កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.037


  • អាជ្ញាធរ​បន្ត​រារាំង​ក្រុម​សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​មិន​ឱ្យ​ទៅ​ឃ្លាំមើល​សវនាការ​នៅ​ថ្ងៃ​ទី៤ កុម្ភៈ

    អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​​ដាក់​ពង្រាយ​កងកម្លាំង​ជា​ច្រើន​នាក់ ដើម្បី​ទប់ស្កាត់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​មិន​ឱ្យ​តាម​ដាន​ឃ្លាំមើល​សវនាការ​សំណុំ​រឿង​ប្ដី​របស់​គាត់ និង​សកម្មជន​បក្ស​ប្រឆាំង​ដទៃ​ទៀត​នោះ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី ៤កុម្ភៈ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​រឹតត្បិត​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់។​

    អានបន្ត
  • លោក ហ៊ុន សែន៖បើទប់ស្កាត់កូវីដ១៩នៅព្រំដែនមិនបានល្អកម្ពុជាជួបភាពខ្ទេចខ្ទាំ

    ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ចេញ​សារ​ជា​សំឡេង​អំពាវនាវ​សា​ធារ​ដល់​សាធារណៈ​ជន​សហការ​ជាមួយ​អាជ្ញាធរ​រួមគ្នា​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ពី​ប្រទេស​វៀតណាម​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​អំឡុង​ពេល​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ ​នាស​ប្ដាហ៍​ក្រោយ​ ​ដើម្បី​បង្ការ​ការ​ឆ្លង​ចូល​សហគមន៍​។​ ​បើ​តាម​លោក​ ​ហ៊ុន​ ​សែន​ ​ប្រសិនបើ​គ្មាន​វិធានការ​ទប់​ស្កាត់​ឲ្យ​ម៉ឺងម៉ាត់​ ​កម្ពុជា​ទទួលរង​ភាព​ខ្ទេចខ្ទាំ​ដោយសារ​កូ​វី​ដ​១​៩​មិនខាន​ទេ​។​ ​នៅចំពោះមុខ​ភាព​អាសន្ន​នេះ​ដែល​កម្ពុជា​ស្ថិតនៅ​ចំណុច​កណ្ដាល​រវាង​ថៃ​និង​វៀតណាម​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាត់​វិធា​ការ​ត្រួតពិនិត្យ​ឲ្យបាន​តឹងរឹង​នៅ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម​ ​ហើយ​រៀប​ចំកន្លែង​ធ្វើ​ច​ត្តាឡី​ស័ក​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម​ឲ្យបាន​ត្រឹមត្រូវ​។​ ​លោក​ ​ហ៊ុន​ ​សែន​ ​ក៏បាន​គូស​បញ្ជាក់​ដែរ​ថា​ ​វិធានការ​បង្ការ​កូ​វី​ដ​១​៩​ ​នៅ​ព្រំដែន​ថៃ​-​កម្ពុជា​ ​កម្ពុជា​ធ្វើ​បាន​ល្អ​ ​តែ​វិធានការ​នេះ​នៅ​អនុវត្ត​មិនទាន់​បាន​តឹងរឹង​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម​។​ ​នេះ​ក៏ដោយសារតែ​ព្រំដែន​វៀតណាម​មិន​មាន​ចលនា​ចេញចូល​របស់​ពលករ​ខ្មែរ​ដូច​ព្រំដែន​ថៃ​។

    អានបន្ត
  • ភ្លើង​​ឆេះ​​ព្រៃ​​គំរាម​កំហែង​​គម្រប​​​ព្រៃ​ឈើ​​បៃតង​​នៃ​​តំបន់​​បេតិ​កភណ្ឌ​​ធម្មជាតិ​​អាស៊ាន​​

    មន្ត្រី​ផ្នែក​អភិរក្ស​គម្រប​ព្រៃឈើ​បៃតង បាន​ព្រមាន​ពី​ការបាត់បង់​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៃ​តំបន់ការពារទេសភាព​ឧទ្យានជាតិ«​ព្រះមុនីវង្ស​បូកគោ» បន្ទាប់ពី​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​អាស៊ាន​មួយ​នេះបាន​ប្រឈមមុខនឹង​ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​កន្លែង ហើយ​មន្ត្រី​និយាយ​ថា បច្ចេកទេស​នៃ​ការគ្រប់គ្រង​បញ្ហា​នេះនៅ​មាន​លក្ខណៈ​បុរាណ​នៅឡើយ។

    អានបន្ត
  • កុមារ២នាក់និងពលករខ្មែរខុសច្បាប់១៥នាក់ត្រូវបានបញ្ជូនមកពីម៉ាឡេស៊ី

    មន្រ្តីទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយនាំយក​ពលករខុសច្បាប់១៥នាក់ និង កុមារខ្មែរ២នាក់ឱ្យវិលត្រលប់មកមាតុភូមិវិញ។ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនថា​ដោយសារ តែមានការជួយពីស្ថានទូត ពលករខ្មែរខុសច្បាប់ទាំងជាង១០នាក់ និងកុមារ២នាក់ ដែលចេញ ទៅម៉ាឡេស៊ីតាមឪពុកម្តាយដែលជាពលករនោះបានត្រលប់មកដល់កម្ពុជាវិញហើយកាលពីល្ងាចម្សិលមិញ។

    អានបន្ត
  • កុមារ២នាក់និងពលករខ្មែរខុសច្បាប់១៥នាក់ត្រូវបានបញ្ជូនមកពីម៉ាឡេស៊ី

    មន្រ្តីទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយនាំយក​ពលករខុសច្បាប់១៥នាក់ និង កុមារខ្មែរ២នាក់ឱ្យវិលត្រលប់មកមាតុភូមិវិញ។

    អានបន្ត
  • អាជ្ញាធរ​ក្រចេះ​ហាមឃាត់​ការ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​ការពារ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្

    អាជ្ញាធរ​ខេត្ត​ក្រចេះ ហាម​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​ការពារ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ ខណៈ​សត្វ​ផ្សោត​ទន្លេ​មេគង្គ​នៅតែ​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។

    អានបន្ត
  • ជនជាប់ចោទសកម្មជនគណបក្សសង្គ្រោះជាតិចោទប្រកាន់ថា ជាតិវិទ្យុសកម្មនៅពន្ធនាគារព្រៃសកំពុងធ្វើឱ្យបាត់បង់ការចងចាំ

    សាលាដំបូងរាជធានីភ្នំពេញបានស្នើឲ្យមន្ត្រីជំនាញផ្នែកវិភាគធ្វើការស្រាវជ្រាវ បន្ទាប់ពីមានការចោទប្រកាន់របស់អតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលអះអាងថា ជាតិវិទ្យុសកម្មបានធ្វើឲ្យប៉ះពាល់ដល់ការចងចាំរបស់ពួកគាត់ អំឡុងពេលសវនាការមួយក្នុងចំណោមសវនាការ៤ ដាច់ដោយឡែកពីគ្នាលើអតីតសមាជិកគណបក្សប្រឆាំង។

    អានបន្ត
  • វ៉ាក់សាំង​​ប្រឆាំង​​វីរុស​​កូ​វីដ​១៩​របស់​​ចិន​នឹង​​មក​ដល់​​កម្ពុជា​​នៅ​​ចុង​​សប្តាហ៍​​នេះ

    ​ប្រមុខ​រដ្ឋាភិបាលបាន​ប្រកាស​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វីដ១៩របស់​ចិននឹង​មកដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ យោង​តាម​សារ​ជា​សំឡេង​ផ្ញើ​ទៅកាន់​ក្រុមការងារ​វ៉ាក់សាំង និង​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុកលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល ត្រៀម​រៀបចំ​កម្មវិធី​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ១៩ នៅ​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែកុម្ភៈ។

    អានបន្ត
  • លោកស៊ុន ចាន់ថុល៖ ការដែលមិនផ្តល់បណ្ណបើកបរត្រឹមត្រូវដល់ប្រជាជន គឺប្រៀបដូចជាសម្លាប់ពួកគេដូច្នោះដែរ

    ​ទេសរដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​នា​ឱកាស​ពិធីសម្ពោធ​និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​«​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បើកបរ​យានយន្ត​ធុន​ធ្ងន់​»​ ​នៅ​ព្រឹកនេះ​ ​បាន​លើកឡើង​ថា​ ​ម​ជ្ឍ​មណ្ឌល​បណ្ដុះបណ្ដាល​បើកបរ​យានយន្ត​ធុន​ធ្ងន់​នេះ​ ​គឺជា​មជ្ឈមណ្ឌល​ស្តង់​ដារ​អន្តរជាតិ​ដំបូង​គេ​នៅ​កម្ពុជា​ ​សម្រាប់​បណ្តុះបណ្តាល​អ្នក​បើកបរ​​​រថយន្ត​ធុន​ធ្ងន់​ប្រកបដោយ​វិជ្ជាជីវៈ​។​ ​បើ​តាម​លោក​ស៊ុន​ ​ចាន់​ថុល​ ​ថ្នាក់​បង្រៀន​ដំបូង​នឹង​ចាប់ផ្តើម​ចុះឈ្មោះ​ចូលរៀន​ ​នៅ​ខែកុម្ភៈ​នេះ​តទៅ​ ​ដោយ​៥​០​នាក់​ដំបូង​ ​នឹង​ត្រូវ​បាន​បញ្ចុះតម្លៃ​សិក្សា​៥​០​%​។​ ​ការសិក្សា​នេះ​ ​នឹង​មាន​បញ្ចូល​ការ​ស្នាក់​នៅ​ផង​ដែរ​។​ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ ​លោក​ទេសរដ្ឋមន្ត្រី​ ​ក៏បាន​សង្កត់ធ្ងន់​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​ពង្រឹង​ឡើងវិញ​ ​លើ​ការ​ផ្តល់​ប​ណ្ណ​បើកបរ​ ​ដោយ​ចេញពី​ការ​បង្រៀន​និង​ការ​ប្រឡង​ត្រឹមត្រូវ​ទៅតាម​ប្រភេទ​នៃ​យានយន្ត​។​ ​លោក​ស៊ុន​ ​ចាន់​ថុល​ ​បន្ថែម​ថា​ ​ការដែល​មិន​ផ្តល់​ប​ណ្ណ​បើកបរ​ត្រឹមត្រូវ​ដល់​ប្រជាជន​ ​គឺ​ប្រៀប​ដូចជា​សម្លាប់​ពួកគេ​ដូច្នោះ​ដែរ​។

    អានបន្ត
  • តុលាការថា សវនាការលោកកឹម សុខាមិនទាន់អាចបន្តបានទេព្រោះកំពុងជាប់ដៃដោះស្រាយសំណុំរឿងកកស្ទះ

    តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ថា​ សវនាការ​លោក​កឹម សុខា ​មិនទាន់​អាច​បន្ត​ឡើងវិញ​បាន​ទេ​នៅ​ពេល​នេះ​ ព្រោះ​តែ​កំពុង​តែ​រវល់​ដៃ​ដោះស្រាយ​សំណុំ​រឿង​ដែល​កកស្ទះ​នៅ​តុលាការ​ ។ បន្ថែម​ពី​នេះ​ បញ្ហា​បន្ត​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩​ក៏​ជា​ឧបសគ្គ​នៃ​ការ​បន្ត​សវនាការ​នេះ​ផង​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​របស់​តុលាការ​នៅ​ថ្ងៃ​ទី​០២​ ខែ​កុម្ភៈ​ តែ​ទើប​ត្រូវ​បាន​ក្រុម​មេធាវី​លោក​កឹម សុខា ​បង្ហាញ​ជា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ក្រុម​មេធាវី​លោក​កឹម សុខា ​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​ ពួកគេ​មិន​អាច​ទទួល​បាន​ទេ​នូវ​ការ​សម្រេច​ដោយ​ហេតុផល​បែប​នេះ​។

    អានបន្ត
  • សហ​គមន៍​​ស្រែប្រាំង​​កំពុង​​ប្រឈម​​នឹង​​បាត់​​ដី​​ធ្លាប់​​អាស្រ័យ​ផល​​ក្រោយ​​ថ្នាក់​​ជាតិ​​រក្សា​​ភាព​​ស្ងៀមស្ងាត់​

    ស្រុក​តំបែរ​ ខេត្ត​ត្បូងឃ្មុំ៖ នៅ​ម៉ោង៤ទៀបភ្លឺ​ ថ្ងៃទី៣ ខែសីហា​ឆ្នាំមុន អ្នកស្រី ថា គន្ធា អាយុ​២៧ឆ្នាំ ដែល​កំពុង​មានផ្ទៃពោះ៥ខែ​នា​ពេលនោះ កំពុងតែ​លង់លក់​ក្នុង​ដំណេក​នៅ​ឯផ្ទះ​របស់​គាត់ ស្ថិត​នៅភូមិ​ស្រែប្រាំង ដោយ​មិនដឹង​ទាល់តែសោះ​ពី​ការ​ដាក់​ពង្រាយ​កម្លាំងយោធា​នៅ​ឯសហគមន៍​មាន​ជម្លោះដីធ្លី ស្ថិតនៅ​ក្នុង​ឃុំ​ត្រពាំងព្រីង។ ព្រឹក​ឡើង គាត់​បាន​ទទួល​ដំណឹង​នេះ​តាមរយៈ​ព័ត៌មាន​ត្រូវ​បាន​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកដែល​រាយការណ៍​ថា អ្នកភូមិ២១នាក់​ហើយត្រូវ​បាន​ទាហាន​ចាប់ខ្លួន​នៅ​ឯដីចម្ការ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន ហា​ម៉ី​នី វីន អ៊ិ​នវេ​សមេន (Harmony Win Investment​)។

    អានបន្ត
  • សហគមន៍​ខេត្ត​ព្រះវិហារ​ធ្វើពិធី​សែនព្រេន​អ្នកតា​ដាក់​បណ្ដាសា​ចំពោះ​អ្នក​រំលោភ​ដីធ្លី

    ជនជាតិ​ដើម​ភាគតិច​កួយ​ជា ១០០នាក់ រស់នៅ​ខេត្ត​ព្រះវិហារ​បាន​រួមគ្នា​ធ្វើ​ពិធី​សែនព្រេន ដើម្បី​ដាក់​បណ្ដាសា​ចំពោះ​ក្រុមហ៊ុន និង​អាជ្ញាធរ​ណា ដែល​រំលោភ​ដីធ្លី​របស់​ពួក​គាត់។ អ្នកភូមិ​អះអាង​ថា ក្រោយ​ពី​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​ ហេងហ្វូ (Hengfu Group Sugar Industry) ផ្អាក​វិនិយោគ​នៅ​តំបន់​នោះ អាជ្ញាធរ​មូលដ្ឋាន​បែរជា​ហួងហែង​ដីធ្លី ដែល​កំពុង​មាន​ជម្លោះ​នោះ​មក​កាន់កាប់​ខ្លួន​ឯង ពុំ​ព្រម​ប្រគល់​ឱ្យ​ពលរដ្ឋ​អាស្រ័យផល​វិញ​ទេ។

    អានបន្ត
  • សហគមន៍​ខេត្ត​ព្រះវិហារ​ធ្វើពិធី​សែនព្រេន​អ្នកតា​ដាក់​បណ្ដាសា​ចំពោះ​អ្នក​រំលោភ​ដីធ្លី

    ជនជាតិ​ដើម​ភាគតិច​កួយ​ជាង ១០០នាក់ រស់នៅ​ខេត្ត​ព្រះវិហារ​បាន​រួមគ្នា​ធ្វើ​ពិធី​សែនព្រេន ដើម្បី​ដាក់​បណ្ដាសា​ចំពោះ​ក្រុមហ៊ុន និង​អាជ្ញាធរ​ណា ដែល​រំលោភ​ដីធ្លី​របស់​ពួក​គាត់។ អ្នកភូមិ​អះអាង​ថា ក្រោយ​ពី​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​ ហេងហ្វូ (Hengfu Group Sugar Industry) ផ្អាក​វិនិយោគ​នៅ​តំបន់​នោះ អាជ្ញាធរ​មូលដ្ឋាន​បែរជា​ហួងហែង​ដីធ្លី ដែល​កំពុង​មាន​ជម្លោះ​នោះ​មក​កាន់កាប់​ខ្លួន​ឯង ពុំ​ព្រម​ប្រគល់​ឱ្យ​ពលរដ្ឋ​អាស្រ័យផល​វិញ​ទេ។

    អានបន្ត
  • ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ ចំនួន ១,៣ លានដូស ពី COVAX ក្នុងត្រីមាសទី ១ និងទី ២ ឆ្នាំ ២០២១ នេះ

    អង្គការសុខភាពពិភព​លោក (WHO) បានព្យាករណ៍ថាប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ ជិត ១,៣ លានដូសរបស់​ AstraZeneca/Oxford ដែល​មាន​កិច្ច​ព្រមព្រៀង​ទទួល​សិទ្ធិដោយក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ឥណ្ឌា​ ​Serum Institute of India ដែលត្រូវបានស្គាល់ថាជា Covishield ផងដែរនោះ ក្នុងឆមាសទី ១ នៃឆ្នាំនេះតាមរយៈកម្មវិធី COVAX។

    អានបន្ត
  • ពលរដ្ឋ​នៅ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ក្នុង​ខណ្ឌ​ទួល​គោក ស្វែង​រក​ដំណោះស្រាយ​ពី​សាលា​ក្រុង​ភ្នំពេញ

    ប្រជា​ពលរដ្ឋ ៣០គ្រួសារ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ក្នុង​សង្កាត់​ទឹក​ល្អក់ ១ និង​សង្កាត់​បឹង​កក ២ ស្វែង​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយ​សារ​តែ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​បេតុង​របស់​រដ្ឋ ​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះសម្បែង​របស់​គាត់។ សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​សិទ្ធិ​លំនៅឋាន សង្ឃឹម​ថា អាជ្ញាធរ​រដ្ឋ នឹង​ដោះស្រាយ​ផល​ប៉ះពាល់​នានា​ជូន​ពលរដ្ឋ​ដោយ​សន្តិវិធី និង​អាច​ទទួល​យក​បាន ដូច​ការ​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​នៅ​អគារ​ប៊ូលឌិញ​ដែរ។

    អានបន្ត
  • មន្ទីរអប់រំពិន័យគ្រូទារលុយសិស្សនៅ​សាលាសន្ធរម៉ុកឱ្យឈប់បង្រៀន​១ឆ្នាំដើម្បីពិចារណាកំហុស

    លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៣កុម្ភៈនេះថា អ្នកគ្រូដែលជំរិតទារលុយកូនសិស្សនៅសាលាបឋមសិក្សាសន្ធរម៉ុកក្នុងខណ្ឌទួលគោក ត្រូវបានមន្ទីរផ្លាស់ប្តូរឱ្យទៅធ្វើជាបុគ្គ​លិកទីចាត់ការនៅសាលាបឋមសិក្សាសែនសុខ ក្នុងខណ្ឌសែនសុខ និងមិនអនុញ្ញាតឲ្យបង្រៀននោះទេ។

    អានបន្ត
  • ក្រុមហ៊ុន​​សិង្ហបុរី​ និង​ចិន​ នឹង​​កាន់​កាប់​​សិទ្ធិ​​ប្រមូល​​សំរាម​​ក្នុង​​រាជ​ធានី​​ភ្នំពេញ​​ជាមួយ​​ក្រុម​ហ៊ុន​​ស៊ីន​ទ្រី​​

    តំណាង​ក្រុមហ៊ុន​ប្រមូល​សំរាម ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សិង្ហបុរី និង​ចិន នឹង​កាន់កាប់​សិទ្ធិ​ប្រមូលនិង​គ្រប់គ្រង​សំរាមនៅ​តំបន់​ចំនួន២ក្នុងចំណោម​បី​តំបន់​នៅ​រាជធានី​ភ្នំពេញ ខណៈ​ក្រុមហ៊ុន​ស៊ីន​ទ្រី​នឹង​បន្ត​សេវាកម្ម​របស់​ខ្លួន​នៅ​តំបន់​ភាគ​កណ្តាល​និង​ខាងត្បូង​នៃ​ទីក្រុង។

    អានបន្ត
  • តុលាការសម្រេចលើកសំណុំរឿងញុះញង់របស់លោករ៉ុង ឈុនទៅបន្តសវនាការជាថ្មីទៀតនៅថ្ងៃទី១៧ ខែកុម្ភៈ

    ដូច​ការ​គ្រោង​ទុក​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​កុម្ភៈ​នេះ​ បាន​បន្ត​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​លោក​រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ដែល​បាន​ជាប់​ចោទ​ពី​បទ​ញុះញង់​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​ ក្រោយ​បើក​សវនាការ​ពេញ​មួយ​ព្រឹក​នេះ​ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​លើក​សំណុំ​រឿង​លោក​រ៉ុង ឈុន ​ទៅ​បន្ត​បើក​សវនាការ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ខាង​មុខ​។

    អានបន្ត
  • ស្ថានទូត​​កម្ពុជា​​នៅ​​ម៉ាឡេស៊ី​ ជួយ​​ស្ត្រី​​ខ្មែរ​​ដែល​​រង​គ្រោះ​​ដោយ​​ម្ចាស់​ផ្ទះ​​កាត់​​ត្រចៀក​​ត្រឡប់​​មក​​កម្ពុជា​​វិញ​

    ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ជួយ​អន្តរាគមន៍​នាំ​ក្មេងស្រី​ខ្មែរឥស្លាម​ម្នាក់ត្រឡប់​មក​កម្ពុជា​វិញកាលពី​ចុងខែ​មករា បន្ទាប់ពី​ម្ចាស់ផ្ទះធ្វើទារុណកម្ម​កាត់​ត្រចៀក។

    អានបន្ត
  • ខ្លឹមសារ​សន្ទនា​ឯកជន​លើ​បណ្តាញ​សង្គម​គ្របដណ្តប់​សវនាការ​ជុំ​ទីពីរ​របស់​លោក រ៉ុង ឈុន

    ភ្នំពេញ — តុលាការ​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ពុធ​នេះ បាន​យក​ខ្លឹមសារ​នៃ​ការ​ឆ្លើយឆ្លង​សន្ទនា​ឯកជន​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ Facebook និង ​Telegram ដើម្បី​ទាញ​យក​ចម្លើយ​ជន​ជាប់​ចោទ​ពីរ​រូប​ គឺ​កញ្ញា ​ស កន្និកា​ និង​លោក​ តុន និមល​ ដែល​ស្ថិត​ក្នុង​សំណុំ​រឿង​ការ​ឃុំ​ខ្លួន​លោក​រ៉ុង ឈុន។​

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo