កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
ការប្រៀបធៀប៖ តុលាការថ្នាក់ជាតិមិនបានរៀនសូត្រគំរូល្អពីតុលាការកូនកាត់ទេ
នៅពេលសាលាក្ដីខ្មែរក្រហមចាប់ផ្ដើមកកើតឡើង ទាំងអ្នកចូលរួមបង្កើត ទាំងអ្នកឃ្លាំមើល សង្ឃឹមថា សាលាក្ដីកូនកាត់មួយនេះ ក្រៅតែពីផ្ដន្ទាទោសអតីតមេដឹកនាំខ្មែរក្រហមហើយ ក៏នឹងក្លាយជាម៉ូដែល ឬជាគំរូល្អសម្រាប់តុលាការថ្នាក់ជាតិ។ ប៉ុន្តែក្តីសង្ឃឹមរបស់ពួកគេ បានក្លាយជាការខកចិត្តទៅវិញ ពីព្រោះតុលាការកម្ពុជាបច្ចុប្បន្ន មិនត្រឹមតែមិនបានយកគំរូល្អពីសាលាក្តីខ្មែរក្រហមមកអនុវត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើផ្ទុយពីគោលការណ៍នីតិរដ្ឋថែមទៀតផង។
អានបន្ត -
តុលាការឃុំខ្លួនស្រ្តីម្នាក់ក្រោយផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធការចាក់វ៉ាក់សាំងកូវីដ-១៩
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្រ្តីម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយស្ត្រីរូបនោះបង្ហោះសារមិនពិតពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។
អានបន្ត -
អាជ្ញាធរខេត្តព្រះសីហនុ កំពុងរកមុខអ្នកចាក់ដីចូលសមុទ្រដើម្បីទទួលខុសត្រូវមុខច្បាប់
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា លើកឡើងថា ក្នុងពេលថ្មីៗនេះ មានប្រជាពលរដ្ឋមួយចំនួនបានធ្វើសកម្មភាពលួចចាក់ដីលុបសមុទ្រ ស្ថិតនៅមុខក្រុមហ៊ុនតេលា ក្នុងភូមិ៤ ដោយគ្មានច្បាប់អនុញ្ញាត។
អានបន្ត -
មន្ត្រីបក្សប្រឆាំង យល់ថា សកម្មជនរបស់ខ្លួនដែលគ្មានកំហុស គួរតែត្រូវព្រះមហាក្សត្រ លើកលែងទោសដើម្បីផ្សះផ្សាជាតិ
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងបានស្នើរដ្ឋាភិបាលឱ្យស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់ការលើកលែងទោស និងលើកលែង ដល់មន្ត្រីបក្សប្រឆាំងដែលគ្មានកំហុស និងជាប់បម្រាមនយោបាយទាំងអស់ ដើម្បីផ្សះផ្សាជាតិ និងបើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិបានចូលរួមបោះឆ្នោតនៅពេលខាងមុខ។
អានបន្ត -
កម្មករស្នើរដ្ឋាភិបាលបញ្ចេញរថយន្តជួយដឹកពួកគេទៅធ្វើការ ទើបអាចរក្សាគម្លាតសុវត្ថិភាពបាន
កម្មការិនីម្នាក់ អ្នកស្រី ប្រាក់ ហ៊ន្នី ដែលជិះរថយន្តម៉ាកតូរីស ចេញពីខេត្តកំពង់ស្ពឺ មកបំពេញការងារនៅជាយរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកស្រីមានការបារម្ភជាខ្លាំងចំពោះការឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែអ្នកស្រីបានប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ដើម្បីកុំឱ្យឆ្លង ដូចជា ពាក់ម៉ាស់ និងបាញ់អាល់កុលជាប្រចាំ ទាំងពេលធ្វើដំណើរ និងពេលបំពេញការងារនៅក្នុងរោងចក្រ។
អានបន្ត -
ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ លោក អ៊ូ ច័ន្ទរ័ត្ន និងបក្ខពួក បង្កើត «គណបក្សកែទម្រង់កម្ពុជា
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ និងបក្ខពួក បង្កើតគណបក្សកែទម្រង់កម្ពុជា ហើយ។ នេះបើតាមលិខិតក្រសួងមហាផ្ទៃ ផ្ញើទៅកាន់តំណាងស្ថាបនិកគណបក្សនេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
អានបន្ត -
លោកវន់ ពៅ៖វិបត្តិកូវីដ១៩បានរុញផ្តួលជីវភាពអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យដល់កម្រិតសូន្យហើយក្នុងពេល
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោកវន់ ពៅ ដែលជាប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ។ ស្របពេលដែលការរីករាលនៃជំងឺកូវីដ១៩នៅកម្ពុជា ជាពិសេស នៅក្នុងរាជធានីភ្នំពេញកំពុងបន្តដោយមិនស្រាកស្រាន្តសោះនេះ លោកវន់ ពៅ បានទាញសញ្ញាអាសន្នហើយសម្រាប់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមានជាអាទិ៍ អ្នករត់ម៉ូតូឌុប និងកង់បីជាដើម។ លោកបានអះអាងថា នៅពេលនេះ វិបត្តិជំងឺដ៏កាចសាហាវនេះ បានរុញច្រានផ្តួលជីវភាពពួកគេឱ្យទៅដល់កម្រិតសូន្យហើយ។ ហេតុដូច្នេះ លោកបានស្នើឱ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធជួយដល់ពួកគេតាមរយៈការផ្តល់ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈចាំបាច់មួយចំនួនទៀត។
អានបន្ត -
អាជ្ញាធរបិទភូមិក្រាំងលាវ និងផ្សារអង្គសឹង្ហ ដោយសារអ្នកផ្ទុកកូវីដ-១៩ម្នាក់បានចូលរួមពិធីមង្គលការនៅទីនោះ
អាជ្ញាធរ បានសម្រេចបិទភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ជាបណ្តោះអាសន្ន ចាប់ពីយប់ថ្ងៃទី១៤ ខែមីនា ក្រោយអ្នកប្រើប្រាស់បណ្តាញសង្គមដ៏ល្បីម្នាក់ ឈ្មោះ កក្កដា សុភ័ណ្ឌ បានប្រកាសថា វិជ្ជមានកូវីដ-១៩ និងបានចូលរួមពិធីអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ។ នេះបើតាមលោក លី សាវេត អភិបាលរងខេត្តតាកែវដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរស័ព្ទ។
អានបន្ត -
អាជ្ញាធរសង្កាត់ចោមចៅ២ អះអាងថាសំរាមរាយប៉ាយកើនឡើងដោយឡានដឹកយឺត
ប្រធានភូមិមួយក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ អះអាងថា សំរាមនៅតាមទីសាធារណៈក្នុងសហគមន៍របស់លោកកើនឡើងជារៀងរាល់ថ្ងៃ ដោយសារក្រុមហ៊ុនឡានដឹកជញ្ជូនសំរាមមកប្រមូលមិនបានញឹកញាប់ និងបញ្ហាកូវីដ១៩ ធ្វើឱ្យអាជ្ញាធរភូមិមិនអាចដើរប្រមូលបាន។
អានបន្ត -
អ្នកសារព័ត៌មានម្នាក់នៅសៀមរាប ត្រូវគេវាយនឹងដំបងបណ្ដាលឱ្យរបួសធ្ងន់
ចាងហ្វាងកាសែតមួយរូបដែលជាជនរងគ្រោះ ស្នើសមត្ថកិច្ចខេត្តសៀមរាបតាមចាប់ខ្លួនជនល្មើសដែលបានប្រើដំបងវាយទៅលើខ្លួនបណ្តាលឱ្យរងរបួសធ្ងន់ នៅចំណុចមុខប្រាសាទបេងមាលា ក្នុងស្រុកស្វាយលើ។
អានបន្ត -
លោកស្រី ឱ វណ្ណឌីន៖ កម្ពុជាអាចបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅ២សប្ដាហ៍ទៀត ប្រសិនបើមានការចូលរួមទាំងអស់គ្នា
នៅក្នងសន្និសីទកាសែតរួមគ្នានៅព្រឹកថ្ងៃចន្ទនេះ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈបាន អាស្រ័យលើការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ ប្រសិនបើមានកិច្ចសហការចូលរួមពីពលរដ្ឋ កម្ពុជាអាចបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ត្រឹមរយៈពេល២សប្ដាហ៍ខាងមុខទៀត។
អានបន្ត -
ទីប្រឹក្សាម្នាក់ត្រូវបានដកតំណែង និងអាជ្ញាបណ្ណសារព័ត៌មាន ក្រោយពីបង្ហោះរូបមិនត្រឹមត្រូវលើករណីអ្នកស្លាប់ដោយសារកូវីដ១៩
ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវដកតំណែង ហើយសមាគម និងគេហទំព័ររបស់លោកក៏ត្រូវបានដកអាជ្ញាប័ន បន្ទាប់ពីទីប្រឹក្សារូបនេះបង្ហោះរូបវេចខ្ចប់សម្ភារៈវាយកូនហ្គោល ថាជាការវេចខ្ចប់អ្នកស្លាប់ដំបូងដោយសារកូវីដ១៩ នៅកម្ពុជា។
អានបន្ត -
ពលរដ្ឋនៅប៉ោយប៉ែតកាន់តែច្រើនដើររើសអេតចាយយកប្រាក់ដោះស្រាយជីវភាពពេលវិបត្តិកូវីដ
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាន់តែច្រើនឡើង បាននាំគ្នាដើររើសអេតចាយលក់យកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយសារគ្មានការងារធ្វើ បណ្ដាលមកពីការរាតត្បាតជំងឺកូវីដ១៩។ ក្នុងស្ថានភាពនេះ គេសង្កេតឃើញមានកុមារនៅក្នុងគ្រួសារខ្លះមានមុខមាត់ស្លេកស្លាំងដោយសារហូបអាហារមិនគ្រប់គ្រាន់។
អានបន្ត -
មន្ត្រីកំពុងរៀបចំឈាបនដ្ឋានចំនួន ៤ នៅខេត្តកំពង់ស្ពឺ សម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ
អាជ្ញាធររាជធានីភ្នំពេញកំពុងរៀបចំសាងសង់ឈាបនដ្ឋានដើរដោយថាមពលអគ្គិសនីចំនួន ៤ សម្រាប់បូជាអ្នកស្លាប់ដោយជំងឺកូវិដ ១៩ នៅលើផ្ទៃដី ១០ ហិកតា ដែលមានទីតាំងស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។ នេះបើតាមការអះអាងរបស់លោកអភិបាលរាជធានីភ្នំពេញ។
អានបន្ត -
នាយករដ្ឋមន្ត្រីបញ្ជាឲ្យថ្នាក់ដឹកនាំរាជធានី-ខេត្ត ពិចារណាបិទ ឬផ្អាកពិធីមង្គលការ និងពិធីជួបជុំគ្នាផ្សេងៗ
ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យថ្នាក់ដឹកនាំខេត្តមួយចំនួនដែលមិនទាន់បានប្រកាសបិទពិធីមង្គលការ និងពិធីជួបជុំគ្នាទាំងអស់ត្រូវធ្វើការពិចារណាបិទ ឬផ្អាកការរៀបចំណាមួយតាមសេចក្តីសម្រេចរបស់ខេត្ត។
អានបន្ត -
រដ្ឋមន្ត្រី កើត រិទ្ធ៖ ច្បាប់ថ្មី មានអនុភាពអនុវត្តតាំងពីថ្ងៃទី១២ ខែមីនាមកម្ល៉េះ (Video inside)
(ភ្នំពេញ)៖ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មានអនុភាពឲ្យអនុវត្តតាំងពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១មកម្លេះ។ នេះជាការបញ្ជាក់របស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។
អានបន្ត -
ក្រសួងនឹងប្រើវិធានច្បាប់ចំពោះអ្នកបំពានបម្រាមសុខាភិបាល ដើម្បីទប់ស្កាត់ការរីកសាយនៃកូវីដ-១៩បំប្លែងថ្
ក្រសួងសុខាភិបាល ព្រមានពីវិធានការច្បាប់ចំពោះអ្នកបំពានបម្រាមសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីដែលកំពុងវាយលុកក្នុងល្បឿនយ៉ាងលឿននិងសាហាវជាងមុន នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។
អានបន្ត -
អាជ្ញាធរស្រុកឈូកបន្តរកអ្នកពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ម្នាក់ពីភ្នំពេញដែលបានទៅចូលរួមពិធីអាពាហ៍ពិពាហ៍
លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលស្រុកឈូក បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា មានមនុស្សចំនួន៥នាក់ បានប៉ះពាល់ដោយផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ-១៩ ម្នាក់ ដែលបានទៅចូលរួមពិធីមង្គលការ នៅក្នុងឃុំឈូក ស្រុកឈូក កាលពីថ្ងៃទី១៤មីនា។ «អ្នកប៉ះពាល់ផ្ទាល់ មាន៥នាក់ មានតៃកុងឡាន១នាក់ អ្នករួមដំណើរ ១នាក់ និងរួមតុ៣នាក់»។ នេះបើតាមលោក ខៀវ រិទ្ធិភ័ណ្ឌ ដែលបានបន្តថា បច្ចុប្បន្នអ្នកពាក់ព័ន្ធទាំង៥នាក់ ជាអ្នករស់នៅក្នុងស្រុកឈូកតែម្តង ហើយត្រូវបានយកសំណាក ដើម្បីធ្វើតេស្តរកកូវីដ-១៩ ហើយដាក់ឱ្យធ្វើចត្តាឡីស័កតាមសុខភាពបន្ត។
អានបន្ត -
អាជ្ញាធរកំពុងស្រាវជ្រាវ និងអាចអនុវត្តច្បាប់លើបុគ្គល២នាក់ ដែលរកឃើញកូវីដ១៩ ក្រោយទៅចូលរួមពិធីការនៅខេត្ត
នៅយប់មិញនេះ បុគ្គល២នាក់ ដែលជាអ្នករស់នៅរាជធានីភ្នំពេញបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំងដោយសារតែពួកគេត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីបានវិលត្រឡប់មកពីចូលរួមមង្គលការ២កន្លែង នៅក្នុងខេត្តតាកែវ និងខេត្តកំពត។ ពួកគេទាំង២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងត្រូវបានស្រាវជ្រាវយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩។ ចំពោះបញ្ហានេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា បានអះអាងឱ្យដឹងថា នៅពេលនេះ អាជ្ញាធរមានសមត្ថកិច្ចកំពុងស្រាវជ្រាវលើករណីបុគ្គលទាំង២នាក់នេះហើយ។
អានបន្ត -
មហាជនប្រើបណ្ដាញសង្គមរិះគន់ករណីដឹកសាកសពស្ត្រីពោះធំម្នាក់ទម្លាក់ចោលពាក់កណ្តាលផ្លូវ
សារព័ត៌មានក្នុងស្រុកមួយចំនួនដែលផ្សាយតាមបណ្តេញសង្គមកាលពីពេលថ្មីៗ នេះ ចុះផ្សាយអំពីសាច់ញាតិរបស់សពស្ត្រីពោះធំម្នាក់ បានមកទទួលសពដោយអូសតាមម៉ូតូ យកទៅធ្វើបុណ្យនៅផ្ទះរបស់ខ្លួន បន្ទាប់ពីរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដឹកយកទៅទម្លាក់ចោលតាមផ្លូវ ក្រោយពីសពស្ត្រីពោះធំនោះ ឆ្លងទន្លេមិនរួច បណ្តាលឱ្យឈឺរហូតដល់ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីថ្ងៃទី២៣ កុម្ភៈ។
អានបន្ត