កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.037
-
អតីតអ្នកទោសមនសិការលោក គង់ រ៉ៃយ៉ា ត្រូវជនមិនស្គាល់មុខស្ទាក់វាយក្បាលតាមផ្លូវនៅភ្នំពេញ
អ្នកចូលចិត្តឈឺឆ្អាលរឿងសង្គមដែលធ្លាប់ជាប់ពន្ធនាគារពីរដង គឺយុវជន គង់ រ៉ៃយ៉ា ត្រូវជនមិនស្គាល់មុខលបស្ទាក់វាយក្បាល និងធាក់ផ្ដួលម៉ូតូនៅតាមផ្លូវ ក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ធ្នូ នេះ។ មន្ត្រីសង្គមស៊ីវិលយល់ថា សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគួរស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីស្វែងរកជនល្មើសយកមកអនុវត្តតាមផ្លូវច្បាប់។
អានបន្ត -
លោក កឹម សុខា ថា លោកបានស្នើទៅប្រទេសមួយចំនួនឱ្យជួយផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដល់កម្ពុជា
ប្រធានបក្សប្រឆាំងដែលត្រូវរបបក្រុងភ្នំពេញដកហូតសិទ្ធិធ្វើនយោបាយ លោក កឹម សុខា ឱ្យដឹងថា លោកបានស្នើទៅប្រទេសមួយចំនួនឱ្យជួយផ្ដល់ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដល់កម្ពុជា។ អ្នកនាំពាក្យគណបក្សកាន់អំណាចថា កាយវិការរបស់លោក កឹម សុខា នេះជាការចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។
អានបន្ត -
អ្នកប្រកបរបរក្រៅប្រព័ន្ធនៅតែពិបាករកចំណូល ដោយសារការអូសបន្លាយវិបត្តិជំងឺកូវីដ១៩
អ្នកលក់ដូរ និងកម្មកររបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតែពិបាករកចំណូលដដែល បើទោះជាស្ថានភាពជំងឺកូវីដ១៩ (covid-19) បានថមថយបន្តិចក្ដី។ ពួកគេ បន្តស្នើសុំឱ្យរដ្ឋាភិបាល យកចិត្តទុកដាក់ជួយឧបត្ថម្ភនិងផ្ដល់ប័ណ្ណសមធម៌ឱ្យផង។
អានបន្ត -
អាជ្ញាធរអំពាវនាវដល់ពលរដ្ឋបន្តអនុវត្តវិធានសុវត្ថិភាពជំនួសឲ្យការប្រើវិធានការចាប់បង្ខំ
ភាពធូរស្រាលនៃការឆ្លងចូលសហគមន៍ ជំរុញឲ្យពលរដ្ឋនៅរាជធានីភ្នំពេញភាគច្រើនចាប់ផ្ដើមទម្លាក់ដៃក្នុងការអនុវត្តវិធានការសុវត្ថិភាពជាពិសេសនោះ គឺការប្រមូលផ្ដុំមនុស្សលើសពី២០នាក់។ នៅចំពោះបញ្ហានេះ អាជ្ញាធររាជធានីភ្នំពេញកំពុងព្រួយបារម្ភ និងបន្តធ្វើការអំពាវនាវដល់ពលរដ្ឋឲ្យបន្តអនុវត្តវិធានសុវត្ថិភាពជំនួសឲ្យការប្រើវិធានការចាប់បង្ខំ។
អានបន្ត -
ប្អូនប្រុសលោក កែម ឡី លាឈប់ពីប្រធានគណបក្សខ្មែរតែមួយ
ប្អូនប្រុសបណ្ឌិត កែម ឡី គឺលោកកែម រិទ្ធិសិត បានលាលែងពីប្រធាន គណបក្សខ្មែរតែមួយ ប៉ុន្តែត្រូវបានគណបក្សផ្ដល់តំណែងជាប្រធានកិត្តិយសវិញ។
អានបន្ត -
វិបត្តិកូវីដ១៩៖ រដ្ឋាភិបាលដាក់ចេញគោលនយោបាយ៣ចំណុចដើម្បីស្តារសេដ្ឋកិច្ចកម្ពុជា
រដ្ឋាភិបាលកម្ពុជានឹងដាក់ផែនការ៣ចំណុច ដើម្បីស្តារសេដ្ឋកិច្ច និងបង្កើនការវិនិយោគឡើងវិញក្រោយរងការប៉ះពាល់ដោយសារការរាលត្បាតនៃជំងឺកូវីដ១៩ជាសកល។ ការអះអាងអំពីគោលនយោបាយនេះ គឺធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំអន្តរក្រសួងអំពីការបញ្ជាទិញនិងផ្តល់វ៉ាក់សាំងកូវីដ១៩ដល់ប្រជាពលរដ្ឋ នៅថ្ងៃទី១៧ធ្នូម្សិលមិញ។
អានបន្ត -
កម្ពុជាប្តេជ្ញាធ្វើការងារជាមួយរដ្ឋបាលប្រធានាធិបតីអាមេរិកថ្មី ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី
រាជរដ្ឋាភិបាលកម្ពុជា បង្ហាញការប្តេជ្ញាក្នុងការធ្វើការងារជាមួយរដ្ឋបាលដែលដឹកនាំដោយប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរ។
អានបន្ត -
ចក្រភពអង់គ្លេសដែលចាកចេញពីសហភាពអឺរ៉ុប សម្រេចមិនផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា
ភ្នំពេញ — ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា និងក្រសួងការបរទេសកម្ពុជា បានឲ្យដឹងដូចគ្នាថា ចក្រភពអង់គ្លេសដែលចាកចេញពីសហភាពអឺរ៉ុប បានសម្រេចមិនកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដូចតាមចំណាត់ការរបស់សហភាពអឺរ៉ុប។
អានបន្ត -
ប្រយុទ្ធប្រឆាំងកូវីដ១៩៖លោកហ៊ុន សែន អំពាវនាវជាថ្មីឱ្យអ្នកកាសែតគោរពវិជ្ជាជីវៈ ដើម្បីកម្ទេចនូវព័ត៌មានក្លែងក្លាយ
នៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ស្អែកនេះ ក្លិបអ្នកកាសែតកម្ពុជានឹងរៀបចំវេទិកានិពន្ធនាយកប្រចាំឆ្នាំក្រោមប្រធានបទ«តួនាទីសារព័ត៌មានក្នុងបរិបទរាតត្បាតសាកល និងព័ត៌មានក្លែងក្លាយ»។ នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានផ្ញើសារទៅកាន់វេទិកានិពន្ធនាយកនេះ ដោយលើកឡើងពីតួនាទី និង សារៈសំខាន់របស់អ្នកសារព័ត៌មាននៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកហ៊ុន សែន ក៏បានអំពាវនាវផងដែរឱ្យអ្នកសារព័ត៌មានទាំងអស់គោរពវិជ្ជាជីវៈ និងច្បាប់ ដើម្បីចូលរួមកម្ទេចចោលព័ត៌មានក្លែងក្លាយពីបញ្ហាកូវីដ១៩។
អានបន្ត -
លោក ហ៊ុន សែន អបអរលោក Joe Biden ជាប់ឆ្នោតជាប្រធានាធិបតីទី ៤៦ របស់អាមេរិក
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអបអរសាទរលោក Joe Biden ដែលបានជាប់ឆ្នោតជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក ដោយលោកបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងប្ដេជ្ញាធ្វើការជាមួយរដ្ឋបាលរបស់លោក Biden ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យដល់កម្រិតកាន់តែប្រសើរ។
អានបន្ត -
កម្ពុជា-ថៃឯកភាពឱ្យពលរដ្ឋខ្មែរចូលទៅធ្វើការលើទឹកដីថៃវិញ តែមិនទាន់កំណត់ពេលជាក់លាក់
បន្ទាយមានជ័យៈ កម្ពុជា និងថៃ ឯកភាពគ្នាលើរបៀបវារៈ ៣ ចំណុចពាក់ព័ន្ធនឹងការបើកច្រកព្រំដែនបន្ថែម និងអនុញ្ញាតឱ្យពលករកម្ពុជាអាចចូលទៅធ្វើការ និងប្រកបអាជីវកម្មលើទឹកដីថៃវិញ ប៉ុន្តែមិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយទេ ដោយរង់ចាំការសិក្សាផ្នែកវេជ្ជសាស្ត្របន្ថែមទៀត ក្នុងការការពារការរីករាលដាលជំងឺកូវីដ ១៩។
អានបន្ត -
សកម្មជនបក្សប្រឆាំងថា ដោយមិនអាចឱបដៃមើលអំពើអយុត្តិធម៌សង្គម ទើបហ៊ាន និងមិនខ្លាចជាប់គុក
សកម្មជនគណបក្សសង្គ្រោះជាតិនៅមូលដ្ឋាន នៅតាមបណ្ដាខេត្តផ្សេងៗ ថាការមិនអាចឈរឱបដៃមើលអំពើអយុត្តិធម៌សង្គម ដែលប្រព្រឹត្តឡើងដោយអាជ្ញាធររបបក្រុងភ្នំពេញ ជាពិសេសមកលើសកម្មជន និងគណបក្សសង្គ្រោះជាតិ ទើបធ្វើឱ្យពួកគាត់ហ៊ានតស៊ូប្ដូរផ្ដាច់ មិនខ្លាចជាប់គុក។
អានបន្ត -
គណៈមេធាវី និង UNICEF នឹងផ្តល់មេធាវីការពារក្តីសម្រាប់អនីតិជន នៅតាមតុលាការគ្រប់រាជធានី-ខេត្ត
ភ្នំពេញៈ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (Bar Association) តាមរយៈកិច្ចសហការជាមួយមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) នឹងផ្ដល់មេធាវីការពារក្ដីដល់កុមារ ដែលជាជនល្មើស និងកុមារជាជនរងគ្រោះ តាមសាលាដំបូងរាជធានី-ខេត្ដទូទាំងប្រទេស។ នេះបើតាមលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីពីម្សិលមិញ។
អានបន្ត -
វត្តចាក់អង្រែក្រោមស្នើអាជ្ញាធរបង្វែរទុយោបូមខ្សាច់ចេញពីវត្ត
គណៈកម្មការវត្តចាក់អង្រែក្រោម ស្នើទៅអាជ្ញាធរឱ្យក្រុមហ៊ុនបូមខ្សាច់បង្វែរបណ្តាញទុយោបូមខ្សាច់ក្រោមដីចេញពីវត្ត ដើម្បីបញ្ចៀសបញ្ហាជាយថាហេតុនាពេលខាងមុខទៀត ដែលសំណើនេះធ្វើឡើងបន្ទាប់ពីកើតបញ្ហាផ្ទុះទុយោបូមខ្សាច់ប៉ះពាល់ដល់សាលាឆាន់។
អានបន្ត -
ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនជិត៤ភាគរយនៅឆ្នាំ២០២១
ភ្នំពេញ — ការវាយតម្លៃរបស់ធនាគារពិភពលោក (WB) បង្ហាញថា ក្រោយការវាយប្រហារដោយជំងឺកូវីដ១៩ ស្រាកស្រាន្តបន្តិច សេដ្ឋកិច្ចកម្ពុជានឹងរើបឡើងវិញក្នុងឆ្នាំ២០២១ ដោយកំណើនត្រូវបានរំពឹងថានឹងកើនជិត៤% នៅឆ្នាំក្រោយ។
អានបន្ត -
អង្គការសង្គមស៊ីវិលរក្សាការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី ២០ ធ្នូ តែក្នុងទ្រង់ទ្រាយតូច
តំណាងអង្គការសង្គមស៊ីវិលចំនួន៥៣បានអះអាងថា ពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដែលគ្រោងធ្វើនៅថ្ងៃទី ២០ ធ្នូ ខាងមុខនេះ គឺនៅរក្សាដដែល។ ក៏ប៉ុន្តែ អាចធ្វើឡើងនៅក្នុងទ្រង់ទ្រាយតូច និងចង្អៀតជាងមុន។ ការអះអាងនេះ គឺបន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញនៅថ្ងៃទី ១៧ ធ្នូនេះ បានស្នើសុំអោយអង្គការសង្គមស៊ីវិលចំនួន៥៣ស្ថាប័ន បន្តពន្យាពេលជាថ្មី ដោយសារតែព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅមិនទាន់បញ្ចប់នៅឡើយ។
អានបន្ត -
ជនសង្ស័យជេរប្រមាថព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និងមន្ត្រីនគរបាលត្រូវបានបញ្ជូនទៅតុលាការ
កំពតៈ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តកំពតពីម្សិលមិញ ក្រោយពីចាប់ខ្លួនកាលពីថ្ងៃទី ១៥ ធ្នូ ពាក់ព័ន្ធនឹងការសរសេរបង្ហោះតាមហ្វេសប៊ុកជេរប្រមាថព្រះមហាក្សត្រ និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងស្នងការនគរបាលខេត្តមួយចំនួន។
អានបន្ត -
កម្ពុជារំពឹងទទួលបានចំណូលពន្ធដារ និងគយជាង៤,៥០០លានដុល្លារនៅក្នុងឆ្នាំ២០២០នេះ
រដ្ឋាភិបាលកម្ពុជាបានបង្ហាញការរំពឹងថា មុនដាច់ឆ្នាំ២០២០នេះ ចំណូលដែលបានមកពីពន្ធផ្ទៃក្នុង និងគយនឹងអាចទទួលបានជាង៤,៥០០លានដុល្លារអាមេរិក។ ការរំពឹងនេះ គឺដោយសារតែរដ្ឋាភិបាលកម្ពុជាគិតមកដល់ពេលនេះ បានប្រមូលពន្ធផ្ទៃក្នុងសម្រេចបានជាង៩៤ភាគរយហើយ ដែលនេះ គឺជាលទ្ធផលដ៏គួរកត់សម្គាល់មួយក្នុងពេលដែលកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩។
អានបន្ត -
តុលាការព្រហ្មទណ្ឌអន្តរជាតិ សម្រេចមិនចាត់ការបណ្ដឹងជនជាតិ អ៊ុយហ្គ័រ ២២ នាក់ចេញពីកម្ពុជាកាលពីឆ្នាំ២០០៩
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡាអេ ប្រទេស ហុល្លង់ (Netherlands)ដែលមិនចាត់ការទៅលើបណ្ដឹងរបស់ ជនជាតិអ៊ុយហ្គ័រ ដែលនិរទេសខ្លួននៅក្រៅប្រទេស ពាក់ព័ន្ធនឹងរឿងកម្ពុជា ចាប់បញ្ជូនជនភៀសខ្លួនអ៊ុយហ្គ័រ ២២នាក់ ទៅឱ្យចិនកាលពីឆ្នាំ២០០៩។ លោកបន្តថា សេចក្ដីសម្រេចនេះជាការផ្ដល់យុត្តិធម៌មួយដល់កម្ពុជា ពីព្រោះថាកម្ពុជាមិនជាប់ពាក់ព័ន្ធនឹងរឿងក្ដីក្ដាំនេះទេ។
អានបន្ត -
គណបក្ស គបម ចង់ឱ្យក្រសួងអប់រំគិតនិទ្ទេសឱ្យសិស្សដើម្បីធានាគុណភាពអប់រំ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) គាំទ្ររដ្ឋាភិបាលដែលសម្រេចឱ្យសិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងមធ្យមសិក្សាបឋមភូមិ ជាប់ជាស្ថាពរ ប៉ុន្តែគណបក្សនេះស្នើដល់ក្រសួងអប់រំ គួរកំណត់និទ្ទេសដល់សិស្សដើម្បីធានាគុណភាពអប់រំ។
អានបន្ត