កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
លោក ហ៊ុន សែន ផ្ញើសារឱ្យពលរដ្ឋចាត់ទុកទិវា ៧ មករា ក្នុងបេះដូង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារឱ្យពលរដ្ឋខ្មែរចាត់ទុក ថ្ងៃជ័យជំនះ ៧ មករា ក្នុងក្រអៅបេះដូង ដែលប្រជាជនកម្ពុជាបាន រួចផុតពីរបបប្រល័យ ពូជសាសន៍ខ្មែរក្រហម។ មន្ត្រីគណបក្សប្រឆាំងស្នើមេដឹកនាំខ្មែរ ហ៊ាននិយាយការពិតពីប្រវត្តិសាស្ត្រទាក់ទងនឹងព្រឹត្តិការណ៍ ៧ មករា។
អានបន្ត -
លោក សម រង្ស៊ី ថា ការរៃអង្គាសថវិកាពីប្រជាពលរដ្ឋ ដើម្បីយកទៅទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ជារឿងប្រជាភិថុតិសុទ្ធសាធ
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលើកឡើងថា ការរៃអង្គាសថវិកាពីពលរដ្ឋរបស់រដ្ឋាភិបាល ដើម្បីយកទៅទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ជារឿងប្រជាភិថុតិ និងការប្រព្រឹត្តអំពើពុករលួយ។ ឆ្លើយតបនឹងការលើកឡើងរបស់មេបក្សប្រឆាំងនេះ មន្ត្រីរដ្ឋាភិបាលថា សំដីរបស់លោក សម រង្ស៊ី ជាការញុះញង់ឲ្យប្រជាពលរដ្ឋងើបតតាំងនឹងរដ្ឋាភិបាល។
អានបន្ត -
របាយការណ៍ថៃបង្ហាញថា ចំនួនពលរដ្ឋខ្មែរឆ្លងកូវីដនៅថៃកើនដល់១០៨នាក់គិតត្រឹមថ្ងៃពុធ
វ៉ាស៊ីនតោន — ចំនួនពលរដ្ឋខ្មែរដែលត្រូវបានអាជ្ញាធរសុខាភិបាលថៃ រកឃើញថាមានផ្ទុកវីរុសកូវីដ១៩ ក្នុងប្រទេសថៃ បានកើនឡើងដល់ ១០៨ នាក់ហើយ គិតត្រឹមយប់ថ្ងៃពុធ ទី៦ ខែមករានេះ។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយ ស្តីពីស្ថានភាពជំងឺកូវីដ១៩ ក្នុងប្រទេសថៃ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលសាធារណ:របស់ប្រទេសថៃ។
អានបន្ត -
បទសម្ភាសន៍អំពីភាពចម្រូងចម្រាសនៃការផ្ដល់អត្ថន័យលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ថ្ងៃ ៧ មករា
ព្រឹត្តិការណ៍ ៧មករា រហូតមកដល់ពេលនេះ មានរយៈជាង ៤០ឆ្នាំមកហើយ ក៏ប៉ុន្តែរឿងរ៉ាវជុំវិញ ៧ មករានេះ នៅតែស្ថិតក្នុងភាពចម្រូងចម្រាសនៅឡើយក្នុងសង្គមខ្មែរ។ គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចផ្ដាច់មុខជាច្រើនឆ្នាំមកហើយនោះ បានឲ្យអត្ថន័យផ្ទុយគ្នា ពីគណបក្សប្រឆាំង និងអ្នកសិក្សាប្រវត្តិសាស្ត្រ ព្រមទាំងពលរដ្ឋមួយចំនួន ដែលនិយមតាមដានបញ្ហាសង្គម។
អានបន្ត -
វិស័យកាត់ដេរ៖ ការកម្មង់ និងផលិតបានផ្តោតមកកម្ពុជាខណៈភូមា និងឥណ្ឌា គ្រប់គ្រងកូវីដមិនបានល្អ
វិស័យកាត់ដេរនៅកម្ពុជាហាក់ដូចជាមានភាពអំណោយផលគួរសម បើទោះណាជាប្រទេសកម្ពុជាទទួលរងនូវឥទ្ធិពលនៃជំងឺកូវីដ១៩ក៏ដោយ។ ការដែលបង្ហាញពីភាពប្រសើរឡើងនៃវិស័យកាត់ដេរនៅពេលនេះ គឺដោយសារតែការកម្មង់ផលិតផលកាត់ដេរមួយរយៈចុងក្រោយនេះ ត្រូវបានបង្វែរពីប្រទេសឥណ្ឌា និងភូមា ដោយសារប្រទេសទាំងនេះ គ្រប់គ្រងកូវីដ១៩មិនបានល្អ។
អានបន្ត -
មេធាវីថា តុលាការកំពុងបំពានសិទ្ធិលោក កឹម សុខា ដោយការផ្អឹបទុកសំណុំរឿង
មេធាវីការពារក្តីឱ្យលោក កឹម សុខា រិះគន់តុលាការក្រុងភ្នំពេញ ដែលបន្តអូសបន្លាយសំណុំរឿងមេបក្សប្រឆាំងរូបនេះ ដោយមិនព្រមកំណត់ថ្ងៃជំនុំជម្រះជាថ្មី ក្នុងរយៈពេលជាច្រើនខែមកនេះ។ អ្នកវិភាគថា ការផ្អឹបទុកសំណុំរឿងលោក កឹម សុខា ធ្វើឱ្យគណបក្សកាន់អំណាចចំណេញច្រើនខាងនយោបាយ។
អានបន្ត -
គ្រួសារ និងសង្គមស៊ីវិលស្នើតុលាការត្បូងឃ្មុំដោះលែងតំណាងកសិករលោក ផុន សុផល វិញ
ភរិយា និងមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា សមត្ថកិច្ចចាប់ឃុំខ្លួនសកម្មជន និងជាតំណាងកសិករ លោក ផុន សុផល ដាក់ពន្ធនាគារ គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន។ ពួកគាត់ស្នើតុលាការដោះលែងតំណាងកសិកររូបនេះឱ្យមានសេរីភាពវិញ ព្រោះសកម្មភាពរបស់លោកដែលជួបជុំគ្នាចែកអង្ករ និងអាវសិទ្ធិមនុស្ស១០ធ្នូ មិនមែនជាទង្វើខុសច្បាប់ ដែលបង្កឱ្យមានភាពវឹកវរក្នុងសង្គមនោះទេ។
អានបន្ត -
រដ្ឋាភិបាលសម្រេចលុបអនុក្រឹត្យនៃការកាត់ផ្ទៃបឹងតាមោក ២ កន្លែង ដែលជាថ្នូរឱ្យក្រុមហ៊ុន
ភ្នំពេញៈ ទីស្តីការគណៈរដ្ឋមន្ត្រីសម្រេចនិរាករណ៍អនុក្រឹត្យនៃការកាត់ផ្ទៃបឹងតាមោកចំនួន ២ កន្លែង ដែលមានផ្ទៃដីប្រមាណ ៣០ ហិកតា ដែលជាថ្នូរសម្រាប់ការដោះដូរទីតាំងរបស់ក្រសួង និងស្ថាប័នមួយចំនួនជំនួសវិញនោះ បន្ទាប់ពីមានការបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អានបន្ត -
ក្រុមមេធាវីសុំឱ្យក្រសួងយុត្តិធម៌អន្តរាគមន៍ទៅតុលាការក្រុងភ្នំពេញឱ្យឆាប់បន្តសវនាការលោកកឹម សុខាឡើងវិញ
បន្ទាប់ពីបរាជ័យក្នុងការស្នើសុំនៅសាលាដំបូងរាជធានីភ្នំពេញជាបន្តបន្ទាប់ ក្រុមមេធាវីលោកកឹម សុខា បានដាក់លិខិតស្នើសុំដល់ក្រសួងយុត្តិធម៌តែម្តងកាលពីចុងខែធ្នូថ្មីៗនេះ ដើម្បីជំរុញឱ្យតុលាការបើកសវនាការលោកកឹម សុខា ឡើងវិញឱ្យបានឆាប់។ ប៉ុន្តែក្រសួងយុត្តិធម៌បានអះអាងថា ខ្លួនពុំមានសិទ្ធិទៅបង្គាប់បញ្ជាឱ្យតុលាការធ្វើអ្វីៗបានឡើយ ព្រោះរាល់ការសម្រេចបើក ឬបន្តផ្អាកសវនាការ គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម។
អានបន្ត -
រដ្ឋាភិបាលនិរាករលើលិខិតសំណើមួយចំនួនដែលសុំកាត់ផ្ទៃបឹងតាមោក៣០ហិកតា
រដ្ឋាភិបាលសម្រេចនិរាករឬបដិសេធលើលិខិតសំណើមួយចំនួនដែលស្នើសុំកាត់ឆ្វៀលផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ប្រមាណ៣០ហិកតា សម្រាប់សាងសង់អគាររដ្ឋ ខណៈរដ្ឋាភិបាលក៏សម្រេចដោះដូរទីតាំងក្រសួងស្ថាប័នមួយចំនួនផងដែរ។
អានបន្ត -
តំណាងជនជាតិដើមភាគតិចម្នាក់នឹងចូលបំភ្លឺ ក្រោយស្នងការខេត្តមណ្ឌលគិរីកោះហៅរឿងបង្ហោះសាររិះគន់
តំណាងជនជាតិដើមភាគតិចម្នាក់ដែលសកម្មក្នុងរឿងដីធ្លីនិងព្រៃឈើ គ្រោងទៅឆ្លើយបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃពុធស្អែក តាមការកោះហៅរបស់សមត្ថកិច្ចខេត្ត ពាក់ព័ន្ធនឹងករណីបង្ហោះសាររិះគន់រឿងទប់ស្កាត់បទល្មើសធនធានធម្មជាតិលើបណ្ដាញសង្គម។
អានបន្ត -
សង្គមស៊ីវិលថាក្នុងឆ្នាំ២០២០ មនុស្សប្រមាណ៥០នាក់ត្រូវចាប់ខ្លួនដោយសារការបញ្ចេញមតិ
កុ្រមអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស ឱ្យដឹងថា រយៈពេល១ឆ្នាំកន្លងមក មានសកម្មជនដីធ្លី បរិស្ថាន នយោបាយ និងសកម្មជនផ្សេងៗ ប្រហែល៥០នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននិងចោទប្រកាន់នៅតុលាការ ដោយសារការបញ្ចេញមតិរបស់ពួកគេ។
អានបន្ត -
ស៊ុន ណារិន
ភ្នំពេញ — អាជ្ញាធរខ្មែរក្នុងខេត្តជាប់ព្រំដែនប្រទេសថៃ ឲ្យដឹងថាពលករខ្មែរសរុបជាង៥ពាន់នាក់បានចូលមកកម្ពុជា ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ខណៈប្រទេសថៃកំពុងប្រឈមខ្លាំងនឹងការរាតត្បាតជំងឺកូវីដ១៩។
អានបន្ត -
អ្នកច្បាប់ និងមន្រ្តីអង្គការសង្គមស៊ីវិល ថាក្រសួងយុត្តិធម៌ នៅសល់កិច្ចការច្រើនទៀត ដែលត្រូវធ្វើដើម្បីកែទម្រង់ប្រព័ន្ធយុត្តិធម៌
អ្នកច្បាប់ និងមន្រ្តីអង្គការសង្គមស៊ីវិល ថាក្រសួងយុត្តិធម៌ នៅសល់កិច្ចការច្រើនទៀត ដែលត្រូវធ្វើជាចាំបាច់ ដើម្បីកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ការលើកឡើងនេះ គឺស្របពេលដែលមានការកែទម្រង់ខ្លះ ផ្នែកកិច្ចការតុលាការ ក្រោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី ចូលកាន់តំណែង។
អានបន្ត -
តុលាការខេត្តបាត់ដំបងសម្រេចឃុំខ្លួនលោក ចាន់ យ៉េត ពីបទឆបោក
តុលាការខេត្តបាត់ដំបង បានសម្រេចឃុំខ្លួន លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ នៅក្នុងពន្ធនាគារពីបទ ឆបោក និងញុះញង់ប្រជាពលរដ្ឋឱ្យបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
អានបន្ត -
រាជរដ្ឋាភិបាលសម្រេចលុបចោលលិខិតមួយចំនួនដែលកាត់ផ្ទៃបឹងតាមោក
រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៤ ខែមករា ម្សិលមិញបាន សម្រេចនិរាករលិខិតអនុញ្ញាត កាត់ដីចំនួនជាង៣០ហិកតានៅបឹងតាមោក ក្រោយពីមានបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ អង្គការសង្គមស៊ីវិលដែលឃ្លាំងមើលការលុបបឹងនៅជុំវិញរាជធានីភ្នំពេញចាត់ទុកថា នេះជាចំណុចល្អ តែទាមទារឲ្យរដ្ឋាភិបាលបង្ហាញមូលហេតុ។
អានបន្ត -
សាច់ញាតិសកម្មជនបក្សប្រឆាំង និងតំណាងកសិករដែលអាជ្ញាធរចាប់ខ្លួនស្នើឱ្យដោះលែងសាច់ញាតិពួកគេ
សាច់ញាតិរបស់សកម្មជនបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួន និងមេធាវីការពារក្ដី លើកឡើងថា សកម្មជននយោបាយ និងសកម្មជនសង្គមទាំងនោះ មិនបានប្រព្រឹត្តល្មើសច្បាប់ដូចការចោទប្រកាន់ឡើយ និងស្នើឱ្យដោះលែងអ្នកទាំងនោះឱ្យមានសេរីភាពឡើងវិញ។ ការលើកឡើងនេះ ខណៈសកម្មជនគណបក្សង្គ្រោះជាតិ និងតំណាងកសិករ យ៉ាងតិច១១រូបត្រូវអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅឃុំក្នុងពន្ធនាគារ កាលពីសប្ដាហ៍មុន។
អានបន្ត -
ភរិយាលោក គង់ ម៉ាស់ ថាមានគេលួចផ្ញើសារចេញ ពីគណនីហ្វេសប៊ុករបស់ប្តីលោកស្រី ដែលកំពុងជាប់ឃុំ
ភរិយាសកម្មជនគណបក្សសង្គ្រោះជាតិ អំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលជាមិត្តភក្តិរបស់ប្តីលោកស្រីគឺលោក គង់ ម៉ាស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះគណនីហ្វេសប៊ុកផ្ទាល់ខ្លួនចំនួនពីររបស់ប្តីលោកស្រី ត្រូវគេលួចយកទៅប្រើប្រាស់ តាំងពីសមត្ថកិច្ចបានដកហូតទូរស័ព្ទដៃពីរគ្រឿងរបស់លោក គង់ ម៉ាស់ មកម្ល៉េះ។
អានបន្ត -
មួយឆ្នាំក្រោយបាក់អគារនៅខេត្តកែប កម្មកររងគ្រោះមិនទាន់បានសំណងតាមផ្លូវច្បាប់
ភ្នំពេញ — អ្នកការពារសិទ្ធិកម្មករក្នុងវិស័យសំណង់ លើកឡើងថា មិនទាន់មានយុត្តិធម៌តាមផ្លូវច្បាប់នៅឡើយទេសម្រាប់កម្មករដែលរងគ្រោះពីការបាក់អគារក្នុងខេត្តកែបកាលពីមួយឆ្នាំមុន ក្រៅពីទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ពីរដ្ឋាភិបាល និងសប្បុរសជន។
អានបន្ត -
បុរសខ្មែរម្នាក់លះបង់ពេលផ្ទាល់ខ្លួនជួយការពារសិទ្ធិពលករខ្មែរនៅថៃដោយមិនគិតប្រាក់កម្រៃ
ពលរដ្ឋខ្មែរម្នាក់ចំណាយពេលវេលាផ្ទាល់ខ្លួនអស់ច្រើនឆ្នាំមកហើយ ដើម្បីជួយការពារសិទ្ធិដល់ពលករខ្មែរដែលរងគ្រោះដោយថៅកែរំលោភបំពានសិទ្ធក្នុងពេលធ្វើការនៅប្រទេសថៃ។ យុវជនរូបនេះ ជួយពលករខ្មែរដោយមិនគិតប្រាក់កម្រៃ ដោយសារលោកឃើញពលករខ្មែរជាច្រើននាក់ត្រូវថៅកែថៃធ្វើបាបជាបន្តបន្ទាប់ដោយមិនទទួលបានយុត្តិធម៌ឡើយ។ តើយុវជនរូបនេះ ធ្វើការងារបែបណាខ្លះជួយដល់ពលករខ្មែរ?
អានបន្ត