កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
ត្រៀមយប់នេះ មានទូកឈើ ចេញពីញឺនឃុំស្ដៅចូលខេត្តស្ទឹងត្រែង
ស្ទឹងត្រែង ៖ ឈើគ្រឿងផ្ទះប្រមាណពី ៨ ទៅ ១០ ម៉ែត្រគូបក្រុមឈ្មួញប្រមូលគ្នាពី ១០ ទៅ ២០ នាក់ អូសទម្លាក់ទឹកទន្លេសេកុង ត្រង់ចំណុចអូរញ៉ាងភូមិញឺន ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
អានបន្ត -
លោកវេង សាខុន៖ ភាគីវៀតណាមមិនគួរយករឿងត្រីបួនប្រភេទ មកធ្វើជាបញ្ហាត្រីមុខ
លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកនេះថា ភាគីវៀតណាមមិនគួរយកបញ្ហាការផ្អាកនាំចូលត្រីចំនួន៤ប្រភេទចូលមកប្រទេសកម្ពុជា។ ការគូសបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីកម្ពុជាទទួលបានលិខិតមួយពីខាងភាគីវៀតណាម ស្នើឲ្យកម្ពុជាពិចារណាលុបចោលការផ្អាកការនាំចូលត្រី មានដូចជា ត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្តោ ជាដើម។ ក៏ប៉ុន្តែ លោក វេង សាខុន បានបញ្ជាក់ដែរថា ការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលផលិតផលជលផលពីក្រៅស្រុក គឺដោយសារផលិតផលពីវិស័យវារីវប្បកម្មក្នុងស្រុកមានការកើនឡើង ហើយប្រជាពលរដ្ឋកម្ពុជាកំពុងចាប់ផ្តើមប្រកបរបរវារីវប្បកម្មក៏មានចំនួនកើនឡើងដែរ។
អានបន្ត -
សហរដ្ឋអាមេរិក និងកម្ពុជាជួបពិភាក្សាគ្នាស្ដីពីការទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជា
មន្រ្តីស្ថានទូតសហរដ្ឋអាមេរិក និងអគ្គស្នងការនគរបាលជាតិបានជួបពិភាក្សាគ្នា ស្ដីពីការទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជា។ ជំនួបនេះធ្វើឡើងក្រោយពីក្រសួងការបរទេសសហរដ្ឋអាមេរិក ចេញរបាយការណ៍មួយ កាលពីចុងឆ្នាំ២០២០ រកឃើញថា កម្ពុជាមិនបានគោរពឱ្យបានពេញលេញ តាមបទដ្ឋានអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្សនៅឡើយទេ។
អានបន្ត -
US, Cambodia to beef up human trafficking fight
United States law enforcement and Cambodian police further strengthened their mutual commitment to combatting human trafficking at a meeting between the two sides on Monday.
អានបន្ត -
អ្នកសារព័ត៌មានខ្លះ បារម្ភអំពីការចុះយកព័ត៌មាន នៅដែនសមត្ថកិច្ចរបស់ប៉ូលិស ក្រោយពីអាជ្ញាធរតម្រូវឲ្យស្នើសុំជាមុន
អ្នកសារព័ត៌មានខ្លះ ព្រួយបារម្ភថា នឹងជួបការលំបាកក្នុងការរាយការណ៍ព័ត៌មាន ហើយអាចប្រឈមទោសទណ្ឌនានា ដោយសារក្រសួងព័ត៌មាន និងនគរបាលចេញបម្រាម មិនច្បាស់លាស់ អំពីការតម្រូវឲ្យស្នើសុំអាជ្ញាធរជាមុន។ អ្នកជំនាញជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ច ចែងឲ្យច្បាស់ អំពីការហាមប្រាមនេះ។
អានបន្ត -
មន្ត្រីកម្ពុជាឆ្លើយតបទៅអង្គការសហប្រជាជាតិថា ក្នុងពន្ធនាគារកម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ នោះទេ
មន្ត្រីកម្ពុជាអះអាងថាគ្មានទេកូវីដ១៩ក្នុងពន្ធនាគារកម្ពុជា ដែលការលើកឡើងបែបនេះឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិឲ្យមានការធ្វើតេស្តលើអ្នកទោសទាំងអស់ ដោយហេតុថាកាលពីខែវិច្ឆិកាមន្ត្រីជាន់ខ្ពស់ពន្ធនាគារម្នាក់មានផ្ទុកកូវីដ១៩ បានទៅកាន់ទីនោះ និងក៏ជាពេលដែលកម្ពុជាមានការឆ្លងក្នុងសហគមន៍ដំបូងផងដែរ។
អានបន្ត -
សង្គមស៊ីវិលថា យុវជនចលនាមាតាធម្មជាតិជួយរដ្ឋាភិបាលច្រើនផ្នែកបរិស្ថាន គឺមិនគួរចាប់ចងពួកគាត់ទេ
មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលបរិស្ថានយល់ថា យុវជនចលនាមាតាធម្មជាតិ បានបំពេញភារកិច្ចជាពលរដ្ឋល្អរួមចំណែកជួយរដ្ឋាភិបាលច្រើនក្នុងការឃ្លាំមើល និងការពារបរិស្ថានដូច្នេះអាជ្ញាធររដ្ឋាភិបាលពុំគួរចាប់ចងពួកគេនោះទេ។ ថ្មីៗ នេះអាជ្ញាធរខេត្តកំពតបានប្រកាសទទួលស្គាល់ ពីចំណុចខ្វះខាតមួយចំនួន ទាក់ទិនការបង្ហូរទឹកលូ ចូលព្រែកកំពត ហើយអាជ្ញាធរកំពុងចាត់វិធានការដោះស្រាយ ក្រោយការបង្ហោះវីដេអូរិះគន់របស់យុវជនចលនាមាតាធម្មជាតិ។
អានបន្ត -
ការសិក្សាថ្មី៖ ការអភិវឌ្ឍតំបន់ឆ្នេរ«គំរាមកំហែង»បរិស្ថាននិងសហគមន៍នេសាទ
ភ្នំពេញ — អង្គការសង្គមស៊ីវិលបានបង្ហាញក្តីព្រួយបារម្ភអំពីការអភិវឌ្ឍនានានៅតាមតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ដោយក្នុងនោះពួកគេជំរុញឲ្យវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមឲ្យបានទូលំទូលាយ និងធានាថាកុំឲ្យប៉ះពាល់ប្រជានេសាទ។
អានបន្ត -
ពលរដ្ឋនៅរស់នៅតាមបណ្ដោយផ្លូវរថភ្លើងក្នុងខណ្ឌទួលគោក ស្វែងរកដំណោះស្រាយពីសាលាក្រុងភ្នំពេញ
ប្រជាពលរដ្ឋ ៣០គ្រួសាររស់នៅតាមបណ្ដោយផ្លូវរថភ្លើងក្នុងសង្កាត់ទឹកល្អក់ ១ និងសង្កាត់បឹងកក ២ ស្វែងរកដំណោះស្រាយពីអាជ្ញាធររាជធានីភ្នំពេញ ដោយសារតែគម្រោងអភិវឌ្ឍន៍ផ្លូវបេតុងរបស់រដ្ឋ ធ្វើឲ្យប៉ះពាល់ផ្ទះសម្បែងរបស់គាត់។ សង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិលំនៅឋាន សង្ឃឹមថា អាជ្ញាធររដ្ឋ នឹងដោះស្រាយផលប៉ះពាល់នានាជូនពលរដ្ឋដោយសន្តិវិធី និងអាចទទួលយកបាន ដូចការដោះស្រាយជូនពលរដ្ឋនៅអគារប៊ូលឌិញដែរ។
អានបន្ត -
សំរាមជិត៣០តោនត្រូវបានប្រមូលចេញពីស្ទឹងសៀមរាប
អាជ្ញាធរសង្កាត់សៀមរាម ក្រុងសៀមរាបអះអាងថារយៈពេលជាងមួយឆ្នាំកន្លងមកមានសំរាមប្រមាណជិត៣០តោនត្រូវបានកាយចេញពីស្ទឹងសៀមរាបផ្នែកខាងក្រោម។
អានបន្ត -
លោកហ៊ុន សែន៖លោកង្វៀន ហ្វ៊ូចុងនឹងជួយពង្រឹងទំនាក់ទំនងCPPនិងបក្សកុំម្មុយនីស្តវៀតណាមឱ្យកាន់តែស៊ីជម្រៅ
នាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុន សែន នៅថ្ងៃទី១ ខែកុម្ភៈម្សិលមិញនេះ បានសរសេរលិខិតអបអរសាទរទៅកាន់លោកង្វៀន ហ្វ៊ូចុង ដែលទើបត្រូវបានជ្រើសរើសជាថ្មីជាអគ្គលេខាធិការគណបក្សកុំម្មុយនីស្តវៀតណាមកាលពីថ្ងៃទី៣១ ខែមករាកន្លងទៅ។ ចំពោះការជ្រើសរើសលោកង្វៀន ហ្វ៊ូចុងជាថ្មីនេះ លោកនាយរកដ្ឋមន្រ្តីកម្ពុជាបានបង្ហាញការជឿជាក់ថា ទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុំម្មុយនីស្តវៀតណាមនឹងកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត។
អានបន្ត -
សម្ព័ន្ធសហជីពសាកល (CIVICUS) អំពាវនាវឲ្យរបបលោក ហ៊ុន សែន ដោះលែងលោក រ៉ុង ឈុន ជាបន្ទាន់
សម្ព័ន្ធសហជីពសាកល (global civil society alliance CIVICUS ) អំពាវនាវឲ្យតុលាការដោះលែងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា សកម្មជនបរិស្ថាន និងសកម្មជនព្រំដែនជាបន្ទាន់។
អានបន្ត -
លោក ស ខេង៖ ប៉ូលីសអគ្គិភ័យស៊ីប្រាក់ខែរដ្ឋ មិនត្រូវយកការងារសង្គ្រោះនេះធ្វើអាជីវកម្មផ្ទាល់ខ្លួនទេ
នៅក្នុងពិធីនៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃអង្គារនេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យប៉ូលីសចរាចរណ៍រាយការណ៍ប្រាប់លោក នៅពេលដែលពួកគេមិនទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីការងារផាកពិន័យក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ លោក ស ខេង ក៏បានលើកឡើងពីករណីអគ្គិភ័យផងដែរ ដោយលោកស្នើឲ្យគណៈបញ្ជាការឯកភាព រាជធានី-ខេត្ត យកចិត្តទុកដាក់ពិនិត្យមើលករណីប៉ូលីសអគ្គិភ័យ ឆ្លៀតតថ្លៃជាមួយម្ចាស់ផ្ទះដែលរងគ្រោះ មុននឹងធ្វើប្រតិបត្តិការបាញ់ទឹកពន្លត់ភ្លើង។
អានបន្ត -
MFIអេស៊ីលីដានៅភូមា បន្តប្រតិបត្តិការធម្មតាក្រោយការធ្វើរដ្ឋប្រហារទម្លាក់លោកស្រីអ៊ុង សានស៊ូជី
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ(MFI)អេស៊ីលីដានៅប្រទេសភូមានៅតែបន្តដំណើរការប្រតិបត្តិការរបស់ខ្លួនជាធម្មតា បើទោះជារដ្ឋាភិបាលភូមាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលមួយឆ្នាំ ក្រោយការធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំស៊ីវិល និងជាទីប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជីនៅថ្ងៃចន្ទទី១ កុម្ភៈនេះក៏ដោយ។ លោកអ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារនេះថា ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដានៅក្នុងប្រទេសភូមា មិនប៉ះពាល់ទេ ព្រោះតាមច្បាប់ MFI មិនអាចទទួលប្រាក់បញ្ញើពីសាធារណជនទូរទៅបាននោះទេ គឺមានតែធនាគារពាណិជ្ជប៉ុណ្ណោះ។
អានបន្ត -
មន្ត្រីកម្ពុជាកំពុងរកវិធីឆ្លើយតបនឹងការតវ៉ារបស់វៀតណាមរឿងហាមនាំចូលត្រី
ភ្នំពេញ — ក្រសួងពាក់ព័ន្ធរបស់កម្ពុជាបានឱ្យដឹងថា ខ្លួនកំពុងពិភាក្សាគ្នាដើម្បីរិះរកការឆ្លើយតបនឹងរដ្ឋាភិបាលវៀតណាម ដែលបានតវ៉ារឿងកម្ពុជាហាមឃាត់ការនាំចូលត្រីពីប្រទេសខ្លួន។
អានបន្ត -
សម្ព័ន្ធសហជីពសាកល (CIVICUS) អំពាវនាវឲ្យរបបលោក ហ៊ុន សែន ដោះលែងលោក រ៉ុង ឈុន ជាបន្ទាន់
សម្ព័ន្ធសហជីពសាកល (global civil society alliance CIVICUS ) អំពាវនាវឲ្យតុលាការដោះលែងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា សកម្មជនបរិស្ថាន និងសកម្មជនព្រំដែនជាបន្ទាន់។
អានបន្ត -
អ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ថយចុះ៣៣៥នាក់ ក្នុងឆ្នាំ២០២០
ភ្នំពេញ៖ ពេញមួយឆ្នាំ២០២០ ចំនួនអ្នកស្លាប់នៅកម្ពុជាដោយសារគ្រោះថ្នាក់ចរាចរណ៍ មាន១,៦៦៤នាក់ដែលចុះ៣៣៥នាក់ ស្មើនឹង១៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ នេះបើតាមការលើកឡើងរបស់សម្តេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
អានបន្ត -
លោក ហុ៊ន សែន រិះគន់គណៈកម្មការអឺរ៉ុបចំពោះការរារាំងការដឹកជញ្ជូនវ៉ាក់សាំង ខណៈអូស្រ្តាលីបានផ្តល់ជំនួយ
កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់គណៈកម្មការអឺរ៉ុប (EC) ចំពោះការប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការទប់ស្កាត់ការដឹកជញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាអ្វីដែលត្រូវបានគេចាត់ទុកថាជាការប៉ុនប៉ងអាត្មានិយមដើម្បីធានាថា វ៉ាក់សាំងដែលត្រូវបានផលិតមិនត្រូវបានចែកចាយជាសកលរហូតដល់ពួកគេត្រូវបានបញ្ជូនទៅប្រទេសជាសមាជិកសហភាពអឺរ៉ុប។
អានបន្ត -
ពលរដ្ឋនៅជាប់ផ្លូវរថភ្លើង ស្នើអាជ្ញាធរដោះដូរដីឱ្យខ្លួននៅក្បែរទីតាំងកំពុងរស់នៅ
ប្រជាពលរដ្ឋ៣០គ្រួសារដែលរងផលប៉ះពាល់ដោយការអភិវឌ្ឍផ្លូវរថភ្លើងទៅជាផ្លូវបេតុងនិងអាងស្តុកទឹក ក្នុងខណ្ឌទួលគោក ស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ដោះដូរដីនៅក្បែរទីតាំងចាស់ដែលពួកគេធ្លាប់រស់នៅ ដើម្បីឱ្យពួកគេងាយស្រួលប្រកបរបរចិញ្ចឹមជីវិត។
អានបន្ត