កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
លោក ស៊ុន ចាន់ថុល ស្នើឱ្យពលរដ្ឋរងផលប៉ះពាល់នៅតំបន់ព្រែកជីកហ្វូណន មានការយោគយល់
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើឱ្យពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន យោគយល់ដើម្បីការអភិវឌ្ឍរួមរបស់ជាតិ។ ជាថ្មីម្ដងទៀត លោកទទូចអំពាវនាវឱ្យពលរដ្ឋនៅតំបន់ព្រែកជីកហ្វូណន កុំមានការបារម្ភ ខណៈរដ្ឋនឹងផ្ដល់សំណងយ៉ាងយកចិត្តទុកដាក់។
អានបន្ត -
កម្មកររោងចក្រ ទីឆា ថេស្ថាយ នៅខេត្ដកណ្ដាលថាពិបាកសុំច្បាប់ឈប់សម្រាកទៅព្យាបាលជំងឺ
កម្មករកម្មការិនីរោងចក្រ ទីឆាវ ថេកស្ថាយ(ខេមបូឌា)ខូអិលធីឌី TIQIAO TEXTILE(Cambodia) Co.,LTD ដែលមានទីតាំងស្ថិតនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្ដកណ្ដាល ថាពិបាកសុំច្បាប់ឈប់សម្រាកពេលមានជំងឺឈឺទៅព្យាបាលនៅមន្ទីរពេទ្យ ។ បុរសម្នាក់ដែលសុំដាក់ឈ្មោះ វណ្ណៈ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នេះថា លោកបានចូលធ្វើការនៅក្នុងរោចក្រ ទីឆាវ ថេស្ថាយ រយៈមានពេល៥ខែមកហើយ ធ្វើការនៅផ្នែកដេរ ។ លោកបន្តថា ចាប់តាំងពីលោកចូលធ្វើការជួបបញ្ហាជាច្រើនដូចជាពិបាកដាក់ច្បាប់សុំឈប់សម្រាកនៅពេលមានភារកិច្ចរវល់ ឬឈឺម្ដងៗ ពេលខ្លះត្រូវបានប្រធានក្រុម និងប្រធានផ្នែកជេរដោយប្រើពាក្យសម្ដីមិនសមរម្យ។
អានបន្ត -
ខ្មែរនៅប្រទេសកាណាដាជួបជុំគ្នាសម្ដែងមតិប្រឆាំងគម្រោងCLV
ខ្មែររស់នៅប្រទេសកាណាដាជិត ១០០នាក់ បានជួបប្រជុំគ្នានៅថ្ងៃទី២៥ ខែសីហា នៅខេត្ត អនធារីយ៉ូ (Ontario) ដើម្បីសម្ដែងមតិ ឬធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ស្ដាប់សំណើរបស់ពលរដ្ឋ ដែលបារម្ភពីការបាត់បង់ទឹកដីទៅឱ្យវៀតណាមក្នុងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ។ ក្រុមអ្នកចូលរួមបានលើកបដាដែលមានសរសេរអក្សរជាភាសាអង់គ្លេសថា No CLV ដែលមានន័យថាមិនត្រូវមានទេ CLV ព្រមទាំងមានបដាជាភាសាខ្មែរថាបញ្ហាខ្មែរជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនទទួលស្គាល់គម្រោង CLV និងរដ្ឋាភិបាលត្រូវដកខ្លួនពីគម្រោងអភិវឌ្ឍន៍ CLV ជាបន្ទាន់ជាដើម។
អានបន្ត -
អាជ្ញាធរក្រុងភ្នំពេញដាក់កងកម្លាំងព័ទ្ធស្នាក់ការបក្សកម្លាំងជាតិ
សមត្ថកិច្ចចម្រុះដាក់កងកម្លាំងជាច្រើននាក់ព័ទ្ធស្នាក់ការគណបក្សកម្លាំងជាតិនៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ២៥ ខែសីហា ដោយមិនបញ្ជាក់មូលហេតុអ្វីឡើយ។ មន្រ្តីបក្សកម្លាំងជាតិ និងមន្រ្តីសិទ្ធិមនុស្សចាត់ទុកករណីនេះថាជាការគំរាមកំហែងបំបាក់ស្មារតីដែលធ្វើឱ្យលំហសេរីភាពនយោបាយនៅកម្ពុជាកាន់តែរួមតូច។ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថាការដាក់កងកម្លាំងមានសមត្ថកិច្ចនៅបរិវេណជុំវិញស្នាក់ការបក្សនេះ ហាក់ជារូបភាពនៃការបំភិតបំភ័យដល់សកម្មជន និងប្រជាពលរដ្ឋ ព្រមទាំងរឹតត្បិតលើសកម្មភាពរបស់គណបក្សប្រឆាំងដែលធ្វើសកម្មភាពស្របតាមច្បាប់។
អានបន្ត -
អ្នកសារព័ត៌មានស្រ្តី នៅតែជួបបញ្ហាក្នុងការបំពេញវិជ្ជាជីវៈ ដែលហាក់រារាំងចំនួនស្ត្រីលើវិស័យនេះ
អ្នកសារព័ត៌មានស្រ្តីប្រមាណ ៣០នាក់ បានចែករំលែកទុក្ខលំបាកនិងបញ្ហាប្រឈមមួយចំនួនដែលខ្លួនជួបប្រទះ ដោយបញ្ហាខ្លះបានបិទឱកាសរបស់អ្នកសារព័ត៌មានជាស្រ្តី។ ក៏ប៉ុន្តែបញ្ហាទាំងនេះត្រូវពួកគេអះអាងថា មិនអាចក្លាយជាឧបសគ្គរារាំងអ្នកសារព័ត៌មានស្រ្តីក្នុងការរក្សាគោលជំហរ និងបន្តបេសសកម្មនោះឡើយ។
អានបន្ត -
អាជ្ញាធរចាប់ខ្លួនប្រធានក្រុមហ៊ុនផាកកាហ្វេលោកគុយ វ៉ាត ជុំវិញការឆបោកប្រាក់រាប់លានដុល្លារ
អាជ្ញាធរមានសមត្ថកិច្ចបានចាប់ខ្លួនអតីតអគ្គនាយកក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC) លោក គុយ វ៉ាត ពីបទឆបោកប្រាក់រាប់សិបលានដុល្លារ ក្រោយមានការដាក់ពាក្យបណ្តឹងជាច្រើនទៅកាន់តុលាការពីសំណាក់ជនរងគ្រោះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់មួយរូបនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
អានបន្ត -
CHRAC ទទូចឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ
នៅថ្ងៃទី២៥ សីហា អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាបានចេញលិខិតចំហមួយដោយស្នើឱ្យរដ្ឋាភិបាលកម្ពុជាជួយបង្កើនស្ថានភាពសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា។ សំណើបែបនេះធ្វើឡើង បន្ទាប់ពីអង្គការដែលធ្វើការលើផ្នែកសិទ្ធិមនុស្សមួយនេះសង្កេតឃើញថា មានអ្នកបញ្ចេញមតិមួយចំនួននៅកម្ពុជាត្រូវបានអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារជាបន្តបន្ទាប់។ តែរដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកនាំពាក្យបានអះអាងថា រដ្ឋាភិបាលពុំដែលបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះឡើយ។
អានបន្ត -
ពលរដ្ឋខ្មែរនៅក្រៅប្រទេសថ្កោលទោសរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ជុំវិញការចាប់ខ្លួនយុវជនសង្គមដាក់ពន្ធនាគារ
ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសមួយចំនួនរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលរឹតត្បិតសេរីភាពពលរដ្ឋមិនឱ្យបញ្ចេញមតិ និងប្រើប្រព័ន្ធតុលាការដើម្បីចាប់ចងក្រុមយុវជនសង្គមដាក់ពន្ធនាគារ ថាជាការដឹកនាំប្រទេសបែបផ្ដាច់ការដែលផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ។ ប្រតិកម្មនេះគឺបន្ទាប់ពី លោក ហ៊ុន ម៉ាណែត បើកការបង្ក្រាបលើពលរដ្ឋ និងយុវជនដែលហ៊ាននិយាយការពិតពីបញ្ហាសង្គមដាក់ពន្ធនាគារជាបន្តបន្ទាប់។ ពលរដ្ឋខ្មែររស់នៅ និងធ្វើការនៅក្រៅប្រទេសនាំគ្នាថ្កោលទោសរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ថាធ្វើឱ្យលំហសិទ្ធិសេរីភាពរួមតូច និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។
អានបន្ត -
ពលរដ្ឋឡើងមកលេងកូននៅភ្នំពេញ ត្រូវសមត្ថកិច្ចខេត្តកោះកុងឃាត់ធ្វើកិច្ចសន្យាកុំឱ្យតវ៉ាប្រឆាំង CLV
សកម្មជនដីធ្លីនៅខេត្តកោះកុង សោកស្ដាយចំពោះសមត្ថកិច្ច ដែលឃាត់ខ្លួន ពួកគាត់ និងបង្ខំឱ្យធ្វើកិច្ចសន្យាមិនឱ្យចូលរួមតវ៉ាប្រឆាំងគម្រោងអភិវឌ្ឍន៍ ត្រីកោណ CLV របស់រដ្ឋាភិបាល ដែលកំពុងមានភាពចម្រូងចម្រាស ក្នុងពេល ពួកគាត់កំពុងដំណើរមកលេងកូនចៅនៅភ្នំពេញនៅថ្ងៃទី២៥ សីហា។ មន្រ្តីសង្គមស៊ីវិលហៅវិធានការនេះ ថាមិនស្របតាមគោលការណ៍ច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់សេរីភាព និងផលប្រយោជន៍របស់ពលរដ្ឋ។
អានបន្ត -
អគ្គនាយកដ្ឋានពន្ធដារបដិសេធថា គ្មានមន្រ្តីចុះទៅប្រមូលពន្ធដោយផ្ទាល់ពីអាជីវករ
នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីក្រុមបុគ្គលមួយចំនួនដែលបន្លំខ្លួនជាមន្ត្រីពន្ធដារដើម្បីប្រមូលលុយពីអាជីវករ និងប្រជាពលរដ្ឋទូទៅ។ បើតាមអគ្គនាយកដ្ឋានពន្ធដារ ថ្មីៗនេះ អាជ្ញាធរបានទទួលព័ត៌មានថា មានជនខិលខូចមួយចំនួនបានក្លែងបន្លំខ្លួនជាមន្ត្រីពន្ធដារដើម្បីប្រមូលលុយពីអាជីវករ សម្រាប់ចូលហោប៉ៅផ្ទាល់ខ្លួន។
អានបន្ត -
សមាជិកបក្សភ្លើងទៀនមួយរូបត្រូវបានដោះលែង បន្ទាប់ពីប្រកាសចូលបក្សកាន់អំណាច
ក្រោយពីចាប់ខ្លួនសមាជិកគណបក្សភ្លើងទៀនចំនួនបីរូបដោយគ្មានប្រាប់មូលហេតុ ពេលនេះសមត្ថកិច្ចបានដោះលែងសមាជិកមួយរូបមកវិញ គឺ លោក មាស កុល អនុប្រធានគណបក្សភ្លើងទៀន។ លោកមាស កុលត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីលោកបានសារភាពព្រមប្តូរឥរិយាបទមកសុំជ្រកកោននយោបាយជាមួយបក្សកាន់អំណាច។ ដោយឡែក លោកឡា ធន និងលោក ស៊ុន ពិសទ្ធិ សមាជិកពីររូបផ្សេងទៀតរបស់គណបក្សភ្លើងទៀន នៅបន្តជាប់ឃុំដដែល និងត្រូវតុលាការចោទពីបទ «រួមគំនិតក្បត់»។ នេះបើតាមដីការបស់សាលាដំបូងខេត្តប៉ៃលិន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។
អានបន្ត -
សាលាដំបូងខេត្ដក្រចេះចេញដីកាកោះហៅពលរដ្ឋ៦នាក់តាមបណ្ដឹងក្រុមហ៊ុនឯកជនពាក់ព័ន្ធនឹងជម្លោះដីធ្លី
សាលាដំបូងខេត្ដក្រចេះបានចេញដីកាកោះហៅពលរដ្ឋ៦នាក់តាមបណ្ដឹងរបស់ក្រុមហ៊ុនឯកជនចំនួនពីរ ឱ្យចូលបំភ្លឺពាក់ព័ន្ធនឹងដំណើររឿង«រំលោភកាន់កាប់ទ្រព្យសម្បត្ដិរដ្ឋដោយខុសច្បាប់ និងបទហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»ដែលប្រព្រឹត្ដលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អំឡុងឆ្នាំ២០២៤ រហូតបច្ចុប្បន្ន ខណៈពលរដ្ឋច្រានចោលការចោទប្រកាន់នេះថា គ្មានមូលដ្ឋានដោយទាមទារឱ្យបង្ហាញភស្ដុតាងលើអង្គហេតុ។
អានបន្ត -
អ្នកសារព័ត៌មានមួយចំនួននៅតែប្រឈមបញ្ហាបណ្តឹងផ្លូវច្បាប់
កន្លងមកអ្នកសារព័ត៌មានមួយចំនួន នៅតែជួបប្រទះនិងប្រឈមការចោទប្រកាន់ផ្លូវច្បាប់ ពីបទបរិហារបង្ខូចកេរ្តិ៍ ឬពីបទចាប់ជំរិតផ្សេងៗពេលបំពេញការងាររបស់ខ្លួន។ ប្រឈមមុខបញ្ហានេះ អ្នកជំនាញផ្នែកច្បាប់យល់ថា ការបំពាក់បំប៉នពង្រឹងចំណេះដឹងផ្នែកច្បាប់ ជាពិសេសក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន គឺមានសារៈសំខាន់ណាស់ដើម្បីជួយជំរុញដល់អ្នកសារព័ត៌មានអាចជៀសផុតពីការប្តឹងផ្តល់។
អានបន្ត -
ភរិយាសកម្មជនទីក្រុងប៉ារីសប្ដេជ្ញាមិនថ្លែងសារសុំទោសទោះស្វាមីពួកគេត្រូវឃុំខ្លួនរឿងរិះគន់គម្រោងCLV
ក្រុមគ្រួសារសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្ដេជ្ញាការពារស្វាមីខ្លួនតាមនីតិវិធីច្បាប់មិនថ្លែងសារសុំទោសជាថ្នូរនៃការដោះលែង ក្រោយពីតុលាការឃុំខ្លួនស្វាមីខ្លួនពីបទ «ញុះញង់» ករណីរិះគន់ពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរវាងរដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម (CLV-DTA)។ ជាមួយគ្នានេះ មេធាវីការពារក្ដីឱ្យសកម្មជនទាំងនោះ កំពុងប្រមូលភស្ដុតាងនានាដាក់ជូនតុលាការពិចារណាកូនក្តីនៅក្រៅឃុំបណ្ដោះអាសន្ន។
អានបន្ត -
អាជ្ញាធរចាប់ខ្លួនជនសង្ស័យបីរូបពីបទប៉ុនប៉ងវាយប្រហារលើគេហទំព័រស្ថាប័នរដ្ឋ
អាជ្ញាធរមានសមត្ថកិច្ចនៅរាជធានីភ្នំពេញបានចាប់ខ្លួនយុវជនបីនាក់ចំពោះការសង្ស័យថា បានប៉ុនប៉ងវាយប្រហារមកលើគេហទំព័រក្រសួង-ស្ថាប័នរដ្ឋាភិបាល និងបានចូលរួមសកម្មភាពគាំទ្របច្ចេកទេសក្នុងចលនាបំផុសបំផុលប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
អានបន្ត -
សមត្ថកិច្ចចាប់ខ្លួនយុវជនអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ២នាក់ថែមទៀត
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ កាលពីថ្ងៃទី២២ ខែសីហា បានបញ្ជាឱ្យសមត្ថកិច្ចចុះបិទទីតាំងផ្ទះជួលបុគ្គលិក នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន និងចាប់ខ្លួនយុវជន ២នាក់ ដោយគ្មានមូលហេតុ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកដាក់ចាប់ខ្លួនយុវជនតាមអំពើចិត្តនេះ គឺជាផ្ទុយពីច្បាប់។ សមត្ថកិច្ចក្រុងភ្នំពេញបានចាប់ខ្លួនបុគ្គលិក នៃអង្គការអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា YRDP ម្នាក់ទៀត គឺលោក ឈាង រិទ្ធី និងសមាជិកយុវជនអ្នកស្ម័គ្រចិត្តក្រុមអ្នកបន្តដំណើរ កញ្ញា ចៀន សុណា ព្រមទាំងបិទបន្ទប់ជួលរបស់លោក ឈាង រិទ្ធី នៅសង្កត់ទឹកថ្លា ខណ្ឌសែនសុខ។ ការចាប់ខ្លួនយុវជន ២នាក់បន្ថែមទៀតនេះ គឺសមត្ថកិច្ចមិនបានបញ្ជាក់មូលហេតុឱ្យបានច្បាស់លាស់នោះទេ និងបន្សល់ទុកលិខិតបញ្ជាក់ពីការបិទផ្ទះជួលបិតជាប់នឹងទ្វារដូចករណីចាប់ខ្លួនយុវជនមុនៗ ដែរ ។
អានបន្ត -
សាលាក្រុងភ្នំពេញព្រមានគណបក្សកម្លាំងជាតិត្រូវតែទទួលខុសត្រូវ បើនៅតែបន្តធ្វើសមាជនៅចុងខែសីហានេះ
សាលាក្រុងភ្នំពេញ ព្រមានគណបក្សកម្លាំងជាតិ ថាបើបក្សនេះនៅបន្តធ្វើសមាជវិសាមញ្ញតាមអ្វីដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៥ សីហា ខាងមុខនេះ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នោះបក្សកម្លាំងជាតិត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយទៅកាន់បក្សកម្លាំងជាតិ កាលពីថ្ងៃទី២០ ខែសីហា ដោយស្នើឱ្យបក្សនេះលើកពេលប្រារព្ធពិធីសមាជដែលគ្រោងធ្វើនៅថ្ងៃទី២៥ខែសីហា ខាងមុខ ទៅពេលក្រោយវិញ។
អានបន្ត -
អាជ្ញាធរនៅបន្តចាប់ខ្លួនអ្នកជំទាស់គម្រោង CLV ពីបទ«រួមគំនិតក្បត់ និងញុះញង់»
នាពេលថ្មីៗនេះ បុគ្គលិកអង្គការសង្គមស៊ីវិល និងសកម្មជនគណបក្សប្រឆាំងយ៉ាងហោចណាស់១០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរសង្ស័យថា ពួកគេប្រុងធ្វើសកម្មភាពកៀរគរកម្លាំងមហាជនឱ្យធ្វើបាតុកម្មជំទាស់នឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវ វៀតណាម CLV-DTA ដែលកំពុងគ្របដណ្តប់នយោបាយកម្ពុជាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
អានបន្ត -
អ្នកតាមដាន៖ ការបដិសេធរបស់សាលាក្រុងមិនឱ្យគណបក្សកម្លាំងជាតិធ្វើសមាជជាការរឹតត្បិតសិទ្ធិនយោបាយ
ក្រុមអ្នកតាមដានមួយចំនួន លើកឡើងថា ការបដិសេធរបស់សាលាក្រុងភ្នំពេញដោយឱ្យគណបក្សកម្លាំងជាតិ លើកពេលនៃការធ្វើសមាជរបស់ខ្លួនដើម្បីបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការនាយកបន្ថែមនោះគឺជាការរឹតត្បិតសេរីភាពគណបក្សនយោបាយ។ គណបក្សកម្លាំងជាតិគ្រោងធ្វើសមាជវិសាមញ្ញនៅថ្ងៃអាទិត្យទី២៥ ខែសីហាខាងមុខនេះ ខណៈប្រធានគណបក្សជំទាស់មួយនេះគឺលោក ស៊ុន ចន្ធី និងមន្ត្រីបក្សមួយចំនួនទៀតកំពុងស្ថិតក្រោមការឃុំខ្លួនក្នុងពន្ធនាគារ។
អានបន្ត -
អាជ្ញាធរពុំអនុញ្ញាតឱ្យបក្សកម្លាំងជាតិរៀបចំសមាជ ប៉ុន្តែកម្លាំងជាតិនៅតែប្រកាន់ជំហរថានឹងរៀបចំ
រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិរៀបចំសមាជរបស់ខ្លួនដែលមានអ្នកចូលរួមប្រមាណ៤០០នាក់ នៅឯទីស្នាក់ការប្រចាំរាជធានីភ្នំពេញឡើយ ក្រោមហេតុផលថា រក្សាសណ្ដាប់ធ្នាប់សាធារណៈ។ តែទោះជាយ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់របស់បក្សកម្លាំងជាតិ អះអាងថា គណបក្សនៅតែប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការរៀបចំសមាជដដែល ដែលនឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យទី២៥ ខែសីហា ឆ្នាំ២០២៤នេះ។
អានបន្ត