កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
អ្នកតាមដានថា ការដោះស្រាយបញ្ហាជាច្រើននៅឃុំសង្កាត់យឺតយ៉ាវដោយការដឹកនាំឯកបក្
វ៉ាស៊ីនតោន — អ្នកតាមឃ្លាំមើលស្ថានការណ៍កម្ពុជានិងបក្សមិនកាន់អំណាចយល់ថាមានបញ្ហាជាច្រើននៅថ្នាក់មូលដ្ឋានដែលទាមទារឲ្យដោះស្រាយដោយសារតែមិនទាន់ត្រូវបានយកចិត្តទុកដាក់ឲ្យបានដិតដល់នៅឡើយជាពិសេសក្រោយពីគណបក្សប្រជាជនកម្ពុជាបានក្តោបយកអំណាចតាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។
អានបន្ត -
ក្រុមការងាររៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងបញ្ចប់កិច្ចការពិគ្រោះយោបល់នៅខែមីនា
ភ្នំពេញៈ ក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជាបានកំណត់គោលដៅបញ្ចប់ការពិគ្រោះយោបល់លើឯកសារទស្សនទាននៃគោលនយោបាយនេះជាមួយគ្រប់ភាគីពាក់ព័ន្ធនៅដំណាច់ខែមីនាឆ្នាំនេះ ដើម្បីឱ្យថ្នាក់ដឹកនាំ និងរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌សម្រេចក្នុងការរៀបចំជាច្បាប់ ឬជាគោលនយោបាយជាតិយកទៅអនុវត្ដនៅទូទាំងប្រទេសកម្ពុជា។
អានបន្ត -
ក្រសួងបរិស្ថានបន្តវិធានការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ បញ្ឈប់ការដុតជញ្ជ្រាំងក្នុងរដូវប្រាំងនេះ
ភ្នំពេញៈ ក្រសួងបរិស្ថានបានណែនាំជាថ្មីម្ដងទៀតទៅដល់មន្ត្រីជំនាញនៃមន្ទីរបរិស្ថាននៅទូទាំងប្រទេសសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីបន្តអនុវត្តនូវវិធានអប់រំ និងផ្សព្វផ្សាយ បញ្ឈប់សកម្មភាពដុតគល់ជញ្ជ្រាំង និងស្មៅនៅក្នុងរដូវប្រាំង ព្រោះសកម្មភាពនេះនឹងអាចបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថានដូចជាភ្លើងព្រៃ និងធូលីពុលនៅក្នុងខ្យល់។
អានបន្ត -
អធិការស្រុកកំរៀងត្រូវព្យួរតួនាទី ក្រោយផ្ទុះករណីពលករឆ្លងដែនមិនធ្វើចត្តាឡីស័ក
ភ្នំពេញ — អធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានព្យួរតួនាទីជាបណ្ដោះអាសន្ន ខណៈកំពុងស្ថិតក្រោមការស៊ើបអង្កេតសង្ស័យអំពីការពាក់ព័ន្ធបណ្ដោយឱ្យមានការដោះលែងអ្នកនាំមនុស្សឆ្លងព្រំដែនចូលមកកម្ពុជា ដោយមិនធ្វើចត្តាឡីស័ក ឬដាក់ឲ្យនៅដាច់ដោយ ឡែកបង្ការការឆ្លងជំងឺកូវីដ១៩។
អានបន្ត -
មន្ត្រីសង្គមស៊ីវិល និងសាច់ញាតិសកម្មជនបក្សប្រឆាំងចាត់ទុកករណីចាប់ខ្លួនជារឿងនយោបាយច្រើនជាងអនុវត្តច្បាប់
មន្ត្រីសិទ្ធិមនុស្ស និងសាច់ញាតិសកម្មជនបក្សប្រឆាំងដែលត្រូវអាជ្ញាធរចាប់ខ្លួនក្នុងព្រឹត្តិការណ៍មាតុភូមិនិវត្តន៍មេដឹកនាំគណបក្សសង្គ្រោះជាតិកាលពីដើមខែធ្នូលើកឡើងថា ការចាប់ខ្លួន និងការចោទប្រកាន់នេះ មានចរិតនយោបាយជាងការអនុវត្តច្បាប់។ ទោះយ៉ាងណាអ្នកនាំពាក្យនគរបាលជាតិនិយាយថា មុនពេលសមត្ថកិច្ចចាប់ខ្លួនជនណាម្នាក់ គឺគេមានភស្តុតាងគ្រប់គ្រាន់ និងមានដីកាត្រឹមត្រូវ។
អានបន្ត -
លោក ហ៊ុន សែន ឲ្យអ្នកច្បាប់សិក្សាពីការបង្កើនការផាកពិន័យលើអ្នកគេចវេសពីការធ្វើចត្តាឡីស័ក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ តាមរយៈសារសំឡេង បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាពីការធ្វើវិសោធនកម្មលើអនុក្រឹត្យស្តីពីការធ្វើចត្តាឡីស័ក ដើម្បីបង្កើនការផាកពិន័យទៅលើអ្នកគេចវេសពីការធ្វើចត្តាឡីស័ក។ បទបញ្ជានេះធ្វើឡើងស្របពេលដែលពលករខ្មែរជាច្រើននៅតែបន្តវិលចូលប្រទេសកម្ពុជាវិញ និងមួយចំនួនគេចវេសពីការធ្វើចត្តាឡីស័ក ដែលជាហានិភ័យនៃការឆ្លងកូវីដ១៩ចូលទៅក្នុងសហគមន៍។យោងតាមអនុក្រឹត្យកាលពីឆ្នាំ២០១៥ ពោលមុនពេលមានកូវីដ១៩ គឺបានចែងថា ការផាកពិន័យចំពោះអ្នកគេចវេសពីការធ្វើចត្តាឡីស័កគឺត្រូវផាកពិន័យពី២សែនទៅ១លានរៀល៕
អានបន្ត -
ប្រទេសថៃចេញឯកសារស្របច្បាប់ដល់ពលករខ្មែរចំនួន ១២៦ ១៧២ នាក់
គិតត្រឹមថ្ងៃទី ៨ ខែកុម្ភៈ ប្រជាជនកម្ពុជាជាង ១២៦ ០០០ នាក់ត្រូវបានផ្តល់ ឯកសារការងារស្របច្បាប់ដោយអាជ្ញាធរថៃ។នៅក្នុងការប្រកាសអំពីប្រធាននេះនៅថ្ងៃសុក្រ លោកអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបាននិយាយថា យោងតាមរបាយការណ៍ជំរឿនរបស់អាជ្ញាធរថៃគិតត្រឹមថ្ងៃទី ៨ ខែកុម្ភៈប្រជាជនកម្ពុជាសរុប ១២៦ ១៧២ នាក់ត្រូវបានផ្តល់ឯកសារស្របច្បាប់ទៅធ្វើការនៅប្រទេសថៃ។
អានបន្ត -
លោកជិន ម៉ាលីន៖យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹងបំបាត់ចោលការសម្របសម្រួលក្រៅផ្លូវការផ្សេងៗនៅកម្ពុជា
ក្រសួងយុត្តិធម៌កម្ពុជាកំពុងរៀបចំឱ្យមានយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជាដែលជាផ្នែកមួយនៅក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ។ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជាបានលើកឡើងនៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិថា យន្តការនេះ កំពុងត្រូវបានពិភាក្សា និងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ហើយគ្រោងនឹងបញ្ចប់ការរៀបចំជាបឋមនៅខែមីនាខាងមុខនេះ។ បើតាមលោកជិន ម៉ាលីន យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជានេះ នឹងជួយលុបបំបាត់ចោលនូវរាល់ការសម្របសម្រួលនៅក្រៅប្រព័ន្ធតុលាការផ្សេងៗដែលកំពុងតែមាននាពេលបច្ចុប្បន្ននេះ។
អានបន្ត -
តុលាការកំពូល បដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថាន៣រូប
តុលាការកំពូល សម្រេចច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថាន ៣រូប ដោយ ចាត់ទុកសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមថាជារឿងត្រឹមត្រូវ ខណៈក្រុមគ្រួសារនិងអ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្សបង្ហាញការខកចិត្តចំពោះការបន្តឃុំខ្លួនសកម្មជនបរិស្ថានទាំងនោះ។
អានបន្ត -
នាយករដ្ឋមន្ត្រីចាត់ទុកតួនាទីអ្នកកាសែតសំខាន់ក្នុងការចូលរួមអភិវឌ្ឍជាតិ និងប្រឆាំងព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ ក្នុងទិវាវិទ្យុពិភពលោកលើកទី១០ ឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកបេសកកម្មរបស់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារក្នុងស្ថាប័នវិទ្យុផ្សាយសំឡេងទាំងអស់ក្នុងប្រទេសកម្ពុជា ពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព តាមរយៈការផ្សាយព័ត៌មានពិត ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
អានបន្ត -
អតីតសមាជិកគណបក្សសង្គ្រោះជាតិនានាលើកឡើងថាការចោទប្រកាន់របស់លោក សម រង្ស៊ី គ្មានមូលដ្ឋានច្បាស់លាស់
មេដឹកនាំគណបក្សប្រឆាំងថ្មីនានាដែលបានបំបែកខ្លួនចេញពីគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការបានធ្វើការរិះគន់អតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ដែលបានហៅគណបក្សថ្មីរបស់ខ្លួនថាជា «គណបក្សប្រឆាំងក្លែងក្លាយ»។
អានបន្ត -
បទយកការណ៍៖ អ្នកភូមិមួយនៅបាត់ដំបងរស់នៅដោយភ័យព្រួយ ព្រោះគ្រឿងញៀនកំពុងញាំញីក្នុងភូមិ
អ្នកស្រី ឈួន តូច រស់នៅភូមិវត្តលៀប ឃុំចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានមុខរបរជាអ្នកដើរទិញនិងរើសអេតចាយសម្រាប់ផ្គត់ផ្គង់កូន៧នាក់។ អ្នកស្រីមិនបានខ្លាចការនឿយហត់ដែលកើតចេញពីមុខរបរដែលត្រូវដើរហាលថ្ងៃហាលភ្លៀងពីភូមិមួយទៅភូមិមួយទេ ប៉ុន្តែអ្វីដែលអ្នកស្រីខ្លាចនិងបារម្ភបំផុតនៅពេលនេះ គឺកូនប្រុសវ័យ២៨ឆ្នាំរបស់គាត់ដែលបានប្រើប្រាស់គ្រឿងញៀនអស់រយៈពេល៣ឆ្នាំមកហើយ។
អានបន្ត -
អាជ្ញាធរខេត្តជាប់ព្រំដែនអះអាងពីការរឹតបន្តឹងការចេញចូល ក្រោយពីមានបទបញ្ជាថ្មីរបស់ប្រមុខរដ្ឋាភិបាល
អាជ្ញាធរខេត្តជាប់ព្រំដែនខ្មែរ-ថៃ និងវៀតណាម អះអាងថាកំពុងបន្តវិធានការយ៉ាងតឹងរឹង និងម៉ឹងម៉ាត់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បន្ទាប់ពីមានការចេញបញ្ជាភ្លាមៗ របស់ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃចន្ទ នេះ។ ជាបទបញ្ជាថ្មីតាមរយៈសារជាសំឡេង ក្រោយពីរកឃើញថា ពលករខ្មែរមួយចំនួនដែលធ្វើដំណើរមកពីប្រទេសថៃ នៅតែមានចំនួនច្រើន ហើយអ្នកខ្លះបានគេចវេសពីការធ្វើចត្តាឡីស័ក។
អានបន្ត -
អ្នកវិភាគ៖ រឿងក្តីមេដឹកនាំបក្សប្រឆាំង ប្រៀបដូចជា«ការចាប់ជំរិតនយោបាយ»
ភ្នំពេញ — ក្រុមមេធាវីការពារក្តីលោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិ បានពុះពារស្នើឲ្យស្ថាប័នតុលាការ និងក្រសួងយុត្តិធម៌ពន្លឿននីតិវិធីជម្រះសំណុំរឿងក្បត់ជាតិរបស់មេបក្សប្រឆាំងរូបនេះ ៤ ដងទៅហើយ។
អានបន្ត -
អធិការម្នាក់ត្រូវបញ្ឈរជើង ក្រោយនាយករដ្ឋមន្ត្រីព្រមានអ្នកលែងមេខ្យល់រត់ពន្ធមនុស្ស
អធិការស្រុកកំរៀង ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន ក្រោយនាយករដ្ឋមន្ត្រីព្រមានដកឋានន្តរសក្តិ ឬបណ្តេញមន្ត្រីនគរបាលណាដែលពាក់ព័ន្ធនឹងការដោះលែងអ្នកដែលនាំពលករឆ្លងដែនពីថៃចូលកម្ពុជាដោយខុសច្បាស់។
អានបន្ត -
គណៈកម្មការទន្លេមេគង្គ (MRC) ថា កម្ពស់ទឹកទន្លេមេគង្គចុះទាបគួរឱ្យព្រួយបារម្
យ៉ាងហោចណាស់តំបន់ប្រភពទឹកសំខាន់របស់កម្ពុជាចំនួន៤ មានទន្លេបាសាក់រាជធានីភ្នំពេញ ព្រែកក្ដាម ខេត្តកំពង់ចាម និងអ្នកលឿងរងផលប៉ះពាល់យ៉ាងខ្លាំងដល់ការប្រកបរបរកសិកម្មរបស់ពលរដ្ឋ ការបម្លាស់ទីរបស់ត្រី និងការធ្វើដំណើរតាមដងទន្លេ។
អានបន្ត -
ប្រាំបួនឆ្នាំ បន្ទាប់ពីការបណ្តេញចេញដ៏ហិង្សា អតីតអ្នករស់នៅតំបន់បុរីកីឡានៅតែជួបការលំបាក
កាលពីចុងឆ្នាំមុន កូនស្រីអាយុ ២ឆ្នាំរបស់អ្នកស្រី ជ័យ សុភ័ក្រ បានធ្លាក់ខ្លួនឈឺ។ ដោយ មានការលំបាកក្នុងការរកប្រាក់ឲ្យបានគ្រប់គ្រាន់សម្រាប់ថ្លៃព្យាបាល អ្នកស្រី សុភ័ក្ត្រ អាយុ ២៤ ឆ្នាំ បានលក់សក់របស់អ្នកស្រីក្នុងតម្លៃ ២០ដុល្លារ វាជាលើកទី ៣ ហើយដែលអ្នកស្រីបានធ្វើបែបនេះ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
អានបន្ត -
មេធាវីថា លោក កឹម សុខា នឹងមិនប្តឹងសើរើទាមទារសំណងទេ បើតុលាការលើកលែងការចោទប្រកាន់លោក កឹម សុខា
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិប្រកាន់ជំហរថា លោកនឹងមិនប្តឹងទាមទារសំណងនោះទេ ប្រសិនបើតុលាការទម្លាក់ចោលបទចោទប្រកាន់លើរូបលោក។ ទោះជាបានជាប់ឃុំទាំងអយុត្តិធម៌ក៏ដោយ លោក កឹម សុខា ចាត់ទុកថា នេះជាការយល់ច្រឡំមកលើរូបលោក ហើយលោកមានគោលការណ៍ចង់ផ្សះផ្សាជាតិ និងអភិវឌ្ឍជាតិខ្មែរ។ នេះបើតាមការបញ្ជាក់របស់មេធាវីការពារក្តី ១រូបក្នុងចំណោម ៤រូបរបស់លោក កឹម សុខា គឺលោក ផែង ហេង។
អានបន្ត -
សកម្មជនបក្សប្រឆាំងម្នាក់នៅខេត្តកណ្ដាលត្រូវជនមិនស្គាល់មុខជិះម៉ូតូបុកឱ្យដួលសន្លប់
សកម្មជនបក្សប្រឆាំងម្នាក់នៅខេត្តកណ្ដាល ត្រូវជនមិនស្គាល់មុខជិះម៉ូតូបុកបណ្ដាលឱ្យដួលសន្លប់នៅនឹងកន្លែង។ ហេតុការណ៍នេះកើតឡើង បន្ទាប់ពីសកម្មជនរូបនោះ បន្តចូលរួមសកម្មភាពជាមួយក្រុមស្ត្រីតវ៉ាថ្ងៃសុក្រ និងចូលរួមឃ្លាំមើសវនាការសំណុំរឿងមន្ត្រីគណបក្សសង្គ្រោះជាតិ។
អានបន្ត -
អង្គការសង្គមស៊ីវិលនៅកម្ពុជា អំពាវនាវឲ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅមីយ៉ាន់ម៉ា
អង្គការសង្គមស៊ីវិលនៅកម្ពុជាអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ាដោះលែងអ្នកនយោបាយដែលត្រូវបានចាប់ខ្លួន និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេស បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលបោះឆ្នោតជ្រើសតាំងដោយជនស៊ីវិល កាលពីថ្ងៃទី០១ ខែកុម្ភៈ។
អានបន្ត