កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
ពលរដ្ឋរស់នៅសង្កាត់រកាខ្ពស់ស្នើអាជ្ញាធររៀបចំសេវាប្រមូលសំរាមក្នុងភូមិ
អ្នកស្រី អូ ចន្ធូ ពលរដ្ឋរស់នៅភូមិព្រែកថី សង្កាត់រការខ្ពស់ បានលើកឡើងថា ក្នុងតំបន់ដែលអ្នកស្រីរស់នៅមិនទាន់មានការរៀបចំសេវាប្រមូលសំរាម និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅឡើយទេ ហើយថា អ្នកស្រីតែងតែដឹកសំរាមយកទៅបោះចោលនៅដីវាលមួយកន្លែងដែលនៅឆ្ងាយពីភូមិ។
អានបន្ត -
មន្ត្រីថា កង្វល់អ្នកការទូតបរទេសរឿងផ្តន្ទាទោសថ្នាក់ដឹកនាំអតីត CNRP ជាការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា
ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលចាត់ទុកការលើកឡើងពីកង្វល់របស់ស្ថានទូតបរទេសចំនួន ៣ និងអ្នកនាំពាក្យសេវាកិច្ចការបរទេសរបស់សហភាពអឺរ៉ុប អំពីការកាត់ទោសលោក សម រង្ស៊ី ២៥ ឆ្នាំ និងថ្នាក់ដឹកនាំអតីតបក្សប្រឆាំងផ្សេងទៀតថា ជាការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា ព្រោះការកាត់ទោសនេះគឺជារឿងផ្លូវច្បាប់របស់កម្ពុជា។
អានបន្ត -
កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីលើមនុស្ស៣១នាក់បន្ថែមទៀត
ក្រសួងសុខាភិបាល នៅថ្ងៃនេះ ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ លើមនុស្សចំនួន៣១នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយក្នុងសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភៈ មានចំនួន២នាក់។
អានបន្ត -
លោក ហ៊ុន សែន ប្រកាសជាថ្មីថាលោកនៅតែជាបេក្ខជននាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតឆ្នាំ២០២៣
នៅក្នុងសន្និសីទកាសែត ក្រោយពេលចាក់វ៉ាក់សាំង Astra Zeneca ជាលើកដំបូងនៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីថា លោកនឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីបន្តទៀត នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ខាងមុខនេះ។ ការប្រកាសរបស់លោក ហ៊ុន សែន ដូច្នេះ ធ្វើឡើងក្រោយពីមានការរិះគន់ពីក្រុមប្រឆាំង ទាក់ទងទៅនឹងការផ្តល់ជំនួយរបស់កម្ពុជាទៅដល់ប្រទេសមួយចំនួននៅក្នុងតំបន់ និងការព្យាបាលជនបរទេសពីជំងឺកូវីដ១៩ ដោយមិនយកប្រាក់។
អានបន្ត -
អ្នកឃ្លាំមើលថា គម្រោងវិនិយោគជិត ២ម៉ឺនហិកតារកំពុងគំរាមកំហែងដល់ឧទ្យានជាតិបូកគោ
អ្នកឃ្លាំមើលបរិស្ថានបារម្ភថា គម្រោងវិនិយោគលើផ្ទៃដីជិត ២ម៉ឺនហិកតារ (១៩.០០០) នៅតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ កំពុងបង្កើតឱ្យមានវិនាសកម្មធ្ងន់ធ្ងរចំពោះតំបន់អភិរក្សមួយនេះ។ ការលើកឡើងនេះ ស្របគ្នានឹងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្នែកបរិស្ថាន ម៉ុនហ្កាបេ (Mongabay) ដែលបានលាតត្រដាងពីផលប៉ះពាល់បរិស្ថានធំធេង ក្រោយពីរដ្ឋាភិបាលកាត់ឆ្វៀលតំបន់អភិរក្សនេះវិនិយោគឱ្យក្រុមហ៊ុនឧកញ៉ាដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អានបន្ត -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងរៀបចំទិវានារីអន្តរជាតិ «ខ្ញុំស៊ូជម្នះនឹងវិសមភាពយេនឌ័រ» តាមអនឡាញ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងរៀបចំកម្មវិធីដើម្បីអបអរសាទរដល់ទិវានារីអន្តរជាតិនាពេលខាងមុខនេះតាមប្រព័ន្ធអ៊ីនធឺណេត (អនឡាញ)។ យោងទៅតាមសេចក្ដីប្រកាសរបស់ស្ថាប័ននេះ កម្មវិធីនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃព្រហស្បត្តិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀល ដល់ម៉ោង៦ល្ងាច ក្រោមប្រធានបទមួយគឺ«ខ្ញុំស៊ូជម្នៈនឹងវិសមភាពយេនឌ័រ»។
អានបន្ត -
ម្ចាស់អាជីវកម្មទេសចរណ៍៖ ទេសចរក៏គ្មាន បំណុលក៏ជាប់ ប្រហែលជាខ្ញុំត្រូវប្រកាសក្ស័យធន់ហើយ
ស្ថិតនៅក្នុងការញាំញីជាសកលដោយសារជំងឺកូវីដ១៩ វិស័យទេសចរណ៍កម្ពុជាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការរឹតបន្តឹងជើងហោះហើរអន្តរជាតិ ដែលមិនអាចឲ្យមានភ្ញៀវអន្តរជាតិចូលមកដើរកម្សាន្ត និងការព្រួយបារម្ភពីការឆ្លងជំងឺរបស់ភ្ញៀវជាតិ។ លោក អឿន រស់នៅអមរើន ម្ចាស់ស្ថាបនិកបឹងកាឡូក្តាតសាណាកា ដែលស្ថិតនៅភូមិក្តាត ខេត្តកំពត ថា បឹងកាឡូខ្លួនកំពុងតែធ្លាក់ចំណុចសូន្យ ដោយសារតែបាត់បង់ភ្ញៀវ។ បើមិនអាចស្រោចស្រង់បាន ម្ចាស់បឹងកាឡូប្រហែលជាប្រកាសក្ស័យធន់ ព្រោះនៅមានវិបត្តិបំណុលមួយចំនួនទៀតដែលត្រូវដោះស្រាយ។
អានបន្ត -
នគរបាលកំពុងស្វែងរកបុរសម្នាក់ករណីបង្ហោះសារថា មន្ត្រីប៉ូលិសម្នាក់ពិការជើង ក្រោយចាក់វ៉ាក់សាំងកូវីដ
សៀមរាបៈ នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្តសៀមរាបបន្តស្វែងរកជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងការបង្ហោះសារថាមានមន្ត្រីប៉ូលិសម្នាក់ពិការជើងក្រោយពីចាក់វ៉ាក់សាំងកូវីដ ១៩ ឱ្យចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តតាមដីកាបង្គាប់របស់តុលាការ។
អានបន្ត -
កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ជាង៣០នាក់បន្ថែមទៀតក្នុងព្រឹត្តិការណ៍២០កុម្ភៈ
ក្រសួងសុខាភិបាល នៅថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៤នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់៣៧៤នាក់។
អានបន្ត -
មន្ត្រីពេទ្យខេត្តសៀមរាបថាគ្រូពេទ្យម្នាក់ស្លាប់មិនពាក់ព័ន្ធការចាក់វ៉ាក់សាំងកូវីដ១៩ទេ
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បំភ្លឺថា ករណីស្លាប់របស់វេជ្ជបណ្ឌិតម្នាក់ដែលបម្រើការនៅក្នុងមន្ទីរពេទ្យនេះ មិនពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង«ស៊ីណូហ្វាម»ដែលជាជំនួយរបស់ចិននោះទេ។
អានបន្ត -
សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសសកម្មជនបក្សប្រឆាំងខេត្តបាត់ដំបង ២នាក់ ជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ
សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង នៅខេត្តបាត់ដំបង ២នាក់ នៅថ្ងៃទី០៣ មីនានេះ ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ តែអនុវត្តទោស ១ឆ្នាំ និងពិន័យថវិកាចូលរដ្ឋ ក្នុងម្នាក់ ចំនួនប្រាំមួយលាន (៦.០០០.០០០) រៀល ពីបទប្រមាថព្រះមហាក្សត្រ។ សង្គមស៊ីវិល ថា ការផ្ដន្ទាទោសនេះ មានលក្ខណៈធ្ងន់ធ្ងរ។
អានបន្ត -
សកម្មជនព្រៃឈើ លោក អ៊ូច ឡេង បង្ហាញពីអាថ៌កំបាំងនៃវិនាសកម្មព្រៃឡង់
សកម្មជនការពារព្រៃឈើ បង្ហាញអាថ៌កំបាំង ដែលនាំឱ្យកើតមានវិនាសកម្មព្រៃឈើខ្នាតធំ ក្នុងដែនជម្រកសត្វព្រៃឡង់ គ្រប់គ្រងដោយក្រសួងបរិស្ថាន។ ពួកគេអះអាងថា ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល និងម្ចាស់ជំនួយអភិរក្សព្រៃឡង់ នៅតែព្យាយាមការពារមុខមាត់របស់ រដ្ឋាភិបាល ហើយពុំបង្ហាញការពិតក្នុង រឿងនេះ ដែលជាមូលហេតុធ្វើឱ្យវិនាសកម្មព្រៃឡង់មិនអាចដោះស្រាយបាន។
អានបន្ត -
កម្ពុជាជាប្រទេសដំបូងបំផុតក្នុងតំបន់អាស៊ាន ដែលទទួលបានវ៉ាក់សាំងពីWHO
កម្ពុជាជាប្រទេសដំបូងបំផុត ក្នុងចំណោមបណ្តាប្រទេសទាំង១០ក្នុងតំបន់អាស៊ាន ដែលទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ពីអង្គការសុខភាពពិភពលោក។ តាមរយៈយន្តការកូវ៉ាក់ កម្ពុជាជាប្រទេសទី៣ ក្នុងចំណោមរដ្ឋចំនួន១៤២ ដែលត្រូវទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
អានបន្ត -
អង្គការ HRW អំពាវនាវដល់អាជ្ញាធរកម្ពុជាបញ្ឈប់ការកាត់ទោសអ្នកនយោបាយបក្សប្រឆាំង
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) វាយតម្លៃថា ការយាយី និងការកាត់ទោសអ្នកនយោបាយបក្សសង្គ្រោះជាតិ គឺជាផ្នែកមួយនៃការប្រឹងប្រែងឥតឈប់ឈរពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីរារាំងគណបក្សប្រឆាំងដ៏ធំជាងគេមួយនេះ មិនឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ។ អង្គការដដែលបន្តថា នេះក៏ជាយុទ្ធសាស្ត្រដើម្បីរារាំងជីវិតនយោបាយរបស់ក្រុមមេដឹកនាំបក្សប្រឆាំងនៅកម្ពុជាដែរ។
អានបន្ត -
លោក ហ៊ុន សែន បញ្ជាឲ្យបិទចរាចរណ៍មនុស្សដែលចេញពីខេត្តព្រះសីហនុ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី០៣ ខែមីនា បានបញ្ជាឲ្យបិទចរាចរណ៍មនុស្សដែលចេញពីខេត្តព្រះសីហនុទៅកាន់ខេត្តផ្សេងៗ។
អានបន្ត -
ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈបង្កឲ្យមានរឿងក្តីកកស្
មន្រ្តីនគរបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបាននិយាយថា ការកើនឡើងនៃការចាប់ខ្លួន និងការផ្អាកការជំនុំជម្រះ ដោយសារតែព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ បណ្តាលឲ្យមានរឿងក្តីកកស្ទះ ហើយពន្ធនាគារក៏កាន់តែចង្អៀត។
អានបន្ត -
តើការឲ្យស្ថាប័នបណ្ដុះបណ្ដាលកាសែត សហការជាមួយក្រសួងព័ត៌មាន ជាការរឹតត្បិត ឬលើកកម្ពស់?
ភ្នំពេញ៖ ក្រសួងព័ត៌មាន ប្រាប់ឲ្យស្ថាប័នព័ត៌មាន និងអង្គការសមាគម ដែលបើកវគ្គបណ្តុះបណ្តាលសារព័ត៌មាន សហការជាមួយក្រសួងឲ្យបានត្រឹមត្រូវ ដើម្បីពង្រឹងគុណភាពលើវិស័យនេះ ។ កិច្ចសហការគ្នានេះ គឺក្រសួងព័ត៌មាន តម្រូវឱ្យស្ថាប័នបណ្ដុះបណ្ដាលព័ត៌មានទាំងអស់ អញ្ជើញមន្ត្រីក្រសួងចូលរួមវគ្គសិក្សានោះ។ ថ្នាក់ដឹកនាំស្ថាប័ន និងអង្គការនៃវិស័យព័ត៌មាន មើលឃើញទាំងផលវិជ្ជមាន និងអវិជ្ជមាន លើកិច្ចសហការជាមួយក្រសួងព័ត៌មាននេះ។
អានបន្ត -
ក្រសួងមិនទាន់ចុះបញ្ជីបក្សថ្មីរបស់លោក អ៊ូ ច័ន្ទរ័ត្ន ព្រោះខ្វះស្នាមមេដៃអ្នកគាំទ្រ
ក្រសួងមហាផ្ទៃទទួលយកសំណើសុំចុះបញ្ជីគណបក្ស «កែទម្រង់កម្ពុជា» របស់អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិមួយរូបជាបណ្តោះអាសន្នសិន ប៉ុន្តែមិនទាន់ចុះបញ្ជីជាផ្លូវការនៅឡើយ ដោយតម្រូវឱ្យអ្នកស្នើសុំត្រូវរកស្នាមមេដៃអ្នកគាំទ្រចំនួន៨០នាក់ភ្ជាប់មកជាមួយ។
អានបន្ត -
ស្ត្រីស្ថិតនៅបញ្ជីជួរមុខក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ស្ត្រីកម្ពុជាក៏បានឈរនៅជួរមុខដើម្បីទទួលនូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផងដែរ ដែលជាអកុសលមានការផ្ទុះឡើងនូវព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈនៅក្នុងប្រទេស។
អានបន្ត -
រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ទៅពិនិត្យសិក្សា
រដ្ឋសភា នៅថ្ងៃនេះ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដើម្បីប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យនិងសិក្សាតាមសំណើរបស់រដ្ឋាភិបាល។
អានបន្ត