កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
សង្គមស៊ីវិលស្នើឱ្យអនុវត្តច្បាប់លើឈ្មួញចាក់ដីលុបព្រៃកោងកាងក្នុងខេត្តកោះកុង
មន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍ ទាមទារឱ្យអាជ្ញាធរខេត្តកោះកុងស៊ើបអង្កេតឱ្យគ្រប់ជ្រុងជ្រោយ និងអនុវត្តច្បាប់ចំពោះជនល្មើស រួមទាំងអាជ្ញាធរដែលឃុបឃិត ទន្ទ្រានដីព្រៃកោងកាងដោយខុសច្បាប់។ ការទាមទារនេះ ក្រោយពីព្រៃកោងកាងទំហំ ១២ហិកតារ ជាប់ដៃព្រែកពាមក្រសោប នៃឃុំទួលគគីរ ស្រុកមណ្ឌលសីមា ត្រូវឈ្មួញចាក់ដីលុបអស់មួយផ្នែកធំ។
អានបន្ត -
អ្នកប្រើបណ្តាញសង្គម បង្ហោះសារសុំឲ្យលោកនាយករដ្ឋមន្រ្តីដោះស្រាយបញ្ហាជីវភាពដោយសារជំងឺកូវីដ១៩
នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងសប្តាហ៍នេះ គេឃើញមានអ្នកប្រើបណ្តាញសង្គមជាច្រើនបង្ហោះសារភ្ជាប់ជាមួយរូបថតនៃការរកស៊ីរបស់ពួកគេ និងរូបថតលោកនាយករដ្ឋមន្រ្តីជាបន្តបន្ទាប់ ដោយត្អូញត្អែរពីផលលំបាក និងផលប៉ះពាល់ក្នុងអំឡុងការកើតមានជំងឺកូវីដ១៩ ព្រមទាំងស្នើឲ្យមានការដោះស្រាយបញ្ហាប្រឈមផ្សេងៗ។
អានបន្ត -
អាជ្ញាធរពន្ធនាគារបារម្ភពីការឆ្លងជំងឺកូវីដដល់អ្នកជាប់ឃុំក្នុងពន្ធនាគារ
អាជ្ញាធរពន្ធនាគារ កំពុងព្រួយបារម្ភខ្លាំងចំពោះលទ្ធភាពនៃការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងពន្ធនាគារ ខណៈជំងឺនេះកំពុងរាតត្បាតខ្លាំងនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន និងមានមេរោគបម្លែងខ្លួនថ្មីដែលមានលទ្ធភាពចម្លងលឿនជាងមុន។
អានបន្ត -
សង្គមស៊ីវិលស្នើឱ្យអនុវត្តច្បាប់លើឈ្មួញចាក់ដីលុបព្រៃកោងកាងក្នុងខេត្តកោះកុង
មន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍ ទាមទារឱ្យអាជ្ញាធរខេត្តកោះកុងស៊ើបអង្កេតឱ្យគ្រប់ជ្រុងជ្រោយ និងអនុវត្តច្បាប់ចំពោះជនល្មើស រួមទាំងអាជ្ញាធរដែលឃុបឃិត ទន្ទ្រានដីព្រៃកោងកាងដោយខុសច្បាប់។ ការទាមទារនេះ ក្រោយពីព្រៃកោងកាងទំហំ ១២ហិកតារ ជាប់ដៃព្រែកពាមក្រសោប នៃឃុំទួលគគីរ ស្រុកមណ្ឌលសីមា ត្រូវឈ្មួញចាក់ដីលុបអស់មួយផ្នែកធំ។
អានបន្ត -
ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ ថ្មី ចំនួន ៣៧នាក់ និងមានករណីជាសះស្បើយចំនួន ១៩នាក់
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថាមានករណីវិជ្ជមានកូវីដ ១៩ថ្មី មានចំនួន ៣៧នាក់ និងមានករណីជាសះស្បើយចំនួន ១៩នាក់ នេះបើគិតត្រឹមម៉ោង ០៧:០០នាទីព្រឹក នៃថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ តាមរយៈសេចក្ដីប្រកាសដែលបានចេញផ្សព្វនៅលើគេហទំព័រផ្លូវការរបស់ក្រសួងសុខាភិបាល ករណីវិជ្ជមានវីរុសកូវីដ ១៩ថ្មី ចំនួន ៣៧នាក់នេះ សុទ្ធតែជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ដែលក្នុងនោះមាន ជនជាតិចិន ៤នាក់ និងជនជាតិខ្មែរ ៣៣នាក់។
អានបន្ត -
ម្តាយតារាចម្រៀង វី ឌីណែត ស្លាប់ដោយសារជំងឺកូវីដ-១៩
ម្ដាយកញ្ញា វី ឌីណែត តារាចម្រៀងនៅផលិតកម្មហង្សមាស បានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងអំឡុងពេលព្យាបាលជំងឺនេះ។
អានបន្ត -
លោកហ៊ុន សែន បានបញ្ជាទិញវ៉ាក់សាំងចិនSinovac ១,៥លានដូស ហើយនឹងមកដល់កម្ពុជានៅសប្តាហ៍ក្រោយនេះ
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះបានប្រកាសឱ្យដឹងពីការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ចិនSinovac ចំនួន១,៥លានដូសសម្រាប់ចាក់ជូនបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជា។ វ៉ាក់សាំងនេះ នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែមីនា ខណៈវ៉ាក់សាំងSinopharm ចំនួន៤០ម៉ឺនដូសដែលជាជំនួយចិននឹងអាចមកដល់នៅមុនបុណ្យចូលឆ្នាំថ្មីក្នុងខែក្រោយនេះ។ ជាមួយគ្នានេះ លោកហ៊ុន សែន ក៏បានជំរុញឱ្យក្រុមគ្រូពេទ្យពន្លឿនការចាក់វ៉ាក់សាំងAstra Zeneca ដល់មនុស្សវ័យចាស់នៅក្នុងរាជធានីភ្នំពេញផងដែរ។
អានបន្ត -
ទូតខ្មែរនៅអាមេរិក អំពាវនាវឱ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្ន ក្រោយកើតមានហិង្សាច្រើនលើពលរដ្ឋអាស៊ី
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងសិក្សានៅសហរដ្ឋអាមេរិក មានការប្រុងប្រយ័ត្ន ខណៈនៅតំបន់មួយចំនួនក្នុងប្រទេសនេះកើតមានអំពើហិង្សាច្រើនទៅលើពលរដ្ឋអាស៊ី។
អានបន្ត -
អ្នកបើកបររថយន្តសង្គ្រោះបន្ទាន់ដែលទម្លាក់សពចោល ត្រូវបានបញ្ឈប់ពីការងារ
អ្នកបើករថយន្តសង្គ្រោះបន្ទាន់ដែលមិនព្រមដឹកសាកសពស្ត្រីមានផ្ទៃពោះនិងបានយកសពទៅបោះចោលនៅតាមដងផ្លូវត្រូវបានអភិបាលខេត្តរតនគីរី បញ្ឈប់ពីការងារ កាលពីម្សិលមិញ។
អានបន្ត -
អ្នកការពារសិទ្ធិមនុស្សទទូចឱ្យក្រសួងកិច្ចការនារីការពារយុត្តិធម៌សម្រាប់ស្ត្រីគ្រប់គ្នា ដោយគ្មានការរើសអើង
ក្រុមស្ត្រីអ្នកតវ៉ា និងអ្នកការពារសិទ្ធិមនុស្សទទូចឱ្យក្រសួងកិច្ចការនារីចេញមុខការពារយុត្តិធម៌សម្រាប់ស្ត្រីគ្រប់គ្នា ដែលរងអំពើហិង្សាគ្រប់រូបភាព ដោយគ្មានការរើសអើង បក្សពួក ឋានៈមានក្រ និងនិន្នាការនយោបាយ ដើម្បីធានាថា ពុំមានស្ត្រីណាម្នាក់ត្រូវមើលរំលង ឬទុកចោល។
អានបន្ត -
ចិន នឹងបញ្ជូនវ៉ាក់សាំង Sinovac ជាង១លានដូសទៀត មកកម្ពុជា នៅចុងខែមីនា
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេ ចិននឹងផ្ដល់វ៉ាក់សាំង Sinovac ប្រមាណ១,៥លានដូសទៀត មកកម្ពុជា នៅថ្ងៃទី២៦ មីនា ។ នេះបើតាមសារពិសេសរបស់ប្រមុខរដ្ឋាភិបាល ដែលបង្ហាញក្តីព្រួយបារម្ភពីស្ថានភាពឆ្លងជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
អានបន្ត -
កូវីដ-១៩៖ មេដឹកនាំសហជីពស្នើសុំរដ្ឋាភិបាលផ្អាកការប្រារព្ធធ្វើបុណ្យចូលឆ្នាំខ្មែរនៅខែមេសា
នៅសល់មិនដល់១ខែទៀតទេ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់។ ឆ្លៀតក្នុងឱកាសនេះ សម្ព័ន្ធសហជីពជាតិ កាលពីថ្ងៃទី១៧ខែមីនា បានដាក់លិខិតមួយច្បាប់ទៅកាន់ក្រសួងការងារ ដើម្បីសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារស្នើសុំគោលការណ៍ពិសេស ពីប្រមុខរដ្ឋាភិបាល ផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសុក្រនេះថា ការស្នើសុំរបស់សហជីពលោកទៅក្រសួងដូច្នេះ ក៏ព្រោះតែលោកយល់ថា ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅមិនទាន់ថមថយនៅឡើយ។ តាមលោក ហ្វា សាលី ការអនុញ្ញាតឲ្យមានបុណ្យចូលឆ្នាំ ហើយកម្មករបានឈប់សម្រាកទៅជួបជុំគ្នា នៅឯស្រុកកំណើត គឺមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ ជាងការផ្តល់ឲ្យពួកគេបន្តធ្វើការនៅក្នុងរោងចក្រ។
អានបន្ត -
បទវិភាគ៖ បោះបង់ចោលគំនិត «វ៉ាក់សាំងជាតិនិយម» ជ្រើសយកគំនិត «វ៉ាក់សាំងពហុភាគីនិយម» (Video inside)
(ប៉េកាំង)៖ មុនពេលជនជាតិអាមេរិកទាំងអស់សុទ្ធតែទទួលការចាក់វ៉ាក់សាំង សហរដ្ឋអាមេរិកនឹងមិនផ្តល់វ៉ាក់សាំងទៅឱ្យប្រទេសណាមួយនោះទេ។ ទាក់ទិននឹងបញ្ហា វ៉ាក់សាំងជំងឺកូវីដ-១៩ ការបង្ហាញអាកប្បកិរិយារបស់សេតវិមានអាមេរិកបានបកស្រាយពីអ្វីដែលជា «វ៉ាក់សាំងជាតិនិយម» សុទ្ធសាធ។ ក្នុងកាលៈទេសៈគន្លឹះ ដែលពិភពលោកទាំងមូលបាននិងកំពុងពួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង ការចែកចាយវ៉ាក់សាំងជំងឺកូវីដ-១៩ ដោយអយុត្តិធម៌ និងមិនសមហេតុផល បែបនេះបានបណ្តាលឱ្យការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅទូទាំងពិភពលោកស្ថិតនៅក្រោមការដឹកនាំសំខាន់នៃ «ច្បាប់ព្រៃ»។
អានបន្ត -
ក្រសួងគោលការណ៍ណែនាំស្តីពីវិធានការសុវិត្តភាពការចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានចេញគោលការណ៍ណែនាំស្តីពីវិធានការសុវិត្តភាពផ្នែកសុខាភិបាល ទាក់ទងនឹងការគ្រប់គ្រង និងការចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩ និងអនុក្រឹត្យលេខ ៣៧ ចុះថ្ងៃទី ១២ ខែមីនា។
អានបន្ត -
តំណាងអចិន្ត្រៃយ៍កម្ពុជាបានណែនាំអ្នកកាន់អាណតិ្តនីតិវិធីពិសេសឲ្យបំពេញការងារដោយវិជ្ជាជីវៈ និងមិនលំអៀង
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវបានអំពាវនាវដល់អ្នកកាន់អាណតិ្តនីតិវិធីពិសេស (SPMHs) ឲ្យអនុវត្តមុខងាររបស់ខ្លួនក្នុងគោលបំណង ប្រកបដោយភាពសត្យានុម័ត មិនលម្អៀង មិនជ្រើសតែមួយជ្រុង និងមិនធ្វើនយោបាយូបនីយកម្ម។
អានបន្ត -
អាជ្ញាធរសង្កាត់ក្រាំងធ្នុងនឹងដាក់កម្លាំងឃ្លាំមើលអ្នកចោលសំរាម
អាជ្ញាធរសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ អះអាងថា នឹងដាក់កម្លាំងឃ្លាំមើលបន្ថែម ដើម្បីហាមឃាត់អ្នកបោះចោលសំរាមនៅតាមដងផ្លូវមួយកន្លែង បន្ទាប់ពីមានប្លាស្ទិករាយប៉ាយតាមដងផ្លូវ បើទោះបីជាអាជ្ញាធរធ្លាប់បានសម្អាតជាច្រើនលើក។
អានបន្ត -
លោក ផែង វណ្ណៈ សុំទោសជាសាធារណៈ ក្រោយប្រមាថព្រះសង្ឃ
អតីតម្ចាស់អាជ្ញាបណ្ណគេហទំព័រព័ត៌មាន លោក ផែង វណ្ណៈ បានសុំទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គនៅទូទាំងប្រទេសនិងប្រជាពលរដ្ឋ ក្រោយពីលោកបាននិយាយពាក្យប្រមាថដល់ព្រះសង្ឃនិងមន្ត្រីរាជការ។
អានបន្ត -
បទវិភាគ៖ តើច្បាប់ប្រឆាំងកូវីដ១៩ នឹងអាចទប់កុំឱ្យជំងឺនេះឆ្លងរាលដាលបានដែរទេ?
ច្បាប់ប្រឆាំងការរីករាលដាលនៃមេរោគកូវីដ១៩ និងជំងឺកាចសាហាវផ្សេងទៀត ទើបត្រូវបានព្រះមហាក្សត្រប្រកាសដាក់ឱ្យប្រើកាលពីសប្ដាហ៍មុន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ច្បាប់ថ្មីនេះចាំបាច់ត្រូវបង្កើតឡើង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសហគមន៍នៅកម្ពុជា។
អានបន្ត -
អ្នកជំងឺម្នាក់ទៀតដែលកំពុងទទួលការព្យាបាលកូវីដ១៩ ទទួលមរណភាព
ស្ត្រីជាតិខ្មែរអាយុ ៦៥ ឆ្នាំម្នាក់បានឈឺស្លាប់ ខណៈពេលកំពុងស្ថិតក្នុងការព្យាបាលកូវីដ-១៩ នៅថ្ងៃនេះ។
អានបន្ត -
តុលាការសម្រេចឃុំខ្លួនសន្តិសុខម្នាក់ ក្រោយប្រើហិង្សាលើពលរដ្ឋពាក់ព័ន្ធជម្លោះដីធ្លី
សមត្ថកិច្ចបានឃាត់ខ្លួនសន្តិសុខរូបនោះកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ និងបានបញ្ជូនទៅសាលាដំបូងខេត្តកំពតនៅថ្ងៃបន្ទាប់ ក្រោយពីសន្តិសុខរូបនោះបានប្រើអំពើហិង្សាទៅប្រជាពលរដ្ឋក្នុងជម្លោះដីធ្លីមួយកន្លែងស្ថិតនៅភូមិត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
អានបន្ត