា អ្នកស្លាប់ថ្មីនេះ គឺជាវេជ្ជបណ្ឌិតចូលនិវត្តន៍ និង ជាប្រធានគណៈកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តកីឡានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
អានបន្ត -
សកម្មជនព្រៃឈើ ព្រះសង្ឃ សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល រួមគ្នាធ្វើយុទ្ធនាការទាមទារឲ្យមានការល្បាតព្រៃដោយសេរី
សកម្មជនព្រៃឈើ ព្រះសង្ឃ សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល រួមគ្នាធ្វើយុទ្ធនាការទាមទារឲ្យមានការល្បាតព្រៃដោយសេរី កុំឲ្យមានការគំរាមកំហែង ឬការរារាំងពីស្ថាប័នមានសមត្ថកិច្ច ជាពិសេស ក្រសួងបរិស្ថាន។ ពួកគេបានចាប់ផ្ដើមធ្វើយុទ្ធនាការនេះ កាលពីថ្ងៃទី២១ ខែមីនា នៅចំទិវាអន្តរជាតិព្រៃឈើ ដោយចាប់ផ្ដើមធ្វើនៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ។
អានបន្ត -
គ្រូពេទ្យឯកទេសផ្នែកកុមារម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩
ក្រសួងសុខាភិបាល ឱ្យដឹងថា បុរសវ័យចំណាស់ដែលជាគ្រូពេទ្យជំនាញជំងឺកុមារម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺនេះបានកើនដល់៤នាក់។
អានបន្ត -
ពលករខ្មែរ១០នាក់ ឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ ខណៈលំហូរពលករចូលកម្ពុជាមានការកើនឡើង
យ៉ាងហោចក៏មាន ពលករខ្មែរចំនួន១០នាក់ ដែលកំពុងធ្វើការនៅក្នុងខេត្តសាមុតប្រាកាន ត្រូវបានរកឃើញថាវិជ្ជមានកូវីដ-១៩ នៅក្នុងសហគមន៍ជាចង្កោមថ្មីនៅប្រទេសថៃ។ ខេត្តសាមុតប្រាកាន គឺជាខេត្តទី២ ដែលផ្ទុះចេញនូវការឆ្លងជំងឺកូវីដ-១៩ លើពលករចំណាកស្រុកធ្វើការនៅប្រទេសថៃ បន្ទាប់ពីខេត្តសាមុតសាខន។ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅលើពលករខ្មែរ ស្របពេលដែល មានលំហូរពលករខ្មែរវិលត្រលប់មកកម្ពុជាវិញ ក៏មានការកើនឡើងកាន់តែច្រើនផងដែរ។
អានបន្ត -
លោកស្រីឱ វណ្ណឌីន៖វិបត្តិកូវីដបច្ចុប្បន្នកំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរហើយ តែមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ
នៅថ្ងៃព្រឹកថ្ងៃចន្ទនេះ កម្ពុជាមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ម្នាក់បន្ថែមទៀតហើយ ខណៈអ្នកឆ្លងថ្មីនៅតែបន្តកើនឡើងជាលំដាប់។ លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ បានអះអាងថា ករណីស្លាប់នេះ គឺបង្កឡើងដោយជំងឺកូវីដ១៩បំលែងថ្មី។ ជាមួយគ្នានេះ លោកស្រីបានគូសបញ្ជាក់ថា ស្ថានភាពចុងក្រោយនេះ គឺជាសារបង្ហាញថា ជំងឺកូវីដ១៩កំពុងតែញាំញីខ្លាំងឡើងៗនៅក្នុងប្រទេសកម្ពុជាហើយ ជាពិសេស គឺវីរុសបំលែងថ្មីតែម្តង។ ប៉ុន្តែ លោកស្រីថា វានៅមិនទាន់ដល់កម្រិតដែលត្រូវប្រកាសអាសន្ននោះទេ។ សម្រាប់លោកស្រីឱ វណ្ណឌីន ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន និងបង្កើនការការពារឱ្យខ្ពស់មែនទែនដោយត្រូវជៀងវាងជាចម្បងនៅការជួបជុំផឹកស៊ី ព្រោះកន្លងមក ការឆ្លងថ្មីភាគច្រើន គឺកើនចេញពីការជួបជុំគ្នាផឹកស៊ីនេះតែម្តង។
អានបន្ត