កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
ក្រសួងព័ត៌មានតម្រូវឱ្យជូនដំណឹងទៅក្រសួងមុនបើកវគ្គបណ្ដុះបណ្ដាលពីវិស័យសារព័ត៌មាន
ក្រសួងព័ត៌មានឲ្យម្ចាស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអង្គការ សមាគម ត្រូវជូនដំណឹងទៅក្រសួង មុនរៀបចំសិក្ខាសាលា ឬបើកវគ្គបណ្ដុះបណ្ដាលពីវិស័យសារព័ត៌មាន។
អានបន្ត -
សហគមន៍មួយនៅកំពង់ឆ្នាំងថារោងនិងត្រីក្នុងតំបន់អភិរក្សរងការបំផ្លាញ
ប្រជាសហគមន៍មួយក្នុងខេត្តកំពង់ឆ្នាំងអំពាវនាវឲ្យអាជ្ញាធរថ្នាក់លើជួយអន្តរាគមន៍ក្រោយរោងសហគមន៍ និងត្រីក្នុងបឹងអភិរក្សធនធានធម្មជាតិ រងការបំផ្លាញហើយពួកគេថា ថ្នាក់មន្ត្រីថ្នាក់ក្រោមមិនជួយដោះស្រាយ។
អានបន្ត -
ពលរដ្ឋខេត្តមណ្ឌលគិរី ៧៥គ្រួសារថា មានអ្នកមានអំណាចលួចធ្វើប្លង់នៅតំបន់ដីសមូហភាពរបស់ពួកគេ
ជនជនជាតិដើមភាគតិចព្នង ៧៥គ្រួសារ រស់នៅខេត្តមណ្ឌលគិរីភ័យព្រួយខ្លាចក្រែងរបូតដីចម្ការវិលជុំទំហំ ៨៥ហិកតារ ដែលពួកគាត់អាស្រ័យផលជាយូរមកហើយនោះ ក្លាយជាកម្មសិទ្ធិឯកជនរបស់អ្នកមានអំណាច។ ការបារម្ភនេះ ក្រោយពីពួកគាត់ដឹងថា មានបុគ្គលមានអំណាចម្នាក់ឈ្មោះ សាន សូត្រ បានឃុបឃិតជាមួយអាជ្ញាធរធ្វើប្លង់កម្មសិទ្ធិរំលោភដីចម្ការវិលជុំរបស់ពួកគាត់ទាំងមូល។
អានបន្ត -
ពលរដ្ឋមួយចំនួនប្រតិកម្មនឹងភរិយាលោក ហ៊ុន សែន បង្អួតសម្ភារៈតម្លៃរាប់សិបម៉ឺនដុល្លារ
ប្រជាពលរដ្ឋមួយចំនួនរិះគន់ប្រធានកាកបាទក្រហមកម្ពុជា អ្នកស្រី ប៊ុន រ៉ានី ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រើប្រាស់សម្ភារៈផ្ទាល់ខ្លួន តម្លៃរាប់់សិបម៉ឺនដុល្លារ ស្របពេលប្តីអ្នកស្រីដែលពាក់នាឡិការាប់លានដុល្លារ ដែរនោះកំពុងព្យាយាមរៃអង្គាសលុយពីប្រជាពលរដ្ឋខ្មែរ និងដើរខ្ចីបុលប្រទេសនានា។
អានបន្ត -
អ្នកភូមិមានជម្លោះដីធ្លីធ្វើយុទ្ធនាការឱ្យតុលាការទម្លាក់ចោលបទចោទនិងដោះលែងតំណាងខ្លួន
ពលរដ្ឋរងគ្រោះដីធ្លីនៅសហគមន៍ក្នុងខេត្តចំនួន៣ បាននាំគ្នាធ្វើយុទ្ធនាការទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើសកម្មជនដីធ្លីជិត២០០នាក់ដែលកំពុងជាប់បណ្តឹង និងដោះលែងសកម្មជនដីធ្លីចំនួន៦នាក់ដែលកំពុងជាប់ឃុំ ឱ្យមានសេរីភាពឡើងវិញ។
អានបន្ត -
ពលរដ្ឋខេត្តព្រះសីហនុរកអន្តរាគមន៍ពីក្រសួងយុត្តិធម៌ជួយដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុន
ពលរដ្ឋ៣នាក់ដែលអះអាងថាជាតំណាងឱ្យពលរដ្ឋ២៥៨គ្រួសារ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ឱ្យជួយដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយនៅក្នុងខេត្តនេះ។
អានបន្ត -
កូនអតីតមន្ត្រីយោធាប្ដឹងរដ្ឋមន្រ្តីរឿងមន្រ្តីយោធាជាន់ខ្ពស់៤នាក់រំលោភយកដីនៅកំពង់ស្ពឺ
កូនប្រុស២នាក់របស់អតីតយោធាថ្នាក់ឧត្តមសេនីយ៍ត្រីម្នាក់ បានប្ដឹងទៅរដ្ឋមន្ត្រីការពារជាតិ ទាមទារដីកេរឪពុករបស់ខ្លួន ដោយចោទប្រកាន់គ្រូទាហាន៣នាក់ និងនាយរងមណ្ឌលទ័ពថ្មើរជើងម្នាក់នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកថាបានរំលោភយកដីរបស់ពួកគេ។
អានបន្ត -
ក្រុមសហគមន៍រងគ្រោះដីធ្លីតាមបណ្តាខេត្តធ្វើយុទ្ធនាការទាមទារឲ្យដោះលែងសកម្មជនដីធ្លី
ប្រជាសហគមន៍រងគ្រោះដីធ្លីចំនួន ១១ខេត្ត នៅព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ បានជួបជុំគ្នាជាក្រុមៗ តាមទីតាំងសហគមន៍រៀងៗខ្លួន ដែលមួយក្រុមៗមានគ្នាចន្លោះពី ១០នាក់ ទៅ ២០នាក់ ដើម្បីចូលរួមយុទ្ធនាការជម្រុញឲ្យអាជ្ញាធររដ្ឋាភិបាលទម្លាក់ចោលបទចោទលើសកម្មជនដីធ្លីទាំងអស់ និងដោះលែងសកម្មជនដីធ្លីចំនួន ៦នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន។ យុទ្ធនាការនេះប្រជាពលរដ្ឋនាំគ្នាលើកបដាតូចធំដែលមានរូបសកម្មជនដីធ្លីកំពុងជាប់ឃុំទាំង៦រូប និងមានសរសេរអក្សរថា ''ទម្លាក់ចោលបទចោទ និងដោះលែងពលរដ្ឋរងគ្រោះដីធ្លី''។
អានបន្ត -
បណ្តាញព្រៃឡង់នៅខេត្ត២ ត្រូវអាជ្ញាធរឱ្យធ្វើកិច្ចសន្យាឈប់ចូលធ្វើសកម្មភាពនានាក្នុងព្រៃឡង់
បណ្តាញសហគមន៍ព្រៃឡង់នៅខេត្តចំនួន២ អះអាងថា អាជ្ញាធរមូលដ្ឋានបានបង្ខំឱ្យធ្វើកិច្ចសន្យាឈប់ចូលធ្វើសកម្មភាពក្នុងព្រៃមួយនេះតទៅទៀត ក្រោមហេតុផលថា បណ្តាញមួយនេះធ្វើសកម្មភាពពុំមានច្បាប់អនុញ្ញាត។
អានបន្ត -
ពលរដ្ឋចំនួន ១២ នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួនក្នុងរឿងជម្លោះដីធ្លី ១ កន្លែង នៅស្រុកខ្សាច់កណ្តាល
កណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបានឃាត់ខ្លួនប្រជាពលរដ្ឋ ១២ នាក់ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ នៅចំណុចផ្លូវ 7NG ស្ថិតនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ខណៈពួកគេមករារាំង កម្លាំងអាជ្ញាធរអនុវត្តច្បាប់ក្នុងការចុះកម្ទេចរបងថ្ម ដែលពលរដ្ឋបានសាងសង់លើដីកម្មសិទ្ធិឯកជន ហើយហាមឃាត់មិនស្តាប់ជាច្រើនលើកច្រើនសាមក។
អានបន្ត -
បទយកការណ៍៖ ចិនភាគច្រើនចាកចេញ ធ្វើឱ្យក្រុងព្រះសីហនុសម្បូរការដ្ឋានសំណង់ផ្អាកដំណើរការនិងស្លាកហាងជួល
វត្តមានជនជាតិចិនបានជះឥទ្ធិពលខ្លាំងដល់ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ កំណើនជនជាតិចិនបណ្ដាលឱ្យហាងឆេងដីធ្លី ផ្ទះសំបែង និងអចលទ្រព្យឡើងខ្ពស់ ពិសេសគឺកំណើនយ៉ាងគំហុកនៃការដ្ឋានសំណង់ធំៗ ដែលរួមមាន សណ្ឋាគារ ខុនដូ សំណង់កាស៊ីណូ ជាដើម។
អានបន្ត -
អ្នកគេចវេះពីការធ្វើចត្តាឡីស័ក នឹងរងពិន័យពី១លានដល់៥លានរៀលតាមអនុក្រឹត្យថ្មី
រដ្ឋាភិបាលបានសម្រេចបង្កើនប្រាក់ផាកពិន័យពី ១ ០០០ ០០០ រៀល ទៅ ៥ ០០០ ០០០ រៀល ចំពោះអ្នកដែលគេចវេះពីការធ្វើចត្តាឡីស័ក និងអ្នកដែលកំពុងធ្វើចត្តាឡីស័កហើយ តែមិនសហការជាមួយមន្ត្រីសុខាភិបាលក្នុងការយកសំណាកទៅធ្វើតេស្តរកកូវីដ១៩។
អានបន្ត -
តុលាការលើកសវនាការសកម្មជនអតីតបក្សប្រឆាំងទៅបន្តធ្វើនៅសប្តាហ៍ក្រោយ តែមេធាវីថានឹងប៉ះពាល់ដល់សិទ្ធិកូនក្តី
សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ បានបន្តបើកសវនាការសំណុំរឿងរួមគំនិតក្បត់ និង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមលើសកម្មជនអតីតគណបក្សសង្គ្រោះជាតិ។ សវនាការពេញមួយព្រឹកនេះ មិនមានការសម្រេចជាផ្លូវការអ្វីនៅឡើយទេ ដោយតុលាការប្រកាសបន្តសវនាការនេះនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ។ ចំពោះបញ្ហានេះ មេធាវីការពារក្តីបានអះអាងថា ការបន្លាយពេលបន្តទៀតរបស់តុលាការនេះ គឺប៉ះពាល់ដល់សិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌របស់ជនជាប់ចោទ។
អានបន្ត -
វិភាគ៖ ឧបសគ្គរបស់សកម្មជនជាឱកាសរបស់អ្នកកាប់ឈើ
របាយការណ៍របស់ស្ថាប័នអន្តរជាតិ និងសហគមន៍ការពារព្រៃឈើ តែងតែបង្ហាញបន្តបន្ទាប់ថា ការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់មិនមានការថយចុះនោះទេ បើទោះជារដ្ឋាភិបាលប្រកាសដាក់ចេញវិធានការការពារបន្តបន្ទាប់ក៏ដោយ។
អានបន្ត -
យុវជន ឈឿន ដារ៉ាវី កោរសក់ ដើម្បីបួងសួងសូមឲ្យមានយុត្តិធម៌ដល់ខ្លួនគាត់
យុវជនខ្មែរថាវរៈ លោកស្រី ឈឿន ដារ៉ាវី សម្រេចកោរសក់ ដើម្បីបួងសួងដល់បុព្វបុរសដែលជា អ្នកតស៊ូ និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ សូមឲ្យជួយថែរក្សា និងរកយុត្តិធម៌ដល់ខ្លួនឯង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។ មន្ត្រីសិទ្ធមនុស្សយល់ថា ការកោរសក់សម្ដែងមតិ ឬបង្ហាញជំនឿរបស់ខ្លួនទៅលើអ្វីមួយនោះ គឺជាសិទ្ធរបស់ពលរដ្ឋ និងអ្នកជាប់ឃុំ ដែលធ្វើឡើងដោយសន្តិវិធី។
អានបន្ត -
អ្នកជំនាញសារព័ត៌មានថា អនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឹណិតជាតិរបស់រដ្ឋាភិបាល មានការរឹតត្បិតតាមបែបប្រទេសចិន
របបក្រុងភ្នំពេញកំពុងរឹតត្បិតលើប្រព័ន្ធអ៊ីនធឹណិត ដោយយកតាមលំនាំប្រទេសកុម្មុយនិស្តមួយចំនួនដូចជាប្រទេសចិន តាមរយៈការបង្កើតច្រកទ្វារអ៊ីនធឺណិត។
អានបន្ត -
អ្នកគាំទ្រលោក រ៉ុង ឈុន ចំនួន ៤ នាក់បដិសេធការចោទប្រកាន់ពីបទញុះញង់
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបន្តបើកសវនាការជំនុំជម្រះសកម្មជនគណបក្សប្រឆាំងចំនួន ១៥ នាក់ដែលរងការចោទប្រកាន់ស្តីពីការគំរាមសន្តិសុខសង្គមតាមរយៈការតវ៉ាទាមទារ ឲ្យមានការដោះលែងលោក រ៉ុង ឈុន ជាប្រធានសហភាពសហជីពកម្ពុជានិងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាពីពន្ធនាគារកាលពីខែសីហាឆ្នាំមុន។
អានបន្ត -
តុលាការនឹងបន្តសវនាការសំណុំរឿងលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀតនៅដើមខែក្រោយ
តុលាការក្រុងភ្នំពេញនឹងបន្តសវនាការជំនុំជម្រះក្តីលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀតនៅដើមខែក្រោយ បន្ទាប់ពីបញ្ចប់សវនាការនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ។ មេធាវីនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សអះអាងថា លោករ៉ុង ឈុន និងសកម្មជនពីរនាក់ទៀតគ្មានកំហុសនោះទេ និងជំរុញឱ្យតុលាការដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ។
អានបន្ត -
ពលរដ្ឋខ្មែរឥស្លាមជាង១០០នាក់តវ៉ាមុខសាលាឧទ្ធរណ៍ ខណៈតំណាងចូលបំភ្លឺរឿងជម្លោះដីធ្លី
ប្រជាពលរដ្ឋខ្មែរឥស្លាមជាង១០០នាក់មកពីខេត្តកំពត បានប្រមូលផ្តុំគ្នាតវ៉ាមុខសាលាឧទ្ធរណ៍ នៅរសៀលថ្ងៃពុធនេះ ខណៈតំណាងពលរដ្ឋ៦នាក់បានចូលបំភ្លឺចំពោះមុខតុលាការ ពាក់ព័ន្ធរឿងវិវាទដីធ្លី។
អានបន្ត -
នៅពន្ធនាគារព្រៃស៖ យុវនារីការពារបរិស្ថានម្នាក់កោរសក់ចោល ដើម្បីទាមទាររកយុត្តិធម៌
កញ្ញាឈឿន ដារ៉ាវី សកម្មជនការពារបរិស្ថានដ៏សកម្មម្នាក់ បានសម្រេចកោរសក់ក្បាលរបស់នាង ខណៈរូបនាងកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការលះបង់សក់ក្បាលរបស់យុវនារី ឈឿន ដារ៉ាវី ធ្វើឡើងដើម្បីទាមទារយកមកវិញនូវយុត្តិធម៌សម្រាប់រូបនាង ព្រមទាំងសកម្មជនបរិស្ថាន និងសង្គមដទៃទៀត។ គួរបញ្ជាក់ថា ការទាមទារដោយយកសក់ក្បាលធ្វើជាថ្នូររបស់យុវនារីរូបនេះ ត្រូវបានបង្ហាញឱ្យឃើញនៅពេលដែលរូបនាងត្រូវបានបញ្ជូនមកកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារទី១៦កុម្ភៈ។
អានបន្ត