កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
កម្ពុជាផ្អាកការងាររដ្ឋាភិបាលមួយផ្នែកធំនិងកំហិតការធ្វើដំណើរ ខណៈការឆ្លងកូវីដ១៩ ក្នុងសហគមន៍កើនឡើង
វ៉ាស៊ីនតោន — លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាកាលពីយប់ថ្ងៃចន្ទ ឲ្យផ្អាកសកម្មភាពការងាររដ្ឋាភិបាលមួយផ្នែកធំ និងទទូចឲ្យព្រឹទ្ធសភាកម្ពុជា អនុម័តឲ្យបានឆាប់នូវច្បាប់គ្រប់គ្រងជំងឺកូវីដ១៩ ខណៈការឆ្លងនៅក្នុងសហគមន៍កើនឡើងជាបន្តបន្ទាប់។
អានបន្ត -
សមភាពយេនឌ័រមានសារៈសំខាន់ក្នុងការជំរុញសេដ្ឋកិច្
យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា ការបង្កើនឱកាសការងារក្នុងការងារសមរម្យសម្រាប់ស្ត្រីគឺចាំបាច់សម្រាប់កំណើននិងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅក្នុងប្រទេសកម្ពុជា។
អានបន្ត -
សង្គមស៊ីវិលបារម្ភថា វិបត្តិនយោបាយនៅភូមា អាចជះឥទ្ធិពលអាក្រក់ដល់កម្ពុជា
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា បញ្ហានយោបាយនៅប្រទេសភូមា ឬ មីយ៉ាន់ម៉ា (Myanmar) បានគំរាមកំហែងដល់ប្រទេសនៅក្នុងតំបន់ ជាពិសេសកម្ពុជា នឹងឈានទៅរកការដឹកនាំបែបផ្ដាច់ការកាន់តែខ្លាំង។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីរដ្ឋាភិបាលយោធាប្រទេសភូមា បានបង្ក្រាបលើក្រុមបាតុករបណ្ដាលឱ្យស្លាប់មនុស្សជាច្រើននាក់ ហើយសហគមន៍អន្តរជាតិ មិនទាន់អន្តរាគមន៍បាននៅឡើយ។
អានបន្ត -
កម្មករខ្មែរជាង ៣០០ នាក់ផ្ទុះការតវ៉ា បន្ទាប់ពីថៅកែថៃបញ្ឈប់កម្មករខ្មែរជាង ៣០ នាក់
ភ្នំពេញៈ ពលករខ្មែរជាង ៣០០ នាក់ ក្នុងចំណោមជាង ៣ ០០០ នាក់ ដែលបម្រើការងារនៅរោងចក្រ GFN ដែលកែច្នៃអាហារស្ថិតនៅតំបន់ណងយ៉ៃ ក្នុងស្រុកណងយ៉ៃ ខេត្តឈុនប៊ុរី ប្រទេសថៃបានផ្ទុះការតវ៉ាកាលពីយប់ថ្ងៃទី ៧ មីនា បន្ទាប់ពីរោងចក្រនេះបានបញ្ឈប់ពលករខ្មែរជាង ៣០ នាក់ដោយសារតែពួកគេទាមទារលក្ខខណ្ឌការងាររួមជូនកម្មករខ្មែរ។
អានបន្ត -
អង្គការការពារសិទ្ធិមនុស្សលីកាដូ ស្នើសុំឲ្យកែលម្អបញ្ហាប្រឈមរបស់ស្ត្រីក្នុងពន្ធនាគារ
អង្គការការពារសិទ្ធិមនុស្សលីកាដូ ស្នើសុំឲ្យរដ្ឋាភិបាលកែលម្អជាបន្ទាន់នូវបញ្ហាប្រឈមរបស់ស្ត្រី និងក្មេងស្រី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដែលមានស្ថានភាពលំបាក និងចង្អៀតណែនខ្លាំង។ មន្ត្រីពន្ធនាគារទទួលស្គាល់អំពីការខ្វះខាតធនធាន នៅក្នុងពន្ធនាគារ និងស្វាគមន៍កិច្ចសហការពីអង្គការដៃគូ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។
អានបន្ត -
«ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ ១៩» ជាប្រធានបទនៃទិវាអន្តរជាតិនារីដែលបង្ហាញពីតួនាទីយ៉ាងសំខាន់របស់ស្ត្
ភ្នំពេញៈ «ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ១៩» គឺជាប្រធានបទនៃទិវាអន្តរជាតិនារី ៨ មីនា លើកទី១១០ ក្នុងឆ្នាំ ២០២១ នេះដែលជាការបង្ហាញឱ្យឃើញពីតួនាទីយ៉ាងសំខាន់របស់ស្ត្រីនៅក្នុងសង្គមជាតិ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ន។ នេះជាខ្លឹមសារនៅក្នុងលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទិវាអន្តរជាតិនារី។
អានបន្ត -
កម្មករប្រតិកម្មផ្សេងៗគ្នាចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ ខណៈមានករណីឆ្លងក្នុងចំណោមកម្មកររោងចក្រ
ភ្នំពេញ — រោងចក្រ Y & W Garment ស្ថិតក្នុងភូមិព្រែកជ្រៃសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានអគារសម្រាប់កម្មករធ្វើការជាពីរទីតាំង។ ទីតាំងដែលមានខ្លោងទ្វារធំជាប់នឹងផ្លូវឆ្ពោះទៅរង្វង់មូលគួរស្រូវ មិនមានបញ្ហាពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ទេ។
អានបន្ត -
អាមេរិក៖ ការបាត់បង់ព្រៃឈើនៅព្រៃឡង់ មកពីការពង្រឹងការអនុវត្តច្បាប់នៅខ្សោយ និងប្រព័ន្ធអភិបាលកិច្ចគ្មានភាពច្បាស់លាស់
សហរដ្ឋអាមេរិក នៅថ្ងៃចន្ទទី៨មីនានេះ បានសម្តែងនូវកង្វល់យ៉ាងជ្រាលជ្រៅ ចំពោះការបំផ្លាញព្រៃឈើ ដែលចេះតែបន្តមាន នៅតំបន់ការពារនៃប្រទេសកម្ពុជា។ ការលើកឡើងរបស់ស្ថានទូតអាមេរិកពេលនេះ គឺដោយសារ ប្រទេសមួយនេះ គាំទ្រការធ្វើសហប្រតិបត្តិការជាមួយសហគមន៍ សង្គមស៊ីវិល និងរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យជីវសាស្រ្តចម្រុះដ៏សម្បូរបែប នៅដែនជម្រកសត្វព្រៃនៅព្រៃឡង់ និងបេតិកភណ្ឌធម្មជាតិនៃប្រទេសកម្ពុជា ត្រូវបានអភិរក្ស។
អានបន្ត -
អ្នកសិទ្ធិមនុស្សថា លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ទើបអាចធានាការគោរពសិទ្ធិស្រ្
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា ការដើរចាកពីគន្លងប្រជាធិបតេយ្យដូចស្ថានភាពបច្ចុប្បន្ននេះធ្វើឱ្យសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋត្រូវរិតត្បិត និងសិទ្ធិចម្បងៗ ផ្សេងទៀតត្រូវរំលោភបំពាន ដូចជាសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ហើយសកម្មជនធ្វើការការពារយុត្តិធម៌សង្គម ប្រព័ន្ធផ្សព្វផ្សាយ និងសកម្មជននយោបាយ ត្រូវរងការធ្វើទុក្ខបុកម្នេញ។ អ្នកស្រីថា ទាំងនេះមានឥទ្ធិពលធ្វើអោយសំឡេងស្រ្តី ដែលមានតិចតួចនោះត្រូវកាត់បន្ថយថែមទៀត៖ «ការបង្កើតវប្បធម៌ការចាប់ពិរុទ្ធខ្លួនឯង គឺនៅក្នុងចំណោមសាធារណៈជន ប្រសិនបើស្ថានភាពនេះនៅតែវិវឌ្ឍន៍ បានន័យថា បញ្ហាជាច្រើនដែលស្រ្តីបានប្រឈមនឹងមិនត្រូវបានដឹងឮ ព្រោះថា សង្គម យើងលំហសេរីភាពហ្នឹងចាប់ផ្ដើមរួមតូចទៅៗ»។
អានបន្ត -
អង្គការសិទ្ធិមនុស្ស៖ការបោះឆ្នោតនៅឆ្នាំក្រោយ គួរតែបើកចំហរឱ្យមានការចូលរួមពីគ្រប់ភាគីនយោបាយ
អង្គការការពារសិទ្ធិមនុស្សនៅកម្ពុជានៅព្រឹកថ្ងៃចន្ទនេះ បានអះអាងថា ការបោះឆ្នោតឆ្នាំ២០២២ ក៏ដូចជាការបោះឆ្នោតឆ្នាំ ២០២៣ ខាងមុខ គួរតែជាការបោះឆ្នោត ដែលទទួលស្គាល់ថាប្រព្រឹត្តទៅដោយរលូន តម្លាភាព និងយុត្តិធម៌។ ការបោះឆ្នោតបែបនេះអាចកើតឡើង គឺលុះត្រាតែមានការចូលរួមពីគ្រប់ភាគីនយោបាយ ជាពិសេស គឺអតីតគណបក្សសង្រ្គោះជាតិ។ ការអះអាងរបស់អង្គការការពារសិទ្ធិមនុស្សនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥។
អានបន្ត -
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា៖ ការវាយតម្លៃរបស់អ្នករាយការណ៍ពិសេសធ្វើឲ្យមានការយល់ច្រឡំ
ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវបានធ្វើការឆ្លើយតបទៅកាន់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ៤ រូប ទាក់ទងនឹងការផ្តន្ទាទោសអតីតមេដឹកនាំគណបក្សប្រឆាំងទាំង ៩ រូបពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
អានបន្ត -
រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកឡើងផ្សេងគ្នាពីការគោរពសិទ្ធិស្ត្
រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកឡើងផ្សេងគ្នាពីការគោរពសិទ្ធិស្ត្រី។ លោក ហ៊ុន សែន នៅតែអះអាងថា រដ្ឋាភិបាលរបស់លោកលើកកម្ពស់សិទ្ធិនារីរាប់ឆ្នាំមកនេះបានយ៉ាងល្អ ប៉ុន្តែអង្គការសង្គមស៊ីវិលនៅតែមើលឃើញភាពប្រឈម និងការរំលោភបំពានលើស្ត្រី។
អានបន្ត -
ទស្សនៈ៖ បញ្ហាប្រឈមរបស់ស្ត្រីនៅក្នុងបន្ទប់ព័ត៌មានមិនត្រូវបានគេរាយការណ៍
អ្នកយកព័ត៌មានទាំងពីរនៅក្នុងអត្ថបទនេះ បានធ្វើការនៅតាមស្ថាប័នសារព័ត៌មានជាច្រើននៅកម្ពុជា។ សម្រាប់ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនាថ្ងៃចន្ទនេះ យើងបានប្រមូលបទពិសោធន៍និងទស្សនៈរបស់ស្ត្រីនិងបុរសជាច្រើននៅក្នុងបន្ទប់ព័ត៌មាន ដើម្បីបើកកិច្ចពិភាក្សាអំពីសមធម៌ក្នុងវិស័យសារព័ត៌មាន។ សព្វនាម«ខ្ញុំ» ត្រូវបានប្រើដើម្បីបញ្ជាក់អំពីរឿងរ៉ាវដែលអ្នកសរសេរទាំងពីរបានឆ្លងកាត់ដោយផ្ទាល់។
អានបន្ត -
ឯកអគ្គរដ្ឋទូតបារាំង៖ ស្ត្រីកម្ពុជាមានសមត្ថភាពតែនៅខ្វះកន្លែង ដែលឱ្យស្រ្តីបញ្ចេញសមត្ថភាព
លោកស្រីអេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែងនៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនាថា ស្ត្រីខ្មែរភាគច្រើនមានសមត្ថភាព តែនៅខ្វះកន្លែងដែលឱ្យស្រ្តីបញ្ចេញសមត្ថភាព។ នៅក្នុងឱកាសនៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនានេះ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានរៀបចំវេទិកាពិភាក្សាតុមូលមួយស្តីពី «ស្រ្តីក្នុងតួនាទីជាអ្នកដឹកនាំ»។ ស្ថានទូតបារាំង និងដៃគូអភិវឌ្ឍន៍ទាំងអស់ បានលើកទឹកចិត្តដល់ស្រ្តី តាមរយៈការផ្តល់ឱកាសឱ្យពួកគេ បានបញ្ចេញនូវសមត្ថភាព ដែលជាការរួមចំណែកលើកកម្ពស់សមភាពយែនឌ័រ។
អានបន្ត -
ជីវិតសកម្មជនបក្សប្រឆាំងមួយគ្រួសារទ្រាំភៀសខ្លួនលំបាកនៅថៃដើម្បីជាតិមានប្រជាធិបតេយ្
សកម្មជនគណបក្សសង្គ្រោះជាតិមួយគ្រួសារបានភៀសខ្លួនយ៉ាងលំបាកនៅក្រៅប្រទេស ដើម្បីធ្វើនយោបាយចូលរួមស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ គ្រួសារនេះមានសមាជិក៤នាក់ ក្នុងនោះមានកុមារអាយុក្រោម ១០ឆ្នាំ ២នាក់ផង បានភៀសខ្លួនទៅជាមួយឪពុកម្ដាយ ដោយមិនបានចូលសាលារៀនដូចកូនអ្នកស្រុកទូទៅឡើយ។ តើពួកគេរស់នៅក្រៅប្រទេសជួបការលំបាកបែបណាខ្លះ?
អានបន្ត -
អង្គការសិទ្ធិមនុស្ស៖ការបោះឆ្នោតនៅឆ្នាំក្រោយ គួរតែបើកចំហរឱ្យមានការចូលរួមពីគ្រប់ភាគីនយោបាយ
អង្គការការពារសិទ្ធិមនុស្សនៅកម្ពុជានៅព្រឹកថ្ងៃចន្ទនេះ បានអះអាងថា ការបោះឆ្នោតឆ្នាំ២០២២ ក៏ដូចជាការបោះឆ្នោតឆ្នាំ ២០២៣ ខាងមុខ គួរតែជាការបោះឆ្នោត ដែលទទួលស្គាល់ថាប្រព្រឹត្តទៅដោយរលូន តម្លាភាព និងយុត្តិធម៌។ ការបោះឆ្នោតបែបនេះអាចកើតឡើង គឺលុះត្រាតែមានការចូលរួមពីគ្រប់ភាគីនយោបាយ ជាពិសេស គឺអតីតគណបក្សសង្រ្គោះជាតិ។ ការអះអាងរបស់អង្គការការពារសិទ្ធិមនុស្សនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥។
អានបន្ត -
ក្រសួងកិច្ចការនារី៖ ស្ត្រីរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ធ្ងន់ធ្ងរជាងបុរស
ការអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិសិទ្ធិនារី ៨មីនា ឆ្នាំ២០២១ នេះ នៅកម្ពុជា ប្រារព្ធឡើងក្រោមប្រធានបទ «ស្រ្តីនិងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩»។ ការកំណត់យកប្រធានបទនេះ ត្រូវបានក្រសួងកិច្ចនារីពន្យល់ថា មកពីស្ត្រីរងផលប៉ះពាល់ធ្ងន់ធ្ងរជាងបុរសដោយសារតែជំងឺកូវីដ១៩។
អានបន្ត -
អ្នកសិទ្ធិមនុស្សថា លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ទើបអាចធានាការគោរពសិទ្ធិស្រ្តី
អ្នកការពារសិទ្ធិមនុស្សមើលឃើញថា ការធានាបាននូវសង្គមប្រជាធិបតេយ្យពិតប្រាកដ នឹងជំរុញការបង្កើតច្បាប់ និងវិធានការទាំងឡាយដែលគិតគូរពិតប្រាកដដល់អត្ថប្រយោជន៍សម្រាប់ស្រ្តី។
អានបន្ត -
អ្នកសារព័ត៌មាន ស្នើកុំរើសអើងក្នុងការអនុញ្ញាតឱ្យចូលយកព័ត៌មាន
ការហាមឃាត់អ្នកសារព័ត៌មានមិនឲ្យចូលយកព័ត៌មានដោយផ្ទាល់បានបង្កការលំបាក និងជាការរើសអើងក្នុងវិស័យសារព័ត៌មាន។ ក្រុមអ្នកសារព័ត៌មានខ្លះ ខកចិត្តចំពោះការរើសអើងនេះ និងទាមទារឲ្យរដ្ឋាភិបាលកែលម្អស្ថានភាពរើសអើងបែបនេះឡើងវិញ។
អានបន្ត -
ខួប៨មីនា៖ អតីតបក្សសង្គ្រោះជាតិអំពាវនាវឲ្យដោះលែងស្ត្រីជាសកម្មជននយោបាយ និងសង្គម
អតីតគណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៧ខែមីនានេះ ដោយអំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាលដោះលែងក្រុមស្ត្រីជាភរិយាសកម្មជននយោបាយរបស់ខ្លួន និងស្ត្រីជាសកម្មជនសង្គមផ្សេងទៀតឲ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ។ ការអំពាវនាវនេះធ្វើឡើងមុន១ថ្ងៃ នៃទិវាសិទ្ធិនារីអន្តរជាតិនឹងចូលមកដល់នៅថ្ងៃ៨មីនាស្អែកនេះ។
អានបន្ត