កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ថ្ងៃចាក់វ៉ាក់សាំងកូវីដ១៩ដំបូង កូនប្រុសច្បងលោក ហ៊ុន សែន ចាក់មុនគេ ខណៈមន្រ្តីជាន់ខ្ពស់ផ្សេងទៀតចាក់បន្តកន្ទុយគ្នា
ប្រទេសកម្ពុជានៅថ្ងៃពុធទី១០ខែកុម្ភៈនេះ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយ ក្រោយប្រទេសមួយនេះទទួលបានជំនួយវ៉ាក់សាំងពីប្រទេសចិនដំបូងចំនួន៦០ម៉ឺនដូស កាលពីថ្ងៃអាទិត្យកន្លងទៅ។ ការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនេះ បានដំណើរការដំណាលគ្នាទៅលើមន្ត្រី និងអ្នកសារព័ត៌មានចំនួន៤កន្លែង គឺមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ។ ដោយឡែក ខាងកងទ័ពការចាក់វ៉ាក់សាំងត្រូវចាប់ផ្តើមនាពេលរសៀលនៅមន្ទីរពេទ្យព្រះកេតុមាលា។
អានបន្ត -
ប្រធានបក្សម្នាក់ត្រូវជាប់ពន្ធនាគារ២០ខែនិងសងជំងឺចិត្ត៥០ម៉ឺនដុល្លារទៅគណៈកម្មាធិការព្រំដែន
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោស ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ជាប់ពន្ធនាគារ ១ឆ្នាំ៨ខែ និងសងជំងឺចិត្តប្រមាណ៥០ម៉ឺនដុល្លា(២ ០០០ លានរៀល) ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាដែលជាដើមបណ្តឹង។
អានបន្ត -
លោក កឹម សុខា រក្សាគម្លាតពីគណបក្សដែលបង្កើតថ្មី
នៅពេលដែលគណបក្សនយោបាយថ្មីបានលេចចេញមក លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំងបានអំពាវនាវដល់អតីតមិត្តរួមការងាររបស់លោកឲ្យចៀសវាងក្នុងការប្រើប្រាស់ឈ្មោះរបស់លោក។
អានបន្ត -
ថ្ងៃចាក់វ៉ាក់សាំងកូវីដ១៩ដំបូង កូនប្រុសច្បងលោក ហ៊ុន សែន ចាក់មុនគេ ខណៈមន្រ្តីជាន់ខ្ពស់ផ្សេងទៀតចាក់បន្តកន្ទុយគ្នា
ប្រទេសកម្ពុជានៅថ្ងៃពុធទី១០ខែកុម្ភៈនេះ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយ ក្រោយប្រទេសមួយនេះទទួលបានជំនួយវ៉ាក់សាំងពីប្រទេសចិនដំបូងចំនួន៦០ម៉ឺនដូស កាលពីថ្ងៃអាទិត្យកន្លងទៅ។ ការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនេះ បានដំណើរការដំណាលគ្នាទៅលើមន្ត្រី និងអ្នកសារព័ត៌មានចំនួន៤កន្លែង គឺមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ។ ដោយឡែក ខាងកងទ័ពការចាក់វ៉ាក់សាំងត្រូវចាប់ផ្តើមនាពេលរសៀលនៅមន្ទីរពេទ្យព្រះកេតុមាលា។
អានបន្ត -
កូនប្រុសនាយករដ្ឋមន្ត្រីម្នាក់និងកូនប្រសា ខកខានចាក់វ៉ាក់សាំងកូវីដ១៩នៅថ្ងៃដំបូងព្រោះកត្តាសុខភាព
កូនប្រុសពៅ និងកូនប្រសារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខកខានការចាក់វ៉ាក់សាំងការពារកូវីដ១៩នៅថ្ងៃនេះ ដែលជាថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងផ្ដល់ឱ្យដោយប្រទេសចិនទៅដល់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។
អានបន្ត -
គណៈមេធាវីកម្ពុជា ប្តេជ្ញាពង្រីកវិសាលភាពការពារក្តីឱ្យជនក្រីក្រឥតគិតថ្លៃ
ភ្នំពេញៈ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាបន្តពង្រីកវិសាលភាពនៃគោលនយោបាយស្តីពីការពិគ្រោះយោបល់ និងការការពារក្តីជូនជនក្រីក្រ ដោយឥតគិតកម្រៃឱ្យកាន់តែទូលំទូលាយជាងមុន និងអំពាវនាវដល់មេធាវីទូទាំងប្រទេសចូលរួមទាំងអស់គ្នា ដើម្បីរួមចំណែកក្នុងការបម្រើវិស័យយុត្តិធម៌សង្គមឱ្យកាន់តែប្រសើរ និងចូលរួមកាត់បន្ថយភាពក្រីក្រ។
អានបន្ត -
បញ្ញវ័ន្តជនជាតិថៃត្រូវបានស្នើសម្រាប់តំណែហជាអ្នករាយការណ៍ពិសេសថ្មីស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
លោក Vitit Muntarbhorn អ្នកសិក្សាជនជាតិថៃម្នាក់ដែលត្រូវបានស្នើឲ្យតែងតាំងជាអ្នករាយការណ៍ពិសេសថ្មីស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដោយលោក Nazhat Shameem Khan ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
អានបន្ត -
ជនជាប់ឃុំនៅពន្ធនាគារព្រៃសខ្វះទឹកប្រើប្រាស់ប្រចាំថ្
សាច់ញាតិសកម្មជននយោបាយ និងសកម្មជនសង្គមមួយចំនួន ចូលសួរសុខទុក្ខជនជាប់ឃុំនៅពន្ធនាគារព្រៃស នៅរសៀលថ្ងៃទី១០ កុម្ភៈ។ ពួកគាត់ឱ្យដឹងថា មន្ទីរឃុំឃាំងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកជាប់ឃុំ។ មន្ត្រីសង្គមស៊ីវិលយល់ថា មន្ត្រីពន្ធនាគារគួរតែដោះស្រាយបញ្ហានេះជាបន្ទាន់។
អានបន្ត -
បក្សប្រឆាំង និងអ្នកឃ្លាំមើលរិះគន់លោក ហ៊ុន សែន រឿងប្រាប់ពលរដ្ឋថា កុំខ្វល់ពីប្រភពវ៉ាក់សាំងកូវីដ១៩
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមយល់ថា លោក ហ៊ុន សែន ហាក់គ្មានការទទួលខុសត្រូវក្នុងនាមជាមេដឹកនាំនោះឡើយ។ ការរិះគន់ធ្ងន់ៗ នេះ ក្រោយពេលលោក ហ៊ុន សែន ប្រកាសថា មិនត្រូវខ្វល់រឿងប្រភពវ៉ាក់សាំង ឬយីហោវ៉ាក់សាំងនោះទេ។
អានបន្ត -
ពលរដ្ឋ២៧គ្រួសារសុំអាជ្ញាធរខេត្តកណ្តាលជួយករណីក្រុមហ៊ុនដីឡូត៍មិនព្រមបំបែកប្លង់ឱ្
ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ២៧គ្រួសារ រស់នៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ដាក់ពាក្យស្នើសុំដល់អាជ្ញាធរក្រុងតាខ្មៅ ឱ្យជួយដោះស្រាយករណីក្រុមហ៊ុនលក់ដីឡូត៍មួយអូសបន្លាយពេលជាង៤ឆ្នាំ មិនព្រមបំបែកប្លង់ដីឱ្យពួកគាត់។
អានបន្ត -
រដ្ឋាភិបាលរក្សាប្រធានបទដូចឆ្នាំមុន ក្នុងការប្រារព្ធទិវាវប្បធម៌ជាតិនៅថ្ងៃ ២៣ មីនា
ភ្នំពេញៈ រាជរដ្ឋាភិបាលប្រកាសរៀបចំទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៣ ឆ្នាំ ២០២១ ដោយរក្សាប្រធានបទដដែលដូចឆ្នាំ ២០២០ គឺ «យុវជនដើម្បីវប្បធម៌ជាតិ» ខណៈព្រឹត្តិការណ៍ធំៗមួយចំនួនទាក់ទងនឹងទិវានេះត្រូវបានលុបចោលដើម្បីការពារក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩។
អានបន្ត -
សង្គមស៊ីវិលនិងសហគមន៍ជាង៧០ ស្នើក្រសួងបញ្ឈប់ការ«យាយី»សកម្មជនព្រៃឈើ
អង្គការ សមាគម និងសហគមន៍ជាង៧០ បានស្នើក្រសួងបរិស្ថានបញ្ឈប់ការធ្វើទុក្ខបុកម្នេញប្រឆាំងនឹងសកម្មជនការពារព្រៃឈើ និងសមាជិកសហគមន៍នៅតាមមូលដ្ឋាន។ ការស្នើនេះបានធ្វើឡើងក្រោយពីមន្ត្រីបរិស្ថានខេត្តក្រចេះ បានឃាត់ខ្លួនលោក អ៊ូច ឡេង ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងជាម្ចាស់ពានរង្វាន់វីរជនការពារបរិស្ថានពិភពលោកឆ្នាំ២០១៦ រួមនឹងសកម្មជនព្រៃឈើ៤នាក់ទៀត កាលពីសប្តាហ៍មុន។
អានបន្ត -
ទូតកម្ពុជាឱ្យពលរដ្ឋខ្មែរនៅវៀតណាមគោរពវិធានកូវីដ១៩ដើម្បីកុំឱ្យជាប់ទោសទណ្
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម ណែនាំដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងមានវត្តមាននៅប្រទេសវៀតណាម ត្រូវគោរពនីតិវិធីកូវីដ១៩របស់ប្រទេសនេះ បើមិនដូច្នេះទេ ពួកគេអាចប្រឈមនឹងការពិន័យជាប្រាក់និងជាប់ពន្ធនាគាររហូតដល់១២ឆ្នាំ។
អានបន្ត -
អ្នកវិភាគថា លិខិតមេធាវីដែលថា អ្នកបើកបក្សថ្មីមិនពាក់ព័ន្ធលោក កឹម សុខា ជាការបង្ហាញថា លោក កឹម សុខា នៅតែមានឆន្ទៈរឹងមាំដដែល
អ្នកវិភាគនយោបាយលើកឡើងថា លិខិតរបស់ក្រុមមេធាវីលោក កឹម សុខា ដែលហាមមិនឱ្យអ្នកនយោបាយយកឈ្មោះ លោក កឹម សុខា ទៅពាក់ព័ន្ធនឹងការបង្កើតគណបក្សថ្មីនោះ គឺជាការបញ្ជាក់ថា លោក កឹម សុខា នៅតែមានឆន្ទៈរឹងមាំដដែល ក្នុងនាមជាប្រធានគណបក្សសង្រ្គោះជាតិ។
អានបន្ត -
អាជ្ញាធរខណ្ឌចំការមនថាវិធានការបន្តអប់រំពលរដ្ឋពីបញ្ហាសំរាម
អាជ្ញាធរក្នុងខណ្ឌចំការមនអះអាងថាការបន្តផ្សព្វផ្យាយឱ្យប្រជាពលរដ្ឋចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវគឺជាវិធានការបន្តដែលត្រូវធ្វើដើម្បីដោះស្រាយបញ្ហាសំរាមកកស្ទះក្នុងប្រឡាយបឹងត្របែក។
អានបន្ត -
តុលាការកំពូលបន្តលើកពេលប្រកាសសាលដីកាលើបណ្ដឹងសុំនៅក្រៅឃុំរបស់យុវជនមាតាធម្មជាតិ ៣នាក់
តុលាការកំពូល នៅថ្ងៃទី៨ ខែកុម្ភៈ សម្រេចបន្តលើកពេលប្រកាសសាលដីកាលើបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់យុវជនចលនាមាតាធម្មជាតិ ៣នាក់ ទៅថ្ងៃចន្ទ ទី១៥ ខែកុម្ភៈសប្ដាហ៍ក្រោយ។ មន្ត្រីតុលាការបញ្ជាក់ហេតុផលថា ការលើកពេលនេះ ដោយសារជាប់រវល់។
អានបន្ត -
បម្រាមថតនិងផ្សាយផ្ទាល់ពេលសមត្ថកិច្ចអនុវត្តការងារបង្កើតការលំបាកដល់អ្នកសារព័ត៌មាន
អ្នកសារព័ត៌មានមួយចំនួនបង្ហាញក្ដីបារម្ភចំពោះផលប៉ះពាល់លើការអនុវត្តការងាររបស់ពួកគេ ក្រោយពីមានការកំណត់ទីតាំងសម្រាប់ឱ្យពួកគេយកព័ត៌មាន និងហាមឃាត់ទៅយកព័ត៌មានទាំងឡាយណាដែលសមត្ថកិច្ចថាកំពុងបំពេញការងាររបស់ពួកគេ។
អានបន្ត -
ពលរដ្ឋនៅភ្នំពេញសម្តែងមតិចម្រុះជុំវិញការមកដល់នៃវ៉ាក់សាំងបង្ការកូវីដ១៩ពីចិន
កាលពីថ្ងៃអាទិត្ យទី៧ ខែកុម្ភៈនេះ កម្ពុជាបានទទួលវ៉ាក់សាំងការពារកូវីដ១៩ដែលផលិតដោយក្រុមហ៊ុន Sinopharm ចំនួន ៦០ ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។ ពលរដ្ឋកម្ពុជាដែលរស់នៅភ្នំពេញមួយចំនួនបង្ហាញមតិចម្រុះជុំវិញការមកដល់នៃវ៉ាក់សាំងការពារកូវីដ១៩ ពីប្រទេសចិននេះ៕
អានបន្ត -
តំណាងអយ្យការថា មេដឹកនាំគណបក្សសង្គ្រោះជាតិ «ដើរហួសបន្ទាត់ក្រហម» និងស្នើឲ្យផ្តន្ទាទោសធ្ងន់ធ្ងរបំផុត
តំណាងអយ្យការនិងមេធាវីរដ្ឋាភិបាលបានប្រាប់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារថា មេដឹកនាំចំនួន ៩នាក់នៃគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅក្រៅប្រទេសគួរទទួលការផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំដោយសារប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកាលពីឆ្នាំ ២០១៩ ។
អានបន្ត -
លោក គង់ រតនៈ៖ រដ្ឋាភិបាលគួរយកចិត្តទុកដាក់លើបញ្ហាចរាចរណ៍ផង ខណៈកូវីដនៅមិនទាន់មានមនុស្សស្លាប់ដូចចរាចរណ៍
កម្មករប្រមាណជាង៧០នាក់ បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីរថយន្តទ្រុងដែលពួកគេជិះទៅធ្វើការក្នុងរោងចក្រកាត់ដេរមួយក្នុងស្រុកបាទី ខេត្តតាកែវ បានរអិលធ្លាក់ពីផ្លូវនាព្រឹកព្រលឹមថ្ងៃអង្គារនេះ។ តាមរយៈគ្រោះថ្នាក់នេះ បើទោះណាមិនមានមនុស្សស្លាប់ក៏ដោយ ត្រូវបានអ្នកជំនាញខាងចរាចរណ៍ និងអ្នកសហជីពមើលឃើញថាជាហានិភ័យមួយ ដែលនឹងអាចកើតមានជាបន្តបន្ទាប់ទៀត ប្រសិនបើនៅតែបណ្តោយឲ្យមានការយករថយន្តដឹកទំនិញ ទៅដឹកកម្មករដូច្នេះ។ លោក គង់ រតនៈ អ្នកជំនាញ និងអ្នកពិគ្រោះយោបល់លើបញ្ហាចរាចរណ៍ផ្លូវគោកថ្លែងថាសុវត្ថិភាពនៃ ការដឹកជញ្ជូនកម្មករសព្វថ្ងៃនៅតែជាការបារម្ភនៅឡើយ។ លោកថា រដ្ឋាភិបាលគួរមានការយកចិត្តទុកដាក់ទៅលើបញ្ហាចរាចរណ៍នេះ នៅពេលចរាចរណ៍ និងបញ្ហាកូវីដ១៩ ហាក់ដូចមានការយកចិត្តទុកដាក់ផ្សេងគ្នា ខណៈចរាចរណ៍មានអ្នកស្លាប់ច្រើន ខុសពីជំងឺកូវីដ ដែលមិនមានមនុស្សស្លាប់នៅឡើយ។
អានបន្ត