កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
អាជ្ញាធរក្រុងតាខ្មៅផាកពិន័យឡានធំធ្វើឱ្យដីហុយ
អាជ្ញាធរក្រុងតាខ្មៅខេត្តកណ្តាលបានប្រើប្រាស់វិធានការផាកពិន័យចំពោះឡានដឹកដី និងខ្សាច់៣០ម៉ឺនរៀលចំពោះឡានដែលមិនមានបច្ចេកទេសត្រឹមត្រូវ ធ្វើឱ្យដីហុយប៉ះពាល់ដល់ប្រជាពលរដ្ឋ។
អានបន្ត -
កម្ពុជាកំពុងរៀបចំបង្កើតតុលាការពាណិជ្ជកម្មសម្រាប់ដោះស្រាយវិវាទរបស់អ្នករកស៊ី
ក្រសួងយុត្តិធម៌បានសម្រេចបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ដោយមានសមាសភាពមន្ត្រីជំនាញច្បាប់ ដែលពាក់ព័ន្ធចំនួន២០រូប។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងយុត្តិធម៌នៅថ្ងៃទី២១មករា។ ស្ថាប័នយុត្តិធម៌ថ្មីមួយនេះ ត្រូវបានគេរំពឹងថា ជាយន្តការមួយជួយទាក់ទាញអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀត។
អានបន្ត -
តុលាការភ្នំពេញចេញដីកាកោះហៅអនុរដ្ឋលេខាធិការពីររូបឲ្យបំភ្លឺជុំវិញសំណុំរឿងឆបោក
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករានេះ បានចេញដីកាកោះហៅអនុរដ្ឋលេខាធិការពីររូប ឲ្យចូលខ្លួនបំភ្លឺពីបទឆបោកពាក់ព័ន្ធនឹងការលក់ទិញដី ក្នុងសង្កាត់ទួលសង្កែ រាជធានីភ្នំពេញ។
អានបន្ត -
ក្រសួងរកឃើញអ្នកដំណើរមកពីក្រៅប្រទេស៣នាក់ឆ្លងជំងឺកូវីដ
ក្រសួងសុខាភិបាល រកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន៣នាក់បន្ថែមទៀត ដែលជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស និងមានពលករ៣នាក់បានជាសះស្បើយ។
អានបន្ត -
១៧ឆ្នាំទៅហើយ ការទទូចរកយុត្តិធម៌ជូន លោក ជា វិជ្ជា នៅតែបន្ត
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ គឺជាខួប១៧ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំសហជីពនេះ រួមនឹងកម្មករ និយោជិតប្រមាណ៥០នាក់ នៅតែបន្តប្រមូលផ្តុំគ្នាដាក់កំរងផ្កា អុចធូប រំលឹកដល់វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នៅឯសួនច្បារវិមានឯករាជ្យ ទីដែលរូបសំណាកលោក ជា វិជ្ជា ធ្វើអំពីថ្មត្រូវបានដាក់តាំងនៅទីនោះ។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលបានទៅចូលរួមគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា ដោយផ្ទាល់បានថ្លែងថា លោក និងអ្នកសហជីពឯទៀត នៅតែទាមទារឲ្យអាជ្ញាធរវែកមុខឃាតករពិតឲ្យឃើញ ដើម្បីបញ្ចប់និទ្ទណ្ឌភាពនៅកម្ពុជា និងបញ្ចប់ការធ្វើទុក្ខបុកម្នេញទៅលើអ្នកការពារសិទ្ធិកម្មករ។
អានបន្ត -
សត្វកម្រជិតផុតពូជ នៅលើពិភពលោក កំពុងមានវត្តមាន នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖សត្វកម្រមួយប្រភេទ ដែលមន្ត្រីអភិរក្សលើកឡើងថាស្ទើតែជិតផុតពូជទៅហើយ នៅលើពិភពលោកនោះ ស្រាប់តែមានវត្តមានលើទឹកដីខេត្តស្ទឹងត្រែង។
អានបន្ត -
ចៅអធិការវត្តសសរ១០០ ត្រូវតែងតាំងឡើងវិញទោះបំណុលវត្ត២២ម៉ឺនដុល្លារមិនទាន់ដោះស្រាយ
ថ្នាក់ដឹកនាំសង្ឃក្នុងខេត្តក្រចេះ សម្តែងការមិនសប្បាយចិត្តនិងព្រមានលាលែងពីតួនាទី ក្រោយពីគណៈសង្ឃនាយកប្រកាសតែងតាំងអតីតព្រះគ្រូចៅអធិការវត្តសសរ១០០ ដែលធ្លាប់រងការចោទថា បានធ្វើឱ្យវត្តជាប់បំណុលចំនួន២២ម៉ឺនដុល្លារនិងមិនទាន់បានដោះស្រាយ ឱ្យធ្វើជាព្រះគ្រូចៅអធិការវត្តនេះឡើងវិញ។
អានបន្ត -
មន្ត្រីជំនាញសាខាកបបខេត្តតាកែវ ចុះពិនិត្យទំនិញ និងមុខម្ហូប ក្នុងស្តង់ពិព័រណ៍ខ្មែរ ក្នុងក្រុងដូនកែវ
តាកែវ៖ មន្ត្រីជំនាញសាខា ក.ប.ប ខេត្តតាកែវបញ្ជាក់ថាការលក់ផលិតផល មុខម្ហូបអាហារ របស់អាជីវករក្នុងស្តង់ពិព័រណ៍ខ្មែរ ក្នុងក្រុងដូនកែវ ខេត្តតាកែវ មិនមានសាធាតុគីមី ឬផលិតផលហួសកាបរិច្ឆេទទេ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលមកទស្សនាកម្សាន្តអាចទិញពិសាបានទៅតាមតម្រូវការរបស់ខ្លួន ។
អានបន្ត -
កម្មករកាត់ដេរបិទផ្លូវមួយនៅភ្នំពេញ ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗ
កម្មកររោងចក្រកាត់ដេររាប់ពាន់នាក់បានបិទផ្លូវសំខាន់មួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗ ខណៈក្រុមកម្មករបានចោទប្រកាន់និយោជកថាបានប្រើកិច្ចសន្យាការងារខ្លីដើម្បីគ្រប់គ្រង់បុគ្គលិក គេចវេសក្នុងការផ្តល់ប្រាក់លើកទឹកចិត្ត និងបំបិទការតវ៉ាជាដើម។
អានបន្ត -
គ្រួសារខ្មែរថាមស៍បាត់បង់សមាជិកដ៏ល្អម្នាក់
កាសែតខ្មែរថាមស៍មានសេចក្តីទុក្ខក្រៀមក្រំជាអណេកកប្បការ ក្រោយពីបានទទួលដំណឹងថាថាលោក ជាង សុខា ជាអតីតនិពន្ធនាយករបស់យើងបានទទួលមរណភាពដោយសាររោគគាពាធក្នុងវ័យ ៤២ ឆ្នាំនាវេលាម៉ោង ៦ និង ៣០ នាទីនៅពេលព្រឹកនេះ។
អានបន្ត -
មន្រ្តីថាការរំលោភយកដីរាប់ពាន់ហិកតានៅមណ្ឌលគិរីគឺសុទ្ធតែពលរដ្ឋប៉ុន្តែសកម្មជនថាអាចជាក្រុមមន្រ្តីនិងក្រុមឧកញ៉ា
សម្ដេច ហ៊ុន សែន បានយល់ព្រមឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អនុវត្តចំណាត់ការដើម្បីដកហូតយកដីដែលត្រូវបានគេទន្ទ្រានរំលោភយកអស់រាប់ពាន់ហិកតាដោយខុសច្បាប់ ដែលខ្លះជាដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនចំនួនពីរសម្រាប់ដាំដើមស្រល់ និងដីព្រៃចម្ការស្រល់ផ្សេងទៀតកំពុងស្ថិតក្នុងការគ្រប់គ្រងដោយរដ្ឋ។
អានបន្ត -
សហគមន៍ព្រៃឈើមួយនៅខេត្តកំពង់ធំ រងការកាប់បំផ្លាញអស់ជាង១០ហិកតា
ប្រជាសហគមន៍អះអាងថា ព្រៃឈើប្រមាណ១៥ហិកតារបស់សហគមន៍ព្រៃឈើក្បាលអូរធ្នង់ ស្ថិតឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រងការកាប់បំផ្លាញជាបន្តបន្ទាប់ ខណៈអាជ្ញាធរបញ្ជាក់ថាខ្លួនកំពុងស៊ើបរកជនល្មើស។
អានបន្ត -
ត្រីនាគពេញវ័យមានតម្លៃ ១០០០ដុល្លារក្នុង១ក្បាល គ្រោងនាំចេញទៅចិន១ពាន់ក្បាល
លោក Li Xuequn អ្នកគ្រប់គ្រងទូទៅនៅក្នុងកសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic Indutrial Co., Ltd បានឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋានលោក មានចិញ្ចឹមត្រីលម្អ (ត្រីនាគ) នាំពូជចូលពីប្រទេសចិន ត្រីបបែលទឹកសាប និងត្រីទឹកសាបកម្ពុជាជាច្រើនប្រភេទទៀតផងដែរ។ នៅឆ្នាំដំបូងនេះកសិដ្ឋានគ្រោងនាំចេញត្រីនាគជាង ១.០០០ក្បាល/ឆ្នាំ និងត្រីបបែលជាង ៥.០០០ក្បាល/ឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតក្នុងតម្លៃត្រីនាគពេញវ័យលក់បាន ១.០០០ដុល្លារអាម៉េរិក/ក្បាល និងត្រីបបែល ២០០ដុល្លារអាម៉េរិក/ក្បាល (តម្លៃអាស្រ័យលើប្រភេទពូជ ពណ៌ ទំហំ និងអាយុ)។
អានបន្ត -
នាយករដ្ឋមន្រ្តីថានឹងបន្តកាត់បឹងតាមោកដើម្បីអភិវឌ្ឍបម្រើប្រយោជន៍សាធារណៈ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា លោកមិនខ្វាយខ្វល់នឹងការរិះគន់ដដែលៗជុំវិញការកាត់បឹងតាមោកទេ ដោយថា ការកាត់ដីនោះធ្វើឡើងដើម្បីប្រយោជន៍រួម ហើយដីខ្លះទៀតជាដីស្រែប្រាំងដែលជាកម្មសិទ្ធិរបស់ពលរដ្ឋ។
អានបន្ត -
លោក ហ៊ុន សែន៖ពលរដ្ឋខ្មែរ៥០ម៉ឺននាក់ដំបូង នឹងទទួលបានវ៉ាក់សាំងរបស់ចិន មុនចូលឆ្នាំខ្មែរ
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃសុក្រទី២២មករានេះ អះអាងថា លោកនឹងពន្លឿនការចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងខែកុម្ភៈខាងមុខ ដោយផ្តើមចេញពីជំនួយវ៉ាក់សាំងរបស់ប្រទេសចិន។ ក្រៅតែពីជំនួយវ៉ាក់សាំងផ្តល់ដោយប្រទេសចិននេះ រដ្ឋាភិបាលគ្រោងនឹងស្នើសុំជំនួយបន្ថែមពីកូរ៉េខាងត្បូងនិងឥណ្ឌាបន្ថែមផងដែរ។
អានបន្ត -
កម្លាំងយោធាចាប់បាន «មេខ្យល់» ដែលព្យាយាមនាំពលករលួចចូលទៅប្រទេសថៃ
កាលពីថ្ងៃច័ន្ទ មេខ្យល់ម្នាក់ក្នុងចំណោមបក្ខពួកចំនួនបីនាក់ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្សត្រូវបានចាប់ខ្លួនដោយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្ទាយមានជ័យ។
អានបន្ត -
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនឹងចាប់ផ្ដើមសាងសង់នៅចុងខែមករានេះ
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនឹងបើកការដ្ឋានសាងសង់នៅចុងខែមករានេះ ខណៈដែលទីតាំងនេះមានសមត្ថភាពក្នុងការផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១៩៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ នៅពេលដែលដំណើរការ។
អានបន្ត -
កម្លាំងយោធាចាប់បាន «មេខ្យល់» ដែលព្យាយាមនាំពលករលួចចូលទៅប្រទេសថៃ
កាលពីថ្ងៃច័ន្ទ មេខ្យល់ម្នាក់ក្នុងចំណោមបក្ខពួកចំនួនបីនាក់ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្សត្រូវបានចាប់ខ្លួនដោយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្ទាយមានជ័យ។
អានបន្ត -
ក្រសួងការងារឱ្យម្ចាស់រោងចក្របើកប្រាក់រំឭកអតីតភាពការងារជូនកម្មករ ក្រោយមានការតវ៉ាជាបន្តបន្ទាប់
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃនេះ បានជូនដំណឹងដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ ត្រូវបើកប្រាក់រំឭកនិងប្រាក់ដំណាច់អតីតភាពការងារជូនកម្មករឡើងវិញ ក្រោយពីក្រុមកម្មករផ្ទុះការតវ៉ាជាបន្តបន្ទាប់នៅដើមឆ្នាំ២០២១នេះ។
អានបន្ត -
ក្រសួងព័ត៌មាន រកឃើញគណនីហ្វេសប៊ុកក្លែងក្លាយជិត២០០បង្ហោះព័ត៌មានក្លែងក្លាយនិងញុះញង់
ក្រសួងព័ត៌មាន ឱ្យដឹងថា ក្នុងឆ្នាំ២០២០ ក្រសួងបានស្រាវជ្រាវរកឃើញគណនីហ្វេសប៊ុក (Facebook) ប្រមាណ២០០គណនី បានបង្ហោះព័ត៌មានក្លែងក្លាយ ញុះញង់ និងជេរប្រមាថព្រះមហាក្សត្រនិងថ្នាក់ដឹកនាំរដ្ឋាភិបាល។
អានបន្ត