កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
លោក កឹម សុខា ផ្ញើសារថ្វាយពរ រីឯលោក សម រង្ស៊ី រិះគន់ព្រះមហាក្សត្រ
នៅសល់ប៉ុន្មានថ្ងៃទៀតទេ នឹងត្រូវឆ្លងចូលឆ្នាំថ្មីឆ្នាំ២០២១ ប៉ុន្តែវិបត្តិនយោបាយរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដែលអូសបន្លាយជាង៣ឆ្នាំមកហើយនោះនៅតែមិនទាន់ដល់ទីបញ្ចប់នៅឡើយ។ មេបក្សប្រឆាំង ដែលនៅក្នុងប្រទេស លោក កឹម សុខា បង្ហោះសារថ្វាយព្រះពរព្រះមហាក្សត្រ ចំណែកមេបក្សប្រឆាំងមួយរូបទៀត ដែលកំពុងនៅក្រៅប្រទេសវិញ បានផ្ញើសាររិះគន់ព្រះមហាក្សត្រថាមិនបានបំពេញព្រះរាជតួនាទីដោះស្រាយវិបត្តិនយោបាយ។
អានបន្ត -
តំណាងអយ្យការ ចោទ លោក សម រង្ស៊ី ប្រមាថព្រះមហាក្សត្រជាលើកទី៣
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ លោក សម រង្ស៊ី បទប្រមាថព្រះមហាក្សត្រ ជាលើកទី៣ នៅថ្ងៃទី២៨ ធ្នូ។ ស្របគ្នានេះ ចៅក្រមសាលាដំបូង នឹងបើកសវនាការ លើសំណុំរឿងមួយទៀតរបស់ លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំង សរុបចំនួន២០នាក់នៅថ្ងៃទី២៩ ធ្នូ ពីបទចូលរួមគំនិតក្បត់ ញុះញង់យោធិនមិនឱ្យស្ដាប់បញ្ជា និងញុះញង់ ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម។
អានបន្ត -
មន្ត្រីអំពាវនាវកុំឱ្យពលករខ្មែរនៅថៃផ្លាស់ប្តូរកន្លែងស្នាក់នៅ ក្នុងអំឡុងកូវីដកំពុងរាលដាល
ភ្នំពេញៈ មន្ត្រីកម្ពុជាបានអំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ សូមកុំផ្លាស់ប្តូរទីកន្លែងស្នាក់នៅ និងវិលត្រឡប់មកស្រុកកំណើតវិញ បើមិនមានការចាំបាច់ ដោយប្រាប់ថាក្នុងអំឡុងពេលដែលជំងឺកូវីដ ១៩ កំពុងរីករាលដាល អាជ្ញាធរថៃ មិនចាប់ខ្លួនពលករខ្មែរនោះទេ បើទោះបីជាកំពុងស្នាក់នៅ និងធ្វើការដោយខុសច្បាប់ក៏ដោយ។
អានបន្ត -
ផែនការបង្កើតបក្សថ្មីរបស់អតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិ ប្រឈមការរិះគន់និងភាពមិនច្បាស់លាស់
ភ្នំពេញ — តម្រុយនៃការបង្កើតគណបក្សនយោបាយថ្មីមួយរបស់លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ រងការរិះគន់ពីអតីតមន្ត្រីបក្សប្រឆាំងមួយចំនួនថា ជាចលនាដែលនឹងបានត្រឹមតែបំបែកសំឡេងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យបន្ថែមទៀត។
អានបន្ត -
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងារ ត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីអនុម័ត
ភ្នំពេញៈ គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានពិនិត្យ និងសម្រេចបញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការងារទៅទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីអនុម័តកាលពីសប្តាហ៍មុន ប៉ុន្តែមន្ត្រីសហជីពសម្ដែងការមិនពេញចិត្តដោយអះអាងថា ច្បាប់នេះធ្វើខាតផលប្រយោជន៍កម្មករ។
អានបន្ត -
សាច់ញាតិសកម្មជនបក្សប្រឆាំងថា ការឃុំខ្លួនលោក ប៉ែន ច័ន្ទសង្គ្រាម ជារឿងអយុត្តិធម៌
សាច់ញាតិសកម្មជនបក្សប្រឆាំង លោក ប៉ែន ច័ន្ទសង្គ្រាម ទាមទារឱ្យអាជ្ញាធរដោះលែងរូបលោកឱ្យមានសេរីភាពវិញ ព្រោះសកម្មជនរូបនេះមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ អាជ្ញាធរបានចាប់ខ្លួនលោក ប៉ែន ច័ន្ទសង្គ្រាម កាលពីថ្ងៃទី២៣ ធ្នូ តាមដីកាតុលាការ ដែលចោទលោកពីបទញុះញង់។
អានបន្ត -
សង្គមស៊ីវិលស្នើសុំស៊ុយអែតបន្តវត្តមានស្ថានទូតនៅកម្ពុជា ដើម្បីជួយប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស
ក្រុមអង្គការសង្គមស៊ីវិល ១១៦ស្ថាប័ន ស្នើសុំឱ្យរដ្ឋាភិបាលស៊ុយអែត(Sweden)ពិចារណាឡើងវិញ ចំពោះការដកស្ថានទូតចេញពីកម្ពុជា ទៅប្រទេសថៃ ដោយពួកគេ ចាត់ទុកថា នេះជាការបោះបង់ដំណើរការ ឬកិច្ចខិតខំប្រឹងប្រែងចូលរួមអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជានាពេលកន្លងទៅ។ ការស្នើសុំបែបនេះ ធ្វើឡើងតាមរយៈលិខិតរួមគ្នាមួយ ចុះថ្ងៃទី១៨ ខែធ្នូ ដែលផ្ញើជូនប្រមុខការទូតស៊ុយអែត។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លើកឡើងដដែលថា ការដកស្ថានទូតចេញពីកម្ពុជា គឺជាសម្រេចចិត្តផ្ទៃក្នុងរបស់ស៊ុយអែត ហើយគ្មានអ្វីត្រូវសោកស្ដាយនោះទេ។
អានបន្ត -
អ្នកធ្វើការងារផ្នែកបរិស្ថានបារម្ភពីការបន្តលុបបឹងតាមោកថា នឹងអាចបង្កផលប៉ះ ពាល់ដល់មនុស្សនិងបរិស្ថាន
មន្ត្រីសង្គមស៊ីវិល បារម្ភពីការបន្តលុបបឹងតាមោកជាបន្តបន្ទាប់ ដែលនឹងបង្កគ្រោះថ្នាក់ដល់បរិស្ថាន ការរស់នៅរស់របស់ពលរដ្ឋ និងវិបត្តិទឹករាជធានីភ្នំពេញ។ ឆ្លើយតបការព្រួយបារម្ភនេះអ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា មុនរដ្ឋាភិបាលកាត់ដីបឹងនេះ គឺមានការសិក្សាផលប៉ះពាល់ត្រឹមត្រូវពីក្រសួងជំនាញ។
អានបន្ត -
លោក ហ៊ុន សែន ព្រមានចាត់វិធានការក្តៅចំពោះមន្ត្រីពាក់ព័ន្ធ បើរកឃើញភាពមិនប្រក្រតីក្នុងការផ្តល់ប្រាក់ដល់ជនក្រីក្រ
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាត់វិធានការក្តៅ និងមិនលើកលែងជាដាច់ខាតចំពោះអ្នកពាក់ព័ន្ធទាំងអស់ប្រសិនបើរកឃើញនូវភាពមិនប្រក្រតីកើតមាននៅក្នុងភូមិ ឬ ឃុំសង្កាត់ណាមួយពាក់ព័ន្ធនឹងការផ្តល់សាច់ប្រាក់ដល់ជនក្រីក្រដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ ១៩ បន្ទាប់ពីរកឃើញភាពមិនប្រក្រតីជាង ១៤ ០០០ ករណី។
អានបន្ត -
ការនាំចេញពីកម្ពុជាទៅអង់គ្លេសនឹងមានកំណើន ឬថយចុះ ត្រូវពឹងលើសេដ្ឋកិច្ចអង់គ្លេស
ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានអំពាវនាវឱ្យផលិតករ និងអ្នកនាំចេញទាំងអស់នៅកម្ពុជា រៀបចំនីតិវិធីនៃការស្នើសុំ និងការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញគ្រប់ទម្រង់ តាមប្រព័ន្ធស្វ័យប្រវត្តកម្ម។ ការអំពាវនាវនេះ បានធ្វើឡើងក្រោយពីការចេញផ្សាយអំពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអង់គ្លេសដែលបានធ្លាក់ចុះជាង ១៧% គិតត្រឹមរយៈពេល១១ខែនៃឆ្នាំ២០១៩ និង១១ខែនៃឆ្នាំ២០២០។
អានបន្ត -
រដ្ឋមន្រ្តីយុត្តិធម៌ស្នើតុលាការចាត់វិធានការផ្លូវច្បាប់លើលោកសម រង្ស៊ី ចោទថា«ប្រមាថព្រះមហាក្សត្រ»
ភ្នំពេញ — រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ នៅថ្ងៃសុក្រនេះ បានស្នើឲ្យតុលាការរាជធានីភ្នំពេញចាត់វិធានការផ្លូវច្បាប់លើលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងទាក់ទងនឹងការបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ីដែលរដ្ឋមន្រ្តីថា«ប្រមាថព្រះមហាក្សត្រ»។
អានបន្ត -
មេធាវីក្រសួងព័ត៌មានប្រកាសបើកវគ្គបណ្តុះបណ្តាលអ្នកកាសែតអំពីច្បាប់ ដើម្បីបំពេញការងារត្រឹមត្រូវ
ភ្នំពេញៈ ក្រុមមេធាវីក្រសួងព័ត៌មានប្រកាសរៀបចំផែនការយុទ្ធសាស្ត្រក្នុងការបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន និងមន្ត្រីមន្ទីរព័ត៌មាននៅទូទាំងប្រទេសអំពីច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ផ្សេងៗនៅក្នុងប្រទេស ដើម្បីចៀសវាងការបំពេញការងារមិនត្រឹមត្រូវ ដែលបង្កជាបញ្ហាដល់សង្គម និងមានបណ្តឹងកើតមានឡើងនៅតុលាការ។
អានបន្ត -
ជនជាតិដើមភាគតិចចោទក្រុមហ៊ុនវៀតណាម HAGL ថាបន្តឈូសឆាយដី ដើម្បីដាំស្វាយនាំទៅចិន
ភ្នំពេញ — ប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី និងអង្គការសមធម៌កម្ពុជាដែលកំពុងជួយដោះស្រាយជម្លោះដីធ្លីដ៏យូរឆ្នាំនេះ បានអះអាងថាក្រុមហ៊ុនវៀតណាមហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai ឬ HAGL) ដែលទទួលបានដីសម្បទានរាប់ម៉ឺនហិកតាពីរដ្ឋាភិបាលកម្ពុជាបន្តឈូសឆាយដីដ៏ចម្រូងចម្រាស។
អានបន្ត -
បុណ្យណូអែល៖ ប្រមុខរដ្ឋាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាសុវត្ថិភាពក្នុងស្ថានភាពឆ្លងជំងឺកូវីដ១៩
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញមកអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការរៀបចំពិធីបុណ្យណូអែល នៅក្នុងថ្ងៃនេះ។ ការអំពាវនាវបែបនេះ ក៏ព្រោះតែប្រទេសកម្ពុជា និងសកលលោកជារួម កំពុងប្រឈមនឹងការរាតត្បាតនៃការឆ្លងជំងឺរលាកសួត កូវីដ១៩។
អានបន្ត -
ឧត្ដមសេនីយ៍ផ្កាយពីរម្នាក់ស្ថិតក្រោមការស៊ើបអង្កេតក្រោយពាក់ព័ន្ធនឹងអំពើហិង្សាជុំវិញជម្លោះដីធ្លីនៅខេត្តព្រះសីហនុ
ឧត្ដមសេនីយ៍យោធាផ្កាយ២មួយរូប កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ក្រុមអធិការកិច្ចកងទ័ព បន្ទាប់ពីមានឈ្មោះជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏ហិង្សាជាមួយពលរដ្ឋនៅក្នុងខេត្តព្រះសីហនុកាលពីសប្ដាហ៍មុន ដែលបណ្ដាលឱ្យអ្នកភូមិមួយចំនួនរងរបួស។
អានបន្ត -
ពលរដ្ឋ១៥គ្រួសារនៅស្រុកស្ទឹងហាវស្នើឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីដែលខ្លួនបានរស់នៅជាយូរមកហើយ
ប្រជាពលរដ្ឋ១៥គ្រួសារ នៅស្រុកស្ទឹងហាវ បានស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហាវិវាទដីធ្លីរបស់ពួកគេ ដោយពួកគេលើកឡើងថា បានរស់នៅលើដីនោះតាំងពីនៅជាដីព្រៃ។
អានបន្ត -
អាមេរិកផ្តល់ជំនួយដល់កម្ពុជា៨៥លានដុល្លារ តែដាក់លក្ខខណ្ឌឱ្យកម្ពុជាត្រូវប្រឆាំងនឹងការជ្រៀតជ្រែករបស់ចិន
នៅក្នុងឆ្នាំ២០២១ខាងមុខនេះ រដ្ឋាភិបាលអាមេរិកគ្រោងនឹងផ្តល់ជំនួយដល់ប្រទេសកម្ពុជាប្រមាណ៨៥លានដុល្លារអាមេរិក ដើម្បីជួយដល់ការអភិវឌ្ឍផ្សេងៗ។ នេះបើតាមសំណើកញ្ចប់ថវិកាប្រចាំឆ្នាំរបស់អាមេរិកដែលទើបត្រូវសភាអាមេរិកអនុម័តកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ប៉ុន្តែ អាមេរិកបានដាក់លក្ខខណ្ឌជាច្រើន ក្នុងនោះ ក៏បានតម្រូវឱ្យកម្ពុជាត្រូវប្រឆាំងតទល់នឹងការជ្រៀតជ្រែកពីប្រទេសចិនផងដែរ។ ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានអះអាងថា អាមេរិកមិនអាចមកបញ្ជាលើកម្ពុជា ដោយសារតែផ្តល់ជំនួយបានទេ។
អានបន្ត -
កូនប្រុសបីរូបរបស់លោក សុខ អាន ត្រូវបានដំឡើងឋានៈសម្រាប់ការបន្តវេននៃបក្សកាន់អំណាច
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានថ្លែងថា ការតែងតាំងកូនប្រុស៣រូបរបស់លោក សុខ អាន គឺជាការរៀបចំស្នងដំណែងបន្តវេនពីមន្ត្រីចាស់ៗ។
អានបន្ត -
ពលករខ្មែរប្រមាណជិត១០០០នាក់ ត្រូវបានអាជ្ញាធរថៃដាក់បម្រាមមិនឲ្យចាកចេញពីខេត្តខនកេន
ពលករចំណាកស្រុកខ្មែរកំពុងធ្វើការនៅប្រទេសថៃ ប្រមាណជាង១០០០នាក់ ត្រូវបានអាជ្ញាធរថៃហាមមិនឲ្យចាកចេញពីខេត្តខនកេន ទៅកាន់ខេត្តណាមួយផ្សេងឡើយ។ ការហាមឃាត់នេះ គឺដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងផ្ទុះជាសហគមន៍និងរាលដាលដល់២៥ខេត្តនៅប្រទេសថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្ត៍ ចេញផ្សាយនៅថ្ងៃទី២៣ធ្នូម្សិលមិញ។
អានបន្ត -
ការរិះគន់សង្គមតាមរយៈសិល្បៈជាការសម្តែងមតិ ក្នុងសង្គមប្រជាធិបតេយ្យឬគួរចៀសវាង?
សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី២២ខែធ្នូ បានសម្រេចផ្តន្ទាទោសយុវជន២នាក់ ដែលច្រៀងចម្រៀងរ៉េប មានអត្ថន័យខ្លឹមសាររិះគន់ដល់បញ្ហានៃសង្គម ឱ្យជាប់ពន្ធនាគារចាប់ពី៥ខែដល់១ឆ្នាំកន្លះ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ជុំវិញបញ្ហានេះ អ្នកតាមដានសង្គម និងសិទ្ធិមនុស្សបានធ្វើការរិះគន់ថាជាការបំបិទសេរីភាព ដោយគ្រាន់តែយុវជនទាំងពីរបង្ហាញទស្សនៈយល់ឃើញរបស់ពួកគេដោយផ្សារភ្ជាប់នឹងសិល្បៈប៉ុណ្ណោះ។ តែបញ្ហានេះ ត្រូវរដ្ឋាភិបាលថាជាការសម្តែងមតិហួសព្រំដែន ដែលឈានចូលទៅក្នុងចំណុចដែលត្រូវចោទប្រកាន់ដោយច្បាប់។
អានបន្ត