កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
MRC៖ទឹកទន្លេមេគង្គចុះរាក់ដល់កម្រិតព្រួយបារម្
គណៈកម្មការទន្លេមេគង្គ(MRC)បង្ហាញរបាយការណ៍ថា កម្ពស់ទឹកបានចុះទាបគួរឱ្យព្រួយបារម្ភដែលបង្កផលប៉ះពាល់ដល់ដំណើរការកសិកម្ម ផ្លូវទឹកសម្រាប់ដឹកជញ្ជូន និងសត្វរស់នៅក្នុងទឹកជាដើម។
អានបន្ត -
លោក អ៊ូ ច័ន្ទរ័ត្ន ហៅការចោទប្រកាន់របស់លោក សម រង្ស៊ី ថាជាការលាបពណ៌
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងដំណើរការបង្កើតគណបក្សថ្មី បានហៅការចោទប្រកាន់របស់លោក សម រង្ស៊ី ថាជាការលាបពណ៌ បន្ទាប់ពីលោក សម រង្ស៊ី វាយប្រហារលោក ហ៊ុន សែន ថាទទួលបរាជ័យក្នុងការជំរុញឲ្យបង្កើតគណបក្សថ្មី។ បើតាមលោក អ៊ូ ច័ន្ទរ័ត្ន ដំណើរការបង្កើតបក្សថ្មីរបស់លោកនៅតែបន្តដំណើរទៅមុខ ទោះបីរងការចោទប្រកាន់ក្នុងន័យអវិជ្ជមានក៏ដោយ។
អានបន្ត -
មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យកម្ទេចជ្រូកមានជំងឺប៉េស្តអាហ្វ្រិក៣០ក្បាល
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សត្វជ្រូកមានជំងឺប៉េស្តអាហ្រ្វិក ចំនួន៣០ក្បាល ត្រូវបានដុតកម្ទេចចោល ក្រោយបង្ក្រាបបានពីឈ្មួញនាំឆ្លងដែនពីច្រករបៀងកម្ពុជា-ថៃ។
អានបន្ត -
ទូតអាមេរិកលើកករណីអតីតបុគ្គលិកវិទ្យុអាស៊ីសេរីសួររដ្ឋមន្ត្រីក្រសួងព័ត៌មាន
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy បានលើកយកករណីអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទៅជជែកជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយថាករណីដំណើរការក្ដីដ៏យូររបស់កម្ពុជានឹងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់អ្នកទាំងពីរ។
អានបន្ត -
កម្មករនៅរោងចក្រពីរក្នុងខេត្តកណ្ដាល បានទទួលប្រាក់សំណង ក្រោយរង់ចាំអស់ជាងមួយឆ្នាំ
នៅព្រឹកព្រលឹមថ្ងៃសុក្រ អាកាសធាតុក៏ត្រជាក់ផង អ្នកស្រី សៅ ណា វ័យ៥១ឆ្នាំ បានមកឈរនៅមុខសាលាខេត្តកណ្ដាល ដោយមានពាក់មួកសុវត្ថិភាព ដៃកាន់បាយ និងនំ ដោយមានក្ដីសង្ឃឹមក្នុងចិត្តថាអ្នកស្រីនឹងទទួលបានប្រាក់ឈ្នួលដែលបានរង់ចាំអស់ពេលជាយូរមកហើយ។
អានបន្ត -
លោក សឹង សែនករុណា៖ លោក ធន សារ៉ាយ នៅតែជាមនុស្សសំខាន់សម្រាប់សមាគមអាដហុក ខណៈសមាគមកំពុងរកអ្នកបន្តវេន
លោក ធន សារ៉ាយ ដែលជាស្ថាបនិក និងជាប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក កំពុងមានបញ្ហាសុខភាពដោយសារវ័យជរារបស់លោក។ លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ឲ្យដឹងថា លោក ធន សារ៉ាយ ពិតជាមានបញ្ហាសុខភាពមែន ដោយមានការដាក់ជំនួយប្រព័ន្ធដកដង្ហើមនៅពេលសម្រាក ក៏ប៉ុន្តែវាជារឿងធម្មតាទេ សម្រាប់ការប្រើប្រាស់សម្ភារៈនេះ ដើម្បីជួយឲ្យគេងលក់។ អ្នកនាំពាក្យសមាគមអាដហុករូបនេះ បញ្ជាក់ថា សមាគមកំពុងពិចារណា ក្នុងការរកអ្នកបន្តវេនអង្គការការពារសិទ្ធិមនុស្សក្នុងស្រុកមួយនេះ ដោយសារប្រធានបច្ចុប្បន្ន លោក ធន សារ៉ាយ មានបញ្ហាសុខភាព និងថា លោក ធន សារ៉ាយ ធ្លាប់ស្នើសុំលាលែងពីតំណែងច្រើនដងពីប្រធានសមាគម ដើម្បីទុកឱកាសឲ្យអ្នកបន្តវេន។
អានបន្ត -
អ្នកវិភាគថា មេដឹកនាំយោធាផ្ដួលរំលំរដ្ឋាភិបាលមានលក្ខណៈដូចរបបភ្នំពេញរំលាយបក្សប្រឆាំង
ក្រុមបាតុករធ្វើបាតុកម្មនៅភូមា ឬមីយ៉ាន់ម៉ា (Myanmar) កំពុងតែផុលផុសឡើង មានទាំងសិល្បករ គ្រូបង្រៀន សិល្បករ ចេញដើរពេញផ្លូវនៅទីក្រុង យ៉ាំងហ្គូន (Yangon) ប្រឆាំងនឹងមេដឹកនាំយោធា ដែលធ្វើរដ្ឋប្រហារយកអំណាចពីរដ្ឋាភិបាលស៊ីវិល។ ក្រុមអ្នកវិភាគថា រដ្ឋប្រហារយោធានៅភូមានេះ មានលក្ខណៈស្រដៀងគ្នានឹងរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ខ្លួនមេបក្សប្រឆាំង និងរំលាយគណបក្សសង្គ្រោះជាតិ។
អានបន្ត -
ក្រសួងវប្បធម៌អំពាវនាវឱ្យប្រើប្រាស់ទិវានៃក្ដីស្រឡាញ់ឱ្យស្របទៅតាមប្រពៃណីខ្មែរ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ និងក្រើនរំលឹកដល់យុវជន ឱ្យប្រើប្រាស់ទិវាក្តីស្រឡាញ់ ឱ្យស្របទៅតាមគន្លងប្រពៃណីរបស់ខ្មែរ ដើម្បីរួមចំណែកលើកស្ទួយកិត្យានុភាពសង្គមជាតិ។
អានបន្ត -
ក្រសួងអប់រំ និង JICA ពង្រីកកម្មវិធី Think! Think! ដល់សាលាចំនួន ៨
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាតាមរយៈការសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានពង្រីកកម្មវិធីសិក្សា Think! Think! ដល់សាលារៀនចំនួន ៨ ក្នុងរាជធានី-ខេត្ដចំនួន ៦ បន្ថែមទៀត និងសម្ពោធថ្នាក់រៀន «Think!Think! School & Lab» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) កាលពីថ្ងៃ ១០ កុម្ភៈ។
អានបន្ត -
អ្នកនាំពាក្យអគ្គស្នងការប៉ូលីស៖ អ្នកប្រើប្រាស់អាវុធមិនគោរពច្បាប់គ្រប់គ្រងអាវុធ
មនុស្ស៣នាក់បានស្លាប់ ដោយសារការបាញ់ប្រហារមួយពីដៃគូជម្ល៉ោះ កាលពីយប់ថ្ងៃទី១១ខែកុម្ភៈ ម្សិលមិញ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជម្លោះឈានដល់ការប្រើប្រាស់កាំភ្លើង បាញ់ប្រហារទៅលើភាគីម្ខាងទៀតបណ្តាលឲ្យស្លាប់ដូច្នេះ គឺដើមហេតុមកពីការចតរថយន្ត និងម៉ូតូកង់៣ បណ្តាលឲ្យស្ទះផ្លូវ ហើយបង្កឲ្យមានការតមាត់តកគ្នាឡើង។ ក្រោយហេតុការណ៍នេះ អ្នកតាមដានសង្គមបានធ្វើការរិះគន់ថា ការប្រើប្រាស់អាវុធ នៅប្រទេសកម្ពុជា នៅតែជាបញ្ហាប្រឈម ចំពោះសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅឡើយ។ ក៏ប៉ុន្តែ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានច្រានចោលការរិះគន់នេះ ដោយលោកពន្យល់ថា នោះគឺជាកំហុសរបស់អ្នកប្រើប្រាស់អាវុធ មិនមែនការគ្រប់គ្រងអាវុធទេ។
អានបន្ត -
ក្រុមអង្គការសង្គមស៊ីវិល និងសហជីពនៅកម្ពុជា ដាក់ញត្តិនិងថ្កោលទោសចំពោះរដ្ឋប្រហារនៅភូមា
ក្រុមអង្គការសង្គមស៊ីវិល និងសហជីពចំនួន៦០នៅកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ នេះ បានជួបជុំគ្នានៅខាងមុខស្ថានទូតមីយ៉ាន់ម៉ា ក្នុងក្រុងភ្នំពេញ ដើម្បីដាក់ញ្ញត្តិបង្ហាញការមិនគាំទ្រចំពោះរដ្ឋប្រហារយោធា និងសំដែងនូវការគាំទ្រដល់ ពលរដ្ឋភូមា ដែលកំពុងទាមទារនូវសេរីភាព និងលំហរប្រជាធិបតេយ្យរបស់ពួកគេ។ អ្នកនាំពាក្យរដ្ឋាភិបាលថាក្រុមសង្គមស៊ីវិល មិនបានយល់ពីគោលការណ៍អាស៊ាន ដែលរក្សាជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក។
អានបន្ត -
រាជអាជ្ញាខេត្តរតនគិរី ប្តឹងទាស់ការទម្លាក់បទចោទលើអតីតអ្នកកាសែតដេលី២រូប
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី បានប្តឹងទាស់នឹងសេចក្តីសម្រេចរបស់ចៅក្រម ដែលបានទម្លាក់បទចោទលើអតីតអ្នកសារព័ត៌មានកាសែតឌឹខេមបូឌាដេលីចំនួន២រូប។ បណ្ដឹង «ញុះញង់» ចោទទៅលើអតីតអ្នកកាសែត ឌឹខេមបូឌា ដេលី លោក អូន ភាព និងលោក Zsombor Peter ត្រូវបានសាលាដំបូងខេត្តរតនគិរី សម្រេចទម្លាក់ចោល កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីដើមចោទបានសម្រេចដកពាក្យបណ្ដឹងរបស់ខ្លួនវិញ។
អានបន្ត -
ក្រុមសិទ្ធិមនុស្សថាអ្នករាយការណ៍ពិសេសថ្មីរបស់ អ.ស.ប. ប្រឈមនឹងស្ថានភាពសិទ្ធិមនុស្សកម្ពុជាមិនល្អប្រសើរ
ភ្នំពេញ — អ្នកធ្វើការលើផ្នែកសិទ្ធិមនុស្សលើកឡើងថា អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិដែលនឹងជំនួសលោកស្រី រ៉ូណា ស្មីត (Rhona Smith) នឹងប្រឈមការលំបាកកាន់តែខ្លាំងក្នុងការបំពេញការងារ ខណៈមិនមានភាពល្អប្រសើរនៃស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អានបន្ត -
សម្តេចក្រឡាហោម ស ខេង៖ បើមន្ត្រីមូលដ្ឋានបំពេញតួនាទីបម្រើប្រជាពលរដ្ឋមិនល្អនោះទេ វានឹងជះឥទ្ធិពលអាក្រក់រាជរដ្ឋាភិបាល
(កំពង់ចាម)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រសិនបើមន្ត្រីមូលដ្ឋានបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនដើម្បីបម្រើសេវាសាធារណជន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមិនល្អនោះទេ វានឹងជះឥទ្ធិពលអាក្រក់ដល់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្សេងៗទៀត។
អានបន្ត -
ពលករនិងនិស្សិតខ្មែរនៅក្រៅប្រទេសចង់ឱ្យរដ្ឋាភិបាលកម្ពុជាស្នើម្ចាស់ប្រទេសឱ្យពួកគេទទួលបានវ៉ាក់សាំងកូវីដ១៩
ពលករនិងនិស្សិតខ្មែមួយចំនួនដែលកំពុងសិក្សា និងធ្វើការនៅបណ្តាប្រទេសផ្សេងៗ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្នើដល់ម្ចាស់ប្រទេសដែលខ្លួនកំពុងរស់នៅឱ្យផ្តល់ការចាក់វ៉ាក់សាំងកូវីដ១៩ដល់ពួកគេដោយមិនគិតថ្លៃ។
អានបន្ត -
ពលរដ្ឋខេត្តកោះកុង ជិត ២០០គ្រួសារ ផ្ដិតស្នាមមេដៃដាក់ទៅអាជ្ញាធរឃុំ និងស្រុកស្នើសុំកាន់កាប់ដីដែលអាជ្ញាធរឲ្យរុះរើ
ពលរដ្ឋមានទំនាស់ដីធ្លី ២ភូមិដាក់លិខិតស្នើសុំកាន់កាប់ដីរបស់ខ្លួនវិញ បន្ទាប់ពីរដ្ឋបាលស្រុកបូទុមសាគរ ខេត្តកោះកុងឲ្យប្រជាពលរដ្ឋរុះរើខ្ទមចេញពីដីសម្បទានសង្គមកិច្ច នៅតំបន់នោះ។ មន្ត្រីសង្គមស៊ីវិលអះអាងថា អាជ្ញាធរហាក់ឆកល្វេងមិនបានប្រាប់ពលរដ្ឋឲ្យបានដឹងជាមុន អំពីដីសម្បទានសង្គមកិច្ចនេះ មុនពេលប្រជាពលរដ្ឋបង្កបង្កើនផលដំណាំលើដីតំបន់នោះ។
អានបន្ត -
រដ្ឋាភិបាលអនុញ្ញាតឱ្យប្រើវ៉ាក់សាំងប្រឆាំងកូវីដ១៩ពីរភេទទៀត ដែលផលិតនៅចិន និងអង់គ្លេស
រដ្ឋាភិបាលកម្ពុជា សម្រេចឱ្យក្រសួងសុខាភិបាល ប្រើវ៉ាក់សាំងពីរប្រភេទទៀត ដែលផលិតនៅប្រទេសចិន និងច្រកភពអង់គ្លេស ក្នុងយុទ្ធនាការការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
អានបន្ត -
មនុស្សមួយចំនួន លែងហ៊ានទៅរកសេវាព្យាបាលជំងឺ បន្ទាប់ពីបណ្ណមូនិធិសមធម៌របស់ខ្លួនហួសកំណត់
មនុស្សជាង២០០នាក់ បានជួបជុំគ្នាក្នុងភោជនីយដ្ឋានមួយកន្លែងនាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីចុងសប្តាហ៍មុន រួមមាន អ្នករត់ម៉ូតូឌុប អ្នកបើករ៉ឺម៉កកង់បី អ្នករើសអេតចាយ អ្នកធ្វើការតាមផ្ទះ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀត។ វាជាការជួបជុំប្រចាំឆ្នាំរបស់សមាជិកនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
អានបន្ត -
ក្រសួងវប្បធម៌អំពាវនាវឱ្យប្រើប្រាស់ទិវានៃក្ដីស្រឡាញ់ឱ្យស្របទៅតាមប្រពៃណីខ្មែរ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ និងក្រើនរំលឹកដល់យុវជន ឱ្យប្រើប្រាស់ទិវាក្តីស្រឡាញ់ ឱ្យស្របទៅតាមគន្លងប្រពៃណីរបស់ខ្មែរ ដើម្បីរួមចំណែកលើកស្ទួយកិត្យានុភាពសង្គមជាតិ។
អានបន្ត -
លោកសឹង សែនករុណា៖ ការកាត់ទោសលោកសួង សោភ័ណ្ឌ នឹងធ្វើឲ្យអ្នកដទៃរអាក្នុងការចូលរួមធ្វើការងារសង្គម
លោក សួង សោភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ត្រូវបានតុលាការភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១ឆ្នាំ៨ខែ និងពិន័យជាប្រាក់ចំនួន៥ម៉ឺនដុល្លា ជុំវិញបទចោទប្រកាន់ «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ក្រោយពេលដែលលោកសួង សោភ័ណ្ឌ បានរិះគន់លើបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ កាលពីឆ្នាំកន្លងទៅ។ លោកសឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ ថាការកាត់ទោសសំណុំរឿងលោកសួង សោភ័ណ្ឌ មានភាពស្រដៀងទៅនឹងករណីសំណុំរឿងលោករ៉ុង ឈុន កន្លងមកដែរ។ លោកថា ការកាត់ទោសនេះ នឹងធ្វើឲ្យយុវជន និងអ្នកដទៃទៀតមានភាពរអាក្នុងការចូលរួមបញ្ចេញមតិលើបញ្ហាសង្គម ព្រោះថាពួកគេខ្លាចនឹងការប្រឈមផ្លូវច្បាប់ដូចករណីដែលធ្លាប់កើតមាន។
អានបន្ត