កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
ក្រុមអង្គការសង្គមស៊ីវិល៣៩ស្ថាប័នស្នើឱ្យលើកកម្ពស់សិទ្ធិស្ត្រីនៅកន្លែងការងារ
ក្រុមអង្គការ សមាគមនិងសហជីព ចំនួន ៣៩ស្ថាប័ន ដែលភាគច្រើនធ្វើការផ្នែកលើកស្ទួយសិទ្ធិស្ត្រី និងសិទ្ធិមនុស្ស ខកចិត្តជាខ្លាំងចំពោះករណីមន្ត្រីនគរបាលជាស្ត្រីម្នាក់នៅខេត្តស្ទឹងត្រែង ប្រឈមនឹងវិធានការវិន័យដោយសារការបង្ហោះរូបភាពបំបៅដោះកូនក្នុងសំលៀកបំពាក់ឯកសណ្ឋាននគរបាលក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន។
អានបន្ត -
អ្នកឃ្លាំមើលជំរុញឱ្យគណបក្សសង្គ្រោះជាតិរៀបចំយុវជនបន្តវេនដូចបក្សកាន់អំណាចកំពុងធ្វើ
ក្រុមអ្នកតាមដានការណ៍នយោបាយមើលឃើញថា គណបក្សសង្គ្រោះជាតិអាចនឹងបាត់បង់ឱកាសប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ប្រសិនបើបក្សនេះមិនគិតគូរពីការរៀបចំអ្នកបន្តវេន ដូចអ្វីដែលគណបក្សកាន់អំណាចកំពុងធ្វើសព្វថ្ងៃនេះទេ។
អានបន្ត -
សង្គមស៊ីវិលបារម្ភថា ច្បាប់ទប់ស្កាត់ជំងឺកូវីដ១៩ ចូលជាធរមានប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋមាននិន្នាការផ្ទុយពីរដ្ឋាភិបាល
មន្ត្រីអង្គការសង្គមស៊ីវិលព្រួយបារម្ភថា ច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាច។ ក្ដីបារម្ភនេះ បន្ទាប់ពីព្រឹទ្ធសភារបបឯកបក្ស បានអនុម័តសេចក្ដីព្រាងច្បាប់នេះយ៉ាងប្រញាប់ប្រញាល់ ដូចការគ្រោងទុក នៅព្រឹកនៅថ្ងៃទី១១ មីនា។
អានបន្ត -
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈចំនួន៦៥២នាក់
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន៣៩នាក់ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងកើនដល់៦៥២នាក់ គិតមកត្រឹមថ្ងៃនេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកឆ្លងទាំង៣៩នាក់ ក្នុងនោះមានជនជាតិខ្មែរ ២៨នាក់ ជនជាតិចិន ៧នាក់ ជនជាតិវៀតណាម ៣នាក់ និងជនជាតិកូរ៉េម្នាក់។
អានបន្ត -
សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នឹងត្រលប់ទៅរដ្ឋសភាវិញនៅថ្ងៃនេះ ក្រោយព្រឹទ្ធសភាអនុម័ត
សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត អាចនឹងបញ្ជូនទៅរដ្ឋសភាវិញនៅរសៀល ថ្ងៃព្រហស្បតិ៍នេះ ក្រោយព្រឹទ្ធសភា បានអនុម័តគាំទ្រ ដោយឥតកែប្រែ ក្នុងសម័យប្រជុំវិសាមញ្ញនាព្រឹកនេះ ដោយសម្លេងជាឯកច្ឆ័ន៣៩រូប លើ៣៩។ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ថ្លែងប្រាប់ RFI ថា សេចក្តីព្រាងច្បាប់ដែលមាន ០៦ជំពូក និង១៨មាត្រានេះ ត្រូវសមាជិកសភាពិនិត្យ ពិភាក្សាថា មិនមានប៉ះពាល់ដល់ធម្មនុញ្ញភាពនៃច្បាប់កំពូលរបស់ជាតិទេ ដូច្នេះសេចក្តីព្រាងច្បាប់ ដែលមានលក្ខណៈប្រញ៉ាប់នេះ ត្រូវបញ្ជូនត្រលប់ទៅរដ្ឋសភាវិញ ដើម្បីរដ្ឋសភារៀបចំថ្វាយទៅព្រះមហាក្សត្រឡាយព្រះហស្តលេខា។
អានបន្ត -
មន្រ្តីជាន់ខ្ពស់បង្ហាញក្តីបារម្ភខ្លាំង ខណៈកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩លើកដំបូង
បន្ទាប់ពីកម្ពុជារាយការណ៍ពីការស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានពណ៌នាស្ថានភាពជំងឺកូវីដ១៩ ជា «រឿងគួរឲ្យព្រួយបារម្ភខ្លាំង» ជាពិសេសដោយសារវត្តមានវីរុសកូរ៉ូណាប្រភេទថ្មី ដែលអាចឆ្លងលឿន និងមានគ្រោះថ្នាក់ដល់អាយុជីវិតខ្លាំងជាងមុន។
អានបន្ត -
មន្ត្រីសុខាភិបាលស្នើឱ្យពលរដ្ឋដែលទៅចាក់វ៉ាក់សាំងកូវីដ-១៩ រក្សាគម្លាតសុវត្ថិភាព
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលស្នើដល់ប្រជាពលរដ្ឋដែលទៅចាក់វ៉ាក់សាំងកូវីដ-១៩ រក្សាគម្លាតសុវត្ថិភាព ដោយចៀសវាងទៅឈរប្រជ្រៀតគ្នានៅពេលរង់ចាំចាក់វ៉ាក់សាំង ដើម្បីបញ្ចៀសការចម្លងកាន់តែធ្ងន់ធ្ងរចូលទៅក្នុងសហគមន៍។
អានបន្ត -
លោក ហ៊ុន សែន អនុញ្ញាតឲ្យសាសនិកឥស្លាមអាចបញ្ចុះសពបាន បើមានករណីស្លាប់ដោយសារជំងឺកូវីដ១៩
វ៉ាស៊ីនតោន — លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ បានប្រកាសអំពីករណីលើកលែងពិសេសសម្រាប់អ្នកកាន់សាសនាឥស្លាមនៅកម្ពុជា ដែលអនុញ្ញាតឲ្យមានការបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បាន ប្រសិនបើមានករណីស្លាប់ដោយសារជំងឺនេះ ដោយលើកហេតុផលអំពីការគោរពប្រពៃណីនិងទំនៀមទម្លាប់ឥស្លាម។
អានបន្ត -
កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាលើកដំបូង
កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាលើកដំបូងបង្អស់ នៅថ្ងៃទី១១ ខែមីនា នេះ។ ក្រសួងសុខាភិបាលឱ្យដឹងតាមសេចក្តីប្រកាសព័ត៌មាននៅមុននេះបន្តិចថា បុរសខ្មែរម្នាក់ អាយុ៥០ ឆ្នាំ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីគាត់ត្រូវបានរកឃើញថា មានផ្ទុកជំងឺនេះ កាលពីថ្ងៃទី២៧ កុម្ភៈ។
អានបន្ត -
ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃសម្តែងការសោកស្តាយជាខ្លាំង ករណីព្រមានស្ត្រីជាមន្ត្រីនគរបាលបំបៅដោះកូនតាមផ្លូវ
ភ្នំពេញៈ ក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃបានសម្តែងការសោកស្តាយជាខ្លាំង ដែលអធិការនគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងបានធ្វើការព្រមានលោកស្រីអនុសេនីយ៍ទោម្នាក់ ករណីបំបៅដោះកូននៅក្នុងពេលបំពេញបេសកកម្មតាមផ្លូវ បន្ទាប់ពីសាធារណជនជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំងពីបញ្ហានេះនៅពេញបណ្តាញសង្គមហ្វេសប៊ុក។
អានបន្ត -
ច្បាប់ស្តីពីវិធានការប្រឆាំងកូវីដ១៩ ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាបន្ទាន់
ភ្នំពេញ — ច្បាប់ស្តីពីវិធានការប្រឆាំងជំងឺកូវីដ១៩ ត្រូវបានប្រកាសឲ្យប្រើប្រាស់នៅល្ងាចថ្ងៃព្រហស្បតិ៍នេះក្រោយពីព្រឹទ្ធសភាបានអនុម័ត ដោយឥតកែប្រែកាលពីព្រឹកមិញ។ ព្រះមហាក្សត្រដែលកំពុងគង់នៅប្រទេសចិន បានព្រះរាជអនុញ្ញាតឲ្យលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាចុះហត្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ច្បាប់នេះ។
អានបន្ត -
អ្នកនាំពាក្យ៖ ស្ត្រីនគរបាលបំបៅដោះកូន ពេលកំពុងបំពេញការងារ មិនមានកំហុសនោះទេ ហើយទទួលបានការលើកទឹកចិត្តថែមទៀត
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះថា លោកស្រីអនុសេនីយ៍ទោ ស៉ីថុង សុខា អធិការរងទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបំបៅដោះកូន ពេលកំពុងបំពេញការងារ មិនមានកំហុសធំដុំនោះទេ ហើយលោកស្រីត្រូវបានផ្តល់រង្វាន់លើកទឹកចិត្តថែមទៀតផងដែរ។
អានបន្ត -
បទវិភាគ៖ អ្វីខ្លះជាដើមហេតុនាំឱ្យលោក ហ៊ុន សែន ប្រកាសធ្វើនាយករដ្ឋមន្ត្រីរហូតលែងចង់?
លោក ហ៊ុន សែន តែងដូរចិត្តជារឿយៗ អំពីការគ្រោងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក។ ម្ដងលោកថានឹងបន្តធ្វើតែពីរអាណត្តិទៀត។ ម្ដងលោកថានឹងធ្វើរហូតបើគេនៅតែបោះឆ្នោតឱ្យលោក។ ថ្មីៗ នេះ លោកក្រឡះសំដីម្ដងទៀត។ លោកថានឹងធ្វើរហូតទាល់តែលោកលែងចង់ធ្វើខ្លួនឯង។
អានបន្ត -
នគរបាលស្រីដែលត្រូវបានទទួលការស្តីបន្ទោសពីថ្នាក់លើដោយសារបំបៅដោះកូនទទួលបានការសុំអភ័យទោស
នគរបាលស្រីម្នាក់ដែលត្រូវបានស្តីបន្ទោសចំពោះការបង្ហោះរូបថតបំបៅកូននៅក្នុងឯកសណ្ឋាន បានទទួលអំណោយជាន័យក្នុងការសុំទោសពីអគ្គស្នងការនគរបាលជាតិកាលពីម្សិលមិញ បន្ទាប់ពីសាធារណៈជនបានប្រតិកម្មប្រឆាំងជុំវិញភាពអយុត្តិធម៌នេះ។
អានបន្ត -
លោក សម រង្ស៊ី ត្រូវបានរិះគន់ចំពោះការអំពាវនាវឲ្យប្រជាជនធ្វើតាមគំរូរបស់ប្រទេសមីយ៉ាន់ម៉ា
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងបានអំពាវនាវឲ្យប្រជារាស្ត្រខ្មែរឲ្យងើបឈរឡើង ដើម្បីប្រឆាំងរបបផ្តាច់ការ ដូចអ្វីដែលប្រជារាស្ត្រភូមាកំពុងតែធ្វើនៅថ្ងៃច័ន្ទនេះ ដែលត្រូវបានពិពណ៌នាដោយក្រសួងយុត្តិធម៌ និងមន្រ្តីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចថាជាការសកម្មភាព «ឧក្រិដ្ឋកម្ម» របស់គាត់ដែលត្រូវបានផ្តន្ទាទោសនាពេលថ្មីៗនេះ។
អានបន្ត -
សិស្សសាលាព្រះស៊ីសុវត្ថិធ្វើយុទ្ធនាការឈប់ប្រើប្លាស្ទិក
សិស្សសាលាមួយក្រុមរៀននៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ ធ្វើយុទ្ធនាការឈប់ប្រើប្រាស់ថង់ប្លាស្ទិក និងកាត់បន្ថយសំរាមផ្សេងៗទៀត ដើម្បីសោភ័ណភាពសាលារៀន ក៏ដូចជាជួយថែរក្សាបរិស្ថានដល់ប្រទេសកម្ពុជាទាំងមូល។
អានបន្ត -
អាជ្ញាធររាជធានី-ខេត្ត នឹងមិនប្រើយន្តការច្បាប់ណាមួយទេ ខណៈកូវីដ១៩នៅអាចគ្រប់គ្រងបាន
អាជ្ញាធររាជធានី និងខេត្ត ដែលកំពុងមានការប្រឈមនឹងការរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ អះអាងថា នឹងមិនមានការប្រើប្រាស់យន្តការច្បាប់ណាមួយនៅឡើយទេ ប្រសិនបើស្ថានការណ៍កូវីដ១៩នៅអាចគ្រប់គ្រងបាន។ ក៏ប៉ុន្តែក្នុងករណីមានការបំពាន អាជ្ញាធរនឹងមានការចាត់វិធានការទៅតាមអនុក្រឹតដែលបានចែងកន្លងមក។
អានបន្ត -
រយៈពេល៣ថ្ងៃ រដ្ឋបាលខេត្តសៀមរាបដឹកពលករ មកពីថៃជាង៧០០នាក់
សៀមរាប៖ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ មីនា អាជ្ញាធរខេត្តសៀមរាប បានដឹកជញ្ជូនពលករខ្មែរពីថៃសរុបប្រមាណជាង៧០០នាក់ ដែលក្នុងនោះ អ្នកខ្លះ ធ្វើដំណើរទៅកាន់ខេត្តរៀងៗខ្លួន ហើយអ្នកខ្លះ ត្រូវទុកឲ្យធ្វើចត្ដាឡីស័កនៅតាមខេត្តជាប់ព្រំដែន។
អានបន្ត -
លីកាដូ ស្នើកែលម្អឱ្យបានឆាប់នូវលក្ខខណ្ឌដែលស្ត្រីនិងក្មេងស្រីកំពុងប្រឈមក្នុងពន្ធនាគារ
អង្គការសិទ្ធិមនុស្សលីកាដូ ស្នើឱ្យមានការកែលម្អឱ្យបានឆាប់រហ័សទៅលើលក្ខខណ្ឌដែលស្ត្រីនិងក្មេងស្រីជាប់ឃុំកំពុងប្រឈម ក្រោយអង្គការនេះរកឃើញថា ស្ថានភាពនៅក្នុងពន្ធនាគារមានភាពលំបាកនិងចង្អៀតណែនខ្លាំង។
អានបន្ត -
កិច្ចសន្យាក្រោយការបង្ហោះរូបបំបៅដោះកូនក្នុងម៉ោងការងារ បង្កឲ្យមានប្រតិកម្
ករណីបង្ហោះរូបថតបំបៅកូនរបស់អ្នកស្រី ស៊ីថុង សុខា អធិការរងទទួលផែនសណ្តាប់ធ្នាប់ប្រចាំអធិការដ្ឋានស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានក្លាយជាប្រធានបទពិភាក្សាពេញបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា។ កាន់តែមានការជជែកគ្នាបន្ថែមទៀតនោះ គឺការតម្រូវឲ្យធ្វើកិច្ចសន្យា ក្រោយការបង្ហោះរូបនេះ។ លោក ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង អះអាង កិច្ចសន្យានោះ គឺជាការអប់រំឲ្យបំពេញការងារត្រឹមត្រូវ មិនដាក់ពិន័យអ្វីនោះឡើយ។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏ដូចជាតំណាងអង្គការសង្គមស៊ីវិល សុទ្ធតែលើកទឹកចិត្តឲ្យស្ត្រីគ្រប់រូបបំបៅដោះកូន ទោះក្នុងកាលៈទេសៈណាក៏ដោយ។
អានបន្ត