កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
អាជ្ញាធរអះអាងថាសំណង់ចូលទន្លេជាការសាងសង់ផ្លូវថ្មើរជើង
អាជ្ញាធរអះអាងថា សំណង់បង្គោលបេតុងដែលសាងសង់ចូលទន្លេបាសាក់ត្រង់ចំណុចក្បែរស្ពានព្រះមុនីវង្សនោះគឺជាគម្រោងរបស់សាលារាជធានីសាងសង់ជាផ្លូវដើរដើម្បីការពារច្រាំងទន្លេ សោភ័ណភាពរាជធានី និងសុខភាពរបស់ប្រជាជន។
អានបន្ត -
លោកហ៊ុន សែន ថាលោកហួសអាយុ មិនទាន់អាចចាក់វ៉ាក់សាំងចិនបានទេ
ភ្នំពេញ — លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាចថ្ងៃសុក្រនេះ បានប្ដូរគម្រោងមិនទាន់ចាក់វ៉ាក់សាំងចិនSinopharm សម្រាប់ខ្លួនលោកនោះទេ ដោយលើកហេតុផលថាលោកហួសអាយុ។
អានបន្ត -
អតីតបក្សប្រឆាំងចាត់ទុករដ្ឋប្រហារនៅភូមាថាដូចនៅករណីនៅកម្ពុជាដែលមានការរំលាយគណបក្សសង្រ្គោះជាតិ
រដ្ឋប្រហារនៅភូមា ដើម្បីទម្លាក់លោកស្រីអ៊ុងសាន សូជី បានទទួលនូវការរិះគន់ និងថ្កោលទោសពីគ្រប់ទិសទី ជាពិសេសពីប្រទេសប្រកាន់ប្រជាធិបតេយ្យ។ សម្រាប់កម្ពុជា អតីតគណបក្សប្រឆាំងបានប្រៀបប្រដូចថា ករណីនៅភូមានេះ គឺដូចគ្នានឹងករណីនៅកម្ពុជាដែលមានការចាប់ខ្លួនលោកកឹម សុខា និងរំលាយគណបក្សសង្រ្គោះជាតិក្រោមការចោទប្រកាន់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែ គណបក្សកាន់អំណាចបានអះអាងថា សភាពការណ៍នៅភូមា និងកម្ពុជា គឺខុសគ្នាដូចមេឃ និងដី។
អានបន្ត -
ខណៈប្រទេសកំពុងជម្រុញវារីវប្បកម្ម តើកម្ពុជាគួរចំហរទ្វារធំពេកឲ្យត្រីបរទេសហូរចូលតាមចិត្តទេ?
ភាគីវៀតណាមកាលពីពេលថ្មីៗនេះ បានស្នើឲ្យភាគីកម្ពុជាដករបាំងនាំត្រីពីវៀតណាមចូលកម្ពុជា ចំនួន៤ប្រភេទ ក្នុងនោះមានត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ។ ក៏ប៉ុន្តែភាគីកម្ពុជា កំពុងបង្ហាញហេតុផលសមស្របមួយចំនួន ដែលថាការបិទជាបណ្តោះអាសន្នការនាំចូលត្រីពីវៀតណាមនេះ គឺធ្វើឡើងដើម្បីតម្រូវទៅលើគោលការណ៍ និងដំណោះស្រាយគ្រប់គ្រងប្រទេស និងប្រជាជនរបស់ខ្លួន ឲ្យមានស្ថិរភាពនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ។
អានបន្ត -
រដ្ឋមន្រ្តីកសិកម្មកំពុងសិក្សាពីបច្ចេកទេសនិងមូលហេតុដែលវៀតណាមអាចនាំត្រីចូលកម្ពុជាយ៉ាងគំហុក
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កំពុងសិក្សាពីបច្ចេកទេសនិងមូលហេតុដែលធ្វើឱ្យវៀតណាមអាចមានលទ្ធភាពនាំត្រីចូលមកប្រទេសកម្ពុជាបានយ៉ាងគំហុក។
អានបន្ត -
ចៅក្រមទទួលបន្ទុកច្រានចោលការលើកឡើងរបស់ក្រុមមេធាវីលោក កឹម សុខា
កាលពីម្សិលមិញក្រសួងយុត្តិធម៌បានច្រានចោលការចោទប្រកាន់របស់ក្រុមមេធាវីលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំងថាសំណុំរឿង «ក្បត់ជាតិ» របស់កូនក្ដីរបស់ពួកគេគឺជារឿងនយោបាយដែលទាមទារឲ្យមានដំណោះស្រាយនយោបាយជាជាងការដោះស្រាយរបស់តុលាការ។
អានបន្ត -
អ្នកនាំពាក្យថាបើចង់ពន្លឿនក្តី ទាល់តែលោក កឹម សុខា វិលទៅជាប់ពន្ធនាគារវិញ
មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ បានបោះពាក្យសម្ដីថា បើចង់ឱ្យពន្លឿននីតិវិធីបើកសវនាការលើសំណុំរឿងមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា ឱ្យបានឆាប់ដូចករណីអ្នកដែលកំពុងជាប់ឃុំ លុះត្រាតែលោក កឹម សុខា វិលទៅជាប់ពន្ធនាគារនៅឯត្រពាំងផ្លុងវិញ។
អានបន្ត -
លោកហ៊ុន សែន លុបចោលគម្រោងចាក់វ៉ាក់សាំងស៊ីណូហ្វាមព្រោះលើសអាយុ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថាតាមព័ត៌មានដែលលោកទទួលបាន ពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងឈ្មោះ ស៊ីណូហ្វាម(Sinopharm)ចាក់បានតែមនុស្ស ដែលមានអាយុពី១៨ឆ្នាំទៅ ៥៩ឆ្នាំតែប៉ុណ្ណោះ។
អានបន្ត -
មេសហជីពមួយរូបរកអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ក្រោយរងបណ្តឹងពីក្រុមហ៊ុនមួយ
មេដឹកនាំសហជីពមួយរូបបានរកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ជួយរកយុត្តិធម៌ឱ្យខ្លួន ក្រោយរងបណ្តឹងពីក្រុមហ៊ុនផលិតកាបូបមួយនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
អានបន្ត -
កម្ពុជា និងកូរ៉េខាងត្បូងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពាក់កណ្ដាលឆ្នាំនេះ
កម្ពុជា និងកូរ៉េខាងត្បូង (South Korea) នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី FTA នាពាក់កណ្ដាលឆ្នាំនេះ ក្រោយប្រទេសទាំងពីរប្រកាសថា ទើបនឹងបញ្ចប់ការចរចា នៅថ្ងៃទី០៣ កុម្ភៈ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូងនេះ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េបន្ថែមទៀត ក្នុងនោះ មានដូចជា សំលៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។ រីឯ ការនាំចេញបន្ថែមពីកូរ៉េ មក កម្ពុជា វិញ រួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលប្លាស្ទិក។
អានបន្ត -
តុលាការច្រានចោលលើកទី៣សំណើសុំបើកសវនាការឡើងវិញសំណុំរឿងលោក កឹម សុខា
តុលាការបានសម្រេចច្រានចោលជាលើកទី៣ចំពោះសំណើសុំរបស់ក្រុមមេធាវីលោក កឹម សុខា ដែលបានស្នើឱ្យបើកដំណើរការឡើងវិញនូវសវនាការជំនុំជម្រះសំណុំរឿង«ក្បត់ជាតិ»ដែលចោទលើមេបក្សប្រឆាំងរូបនេះ ដោយសម្អាងទៅលើស្ថានភាពនៃការរីករាលដាលកូវីដ១៩ និងភាពចាំបាច់មួយចំនួនទៀតចេញដោយក្រសួងយុត្តិធម៌។
អានបន្ត -
របាយការណ៍៖ ការអភិវឌ្ឍតាមតំបន់ឆ្នេរបង្កផលប៉ះពាល់ដល់ប្រជាសហគមន៍នេសាទកម្ពុជា
របាយកាណ៍ស្រាវជ្រាវមួយស្តីអំពី សហគមន៍នេសាទ និងគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបង្ហាញអំពីការព្រួយបារម្ភពីស្ថានភាពសហគមន៍នៅតំបន់ឆ្នេរ ខណៈដែលការអភិវឌ្ឍន៍ពីវិស័យឯកជនកំពុងមានការកើនឡើង។ បើតាមរបាយកាណ៍ ការអភិវឌ្ឍន៍បានប៉ះពាល់ដល់គ្រួសាររាប់រយពាន់ ដែលកំពុងអាស្រ័យផលដោយការនេសាទ។
អានបន្ត -
អាជ្ញាធរក្រចេះហាមឃាត់ការប្រើឧបករណ៍នេសាទខុសច្បាប់ក្នុងតំបន់ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្
អាជ្ញាធរខេត្តក្រចេះ ហាមប្រើឧបករណ៍នេសាទខុសច្បាប់ក្នុងតំបន់ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ខណៈសត្វផ្សោតទន្លេមេគង្គនៅតែប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ។
អានបន្ត -
សហជីព៖ កម្មករបាត់បង់ការងារធ្វើក្នុងវិស័យសហគ្រាស អាចមានចំនួនច្រើនជាង១០ម៉ឺននាក់
លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) និងជាប្រធានសហភាពការងារកម្ពុជា(CLC) ថ្លែងថា កម្មករនិយោជិតបាត់បង់ការងារ អាចមានចំនួនច្រើនជាង១០ម៉ឺននាក់ ដោយសារមានក្រុមហ៊ុន ឬរោងចក្រមួយចំនួន មិនបានចុះបញ្ជី និងរាយការណ៍បិទដំណើរការ។ ការថ្លែងឡើងយ៉ាងដូច្នេះ គឺបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការងារបានគូសបញ្ជាក់ថា ឆ្នាំ២០២០ មានសហគ្រាសចំនួនច្រើនជាង ១ពាន់សហគ្រាស បានបិទ និងមានកម្មករនិយោជិត ប្រមាណជាង១០ម៉ឺននាក់ បាត់បង់ការងារធ្វើ។
អានបន្ត -
មន្រ្តីថាទំហំការងារធំទៅៗទើបក្រសួងមុខងារសាធារណៈត្រូវប្តូរទីតាំងទៅបឹងតាមោក
មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការដែលក្រសួងមួយនេះសុំផ្លាស់ប្តូរទៅកាន់ទីតាំងថ្មីនៅលើផ្ទៃដីបឹងតាមោកនោះ ដោយសារតែទីតាំងចាស់មានទីធ្លាតូចចង្អៀត និងដើម្បីពង្រឹងប្រសិទ្ធការងារ។
អានបន្ត -
អាជ្ញាធរក្រចេះហាមឃាត់ការប្រើឧបករណ៍នេសាទខុសច្បាប់ក្នុងតំបន់ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្
អាជ្ញាធរខេត្តក្រចេះ ហាមប្រើឧបករណ៍នេសាទខុសច្បាប់ក្នុងតំបន់ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ខណៈសត្វផ្សោតទន្លេមេគង្គនៅតែប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ។
អានបន្ត -
កម្ពុជា និងកូរ៉េខាងត្បូងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពាក់កណ្ដាលឆ្នាំនេះ
កម្ពុជា និងកូរ៉េខាងត្បូង (South Korea) នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី FTA នាពាក់កណ្ដាលឆ្នាំនេះ ក្រោយប្រទេសទាំងពីរប្រកាសថា ទើបនឹងបញ្ចប់ការចរចា នៅថ្ងៃទី០៣ កុម្ភៈ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូងនេះ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េបន្ថែមទៀត ក្នុងនោះ មានដូចជា សំលៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។ រីឯ ការនាំចេញបន្ថែមពីកូរ៉េ មក កម្ពុជា វិញ រួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលប្លាស្ទិក។
អានបន្ត -
ប្រជាពលរដ្ឋអះអាងថា អាជ្ញាធររុញដាក់គ្នា ក្នុងការស្វែងរកដំណោះស្រាយលើការបណ្តេញចេញពួកគេពីផ្លូវរថភ្លើង
ប្រាំមួយខែបន្ទាប់ពីបានទទួលសេចក្ដីជូនដំណឹងឲ្យរើចេញ សហគមន៍អ្នករស់នៅតាមបណ្ដោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ ទីបំផុតបានជួបជាមួយមន្ត្រីសាលាក្រុង ដើម្បីពិភាក្សារឿងសំណងទាក់ទងនឹងការរើចេញនេះ ប៉ុន្តែប្រជាសហគមន៍ថាហាក់មានសង្ឃឹមតិចតួចនៅឡើយ ដោយមន្ត្រីអះអាងថាខ្លួនត្រូវរង់ចាំរបាយការណ៍ពីថ្នាក់ក្រោមសិន។
អានបន្ត -
ហ៊ុល រស្មី
សង្កាត់គោកចក ខេត្តសៀមរាប — កាលពី ២ ឆ្នាំ មុនពេលកំពុងមានលុយហូរចូលហោប៉ៅប្រចាំខែកញ្ញា ឌឿម ឆៃយ៉ា ពោរពេញដោយក្តីរីករាយនិងបានបង្កើតក្តីសុបិនមួយថា កញ្ញានឹងបង្កើតអាជីវកម្មជួញដូរស្រូវនិងលក់ប្រេងឥន្ធនៈបន្តិចបន្តួច នៅលើដីឡូតិ៍មួយកន្លែង មានទំហំ ៥០ ម៉ែត្របួនជ្រុងស្ថិតនៅស្រុកជីក្រែងជាប់តំបន់អាកាសយានដ្ឋានថ្មីមួយ ដែលកំពុងសាងសង់ក្នុងខេត្តសៀមរាប។
អានបន្ត -
សហជីព នឹងដាក់លិខិតតវ៉ាទៅក្រសួងការងារប្រសិនបើនិយោជកមិនផ្តល់ប្រាក់អតីតភាពឲ្យបុគ្គលិកក្នុងវិស័យទេសចរណ៍ និងសេវាកម្
វិស័យទេសចរណ៍ និងសេវាកម្ម កំពុងប្រឈមនូវភាពមិនច្បាស់លាស់នៅឡើយចំពោះប្រាក់អតីតភាពការងារ ដែលពួកគេត្រូវទទួលបាន ដោយសារនិយោជក បានលើកពេល១ឆ្នាំហើយ១ឆ្នាំទៀត តាមការណែនាំរបស់ក្រសួងការងារ។ ក្រុមសហជីពនៃវិស័យទេសចរណ៍ និងសេវាកម្មលើកឡើងថា ភាគច្រើននៃបុគ្គលិកដែលបំរើការងារក្នុងវិស័យនេះ នៅមិនទាន់ទទួលបានប្រាក់អតីតភាពឆ្នាំចាស់នៅឡើយទេ ស្របពេលដែលក្រសួងការងារចេញប្រកាសថ្មីៗបន្ថែមទៀត ដោយផ្តោតតែទៅលើរោងចក្រ សហគ្រាសផ្នែកកមន្តសាល។ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករ និយោជិត វិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ថ្លែងថា សម្រាប់ពេលនេះ សហព័ន្ធកំពុងជម្រុញលើកទឹកចិត្តឲ្យកម្មករនិយោជិតជជែកសម្រាបសម្រួលគ្នាជាមួយនិយោជក។ ក្នុងករណីដែលកម្មករនិយោជិត មិនទទួលបានលទ្ធផលជាវិជ្ជមាន សហព័ន្ធនឹងដាក់លិខិតទៅក្រសួងការងារ ដើម្បីឲ្យក្រសួងពន្យល់បកស្រាយឡើងវិញ។
អានបន្ត