កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.002


  • តំណាង​សហជីព​ការងារ​មួយ​រូប​សង្ឃឹម​ថា​តុលាការ​កំពូល​នឹង​ផ្តល់​យុត្តិធម៌​ឱ្យ​ខ្លួន​ដោយ​ទម្លាក់​ចោល​បទ​ចោទ
    អានបន្ត

    តំណាង​សហជីព​ការងារ​មួយ​រូប​សង្ឃឹម​ថា​តុលាការ​កំពូល​នឹង​ផ្តល់​យុត្តិធម៌​ឱ្យ​ខ្លួន​ដោយ​ទម្លាក់​ចោល​បទ​ចោទ

    ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហៅ​កាត់​ថា IDEA លោក វន់ ពៅ សង្ឃឹម​ថា​តុលាការ​កំពូល នឹង​ផ្តល់​យុត្តិធម៌​ដល់​រូប​គាត់ ខណៈ​តុលាការ​គ្រោង​នឹង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ដំឡើង​ប្រាក់ឈ្នួល​អំឡុង​ឆ្នាំ​២០១៤ នៅ​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៤ ខាងមុខ​នេះ។ លោក វន់ ពៅ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​បាន​ចូល​សវនាការ​នៅ​តុលាការ​កំពូល​ថា តុលាការ​កំពូល​បាន​បើក​សវនាការ​លើ​សំណុំរឿង​លោក និង​ជន​ជាប់ចោទ​ចំនួន ៣​នាក់​ផ្សេង​ទៀត នៅ​ថ្ងៃទី​២ ខែ​កញ្ញា ពាក់ព័ន្ធ​នឹង​បទ​ចោទ ញុះញង់ និង​អ្នក​ផ្ដើម​គំនិត​ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា។ លោក​សង្ឃឹម​លើ​តុលាការ​កំពូល​នឹង​ទម្លាក់​បទ​ចោទ។

    អានបន្ត
  • ភរិយា​សកម្មជន​គណបក្ស​កម្លាំង​ជាតិ​អំពាវនាវ​ឱ្យ​ដោះលែង​ស្វាមី
    អានបន្ត

    ភរិយា​សកម្មជន​គណបក្ស​កម្លាំង​ជាតិ​អំពាវនាវ​ឱ្យ​ដោះលែង​ស្វាមី

    ភរិយា​របស់​មន្រ្តី​គណបក្ស​កម្លាំង​ជាតិ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​និង​តុលាការ​ដោះ​លែង​ស្វាមី​របស់​អ្នកស្រី ​គឺ​លោក​ ជិន ប៊ុណ្ណារ័ត្ន ​ដែល​មាន​តួនាទី​ជា​អគ្គ​នាយក​រដ្ឋបាល​នៃ​គណបក្ស។​ លោក​ ជិន ប៊ុណ្ណារ័ត្ន ​ត្រូវ​បាន​ចាប់​ខ្លួន​ វេលា​ម៉ោង ​១១​និង​៤៥​នាទី​ព្រឹក​ កាល​ពី​ថ្ងៃ​ទី​ ២ ​ខែ​កញ្ញា​ នៅ​ខាង​មុខ​ផ្ទះ​ ក្នុង​សង្កាត់​ស្ទឹង​មានជ័យ ​ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ។​ នេះ​បើ​យោង​តាម​គណបក្ស​កម្លាំង​ជាតិ ​និង​ក្រុម​គ្រួសារ​របស់​សកម្ម​ជន។​

    អានបន្ត
  • មេបក្សជំនាន់ថ្មី ប្រឈមការចាប់ខ្លួន ក្រោយពីលេចចេញដីកាតុលាការខេត្តរតនគិរី
    អានបន្ត

    មេបក្សជំនាន់ថ្មី ប្រឈមការចាប់ខ្លួន ក្រោយពីលេចចេញដីកាតុលាការខេត្តរតនគិរី

    លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ប្រឈមនឹងការចាប់ខ្លួន ប្រសិនជាវិលចូលស្រុកវិញ ក្រោយពីលេចឡើងនូវដីការបស់តុលាការខេត្តរតនគិរី ដែលបង្គាប់ឱ្យចាប់ខ្លួនលោក។ ប៉ុន្តែមេបក្សរូបនេះ អះអាងថា រាល់សកម្មភាព និងសារនយោបាយរបស់ខ្លួនកន្លងមក គឺមិនមានការញុះញង់ទាក់ទងនឹងគម្រោង CLV ឡើយ។ការអះអាងរបស់មេបក្សរូបនេះ បន្ទាប់ពីមានស្ថាប័នសារព័ត៌មានមួយចំនួនដែលមានទំនោរខាងរាជរដ្ឋាភិបាល បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញានេះថា តុលាការខេត្តរតនគិរី ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា ពាក់ព័ន្ធករណីញុះញង់ឱ្យមានការរើសអើងការអភិវឌ្ឍន៍តំបន់ត្រីកោណរវាងរដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម (CLV)។

    អានបន្ត
  • សាច់ញាតិ និងមន្ត្រីបក្សកម្លាំងជាតិ ស្រាវជ្រាវជនស៊ីវិលដែលចាប់ខ្លួនលោក ជិន ប៊ុណ្ណារ័ត្ន
    អានបន្ត

    សាច់ញាតិ និងមន្ត្រីបក្សកម្លាំងជាតិ ស្រាវជ្រាវជនស៊ីវិលដែលចាប់ខ្លួនលោក ជិន ប៊ុណ្ណារ័ត្ន

    ភរិយាលោក ជិន ប៊ុណ្ណារ័ត្ន និងគណបក្សកម្លាំងជាតិ កំពុងស្រាវជ្រាវរកជនស៊ីវិលដែលចាប់ខ្លួនលោក ខណៈការស្រាវជ្រាវដល់ស្នងការនគរបាលរាជធានីភ្នំពេញ តែត្រូវបានស្នងការបដិសេធថាមិនបាននាំខ្លួនលោក ប៊ុណ្ណារ័ត្ន ឡើយ។ ទោះជាយ៉ាងណាការចាប់ខ្លួននេះ គណបក្សកម្លាំងជាតិចាត់ទុកថា ជាការគំរាមកំហែង និងបំភិតបំភ័យដល់គណបក្សប្រឆាំង ប៉ុន្តែគណបក្សកាន់អំណាច ច្រានចោលការលើកឡើងរបស់គណបក្សកម្លាំងជាតិ ដោយអះអាងថា រាល់ការចាប់ខ្លួនមន្ត្រីម្នាក់ៗក្នុងបក្សនេះ គឺធ្វើឡើងតាមច្បាប់ត្រឹមត្រូវ។

    អានបន្ត
  • អ្នកឃ្លាំ​មើល​សង្គម​ចង់ឃើញ​វិធានការ​ច្បាប់​លើ​អ្នក​ចេញ​ផ្លាកលេខខ.ម.​ និង​អ្នកប្រើប្រាស់​ដែល​​មិន​ត្រឹម​ត្រូវ
    អានបន្ត

    អ្នកឃ្លាំ​មើល​សង្គម​ចង់ឃើញ​វិធានការ​ច្បាប់​លើ​អ្នក​ចេញ​ផ្លាកលេខខ.ម.​ និង​អ្នកប្រើប្រាស់​ដែល​​មិន​ត្រឹម​ត្រូវ

    អ្នក​ឃ្លាំ​មើល​សង្គម​ ជំ​រុញ​ឱ្យ​​មាន​ការ​ចាត់​វិធាន​ការ​ទៅ​លើ​អ្នក​ដែល​ចេញ​ផ្លាក​លេខ ខ.ម. ទៅ​ឱ្យ​អ្នក​ដែល​​មិនមាន​សិទ្ធិ​​​ក្នុង​ការ​ប្រើប្រាស់​ និង​ជន​បរទេស​ ព្រម​ទាំង​ជន​ស៊ីវិល​​​​ដែល​កំពុង​​ប្រើប្រាស់​ផ្លាក​លេខ​នេះ​​ដោយ​មិនត្រឹម​ត្រូវ។ ការជំរុញ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អគ្គនាយកដ្ឋាន​សម្ភារៈបច្ចេកទេស​នៃ​​​​ក្រសួងការពារជាតិ​ កាលពី​ថ្ងៃទី​៣០​ ខែ​សីហា​ ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជាថ្មី​ទៀត​អំពីការ​ប្រើប្រាស់ផ្លាក​លេខ​ចរាចរ​ខេមរភូមិន្ទ​ ឬ​ ខ.ម.។

    អានបន្ត
  • ពលរដ្ឋ​រស់នៅ​តំបន់​ភ្នំ​១៥០០ ក្នុង​ខេត្ត​ពោធិ៍សាត់​បារម្ភ​បាត់បង់​ដីធ្លី
    អានបន្ត

    ពលរដ្ឋ​រស់នៅ​តំបន់​ភ្នំ​១៥០០ ក្នុង​ខេត្ត​ពោធិ៍សាត់​បារម្ភ​បាត់បង់​ដីធ្លី

    ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ភ្នំ​១៥០០ ​នៃ​ស្រុក​វាលវែង ​ខេត្ត​ពោធិ៍សាត់ ​ក្បែរ​តំបន់​អន្ទង់អាំង ​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​ផ្តល់​កម្ម​សិទ្ធិ​ដី​ធ្លី​ស្រប​ច្បាប់ ​ខណៈ​ពួកគេ​កំពុង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​តាម​ចំណាត់​ការ​របស់​រដ្ឋបាល​ខេត្ត។​ ពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ ​៥៥​ ចន្លោះ​គីឡូ​ម៉ែត្រ​ ១៣៦ ​និង ​១៣៨ ​ក្នុង​ស្រុក​វាលវែង ​អះអាង​ថា​ ពួកគេ​ទទួល​បាន​ព័ត៌មាន​ថា​ តំបន់​ដែល​ពួកគេ​កំពុង​រស់​នៅ​ជា​តំបន់​បៃតង​ដែល​ត្រូវ​ការ​ពារ​ដោយ​រដ្ឋ។​

    អានបន្ត
  • CLV៖ សិទ្ធមនុស្សកម្ពុជា​ថា APHR បំផ្លើសព័ត៌មាន និង​មាន​ចេតនាគាំទ្រអំពើឧក្រិដ្ឋ
    អានបន្ត

    CLV៖ សិទ្ធមនុស្សកម្ពុជា​ថា APHR បំផ្លើសព័ត៌មាន និង​មាន​ចេតនាគាំទ្រអំពើឧក្រិដ្ឋ

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បដិសេធនឹងសេចក្ដីថ្លែងការណ៍របស់ ASEAN Parliamentarians for Human Rights (APHR) ដែលរិះគន់កម្ពុជាលើការឃាត់ខ្លួនមនុស្សមួយចំនួនពាក់ព័ន្ធនឹងផែនការតវ៉ា លើគម្រោងសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ។ CHRC ចាត់ទុកការរិះគន់ទាំងនេះ គ្មានព័ត៌មានមូលដ្ឋាន និងមានលក្ខណៈនយោបាយ ខណៈកម្មកម្ពុជាចាត់វិធានការលើអ្នកប្រព្រឹត្តបទល្មើស។CHRC ថ្កោលទោសយ៉ាងខ្លាំង លើការចោទប្រកាន់របស់ APHR ហើយទុកសេចក្តីថ្លែងការណ៍របស់អង្គការនេះ មានចេតនាគាំទ្រអំពើឧក្រិដ្ឋ ហើយ​សរសេរចំណង​ជើង​លើ​សេចក្តីបំភ្លឺ​របស់ខ្លួនថា «ការប្រព្រឹត្ត​បទល្មើស​ព្រហ្ម​ទណ្ឌ​ មិនមែនជាការអនុវត្ត​សិទ្ធិមនុស្សទេ»។

    អានបន្ត
  • ពលរដ្ឋ​ថា ក្រុមហ៊ុន របស់​ក្រុម​ប្រឹក្សា​ខេត្ត​ស្ទឹងត្រែង រំលោភ​យក​ដី​ស្រែ​ចម្ការ និង​ប្ដឹង​ពលរដ្ឋ
    អានបន្ត

    ពលរដ្ឋ​ថា ក្រុមហ៊ុន របស់​ក្រុម​ប្រឹក្សា​ខេត្ត​ស្ទឹងត្រែង រំលោភ​យក​ដី​ស្រែ​ចម្ការ និង​ប្ដឹង​ពលរដ្ឋ

    ពលរដ្ឋ ២២៨គ្រួសារ រស់​នៅ​ភូមិ​ច្រប់ ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង អះអាង​ថា ក្រុមហ៊ុន សល សុភា ពាណិជ្ជ ដែល​ជា​កម្មសិទ្ធិ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ស្ទឹងត្រែង លោក ឈុន កុសល បាន​រំលោភ​យក​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ជាង​១​ពាន់​ហិកតារ រួច​គំរាមកំហែង និង​ប្ដឹង​ពលរដ្ឋ​ពី​បទ​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​ខុសច្បាប់​ថែម​ទៀត។ ខណៈ​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង បាន​កោះហៅ​ប្រជាពលរដ្ឋ​ចំនួន​២នាក់ ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ ប៉ុន្តែ​តុលាការ​ពន្យារ​ពេល​ក្នុង​ការ​សាកសួរ ដោយសារ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​មក​គាំទ្រ​នៅ​មុខ​តុលាការ។

    អានបន្ត
  • សមត្ថកិច្ច​ចាប់ខ្លួន​ប្រធាន​ក្រុមការងារ​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពត
    អានបន្ត

    សមត្ថកិច្ច​ចាប់ខ្លួន​ប្រធាន​ក្រុមការងារ​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពត

    សាច់ញាតិ និង​គណបក្ស​កម្លាំង​ជាតិ​អះអាង​ថា មនុស្ស​ស្លៀកពាក់​ស៊ីវិល​មួយ​ក្រុម​បាន​ចាប់ខ្លួន​ប្រធាន​ក្រុមការងារ​គណបក្ស​កម្លាំង​ជាតិ​ខេត្តកំពត លោក ជិន ប៊ុនណារត្ន័ នៅ​ថ្ងៃទី​២ ខែ​កញ្ញា ដោយ​មិន​បង្ហាញ​ដីកា ឬ​បញ្ជាក់​ពី​មូលហេតុ​នោះ​ទេ​។ ពួកគេ​សង្ស័យ​ថា ការ​ចាប់ខ្លួន លោក ជិន ប៊ុនណារត្ន័ នេះ​ដោយសារ​សកម្មភាព​នយោបាយ​របស់​លោក។

    អានបន្ត
  • ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងប្រមាណ៣ពាន់ ធ្វើមហាបាតុកម្មប្រឆាំង CLV ម្តងទៀត
    អានបន្ត

    ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងប្រមាណ៣ពាន់ ធ្វើមហាបាតុកម្មប្រឆាំង CLV ម្តងទៀត

    ប្រជាពលរដ្ឋខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ប្រមាណ​៣ពាន់នាក់ បាន​បន្ត​ប្រមូលផ្តុំ​គ្នា​ធ្វើ​មហាបាតុកម្ម​សាជាថ្មី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ដក​ខ្លួន​ចេញ​ពី​កិច្ចសហប្រតិបត្តិការ​តំបន់​​ត្រីកោណ​​អភិវឌ្ឍន៍​ជាមួយ​ឡាវ និង​វៀតណាម​ (CLV-DTA) ដើម្បី​ការពារ​ទឹកដី​ទុក​សម្រាប់​កូន​ខ្មែរ។ បាតុកម្មលើក​ទីពីរ​នេះ កើត​មាន​ឡើង​បន្ទាប់ពី​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មិន​ព្រម​ដក​ខ្លួន​ចេញ​ពីកិច្ចសហប្រតិបត្តិការ CVL តាម​សំណើ​​របស់​ពលរដ្ឋទូទៅ ប៉ុន្តែ​ដ្ឋាភិបាល​ត្រកូលហ៊ុន​បាន​បន្ត​បង្ក្រាប​លើ​អ្នក​រិះគន់​ទៅវិញ។

    អានបន្ត
  • មេធាវី​ការពារ​ក្តី​ជំរុញ​តុលាការ​កំពូល​ទម្លាក់​បទ​ចោទ​លើ​ លោក វន់ ពៅ​
    អានបន្ត

    មេធាវី​ការពារ​ក្តី​ជំរុញ​តុលាការ​កំពូល​ទម្លាក់​បទ​ចោទ​លើ​ លោក វន់ ពៅ​

    នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​នៅ​តុលាការ​កំពូល​នា​ថ្ងៃ​ចន្ទ​នេះ​ មេធាវី​ការពារ​ក្តី​នៅ​តែ​បន្ត​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក​ វន់ ពៅ ​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា​ IDEA ​ក្នុង​សំណុំ​រឿង​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ​កាល​ពី​១០​ឆ្នាំ​មុន។ នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​ សហ​មេធាវី​លោក​ការពារក្តី​ឱ្យ​លោក ​វន់​ ពៅ ​គឺ​លោក ​សឺន ជុំជួន ​ការ​ពារ​កូន​ក្តី​របស់​លោកថា​ ការ​សម្រេច​របស់​សាលា​ដំបូង​ និង​សាលា​ឧទ្ធរណ៍​មក​លើ​លោក ​វន់​ ពៅ ​កាល​ពី​កន្លង​ទៅ​មិន​ត្រឹម​ត្រូវ​តាម​នីតិ​វិធី បំភ្លៃ​អង្គហេតុ​ និង​ភស្តុតាង​មក​ដាក់​បន្ទុក។ ​លោក​ស្នើ​ឱ្យ​ចៅក្រម​តុលាការ​កំពូល​ទម្លាក់​បទ​ចោទ​មក​លើ​កូន​ក្តី​របស់​លោក។​

    អានបន្ត
  • ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស បន្តចេញធ្វើបាតុកម្មប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍CLV
    អានបន្ត

    ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស បន្តចេញធ្វើបាតុកម្មប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍CLV

    ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនាព្រឹកថ្ងៃទី០១ ខែកញ្ញានេះ បានបន្តចេញធ្វើបាតុកម្មប្រឆាំងនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍CLV-DTA។ កម្មវត្ថុនៃការធ្វើបាតុកម្មជាលើកទី២នេះ ត្រូវបានពលរដ្ឋខ្មែររស់នៅក្រៅបរទេសបញ្ជាក់ថា ដោយសាររដ្ឋាភិបាលកម្ពុជាពុំព្រមដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍CLVតបតាមសំណើរបស់ពួកគេ តែរដ្ឋាភិបាលបែរជាបន្តបង្ក្រាបលើអ្នករិះគន់លើគម្រោងតំបន់អភិវឌ្ឍន៍នេះទៅវិញ។

    អានបន្ត
  • ស្ត្រី​ទុរគត​ម្នាក់​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ត្រូវ​អាជ្ញាធរ​បំពាន​យក​ដីធ្លី និង​គំរាមកំហែង
    អានបន្ត

    ស្ត្រី​ទុរគត​ម្នាក់​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ត្រូវ​អាជ្ញាធរ​បំពាន​យក​ដីធ្លី និង​គំរាមកំហែង

    ស្ត្រី​ទុរគត​ដែល​ផ្ទុក​ជំងឺ​អេដស៍​ម្នាក់ នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង អះអាង​ថា អាជ្ញាធរ​បាន​ជីក​កាយ​យក​អាចម៍ដី​លក់​ក្រោម​លេស​ស្ដារ​ប្រឡាយ ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ដី​លំនៅឋាន​ស្ទើរ​ទាំងស្រុង ខណៈ​ពួកគេ​ថែមទាំង​គំរាមកំហែង​មិន​ឱ្យ​គាត់​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ទៀត​ផង។ ស្ត្រី​រូប​នេះ ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល បញ្ជូន​មន្ត្រី​តំណាង​ឱ្យ​ចុះ​មក​ស្រាវជ្រាវ​រឿង​នេះ ដើម្បី​រក​យុត្តិធម៌​សម្រាប់​គាត់​នៅ​ជីវិត​ចុង​ក្រោយ។

    អានបន្ត
  • កូដករ​ណាហ្គាវើលដ៍​បន្ត​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ
    អានបន្ត

    កូដករ​ណាហ្គាវើលដ៍​បន្ត​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ

    ក្រុម​កូដករ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ ណាហ្គាវើលដ៍ (Nagaworld) ប្រមាណ ៣០​​នាក់ នៅ​រសៀល​ថ្ងៃទី​៣១ ខែ​សីហា បន្ត​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន ដើម្បី​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ ដែល​នៅ​ជាប់​គាំង​អស់​រយៈពេល​ជាង​៣​ឆ្នាំ។ ការ​តវ៉ា​នៅ​ថ្ងៃ​នេះ ក្រុម​កូដករ បាន​យក​ក្រដាស​ពណ៌​ស​រៀបចំ​ដូចជា​សៀវភៅ​មួយ​ក្បាល ដោយ​សរសេរ​រៀបរាប់​ពី​ការ​តស៊ូ​មតិ​ជាមួយ​ក្រុមហ៊ុន និង​ការ​បោះឆ្នោត​ដោយ​សម្ងាត់ ដើម្បី​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះស្រាយ​វិវាទ​ការងារ​ជាដើម។

    អានបន្ត
  • ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ប្ដេជ្ញា​ចិត្ត​បន្ត​ការងារ​ការពារ​បិរស្ថាន​ទោះ​ប្រឈម​នឹង​គុក​ច្រវាក់
    អានបន្ត

    ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ប្ដេជ្ញា​ចិត្ត​បន្ត​ការងារ​ការពារ​បិរស្ថាន​ទោះ​ប្រឈម​នឹង​គុក​ច្រវាក់

    ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ប្ដេជ្ញា​ចិត្ត​បន្ត​ការងារ​ការពារ​ធនធាន​ធម្មជាតិ និង​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន​ចំនួន ៥នាក់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ទោះ​ជា​ពួកគាត់​កំពុង​ប្រឈម​នឹង​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​យ៉ាង​ណា​ក្ដី។ ពួកគាត់​អះអាង​ថា ការ​ចាប់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដាក់​ពន្ធនាគារ​មិន​បាន​ធ្វើ​ឱ្យ​ពួកគាត់​ភ័យ​តក់ស្លុត​ឡើយ ផ្ទុយ​វិញ​ពួកគាត់​កាន់​តែ​មាន​ទឹកចិត្ត​មោះមុត​បន្ថែម​ទៀត។

    អានបន្ត
  • តុលាការ​កាត់​ទោស​សមាជិក​ជាន់​ខ្ពស់​គណបក្ស​កម្លាំង​ជាតិ​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំ​៦ខែ​ពី​បទ​ញុះញង់
    អានបន្ត

    តុលាការ​កាត់​ទោស​សមាជិក​ជាន់​ខ្ពស់​គណបក្ស​កម្លាំង​ជាតិ​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំ​៦ខែ​ពី​បទ​ញុះញង់

    សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទា​ទោស​សមាជិក​ជាន់ខ្ពស់​មួយ​រូប​របស់​គណ​បក្ស​កម្លាំង​ជាតិ​គឺលោក​ មឺ សេងហ៊​ ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ២ ​ឆ្នាំ​កន្លះ​ ចំពោះ​ការ​រិះគន់​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​លើកំណត់ត្រា​ស្ថានភាព​ប្រជា​ធិបតេយ្យ​របស់​រដ្ឋាភិបាល​កម្ពុជា។​ នេះបើ​តាម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ។​ ការ​ផ្តន្ទាទោស​លើ​សមាជិក​ជាន់​ខ្ពស់​គណបក្ស​រូប​នេះ​កើត​មាន​ឡើង​នៅ​ពេល​មាន​សេចក្តី​ថ្លែង​ការណ៍​ និង​របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និង​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ អំពី​ការ​បន្ត​រឹតត្បិត​សិទ្ធិ​នយោបាយ​ និងស៊ីវិល​របស់​សកម្ម​ជន​ និង​អ្នក​នយោបាយ​ជំទាស់​នៅ​កម្ពុជា។​

    អានបន្ត
  • វិធានការ​ទប់ស្កាត់​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​CLV-DTA នៅតែបន្ត ខណៈយុវជនមួយចំនួនត្រូវបាន​ចាប់ខ្លួន
    អានបន្ត

    វិធានការ​ទប់ស្កាត់​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​CLV-DTA នៅតែបន្ត ខណៈយុវជនមួយចំនួនត្រូវបាន​ចាប់ខ្លួន

    យុវជនមួយចំនួន​​ត្រូវ​បាន​ឃាត់​ខ្លួន មួយចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ ក្រោម​បទ “រួម​គំនិត​ក្បត់” និង​បទ “ញុះញង់” ហើយ​យុវជន​ខ្លះទៀត​​ត្រូវ​បាន​គ្រួសារ​ប្រកាស​ថា​បាត់​ខ្លួន ខណៈ​វិធានការបស់​រ​ដ្ឋាភិបាលក្នុង​ការ​រឹតបន្តឹង និង​ទប់ស្កាត់​គម្រោង​បាតុកម្ម​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​​តំបន់​ត្រីកោណអភិវឌ្ឍន៍ កម្ពុជា លាវ និង​វៀតណាម (CLV-DTA)​ នៅ​តែ​បន្ត​ ចាប់​តាំងពី​ថ្ងៃ​ទី​១៧ ខែ​សីហា ។  ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏ដូច​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស ជាតិ និង​អន្តរជាតិ​ កំពុង​​តាមដានឃ្លាំ​មើល​​ករណី​នេះយ៉ាង​យក​ចិត្ត​ទុ​កដាក់ ។

    អានបន្ត
  • រដ្ឋាភិបាល​ច្រាន​ចោល​ការ​ពាក់ព័ន្ធ​របស់​ភរិយា​នាយក​រដ្ឋមន្ត្រី​នឹង​ក្រុមហ៊ុន CIC
    អានបន្ត

    រដ្ឋាភិបាល​ច្រាន​ចោល​ការ​ពាក់ព័ន្ធ​របស់​ភរិយា​នាយក​រដ្ឋមន្ត្រី​នឹង​ក្រុមហ៊ុន CIC

    រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ខេមបូឌាន​ អ៊ិនវេសស្ទ័រ​ ឃែភីថល​ ផាតនើរ​ (ម.ក)​ ហៅ​កាត់​ថា​ ​(CIC)​ បាន​ចេញ​មុខ​បដិសេធ​ព្រមៗ​គ្នា​ថា​ ​ភរិយា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត ​មិន​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​លោក ​គុយ វ៉ាត ​ដែល​ទើប​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ​និង​ចោទ​ប្រកាន់​ពីបទ​ឆបោក​ប្រាក់​រាប់​សិប​លាន​ដុល្លារ​នៅ​ក្នុង​ប្រតិបត្តិ​ការ​ជំនួញ​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក។

    អានបន្ត
  • អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ៖ មនុស្ស​ចំនួន​៩៤នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​រឿង​ CLV
    អានបន្ត

    អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ៖ មនុស្ស​ចំនួន​៩៤នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​រឿង​ CLV

    យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ​៩៤ ​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​ចុង​ខែ​កក្កដា​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ​ឡាវ ​វៀត​ណាម​ CLV-DTA។ ​នេះ​បើ​យោង​តាម​ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ។​ បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី ​២៨​ ខែ​សីហា​ ឆ្នាំ ​២០២៤​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​(Human Rights Watch)​ និង​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ (Amnesty International) ​បាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះ​លែង​ពួកគេ​ទាំង​នោះ​ជា​បន្ទាន់។

    អានបន្ត
  • សហជីព ស្នើដំឡើងប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតឆ្នាំ២០២៥ ចំនួន ២១៨ដុល្លារ
    អានបន្ត

    សហជីព ស្នើដំឡើងប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតឆ្នាំ២០២៥ ចំនួន ២១៨ដុល្លារ

    ភាគីសហជីព តំណាងឲ្យកម្មករនិយោជិត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះបានឈាន់ដល់ការឯកភាពគ្នា កំណត់ការស្នើដំឡើងប្រាក់ឈ្នួល សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ស្បែកជើង កាបូប និងផលិតផលធ្វើដំណើរក្នុងឆ្នាំ២០២៥ ចំនួន ២១៨ដុល្លារ និងអត្ថប្រយោជន៍ផ្សេងទៀត។ ភាគីសហជីពបានជួបពិភាក្សាផ្ទៃក្នុងរបស់ខ្លួន ដើម្បីជជែកគ្នាប្រយោជន៍ឈានដល់ចំណុចរួមមួយក្នុងការកំណត់យកតួលេខប្រាក់ឈ្នួលអប្បរមា សម្រាប់កម្មករនិយោជិតឆ្នាំ២០២៥ និងដាក់សំណើរទៅកាន់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo