កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
សម្ព័ន្ធអ្នកសារព័ត៌មាន ខេមបូចា ថាការដាក់ទោសម្ចាស់ស្ថានីយ៍វិទ្យុស្ទឹងសែនរំលោភរដ្ឋធម្មនុញ្ញ
អតីតម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន លោក សុខ ឧត្តម គឺជាអ្នកសារព័ត៌មានទី៣ហើយ ដែលបានជាប់ចោទពីបទញុះញង់ ដោយតុលាការខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នឹងបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២០ខែ។ ជុំវិញសំណុំរឿងនេះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាខេមបូចា លើកឡើងថា បទញុះញង់ក្នុងក្រមព្រហ្មទណ្ឌមិនគួរយកមកប្រើប្រាស់ចំពោះអ្នកសារព័ត៌មាននោះទេ។ ក៏ប៉ុន្តែក្រសួងព័ត៌មាន មានការយល់ឃើញផ្ទុយពីនេះ ដែលថាការសម្រេចរបស់ស្ថាប័នតុលាការ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលជាប្រព័ន្ធឯករាជ្យ។
អានបន្ត -
មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលស្នើឱ្យពន្លឿននីតិវិធីស្វែងរកជនល្មើសដែលលបវាយសកម្មជននយោបាយកន្លងមក
មន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលទទូចឱ្យអាជ្ញាធរពន្លឿននីតិវិធីស្វែងរកជនល្មើសដែលលបស្ទាក់វាយសកម្មជននយោបាយ និងយុវជនសង្គមឱ្យបានឆាប់រហ័ស ដើម្បីបញ្ចប់ការសង្ស័យរបស់ប្រជាពលរដ្ឋ។ ការស្នើសុំបែបនេះ បន្ទាប់ពីពេលថ្មីៗនេះ សកម្មជន នយោបាយមួយចំនួន ត្រូវជនមិនស្គាល់មុខលបស្ទាក់វាយជាបន្តបន្ទាប់ ហើយមន្ត្រីអាជ្ញាធរមិនទាន់អាចវែកមុខជនល្មើសយកមកផ្ដន្ទាទោសបាននៅឡើយទេ។
អានបន្ត -
ខេមបូចា បង្ហាញក្ដីបារម្ភក្រោយតុលាការកំពង់ឆ្នាំងផ្តន្ទាទោសចាងហ្វាងស្ថានីយវិទ្យុមួយ
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីការធ្លាក់ចុះនៃសេរីភាពប្រព័ន្ធផ្សព្វផ្សាយ ក្រោយពីតុលាការខេត្តកំពង់ឆ្នាំងសម្រេចផ្តន្ទាទោសម្ចាស់ស្ថានីយវិទ្យុមួយដាក់ពន្ធនាគារ២០ខែ។
អានបន្ត -
សមត្ថកិច្ចតាមរកក្រុមតាំងខ្លួនជាអ្នកព័ត៌មាន ផ្ញើសារសុំប្រាក់ពីលោក រ័ត្ន ស្រ៊ាង
ភ្នំពេញៈ សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត បន្ទាប់ពីបានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយបានផ្ញើសារទៅសុំប្រាក់ ៤០ ម៉ឺនរៀល ពីមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង។
អានបន្ត -
ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធបណ្ដឹងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសារខុសគោលការណ៍ច្បាប់
ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធចោលពាក្យបណ្តឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃបញ្ជីឈ្មោះបោះឆ្នោតដំបូងចំនួន២៨ បណ្ដឹង ដែលប្ដឹងដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសារបណ្ដឹងទាំងនោះ ផ្ទុយពីគតិច្បាប់។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រកាសធ្វើពហិការ ឈប់ចូលរួមសវនាការតទៅទៀត ដោយចោទថា ក្រុមប្រឹក្សាធម្មនុញ្ញ មាននិន្នាការលម្អៀងទៅរកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
អានបន្ត -
អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងម្នាក់ទៀតប្រកាសបង្កើតបក្សថ្មីចូលរួមការបោះឆ្នោតអាណត្តិក្រោយ
តំណាងរាស្ត្រគណបក្សប្រឆាំងម្នាក់ លោក អ៊ូ ច័ន្ទរ័ត្ន ប្រកាសបង្កើតគណបក្សថ្មី ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣។ បក្សកាន់អំណាច ស្វាគមន៍ការបង្កើតបក្សថ្មី ថា ជាសិទ្ធិនយោបាយ ខណៈអ្នកវិភាគថា គណបក្សថ្មីនេះ នឹងមិនទទួលបានការគាំទ្រពីពលរដ្ឋដូចគណបក្សតូចៗផ្សេងទៀតដែរ។
អានបន្ត -
តុលាការផ្ដន្ទាទោសអ្នកកាសែតម្នាក់នៅកំពង់ឆ្នាំង ២០ខែ និងបង់ប្រាក់២០លានរៀលទៅដើមបណ្ដឹង
សាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចផ្ដន្ទាទោស ម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័ររិទិ្ធសែន លោក សុខ ឧត្តម ឱ្យជាប់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន២០លានរៀលឱ្យដើមបណ្ដឹង ពីបទញុះញង់ ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានជម្លោះដីធ្លីនៅស្រុកទឹកផុស ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ អ្នកឃ្លាំមើលសេរីភាពសារព័ត៌មាននៅកម្ពុជា ថា សាលក្រមនេះ ជារឿងអយុត្តិធម៌ និងមិនអាចទទួលបាន ចំពោះអ្នកសារព័ត៌មានដែលផ្សាយរឿងពិត ដោយសារតែតុលាការមិនប្រើច្បាប់ស្ដីពីរបបសារព័ត៌មាន ដើម្បីជម្រះក្ដី។
អានបន្ត -
តុលាការខេត្តកំពង់ឆ្នាំង ផ្តន្ទាទោសដាក់ពន្ធនាគារ២០ខែលើអ្នកកាសែត ពីបទ«ញុះញង់»
ភ្នំពេញ — តុលាការខេត្តកំពង់ឆ្នាំង នៅថ្ងៃអង្គារនេះ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ២០ខែលើអ្នកសារព័ត៌មានម្នាក់ ឈ្មោះ សុខ ឧត្តម ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ ក្នុងសំណុំរឿងជម្លោះដីធ្លី ដែលប្តឹងដោយមន្ត្រីយោធាជាន់ខ្ពស់ម្នាក់។
អានបន្ត -
តុលាការខេត្តសៀមរាបសម្រេចផ្ដន្ទាទោសយុវជនច្រៀងរ៉ែបពីរនាក់ពីបទញុះញង់
សាលាដំបូងខេត្តសៀមរាបប្រកាសសាលក្រមផ្ដន្ទាទោសយុវជនពីរនាក់ដែលច្រៀងរ៉ែប (Rap) រិះគន់បញ្ហាក្នុងសង្គមឱ្យជាប់ពន្ធនាគារម្នាក់រយៈពេល១ឆ្នាំកន្លះ ហើយម្នាក់ទៀតរយៈពេល៥ខែពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ នៅព្រឹកថ្ងៃទី២២ ខែធ្នូ។ សាច់ញាតិយុវជនពីររូបនេះ ចាត់ទុកសេចក្តីសម្រេចរបស់តុលាការថាជារឿងអយុត្តិធម៌ និងគំរាមកំហែងលើសេរីភាពសិល្បករ។
អានបន្ត -
មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិនៅតែបញ្ជាក់ជំហរចូលកម្ពុជានៅថ្ងៃទី ៤ មករា ឆ្នាំ២០២១
អ្នកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិប្រាប់អាស៊ីសេរីកាលពីថ្ងៃទី ២២ ធ្នូ ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែមានសង្ឍឹមថា នឹងបានចូលប្រទេសកម្ពុជាដូចតាមការគ្រោងទុក។ បើទោះបីជាមកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឡូវែល(Lowell) រដ្ឋម៉ាសាឈូសេត (Massachusetts) យ៉ាងណាក៏ដោយ។
អានបន្ត -
សកម្មជនមូលដ្ឋានបក្សប្រឆាំង ប្តឹងអង្គការសហប្រជាជាតិ ឲ្យជួយអន្តរាគមន៍ រឿងសុវត្ថិភាព
សកម្មជនមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ នាំគ្នាដាក់ពាក្យប្តឹងទៅការិយាល័យឧត្តមស្នងការ អង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ឲ្យជួយអន្តរាគមន៍ រឿងសុវត្ថិភាពរបស់ពួកគាត់ ក្រោយករណីវាយដំ និងធ្វើបាបសកម្មជនបក្សប្រឆាំងជាច្រើន បានកើតមានឡើងជាបន្តបន្ទាប់ ប៉ុន្តែ គ្មានជនដៃដល់ណាម្នាក់ ត្រូវបានផ្តន្ទាទោសនោះឡើយ។
អានបន្ត -
សង្គមស៊ីវិលកម្ពុជាជំរុញកុំឲ្យប្រទេសស៊ុយអែតបិទស្ថានទូតនៅភ្នំពេញ
ភ្នំពេញ — ក្រុមអង្គការសង្គមស៊ីវិលចំនួន១១៦ដែលកំពុងធ្វើការក្នុងប្រទេសកម្ពុជា បានអំពាវនាវកុំឲ្យរដ្ឋាភិបាលស៊ុយអែតបិទស្ថានទូតតំណាងរបស់ខ្លួនក្នុងប្រទេសកម្ពុជា។
អានបន្ត -
អាជ្ញាធរខ្មែរជាប់ព្រំដែនថៃបង្កើនការរឹតបន្តឹងការឆ្លងកាត់ព្រំដែន ខណៈកូវីដ១៩ផ្ទុះខ្លាំងនៅខេត្តសាមុតសាខន
អាជ្ញាធរខ្មែរនៅជាប់ព្រំដែនប្រទេសថៃបានបង្កើនការរឹតបន្តឹងការចេញ-ចូលរបស់ពលរដ្ឋ នៅថ្ងៃចន្ទនេះ ខណៈដែលជំងឺកូវីដ១៩បានផ្ទុះឡើងចូលទៅសហគមន៍ក្នុងខេត្តសាមុតសាខន ដែលមានចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីកម្ពុជា។ ការរឹតបន្តឹងការឆ្លងកាត់ព្រំដែននេះ គឺបន្ទាប់ពីមានបទបញ្ជាជាបន្ទាន់មួយរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញឲ្យអាជ្ញាធរខ្មែរត្រៀមលក្ខណៈទទួលពលករខ្មែរដែលមកពីថៃវិញដើម្បីធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ។
អានបន្ត -
ការធ្វើអាជីវកម្មទឹកពី ភ្នំគូលែន នឹងត្រូវឱ្យបង់សេវា ដើម្បីនិរន្ដរភាព
ភ្នំពេញៈ ក្រសួងបរិស្ថានបានឱ្យដឹងថា គ្រប់អាជីវកម្មដែលប្រើប្រាស់ទឹកក្នុងបរិមាណច្រើនពីប្រភពទឹកពីភ្នំគូលែនអាចនឹងត្រូវប្រកាសឱ្យបង់វិភាគទានដោយស្ម័គ្រចិត្តតាមរយៈការអនុវត្តសាកល្បងការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡស៊ី (PES) នៅកម្ពុជា ខណៈក្រសួងនេះក៏នឹងសាកល្បងយកថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីតាមរយៈការបង់ពន្ធលើការប្រើប្រាស់ទឹកជាលក្ខណៈពាណិជ្ជកម្មរួមទាំងអ្នកផលិត និងចែកចាយផងដែរ។
អានបន្ត -
ក្រសួងសុខាភិបាល ណែនាំបន្ទាន់ឱ្យបង្កើនការត្រួតពិនិត្យអ្នកដំណើរ ខណៈផ្ទុះកូវីដជាថ្មីនៅថៃ
ភ្នំពេញៈ បន្តាប់ពីមានការផ្ទុះនូវការឆ្លងជំងឺកូវីដ១៩នៅខេត្តសាមុតសាខននៃប្រទេសថៃ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាលោក ម៉ម ប៊ុនហេង បានណែនាំជាបន្ទាន់ឱ្យថ្នាក់ដឹកនាំនៅតាមខេត្តជាប់ព្រំដែនត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការត្រួតពិនិត្យរាល់អ្នកដំណើរ និងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃរាល់អ្នកដំណើរចូលមកកម្ពុជា។
អានបន្ត -
លោកសម រង្ស៊ី បន្តចំអកឡកឡើយលោកហ៊ុន សែនរឿងគម្រោងទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩
ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី ពីប្រទេសបារាំងបានបន្តចំអកឡកឡើយដាក់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន រឿងគម្រោងទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។ លោកបានអះអាងថា គម្រោងរបស់លោកហ៊ុន សែននេះ ជាគម្រោងមិនពិត ហើយទទួលរងបរាជ័យហើយ។ ការបរិហាររបស់លោកសម រង្ស៊ីនេះ ធ្វើឡើងបន្ទាប់លោកនាយករដ្ឋមន្រ្តីបានត្រៀមកញ្ចប់ថវិកាពិសេសសម្រាប់បញ្ជាទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩យកមកចាក់ឱ្យប្រជាពលរដ្ឋខ្មែរនាពេលខាងមុខ។
អានបន្ត -
លោក ហ៊ុន សែន អំពាវនាវដល់ស្ថាប័ន និងអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈគោរពច្បាប់ និងកុំបំភ្លៃការពិត
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ និងគោរពគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត»។
អានបន្ត -
មាតុភូមិនិវត្តន៍មន្ដ្រីអតីតបក្សប្រឆាំង ធ្វើឡើងដើម្បីស្ដារប្រជាប្រិយភាព?
រាប់ចាប់ពីពេលនេះទៅ មិនដល់ពីរសប្ដាហ៍ផងទេ នឹងដល់ថ្ងៃកំណត់នៃការធ្វើមាតុភូមិនិវត្តន៍របស់មន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ។ ដំណើរមាតុភូមិនិវត្តន៍ដែលគ្រោងធ្វើនាថ្ងៃទី០៤ខែមករាឆ្នាំ២០២១ខាងមុខនេះ ធ្វើឡើងក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ និងទំនងជាមានកម្មវត្ថុសំខាន់ គឺស្ដារប្រជាប្រិយភាពអតីតគណបក្សសង្គ្រោះជាតិដែលហាក់មានការថមថយចុះច្រើន។
អានបន្ត -
មេធាវីបរទេស ធ្វើការនៅសាលាក្ដីខ្មែរក្រហម តម្រូវឱ្យចុះបញ្ជី ប្រកបវិជ្ជាជីវៈជាមួយ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញៈ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីសម្រេចតម្រូវឱ្យមេធាវីបរទេសដែលប្រកបវិជ្ជាជីវៈនៅសាលាក្ដីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមត្រូវចុះបញ្ជីជាមុនជាមួយគណៈមេធាវីកម្ពុជា និងត្រូវមានវិញ្ញាបនបត្រប្រកបវិជ្ជាជីវៈមេធាវី ដែលចេញដោយគណៈមេធាវី។ នេះបើតាមសេចក្ដីសម្រេចរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី ១៨ ខែធ្នូ។
អានបន្ត -
ការដំឡើងតួនាទីកូនប្រុស៣នាក់របស់លោក សុខ អាន និងតែងតាំងអ្នកស្រី បាន ស្រីមុំ រងការរិះគន់
មន្ត្រីគណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិល រិះគន់រដ្ឋាភិបាលចំពោះការដំឡើងតួនាទីកូនប្រុស ៣នាក់របស់លោក សុខ អាន ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្នុងក្រសួងសំខាន់ៗ និងការតែងតាំងតំណាងរាស្ត្រស្ត្រីមួយរូប គឺអ្នកស្រី បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិន បន្តពីប្ដី។ ពួកគេ ចាត់ទុកថា ការតែងតាំងសែស្រឡាយប្រពន្ធកូនអ្នកធំនេះ គឺជាគំរូអាក្រក់នៅក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារ។
អានបន្ត