កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
សហគមន៍ខេត្តកំពង់ស្ពឺថា មន្ត្រីបរិស្ថានបើកដៃឱ្យជនល្មើសកាប់ឈើទ្រង់ទ្រាយធំនៅជើងភ្នំឱរ៉ាល់
ប្រជាសហគមន៍ការពារព្រៃឈើនៅខេត្តកំពង់ស្ពឺអះអាងថា ដើមឈើធំៗ ដុះតាមជ្រលងភ្នំ និងចង្កេះភ្នំឱរ៉ាល់ ឋិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន កំពុងក្លាយជាទីផ្សារកាប់ឈើធ្វើអាជីវកម្មទ្រង់ទ្រាយធំ។ ពួកគាត់ថា បទល្មើសព្រៃឈើទ្រង់ទ្រាយធំនេះ បានបំផ្លាញជម្រកសត្វព្រៃរស់នៅ និងជីវភាពប្រជាជន។
អានបន្ត -
អាជ្ញាធរខេត្តថាមិនបានដឹងករណីបង្ហូរទឹកស្អុយចូលព្រែកកំពត
អាជ្ញាធរខេត្តកំពតអះអាងថា មិនបានដឹងមានករណីបង្ហូរទឹកស្អុយចូលក្នុងព្រែកកំពត ដូចការផ្សព្វផ្សាយរបស់ក្រុមចលនាមាតាធម្មជាតិ កាលពី២សប្តាហ៍មុននោះទេ។
អានបន្ត -
តុលាការនឹងបន្តជំនុំជម្រះសំណុំរឿង «ឧបឃាត» របស់លោក សម រង្ស៉ី និងបក្ខពួក៨នាក់ នៅដើមខែកុម្ភៈ ឆ្នាំនេះ (Video inside)
(ភ្នំពេញ)៖ បន្ទាប់ពីសវនាការបានដំណើររយៈពេលពេញមួយព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសវនាការជំនុំជម្រះលើសំណុំរឿង «ឧបឃាត» របស់ជនជាប់ចោទ០៩នាក់ ជាអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលក្នុងនោះមាន លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ផងដែរ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខទៀត។ នេះបើតាមមន្ត្រីតុលាការ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ។
អានបន្ត -
តុលាការក្រុងភ្នំពេញបើកសវនាការកាត់ទោសអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង៩រូប ពីបទ ឧបឃាត
តុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី ២៩ មករានេះ បានបើកសវនាការកាត់ទោសអតីតមេដឹកនាំគណបក្សប្រឆាំងចំនួន៩រូបក្នុងនោះរួមមានទាំងលោក សម រង្ស៊ី ផងដែរ។ សវនាការនៅថ្ងៃនេះ បានសួរដេញដោលជុំវិញការដាក់ភស្តុតាងជាឯកសារ និងវីដេអូឃ្លីប ស្តីពីការជួបប្រជុំរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូស្សែត សហរដ្ឋអាមេរិក។ សវនាការនេះ មិនទាន់បញ្ចប់នៅឡើយទេ ដោយប្រធានក្រុមប្រឹក្សាជុំនំជំរះលោក ឌុច សុខសារិន បានលើកពេលទៅធ្វើបន្តនៅថ្ងៃទី ៩ ខែ កុម្ភៈ ខាងមុខនេះ។ យ៉ាងណាក្តី លោក សំ សុខគង់ មេធាវីការពារក្តីនៅក្នុងសំណុំរឿងនេះ បានចាត់ទុកសវនាការនេះថា ធ្វើឡើងមិនត្រូវតាមស្តង់ដានោះទេ ដោយសារជនជាប់ចោទទាំង៩រូប មិនត្រូវបានអនុញ្ញាតអោយចូលរួមនៅក្នុងអង្គសវនាការនៅថ្ងៃនេះ។
អានបន្ត -
ការរឹតត្បិត ភាពភ័យខ្លាច និងបញ្ហាជីវភាព រុកកួនអតីតមន្ត្រីបក្សជំទាស់និងគ្រួសារ
ភ្នំពេញ — កាលពី ៤ ឆ្នាំមុន អតីតចៅសង្កាត់បឹងទំពុន ២ របស់គណបក្សសង្គ្រោះជាតិ លោក ជា យ៉ាម៉ន បានកំពុងឃោសនារកការគាំទ្រនៅក្នុងសង្កាត់របស់ខ្លួន និងបានជាប់ឆ្នោតក្លាយជាចៅសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧។
អានបន្ត -
តុលាការឃុំខ្លួនបុរសម្នាក់ ក្រោយស៊ីដាច់លុយ៧៦ម៉ឺនដុល្លាររឿងរត់ការសុំចូលសញ្ជាតិ
តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួននាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្គោលវែល ជាបណ្តោះអាសន្ននៅពន្ធនាគារ ដោយចោទប្រកាន់ពីបទ «រំលោភលើសេចក្តីទុកចិត្តពិសេសដោយអភិបាល»។
អានបន្ត -
របាយការណ៍អង្គការតម្លាភាពអន្តរជាតិ៖ កម្ពុជាជាប់ចំណាត់ថ្នាក់ទាបលើសន្ទស្សន៍អំពើពុករលួយ និងមិនមានការវិវត្តទៅមុខច្រើន
កម្ពុជាបន្តនៅជាប្រទេសពុករលួយជាងគេបំផុតនៅតំបន់អាស៊ាន ដោយមានអំពើពុករលួយចាក់ឬសទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន នេះបើយោងទៅតាមរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ។
អានបន្ត -
កម្ពុជាស្នើការ«គោរពគ្នា»ក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីការបរទេសថ្មីរបស់អាមេរិក
ភ្នំពេញ — លោករដ្ឋមន្ត្រីការបរទេសកម្ពុជា ប្រាក់ សុខុន បានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋមន្ត្រីការបរទេសថ្មីរបស់សហរដ្ឋអាមេរិក លោក Antony Blinken ដែលទើបចូលកាន់ដំណែងថ្មី ជាមួយនឹងការអំពាវនាវឱ្យទីក្រុងវ៉ាស៊ីងតោន គោរពទីក្រុងភ្នំពេញស្មើមុខស្មើមាត់ជារដ្ឋអធិបតេយ្យដូចគ្នា។
អានបន្ត -
បំណុលបរទេសរបស់កម្ពុជាកើនដល់ជិត៩ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២០
ភ្នំពេញ — បំណុលសាធារណៈក្រៅប្រទេសដែលរដ្ឋាភិបាលកម្ពុជាជំពាក់ដៃគូបរទេស បានកើនឡើងយ៉ាងគំហុកដល់ជិត ៩ ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ ២០២០។
អានបន្ត -
បណ្ឌិត សុខ ទូច៖«ក្រពះអ្នកស្រែ ខូចតែរូងក្តាមទេ [តែ] ក្រពះឧកញ៉ា អាចអស់បឹង ភ្នំ ព្រៃឈើ...»
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានគោរពងារជាបណ្ឌិតសភាចារ្យ បាននិយាយពីចំណុចដ៏សំខាន់មួយ ក្នុងកិច្ចការស្រាវជ្រាវផ្សេងៗ នោះគឺការអំណត់។ លោក និយាយពីការអំណត់នេះ ក្នុងកិច្ចពិភាក្សាតុមូលមួយ ស្ដីពីសារសំខាន់នៃការស្រាវជ្រាវ ដែលរៀបចំនៅរាជបណ្ឌិត្យសភា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
អានបន្ត -
ក្រសួងសង្គមកិច្ច ចុះពង្រឹង និងពិនិត្យការគ្រប់គ្រងស្ថានភាពការទទួលជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងពលករមកពីប្រទេសថៃ តាមខេត្តជាប់ព្រំដែន
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្ដ្រី និងមានការចូលរួមពីអភិបាលរងខេត្ត ក្រុមការងារការពារ ជនរងគ្រោះ និងអន្តរក្រសួង បានចុះត្រួតពិនិត្យមើលការគ្រប់គ្រងស្ថានភាព ការទទួលជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើរជួញដូរមនុស្ស និងពលករដែលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិ ខេត្តបន្ទាយមានជ័យ។
អានបន្ត -
លោក ឃ្លាំង ហួត៖ បើចង់ឱ្យគ្មានសំរាមទាល់តែចាប់អ្នកចោលដាក់គុក
អភិបាលខណ្ឌជ្រោយចង្វារអះអាងថា ក្នុងពេលបច្ចុប្បន្ននេះបើចង់ឱ្យបរិស្ថានស្អាតទាល់តែមានច្បាប់ចាប់អ្នកចោលសំរាមគ្មានសណ្តាប់ធ្នាប់ដាក់ពន្ធនាគារ ព្រោះលោកថា អាជ្ញាធរប្រឹងប្រែងអប់រំយ៉ាងណាក៏មិនមានការចូលរួមពីប្រជាជនដែរ។
អានបន្ត -
លោកPatrick Murphyថា សហរដ្ឋអាមេរិកចង់ឃើញលោកកឹម សុខា មានសិទ្ធិធ្វើនយោបាយឡើងវិញ
លោកPatrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍បានទៅជួបលោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិដោយផ្ទាល់នៅក្នុងគេហដ្ឋានរបស់លោក។ នៅក្នុងជំនួបនេះ លោកPatrick Murphy និងលោកកឹម សុខា បានជជែកគ្នាពីបញ្ហាទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក និងបញ្ហានៃការពន្យារពេលសវនាការរបស់លោកកឹម សុខាផងដែរ។ ត្រង់ចំណុចនេះ លោកទូតអាមេរិក បានអះអាងថា សហរដ្ឋអាមេរិកចង់ឃើញមេដឹកនាំអតីតបក្សប្រឆាំងមានសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញ។
អានបន្ត -
ហេតុអ្វី«ពានរង្វាន់ដឹងគុណ»ចំពោះអ្នកសារព័ត៌មាន៥ទសវត្សរ៍?
ភ្នំពេញ៖ គម្រោង«ពានរង្វាន់ដឹងគុណ»ចំពោះអ្នកសារព័ត៌មាន៥ទសវត្សរ៍ពីឆ្នាំ១៩៧០-២០២០ ត្រូវបានផ្តួចផ្តើម និងរៀបចំដោយក្រសួងព័ត៌មាន។ សារព័ត៌មានអនឡាញត្នោត(TNAOT) និងសារព័ត៌មានអេឡិចត្រូនិក Thmeythmey គឺជាដៃគូសហការរៀបចំ និងឧបត្ថម្ភ។ អ្នកសារព័ត៌មានចំនួន៥នាក់ក្នុងចន្លោះឆ្នាំ១៩៧០ និង២០២០ នឹងត្រូវជ្រើសរើសសម្រាប់ទទួល«ពានដឹងគុណ»នេះ។ រីឯ អ្នកសារព័ត៌មានចំនួន៧នាក់ផ្សេងទៀត ក៏នឹងទទួលបានពានកិត្តិយសក្នុងគម្រោង«ពានរង្វាន់ដឹងគុណ»នោះផងដែរ។
អានបន្ត -
ឆ្លងកាត់សម្ពាធ និងការរើសអើង បុរសពិការម្នាក់នៅខេត្តសៀមរាបច្នៃសំរាមទៅជាសិល្បៈនិងជាគ្រូបង្វឹកក្រុមបាល់បោះ
(សៀមរាប) – ផ្ទះពណ៌បៃតងស្រស់មួយប្រក់ដោយស័ង្កសីពណ៌ស ពោរពេញទៅដោយរូបគំនូរបិទតាមពិដានផ្ទះ អមដោយពោះវៀនកង់ទ្បាន ម៉ូតូចាស់ៗ រួមទាំងថ្មពណ៌ក្នុងទូរឈើ។ របស់របរទាំងនេះគឺសំរាប់កែច្នៃធ្វើវត្ថុអនុស្សាវរីយ៍ដើម្បីលក់ចិញ្ចឹមជីវិត និងគ្រួសារលោកមុយ ស៊ឺ ហៅបែល អាយុ៣៧ឆ្នាំ។
អានបន្ត -
កម្ពុជាគ្រោងបោះលក់មូលបត្របំណុលរដ្ឋក្នុងស្រុក ជាជម្រើសផ្សេងពីការខ្ចីបុលបរទេស
ភ្នំពេញ — ក្នុងកិច្ចខិតខំដើម្បីរំដោះខ្លួនពីការផ្តេកផ្តួលលើប្រាក់កម្ចីក្រៅស្រុករដ្ឋាភិបាលកម្ពុជានឹងចេញផ្សាយនូវមូលបត្ររដ្ឋ ឬកិច្ចសន្យាបំណុលរបស់រដ្ឋាភិបាល ដែលនឹងបើកផ្លូវឲ្យរដ្ឋអាចកៀរគរប្រាក់កម្ចីពីវិនិយោគិនក្នុងស្រុក។ នេះជាការប្រកាសឲ្យដឹងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អានបន្ត -
លោកស្រីមួរ សុខហួរ៖ ការបង្កើតបក្សថ្មីមិនផ្តល់ប្រយោជន៍ដល់ប្រជាធិបតេយ្យ និងមិនចំណេញដល់ពលរដ្ឋឡើយ
អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ លោកស្រីមួរ សុខហួរ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ការបង្កើតគណបក្សនយោបាយថ្មីរបស់លោកអ៊ូ ច័ន្ទរ័ត្ន និងមន្ត្រីអតីតបក្សប្រឆាំងផ្សេងទៀត គឺមិនបានផ្តល់ផលប្រយោជន៍ដល់ប្រជាធិបតេយ្យ និងមិនចំណេញទាល់តែសោះដល់ប្រជាពលរដ្ឋខ្មែរ។ ការលើកឡើងរបស់លោកស្រីមួរ សុខហួរនេះ គឺស្របពេលដែលគណបក្សថ្មី«កែទម្រង់កម្ពុជា»របស់លោកអ៊ូ ច័ន្ទរ័ត្ន កំពុងត្រូវបានរៀបចំឯកសារចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអាចប្រកាសជាផ្លូវការនៅខែក្រោយនេះ។
អានបន្ត -
ក្លិនស្អុយនៅសួនមាត់ទន្លេប៉ះពាល់ដល់អ្នកហាត់ប្រាណនិងទេសចរ
អ្នកដើរហាត់ប្រាណ និងអ្នកដើរកម្សាន្តនៅតាមសួនមាត់ទន្លេរួមទាំងមុខព្រះបរមរាជវាំងផងនោះបានបង្ហាញការមិនពេញចិត្តចំពោះបញ្ហាក្លិនស្អុយបណ្តាលមកពីការបន្ទោបង់ និងកាកសំណល់ផ្សេងៗទៀត។
អានបន្ត -
ករណីឃាតកម្ម ជនសង្ស័យ២នាក់ចាប់សង្កត់ដៃជើង និងយកកន្សែងរឹតខ្ទប់មាត់ជនរងគ្រោះជាបុគ្គលិកធ្វើការផ្ទះសំណាក់ រហូតដល់ដាច់ខ្យល់ស្លាប់ រួចលួចយកម៉ូតូ១គ្រឿង
កណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា មានករណីឃាតកម្ម ជនសង្ស័យ២នាក់នាំគ្នាចាប់សង្កត់ដៃជើង និងយកកន្សែងរឹតខ្ទប់មាត់ជនរងគ្រោះដែលជាបុគ្គលិកធ្វើការផ្ទះសំណាក់រហូតដល់ដាច់ខ្យល់ស្លាប់ រួចលួចយកម៉ូតូ១គ្រឿងជិះគេចបាត់ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៥និង៤៥នាទីព្រឹក ចំណុចផ្ទះសំណាក់ យីហោ ៣៦២ បន្ទប់លេខ៧ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
អានបន្ត -
បទយកការណ៍៖ លោក រ៉ាត់ រត្នមុនី ក្នុងជីវិតមានសេរីភាពតែកណ្តោចកណ្តែង
កំពុងនៅផ្ទះតែម្នាក់ឯង លោក រ៉ាត់ រត្នមុនី បច្ចុប្បន្ននេះ ព្យាយាមបន្លប់ភាពអផ្សុករបស់គាត់ ដោយតាមដានព័ត៌មាន អានសៀវភៅ និងរំឭកពីការប្រើប្រាស់កុំព្យូទ័រ។ មើលទៅគាត់ហាក់ដូចជានឹកវត្ថុទាំងនេះណាស់ ក្រោយពីគាត់ត្រូវបានជាប់ពន្ធនាគារអស់រយៈពេល២ឆ្នាំ ដោយគ្រាន់តែការងារបកប្រែឱ្យទូរទស្សន៍រុស្ស៊ី RT ក្នុងការផលិតវីដេអូឯកសារមួយស្តីពីការជួញដូរមនុស្សនៅកម្ពុជា។
អានបន្ត