កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សមត្ថកិច្ចមិនទាន់សាកសួរ ឧកញ៉ាដែលបង្កហិង្សាលើប្រពន្ធនោះទេ លុះត្រាតែលោកលាចាកសិក្ខាបទ
យោងតាមមន្ត្រីនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ព្រះរាជអាជ្ញាបានយល់ព្រមពន្យាពេលសាកសួរតេជគុណ ឌួង ឆាយ ជាឧកញ៉ាដែលបានវាយដំប្រពន្ធរបស់ខ្លួន មួយរយៈពេលដោយមិនបានកំណត់ ខណៈពេលលោកបួសជាព្រះសង្ឃ។
អានបន្ត -
រដ្ឋបាលខេត្តប៉ៃលិន កំពុងដោះស្រាយរឿងអភិបាលបណ្តេញពេទ្យម្នាក់ចេញពីក្របខណ្ឌ
រដ្ឋបាលខេត្តប៉ៃលិន បានយកសំណុំរឿងរបស់គ្រូពេទ្យម្នាក់ដែលត្រូវបានអភិបាលខេត្តបណ្តេញចេញពីក្របខណ្ឌរដ្ឋមកដោះស្រាយ ក្រោយពីមានលិខិតបញ្ជាពីក្រសួងមុខងារសាធារណៈ។
អានបន្ត -
អ្នកភូមិក្បាលរមាសចោទអាជ្ញាធរខេត្តស្ទឹងត្រែងថា រំលោភយកដីព្រៃសហគមន៍វិនិយោគឱ្យក្រុមហ៊ុន
ជនជាតិដើមភាគតិចព្នង ៥៣ គ្រួសារ រស់នៅឃុំក្បាលរមាស ស្រុកសេសាន ដែលបដិសេធមិនទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ចាត់ទុកដីព្រៃសហគមន៍ភូមិក្បាលរមាសជាអាយុជីវិតរបស់អ្នកភូមិ។ ពួកគេថា ប្រសិនបើអាជ្ញាធរវិនិយោគឱ្យក្រុមហ៊ុនឯកជន ការបំផ្លិចបំផ្លាញព្រៃឈើ ជម្រកសត្វព្រៃ និងការសម្លាប់ប្រភពសេដ្ឋកិច្ចរបស់ពលរដ្ឋពិតជាកើតមាន។
អានបន្ត -
នាយកដ្ឋានពន្ធនាគារអំពាវនាវឲ្យមានការបើកសវនាការតាមអនឡាញដោយសារករណីរឿងក្តីកកស្ទះបណ្តាលឲ្យមានអ្នកទោសច្រើនហួសហេតុ
កាលពីម្សិលមិញលោកឧត្តមសេនីយ៍ទោ នុត សាវនា អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានអំពាវនាវដល់ក្រសួងយុត្តិធម៌ឲ្យធ្វើការជំនុំជម្រះក្តីតាមប្រព័ន្ធអ៊ិនធរណេតអំឡុងពេលនៃការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ និងរឿងក្តីកកស្ទះ។
អានបន្ត -
អ្នកភូមិក្បាលរមាសចោទអាជ្ញាធរខេត្តស្ទឹងត្រែងថា រំលោភយកដីព្រៃសហគមន៍វិនិយោគឱ្យក្រុមហ៊ុន
ជនជាតិដើមភាគតិចព្នង ៥៣ គ្រួសារ រស់នៅឃុំក្បាលរមាស ស្រុកសេសាន ដែលបដិសេធមិនទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ចាត់ទុកដីព្រៃសហគមន៍ភូមិក្បាលរមាសជាអាយុជីវិតរបស់អ្នកភូមិ។ ពួកគេថា ប្រសិនបើអាជ្ញាធរវិនិយោគឱ្យក្រុមហ៊ុនឯកជន ការបំផ្លិចបំផ្លាញព្រៃឈើ ជម្រកសត្វព្រៃ និងការសម្លាប់ប្រភពសេដ្ឋកិច្ចរបស់ពលរដ្ឋពិតជាកើតមាន។
អានបន្ត -
កសិករនៅកំពង់ឆ្នាំងត្អូញត្អែរពីបំណុលព្រោះល្ពៅដែលខ្លួនដាំលក់បានត្រឹម២០០រៀលក្នុង១គីឡូ
កសិករម្នាក់រស់នៅឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ លោក ទិត្យ ចាន់ អះអាងថា លោកបានខ្ចីលុយជាង១០ ០០០ ០០០រៀល ពីក្រុមសន្សំប្រាក់សហគមន៍ ដើម្បីធ្វើកសិកម្មដាំល្ពៅលើទំហំដីជាង២ហិកតា។ លោកបន្តថា នៅឆ្នាំនេះ ល្ពៅបានធ្លាក់ថ្លៃខ្លាំងពី១ ០០០រៀលក្នុងមួយគីឡូ មកសល់ត្រឹម២០០រៀលក្នុងមួយគីឡូ ខណៈឆ្នាំមុនៗ តម្លៃល្ពៅមួយគីឡូតម្លៃ៥០០រៀល ទៅដល់២ ៥០០រៀល។
អានបន្ត -
វៀតណាមបន្តមិនយកពន្ធលើមុខទំនិញនាំចេញ ៣១មុខរបស់កម្ពុជារហូតដល់ឆ្នាំ២០២២
វៀតណាមនិងបន្តអនុវត្តកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី មិនយកពន្ធលើមុខទំនិញនាំចេញ ៣១មុខរបស់កម្ពុជា រហូតដល់ឆ្នាំ២០២២។ មុខទំនិញមិនគិតពន្ធ ឬទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយទាំងនោះ ភាគច្រើន គឺជាផលិតផលកសិកម្ម ដែលមានដូចជា សាច់បសុបក្សី ផ្លែឈើ ស្រូវ អង្ករ និង ថ្នាំជក់ ជាដើម។
អានបន្ត -
កាត់តសំឡេងប្រឌិតព័ត៌មានរឿងបិទភ្នំពេញ បង្ហោះលើបណ្ដាញសង្គម TikTok ត្រូវកម្លាំងនគរបាលចាប់ខ្លួនយកទៅអប់រំ
(ភ្នំពេញ)៖ យុវជនម្នាក់ដែលបានកាត់តសំឡេងប្រឌិតព័ត៌មាន រឿងបិទរាជធានីភ្នំពេញ ហើយបង្ហោះនៅលើបណ្ដាញសង្គម TikTok ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនយកទៅធ្វើកិច្ចសន្យាអប់រំ និងសុំទោសជាសាធារណៈ ចំពោះការប្រឌិតព័ត៌មានរបស់ខ្លួន នាពេលកន្លងមក។
អានបន្ត -
សាច់ញាតិបារម្ភអ្នកជាប់ឃុំធ្លាក់ខ្លួនឈឺនិងទទូចឲ្យអាជ្ញាធរអនុញ្ញាតឲ្យពួកគាត់ទូរស័ព្ទមកក្រុមគ្រួសារ
សកម្មជនបក្សប្រឆាំងខ្លះ កំពុងជួបស្ថានភាពលំបាកធ្ងន់ធ្ងរខ្លាំងក្នុងពន្ធនាគារ ដោយសារការមិនអនុញ្ញាតឲ្យសាច់ញាតិចូលជួប ការមិនអនុញ្ញាតឲ្យផ្ញើឥវ៉ាន់ និងម្ហូបអាហារជាដើម ដែលគួបផ្សំនឹងពួកគាត់មានជំងឺប្រចាំកាយរៀងៗខ្លួនផង។
អានបន្ត -
អគ្គនាយកដ្ឋានពន្ធនាគារ៖ការផ្អាកសវនាការនៅតុលាការខ្លះ មិនធ្វើឱ្យមានកំណើនអ្នកជាប់ឃុំច្រើននោះទេ
តុលាការសាលាដំបូងរាជធានី-ខេត្តមួយចំនួន និងសាលាឧទ្ធរណ៍ផងបានសម្រេចផ្អាកបើកសវនាការ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានលើកឡើងថា ការផ្អាកសវនាការនេះ មិនប៉ះពាល់ខ្លាំងនោះទេ ពោល គឺមិនធ្វើឱ្យមានកំណើនអ្នកជាប់ឃុំនៅក្នុងពន្ធនាគារច្រើននោះឡើយ។ នេះ គឺដោយសារតែអ្នករួចផុតការអនុវត្តទោសបានកើនឡើង ខណៈអ្នកមានទោសថ្មីៗមានចំនួនតិចតួច។
អានបន្ត -
របាយការណ៍៖ កម្ពុជានឹងបាត់បង់តុល្យភាពពាណិជ្ជកម្មទំនិញប្រមាណ២ពាន់លាន ក្រោយមានRCEP
តុល្យភាពពាណិជ្ជកម្មកម្ពុជានឹងបាត់បង់ចំណូលក្នុងរង្វង់ទឹកប្រាក់ប្រមាណ២.៣ពាន់លានដុល្លារ ដោយសារតែកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់។ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់លោកស្រី Rashmi Banga មន្រ្តីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ចេញផ្សាយនៅខែមីនានេះ។ បើតាមរបាយការណ៍ការបាត់បង់តុល្យភាពពាណិជ្ជកម្ម បណ្តាលមកពីការនាំចូលទំនិញមានការកើនឡើងហួសពីការនាំចេញទំនិញ។
អានបន្ត -
លោកមាស សុភ័ណ្ឌ៖អ្នកកាសែតដែលបង្កើត ឬចែកចាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធជំងឺកូវីដនឹងប្រឈមចំពោះមុខច្បាប់
ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកមាស សុភ័ណ្ឌ ដែលជាអ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា។ នៅរាត្រីនេះ លោកមាស សុភ័ណ្ឌ បានចូលខ្លួនមកឆ្លើយតបនឹងរបាយការណ៍ប្រចាំឆ្នាំ២០២០ស្តីពីស្ថានភាពអ្នកសារព័ត៌មានរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា។ សម្រាប់លោកមាស សុភ័ណ្ឌ ការលើកឡើងរបស់ខេមបូចា គឺមិនឆ្លុះបញ្ចាំងនឹងស្ថានភាពជាក់ស្តែងៗដែលអ្នកនាំពាក្យរូបនេះអះអាងថា អ្នកសារព័ត៌មាននៅកម្ពុជាមានសិទ្ធិសេរីភាពពេញលេញក្នុងការអនុវត្តការងាររបស់ខ្លួន។ ចំពោះបញ្ហាប្រឌិតព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក៏ដូចជាបញ្ហាវ៉ាក់សាំងវិញ លោកមាស សុភ័ណ្ឌ បានព្រមានថា អង្គការសារព័ត៌មានណាដែលជាប់ពាក់ព័ន្ធនឹងត្រូវដកហូតអាជ្ញាបណ្ណ រីឯអ្នកសារព័ត៌មាននឹងប្រឈមចំពោះមុខច្បាប់ជាធរមានរបស់កម្ពុជា។
អានបន្ត -
លោក ឃួង ស្រេង៖ សាលារាជធានីត្រៀមអង្ករ១ពាន់តោនសម្រាប់ចែកដល់អ្នកធ្វើចត្តាឡីស័ក
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានរំលឹកដល់អ្នកប្រើប្រាស់បណ្តញសង្គមហ្វេសប៊ុកឲ្យមានការប្រុងប្រយ័ត្ន ក្នុងការបញ្ចេញផ្សាយព័ត៌មានទាក់ទងទៅនឹងកូវីដ-១៩ ព្រោះថាវាអាចនាំទុក្ខដល់ខ្លួនឯង ប្រសិនបើការផ្សាយនោះមិនមានភាពត្រឹមត្រូវ។ ការថ្លែងរបស់លោកអភិបាលរាជធានីដូច្នេះ ក្រោយមានការលើកឡើងតាមបណ្តាញសង្គមពីកង្វះខាតស្បៀងអាហាររបស់ពលរដ្ឋ ដែលបានធ្វើចត្តាឡីស័ក។ ក៏ប៉ុន្តែលោក ឃួង ស្រេង បានបដិសេធនូវព័ត៌មាននេះ ហើយអះអាងថាលោកគ្រប់គ្រងបានល្អ ចំពោះពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដោយមិនឲ្យនរណាម្នាក់ខ្វះខាតឡើយ។
អានបន្ត -
សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតម្នាក់ ត្រូវឃាត់ខ្លួនពាក់ព័ន្ធនាំមនុស្សទៅថៃ
បន្ទាយមានជ័យៈ បុរសជាសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួនកាលពីម្សិលមិញ ពីបទសង្ស័យនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់- ក្រុងប៉ោយប៉ែត ។
អានបន្ត -
កញ្ញា ម៉េង ស្រីលីន៖ យើងចង់ជួយកសិករតាមរយៈការប្រើបច្ចេកវិទ្យាស្រោចស្របកសិកម្មបែបទំនើប
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិRFI ថ្ងៃនេះ អ៊ឹង ប៊ុនថន សូមណែនាំលោកអ្នកឲ្យស្គាល់ កញ្ញា ម៉េង ស្រីលីន ជានិស្សិតឆ្នាំទី៤ ផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ និងជាសហស្ថាបនិក ក្រុមហ៊ុន Smart Farm Assistance ។ ជាក្រុមហ៊ុនច្នៃប្រឌិតបច្ចេកវិទ្យាស្រោចស្របកសិកម្មបែបទំនើប តាមរយៈការបញ្ជាចេញពីទូរសព្ទដៃ។
អានបន្ត -
លោក សម រង្ស៊ី ថា លោក ហ៊ុន សែន និងលោក ហ៊ីង ប៊ុនហៀង អាចនឹងត្រូវចាប់ខ្លួន ប្រសិនបើអ្នកទាំង២ ទៅជាន់ទឹកដីបារាំង
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថា អាជ្ញាធរនៅក្នុងប្រទេសបារាំងអាចនឹងចាប់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ីង ប៊ុនហៀង ភ្លាមនៅពេលណា ដែលអ្នកទាំង២ជាន់ទឹកដីបារាំង។
អានបន្ត -
ជនបរទេសជាង១០នាក់ដែលបន្លំធ្វើគ្រូពេទ្យចុះយកសំណាកត្រូវបញ្ជូនទៅតុលាការ
សមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនជាតិចិននិងវៀតណាមចំនួន១៤នាក់ដែលបានក្លែងបន្លំធ្វើជាគ្រូពេទ្យចុះយកសំណាកហើយជំរិតទារប្រាក់ពីជនជាតិចិនម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
អានបន្ត -
លិខិតឆ្លងដែនខ្មែររបស់សកម្មជនថៃបញ្ជាក់ថា បុរសរូបនេះរស់នៅកម្ពុជាមុនបាត់ខ្លួន
បងស្រីរបស់សកម្មជនថៃលោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ (Wanchalerm Satsaksit)គឺលោកស្រី ស៊ីតាណាន់ សាត់ស័ក្ដិសិទ្ធិ (Sitanun Satsaksit) បានដាក់ភ័ស្តុតាងថ្មីទៅមន្រ្តីថៃ ដែលមានទាំងលិខិតឆ្លងដែនខ្មែររបស់លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ ផង។ នេះបើតាមការចុះផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA កាលពីថ្ងៃទី៣០ ខែមីនា។
អានបន្ត -
អ្នកនាំពាក្យក្រសួងយុត្តិធម៌ច្រានចោលរបាយការណ៍រិះគន់ការយាយីលើអ្នកសារព័ត៌មាន
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ ខែមីនានេះ បានហៅរបាយការណ៌ខេមបូចាថាជាការស្រាវជ្រាវមិនគ្រប់ជ្រុងជ្រោយ និងមិនមានលក្ខណៈជាវិទ្យាសាស្រ្តនោះទេដោយគ្រាន់តែជាបូកសរុបព្រឹត្តិការណ៍ និងមិនបានធ្វើការវិភាគអំពីទិដ្ឋភាពច្បាប់ ដែលនាំឱ្យមានបទល្មើស និងការចោទប្រកាន់តាមផ្លូវតុលាការលើអ្នកសារព័ត៌មាននោះឡើយ។
អានបន្ត -
មន្ត្រី៖ ការលួចកាប់ឈើក្នុងឧទ្យាននៅតែបន្តមាន ថ្វីបើមានការអប់រំ
ព្រះវិហារៈ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាបានអះអាងថា ករណីជនល្មើសលួចចូលទៅកាប់ឈើដែលមានទំហំធំៗនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារនៅតែកើតមានជាបន្តបន្ទាប់ បើទោះបីមានការអប់រំផ្សព្វផ្សាយ និងណែនាំអំពីសារៈសំខាន់នៃព្រៃឈើយ៉ាងណាក៏ដោយ។
អានបន្ត