កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.037


  • តុលាការលើកពេលទៅបន្តបើកសវនាការសំណុំរឿងលោករ៉ុង ឈុន នៅដើមខែក្រោយ

    តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​ ​បាន​បើកសវនាការ​ជំនុំ​ជម្រះ​លើ​សំណុំរឿង​ព្រំដែន​របស់​លោក​រ៉ុ​ង​ ​ឈុន​ ​ប្រធាន​សហភាព​សហជីព​កម្ពុជា​។​ ​លោក​រ៉ុ​ង​ ​ឈុន​ ​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ញុះញង់​ឱ្យ​មាន​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​និង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ក្នុង​ពន្ធ​នាគា​រ​ព្រៃ​សរ​។​ ​លោក​សំ​ សុ​គង់​ ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក​រ៉ុ​ង​ ​ឈុន​ ​បាន​អះអាង​ថា​ ​បន្ទាប់ពី​សួរដេញដោល​ពេញ​មួយ​ព្រឹកនេះ​ ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​បាន​សម្រេច​លើក​សំណុំរឿង​លោក​រ៉ុ​ង​ ​ឈុន​ ​ទៅ​បន្ត​បើកសវនាការ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​។

    អានបន្ត
  • បញ្ហាដីធ្លី៖ អាជ្ញាធរនិងប្រជាពលរដ្ឋបឹងសំរោងជាង៣០គ្រួសារ ប៉ះទង្គិចគ្នានៅពេលអាជ្ញាធរចុះអនុវត្តន៍នីតិវិធី

    ប្រជាពលរដ្ឋ​សហគមន៍​បឹង​សំរោង​ចំនួន​៣​២​គ្រួសារ​ ​បាន​ប៉ះទង្គិច​គ្នា​ ​ដោយ​ហិង្សា​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​១​៥​ ​មករា​នេះ​ ​នៅពេលដែល​អាជ្ញាធរ​បាន​ចុះទៅ​អនុវត្តន៍​អារ​រម្លំ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​១​០​គ្រួសារ​ ​ដែល​ស្ម័គ្រចិត្ត​ចាកចេញ​ជា​ថ្នូ​នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​។​ ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​នេះ​ ​គឺ​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​សម្រេច​ធ្វើ​អនុបយោគ​បឹង​សំរោង​ ​ស្ថិតនៅ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ​ ​ពី​ទ្រព្យសម្បត្តិ​ ​សាធារណៈ​របស់​រដ្ឋ​ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ ​កាលពី​ខែ​មេសា​ឆ្នាំ​២​០​១​៩​។​

    អានបន្ត
  • តុលាការចាប់ផ្តើមសួរឆ្លើយលើមន្រ្តី និងសកម្មជនអតីតបក្សប្រឆាំងរឿងរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើស

    នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​សវនាការ​សួរ​ឆ្លើយ​ទៅ​លើ​មន្រ្តី​ និង​សកម្មជន​អតីត​គណបក្ស​សង្រ្គោះជាតិ​ប្រមាណ​៦០​នាក់​នៅ​ក្នុង​សំណុំ​រឿង​រួម​គំនិត​ក្បត់​ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជា​អាទិ៍​។ សវនាការ​នៅ​ព្រឹក​នេះ​ មិនទាន់​មាន​ការ​សម្រេច​ជា​ផ្លូវការ​បែប​ណា​នោះ​ទេ​។ ប៉ុន្តែ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​សម្តែង​កង្វល់​ចំពោះ​សវនាការ​លើ​មនុស្ស​ច្រើន​នាក់​នេះ​ដោយ​ថា​ ការ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​របស់​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​។

    អានបន្ត
  • លោក​ កឹម​ សុខា​ ថា​នឹង​ប្រាប់​បរទេស​ពី​កិច្ច​ខិតខំ​របស់​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩

    មេដឹកនាំអតីត​​គណបក្សប្រឆាំង អះអាងថា លោក​នឹងពាំនាំការ​ខិតខំរបស់កម្ពុជាក្នុងការ​ទប់ស្កាត់ជំងឺកូវីដ​១៩ និង​សុខទុក្ខរបស់ពលករខ្មែរ ទៅប្រាប់​​មិត្តបរទេសដែលជួយកម្ពុជា ខណៈខេត្តនៅតាមព្រំដែនកំពុងមមា​ញឹក​​លើ​ការការ​ពារនិងទប់ស្កាត់​ការឆ្លងរាលដាល​​ជំងឺកូវីដ១៩ក្នុងចំណោម​ពលករដែលទើបត្រឡប់មកពីថៃ។

    អានបន្ត
  • បញ្ជាការដ្ឋាន​ទ័ព​ពិសេស​៖ វរសេនីយ៍ត្រី លឹម សាយ ជា​គ្រូបង្វឹក​លោត​ឆត្រយោង បាន​លោត​ខុស​លក្ខណៈ​បច្ចេកទេស បាន​ពលី​ជីវិត​ហើយ​

    ភ្នំពេញ​៖ បញ្ជាការដ្ឋាន​ទ័ព​ពិសេស នៅ​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​នេះ បានចេញ​ផ្សាយ​ព័ត៌មាន​ថា លោក​វរសេនីយ៍ត្រី លឹម សាយ ជា​គ្រូបង្វឹក​លោត​ឆត្រយោង បាន​លោត​ខុស​លក្ខណៈ​បច្ចេកទេស ក្នុងការ​បញ្ជា​ឆត្រ បានធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​រងរបួស​ធ្ងន់ , បន្ទាប់មក​ត្រូវបាន​អង្គភាព​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ រហូតដល់​វេលា​ម៉ោង​12​និង​30 នាទី​ទើប​អង្គភាព​ទទួលបាន​ដំណឹង​ថា លោក​វរសេនីយ៍ត្រី បាន​ពលី​ជីវិត​ទៅហើយ​។

    អានបន្ត
  • លោក កែវ វណ្ណថន៖ ជនបរទេសជិត ២៧០ ០០០នាក់ ត្រូវបានដាក់ឲ្យស្ថិតក្នុងប្រព័ន្ធគ្រប់គ្រងថ្មីដែលងាយស្រួលគ្រប់គ្រង

    អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ កាល​ពី​ថ្ងៃ​ទី​១៣​ខែ​មករា​ ឆ្នាំ​២០២១​នេះ ​បាន​ដាក់​ចេញ​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ជនបរទេស​ថ្មី​(FPCS) ដែល​អ្នក​ជំនាញ​ផ្នែក​យល់​ថា​ ជា​ប្រព័ន្ធ​មួយ​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ​ជនបរទេស​នៅ​កម្ពុជា​មាន​ភាព​ច្បាស់លាស់​ជាង​មុន​។ ប្រព័ន្ធ​នេះ​ នឹង​ជួយ​ដល់​មន្រ្តី​អន្តោប្រវេសន៍​ក្នុង​ការ​ស្វែងរក​ជនបរទេស​ ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ ជា​ពិសេស​ជន​បរទេស​ណា​មួយ​ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើស​ជា​ដើម​។

    អានបន្ត
  • កម្ពុជា​​រក​​ឃើញ​​អ្នក​​ឆ្លង​​ជំងឺ​​កូ​វីដ​ចំនួន​១៣​នាក់​​បន្ថែម​​ទៀត​ និង​​មាន​​អ្នក​ជា​​សះស្បើយ​​ម្នាក់​​

    ក្រសួងសុខាភិបាលប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩​ចំនួន១៣នាក់​បន្ថែម​ទៀត ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ដែល​ទើប​មក​ពី​ប្រទេស​ថៃ​ចំនួន៨នាក់ និង​អ្នកធ្វើ​ដំណើរ​មក​ពីក្រៅ​ប្រទេស​៥នាក់។

    អានបន្ត
  • Moody៖ កម្ពុជា​មិន​ងាយ​រងគ្រោះ​ដោយ​បំណុល​បរទេស​នោះទេ

    របាយការណ៍​នៃ​ទីភ្នាក់ងារ​វាយតម្លៃ​ឥណទាន​ពិភពលោក Moody’s Investor Service បាន​ឲ្យ​ដឹងថា​ភាព​ងាយ​រងគ្រោះ​នៃ​បំណុល​របស់​កម្ពុជា​នៅតែ​ស្ថិតនៅ​ក្នុងស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន​។​

    អានបន្ត
  • HRW ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ចាត់​វិធានការណ៍​ជាក់លាក់​ដើម្បី​ធានា​ថា រដ្ឋាភិបាល​កម្ពុជា​​គោរព​តាម​កាតព្វកិច្ច​ជា​អន្តរជាតិ​នៃ​សិទ្ធិមនុស្ស

    អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ជំរុញ​ឲ្យ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ និង​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ ដាក់​ចេញ​នូវ​ស្តង់ដារ​ជាក់លាក់ និង​ច្បាស់លាស់​មួយ​នៅ​ក្នុង​ឆ្នាំ២០២១នេះ ដើម្បី​ធានា​ថា រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​ខ្លួន​ជុំវិញ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ទន្ទឹម​នឹង​នេះ អង្គការ​នេះ ក៏​ចង់​ឃើញ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​ចេញ​នូវ​វិធានការណ៍​​នានា​ដែល​រដ្ឋាភិបាល​កម្ពុជា​ នឹង​ត្រូវ​ទទួល​រង​ប្រសិន​បើ​កម្ពុជា ​បរាជ័យ​ក្នុងការ​គោរព​តាម​គោលការណ៍​សិទ្ធិមនុស្ស​ជា​អន្តរជាតិ។

    អានបន្ត
  • នាយក​រដ្ឋមន្ត្រី​ចេញ​អនុក្រឹត្យ​កាត់បន្ថយ​ការចំណាយ​​លើ​បេសកកម្ម​

    លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ​បានចេញ​អនុក្រឹត្យ​ស្តីពី​ជំហាន​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋាភិបាល​សម្រាប់​បេសកកម្ម​ក្នុងស្រុក និង​បរទេស​សម្រាប់​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ។

    អានបន្ត
  • គ​.​ជ​.​ប ​បដិសេធ​របាយការណ៍រ​បស់ LDP

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​ជ​ប​) បានប្រកាសថា​បញ្ជី​ឈ្មោះ​និង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ ២០២០ មាន​ភាពត្រឹមត្រូវ​និង​ទទួលបាន​ជោគជ័យ​ដោយ​បដិសេធ​ការអះអាង​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ។​

    អានបន្ត
  • អភិបាលក្រុងព្រះសីហនុ៖ ឆ្នាំ២០២០ បទល្មើសឧក្រិដ្ឋនិងមជ្ឈឹមថយចុះ តែបទល្មើសគ្រឿងញៀនកើនឡើង

    នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្ដីពី​ ​«​វឌ្ឍនភាព​មូលដ្ឋាន​ ​ឃុំ​ ​សង្កាត់​ ​និង​ទិសដៅ​ការងារ​បន្ដ​»​ ​ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​ ​អ៊ី​ ​សុខ​ឡេង​ ​អភិបាល​ក្រុង​ព្រះ​សី​ហ​នុ​បាន​ថ្លែង​ថា​ ​បទល្មើស​ឧក្រិដ្ឋ​ ​និង​បទល្មើស​ម​ជ្ឈឹ​ម​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​នៅ​ឆ្នាំ​២​០​២​០​កន្លងទៅ​ ​មានការ​ថយ​ចុះ​ ​ក្នុងចំណោម​បទល្មើស​គ្រប់​ប្រភេទ​សរុប​ជិត​៣​០​០​ករណី​។​ ​ដោយឡែក​ ​បទល្មើស​គ្រឿងញៀន​ ​មានការ​កើន​ឡើង​៧​ករណី​ ​ធៀប​ទៅ​នឹង​ឆ្នាំ​ ​២​០​១​៩​ ​ដោយ​ឆ្នាំ​២​០​១​៩​ ​មាន​៤​៨​ករណី​ ​តែ​ឆ្នាំ​២​០​២​០​ ​បាន​កើន​ដល់​៥​៥​ករណី​។​ ​លោក​ ​អ៊ី​ ​សុខ​ឡេង​ ​បញ្ជាក់​ថា​ ​ការ​ធ្វើ​រដ្ឋបាល​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ខុស​ពី​នៅ​ភ្នំពេញ​ ​ដោយ​ខេត្ត​ព្រះ​សី​ហ​នុ ​ធ្វើ​រដ្ឋបាល​តែ​នៅ​ពេលព្រឹក​ ​ដោយសារ​ជន​ប្រព្រឹត្ត​បទល្មើស​ ​សម្រាក​នៅ​ទី​តាំងរបស់​ពួកគេ​ ​និង​ងាយ​រក​ឃើញ​នូវ​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​នានា​។

    អានបន្ត
  • ក្រសួង​បរិស្ថាន​​បង្ក្រាប​​បទ​ល្មើស​​ធន​ធាន​​ធម្មជាតិ​​បាន​​ជិត​៩​ពាន់​​ករណី​​ក្នុង​​ឆ្នាំ​២០២០

    ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ២០២០ មន្ត្រី​ឧទ្យានុ​រក្សនិង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ទប់ស្កាត់និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ជិត៩ ០០០ករណី ដែល​ចំនួន​បង្ក្រាប​នេះ​មានការ​កើនឡើង​ប្រមាណ៣០​% បើ​បៀ​បធៀប​នឹង​ឆ្នាំ២០១៩។

    អានបន្ត
  • ធនាគារជាតិកម្ពុជាជាប់ជាធនាគារកណ្តាលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

    ធនាគារ​ជាតិ​កម្ពុជា​ NBC ​បាន​ជាប់​ជា​ធនាគារ​កណ្តាល​ឆ្នាំ​២០២១​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ តាម​រយៈ​ការ​គ្រប់គ្រង​បាន​ល្អ ​ដើម្បី​ជំរុញ​កំណើន​និង​ស្ថេរភាព​សេដ្ឋកិច្ច​ ក្នុង​ពេល​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩​នៅ​ឆ្នាំ​២០២០​។ នេះ​បើ​តាម​គេហទំព័រ​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​សកល​ The Banker ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១​ធ្នូ​២០២០​។

    អានបន្ត
  • អ្នក​សារព័ត៌មាន​ជំរុញ​ឱ្យ​មន្ត្រី​នាំ​ពាក្យ​បំពេញ​តួនាទី​ឱ្យ​បាន​ពេញលេញ

    អ្នក​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ស្នើសុំ​យ៉ាង​ទទូច​ដល់​មន្ត្រី​នាំ​ពាក្យ​​តាម​ស្ថាប័ន​រដ្ឋ ​ឱ្យ​បំពេញ​តួនាទី​របស់​ខ្លួន​ពេញលេញ។ ការ​លើក​ឡើង​បែបនេះ ដោយសារ​មន្ត្រីនាំពាក្យតាម​ស្ថាប័ន​មួយ​ចំនួន​​ពិបាក​ទាក់ទង និង​រើសអើង ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជូន​អ្នកសារព័ត៌មាន។ ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជំរុញ​ឱ្យ​អ្នក​សារ​ព័ត៌មាន​សរសេរ​លិខិត​ផ្លូវ​ការ ដាក់​ជូន​អង្គភាព​មួយ​នេះ ដើម្បី​រក​ដំណោះស្រាយ។

    អានបន្ត
  • មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​​អះអាង​ថា សម្ពន្ធភាព​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅតែ​រឹងមាំ

    មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា សម្ពន្ធភាព​រវាង​មេ​ដឹក​នាំ​គណបក្ស​នេះ​នៅ​តែ​រឹង​មាំ មិន​មាន​ការ​បែក​បាក់​នោះ​ទេ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក កឹម សុខា បាន​លើក​ឡើង​ថា លោក​មាន​បំណង​ដឹកនាំ​គណបក្ស​ប្រឆាំង​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។ អ្នក​វិភាគ​ថា ជម្រើស​ល្អ​របស់​គណបក្ស​ប្រឆាំង គឺ​ថែរក្សា​សម្ពន្ធភាព និង​ឯកភាព​​ផ្ទៃក្នុង​បក្ស​ឱ្យ​បាន​រឹង​មាំ។

    អានបន្ត
  • ក្រុមយុវជនអតីតបក្សប្រឆាំងនៅកូរ៉េ ចេញសារដាស់តឿនលោកសម រង្ស៊ី ឱ្យប្រយ័ត្នពាក្យសម្តីចំពោះព្រះមហាក្សត្

    ចលនា​យុវជន​អតីត​គណបក្ស​សង្រ្គោះជាតិ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​នាំ​គ្នា​ចេញ​សារ​ក្រើន​រំឭក​លោក​សម រង្ស៊ី ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពាក្យ​សម្តី​របស់​ខ្លួន​ទៅ​លើ​អង្គ​ព្រះមហាក្សត្រ​កម្ពុជា​ និង​ បាន​ប្រាប់​ឱ្យ​លោក​បង្ហាញ​ពី​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​ជោគ​វាសនា​បក្ស​។ ការ​ចេញ​មក​ដាស់​តឿន​ដល់​ថ្នាក់​ដឹកនាំ​ខ្លួន​ឯង​របស់​ក្រុម​យុវជន​នៅ​កូរ៉េ​ខាង​ត្បូង​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​លោក​សម រង្ស៊ី ​បាន​ចេញ​សារ​ដៀល​ប្រមាថ​ព្រះមហាក្សត្រ​ជា​ថ្មី​ និង​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ជា​ថ្មី​ដែរ​ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។

    អានបន្ត
  • ការ​ស្នើ​ប្រជាជន​កម្ពុជា​កុំ​ឲ្យ​ជឿ មេ​ខ្យល់ ដែល​សន្យាថា​និង​ផ្តល់​ការងារ​ដល់​ពួកគេ​

    ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​បាន​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​ពី​ប្រទេស​ថៃ ហើយ​ចង់​វិលត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ត្រូវ​បានស្នើ​កុំ​ឲ្យ​ជឿ មេខ្យល់ ដែល​បោកប្រាស់​ដោយ​សន្យាថា​នឹង​ផ្តល់​ការងារ​ដល់​ពួកគេ​។​

    អានបន្ត
  • ពលករ​មក​ពី​ថៃ​កើត​កូវីដ១៩​កើន​ដល់​៣៣​នាក់ ​ខណៈ​ខ្មែរ​នៅ​ថៃ​១៥៧​នាក់​ក៏​ឆ្លង​ដែរ​

    ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃចំនួន១៥៧នាក់បានឆ្លងកូវីដ១៩ ខណៈករណីឆ្លងកូវីដ១៩លើពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃចូលកម្ពុជាកើនដល់​៣៣ករណី។

    អានបន្ត
  • តុលាការ​ខេត្ត​កំពត​ ឱ្យ​ស៊ើប​អង្កេត​ឡើង​វិញ​លើ​សំណុំ​រឿង​បាក់​អគារ​នៅ​ខេត្ត​កែប​

    សាលាដំបូងខេត្តកំពត នៅព្រឹកថ្ងៃពុធនេះ បានសម្រេច​ឱ្យ​ស៊ើបអង្កេតឡើងវិញលើសំណុំរឿង​បាក់រលំអគារកម្ពស់៧ជាន់​ នៅខេត្តកែប កាលពីមួយ​ឆ្នាំមុន។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo