កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
អ្នកចិញ្ចឹមត្រី មិនទាន់ជឿថា រដ្ឋាភិបាលអាចទប់ស្កាត់ការនាំចូលត្រីបានទេ
ក្រុមអ្នកចិញ្ចឹមត្រី ហាក់មិនមានជំនឿថា វិធានការរបស់រដ្ឋាភិបាល អាចទប់ស្កាត់ការនាំចូលត្រីពីប្រទេសជិតបានប្រសើរនោះទេ។ អ្នកចិញ្ចឹមត្រីលក្ខណៈគ្រួសារជាច្រើន លើកឡើងថា ការចិញ្ចឹមត្រីខាតរាល់ឆ្នាំ បណ្ដាលឲ្យពួកគេបោះបង់មុខរបរនេះចោលអស់ហើយ។ អ្នកជំនាញថា ការប្រកាសទប់ស្កាត់ការនាំចូលត្រីភ្លាមៗ ដោយខ្វះផែនការជាក់លាក់ជាមុននេះ អាចធ្វើឲ្យជួបវិបត្តិខ្វះត្រីបរិភោគ។
អានបន្ត -
ពាណិជ្ជកម្មកម្ពុជា-ថៃ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២០ មានការធ្លាក់ចុះ
ពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជានិងថៃមានការធ្លាក់ចុះចំនួន ២២ ភាគរយគិតចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០២០ បើធៀបទៅនឹងតួលេខប្រចាំឆ្នាំក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ កន្លងទៅ ។ ពាណិជ្ជកម្មទ្វេភាគីសម្រាប់រយៈពេលនេះមានទំហំទឹកប្រាក់ចំនួន ៦,៦ ពាន់លានដុល្លារ ធ្លាក់ចុះពី ៨,៦ ដុល្លារ ពាន់លានដុល្លារនៅឆ្នាំ ២០១៩។ នេះបើយោងតាមស្ថិតិពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។
អានបន្ត -
ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិកើនឡើង៣០% ក្នុងឆ្នាំ២០២០
ក្រសួងបរិស្ថានបានបង្ហាញពីមោទនភាព ដោយកាលពីឆ្នាំ២០០០ កន្លងទៅថ្មីៗនេះ ក្រសួងបានបង្ក្រាបបទល្មើសធនធានធម្មជាតិ មានលទ្ធផលជាវិជ្ជមានច្រើន គឺកើនលើសឆ្នាំ២០១៩ ប្រមាណជា៣០%។ លទ្ធផលដែលក្រសួងបរិស្ថានសម្រេចបានដូច្នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងនេះ បញ្ជាក់ថា ជាការបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការជម្រុញការងារអភិរក្សដ្ឋានកាន់តែប្រសើរឡើង។
អានបន្ត -
កម្ពុជា-វៀតណាម បន្តសហការគ្នាទប់ស្កាត់បទល្មើសឆ្លងដែន
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និង លោក ង៉ូ ស៊ុនលិច រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានបើកកិច្ចប្រជុំជាមួយគ្នា តាមរយៈប្រព័ន្ធវីដេអូ ដើម្បីវាយតម្លៃពីកិច្ចសហប្រតិបត្តិការវិស័យយោធា ក្នុងឆ្នាំ២០២០កន្លងមក និងបង្កើតពិធីសារថ្មីស្តីពីកិច្ចសហប្រតិបត្តិការវិស័យយោធា ក្នុងឆ្នាំ២០២១នេះ។ ក្នុងកិច្ចប្រជុំ ប្រមុខការពារជាតិនៃប្រទេសទាំងពីរ ក៏បានលើកឡើងពីបញ្ហាផ្សេងៗនៅតាមព្រំដែនដែរ។
អានបន្ត -
មេសិទ្ធិមនុស្សកម្ពុជា ស្វាគមន៍ការរិះគន់បញ្ហាសិទ្ធិមនុស្ស ដើម្បីស្ថាបនា តែមិនស្វាគមន៍ការរិះគន់ដែលភ្ជាប់របៀបវារៈនយោបាយឡើយ
(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ក្នុងនាមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកប្រកាសស្វាគមន៍រាល់ការរិះគន់ពីសំណាក់គ្រប់ភាគី ពាក់ព័ន្ធទាំងឡាយ ក្នុងន័យស្ថាបនាវិស័យសិទ្ធិមនុស្ស ក៏ប៉ុន្តែលោកមិនស្វាគមន៍ឡើយរាល់ការរិះគន់គ្រប់រូបភាពណាមួយ ដែលភ្ជាប់នឹងរបៀបវារៈនយោបាយ។
អានបន្ត -
ក្រសួងរ៉ែ អះអាងថា ការដាក់ដេញថ្លៃបូមខ្សាច់នៅកោះកុង និងព្រះសីហនុ ដើម្បីស្ដារផ្លូវទឹកហូរ
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានកំណត់យកទីតាំង៧កន្លែងក្នុងខេត្តកោះកុងនិងព្រះសីហនុ ដែលមានផ្ទៃក្រឡាសរុបជាង២ពាន់ហិកតា ដើម្បីឲ្យក្រុមហ៊ុនក្នុងស្រុកដេញថ្លៃយកសិទ្ធិធ្វើអាជីវកម្មបូមខ្សាច់។ ក្រសួងរ៉ែ អះអាងថា ការដាក់ឲ្យដេញថ្លៃទីតាំងទាំងនេះ ដើម្បីស្ដារផ្លូវទឹកហូរដែលស្ទះដោយល្បាប់ខ្សាច់។ អ្នកតាមដានព្រិត្តិការណ៍សង្គមបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់ជីវៈចម្រុះ និងការលក់អាជ្ញាបណ្ណបូមខ្សាច់ដល់ភាគីទីបី ។
អានបន្ត -
កម្មករនៅរោងចក្រ តៃអ៉ីស្រ៊ី ផ្ទុះការតវ៉ាបិទផ្លូវជាតិ៥ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ទាមទារលក្ខខណ្ឌការងារមួយចំនួន
(ភ្នំពេញ)៖ កម្មករ-កម្មការិនិ ដែលបម្រើការនៅរោងចក្រកាត់ដេរ «តៃអ៉ីស្រ៊ី» នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ បានផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ៥ ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន។
អានបន្ត -
ពលរដ្ឋ ១៤៦គ្រួសារខេត្តព្រះវិហារប្ដឹងក្រុមហ៊ុនរ៉ែមាសរំលោភដីមិនទាន់ទទួលដំណោះស្រាយ
ពលរដ្ឋជាង ១៤៦គ្រួសារ ខេត្តព្រះវិហារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរ៉ែមាស ឌែលខម ខែមបូឌា (Delcom Cambodia) និងក្រុមហ៊ុន គីម ជាធួន គ្រុប (Kim Gia Thuan Group Co., Ltd) នៅមិនទាន់ទទួលបានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។ អ្នកភូមិថា ក្រុមហ៊ុនទាំងនេះ បានប្រើគ្រឿងចក្ររាប់សិបគ្រឿងឈូសឆាយ ដីស្រែចម្ការរបស់ពួកគាត់អស់ស្ទើរទាំងស្រុង ដើម្បីពង្រីកផ្ទៃដីធ្វើអាជីវកម្មរ៉ែមាស។
អានបន្ត -
អ្នកវិភាគថា ចិនកំពុងស្ទង់ជំហរលោក ហ៊ុន ម៉ាណែត ទាក់ទិននិន្នាការយួន និងចិន
អ្នកវិភាគនយោបាយ ដែលកំពុងរស់នៅក្នុងប្រទេសហ្វាំងឡង់ លោក គឹម សុខ មានប្រសាសន៍នៅពីថ្ងៃទី ១២ មករាថា ប្រទេសចិនមិនចង់ឱ្យមេដឹកនាំណាម្នាក់នៅក្នុងប្រទេសកម្ពុជា មានជំហរងាកចេញពីចិនទេ ប្រសិនបើនៅថ្ងៃអនាគតកូនប្រុសច្បងលោក ហ៊ុន សែន ស្នងដំណែងពីឪពុក។
អានបន្ត -
តុលាការកំពូល នឹងប្រកាសសាលដីកាបណ្ដឹងសុំនៅក្រៅឃុំរបស់កញ្ញា ស កណិកា ប្រធានសហជីព នៅចុងខែមករា
តុលាការកំពូល នឹងប្រកាសសាលដីកាបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ប្រធានសហជីពកញ្ញា ស កណិកា នៅចុងខែមករា។ សាច់ញាតិ និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ជំរុញឲ្យមានការដោះលែងកញ្ញា ស កណិកា និងអ្នកជាប់ឃុំផ្សេងទៀត ដោយសារសកម្មភាពតវ៉ាឲ្យដោះលែង លោក រ៉ុង ឈុន។
អានបន្ត -
អាជ្ញាធរខេត្តកោះកុង ចុះអនុវត្តវិធានការរដ្ឋបាល រុះរើសំណង់អនាធិបតេយ្យ ដែលបានសាងសង់ ក្នុងតំបន់ការពារធម្មជាតិស្រុកបូទុមសាគរ
ខេត្តកោះកុង៖ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រាន និងសង់ខ្ទមយ៉ាងអនាធិបតេយ្យ នៅលើដីរដ្ឋតំបន់ឧទ្យានជាតិ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានចុះរុះរើខ្ទមជាច្រើន ក្រោយលួចសាងសង់ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ស្ថិតក្នុងតំបន់ឧទ្យានជាតិ ស្រុកបូទុមសាគរ។
អានបន្ត -
កម្ពុជានាំចូលបន្លែជាង ៣២ម៉ឺនតោន ភាគច្រើនមិនអាចផលិតបាន ខណៈតម្រូវការបន្លែក្នុងស្រុកឆ្នាំ ២០២០ មានជាង ១លានតោន
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា តាមការប៉ាន់ស្មានតម្រូវការបន្លែនៅក្នុងឆ្នាំ២០២០ មានចំនួនសរុបជាង ១លានតោន ខណៈការផ្គត់ផ្គង់បន្លែក្នុងស្រុកមាន ប្រមាណជាង ៧១ម៉ឺនតោន ហើយកម្ពុជាចាំបាច់ត្រូវនាំចូលបន្លែសរុបចំនួនជាង ៣២ម៉ឺនតោនបន្ថែមទៀត ដោយភាគច្រើនជាបន្លែ ដែលកម្ពុជាមិនអាចផលិតបាន។
អានបន្ត -
អ្នកជំនាញនិងអ្នកនយោបាយស្នើឱ្យរដ្ឋអភិវឌ្ឍន៍កន្លែងផ្សេងក្រៅពីបឹង
អ្នកជំនាញទាក់ទងការអភិរក្សធនធានធម្មជាតិក្នុងរាជធានី និង គណបក្សនយោបាយ ស្នើឱ្យរដ្ឋាភិបាលរៀបចំកន្លែងអភិវឌ្ឍន៍លើដីគោកធម្មតា ចៀសវាងការលប់បឹងដើម្បីទុកធ្វើជាអាងរំដោះទឹក ហើយក៏ទុកជាកន្លែងពលរដ្ឋក្រីក្ររស់និងប្រកបរបរចិញ្ចឹមជីវិត។
អានបន្ត -
សាច់ញាតិថា សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំហូបអាហារមិនគ្រប់គ្រាន់នៅពន្ធនាគារព្រៃស
សាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ចូលសួរសុខទុក្ខប្ដីនិងឪពុករបស់ពួកគេនៅរសៀលថ្ងៃទី១២ មករា។ប្រពន្ធជនជាប់ឃុំឱ្យដឹងថា ប្ដីរបស់គាត់មានសភាពស្គមស្គាំងខុសប្រក្រតីដោយសារគ្មានអាហារហូបចុកគ្រប់គ្រាន់នៅក្នុងពន្ធនាគារ។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា មន្ត្រីពន្ធនាគារគួរតែដោះស្រាយរឿងនេះជូនពួកគាត់ជាបន្ទាន់ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពជនជាប់ឃុំ។
អានបន្ត -
ចំណូលពន្ធ-អាករឆ្នាំ២០២០កើនឡើងជិត៤% បើទោះកម្ពុជាជួបវិបត្តិកូវីដ១៩
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានក្នុងឆ្នាំ២០២០ មានចំនួនជិត៣ ០០០លានដុល្លារអាមេរិក ដែលចំនួននេះមានការកើនឡើងជិត៤ភាគរយ បើធៀបនឹងឆ្នាំ២០១៩ បើទោះជាកម្ពុជារងផលប៉ះពាល់ដោយជំងឺកូវីដ១៩ យ៉ាងណាក្តី។
អានបន្ត -
នគរបាលខេត្តមណ្ឌលគិរីប្រាប់ជនជាតិភាគតិចម្នាក់កុំបង្ហោះប៉ះពាល់កិត្តិយសសមត្ថកិច្ច
នគរបាលខេត្តមណ្ឌលគិរី ណែនាំតំណាងជនជាតិដើមភាគតិចម្នាក់ដែលសកម្មក្នុងរឿងការពារដីធ្លីនិងព្រៃឈើ ចៀសវាងការបង្ហោះពាក្យពេចន៍លើបណ្តាញសង្គមហ្វេសប៊ុកដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់សមត្ថកិច្ច ប៉ុន្តែតំណាងជនជាតិដើមភាគតិចរូបនេះចាត់ទុកករណីនេះថាជាការបំបិទសិទ្ធិបញ្ចេញមតិ។
អានបន្ត -
តុលាការខេត្តព្រះសីហនុឃុំខ្លួនតំណាងពលរដ្ឋពាក់ព័ន្ធរឿងជម្លោះដីធ្លីជាមួយអតីតមន្រ្តីម្នាក់
សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចឃុំខ្លួនតំណាងប្រជាពលរដ្ឋម្នាក់នៅសហគមន៍អូរខ្សាច់ ក្នុងស្រុកស្ទឹងហាវ ដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយអតីតមន្ត្រីរាជការមួយរូប។
អានបន្ត -
ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានការកើនឡើង
ប្រទេសកម្ពុជាបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ចំនួន ៦ ០៥៩ លានដុល្លារទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល ១១ ខែឆ្នាំ ២០២០ កើនឡើង ១៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សកម្មភាពនេះឆ្លុះបញ្ចាំងពីចំណុចវិជ្ជមានមួយនៅក្នុងលទ្ធផលនៃការនាំចេញរបស់ប្រទេសកម្ពុជា បើទោះបីមានបញ្ហាប្រឈមនៃជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ។
អានបន្ត -
បវេសនកាលឆ្នាំសិក្សាថ្មី(២០២០-២០២១) ដៃគូអភិវឌ្ឍ ផ្តោតខ្លាំងទៅលើការការពារសុវត្ថិភាពសិស្សពីកូវីដ១៩
ការបើកបវេសនាកាលឆ្នាំសិក្សាថ្មី២០២០-២០២១ នៅថ្ងៃទី១១ ខែមករានេះ ដៃគូអភិវឌ្ឍក្នុងវិស័យអប់រំ បានជំរុញឱ្យអនុវត្តឥរិយាបថការពារសុវត្ថិភាពពីជំងឺកូវីដ១៩។ តាមរយៈការដាក់ចេញនូវយុទ្ធនាការរួមគ្នាមួយក្រោមប្រធានបទ «ការពារខ្លួនឥឡូវនេះ កុំចាំថ្ងៃស្អែក» យុទ្ធនាការនេះ បានអំពាវនាវដល់ អាណាព្យាបាលសិស្សទាំងអស់ ឱ្យនាំកុមារត្រឡប់មកចូលសាលារៀនវិញ និងស្នើឱ្យលោកគ្រូ អ្នកគ្រូរៀបចំបរិស្ថានសាលារៀនឲ្យបានល្អ ដើម្បីការពារសិស្សពីការឆ្លងវីរុសកូវីដ១៩។
អានបន្ត -
បទសម្ភាសន៍៖ ទំព័រហ្វេសប៊ុក Breakthrough បង្កើតឡើងក្នុងគោលដៅលើកទឹកចិត្តនិងជំរុញភាពក្លាហានរបស់ស្ត្រី
សមភាពយេនឌ័រ ជារឿងមួយដែលគេពិភាក្សាជាច្រើនឆ្នាំមកហើយ ដើម្បីជំរុញលើកទឹកចិត្តកុមារីនិងស្ត្រីឱ្យមានភាពក្លាហាន ហ៊ានប្រើប្រាស់នូវសិទ្ធិរបស់ខ្លួន និងចាក់ទម្លុះផ្នត់គំនិតអវិជ្ជមានរបស់សង្គម។
អានបន្ត