កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
រដ្ឋាភិបាលថាក្រុមមនុស្សផ្សេងបន្ថែមទៀតនឹងទទួលបានវ៉ាក់សាំងAstraZeneca
ក្រសួងសុខាភិបាលកំពុងពិចារណាពង្រីកវិសាលភាពលើក្រុមអាទិភាពត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ AstraZeneca បន្ទាប់ពីមានការកើនឡើងនៃការចាក់កាលពីសប្ដាហ៍មុន ខណៈវ៉ាក់សាំងផលិតក្នុងប្រទេសឥណ្ឌាមួយនេះក៏ត្រូវរាយការណ៍ថាចាក់ឲ្យអ្នកដែលមានអាយុក្រោម៦០ឆ្នាំផងដែរ។
អានបន្ត -
ក្រសួងអនុញ្ញាតឱ្យលោក អ៊ូ ច័ន្ទរ័ត្ន បង្កើតបក្សថ្មី តែត្រូវដកពាក្យ«សង្គ្រោះ បំរើ ការពារ»
ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យអតីតតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូប បង្កើតគណបក្ស «កែទម្រង់កម្ពុជា» ឬ (Cambodia Reform Party) ប៉ុន្តែតម្រូវឱ្យដកចេញនូវពាក្យ «សង្គ្រោះ បំរើ ការពារ» ពីក្នុងសញ្ញាសម្គាល់របស់គណបក្ស។
អានបន្ត -
សមត្ថកិច្ចខេត្តកំពត ឃាត់ខ្លួនសន្តិសុខក្រុមហ៊ុនម្នាក់ ក្រោយប៉ះគ្នាជាមួយពលរដ្ឋជុំវិញជម្លោះដីធ្លី
លោក ហែម គ្នី មេប៉ុស្តិ៍នគរបាលឃុំត្រពាំងភ្លាំង ក្នុងខេត្តកំពត ប្រាប់ វីអូឌី នៅថ្ងៃអង្គារម្សិលមិញថា កាលពីថ្ងៃចន្ទ មានហេតុការណ៍ប៉ះទង្គិចគ្នាមួយរវាងសន្តិសុខរបស់ក្រុមហ៊ុនរបស់ឧកញ៉ា សូ ងួន ជាមួយប្រជាពលរដ្ឋ បណ្តាលឱ្យពលរដ្ឋមួយចំនួនរងរបួសស្រាល ខណៈក្រុមហ៊ុនមួយនេះបានដាក់គ្រឿងចក្រចុះកាយក្រវាត់ព្រំដី ប៉ះពាល់ដីធ្លី និងផលដំណាំប្រជាពលរដ្ឋស្ថិតក្នុងភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។
អានបន្ត -
លោក សាន់ ម៉ាឡា៖មនុស្ស១ពាន់នាក់ហើយបានប្ដូរប្រូហ្វាល់«សូមឃាត់អ្នកកាប់ កុំចាប់អ្នកការពារព្រៃឈើ»
ក្រុមយុវជន និងសកម្មជនព្រៃឈើមួយចំនួនរៀបចំយុទ្ធនាការតស៊ូមតិការពារព្រៃឈើលើបណ្តាញសង្គមតាមរយៈការប្តូរប្រូហ្វាល់ដែលបង្ហាញសារថា«សូមឃាត់អ្នកកាប់ កុំចាប់អ្នកការពារព្រៃឈើ» ក្នុងគោលបំណងដើម្បីសង្គ្រោះព្រៃឈើ ជាពិសេសព្រៃព្រះរកា និងព្រៃឡង់។
អានបន្ត -
ពលរដ្ឋជាង២០គ្រួសារ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទទួលបានដីជាកម្មសិទ្ធរបស់ខ្លួនវិញ ក្រោយមានការជួយពីក្រុមការងារខុទ្ទកាល័យសម្តេចតេជោ
(បន្ទាយមានជ័យ)៖ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន, លោក អ៉ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានប្រគល់ដីកម្មសិទ្ធិដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ជូនប្រជាពលរដ្ឋជាង ២០គ្រួសារ ឱ្យមានសិទ្ធិកាន់កាប់ និងអាស្រ័យផល លើដីរបស់ខ្លួនឡើងវិញ ក្រោយមានក្រុមការងារខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងក្រុមការងារសាលាខេត្តបន្ទាយមានជ័យ បានដោះស្រាយបញ្ចប់វិវាទ តាមបែបឈ្នះឈ្នះ។
អានបន្ត -
ព្រឹត្តិការណ៍ថ្ងៃទី ២០កុម្ភៈ កើនដល់ ៩៩៩ ករណីបន្ទាប់រកឃើញថ្មី ៧៥ ករណីថ្ងៃនេះ ដែលនាំឲ្យមានចំនួនសរុបកើនដល់ ១៥០៤ករណី
ព្រឹត្តិការណ៍សហគមន៍ថ្ងៃទី ២០កុម្ភៈមិនបានបង្ហាញសញ្ញាណាមួយនៃការថយចុះនោះទេ ខណៈដែលករណីថ្មីចំនួន ៧៥ ត្រូវបានបញ្ជាក់នៅព្រឹកនេះ ខណៈខេត្តមួយផ្សេងទៀតបានរាយការណ៍ករណីដំបូងរបស់ខ្លួនពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ។
អានបន្ត -
កម្មកររោងចក្រមួយចំនួនបារម្ភពីការរីករាលដាលជំងឺកូវីដ-១៩ស្នើរដ្ឋាភិបាលផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
កម្មករ-កម្មការរិនីនៅតាមរោងចក្រ បារម្ភខ្លាំងចំពោះសុវត្ថិភាព និងសុខភាពរបស់ពួកគេ ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ និងការខាតបង់ប្រាក់អត្ថប្រយោជន៍ ប្រសិនបើពួកគេឆ្លងជំងឺ ហើយរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ ផ្តល់អាទិភាពដល់ក្រុមកម្មករ។
អានបន្ត -
សមត្ថកិច្ចខេត្តកំពត ឃាត់ខ្លួនសន្តិសុខក្រុមហ៊ុនម្នាក់ ក្រោយប៉ះគ្នាជាមួយពលរដ្ឋជុំវិញជម្លោះដីធ្លី
លោក ហែម គ្នី មេប៉ុស្តិ៍នគរបាលឃុំត្រពាំងភ្លាំង ក្នុងខេត្តកំពត ប្រាប់ វីអូឌី នៅថ្ងៃអង្គារម្សិលមិញថា កាលពីថ្ងៃចន្ទ មានហេតុការណ៍ប៉ះទង្គិចគ្នាមួយរវាងសន្តិសុខរបស់ក្រុមហ៊ុនរបស់ឧកញ៉ា សូ ងួន ជាមួយប្រជាពលរដ្ឋ បណ្តាលឱ្យពលរដ្ឋមួយចំនួនរងរបួសស្រាល ខណៈក្រុមហ៊ុនមួយនេះបានដាក់គ្រឿងចក្រចុះកាយក្រវាត់ព្រំដី ប៉ះពាល់ដីធ្លី និងផលដំណាំប្រជាពលរដ្ឋស្ថិតក្នុងភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។
អានបន្ត -
ក្រសួងមហាផ្ទៃមិនឲ្យបក្សកែទម្រង់កម្ពុជាប្រើពាក្យ«សង្រ្គោះ»ព្រោះផ្ទុយស្រឡះនឹងស្ថានភាពបច្ចុប្បន្ននៅកម្ពុជា
ក្រសួងមហាផ្ទៃកម្ពុជាកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ បានអនុញ្ញាតឱ្យបើកដំណើរការគណបក្សកែទម្រង់កម្ពុជាដែលផ្តួចផ្តើមបង្កើតឡើងដោយលោកអ៊ូ ច័ន្ទរ័ត្ន និងមន្រ្តីអតីតបក្សប្រឆាំងផ្សេងទៀតហើយ។ ប៉ុន្តែ ក្រសួងមហាផ្ទៃក៏បានស្នើ ឱ្យស្ថាបនិកគណបក្សនេះផ្លាស់ប្តូរបាវចនាបក្សដែលបានដាក់ថា«សង្គ្រោះ បំរើ ការពារ»នេះចេញ។ បើតាមក្រសួងមហាផ្ទៃ ការប្រើប្រាស់ពាក្យទាំងនេះ គឺមិនត្រូវនឹងស្ថានភាពជាក់ស្តែងនៅកម្ពុជាដែលកំពុងមានសន្តិភាពជៀសផុតពីសង្រ្គាមកន្លងទៅ។
អានបន្ត -
ហេតុអ្វីបានជាស្ត្រីប្រឈមនឹងគ្រោះថ្នាក់នៃប្លាស្ទិកជាងបុរស ?
ស្ត្រីងាយរងគ្រោះថ្នាក់បង្កឡើងដោយប្លាស្ទិកជាងបុរស ដោយមូលហេតុច្រើនយ៉ាង ក្នុងនោះមួយជាមូលហេតុធម្មជាតិ ៖ ខ្លួនប្រាណស្ត្រី មានប្រតិកម្ម នឹងជាតិពុលខុសពីបុរស។ ផលិតផលអនាម័យសម្អាតផ្ទះសម្បែង ដែលស្ត្រីប្រើប្រាស់ញយជាងបុរស ក៏ច្រើនតែមានជាតិពុលប្លាស្ទិក។ សូម្បីតែសំឡីអនាម័យដែលស្ត្រីត្រូវប្រើជារៀងរាល់ខែ ក៏ផលិតឡើងដោយប្លាស្ទិកដែរ។
អានបន្ត -
ស្ត្រីមន្ត្រីនគរបាលនៅស្រុកសៀមប៉ាងដែលបំបៅដោះកូន ត្រូវបានដំឡើងឋានន្តរស័ក្តិ
ស្ទឹងត្រែងៈ មន្ត្រីនគរបាលជាស្ត្រីដែលបានបំបៅដោះកូនក្នុងពេលបំពេញការងារនៅស្រុកសៀមប៉ាងត្រូវបានដំឡើងឋានន្តរស័ក្ដិកាលពីម្សិលមិញ ដើម្បីលើកទឹកចិត្តដល់ស្ត្រីជានគរបាល ដែលបានពុះពារបំពេញការងារ និងបានដើរតួនាទីជាម្តាយគំរូដល់ស្ត្រីដទៃក្នុងការបំបៅដោះកូន។
អានបន្ត -
ពលរដ្ឋ ៣ភូមិនៅខេត្តព្រះវិហារអះអាងថា ក្រុមហ៊ុនរ៉ែមាស នៅតែរំលោភដីស្រែចម្ការពួកគាត់
ក្រុមហ៊ុន ឌែលខម ខេមបូឌា (Delcom Cambodia) និងក្រុមហ៊ុន គីម ជាធួន គ្រុប (Kim Gia Thuan Group Co., Ltd) នៅតែបន្តហ៊ុមព័ទ្ធយកដីស្រែចម្ការរបស់អ្នកភូមិជាច្រើនគ្រួសារផ្សេងទៀត ដើម្បីពង្រីកអាជីវកម្មរ៉ែមាសនៅតំបន់ភ្នំលុង ក្នុងខេត្តព្រះវិហារ។ ពលរដ្ឋ ២៥០គ្រួសាររស់នៅស្រុករវៀង អស់សង្ឃឹមពីភាពប្រងើយកន្តើយរបស់អាជ្ញាធររដ្ឋាភិបាល ដែលមិនដោះស្រាយក្តីកង្វល់របស់ពួកគាត់ជាច្រើនឆ្នាំមកហើយ។
-
លោក ស្រ៊ុន ស្រ៊ន៖ គ្រោងប្រើពេល៧ពាន់ថ្ងៃពន្យល់ពីកិច្ចព្រមព្រៀងក្រុងប៉ារីស ដើម្បីធ្វើបដិវត្ត៍ផ្នក់គំនិត
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិRFI នៅពេលនេះ អ៊ឹង ប៊ុនថន សូមបង្ហាញពីប្រវត្តិរបស់លោក ស្រ៊ុន ស្រ៊ន ជាអ្នកអត្ថាធិប្បាយលើខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កូនកសិករក្រីក្ររូបនេះ ធ្លាប់ហែលឆ្លងកាត់ជីវិតតស៊ូ ដេកតាមចេតិយ ទម្រាំរៀនចប់ថ្នាក់អនុបណ្ឌិត។ ដោយធ្លាប់ទៅធ្វើកម្មសិក្សានៅប្រទេសជាច្រើន និងធ្លាប់ជាទីប្រឹក្សាឲ្យស្ថាប័នអន្តរជាតិមួយចំនួននៅកម្ពុជា លោក ស្រ៊ុន ស្រ៊ន គ្រោងប្រើពេល៧ពាន់ថ្ងៃដើម្បីពន្យល់ពីខ្លឹមសារទាំងអស់នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ក្នុងបំណងធ្វើបដិវត្ត៍ផ្នក់គំនិតរបស់ពលរដ្ឋខ្មែរ។
អានបន្ត -
អតីតសមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោកស្រី ថាក់ ឡានី ត្រូវបានលើកលែងទោស
លោកស្រី ថាក់ ឡានី ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ ៨ ០០០ ០០០ រៀល ព្រមទាំងបង់ប្រាក់ជំងឺចិត្តដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន១០០រៀល ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទ«ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
អានបន្ត -
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី១០៥នាក់បន្ថែមទៀតក្នុងនោះ៦៤នាក់នៅក្នុងខេត្តកណ្តាល
ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃអង្គារ ទី១៦ ខែមីនានេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួនដល់ទៅ១០៥នាក់បន្ថែមទៀតដែលជាការឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភៈ។ ក្នុងចំណោមអ្នកឆ្លងថ្មីនេះ គឺខេត្តកណ្តាលមានចំនួន៦៤នាក់ឯណោះ។ ចំនួនឆ្លងថ្មីដ៏សន្ធឹកនេះ គឺបានកើនឡើងដល់ទៅ៥ដង បើប្រៀបធៀបនឹងចំនួនឆ្លងថ្មីដែលរកឃើញកាលពីថ្ងៃចន្ទ ម្សិលមិញនេះ។ ទន្ទឹមនឹងចំនួនឆ្លងយ៉ាងគំហុកនេះ ក្រសួងសុខាភិបាលកម្ពុជាក៏បានប្រកាសឱ្យដឹងពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ចំនួន៨៨នាក់ផងដែរ។
អានបន្ត -
មនុស្សជាង១០០នាក់ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ-១៩ និងមានអ្នកជា៨៨នាក់
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន១០៥ នាក់បន្ថែមទៀត ដែលជាចំនួនមួយច្រើនមិនធ្លាប់មានពីមុនមក ចាប់តាំងពីកម្ពុជាបានរកឃើញជំងឺឆ្លងនៅក្នុងប្រទេសរបស់ខ្លួននេះ។
អានបន្ត -
សមត្ថកិច្ចខេត្តសៀមរាបសាកសួរអ្នកដឹកឈើបន្ទាប់ពីចាងហ្វាងកាសែតត្រូវបានគេវាយដំយ៉ាងធ្ងន់ធ្ងរ
សមត្ថកិច្ចខេត្តសៀមរាបបានហៅអ្នកពាក់ព័ន្ធដឹកឈើទាំងប៉ុន្មានមកសារសួរ បន្ទាប់ពីចាងហ្វាងកាសែតអាណាចក្រខ្មែរ ត្រូវបានមនុស្សមួយក្រុមបានវាយប៉ុនប៉ងសម្លាប់រូបលោកកាលពីយប់ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខប្រាសាទបេងមាលា ក្នុងស្រុកស្វាយលើ ខេត្តសៀមរាម ប៉ុន្តែលោកបានរួចខ្លួន ដោយសារតែបានរើបម្រាស និងហៅកូនចៅដែលគេងក្នុងឡានជិតនោះទាន់ពេល។
អានបន្ត -
យុវជនបរិស្ថានក្រៀលកម្ពុជា បន្តយុទ្ធនាការអប់រំបរិស្ថានស្អាតតាមអនឡាញ
ភ្នំពេញៈ ទោះបីជាមានការរីករាលដាលឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍ ដែលបណ្ដាលឱ្យយុវជនបរិស្ថានក្រៀលកម្ពុជា មិនអាចចុះអនុវត្តសកម្មភាពផ្ទាល់ក្នុងការប្រមូលសំរាមតាមទីតាំងនានាក្នុងទីក្រុងភ្នំពេញ និងខេត្តគោលដៅសំខាន់ចំនួន ៤ ទៀតបានក៏ពិតមែន តែគម្រោងរក្សាបរិស្ថានស្អាតនៅតែបន្តធ្វើលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្មារតីឱ្យយុវជនស្រឡាញ់បរិស្ថាន និងរួមចំណែកបណ្ដុះស្មារតីបរិស្ថាននេះចូលក្នុងសង្គមដដែល។
អានបន្ត -
មន្រ្តីក្រសួងកិច្ចការនារី លើកទឹកចិត្តឱ្យអតីតភរិយាឧកញ៉ា ឌួង ឆាយ ប្តឹងទៅសមត្ថកិច្ចដើម្បីជួយរកយុត្តិធម៌
មន្រ្តីក្រសួងកិច្ចការនារី ចាត់ទុកការប្រើប្រាស់ហិង្សារបស់ឧកញ៉ា ឌួង ឆាយ លើអតីតភរិយា ជារឿងសាហាវដែលមិនអាចទទួលយកបាននោះទេ ហើយជំរុញឱ្យស្រ្តីរូបនោះដាក់ពាក្យបណ្តឹងដើម្បីទទួលនូវយុត្តិធម៌។
អានបន្ត -
អង្គការអន្តរជាតិជិត ៥០ គាំទ្រព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលនឹងសម្រេចលើសំណុំរឿងរំលោភដីធ្លីនៅកម្ពុជាឆាប់ៗ
អង្គការអន្តរជាតិជិត ៥០ គាំទ្រព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលនឹងសម្រេចលើសំណុំរឿងរំលោភដីធ្លីនៅកម្ពុជា នៅពេលឆាប់ៗ ខាងមុខ។ លិខិតគាំទ្រនេះ ធ្វើឡើងក្រោយព្រះរាជអាជ្ញានៃតុលាការអន្តរជាតិនេះ បានប្រកាសកាលពីខែកុម្ភៈថា អ្នកស្រីនឹងពិនិត្យមើលរឿងនេះ ក្នុងពេលដ៏ខ្លីខាងមុខ។
អានបន្ត