កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
នាយករដ្ឋមន្ត្រីថា ចំណូលពីការផលិតប្រេងនឹងប្រើសម្រាប់វិស័យអប់រំនិងសុខាភិបាល
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ចំណូលដែលបានមកពីការផលិតប្រេងដំបូងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ជាអាទិភាពក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល។
អានបន្ត -
ក្រុមហ៊ុនវៀតណាមឈូសឆាយដីភ្នំអារក្ស និងលុបទឹកអូរបំពានសេចក្ដីសម្រេចរបស់អាជ្ញាធរខេត្តរតនគិរី
អង្គការសង្គមស៊ីវិល និងប្រជាសហគមន៍ជនជាតិ ដើមភាគតិចចារ៉ាយចំនួន ១២ភូមិ រស់នៅជាប់ព្រំប្រទល់ប្រទេសវៀតណាមក្នុងខេត្តរតនគិរី ចោទក្រុមហ៊ុនវៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang AnhGia Lai (HAGL)ថា ឈូសឆាយបំផ្លាញដីនៅតំបន់ដែលអាជ្ញាធរកាត់ឆ្វៀលប្រគល់ជូនសហគមន៍។ ប្រជាសហគមន៍ថាក្រុមហ៊ុនយក្សមួយនេះថា មិនស្មោះត្រង់ និងរំលោភសេចក្តីសម្រេចរបស់អាជ្ញាធរខេត្ត។
អានបន្ត -
លោក កឹម សុខា ជួបទូតបារាំងជជែករឿងស្ថានភាពកម្ពុជាឆ្នាំចាស់ និងឆ្នាំថ្មី
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញបានចោទប្រកាន់ លោក សម រង្ស៊ី មេដឹកនាំអតីតបក្សប្រឆាំងពីបទប្រមាថ ចំពោះអង្គព្រះមហាក្សត្រតាមមាត្រា ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យប្រាក់ចាប់ពី ២ លានរៀលទៅ ១០ លានរៀល។ យោងតាមលោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
អានបន្ត -
សង្គមស៊ីវិល និងបក្សប្រឆាំង ជំរុញឱ្យរបបភ្នំពេញបង្ហាញតម្លាភាពនៃចំណូលបានមកពីអាជីវកម្មប្រេង
អង្គការសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ ទាមទារឱ្យរបបលោក ហ៊ុន សែន បង្ហាញតម្លាភាពចំពោះចំណូលបានមកពីអាជីវកម្មប្រេង។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពីលោក ហ៊ុន សែន បានប្រកាសថា កម្ពុជាទទួលបានដំណក់ប្រេងជាលើកដំបូងនៅថ្ងៃទី២៩ ធ្នូ ក្រោយរង់ចាំអស់រយៈពេល៣០ ឆ្នាំ។
អានបន្ត -
អាជ្ញាធរបញ្ជូនខ្លួនសកម្មជនបក្សប្រឆាំង ៤នាក់ ទៅឃុំនៅពន្ធនាគារពីបទ«ញុះញង់»
អាជ្ញាធររបបក្រុងភ្នំពេញបានបញ្ជូនសកម្មជនគណបក្សសង្គ្រោះជាតិ ៤នាក់ យកទៅឃុំ ក្រោយសមត្ថកិច្ចចាប់ខ្លួនពួកគេកាលពីថ្ងៃទី២៨ ធ្នូ។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួននេះ ថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
អានបន្ត -
លោកហ៊ុន សែន៖ទឹកប្រាក់បម្រុងនៅរតនាគារជាតិជាង៣០០លានដុល្លាមិនទាន់ស្រកស្រុតនៅឡើយទេ
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន នៅថ្ងៃទី២៩ធ្នូនេះ ប្រតិកម្មតបចំៗ ចំពោះការចោទប្រកាន់របស់ក្រុមអតីតគណបក្សប្រឆាំងដែលថា រដ្ឋាភិបាលលោកហ៊ុន សែនចង់អស់លុយបើកប្រាក់ខែហើយ។ តបនឹងការចោទនេះ លោកហ៊ុន សែនអះអាង ដោយមានលើកបង្ហាញពីចំនួនសាច់ប្រាក់នៅក្នុងរតនាគារជាតិ និងប្រាក់បម្រុងនៅក្រៅប្រទេស ដែលមានជាង២០ពាន់លានដុល្លារ ព្រមទាំងមាសចំនួនជាង៤៤តោន។
អានបន្ត -
លោកនាយករដ្ឋមន្ត្រីនឹងថ្លែងសារពិសេសនៅព្រឹកនេះ ពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា
ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងថ្លែងសារពិសេសពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ឆ្លងកូវីដចូលក្នុងសហគមន៍ ២៨ វិច្ឆិកា នៅព្រឹកថ្ងៃអង្គារ នេះ ខណៈកម្ពុជាមានអ្នកជំងឺកូវីដ ១៩ កំពុងសម្រាកព្យាបាលនៅសល់តែ ៤ នាក់ទៀតតែប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២០។
អានបន្ត -
តុលាការនឹងបន្តសវនាការ មន្ត្រីបក្សប្រឆាំង២១នាក់ ពីបទក្បត់ជាតិ និងញុះញង់ទៅចុងខែមករា ខណៈប៉ូលិសឃាត់ខ្លួនស្ត្រីអ្នកតវ៉ា២នាក់
មេធាវីការពារក្ដីឲ្យសកម្មជនបក្សប្រឆាំងទាំង២១នាក់ លោក សំ សុគង់ ឲ្យដឹងថា ចៅក្រមបានហៅជនសង្ស័យចំនួន១៣នាក់ ឲ្យចូលបង្ហាញខ្លួនម្ដងម្នាក់ក្នុងបន្ទប់សវនាការ និងប្រើពេលពេញមួយព្រឹកសួរនាំបាន២នាក់ គឺ លោក ឡុង ផារី និង លោក ងិន ឃាន ជាសកម្មជនបក្សប្រឆាំងនៅខេត្តព្រៃវែង។ លោកមេធាវីបន្តថាចៅក្រមនឹងមិនបំបែកសំណុំរឿងនេះទេ ព្រោះជាបទចោទ ដែលទាក់ទងគ្នា ហើយសំណុំរឿងនេះមានជនត្រូវចោទសរុបចំនួន២១នាក់ ក្នុងនោះ៧នាក់ជាក្រុមមេដឹកនាំបក្សប្រឆាំងស្នាក់នៅក្រៅប្រទេស ១៣នាក់កំពុងជាប់ឃុំ និង ម្នាក់នៅក្រៅឃុំបណ្ដោះអាសន្ន ដោយសារមានជំងឺធ្ងន់ គឺសកម្មជនបក្សប្រឆាំងខេត្តស្វាយរៀង លោក ហិន ឆាន។
អានបន្ត -
លោក ហ៊ុន សែន៖ កម្ពុជាផ្តើមផលិតដំណក់ប្រេងដំបូងរបស់ខ្លួននៅថ្ងៃនេះ
ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ នេះ។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីហ៊ុន សែន ក្រោយពីកម្ពុជាប្រើពេលយ៉ាងយូររងចាំដំណើរការខួងប្រេងចាប់តាំងពីអំឡុងខែធ្នូឆ្នាំ២០១២មក។ បើតាមលោក ហ៊ុន សែន ចំណូលបានមកពីផលិតកម្មប្រេងនេះ នឹងយកទៅបម្រើដល់វិស័យអប់រំនិងសុខាភិបាលនៅកម្ពុជា។
អានបន្ត -
លោកហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២៨វិច្ឆិកា ប៉ុន្តែអំពាវនាវឱ្យពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះកូវីដ១៩
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសបិទបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាដែលជាការឆ្លងជំងឺកូវីដ១៩ទៅក្នុងសហគមន៍ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ ការប្រកាសនេះ ធ្វើឡើងតាមរយៈការថ្លែងសារពិសេសលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែធ្នូនេះពីគេហដ្ឋានរបស់លោកនៅក្នុងក្រុងតាខ្មៅ។ បើទោះបីប្រកាសបិទបញ្ចប់មែន តែលោកហ៊ុន សែន បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩។
អានបន្ត -
ម្ចាស់គេហទំព័រម្នាក់ប្ដឹងមន្ត្រីតុលាការ និងមន្ត្រីយោធាទៅ ACU ចោទរឿងយកដី
ឧត្ដរមានជ័យ: នាយកគេហទំព័រអនឡាញ «ស្រទាប់យុវវ័យ» លោក ប៉ែន នួន បានប្ដឹងមន្ត្រីសាលាដំបូងខេត្តឧត្ដរមានជ័យចំនួន ២ នាក់ មន្ត្រីយោធា ២ នាក់ និងមន្ត្រីភូមិបាលស្រុកអន្លង់វែងម្នាក់ ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយអះអាងថា មន្ត្រីទាំង ៥ នាក់ឃុបឃិតគ្នារំលោភយកដី ៦ ហិកតា ប៉ុន្ដែមន្ត្រីបដិសេធការចោទប្រកាន់នេះ។
អានបន្ត -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បង្ហាញពីបញ្ហាប្រឈមពាក់ព័ន្ធការបំពានសិទ្ធិដីធ្លី
ភ្នំពេញៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានចេញផ្សាយរបាយការណ៍សង្ខេបស្តីពីធុរកិច្ច និងសិទ្ធិមនុស្សមានចំណងជើងថា “គណនេយ្យភាពសាជីវកម្មចំពោះការរំលោភសិទ្ធិបំពានលើសិទ្ធិដីធ្លី” ដោយបង្ហាញពីការប្រឈមក្នុងការបញ្ចុះបញ្ចូលក្រុមហ៊ុនសាជីវកម្មឱ្យធានាបាននូវគណនេយ្យភាពចំពោះផលប៉ះពាល់លើសិទ្ធិមនុស្សនៅកម្ពុជា ស្របពេលដែលរដ្ឋាភិបាលមានជំហរដោះស្រាយតាមផ្លូវតុលាការ។
អានបន្ត -
អង្គការអ្នកកាសែតអន្តរជាតិស្នើឱ្យតុលាការលុបចោលសាលក្រមផ្ដន្ទាទោសលោក សុខ ឧត្តម
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) អំពាវនាវឱ្យតុលាការលុបចោលសាលក្រមផ្ដន្ទាទោសម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័ររិទិ្ធសែន លោក សុខ ឧត្តម ព្រោះការចោទប្រកាន់នោះ គ្មានភស្តុតាង និងឃុំខ្លួនយូរពេកណាស់ទៅហើយ។
អានបន្ត -
តុលាការកំពុងចាត់វិធានការផ្លូវច្បាប់ចំពោះលោក សម រង្ស៊ី រឿងប្រមាថព្រះមហាក្សត្រ
ភ្នំពេញៈ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការងារតាមសំណើរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្នុងការចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតចំពោះលោក សម រង្ស៊ី លើករណីប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រ ខណៈអ្នកវិភាគយល់ឃើញថា ជាចេតនារបស់អតីតប្រធានអតីតគណបក្សប្រឆាំង បញ្ឆេះបញ្ហានយោបាយនៅកម្ពុជា។
អានបន្ត -
កាត់បឹងតាមោក៖ បក្សប្រជាធិបតេយ្យមូលដ្ឋានថាស្ថាប័នរដ្ឋខ្វះគណនេយ្យភាពចំពោះម្ចាស់ឆ្នោត
តាមរយៈលិខិតរបស់ទីស្តីគណៈរដ្ឋមន្ត្រីបានឲ្យដឹងថារាជរដ្ឋាភិបាលបានកាត់ផ្ទៃបឹងតាមោកជាង២០០ហិកតាទៀត ទៅឲ្យឯកជនធ្វើជាកម្មសិទ្ធិ។ ការកាត់ដីបឹងតាមោក ត្រូវបានគណបក្សក្រៅសភា នៅថ្ងៃទី២៨ ខែធ្នូ រិះគន់ថា ស្ថាប័នពាក់ព័ន្ធខ្វះគណនេយ្យភាពចំពោះម្ចាស់ឆ្នោត។
អានបន្ត -
សេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការងារត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្ត្រី
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងារ ដែលសហជីពធ្លាប់បង្ហាញការមិនពេញចិត្តនោះ ត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្ត្រី ដើម្បីសម្រេច។ នេះបើតាមរដ្ឋមន្ត្រីក្រសួងការងារ កាលពីសប្តាហ៍មុន ក្រោយពីកិច្ចប្រជុំអន្តរក្រសួងរវាងក្រសួងការងារ និងក្រសួងសេដ្ឋកិច្ច។ ភាគីសហជីពជំទាស់ទៅនឹងការធ្វើវិសោធនកម្ម ដោយបារម្ភថាវានឹងប៉ះពាល់ដល់ប្រយោជន៍កម្មករ។
អានបន្ត -
តុលាការកម្ពុជាបានសម្រេចចោទប្រកាន់លោកសម រង្ស៊ីជាផ្លូវការពីបទប្រមាថអង្គព្រះមហាក្សត្រ
សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះ បានសម្រេចចោទប្រកាន់លោកសម រង្ស៊ី ប្រធានស្តីទីអតីតបក្សប្រឆាំងពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌បានធ្វើអធិបញ្ជាឱ្យតុលាការក្រុងភ្នំពេញចាត់ការលោកសម រង្ស៊ី ដែលបានប្រើពាក្យពេចន៍មិនសមរម្យលើព្រះមហាក្សត្រ។ អ្វីជាការកត់សម្គាល់ ការចោទប្រកាន់លោកសម រង្ស៊ីនេះ ធ្វើឡើងស្របពេលដែលលោកកឹម សុខា ប្រធានអតីតបក្សសង្រ្គោះជាតិវិញបានថ្វាយសារជូនពរដល់ព្រះអង្គនៅព្រឹកថ្ងៃនេះ។
អានបន្ត -
លោក ស ខេង ក្រើនរំឭកឱ្យចាត់វិធានការម៉ឺងម៉ាត់លើមន្ត្រីមូលដ្ឋានឃុបឃិតគ្នាក្នុងដំណើរការកំណត់អត្តសញ្ញាណពលរដ្ឋក្រីក្រ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានក្រើនរំឭកអភិបាលខេត្ត-រាជធានី ឱ្យចាត់វិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីមូលដ្ឋានដែលឃុបឃិតគ្នានៅក្នុងដំណើរការកំណត់អត្តសញ្ញាណពលរដ្ឋក្រីក្រ អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។
អានបន្ត -
លោក អ៊ូ ច័ន្ទរ័ត្ន៖ ការបង្កើតបក្សនយោបាយថ្មីត្រូវធ្វើដោយប្រុងប្រយ័ត្ន និងត្រូវរង់ចាំដល់ក្រោយថ្ងៃ ៤ មករា
ភ្នំពេញៈ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រអតីតគណបក្សប្រឆាំងថ្លែងថា ការរៀបចំបង្កើតគណបក្សនយោបាយថ្មីត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន និងត្រូវរង់ចាំរហូតដល់ក្រោយថ្ងៃ ៤ មករា ជាថ្ងៃដែលក្រុមមន្ត្រីអតីតបក្សប្រឆាំង ដឹកនាំដោយលោកស្រី មូរ សុខហួរ ប្រកាសថា នឹងត្រឡប់មកកម្ពុជាវិញ។
អានបន្ត -
អង្គការអ្នកកាសែតអន្តរជាតិស្នើឱ្យតុលាការលុបចោលសាលក្រមផ្ដន្ទាទោសលោក សុខ ឧត្តម
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) អំពាវនាវឱ្យតុលាការលុបចោលសាលក្រមផ្ដន្ទាទោសម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័ររិទិ្ធសែន លោក សុខ ឧត្តម ព្រោះការចោទប្រកាន់នោះ គ្មានភស្តុតាង និងឃុំខ្លួនយូរពេកណាស់ទៅហើយ។
អានបន្ត