កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
កម្មកររោងចក្រ២ ព្រមានដើរហែក្បួនតាមដងផ្លូវ ខណៈដំណោះស្រាយវិវាទការងារពួកគេបន្តពន្យាពេល
កម្មករកម្មការិនីបម្រើការងារនៅរោងចក្រ ឌីកនើធី នីតធើរ លីមីតធីត (Dignity Knitter Limited) និងរោងចក្រ អ៊ីខូបេស (Eco Base) ស្ថិតក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមានដើរហែរក្បួនតាមផ្លូវសាធារណៈ បើសិន វិវាទការងារក្នុងរោងចក្រទាំងពីរនេះនៅបន្តអូសបន្លាយ ប៉ុន្តែអាជ្ញាធរថាកំពុងខិតខំដោះស្រាយបញ្ចប់ហើយ។
អានបន្ត -
មុនចូលឆ្នាំថ្មី៖គណបក្ស និងអ្នកនយោបាយខ្មែរចាប់ផ្តើមចេញសារជូនពរដល់ពលរដ្ឋខ្មែរឱ្យជួបក្តីសុខ និងជៀសផុតកូវីដ
នៅប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ឆ្នាំ២០២០នឹងក្លាយជាឆ្នាំចាស់ផ្លាស់ដោយឆ្នាំថ្មី២០២១។ នៅថ្ងៃចុងក្រោយនៃឆ្នាំ២០២០នេះ គណបក្ស និង អ្នកនយោបាយនៅកម្ពុជាបានចេញសារជូនពរដល់ប្រជាពលរដ្ឋខ្មែរនៅលើទំព័រហ្វេសប៊ុករបស់ពួកគេ។ សារទាំងនេះ គឺបួងសួងសុំឱ្យពលរដ្ឋខ្មែរជួបប្រទះសេចក្តីសុខ ជៀសផុតពីជំងឺរាតត្បាតកូវីដ១៩ និង បួងសួងសុំឱ្យឆ្នាំថ្មីនាំឱ្យខ្មែរមានសាមគ្គីភាព និងឯកភាពជាតិជាដើម។
អានបន្ត -
លោក សម រង្ស៊ី មិនខ្វល់ពីរឿងតុលាការកាត់អោយជាប់ពន្ធនាគារបទញុះញង់២ករណីទៀត
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិថាលោកមិនចាប់អារម្មណ៍នឹងការផ្តន្ទាទោសលោកអោយជាប់ពន្ធនាគារ ដោយតុលាការក្រុងភ្នំពេញនោះទេ ដោយលោកថាតុលាការបានធ្វើតាមបញ្ជាអ្នកនយោបាយ។
អានបន្ត -
ប្រជាសហគមន៍មួយនៅក្រចេះថាសកម្មភាពកាប់ឈើក្នុងតំបន់នៅតែបន្តកើតមាន
ស្រុកសំបូរ ខេត្តក្រចេះ៖ លោក សាន ដែន តែងតែដើរចូលក្នុងព្រៃសហគមន៍ ដើម្បីរកចុងផ្តៅមកធ្វើជាបន្លែសឹងតែរៀងរាល់សប្តាហ៍។ លោកប្រាប់ថា កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅនៅពេលដែលលោកដើរជិតដល់ច្រកចូលព្រៃសហគមន៍ លោកឮសំឡេងម៉ាស៊ីនអារឈើល្វើយៗចេញពីព្រៃនោះ។
អានបន្ត -
តុលាការបើកសវនាការលើអតីតសកម្មជនបក្សប្រឆាំង ពាក់ព័ន្ធផែនការវិលត្រឡប់របស់លោក សម រង្ស៊ី
ភ្នំពេញ — ការបង្កើតចលនាសង្គ្រោះជាតិ និងផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង បានក្លាយជាចំណុចស្នូលនៃការសួរដេញដោលរបស់តុលាការរាជធានីភ្នំពេញ ទៅលើអតីតសកម្មជននិងអ្នកគាំទ្រគណបក្ស កាលពីព្រឹកថ្ងៃអង្គារនេះ។
អានបន្ត -
មេធាវីការពារក្តីស្នើឲ្យតុលាការអន្តរាគមន៍លើសុពលភាពលិខិតឆ្លងដែនរបស់មន្រ្តីអតីតបក្សប្រឆាំង
គិតមកទល់ពេលនេះ សវនាការជំនុំជម្រះលើសំណុំរឿងរួមគំនិតក្បត់លើមន្ដ្រីអតីតបក្សសង្រ្គោះជាតិ បានប្រព្រឹត្តទៅចំនួន៣ដងរួចមកហើយ។ លោកសំ សុខគង់ មេធាវីការពារក្តីឲ្យមន្ដ្រីអតីតបក្សប្រឆាំង បានរំឭកពី សវនាការនៅថ្ងៃទី២៩ធ្នូម្សិលម្សិញ ថាប្រពឹត្តទៅដោយមិនទាន់ពេញលេញ ដោយពុំមានវត្តមានជនត្រូវចោទទាំងអស់ចូលរួម។ សម្រាប់លោក សំ សុខគង់ តុលាការគួរជួយអន្តរាគមន៍លើការផ្តល់សុពលភាពលើលិខិតឆ្លងដែនដល់ក្រុមមន្រ្តីអតីតបក្សប្រឆាំងនៅក្រៅប្រទេស ដើម្បីឲ្យពួកគេអាចចូលមកស្រាយបំភ្លឺ និងតតាំងដោយតម្លាភាពនៅក្នុងសវនាការ។
អានបន្ត -
LDPនឹងបង្ហាញភាពមិនប្រក្រតីក្នុងដំណើរការចុះឈ្មោះបោះឆ្នោតជិត២ពាន់ទំព័រទៅកាន់ស្ថានទូតបរទេសនៅកម្ពុជា
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)បានរៀបចំធ្វើរបាយការណ៍ស្តីពីភាពមិនប្រក្រតីដែលខ្លួនបានរកឃើញនៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០កម្រាស់ដល់ទៅជិត២ពាន់ទំព័រ។ នៅក្នុងសន្និសិទសារព័ត៌មាននៅព្រឹកថ្ងៃពុធនេះ តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានប្រកាសថា នឹងដាក់ឯកសារទាំងនេះទៅកាន់ស្ថានទូតបរទេសនៅកម្ពុជា ដើម្បីបកអាក្រាតពីភាពមិនត្រឹមត្រូវ។ វិធានការបន្តរបស់LDPនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញបានយល់ស្របតាមគ.ជ.ប និងបានបិទផ្លូវតវ៉ាសម្រាប់បក្សនេះ។
អានបន្ត -
មាតុភូមិនិវត្តន៍មន្ត្រីបក្សសង្គ្រោះជាតិប្រឈមនឹងឧបសគ្គច្រើន ទោះត្រូវទៅតតាំងក្តីនៅតុលាការ
ទីក្រុង LOWELL រដ្ឋ MASSACHUSETTS — តុលាការកោះហៅមន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយនិងសកម្មជនចំនួន១៣៧នាក់ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ«ក្បត់ជាតិ»និង«រួមគំនិតក្បត់» ប៉ុន្តែរដ្ឋាភិបាលបានមោឃភាពលិខិតឆ្លងដែនខ្មែររបស់ថ្នាក់ដឹកនាំសំខាន់ៗដែលធ្វើឲ្យផែនការមាតុភូមិនិវត្តន៍លើកទី២នៅថ្ងៃទី៤ខែមករាឆ្នាំ២០២១ឲ្យទាន់ពេលសវនាការនោះ កំពុងបង្កជាឧបសគ្គលើសពីផែនការមាតុភូមិនិវត្តន៍លើកទីមួយទៅទៀត។
អានបន្ត -
អាជ្ញាធរ បញ្ជូនក្រុម «ស្ត្រីក្លាហាន» ៣នាក់ទៅឃុំខ្លួននៅពន្ធនាគារព្រៃស ខណៈបង្ខំឲ្យសកម្មជន ៨នាក់ទៀត ចុះកិច្ចសន្យាឈប់តវ៉ា
អាជ្ញាធររបបក្រុងភ្នំពេញបានបញ្ជូនក្រុម «ស្ត្រីក្លាហាន» ដែលជាក្រុមសកម្មជនឈឺឆ្អាលសង្គម ៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី៣០ ធ្នូ ខណៈសកម្មជន៨នាក់ទៀតបង្ខំឱ្យធ្វើកិច្ចសន្យាឈប់ចូលរួមតវ៉ានៅថ្ងៃក្រោយទៀត។ មន្ត្រីសង្គមស៊ីវិល យល់ថា រឿងនេះជាការរឹតត្បិតសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ។
អានបន្ត -
ពលរដ្ឋព្រួយបារម្ភពី ការគ្រប់គ្រងចំណូលគ្មានតម្លាភាព ពេលកម្ពុជាទាញបានរ៉ែប្រេងកាត
ប្រជាពលរដ្ឋ និងយុវជនមួយចំនួនសាទរចំពោះការទាញបានដំណក់ប្រេងដំបូងនៅកម្ពុជា ប៉ុន្តែពួកគេក៏ព្រួយបារម្ភអំពីការគ្រប់គ្រងថវិកាដែលបានមកពីការបូមប្រេងនោះដែរ ព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន មានកេរ្តិ៍ឈ្មោះមិនល្អរឿងអំពើពុករលួយ។ ពួកគេស្នើឲ្យរដ្ឋាភិបាលគ្រប់គ្រងថវិកា និងការបូមប្រេងនេះឲ្យបានត្រឹមត្រូវ និងទប់ស្កាត់អំពើពុករលួយឱ្យមានប្រសិទ្ធភាព ដើម្បីធានាថា ផលប្រយោជន៍បានមកពីការបូមប្រេងអាចផ្ដល់ប្រយោជន៍ពិតប្រាកដដល់សង្គមជាតិ។
អានបន្ត -
ក្រុមសង្គមស៊ីវិលខកចិត្តដែលមន្ត្រីខុទ្ទកាល័យមិនទទួលញត្តិសុំដោះលែងលោក រ៉ុង ឈុន
ក្រុមសង្គមស៊ីវិលតំណាងឱ្យគ្រូបង្រៀន កម្មករ សិស្ស-និស្សិត និងពលរដ្ឋដែលគោរពស្រឡាញ់លោក រ៉ុង ឈុន បានធ្វើញត្តិរួមគ្នាមួយ ស្នើសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងលោក រ៉ុង ឈុន ឱ្យមានសេរីភាពវិញ។ ពួកគេបានយកញត្តិនោះទៅដាក់នៅខុទ្ទកាល័យលោក ហ៊ុន សែន ក្រោមដើមពោធិ៍ មុខវត្តបទុម នៅថ្ងៃទី៣០ ធ្នូនេះ ប៉ុន្តែត្រូវបានមន្ត្រីខុទ្ទកាល័យនៅទីនោះបដិសេធមិនទទួលយក ក្រោមហេតុផលថា ញត្តិនោះធ្វើខុសបែបបទរដ្ឋបាល។
អានបន្ត -
មាតុភូមិនិវត្តន៍មន្ត្រីបក្សសង្គ្រោះជាតិប្រឈមនឹងឧបសគ្គច្រើន ទោះត្រូវទៅតតាំងក្តីនៅតុលាការ
ទីក្រុង LOWELL រដ្ឋ MASSACHUSETTS — តុលាការកោះហៅមន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយនិងសកម្មជនចំនួន១៣៧នាក់ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ«ក្បត់ជាតិ»និង«រួមគំនិតក្បត់» ប៉ុន្តែរដ្ឋាភិបាលបានមោឃភាពលិខិតឆ្លងដែនខ្មែររបស់ថ្នាក់ដឹកនាំសំខាន់ៗដែលធ្វើឲ្យផែនការមាតុភូមិនិវត្តន៍លើកទី២នៅថ្ងៃទី៤ខែមករាឆ្នាំ២០២១ឲ្យទាន់ពេលសវនាការនោះ កំពុងបង្កជាឧបសគ្គលើសពីផែនការមាតុភូមិនិវត្តន៍លើកទីមួយទៅទៀត។
អានបន្ត -
ភាពចម្រូងចម្រាសនៃការចុះឈ្មោះអ្នកបោះឆ្នោត នាំឲ្យសង្ស័យពីការកេងចំណេញសំឡេងឆ្នោត
ភ្នំពេញ — មន្រ្តីជាន់ខ្ពស់នៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានលើកឡើងថា មានការចល័តមនុស្សមកចុះឈ្មោះបោះឆ្នោតក្នុងឃុំសង្កាត់មួយចំនួន កាលពីខែតុលា ដែលពួកគេថាមានចេតនាកេងចំណេញសំឡេងឆ្នោត។
អានបន្ត -
តុលាការជំនុំជម្រះសំណុំរឿងជនត្រូវចោទ សម រង្ស៊ី និងបក្ខពួក ២១ នាក់ ពីបទចោទរួមគំនិតក្បត់ និងញុះញង់
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញពីម្សិលមិញបានបើកសវនាការជំនុំជម្រះលើសំណុំរឿងមេដឹកនាំអតីតបក្សប្រឆាំង លោក សម រង្ស៊ី និងបក្ខពួក ២១ នាក់ ពាក់ព័ន្ធបទចោទរួមគំនិតក្បត់ និងបង្កភាពវឹកវរដល់សន្តិសុខសង្គម និងញុះញង់មិនឱ្យយោធិនស្តាប់បង្គាប់រាជរដ្ឋាភិបាល។
អានបន្ត -
អាជ្ញាធរជាតិអប្សរា ចាប់បានស្វាកាចចំនួន ១៦ក្បាល ក្រោមការរិះគន់មតិសាធារណជន
នៅថ្ងៃទី៣០ធ្នូនេះ អាជ្ញាធរជាតិអប្សរាបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFIថា ការចាប់ស្វាកាចចំនួន ១៦ក្បាល នៅបរិវេណតំបន់អង្គរ គឺមិនមែនជាការចាប់យកទៅសម្លាប់ ឬធ្វើឱ្យបែកបាក់គ្រួសារ ដូចការចោទប្រកាន់របស់សាធារណមតិនោះទេ។ ការចាប់នេះ ធ្វើឡើងចំពោះតែស្វាកាចៗ ដែលរំខានដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិប៉ុណ្ណោះ មិនធ្វើចំពោះសត្វស្វាទាំងអស់ ដែលរស់នៅក្នុងតំបន់អង្គរទេ។
អានបន្ត -
នាយករដ្ឋមន្ត្រី ប្រកាសបិទព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ក្រោយជំងឺកូវីដត្រូវគ្រប់គ្រងបាន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ជាផ្លូវការហើយ ក្រោយពីស្ថានភាពនៃជំងឺកូវីដ ១៩ ត្រូវគ្រប់គ្រងបានទាំងស្រុង ដែលការថ្លែងសារពិសេសនេះលោកបានធ្វើឡើងពីគេហដ្ឋានរបស់លោកនាក្រុងតាខ្មៅ ខេត្តកណ្តាល ពីម្សិលមិញ។
អានបន្ត -
លោក ហ៊ុន សែន ព្រមានចាប់ខ្លួនមេបក្សមួយដែលត្រូវបានដកចេញពីឧត្ដមក្រុមពិគ្រោះនិងផ្ដល់យោបល់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាប់ខ្លួនលោក ចាន់ យ៉េត មេដឹកនាំបក្សនយោបាយតូចមួយដែលទើបតែត្រូវបានដកចេញពីក្រុមប្រឹក្សាពិគ្រោះយោបល់របស់រដ្ឋាភិបាលនោះ ដោយថា មេបក្សរូបនេះបានធ្វើសកម្មភាព «បំផ្លិចបំផ្លាញ» និង «ទុច្ចរិត»។
អានបន្ត -
មន្ត្រីសង្គមស៊ីវិលបារម្ភពីការលុបបឹងតាមោក ដែលអាចបង្កគ្រោះថ្នាក់ទឹកជន់លិច ខណៈមន្ត្រីថាក្រសួងជំនាញបានសិក្សាពីផលប៉ះពាល់ហើយ
ភ្នំពេញៈ មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារទាក់ទងបរិស្ថាន និងសិទ្ធិមនុស្ស បារម្ភពីការលុបបឹងតាមោកជាបន្តបន្ទាប់ ដោយពួកគេអះអាងថា អាចនឹងបង្កគ្រោះថ្នាក់ដល់បរិស្ថាន ការរស់នៅរបស់ពលរដ្ឋ និងទឹកជន់លិចរាជធានីភ្នំពេញ ប៉ុន្ដែមន្ត្រីរដ្ឋាភិបាលថាមុនពេលសម្រេចកាត់ដីបឹងនេះ ក្រសួងជំនាញបានសិក្សាពីផលប៉ះពាល់ត្រឹមត្រូវរួចរាល់ហើយ។
អានបន្ត -
នាយករដ្ឋមន្ត្រី ប្រកាសបញ្ចប់ព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍នៅថ្ងៃនេះ
នាយករដ្ឋមន្ត្រី នៅថ្ងៃនេះ ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដោយសារកម្ពុជា បានគ្រប់គ្រងស្ថានការណ៍នៃការឆ្លងជំងឺកូវី១៩បាន និងពុំមានរកឃើញករណីឆ្លងក្នុងសហគមន៍ថ្មីក្នុងរយៈពេល១៤ថ្ងៃកន្លងមកនេះ។
អានបន្ត