កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
បទយកការណ៍៖ អ្នករត់ម៉ូតូកង់៣ខ្សត់ភ្ញៀវដឹកក្រោយផ្ទុះជំងឺកូវីដ១៩ឆ្លងសហគមន៍ជាថ្មី
លោក សេង សុជាតិ អ្នករត់ម៉ូតូកង់បីម្នាក់ ដែលប្រចាំការរង់ចាំដឹកភ្ញៀវបរទេស ដែលភាគច្រើនជាជនជាតិចិនហៅជិះតាមកម្មវិធីទូរសព្ទដៃ នៅបរិវេណអគារពាណិជ្ជកម្មនិងស្នាក់នៅរួមកម្ពស់ជាង៣០ជាន់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។កំពុងអង្គុយកាត់ស្កុតរុំមុខតំណខ្សែភ្លើង ដើម្បីជួសជុលអំពូលស៊ីញ៉ូម៉ូតូកង់បី បុរសវ័យ៣៦ឆ្នាំរូបនេះលើកឡើងថា លោកនៅតែត្រូវបន្តទទួលដឹកភ្ញៀវចេញនិងចូលអគារភ្លោះនៅទីនោះដដែល បើទោះលោកដឹងថា អគារម្ខាងត្រូវបិទទ្វារ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីមានអ្នកស្នាក់នៅឆ្លងជំងឺកូវីដ១៩ ហើយអគារម្ខាងទៀតអាចនឹងត្រូវបិទបន្ថែម។
អានបន្ត -
លោក ច័ន្ទរ័ត្ន បានចុះបញ្ជី «គណបក្សកែទម្រង់កម្ពុជា»
បន្ទាប់ពីការរង់ចាំអស់ជាយូរមក លោក អ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកសភាគណបក្សប្រឆាំងបានចុះឈ្មោះជាផ្លូវការនូវគណបក្សប្រឆាំងថ្មីដែលមានឈ្មោះថា គណបក្សកែទម្រង់កម្ពុជា (CRP) ជាមួយក្រសួងមហាផ្ទៃ ក្នុងគោលបំណងប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះ។
អានបន្ត -
ដើមឆ្នាំ២០២១៖ ក្រសួងព័ត៌មានបង្ក្រាបបានការផ្សាយព័ត៌មានមិនពិតជិត២០០ករណី
រាប់ចាប់តាំងពីដើមឆ្នាំ២០២១មកដល់ចុងខែកុម្ភៈ ក្រសួងព័ត៌មាន បង្ក្រាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម និងជេរប្រមាថសរុបមានចំនួនជិត២០០ករណី។ នេះបើតាមការគូសបញ្ជាក់ពីលោកផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានលើកឡើងក្នុងរបាយការណ៍ផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញ្ញារិទ្ធ។
អានបន្ត -
កម្ពុជាច្រានចោលការលើកឡើងថាលំហសេរីភាពរបស់ពលរដ្ឋកម្ពុជាកំពុងធ្លាក់ចុះខ្លាំង
តំណាងកម្ពុជាប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានច្រានចោលការលើកឡើងថា លំហសេរីភាពរបស់ពលរដ្ឋកម្ពុជាកំពុងធ្លាក់ចុះខ្លាំង ដោយសារតែអាជ្ញាធរប្រើវិធានការច្បាប់ ដើម្បីកម្រិតសិទ្ធិក្នុងការបញ្ចេញមតិដោយសន្តិវិធី។
អានបន្ត -
ពលករកំពុងធ្វើចត្តាឡីស័កម្នាក់ទៀតស្លាប់ប៉ុន្តែមន្រ្តីថាមិនមែនជំងឺកូវីដនោះទេ
រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសថា បុរសពលករម្នាក់អាយុ២៥ឆ្នាំ ដែលមានទីលំនៅភូមិថ្មី ឃុំម៉ាឡៃ បានស្លាប់ នៅថ្ងៃទី១ ខែមីនាម្សិលមិញ។
អានបន្ត -
អាមេរិកទទូចឱ្យកម្ពុជាបើកលំហនយោបាយ ក្រោយតុលាការផ្ដន្ទាទោសមេបក្សប្រឆាំង ៩នាក់
សហរដ្ឋអាមេរិកជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បើកលំហនយោបាយឡើងវិញ និងគោរពសិទ្ធិសេរីភាព ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសថ្នាក់ដឹកនាំគណបក្សប្រឆាំង៩ នាក់ ឱ្យជាប់ពន្ធនាគារពី ២០ឆ្នាំ ដល់ ២៥ឆ្នាំ។ មន្ត្រីរដ្ឋាភិបាលកម្ពុជាថា ការផ្ដន្ទាទោសនេះ ជាឆន្ទានុសិទ្ធិរបស់តុលាការ ហើយស្នើឱ្យស្ថានទូតអាមេរិក កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
អានបន្ត -
សហជីពស្នើឲ្យផ្អាកដំណើរការរោងចក្រមួយកន្លែង បន្ទាប់ពីមានកម្មករម្នាក់តេស្តវិជ្ជមានកូវីដ១៩
មន្ត្រីបានឲ្យដឹងកាលពីថ្ងៃអង្គារថា កម្មកររាប់រយនាក់នៅរោងចក្រកាត់ដេរមួយកន្លែងក្នុងរាជធានីភ្នំពេញ ត្រូវបានធ្វើតេស្តកូវីដ១៩ បន្ទាប់ពីមានកម្មករម្នាក់ត្រូវរកឃើញថាវិជ្ជមានវីរុសនេះ ខណៈចំនួនអ្នកឆ្លងទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឡើងដល់៣៤០ករណី។
អានបន្ត -
តុលាការខេត្តសៀមរាបបញ្ជាឱ្យសកម្មជនបក្សប្រឆាំងម្នាក់ទៀតចូលបំភ្លឺរឿងរិះគន់ការចាក់វ៉ាក់សាំងជំងឺកូវីដ១៩
តុលាការខេត្តសៀមរាបចេញដីកាបញ្ជាឱ្យសកម្មជនបក្សសង្គ្រោះជាតិម្នាក់ចូលខ្លួនបំភ្លឺនៅស្នងការនគរបាលខេត្តនេះ ពាក់ព័ន្ធនឹងការបង្ហោះសារលើហ្វេសប៊ុករិះគន់រដ្ឋាភិបាលរឿងជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងរបស់ចិន។ សកម្មជនបក្សប្រឆាំងរូបនេះ ចាត់ទុករឿងនេះថា ជាការគំរាមកំហែងដល់ក្រុមអ្នកដែលហ៊ានរិះគន់រដ្ឋាភិបាលឱ្យភ័យខ្លាច។
អានបន្ត -
ក្រោយបុគ្គលិក១១នាក់ឆ្លងជំងឺកូវីដ១៩ កាស៊ីណូNAGA World បានប្រកាសបិទទា្វរជាបន្ទាន់
សណ្ឋាគារ និងកាស៊ីណូNAGA World នៅកណ្តាលរាជធានីភ្នំពេញបានប្រកាសបិទទ្វារជាបណ្តោះអាសន្ននៅយប់មិញនេះ បន្ទាប់ពីរកឃើញបុគ្គលិក១១នាក់បានឆ្លងជំងឺកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនNAGA Corp Ltd។ ក្រុមហ៊ុនNAGA Corp Ltd បានអះអាងថា ការបិទទ្វារនេះ គឺដើម្បីអាចឱ្យសណ្ឋាគារ និងកាស៊ីណូNAGA World រៀបចំពង្រឹងនូវវិធានការបង្ការជំងឺកូវីដ១៩ឡើងវិញក្នុងបំណងបង្កើនសុវត្ថិភាពកាន់តែប្រសើរឡើងទាំងដល់បុគ្គលិក និងភ្ញៀវរបស់ខ្លួន។
អានបន្ត -
ក្រុមនិស្សិតរកឃើញសកម្មភាពកាប់ទន្ទ្រានដីព្រៃទ្រង់ទ្រាយធំក្នុងខេត្តកំពង់ធំ
ក្រុមយុវជន និងនិស្សិតរកឃើញសកម្មភាពកាប់ទន្ទ្រានដីព្រៃទ្រង់ទ្រាយធំ ក្នុងខេត្តកំពង់ធំ ដែលពួកគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងអ្នកមានលុយមានអំណាច។ ការលើកឡើងនេះ ក្រោយពីពួកគេបានចុះស្រាវជ្រាវ និងសិក្សាពីស្ថានភាពគម្របព្រៃបម្រុងទុកជាប់ដែនជម្រកសត្វព្រៃឡង់ ក្នុងខេត្តកំពង់ធំ កាលពីចុងសប្ដាហ៍មុន។
អានបន្ត -
ជនមិនស្គាល់អត្តសញ្ញាណ កំពុងទន្ទ្រានយកដីនៅឃុំកោះស្ដេច
កោះកុងៈ ដីគម្របព្រៃឈើរបស់រដ្ឋរាប់ពាន់ម៉ែត្រការ៉េក្នុងទំហំដីបម្រុងរបស់រដ្ឋទំហំប្រមាណ ១១ ហិកតា ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុងត្រូវបានជនមិនស្គាល់អត្តសញ្ញាណចាប់ផ្ដើមលួចបោះបង្គោលថ្ម និងឈើទន្ទ្រានយកដោយខុសច្បាប់។
អានបន្ត -
យុវជនមួយចំនួនបារម្ភថាអនុក្រឹតច្រកទ្វារអ៊ីនធឺណិតជាតិ អាចធ្វើឱ្យប៉ះពាល់សេរីភាពបញ្ចេញមតិខ្លួន
យុវជនមួយចំនួនបានបង្ហាញក្តីបារម្ភក្រោយពីរដ្ឋាភិបាលបង្កើតអនុក្រឹត្យ ស្តីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» កាលពីពេលថ្មីៗនេះ ដែលពួកគេយល់ថា អាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនដែលនិយមបញ្ចេញមតិនៅលើបណ្តាញសង្គម។
អានបន្ត -
មន្រ្តីសិទ្ធិមនុស្សUNថា កម្ពុជាកំពុងមានបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ តែមន្រ្តីរដ្ឋាភិបាលច្រានចោល
លោកស្រី មីស្សែល បាស្សេឡេត ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអន្តរជាតិ បានលើកឡើងថា ខ្លួនកំពុងព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ ក៏ប៉ុន្តែនៅថ្ងៃទី០១មីនាម្សិលមិញ តំណាងកម្ពុជាប្រចាំទីក្រុងហ្សឺណែវ បានចេញមកសម្តែងការខកចិត្តចំពោះរបាយការណ៍នោះ ដោយបញ្ជាក់ថា ជារបាយការណ៍ដែលមានភាពលម្អៀង។
អានបន្ត -
អាជ្ញាធរអំពាវនាវកុំឲ្យដំណើរចូល ឬចេញពីក្រុងព្រះសីហនុនៅអំឡុងជំងឺរាតត្បាត
រដ្ឋបាលខេត្តព្រះសីហនុកាលពីម្សិលមិញបានកំណត់ទីតាំងចំនួន ៤ កន្លែងទៀតដែលជាកន្លែងពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍នៅក្រុងព្រះសីហនុ និងបានជំរុញឲ្យប្រជាជនកុំចាកចេញពីទីក្រុងក្នុងគោលបំណងគ្រប់គ្រងស្ថានការណ៍បច្ចុប្បន្ន។
អានបន្ត -
ក្លឹបហាត់ប្រាណត្រូវបានបញ្ជាឲ្យបិទជាបណ្តោះអាសន្ននៅក្នុងភ្នំពេញ និងនៅតាមបណ្តាខេត្ត
ក្រសួងទេសចរណ៍បានហាមឃាត់ជាបណ្ដោះអាសន្ននូវរាល់សកម្មភាពកន្លែងហាត់ប្រាណនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។ នៅក្នុងលិខិតដែលត្រូវបានចុះហត្ថលេខាដោយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ចុះនៅថ្ងៃទី ២៦ ខែកុម្ភៈដល់អភិបាលរាជធានីភ្នំពេញ និងក្រសួងនានាបានឲ្យដឹងថារាល់ប្រតិបត្តិការអាជីវកម្មក្លឹបហាត់ប្រាណរួមមានទាំងនៅក្នុង និងខាងក្រៅសណ្ឋាគារនៅទូទាំងប្រទេសត្រូវបានហាមឃាត់ជាបណ្តោះអាសន្ន។
អានបន្ត -
កម្មករ-កម្មការិនី២៥នាក់នៅខេត្តកំពតបន្ដទាមទារប្រាក់ឈ្នួលពីក្រុមហ៊ុន ផាន់ណាគ្រីគ្រុប
កម្មករ-កម្មការិនីរោងចក្រចំនួន២៥នាក់នៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានប្ដឹងទាមទារប្រាក់ឈ្នួលពីក្រុមហ៊ុន ផាន់ណាគ្រីគ្រុប ទៅកាន់មន្ទីរការងារនិងអធិការកិច្ចខេត្តកំពត ខណៈជម្លោះបន្ដអូសបន្លាយជាងមួយឆ្នាំមកហើយ។
អានបន្ត -
ក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ចាប់ដៃគ្នាបង្កើតឱ្យមានច្បាប់ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩
សេចក្តីព្រាងច្បាប់ថ្មីស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានគណៈរដ្ឋមន្រ្តីកម្ពុជាក្រោមវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបើកកិច្ចប្រជុំពិភាក្សា និងអនុម័តជាបន្ទាន់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ សេចក្តីព្រាងច្បាប់ថ្មីនេះ មាន៦ជំពូក និង១៨មាត្រា ហើយត្រូវបានបញ្ជូនបន្តទៅកាន់រដ្ឋសភា ដើម្បីបើកកិច្ចប្រជុំ និងអនុម័ត។ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅព្រឹកថ្ងៃចន្ទនេះថា សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានរៀបចំធ្វើឡើងជាបន្ទាន់ ដើម្បីឱ្យទាន់សភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ការបង្កើតឱ្យមានសេចក្តីព្រាងច្បាប់នេះឡើង គឺដើម្បីឱ្យការអនុវត្តចំណាត់ការទប់ស្កាត់ជំងឺកូវីដ១៩ រឹតរឹងតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
អានបន្ត -
មន្ត្រីខេត្តមណ្ឌលគិរីបកស្រាយផ្សេងគ្នាករណីឃាត់រថយន្តដឹកឈើ១៣គ្រឿងរបស់ក្រុមហ៊ុន លឹមរ៉ូយ៉ាល់
រថយន្តដឹកឈើ១៣គ្រឿងរបស់ក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ត្រូវបានកម្លាំងចម្រុះខេត្តមណ្ឌលគិរី បានចាប់ឃាត់ទុក ដើម្បីត្រួតពិនិត្យរកអាជ្ញាបណ្ណធ្វើអាជីវកម្ម ប៉ុន្តែមន្ត្រីបានផ្តល់ព័ត៌មានខុសគ្នា ពីភាពស្របច្បាប់នៃការធ្វើអាជីវកម្មនេះ។
អានបន្ត -
ទីបំផុតតុលាការសម្រេចឃុំខ្លួនជនសង្ស័យ២នាក់ ដែលបំភ្លៃព័ត៌មានពាក់ព័ន្ធវ៉ាក់សាំងកូវីដ១៩ និងបង្កចលាចលដល់សន្តិសុខសង្គម
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះលោក ធ្វាំ ប៊ុណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន លើជនសង្ស័យពីរនាក់ ដែលបានសរសេរបង្ហោះព័ត៌មានបំភ្លៃការពិតលើការចាក់វ៉ាក់សាំងការពារកូវីដ១៩ និងបង្កចលាចលដល់សន្តិសុខសង្គម ខណៈកម្ពុជាកំពុងរីករាលដាលជំងឺកូវីដ១៩។
អានបន្ត -
កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សពីរនាក់ ដែលសរសេរបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ១៩ និងបង្កចលាចលដល់សន្តិសុខសង្គម
(ភ្នំពេញ)៖ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនឹងកម្លាំងនៃអធិការដ្ឋាននៅថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ខ្លួនមនុស្សពីរនាក់ក្នុងក្របខណ្ឌបទល្មើសជាក់ស្តែង ពាក់ព័ន្ធនឹងការសរសេរបង្ហោះព័ត៌មានបំភ្លៃការពិតលើការចាក់វ៉ាក់សាំងការពារកូវីដ១៩ ខណៈកម្ពុជាកំពុងរីករាលដាលជំងឺកូវីដ១៩។
អានបន្ត