កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
UPDATE៖ អាជ្ញាធរខេត្ត២ ចុះយកសំណាកអ្នកភូមិ ក្រោយអ្នកមានកូវីដ-១៩ចូលរួមមង្គលការនៅទីនោះ
អាជ្ញាធរខេត្តតាកែវ កំពុងយកសំណាក និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ក្រោយបុរសម្នាក់ដែលកើតកូវីដ-១៩ បានចូលរួមពិធីមង្គលការនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខណៈអាជ្ញាធរខេត្តកំពត ក៏កំពុងធ្វើកិច្ចការនេះដូចគ្នា ដោយសារតែបុរសម្នាក់ទៀតដែលមានជំងឺនេះក៏បានទៅចូលរួមមង្គលការនៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រំាងស្នាយ ស្រុកឈូក។
អានបន្ត -
អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី១៤ ខែមីនា ម្សិលមិញ
(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៤៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមីនា នេះ។
អានបន្ត -
អាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនស្ត្រីម្នាក់ ជាសកម្មជនគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម
អាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួនស្ត្រីម្នាក់ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម កាលពីថ្ងៃទី១៤ មីនា ដោយមិនបង្ហាញដីកាពីតុលាការ។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួនដោយមិនបង្ហាញដីកា និងមិនបង្ហាញនូវព័ត៌មានជាក់លាក់ណាមួយអំពីមូលហេតុនៃការចាប់ខ្លួន គឺជាការបំពានច្បាប់ និងរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ។
អានបន្ត -
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ថ្លែងថា អ្នកដែលគណៈកម្មការអឺរ៉ុបគួរប្រញាប់ដាក់ទណ្ឌកម្មមុនគេ គឺឧត្ដមសេនីយ៍បាតដៃកង្វក់ទាំង ១២នាក់
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ថា រដ្ឋាភិបាលលោក ហ៊ុន សែន នៅតែបង្ក្រាបសំឡេងប្រឆាំងយ៉ាងចាស់ដៃ និងមានៈមិនព្រមស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។
អានបន្ត -
អាជ្ញាធរកំពុងស្រាវជ្រាវ និងអាចអនុវត្តច្បាប់លើបុគ្គល២នាក់ ដែលរកឃើញកូវីដ១៩ ក្រោយទៅចូលរួមពិធីការនៅខេត្ត
នៅយប់មិញនេះ បុគ្គល២នាក់ ដែលជាអ្នករស់នៅរាជធានីភ្នំពេញបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំងដោយសារតែពួកគេត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីបានវិលត្រឡប់មកពីចូលរួមមង្គលការ២កន្លែង នៅក្នុងខេត្តតាកែវ និងខេត្តកំពត។ ពួកគេទាំង២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងត្រូវបានស្រាវជ្រាវយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩។ ចំពោះបញ្ហានេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា បានអះអាងឱ្យដឹងថា នៅពេលនេះ អាជ្ញាធរមានសមត្ថកិច្ចកំពុងស្រាវជ្រាវលើករណីបុគ្គលទាំង២នាក់នេះហើយ។
អានបន្ត -
បក្សប្រឆាំង និងសង្គមស៊ីវិលថា រដ្ឋាភិបាលមានវិបត្តិថវិកា ទើបឧកញ៉ាធំៗបរិច្ចាគថវិកាទ្រង់ទ្រាយធំម្តងទៀត
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងមន្ត្រីសង្គមស៊ីវិលផ្នែកតម្លាភាពជឿថា នៅពេលអ្នកជំនួញម្នាក់ៗហ៊ានបរិច្ចាគទឹកប្រាក់ខ្ទង់លានដុល្លារឱ្យរដ្ឋាភិបាលដោះស្រាយករណីជំងឺកូវីដ១៩ ញឹកញាប់បែបនេះ ពួកគេ ប្រាកដជារំពឹងចង់បានផលតបស្នងពីរដ្ឋាភិបាលមកវិញ ជាមិនខាន។ ការលើកឡើងនេះ ដោយសារតែពួកឧកញ៉ាមហាសេដ្ឋីធំៗ បន្តបរិច្ចាគថវិកាទ្រង់ទ្រាយធំជាថ្មីម្តងទៀត។
អានបន្ត -
សហជីពនិងកម្មករមួយចំនួនព្រួយបារម្ភការអនុវត្តវិធានការសុខាភិបាលដើម្បីបង្ការជំងឺកូវីដ១៩មិនបានល្អនៅក្នុងរោងចក្រ
កម្មករ-កម្មការរិនីនៅតាមរោងចក្របារម្ភខ្លាំង ចំពោះសុវត្ថិភាពសុខភាពរបស់ខ្លួន ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ និងការខាតបង់ប្រាក់អត្ថប្រយោជន៍ ប្រសិនបើពួកគេឆ្លងជំងឺ។ ប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ ឲ្យអាស៊ីសេរីដឹងថា រោងចក្រមួយចំនួនមិនបានអនុវត្តវិធានការបង្ការជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាព និងត្រឹមត្រូវនោះទេ ជាពិសេស គឺការរក្សាគម្លាតក្នុងពេលធ្វើការ ការញាំអាហារជុំគ្នា និងពេលជិះរថយន្តឈរបញ្ជ្រៀតគ្នាជាដើម។
អានបន្ត -
ច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវបានប្រកាសឲ្យប្រើដោយមានការរិះគន់ពីសង្គមស៊ីវិលថា ដាក់ទោសធ្ងន់ជ្រុល
សង្គមស៊ីវិលការពារសិទ្ធិមនុស្សលើកឡើងថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលទើបត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ មានការដាក់ទោសប្រជាពលរដ្ឋធ្ងន់ជ្រុល។
អានបន្ត -
ក្រុមយុវជននិងសកម្មជនព្រៃឈើរៀបចំយុទ្ធនាការតស៊ូមតិការពារព្រៃឈើលើបណ្តាញសង្គម
ក្រុមយុវជនសកម្មជនព្រៃឈើ បង្កើតយុទ្ធនាការប្តូរប្រហ្វីល ហ្វ្រេម (Profile Frames) ហ្វេសប៊ុក (Facebook) ដែលសរសេរថា «សូមឃាត់អ្នកកាប់ កុំចាប់អ្នកការពារព្រៃឈើ» ដែលចែករំលែកនៅលើទំព័រហ្វេសប៊ុកឈ្មោះ «រក្សាទុកព្រៃព្រះរការ» (SAVE PREY PREAH ROKA)។
អានបន្ត -
សាច់ញាតិសកម្មជនកំពុងជាប់ឃុំស្នើឲ្យមន្ត្រីពន្ធនាគារដាក់ប្រព័ន្ធទូរស័ព្ទ ដើម្បីសួរសុខទុក្ខក្នុងអំឡុងពេលកូវីដ១៩
សាច់ញាតិសកម្មជនកំពុងជាប់ឃុំ លើកឡើងអំពីក្តីបារម្ភដូចៗគ្នា ជុំវិញស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលខ្លាំងនៅទូទាំងប្រទេស ជាពិសេសបញ្ហាភាពចង្អៀតណែនក្នុងពន្ធនាគារ។
អានបន្ត -
Workers from factories closed by COVID-19 demand full compensation
Garment workers affected by factory closures are demanding full compensation as a report released by the Business and Human Rights Resource Center shows that thousands of Cambodians who produced clothes for some of the biggest global brands have yet to be paid wages owed to them since factories closed last year.
អានបន្ត -
កម្មកររងផលប៉ះពាល់ដោយសាររោងចក្របិទទ្វារក្នុងវិបត្តិកូវីដ១៩ បន្តទាមទារប្រាក់សំណង
កម្មករកាត់ដេររងផលប៉ះពាល់ដោយសារការបិទរោងចក្រកំពុងបន្តទាមទារប្រាក់សំណង ខណៈរបាយការណ៍របស់មជ្ឈមណ្ឌលធនធានអាជីវកម្ម និងសិទ្ធិមនុស្ស( Business and Human Rights Resource Center) បង្ហាញថាកម្មករកម្ពុជារាប់ពាន់នាក់ដែលផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុនយីហោធំៗលំដាប់ពិភពលោក មិនទាន់បានទទួលប្រាក់ឈ្នួល ចាប់តាំងពីរោងចក្របិទកាលពីឆ្នាំមុន។
អានបន្ត -
សាច់ញាតិសកម្មជនកំពុងជាប់ឃុំស្នើឲ្យមន្ត្រីពន្ធនាគារដាក់ប្រព័ន្ធទូរស័ព្ទ ដើម្បីសួរសុខទុក្ខក្នុងអំឡុងពេលកូវីដ១៩
សាច់ញាតិសកម្មជនកំពុងជាប់ឃុំ លើកឡើងអំពីក្តីបារម្ភដូចៗគ្នា ជុំវិញស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលខ្លាំងនៅទូទាំងប្រទេស ជាពិសេសបញ្ហាភាពចង្អៀតណែនក្នុងពន្ធនាគារ។ ការលើកឡើងនេះដោយសារតែក្រុមស្ត្រីថ្ងៃសុក្រ នៅថ្ងៃទី១២ ខែមីនា បានទៅសួរសុខទុក្ខប្តីរបស់ខ្លួននៅពន្ធនាគារព្រៃស ប៉ុន្តែមន្ត្រីពន្ធនាគារមិនអនុញ្ញាតឲ្យពួកគេ បានចូលជួបសួរសុខទុក្ខឡើយ។
អានបន្ត -
អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ភ្នំពេញជាទីតាំងប្រឈមខ្ពស់នឹងការឆ្លងវីរុសកូវីដ១៩បម្លែងខ្លួនថ្មី
ទីក្រុងភ្នំពេញជាទីតាំងមួយត្រូវបានកំណត់សញ្ញាណថាមានហានិភ័យខ្ពស់ក្នុងការឆ្លងរាលដាលនូវវីរុសកូវីដ១៩បម្លែងខ្លួនថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងវីរុសកូវីដ១៩ដែលធ្លាប់ឆ្លងនៅកម្ពុជានាពេលកន្លងមក។ នេះបើតាមលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។ លោកស្រីបន្តថា វីរុសកូវីដ១៩បម្លែងថ្មីនេះ មានសភាពធ្ងន់ធ្ងរជាងវីរុសកូវីដ១៩ដែលធ្លាប់រកឃើញនៅកម្ពុជាពេលកន្លងមក។
អានបន្ត -
អ្នកជំនាញស្នើសុំក្រសួងព័ត៌មានឱ្យពិចារណាជាមុនសិន មុនសម្រេចដកហូតអាជ្ញាប័ណ្ណស្ថាប័នកាសែតណាមួយ
អ្នកជំនាញខាងសារព័ត៌មាននៅកម្ពុជា មើលឃើញថា ក្រសួងព័ត៌មានមិនបានបំពេញតួនាទីឱ្យបានអព្យាក្រឹត្យនោះទេ ទាក់ទិននឹងការសម្រេចលុបចោលអាជ្ញាប័ណ្ណស្ថាប័នកាសែតមួយចំនួន ដោយមិនបានពិនិត្យមើលលើផ្លូវច្បាប់ត្រឹមត្រូវ។
អានបន្ត -
ច្បាប់ថ្មី៖អ្នកបំពានវិធានការពារកូវីដ១៩ត្រូវពិន័យពី១លានទៅ២០លានរៀល និងអាចជាប់គុកពី៦ខែដល់ទៅ២០ឆ្នាំ
ច្បាប់ថ្មីស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតត្រូវបានប្រកាស់ប្រើប្រាស់ជាផ្លូវការហើយ ចាប់ពីថ្ងៃទី១១មីនាឆ្នាំ២០២១តទៅ។ ច្បាប់ថ្មីនេះត្រូវបានតាក់តែង និងអនុម័តជាច្បាប់ប្រញាប់ ដើម្បីយកទៅអនុវត្តប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ច្បាប់នេះ បានកំណត់ពិន័យអ្នកបំពានវិធានការពារជំងឺកូវីដ១៩ពីចន្លោះ១លានដល់២០លានរៀល និងអាចត្រូវជាប់ពន្ធនាគារពី៦ខែរហូតដល់២០ឆ្នាំឯណោះ។
អានបន្ត -
UNDP៖ ឆ្នាំ២០១៩ ប្រាក់ឈ្នួលរវាងស្រ្តីនិងបុរសឃ្លាតគ្នា១៩% ទោះបីការងារដូចគ្
យោងតាមរបាយការណ៍អង្កេតរបស់អង្គការ UNDP ដែលបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានលើកឡើងថា តាមរយៈការប្រើប្រាស់ទិន្នន័យដែលបានមកពីការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា (CSES) ឆ្នាំ២០១៤ ឆ្នាំ២០១៧ និងឆ្នាំ២០១៩ និងប្រើប្រាស់វិធីសាស្រ្តវិភាគ Oaxaca-Blinder បានរកឃើញថា ស្ត្រីកម្ពុជា ជាមធ្យមទទួលបានប្រាក់ឈ្នួលតិចជាងបុរសចំនួន ១៩% សម្រាប់ការងារដូចគ្នា។
អានបន្ត -
ការបំបៅកូនរបស់ស្ត្រីប៉ូលិសទទួលការកោតសរសើរ រិះគន់ និងព្រមាន
កាលពីថ្ងៃទី២ ខែមីនា ដោយបានប្រើគណនីហ្វេសប៊ុកឈ្មោះ Sokha Konkatlao ក្នុងពេលបំពេញការងារ លោកស្រី ស៊ីថុង សុខា បានថតបង្ហោះរូបដែលលោកស្រីក្នុងឯកសណ្ឋានជាប៉ូលិសចរាចរណ៍ កំពុងបំបៅកូន នៅលើកៅអីមុខតុ ដែលដាក់នៅតាមដងផ្លូវ។ លោកស្រីសរសេរសារអមជាមួយរូបថតនៅលើហ្វេសប៊ុកថា៖ «ព្រោះតែជាពាក្យថាម្តាយ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូន ភ្លេចអស់ភាពអៀនខ្មាស់ (នេះហើយជីវិតពិត)»។
អានបន្ត -
សាលាក្រុងរៀបចំដី១០ហិកតា សម្រាប់បូជាអ្នកស្លាប់ដោយកូវីដ១៩
រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំដីទំហំជាង១០ហិកតា នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំឡរបច្ចេកទេសទំនើប សម្រាប់បូជាសព អ្នកដែលទទួលមរណភាពដោយកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា បន្ទាប់ពីកម្ពុជាមានករណីស្លាប់ ដោយជំងឺនេះជាលើកដំបូង កាលពីថ្ងៃទី១១ ខែមីនា។
អានបន្ត -
សមត្ថកិច្ចចាប់ជនជាតិចិនចំនួន ៦ នាក់ ក្រោយពីបានលួចឆ្លងតាមព្រំដែនប្រទេសវៀតណាមចូលមកកម្ពុជា
សមត្ថកិច្ច កាលពីថ្ងៃទី១១ មីនា បានឃាត់ខ្លួនជនជាតិចិនចំនួន៦ នាក់ ក្នុងនោះមានស្ត្រីម្នាក់ ក្រោយពីបានឆ្លងតាមព្រំដែនពីប្រទេសវៀតណាម( Vietnam) ចូលមកប្រទេសកម្ពុជា តាមច្រកជ័យជោគ ជាប់នឹងខេត្តតាកែវ។
អានបន្ត