កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
ក្រសួងយុត្តិធម៌ផ្សព្វផ្សាយសាលក្រមគំរូចំនួន ៤៤ ដើម្បីឱ្យសាធារណជនអាចសិក្សាស្រាវជ្រាវ
ភ្នំពេញៈ ក្រសួងយុត្តិធម៌បានផ្សព្វផ្សាយសាលក្រមរដ្ឋប្បវេណីគំរូចំនួន ៤៤ នៅលើគេហទំព័ររបស់ខ្លួនចាប់ពីថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២០ ដើម្បីឱ្យសាធារណជនអាចសិក្សាស្រាវជ្រាវ និងយកជាគំរូ។ ការផ្សព្វផ្សាយសាលក្រមគំរូនេះធ្វើឡើងដោយមានកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនហៅកាត់ថា JICA។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌។
អានបន្ត -
សាច់ញាតិ និងជនរងគ្រោះរំលឹកខួប៧ឆ្នាំនៃការបង្ក្រាបដោយហិង្សានៅផ្លូវវ៉េងស្រេង
ជនរងគ្រោះ និងសាច់ញាតិ ប្រារព្ធខួប៧ឆ្នាំនៃព្រឹត្តិការណ៍បង្ក្រាបដោយហិង្សានៅរោងចក្រយ៉ាកជីន (Yak Jin Cambodia) និងនៅតាមផ្លូវវ៉េងស្រេងដែលបណ្ដាលឱ្យកម្មកររោងចក្រ៤នាក់ស្លាប់ ម្នាក់បាត់ខ្លួន ហើយកម្មករ និងអ្នកការពារសិទ្ធិមនុស្សជាច្រើននាក់ទៀតរងរបួសព្រមទាំងត្រូវជាប់ពន្ធនាគារទៀតផង។ ជនរងគ្រោះ និងមន្ត្រីសិទ្ធិមនុស្ស ទាមទារឱ្យរដ្ឋាភិបាល នាំខ្លួនទាហាន ឬកម្លាំងសមត្ថកិច្ច ដែលប្រើកាំភ្លើងបាញ់សម្លាប់កម្មករមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ និងសំណងដល់ជនរងគ្រោះ។
អានបន្ត -
កម្ពុជារកឃើញករណីជំងឺកូវីដ១៩ ២ករណីទៀតលើពលករមកពីប្រទេសថៃ នៅថ្ងៃទី០៣ មករា
ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ២ករណីទៀត លើស្ត្រីខ្មែរជាពលករមកពីប្រទេសថៃ និងប្រកាសបកស្រាយអំពីករណីបុរសម្នាក់ជាពលករម្នាក់ស្លាប់ក្នុងពេលកំពុងធ្វើចត្តាឡីស័ក។ មន្ត្រីសង្គមស៊ីវិល ស្នើសុំឱ្យក្រសួងសុខាភិបាល ប្រុងប្រយ័ត្នអំពីការឆ្លងរាតត្បាតក្នុងសហគមន៍ និងបង្ហាញរបាយការណ៍អំពីករណីស្លាប់នោះឱ្យបានលំអិតជាងនេះបន្ថែមទៀត។
អានបន្ត -
ភរិយាសកម្មជនបក្សប្រឆាំងចាត់ទុកការចាប់ខ្លួនស្វាមីថា «អយុត្តិធម៌» ខណៈថ្នាក់ដឹកនាំប្រកាសវិលចូលស្រុក
ភ្នំពេញ — ភរិយារបស់សកម្មជនបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អះអាងថាស្វាមីរបស់ពួកគេត្រូវចាប់ខ្លួន ដោយអយុត្តិធម៌ ហើយពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលជួបស្វាមីក្នុងពន្ធនាគារនោះទេ។
អានបន្ត -
សាច់ញាតិជនរងគ្រោះដោយការបាក់អគារនៅកែបចង់ឃើញយុត្តិធម៌សម្រាប់ជនរងគ្រោះ
ថ្ងៃទី០៣ មករា ជាខួប១ឆ្នាំ នៃការបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប បណ្ដាលឱ្យផ្ទាំងថ្មសង្កត់ កម្មករសំណង់ និងប្រពន្ធកូនរបស់កម្មករចំនួន ៣៦នាក់ ស្លាប់ ២៩នាក់រងរបួស។ សាច់ញាតិជនរងគ្រោះថា ១ឆ្នាំមកនេះ ពួកគេមិនទាន់ទទួលបានយុត្តិធម៌ទេ។ អ្នកឃ្លាំមើលសិទ្ធិកម្មករសំណង់ ជំរុញឱ្យតុលាការពន្លឿនបើកសវនាការ និងផ្ដល់យុត្តិធម៌ ក្នុងសំណុំរឿងនេះ។
អានបន្ត -
ឃុំខ្លួនតំណាងសហគមន៍កសិករ ក្រោយចាប់នៅខេត្តព្រះសីហនុ
ត្បូងឃ្មុំៈ មន្ត្រីនគរបាលខេត្តត្បូងឃ្មុំបានឱ្យដឹងថា បុរសម្នាក់ជាតំណាងសហគមន៍កសិករត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំឃុំខ្លួនក្នុងពន្ធនាគារខេត្តក្នុងថ្ងៃតែមួយ បន្ទាប់ពីសមត្ថកិច្ចតាមចាប់ខ្លួនបាននៅខេត្តព្រះសីហនុពីថ្ងៃទី ៣០ ធ្នូពាក់ព័ន្ធករណីមិនគោរពបម្រាមអាជ្ញាធរដែលមិនឲ្យជួបជុំគ្នាក្នុងទិវាសិទ្ធិមនុស្ស ១០ ធ្នូ ប្រព្រឹត្តនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
អានបន្ត -
លោក អ៊ូ ច័ន្ទរ័ត្ន៖គណបក្សនយោបាយថ្មីនឹងបង្ហាញឈ្មោះផ្លូវការក្រោយថ្ងៃ១៧មករា
គណបក្សនយោបាយថ្មីមួយរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អាចនឹងត្រូវបង្ហាញឈ្មោះជាផ្លូវការនៅក្រោយថ្ងៃទី១៧ មករា ២០២១ ខាងមុខនេះ។ ការពន្យាពេលនៃការបង្កើតគណបក្សថ្មីរបស់លោក អ៊ូ ច័ន្ទរ័ត្ន គឺដោយសារតែ គម្រោងមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រឆាំងដឹកនាំដោយលោកស្រី មួរ សុខហួរ ត្រូវបានពន្យាពេល។
អានបន្ត -
រឹតបន្ដឹងតាមច្រក និងការធ្វើចត្តាឡីស័ក ខណៈរកឃើញអ្នកឆ្លងកូវីដ ១៦ នាក់
ភ្នំពេញៈ អាជ្ញាធរខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ និងស្ថាប័នពាក់ព័ន្ធកំពុងបង្កើនការរឹតបន្តឹងថែមទៀតនៅកន្លែងធ្វើចត្តាឡីស័ក និងតាមច្រករបៀង និងច្រកខុសច្បាប់ ដើម្បីចៀសវាងកុំឱ្យពលករណាម្នាក់ចូលមកដោយមិនបានពិនិត្យ និងធ្វើចត្តាឡីស័ក ខណៈមានពលករខ្មែរដែលវិលត្រឡប់មកពីថៃចំនួន ១៦ នាក់ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ ១៩។
អានបន្ត -
មាតុភូមិនិវត្តន៍របស់លោកស្រី មូរ សុខហួរ ត្រូវជួបឧបសគ្គដោយពុំទាន់បានទិដ្ឋាការប្រភេទ K
ភ្នំពេញ — មកទល់ថ្ងៃទី៤ខែមករានេះ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ អះអាងថាខ្លួនពុំទាន់ទទួលបានទិដ្ឋាការពិសេសដែលចាំបាច់ ដើម្បីវិលចូលកម្ពុជាបាននៅឡើយទេ។
អានបន្ត -
សាច់ញាតិនិងអ្នករបួសក្នុងព្រឹត្តិការណ៍នៅវេងស្រេងទាមទារធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌
សាច់ញាតិអ្នកស្លាប់ និងអតីតអ្នកជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ដោយសារព្រឹតិ្តការណ៍បង្ក្រាបពេលកម្មករទាមទារដំឡើងប្រាក់ឈ្នួលកាលពី៧ឆ្នាំមុន ទាមទារឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដើម្បីទទួលបានយុត្តិធម៌ខ្លួនឯង និងសង្គមជាតិទាំងមូល។
អានបន្ត -
អ្នករងគ្រោះដោយការបង្ក្រាបនៅមុខរោងចក្រយ៉ាកជីន និងផ្លូវវ៉េងស្រេង ថា យុត្តិធម៌នៅជើងមេឃ
ក្រុមសកម្មជនសិទ្ធិមនុស្ស និងកម្មករដែលរងគ្រោះក្នុងព្រឹត្តិការណ៍បង្ក្រាបហិង្សារបស់កងកម្លាំងចម្រុះរដ្ឋាភិបាល នៅមុខរោងចក្រយ៉ាកជីន (Yak Jin Cambodia) និងនៅផ្លូវ វ៉េង ស្រេង កាលពី ៧ឆ្នាំមុន អះអាងថា ពួកគាត់នៅតែមិនអាចបំភ្លេចការឈឺចាប់បានឡើយ ខណៈយុត្តិធម៌នៅឆ្ងាយដូចជើងមេឃ។ មន្ត្រីសិទ្ធិមនុស្សយល់ថា ការបណ្ដែតបណ្ដោយឱ្យសមត្ថកិច្ចវាយដំ និងបាញ់សម្លាប់កម្មករ ហើយគ្មានទោសពៃរ៍នោះ ជាគំរូដ៏អាក្រក់នៅក្នុងសង្គម ហើយរដ្ឋាភិបាលនឹងនៅតែរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ។
អានបន្ត -
ពលករម្នាក់បានស្លាប់ក្នុងអំឡុងពេលធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ នៅខេត្តត្បូងឃ្មុំ
ពលករម្នាក់បានស្លាប់ក្នុងអំឡុងពេលធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅក្នុងខេត្តត្បូងឃ្មុំ។
អានបន្ត -
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិលើកពេលវិលចូលស្រុកពីថ្ងៃទី៤ ទៅថ្ងៃទី១៥ មករាវិញ
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិសម្រេចលើកពេលនៃការធ្វើមាតុភូមិនិវត្តន៍ជាលើកទី២ ពីថ្ងៃទី៤ ទៅថ្ងៃទី១៥ មករា វិញ ដើម្បីរកជើងយន្តហោះថ្មី ខណៈជើងយន្តគ្រោងមកថ្ងៃទី៤ មករា ខាងមុខត្រូវក្រុមហ៊ុនផ្អាកដោយបញ្ហាជំងឺកូវីដ-១៩។ អ្នកនាំពាក្យគណបក្សកាន់អំណាចចំអកថា ថ្នាក់ដឹកនាំគណបក្សមិនហ៊ានចូលស្រុកតាមការសន្យាឡើយ ទើបបានលើកពេលម្ដងហើយម្ដងទៀត។
អានបន្ត -
លោកសុខ ឥសាន៖ខួប៧មករាឆ្នាំនេះ ទោះមិនធ្វើនៅថា្នក់ជាតិ តែអាចមានការប្រារព្ធអបអរតូចៗនៅមូលដ្ឋាន
ការប្រារព្ធមីទ្ទីងរំឭកខួបជ័យជម្នះ៧ មករានៅក្នុងឆ្នាំ២០២១នេះ ត្រូវបានគណបក្សប្រជាជនកម្ពុជាប្រកាសមិនធ្វើដូចរាល់ឆ្នាំទេក្នុងន័យបង្ការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ នេះ គឺជាលើកទី១ហើយដែលគណបក្សកាន់អំណាចបានសម្រេចមិនធ្វើពិធីប្រារព្ធថ្ងៃជ័យជម្នះលើរបបខ្មែរក្រហម៧ មករានេះ។ ប៉ុន្តែ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សបានគូសបញ្ជាក់ថា បើទោះបីនៅថ្នាក់ជាតិមិនរៀបចំការប្រារព្ធអបអរមែន តែនៅថ្នាក់មូលដ្ឋាន អាចនឹងមានការជួបជុំគ្នាអបអរបន្តិចបន្តួចដែរនៅថ្ងៃទី០៧ ខែមករានេះ។
អានបន្ត -
លោក ហ៊ុន សែន បញ្ជាឲ្យត្រួតពិនិត្យពលករខ្មែរឆ្លងពីថៃឲ្យហ្មត់ចត់ ខណៈពលករ១៤នាក់ឆ្លងកូវីដ១៩
ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឲ្យកម្លាំងទាំងអស់ចាត់វិធានការតឹងរ៉ឹងនៅតាមព្រំដែន ដើម្បីធានាថា ពលករខ្មែរមិនរត់គេចពីការយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩។
អានបន្ត -
ក្រសួងយុត្តិធម៌៖ សំណុំរឿងព្រហ្មទណ្ឌជាង៣ម៉ឺន៥ពាន់ករណី ត្រូវបានដោះស្រាយនៅក្នុងរយៈពេល២២២ថ្ងៃ
ក្នុងរយៈពេល២២២ថ្ងៃនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការសាលាដំបូងរាជធានី/ខេត្ត មានសំណុំរឿងព្រហ្មទណ្ឌចំនួន ៣៥១០០ករណី ស្មើនឹង៨៩% ត្រូវបានដោះស្រាយបញ្ចប់ ទាំងនៅក្នុងដំណាក់កាលអយ្យការ ដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះ។ តាមគម្រោង គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការនៃក្រសួងយុត្តិធម៌ នឹងបិទបញ្ចប់យុទ្ធនាការនេះ នៅត្រឹមថ្ងៃទី ១៨ ឧសភា ឆ្នាំ២០២១ខាងមុខ។
អានបន្ត -
រយៈពេល ២២២ថ្ងៃ សំណុំរឿងព្រហ្មទណ្ឌចាស់៩៥% និងថ្មី៧៣% ត្រូវបានដោះស្រាយបញ្ចប់
ក្រសួងយុត្តិធម៌បាន ឱ្យដឹងថា រយៈពេល ២២២ថ្ងៃ សាលាដំបូងរាជធានី-ខេត្ត និងអយ្យអមសាលាដំបូងទូទាំងប្រទេស បានដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌចាស់បានប្រមាណ ៩៥% នៃសំណុំរឿងសរុបក្នុងដំណាក់កាលជំនុំជម្រះ និងសំណុំរឿងព្រហ្មទណ្ឌថ្មីបានប្រមាណ ៧៣%។
អានបន្ត -
LDP មិនទទួលយកលទ្ធផលចុះឈ្មោះអ្នកបោះឆ្នោត ខណៈការបិទផ្សាយធ្វើនៅថ្ងៃនេះ
ភ្នំពេញៈ គណបក្សសម្ព័ន្ធដើម្បីប្រជាប្រជាធិបតេយ្យ (LDP) ចាត់ទុកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំនេះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ថា មិនមានតម្លាភាព មិនមានភាពត្រឹមត្រូវ និងមិនមានយុត្តិធម៌ ខណៈ គ.ជ.ប បិទផ្សាយជាសាធារណៈ និងជាផ្លូវការនូវបញ្ជីឈ្មោះនៅថ្ងៃនេះ។
អានបន្ត -
កម្ពុជាគ្រោងចំណាយជិត $៥០០ លាន សម្រាប់ផែនការអប់រំបណ្តុះបណ្តាលបច្ចេកទេស
ភ្នំពេញៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រោងចំណាយទឹកប្រាក់សរុបជិត ៥០០ លានដុល្លារ សម្រាប់ផែនការអភិវឌ្ឍន៍គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរយៈពេល ៥ ឆ្នាំ (២០២១-២០២៥) ដោយផ្ដោតលើយុទ្ធសាស្ត្រចំនួន ៤។ នេះបើយោងតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដែលបានបង្ហោះសារនៅលើហ្វេសប៊ុកកាលពីថ្ងៃទី ៣០ ខែធ្នូ។
អានបន្ត -
តុលាការសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំ ពាក់ព័ន្ធបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញបានប្រកាសសាលក្រមដោយសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិឱ្យជាប់ពន្ធនាគារសរុបចំនួន ៤ ឆ្នាំ និងពិន័យជាប្រាក់ ៨ លានរៀល ព្រមទាំងបង្គាប់ឱ្យសងជំងឺចិត្តដើមបណ្តឹង (មេធាវីរដ្ឋាភិបាល) ២ ពាន់លានរៀលពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
អានបន្ត