កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
ឯកអគ្គរដ្ឋទូតអូស្ត្រាលីលើកឡើងជាថ្មីអំពីការព្រួយបារម្ភរបស់ខ្លួនចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាលោក Pablo Kang បានលើកឡើងពីក្តីព្រួយបារម្ភរបស់ខ្លួនសារជាថ្មី ជុំវិញបញ្ហាសិទ្ធិមនុស្ស និងការកាត់ទោសថ្មីៗនេះទៅលើសកម្មជនអតីតគណបក្សប្រឆាំង។ ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាលោក Pablo Kang ដូច្នេះ ធ្វើឡើងក្រោយពីតុលាការកម្ពុជាបានបើកសវនាការកាត់ទោសលើសកម្មជនអតីតគណបក្សប្រឆាំងជាទ្រង់ទ្រាយធំដំណាក់កាលទី១ កាលពីថ្ងៃទី ១៤ មករា ដែលមានជនសង្ស័យប្រមាណជាង១៤០នាក់។
អានបន្ត -
សម្តេចក្រឡាហោម ស ខេង ៖ កម្ពុជាមិនអាចធ្លាក់ក្នុងបញ្ជីខ្មៅក្នុងការលាងលុយកង្វក់ទេ
ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីពិនិត្យភាក្សាសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្ដីព្រាងអនុក្រឹត្យពាក់ព័ន្ធ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ។
អានបន្ត -
សង្គមស៊ីវិលជំរុញរដ្ឋាភិបាលពង្រឹងការអនុវត្តសកម្មភាពទប់ស្កាត់អំពើហិង្សាលើស្ត្រី
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងស្រ្តី ជំរុញដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អនុវត្តផែនការសកម្មភាពជាតិស្ដីពី«ការទប់ស្កាត់អំពើហិង្សាលើស្ត្រី»ឱ្យមានប្រសិទ្ធភាព ស្របពេលដែលពួកគេមានក្តីបារម្ភពីការកើនឡើងនូវអំពើហិង្សាលើយេនឌ័រ ក្នុងអំឡុងមានវិបត្តិជំងឺកូវីដ១៩។
អានបន្ត -
កម្ពុជារកឃើញអ្នកឆ្លងកូវីដចំនួន៥នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយ៤នាក់
ក្រសួងសុខាភិបាល រកឃើញពលករខ្មែរចំនួន៤នាក់ និងអ្នកដំណើរមកពីសហរដ្ឋអាមេរិកម្នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺនេះសរុបកើនដល់៤៥៣នាក់ គិតមកដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ។
អានបន្ត -
ឥណ្ឌាស្វែងរកទំនាក់ទំនងអន្តរសភាបន្ថែមទៀតជាមួយប្រទេសកម្ពុជា
លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាកាលពីម្សិលមិញបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងរវាងរដ្ឋសភានៃប្រទេសកម្ពុជា និងឥណ្ឌា។
អានបន្ត -
គម្រោងប្លាស្ទិកដូរយកអង្ករអាចជួយសម្រួលជីវភាពប្រជាពលរដ្ឋនៅភូមិពាមតាអួរ
(សៀមរាប)៖ ប្រជាពលរដ្ឋដែលរស់នៅភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប នាំគ្នាប្រមូលប្លាស្ទិកច្រកការ៉ុង ដើម្បីប្តូរយកអង្ករ និងលើកឡើងថា ការប្រមូលប្លាស្ទិកដើម្បីដូរយកអង្ករជានេះ បានជួយសម្រួលដល់ជីវភាពរបស់ពួកគេ និងជំរុញឲ្យមានការយល់ដឹងពីការការពារបរិស្ថានយ៉ាងច្រើន។
អានបន្ត -
ធនាគារអភិវឌ្ឍន៍អាស៊ី៖ ឧស្សាហកម្ម ៤.០ អាចនាំដល់ការផ្លាល់ប្តូរនៃជំនាញ និងការងារនៅក្នុងប្រទេសកម្ពុជា
ការសិក្សាថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថា កម្ពុជាគួរតែពិចារណា លើការអភិវឌ្ឍ ផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្ម សម្រាប់វិស័យសំខាន់ៗ ដើម្បីជួយដល់ការផ្លាស់ប្តូរទៅរក បដិវត្តឧស្សាហកម្មទី៤ (4IR) ជាមួយនឹងការវិនិយោគគ្រប់គ្រាន់ ក្នុងការពង្រឹងជំនាញសម្រាប់ការងារថ្មី និង ការងារដែលត្រូវផ្លាស់ប្តូរ។
អានបន្ត -
ជនជាតិចិនម្នាក់ស្លាប់ និងម្នាក់ទៀតរបួសក្រោយការបាញ់ប្រហារគ្នានៅខេត្តព្រះសីហនុ
ជនជាតិចិនម្នាក់ បានស្លាប់នៅក្នុងរថយន្ត Range Rover និងម្នាក់ទៀតរងរបួស បន្ទាប់ពីមានការបាញ់ប្រហារមួយ នាព្រឹកថ្ងៃទី២១ខែមករានេះ នៅមុខកាស៊ីណូមួយកន្លែង ក្នុងខេត្តព្រះសីហនុ។ សមត្ថកិច្ចប៉ូលីស ខេត្តព្រះសីហនុ មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ពីហេតុផលច្បាស់លាស់យ៉ាងណានៅឡើយទេ ជុំវិញសំណុំរឿងបាញ់ប្រហារ ដែលពាក់ព័ន្ធនឹងជនជាតិចិននេះ។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់វិទ្យុបារាំង RFI ជាបឋមថា សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតសំណុំរឿងនេះ និងតាមចាប់ខ្លួនជនដៃដល់យ៉ាងយកចិត្តទុកដាក់ ដោយលោកក៏មិនអាចធ្វើអត្ថធិប្បាយស៊ីជម្រៅចូលទៅក្នុងកិច្ចការសន្តិសុខរបស់ប៉ូលីសបានទេ។
អានបន្ត -
កម្មកររោងចក្រ Y&W បន្តការតវ៉ាបិទកំណាត់ផ្លូវ២១៧ ទាមទារឱ្យមានដំណោះស្រាយវិវាទការងារ
កម្មករ-កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ Y&W ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ នៅព្រឹកនេះ បានបន្តការតវ៉ាបិទកំណាត់ផ្លូវលេខ២១៧ នៅមុខរោងចក្រជាថ្មី ដេីម្បីទាមទារឱ្យថៅកែរោងចក្រដោះស្រាយវិវាទការងារ៣ចំណុចជូនពួកគាត់។
អានបន្ត -
តើកំណើននៃការអភិវឌ្ឍវិស័យអចលនទ្រព្យអាចនឹងធ្វើឲ្យបាត់បង់ដីសម្រាប់ធ្វើកសិកម្មទេ?
ការអភិវឌ្ឍវិស័យអចលនវត្ថុលើដីកសិកម្មកំពុងមាននិន្នាការកើនឡើង តែអ្នកវិភាគផ្នែកសេដ្ឋកិច្ចមើលឃើញប្រហាក់ប្រហែលគ្នាថា នឹងមិនបង្កផលប៉ះពាល់ដល់ដីកសិកម្មជាង៦លានហិកតានោះទេ។ សម្រាប់កសិករនៅតាមទីជនបទ ពួកគេអាចនឹងបាត់បង់មុខរបរផលិតស្បៀងអាហារប្រចាំថ្ងៃ ដែលជាហានិភ័យមួយថ្មីទៀតសម្រាប់ប្រជាពលរដ្ឋ ក៏ប៉ុន្តែនៅក្នុងក្រសែភ្នែកអ្នកសេដ្ឋកិច្ចវិញ បើគេទុកដីដែលមានតម្លៃយកទៅធ្វើកសិកម្ម នោះកម្ពុជានឹងខាតបង់។ ខាតបង់ដោយសារដីកសិកម្មមានតម្លៃទាបជាង ដីដែលបម្រើឱ្យវិស័យអចលនវត្ថុ។
អានបន្ត -
កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សាងសង់បានពាក់កណ្ដាល ដោយគ្រោងបញ្ចប់ និងបើកដំណើរការនៅចុងឆ្នាំ២០២១
ភ្នំពេញ៖ កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចការសាងសង់បានប្រមាណ៥០%ហើយ ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការនៅចុងឆ្នាំ២០២១ ខាមុខនេះ ដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ឡើងវិញ។
អានបន្ត -
ក្រុមប្រឹក្សាសកម្មភាពជនពិភាក្សាអំពីការធ្វើវិសោធនកម្មច្បាប់ការពារជនពិការ
ក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្រ្តីពាក់ព័ន្ធកាលពីថ្ងៃអង្គារបានពិភាក្សាលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីពិការភាពដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ជនពិការក្នុងការឆ្លើយតបនឹងវិបត្តិពិភពលោកនាពេលបច្ចុប្បន្ន។
អានបន្ត -
សង្គមស៊ីវិលខ្មែរ៖ វិធានការឃ្លាំមើលពលករពីអាជ្ញាធរថៃ ជាវិធានការល្អ តែគួរមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ
ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធទី២០មករានេះ បានចេញមកកំណត់ចង្អុលអំពីខេត្តដែលកំពុងរងការយាយីខ្លាំងពីការចម្លងនៃជំងឺកូវីដ១៩ រួមមានទាំងខេត្តសាមុតសាខនផងដែរ។ បើតាមអាជ្ញាធរថៃ ខេត្តសាមុតសាខន នឹងត្រូវដាក់ការឃ្លាំមើលយ៉ាងតឹងរ៉ឹងបន្ថែមទៀតទៅលើពលករដែលកំពុងធ្វើការនៅទីនោះ ដើម្បីគ្រប់គ្រងស្ថានការណ៍កូវី១៩ឲ្យបានប្រសើរ។ ក៏ប៉ុន្តែ មន្រ្តីផ្នែកពលករនៅអង្គការសង់ត្រាល់កម្ពុជា ថា អាជ្ញាធរគួរមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ បន្ថែមលើវិធានការនេះ។
អានបន្ត -
សាលារាជធានីចាត់វិធានការលើអ្នកបន្ទោរបង់នៅទីសាធារណៈ
សាលារាជធានីបញ្ជាក់ថា នឹងមានវិធានការលើសពីការហៅទៅអប់រំណែនាំចំពោះអ្នកដែលបន្ទោរបង់នៅតាមសួនច្បារឬទីសាធារណៈ ខណៈមន្ត្រីសង្គមស៊ីវិលជំរុញឱ្យបង្កើនការអប់រំនិងបង្កើនចំនួនបង្គន់អនាម័យសាធារណៈ។
អានបន្ត -
អ្នកជំនាញជឿជាក់ថាដំណើរការរូបិយប័ណ្ណឌីជីថលរបស់ប្រទេសចិននឹងចាប់ផ្តើមនាពេលខាងមុខ
ក្រុមអ្នកជំនាញព្យាករណ៍ថាប្រទេសចិននឹងចាប់ផ្តើមដំណើរការរូបិយប័ណ្ណអេឡិចត្រូនិកឌីជីថលដែលគាំទ្រដោយធនាគារកណ្តាលនៅឆ្នាំ ២០២១។
អានបន្ត -
អ្នកវិភាគ៖ ការត្រឡប់យាងធ្វើនយោបាយរបស់សម្តេចព្រះនរត្តម រណឫទ្ធិ គឺមិនមែនជាអ្នកនយោបាយ ដែលពលរដ្ឋជំនាន់ថ្មីចង់បាននោះទេ
គណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃម្សិលម៉ីញ បានប្រកាសថា សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ គ្រោងនឹងយាងមកដឹកនាំបក្ស និងចូលប្រឡូកក្នុងឆាកនយោបាយវិញ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០២៣។ នេះបើតាមលោក ផាន់ សិទ្ធី អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច។ ជុំវិញការយាងត្រឡប់ធ្វើនយោបាយឡើងវិញនេះ អ្នកវិភាគបញ្ហានយោបាយ លោកសេង សារី មើលឃើញថា ជាការហួសសម័យកាលទៅហើយ។ ហួសសម័យកាល ក៏ព្រោះថា ប្រជាពលរដ្ឋ និងយុវជនជំនាន់ថ្មី ពួកគេចង់បានអ្នកនយោបាយជំនាន់ថ្មី ដែលពោរពេញដោយសមត្ថភាព មានភាពក្លាហាន និងមានគុណតម្លៃជាដើម។
អានបន្ត -
ធនាគារអភិវឌ្ឍន៍អាស៊ី៖ ឧស្សាហកម្ម ៤.០ អាចនាំដល់ការផ្លាស់ប្តូរនៃជំនាញនិងការងារនៅក្នុងប្រទេសកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្រមានថា ឧស្សាហកម្ម ៤.០ ឬ បដិវត្តឧស្សាហកម្មទី៤ (4IR) អាចនាំដល់ការផ្លាស់ប្តូរជំនាញនិងការងារនៅក្នុងប្រទេសកម្ពុជា ជាពិសេស គឺផលប៉ះពាល់លើស្ត្រី។ បើតាម ADB កម្ពុជាគួរតែពិចារណា លើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្មរបស់ខ្លួន ជាពិសេសសម្រាប់វិស័យសំខាន់ៗ ដូចជា វិស័យកាត់ដេរ និងទេសចរណ៍ជាដើម។
អានបន្ត -
ក្រសួងព័ត៌មានរកឃើញបទល្មើសប្រព័ន្ធអ៊ីនធើណែតជាង ១០០០ ករណីកាលពីឆ្នាំទៅ
កាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានប្រកាសថាខ្លួនបានរកឃើញព័ត៌មានក្លែងក្លាយ ប្រមាថ ញុះញង់ ចំនួន ១ ៣៤៣ ករណីនៅលើបណ្តាញសង្គមកាលពីឆ្នាំមុន។
អានបន្ត -
តុលាការកោះហៅអនុរដ្ឋលេខាធិការ២រូបទៅសាកសួរលើសំណុំរឿងឆបោក
តុលាការសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅមន្ត្រីជាន់ខ្ពស់នៅទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌ ចំនួន២រូប ឱ្យចូលខ្លួនទៅបំភ្លឺនៅចុងខែមករានិងដើមខែកុម្ភៈខាងមុខនេះ ពាក់ព័ន្ធនឹងសំណុំរឿងឆបោក។
អានបន្ត -
ពលរដ្ឋទាមទារឱ្យបង្ហាញគម្រោងពង្រីកអាងស្តុកទឹកស្អុយនៅបឹងទំពុន
ពលរដ្ឋជិត៤០គ្រួសារក្នុងសង្កាត់បឹងទំពុន១ស្នើឲ្យអាជ្ញាធរបង្ហាញឱ្យបានច្បាស់លាស់ពីគម្រោងរៀបចំពង្រីកស្ថានីយ៍ស្តុកទឹកស្អុយ និងដោះស្រាយបញ្ហានានាដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅទីនោះ។
អានបន្ត