កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
ក្រុមសិទ្ធិមនុស្ស៖ ការបង្កកសវនាការលោក កឹម សុខា អាចធ្វើឲ្យខាតបង់សេដ្ឋកិច្ច ទោះចំណេញនយោបាយ
ភ្នំពេញ — ជិតមួយឆ្នាំទៅហើយដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានខកខានមិនបានទៅតតាំងក្តីនៅតុលាការក្រុងភ្នំពេញ ដែលចោទប្រកាន់លោកថាបានប្រព្រឹត្តអំពើក្បត់ជាតិ។
អានបន្ត -
ទូតខ្មែរនិងវិស័យឯកជនអះអាងដូចគ្នាថា ប្រតិបត្តិការរបស់ខ្លួនមិនរងការរំខានពីចលនាបាតុកម្មនៅភូមាទេ
ការងារប្រចាំថ្ងៃរបស់មន្ត្រីទូតខ្មែរនៅភូមា មិនបានរងការរំខានពីចលនាបាតុកម្មនៅទីនោះឡើយ។ ក្នុងពេលជាមួយគ្នានេះ ស្ថាប័នមីក្រូហិរញ្ញវត្ថុអេស៊ីលីដានៅភូមា ក៏មិនរងការរំខានដែរ ទោះជាអាជ្ញាធរបិទសេវាអ៊ីនធ័រណិតទាំងស្រុង ដើម្បីបង្អាក់សន្ទុះបាតុកម្មរបស់ប្រជាជនក៏ដោយ។ យ៉ាងណាក៏ដោយ ស្ថាប័នទាំងពីរមិនទាន់ធានាបានថា ភាពល្អប្រសើរនេះ នឹងបន្តរហូតដល់ពេលណានៅឡើយ។
អានបន្ត -
លោកអំ សំអាត៖ការបន្ធូរបន្ថយ និងលើកលែងទោស៥ដងក្នុង១ឆ្នាំ នឹងជួយដល់ការកាត់បន្ថយភាពចង្អៀតណែនក្នុងគុក
នៅក្នុងពិធីផ្សព្វផ្សាយព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងការលើកលែងទោស និងពង្រឹងការងារស្នើសុំអនុគ្រោះទោសនៅថ្ងៃពុធនេះ ក្រសួងយុត្តិធម៌កម្ពុជាបានបង្ហាញឱ្យដឹងថា នៅក្នុងឆ្នាំ២០២០នេះ ព្រះមហាក្សត្របានសម្រេចលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៩៣១នាក់ ស្រីមាន៩០នាក់។ ក្នុងនោះ ទណ្ឌិតដែលទទួលបានការលើកលែងទោសមានចំនួន ៥៥នាក់ និងទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោសមានចំនួន៨៧៦នាក់។ ដោយឡែក សម្រាប់ចាប់ពីឆ្នាំ២០២១នេះទៅ ក្រសួងយុត្តិធម៌បានរៀបចំបន្ថែមឱ្យមានការបន្ធូរបន្ថយទោស និងការលើកលែងទោសដល់ទៅ៥ដងក្នុង១ឆ្នាំ។ លោកអំ សំអាត នាយករងផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូបានលើកឡើងថា ការបន្ថែមដល់ទៅ៥ដងនេះ គឺមិនច្រើនពេកនោះទេ ប៉ុន្តែ វាជារឿងល្អក្នុងការកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ។
អានបន្ត -
នគរបាលឃាត់ខ្លួនមេខ្យល់ ៤ នាក់ ដឹកពលករខុសច្បាប់បញ្ជូនទៅតុលាការ
បាត់ដំបងៈ កម្លាំងនគរបាលខេត្តបាត់ដំបងបានឆែករថយន្តដឹកផ្លែឈើចេញពីប្រទេសថៃចំនួន ២ គ្រឿង កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ចូលមកកាន់ប្រទេសកម្ពុជា តាមរយៈច្រកអន្តរជាតិ ដូង ព្រំប្រទល់កម្ពុជា-ថៃ ស្ថិតក្នុងស្រុកកំរៀង ក្នុងខេត្តបាត់ដំបងក្នុងនោះឃាត់ខ្លួនមនុស្ស ៤ នាក់ ជាជនសង្ស័យនាំពលករចេញ-ចូលដោយខុសច្បាប់ និងរកឃើញពលករ ៥ នាក់ នៅក្នុងរថយន្តទាំង ២ គ្រឿងនោះ។
អានបន្ត -
រដ្ឋាភិបាលកម្ពុជាអំពាវនាវឲ្យអង្គការមិនមែនរដ្ឋាភិបាលកុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា
មន្ត្រីរដ្ឋាភិបាលបាននិយាយថាការតវ៉ាណាមួយនៅក្នុងប្រទេសកម្ពុជាទាក់ទងនឹងរដ្ឋប្រហារយោធាក្នុងប្រទេសមីយ៉ាន់ម៉ាមិនបានឆ្លុះបញ្ចាំងពីជំហររបស់រដ្ឋាភិបាលទេ ពីព្រោះកម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាស៊ាន។
អានបន្ត -
រដ្ឋាភិបាលអនុម័តអនុក្រឹត្យច្រកទ្វារអ៊ិនធឺណិតជាតិ ខណៈមានការព្រួយបារម្ភអំពីការរឹតត្បិត
ភ្នំពេញ — រដ្ឋាភិបាលកម្ពុជាបានអនុម័តអនុក្រឹត្យស្តីពី«ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ» ខណៈមានការព្រួយបារម្ភអំពីការផ្តល់សិទ្ធិអំណាចទូលំទូលាយដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងទិន្នន័យលើប្រព័ន្ធអ៊ិនធឺណិតនិងការបិទគេហទំព័រទាំងឡាយណាដែលរដ្ឋាភិបាលមិនពេញចិត្ត។
អានបន្ត -
ស្នងការខេត្តបាត់ដំបង៖ អធិការស្រុកកំរៀងប្រឈមមុខតុលាការ ក្រោយផ្ទុះករណីពលករឆ្លងដែនពីថៃមិនធ្វើចត្តាឡីស័ក
ភ្នំពេញ — ក្រោយការបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ និងដកសក្តិអតីតអធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង នឹងត្រូវប្រឈមមុខនៅតុលាការ ក្រោមការស៊ើបអង្កេតបន្តទៀត។ នេះបើយោងតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
អានបន្ត -
ក្នុងបន្ទប់សវនាការ សកម្មជនបដិសេធចម្លើយ«បង្ខំ»ឱ្យសារភាពជាមួយនគរបាល
ភ្នំពេញ — ក្នុងសវនាការជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ក្រុមសកម្មជនដែលត្រូវចាប់ខ្លួនក្នុងសកម្មភាពតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន មេដឹកនាំសហជីព បានឡើងបដិសេធចម្លើយសារភាពរបស់ខ្លួន ដែលធ្វើឡើងអំឡុងពេលចាប់ខ្លួនភ្លាមៗ។
អានបន្ត -
យោធាផ្កាយ២ និងអនុរដ្ឋលេខាធិការម្នាក់ មានក្តីក្តាំនឹងគ្នាជុំវិញការលក់ដីឱ្យសមាជិកសភា
សភាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍មួយរូប កំពុងតតាំងក្ដីជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិម្នាក់នៅតុលាការ ជុំវិញវិវាទដីមួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយមន្ត្រីយោធារូបនេះបានចោទមន្ត្រីក្រសួងការពារជាតិថាជាមេគំនិតក្នុងការលួចលក់ដីរបស់ខ្លួនទៅឱ្យតំណាងរាស្ត្របក្សកាន់អំណាចម្នាក់។
អានបន្ត -
យុវជនកំពុងជាប់ឃុំថាការទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ធ្វើឡើងដោយស្ម័គ្រចិត្
យុវជននិងអតីតសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំក្នុងសំណុំរឿង«ញុះញង់» អះអាងថា ការចូលរួមតវ៉ាទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន កន្លងមក ធ្វើឡើងដោយស្ម័គ្រចិត្ត ព្រោះពួកគេយល់ថា ការចាប់ខ្លួនប្រធានសហជីពរូបនេះជារឿងអយុត្តិធម៌។
អានបន្ត -
សមត្ថកិច្ចខេត្តកណ្តាល ឃាត់ខ្លួនមនុស្ស១៣នាក់ ពាក់ព័ន្ធជម្លោះដីធ្លីមួយកន្លែង
សមត្ថកិច្ចខេត្តកណ្តាល នៅថ្ងៃនេះ បានឃាត់ខ្លួនមនុស្ស១៣នាក់ ពាក់ព័ន្ធជម្លោះដីធ្លីមួយកន្លែង ស្ថិតនៅភូមិព្រែកល្វា ឃុំតាកូវ ស្រុកខ្សាច់កណ្តាល។ អធិការរងស្រុកខ្សាច់កណ្តាល លោក អ៊ុន យ៉ុង ប្រាប់វីអូឌីថា មនុស្ស១៣នាក់ដែលបានឃាត់ខ្លួននោះ កំពុងស្ថិតក្រោមការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល។
អានបន្ត -
កម្ពុជាការពារចំណាត់ការលើសកម្មជនចំពោះ«សកម្មភាពញុះញង់»ដោយប្រៀបធៀបនឹងករណីលោក ដូណាល់ ត្រាំ
ភ្នំពេញ — រដ្ឋាភិបាលកម្ពុជាបានការពារចំណាត់ការរបស់ខ្លួនលើការចាប់មនុស្សមួយចំនួន ដែលរដ្ឋាភិបាលបានចោទថាពួកគេបានធ្វើសកម្មភាពញុះញង់ ហើយបានលើកឡើងករណីអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ(Donald Trump) ដែលត្រូវរដ្ឋសភាចោទថាលោកញុះញង់ឲ្យបះបោរនៅវិមានសភាអាមេរិកកាលពីខែមករា។ នេះបើយោងតាមឯកសារស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលដាក់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលនឹងបើកកិច្ចប្រជុំលើកទី៤៦របស់ខ្លួន ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។
អានបន្ត -
មន្ត្រីនគរបាលម្នាក់ប្តឹងយុវជនដែលបង្ហោះវីដេអូគាត់ប្រើហិង្សាលើម្ចាស់ KTV
មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្សមួយរូប បានប្តឹងកូនប្រុសម្ចាស់ខារ៉ាអូខេ (KTV) មួយកន្លែងក្នុងខេត្តព្រៃវែង ពីបទ«បរិហារកេរ្តិ៍» ដោយសារបង្ហោះវីដេអូដែលចោទប្រកាន់មន្ត្រីរូបនោះថាបានប្រើប្រាស់ហិង្សាក្នុងហាង បន្ទាប់ពីបរាជ័យក្នុងការបញ្ចុះបញ្ចូលបុគ្គលិកនារីម្នាក់ឱ្យទៅគេងជាមួយខ្លួន។
អានបន្ត -
តុលាការក្រុងភ្នំពេញនឹងបន្តសវនាការលើក្រុមសកម្មជនសង្គម និងបក្សប្រឆាំងនៅដើមខែក្រោយ
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ បានបើកសវនាការជំនុំជម្រះសំណុំរឿងក្រុមយុវជនខ្មែរថាវរៈ យុវជនសមាគមនិស្សិតបញ្ញវន្តខ្មែរ និងសកម្មជនបក្សប្រឆាំងសរុប ១៥នាក់ ប៉ុន្តែ មានវត្តមានជនជាប់ចោទតែ ១០នាក់ប៉ុណ្ណោះ នៅក្នុងបន្ទប់សវនាការ។
អានបន្ត -
លោក ហ៊ុន សែន បញ្ជាឲ្យពង្រាយកងកម្លាំងប្រដាប់អាវុធក្រោមហេតុផលរឹតបន្តឹងការធ្វើចត្តាឡីស័ក
ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានដាក់ចេញបទបញ្ជាក្តៅៗចំនួន២ដង ដោយបញ្ជាឲ្យមេទ័ព មេកងរាជអាវុធហត្ថ និងមេប៉ូលីស ត្រូវដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីរឹតបន្តឹងការធ្វើចត្តាឡីស័ក។ បទបញ្ជានេះកើតឡើងស្របពេលដែលកម្ពុជាទើបរកឃើញករណីកូវីដ១៩បំប្លែងខ្លួនថ្មីចំនួន៣ករណីដែលនាំចូលពីក្រៅប្រទេស ខណៈពលករមកពីក្រៅប្រទេសមួយចំនួនគេចវេះពីការធ្វើចត្តាឡីស័ក។
អានបន្ត -
ចៅសង្កាត់រងទី២ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ត្រូវជនមិនស្គាល់មុខលួចវាយប្រហារនឹងដុំថ្ម
សកម្មជនបក្សប្រឆាំងម្នាក់ទៀត ត្រូវជនមិនស្គាល់មុខលួចវាយប្រហារនឹងដុំថ្ម នៅម្ដុំស្តុបផ្សារដេប៉ូ រាជធានីភ្នំពេញ។ ហេតុការណ៍នេះកើតឡើង បន្ទាប់ពីសកម្មជនរូបនេះ មិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច។ មន្ត្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរគួរមានឆន្ទៈបើកការស៊ើបអង្កេត ស្រាវជ្រាវរកជនល្មើស យកមកផ្ដន្ទាទោស ដើម្បីចៀសវាងការចោទប្រកាន់ថា អាជ្ញាធររើសអើងនិន្នាការនយោបាយ។
អានបន្ត -
ក្រសួងសិក្សាសំណើឧកញ៉ាដែលសុំឆ្វៀលដីជិត៣០០ហិកតាពីរបៀងអភិរក្សជីវៈចម្រុះ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ឱ្យដឹងថា ក្រសួងកំពុងសិក្សាសំណើរបស់ឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Houth Group) ដែលស្នើសុំកាត់ឆ្វៀលដីជិត៣០០ហិកតា ចេញពីរបៀងអភិរក្សជីវៈចម្រុះ ស្ថិតនៅខេត្តមណ្ឌលគិរី។
អានបន្ត -
អតីតអធិការស្រុកកំរៀង នឹងត្រូវបញ្ជូនទៅតុលាការរសៀលនេះ
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងបញ្ជូនខ្លួនអតីតអធិការនគរបាលស្រុកកំរៀង លោក គឹម ពន្លក ទៅកាន់សាលាដំបូងខេត្តនៅថ្ងៃនេះ ក្រោយសមត្ថកិច្ចរកឃើញថា បានប្រព្រឹត្តខុសនីតិវិធី ដោយបានដោះលែងមេខ្យល់នាំពលករខ្មែរឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា គេចវេះពីការធ្វើចត្តាឡីស័ក។
អានបន្ត -
រដ្ឋមន្ត្រីសាធារណការស្ដីបន្ទោសមន្ត្រីជុំវិញការស្ថាបនាផ្លូវគ្មានគុណភាព
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅថ្ងៃនេះ ហាក់បានស្តីបន្ទោសមន្ត្រីក្រោមឱវាទពីការស្ថាបនាផ្លូវគ្មានគុណភាព ដែលនាំឱ្យខាតបង់ថវិកា និងមុខមាត់ប្រទេសជាតិ។ ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងនេះ បានធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅសម្រាប់ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ នាថ្ងៃអង្គារនេះ។
អានបន្ត -
សង្គមស៊ីវិលថា ចំណាត់ការលើអធិការប៉ូលិសម្នាក់នៅខេត្តបាត់ដំបងមិនអាចទប់ស្កាត់មេខ្យល់បានទេ
មន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកវិធានការរបស់លោកហ៊ុន សែននេះ ថាជាការធ្វើឱ្យល្អមើលច្រើនជាងការយកចិត្តទុកដាក់ដល់សង្គមជាតិ និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ។
អានបន្ត