កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​កិច្ច​ព្រមព្រៀង សន្តិភាព​ទី​ក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា
    អានបន្ត

    តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​កិច្ច​ព្រមព្រៀង សន្តិភាព​ទី​ក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា

    គ្រួសារ និង​មេធាវី​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​កំពូល ដែល​បដិសេធ បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ របស់​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា និង​អ្នក​ផ្សេង​ទៀត​ថា ជា​រឿង​អយុត្តិធម៌។ សង្គម​ស៊ីវិល លើក​ឡើង​ថា ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​ទាំង​នេះ គ្មាន​អ្វី​ចំណេញ​ដល់​កម្ពុជា​នោះ​ទេ គឺ​មាន​តែ​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ។ គ្រួសារ​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ស្នើ​ឱ្យ​តុលាការ​មាន​ភាពឯករាជ អព្យាក្រឹត មិន​លំអៀង ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ មាន​ទំនុក​ចិត្ត​ខ្ពស់​ទៅ​លើ​តុលាការ។

    អានបន្ត
  • សហព័ន្ធខ្មែរកម្ពុជាក្រោមថ្កោលទោសចំពោះការកាត់ទោសខ្មែរក្រោមចំនួន ៩អង្គ/នាក់
    អានបន្ត

    សហព័ន្ធខ្មែរកម្ពុជាក្រោមថ្កោលទោសចំពោះការកាត់ទោសខ្មែរក្រោមចំនួន ៩អង្គ/នាក់

    នៅថ្ងៃអង្គារ ទី២៦ វិច្ឆិកា សហព័ន្ធខ្មែរកម្ពុជាក្រោមបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះចំណាត់ការរបស់អាជ្ញាធរវៀតណាមដែលបានកាត់ទោសព្រះសង្ឃ និងសកម្មជនខ្មែរក្រោមចំនួន ៩អង្គ/នាក់។ ព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំង៩ អង្គ/នាក់ត្រូវតុលាការវៀតណាមកាត់ទោសដាក់ពន្ធនាគារពី២ ទៅ ៦ឆ្នាំក្រោមបទចោទប្រកាន់ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» និង «ការចាប់ឃាត់ខ្លួនមនុស្សដោយខុសច្បាប់»។

    អានបន្ត
  • បទសម្ភាសន៍លោក សុខ ឥសាន ស្ដីពី​គម្រោងរដ្ឋាភិបាល​បង្កើត​ច្បាប់​ប្រឆាំង​ភេរវកម្ម ដើម្បី​ទប់ទល់​​លោក សម រង្ស៊ី
    អានបន្ត

    បទសម្ភាសន៍លោក សុខ ឥសាន ស្ដីពី​គម្រោងរដ្ឋាភិបាល​បង្កើត​ច្បាប់​ប្រឆាំង​ភេរវកម្ម ដើម្បី​ទប់ទល់​​លោក សម រង្ស៊ី

    អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា លោក សុខ ឥសាន្ត អះអាង​ថា លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ចង់​បង្កើត​ច្បាប់​ដាក់​ក្រុម​មនុស្ស ឬ​អង្គការ​ចាត់តាំង​មួយ​ចំនួន​ទៅ​ក្នុង​ក្រុម​ភេរវកម្ម គឺ​ដោយសារ​តែ​លោក សម រង្ស៊ី និង​បក្ខពួក បាន​ធ្វើ​ចលនា​នៅ​ក្រៅ​ប្រទេស ដែល​លោក​ចោទ​ថា ជា​ចលនា​ឧទ្ទាម​ក្រៅ​ច្បាប់។ ការ​លើក​ឡើង​របស់​លោក សុខ ឥសាន នេះ នៅ​ស្រប​ពេល លោក ហ៊ុន សែន បាន​ថ្លែង​ម្ដង​ជា​ពីរ​ដង​ថា លោក​នឹង​ស្នើ​បង្កើត​ច្បាប់ ដាក់​ក្រុម​មនុស្ស​មួយ​ចំនួន​ទៅ​ក្នុង​ក្រុម​ភេរវកម្ម។

    អានបន្ត
  • CCHR ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​លើក​កម្ពស់​សេរីភាព​ពលរដ្ឋ
    អានបន្ត

    CCHR ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​លើក​កម្ពស់​សេរីភាព​ពលរដ្ឋ

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) រក​ឃើញ​ករណី​រឹតត្បិត និង​បញ្ហា​ប្រឈម​ជាច្រើន​ទាក់ទង​នឹង​ការ​អនុវត្ត​សេរីភាព​បញ្ចេញ​មតិ សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ អង្គការ​សិទ្ធិមនុស្ស​មួយ​នេះ​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​លើក​កម្ពស់​សេរីភាព​ពលរដ្ឋ ដូច​មាន​ចែង​ក្នុង​ច្បាប់។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) រក​ឃើញ​ថា មាន​អ្នក​ការពារ​សិទ្ធិមនុស្ស​យ៉ាងតិច ៥០ នាក់ និង​អ្នក​សារព័ត៌មាន​យ៉ាងតិច ១៧ នាក់ ប្រឈម​នឹង​វិធានការ​ផ្លូវ​ច្បាប់ ក្នុង​រយៈពេល​មួយ​ឆ្នាំ ចាប់​ពី​ថ្ងៃ​ទី១ កញ្ញា ២០២៣ ដល់​ថ្ងៃ​ទី៣១ សីហា ២០២៤។ ការ​ប្រឈម​នឹង​វិធានការ​ផ្លូវ​ច្បាប់​នោះ មាន​ជាអាទិ៍ ការ​កោះហៅ ការ​សួរ​ចម្លើយ ការ​ឃាត់ខ្លួន ការ​ឃុំខ្លួន ការ​បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា ការ​ចោទប្រកាន់ ការ​ផ្ដន្ទាទោស និង​ការ​តម្កល់​ការ​ផ្ដន្ទាទោស។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​ស្ថានភាព​នៃ​សេរីភាព​ខាង​ការ​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​មាន​កម្រាស់ ៦៧​ទំព័រ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៦ វិច្ឆិកា។

    អានបន្ត
  • អាជ្ញាធរ​ថៃ ចាប់​សកម្មជន​ភៀស​ខ្លួន​ខ្មែរ ១១​នាក់​ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ
    អានបន្ត

    អាជ្ញាធរ​ថៃ ចាប់​សកម្មជន​ភៀស​ខ្លួន​ខ្មែរ ១១​នាក់​ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ

    សកម្មជន​នយោបាយ​ខ្មែរ​កំពុង​ភៀស​ខ្លួន​រស់នៅ​ប្រទេស​ថៃ ចំនួន ១១​នាក់​ដែល​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន និង​គ្រោង​បញ្ជូន​ពួកគេ​ប្រគល់​ទៅ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​វិញ។ អាជ្ញាធរ​ថៃ បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ខ្មែរ​ចំនួន ១១​នាក់ មាន​បុរស​ឈ្មោះ ប៉ែន ចាន់សង្គ្រាម ស្ត្រី​ឈ្មោះ ហុង អាន និង​ចៅប្រុស​របស់​គាត់ គឺ​កុមារា ណាន់ ស្ត្រី សឺង គន្ធា បុរស មាន ចាន់ថុន ស្ត្រី យិន ចន្ធូ និង​កូនស្រី​របស់​អ្នកស្រី សឺង គន្ធា ឈ្មោះ ភ័ក្ត ព្រមទាំង​ពលករ​ខ្មែរ ៤​នាក់​ផ្សេង​ទៀត​ផង​ដែរ។ ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​នៅ​ខេត្ត​ប៉ាធុមថានី កាលពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

    អានបន្ត
  • UNHCR អំពាវនាវ​ដល់​កម្ពុជា និង​ថៃ ឱ្យ​គោរព​តាម​ច្បាប់​ស្ដីពី​ការ​មិន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ត្រឡប់​ទៅ​ឱ្យ​រង​ទុក្ខបុកម្នេញ​នៅ​ប្រទេស​កំណើត
    អានបន្ត

    UNHCR អំពាវនាវ​ដល់​កម្ពុជា និង​ថៃ ឱ្យ​គោរព​តាម​ច្បាប់​ស្ដីពី​ការ​មិន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ត្រឡប់​ទៅ​ឱ្យ​រង​ទុក្ខបុកម្នេញ​នៅ​ប្រទេស​កំណើត

    ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) អំពាវនាវ​ឱ្យ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ​គោរព​តាម​បទដ្ឋាន​ច្បាប់​ជាតិ​និង​អន្តរជាតិ ស្ដីពី​ការ​មិន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ត្រឡប់​ទៅ​ឱ្យ​រង​ទុក្ខបុកម្នេញ​នៅ​ប្រទេស​កំណើត។ ចំណែក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) វិញ​ថា រដ្ឋាភិបាល​ថៃ​មិន​គួរ​ចូល​មក​ពាក់ព័ន្ធ ឬ​រួមដៃ​ក្នុង​អំពើ​គាប​សង្កត់​ឆ្លងដែន​របស់​អាជ្ញាធរ​កម្ពុជា។

    អានបន្ត
  • អ្នក​តាមដាន​ស្ថានការណ៍​ថា​ការ​ចាប់​ខ្លួន​ឪពុក​លោក ស៊ន តារា ជា​របៀប «អារ​ក​មាន់​បន្លាច​ស្វា»
    អានបន្ត

    អ្នក​តាមដាន​ស្ថានការណ៍​ថា​ការ​ចាប់​ខ្លួន​ឪពុក​លោក ស៊ន តារា ជា​របៀប «អារ​ក​មាន់​បន្លាច​ស្វា»

    ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) ចាត់ទុក​ការ​ចាប់​ខ្លួន​ឪពុក​បង្កើត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ន តារា ស្ថិត​ក្រោម​របៀបវារៈ​នយោបាយ​ដែល​ជា​ល្បិចកល​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក្នុង​ការ​បំបិទ​សំឡេង​រិះគន់​លើ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា Cambodian Advocacy Team ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៥ វិច្ឆិកា នេះ​ថា លោក ហ៊ុន សែន កំពុង​អនុវត្ត​ទ្រឹស្ដី​កុម្មុយនីស្ត​ដោយ​ចាត់ទុក​អ្នក​ដែល​មាន​មតិ​ផ្ទុយ​ជា​សត្រូវ​របស់​ខ្លួន ដូច្នេះ​ការ​ចាប់​ខ្លួន​ឪពុក​លោក ស៊ន តារា គឺជា​ការ​ដាក់​សម្ពាធ​ដើម្បី​បំបិទ​មាត់​សកម្មជន​នយោបាយ​រូប​នេះ និង​អ្នក​ឯ​ទៀត​តែប៉ុណ្ណោះ។

    អានបន្ត
  • ជន​ភៀស​ខ្លួន​ខ្មែរ ៦នាក់ ដែល​បញ្ជូន​ពី​ថៃ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ផ្សេង​គ្នា អំពី​បទ​ក្បត់ជាតិ
    អានបន្ត

    ជន​ភៀស​ខ្លួន​ខ្មែរ ៦នាក់ ដែល​បញ្ជូន​ពី​ថៃ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ផ្សេង​គ្នា អំពី​បទ​ក្បត់ជាតិ

    ជន​ភៀស​ខ្លួន​ខ្មែរ​ ៦នាក់ ​ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​ទៅ​កម្ពុជា​វិញ តាម​សំណើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នោះ ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ឃុំខ្លួន​ពួកគាត់​នៅ​ពន្ធនាគារ​ផ្សេងគ្នា អំពី​បទ​ក្បត់​ជាតិ។ ប៉ុន្តែ គ្រួសារ គណបក្ស​ប្រឆាំង រួម​ទាំង​មន្ត្រី​សិទ្ធិមនុស្ស​ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឆ្លងដែន​លើ​សកម្មជន​បក្ស​ជំទាស់។ ជនភៀសខ្លួន​ដែល​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ឱ្យ​អាជ្ញាធរ​កម្ពុជា​វិញ បច្ចុប្បន្ន​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​តាម​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត។

    អានបន្ត
  • លោក ម៉ិច ដារ៉ា ​​អ្នកកាសែត​បែប​ស៊ើបអង្កេត​បញ្ចប់​អាជីព​​​និង​នៅ​តែ​បារម្ភ​ក្រោយ​ពី​ត្រូវ​ចាប់​ខ្លួន
    អានបន្ត

    លោក ម៉ិច ដារ៉ា ​​អ្នកកាសែត​បែប​ស៊ើបអង្កេត​បញ្ចប់​អាជីព​​​និង​នៅ​តែ​បារម្ភ​ក្រោយ​ពី​ត្រូវ​ចាប់​ខ្លួន

    ការ​ប្រកាស​របស់​អ្នកកាសែត​កម្ពុជា​លោក ម៉ិច ដារ៉ា អំពី​ការ​បញ្ចប់​អាជីព​ជា​អ្នក​កាសែត​បន្ទាប់ពី​លោក​ត្រូវបាន​ចាប់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​គំរាម​ផ្នែក​ផ្លូវ​ច្បាប់​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​នៅក្នុង​ការ​បំបិទ​មាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​មួយ​ចំនួន។ លោក ម៉ិច ដារ៉ា ដែល​បាន​ធ្វើការ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន មាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​នាម​ជា​អ្នកកាសែត​បែប​ស៊ើបអង្កេត ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​មជ្ឈមណ្ឌល​ឆ​បោក​ខុស​ច្បាប់​នានា​ដែល​មាន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​និង​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ផល​ប្រយោជន៍​អ្នក​មាន​ឥទ្ធិពល​ផងដែរ។

    អានបន្ត
  • ចៅក្រម​មិន​ទាន់​កំណត់​ពេល​ជាក់​លាក់​ប្រកាស​សាលក្រម​សំណុំ​រឿង​ញុះញង់​លើ​លោក ស៊ុន ចន្ធី
    អានបន្ត

    ចៅក្រម​មិន​ទាន់​កំណត់​ពេល​ជាក់​លាក់​ប្រកាស​សាលក្រម​សំណុំ​រឿង​ញុះញង់​លើ​លោក ស៊ុន ចន្ធី

    សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី២៥ ខែ​វិច្ឆិកា នៅ​មិន​ទាន់​កំណត់​ថ្ងៃ​ប្រកាស​សាលក្រម​សំណុំ​រឿង​ញុះញង់​លើ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី នៅ​ឡើយ​ទេ ខណៈ​លោក ស៊ុន ចន្ធី មិន​បាន​មក​ចូលរួម​សវនាការ​នេះ​ឡើយ​ដោយសារ​លោក​មាន​ការ​ពិបាក​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដៃ​ជាប់​ខ្នោះដៃ។ គ្រួសារ និង​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទៅ​លើ​លោក ស៊ុន ចន្ធី គឺ​ពុំ​មាន​ភស្តុតាង​រឹងមាំ និង​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់​ឡើយ។

    អានបន្ត
  • សង្គមស៊ីវិល​ស្នើឲ្យ​ទម្លាក់​រាល់​បទ​ចោទប្រកាន់​លើ​សកម្មជន​បរិស្ថាន​៦នាក់​ដែល​ត្រូវបាន​ដោះលែង
    អានបន្ត

    សង្គមស៊ីវិល​ស្នើឲ្យ​ទម្លាក់​រាល់​បទ​ចោទប្រកាន់​លើ​សកម្មជន​បរិស្ថាន​៦នាក់​ដែល​ត្រូវបាន​ដោះលែង

    បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​បាន​ដោះលែង​សកម្មជន​ព្រៃឈើនិង​បរិស្ថាន ​៦ នាក់ឲ្យមាន​សេរី​ភាព​វិញកាលពី​ល្ងាច​ថ្ងៃចន្ទ​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​ឱ្យ​មាន​ការ​ទម្លាក់​បទចោទ​នានា​លើ​សកម្មជន​បរិស្ថានទាំង​អស់​នេះ ដើម្បីធានា​ថា​ ពួកគេ​អាច​បន្តសកម្មភាពការពារ​បរិស្ថាន​របស់​ពួកគេ​ដោយគ្មានការ​ភ័យ​ខ្លាច។

    អានបន្ត
  • សកម្មជន​បរិស្ថាន​ដែល​​ចាប់​ខ្លួន​ត្រូវ​បាន​ដោះលែង​វិញ ​បន្ទាប់​ពី​សាកសួរ​​ពីរ​ថ្ងៃ
    អានបន្ត

    សកម្មជន​បរិស្ថាន​ដែល​​ចាប់​ខ្លួន​ត្រូវ​បាន​ដោះលែង​វិញ ​បន្ទាប់​ពី​សាកសួរ​​ពីរ​ថ្ងៃ

    សកម្មជនបរិស្ថានចំនួនប្រាំមួយនាក់ដែលត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍​ ទី២៣ ខែវិច្ឆិកា នៅពេលកំពុងស៊ើបអង្កេតការកាប់​ឈើ​ខុសច្បាប់នៅជិតដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តស្ទឹងត្រែង ត្រូវបានដោះលែង បន្ទាប់ពីការសាកសួររយៈពីរថ្ងៃពីកងរាជអាវុធហត្ថខេត្ត។

    អានបន្ត
  • សហគមន៍​ព្រៃឈើ​មិន​រុញរា​បន្ត​ការងារ​ការពារ​ព្រៃឈើ ក្រោយ​ពី​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ដោះលែង​សកម្មជន​បរិស្ថាន
    អានបន្ត

    សហគមន៍​ព្រៃឈើ​មិន​រុញរា​បន្ត​ការងារ​ការពារ​ព្រៃឈើ ក្រោយ​ពី​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ដោះលែង​សកម្មជន​បរិស្ថាន

    ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង នៅ​តែ​រក្សា​ជំហរ​ការងារ​ជា​អ្នក​ការពារ​ព្រៃឈើ​ដោយ​មិន​រាថយ ក្រោយ​ពី​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​បាន​ដោះលែង​សកម្មជន​ការពារ​បរិស្ថាន និង​អ្នក​សារ​ព័ត៌មាន​ទាំង ៦នាក់។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ​ប្ដេជ្ញា​ថា នឹង​បន្ត​ចងក្រង​បណ្ដាញ​សហគមន៍​ឱ្យ​រឹងមាំ​បន្ថែម​ទៀត ដើម្បី​ការពារ​ព្រៃ​ឈើ​កេរមរតក​ដូនតា ដោយ​មិន​រត់​ចោល​ព្រៃ ដើម្បី​ចុះ​ញ៉ម​ជាមួយ​មន្ត្រី​ខិលខូច​នោះ​ទេ។ ពួកគាត់​ប្រកាស​ជំហរ​ថា នឹង​មិន​នៅ​ស្ងៀម​ឡើយ​ដរាប​ណា​វិបត្តិ​ព្រៃឈើ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន។

    អានបន្ត
  • លោក ហួន ផន៖សេរីភាពសារព័ត៌មាននៅកម្ពុជាមិនទាន់ល្អប្រសើរ
    អានបន្ត

    លោក ហួន ផន៖សេរីភាពសារព័ត៌មាននៅកម្ពុជាមិនទាន់ល្អប្រសើរ

    នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​នេះ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR) បាន​ចេញ​របាយ​ការណ៍​មួយ​ស្តីពី​សេរី​ភាព​បញ្ចេញ​មតិ​ សេរី​ភាព​សារ​ព័ត៌​មាន ​និង​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​នៅ​កម្ពុជា​ ពី​ខែ​កញ្ញា ​ឆ្នាំ​២០២៣​ ដល់​ខែ​សីហា ​ឆ្នាំ ២០២៤។ ​តាម​របាយ​ការណ៍ ​អ្នក​សារ​ព័ត៌​មាន ​ដែល​បាន​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ដោយ​សារ​ការ​បំពេញ​វិជ្ជា​ជីវៈ​របស់​ខ្លួន​មាន​ ១៧​ករណី​។​ ចំនួន​នេះ​បាន​កើន​ឡើង​ ១​ករណី ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣​។ ក្នុង​បទ​សម្ភាស​ផ្ទាល់​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI​ លោក ហួន ផន ​អ្នកសម្រប​សម្រួល​គម្រោង​នៃ CCHR ​កត់​សម្គាល់​ថា ​សេរី​ភាព​សារ​ព័ត៌​មាន​នៅ​កម្ពុជា​មិន​ទាន់​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ​៕

    អានបន្ត
  • សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ខ្មែរ​ជិត​១០នាក់​ទៅ​កម្ពុជា
    អានបន្ត

    សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ខ្មែរ​ជិត​១០នាក់​ទៅ​កម្ពុជា

    សកម្មជន​បក្ស​ប្រឆាំង​ឱ្យដឹង​ថា សមត្ថកិច្ចថៃ​បាន​សម្រេច​បញ្ជូន​ជនភៀសខ្លួន​នយោបាយខ្មែរ​ ជិត ១០នាក់​ទៅ​កម្ពុជា​វិញ តាមសំណើ​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ថ្កោលទោស និង​ចាត់ទុក​ទង្វើ​នេះ​ថា បំពាន​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ រំលោភ​សិទ្ធិមនុស្ស ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាលដោះលែង​ពួកគេ​ដោយ​ឥតលក្ខខណ្ឌ។ ទោះបីជា​មន្ត្រីសិទ្ធិមនុស្ស និង​មន្ត្រី​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​(UNHCR) ខិតខំ​ជួយ​អន្តរាគមន៍​ក្តី ក៏​អាជ្ញាធរថៃ​នៅតែ​បញ្ជូនសកម្មជន​បក្សប្រឆាំង​ទៅកម្ពុជា​ទាំង​បង្ខំ តាមសំណើ​របស់​អាជ្ញាធរ​កម្ពុជា។

    អានបន្ត
  • សកម្មជន​ព្រៃឈើ ៦​នាក់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ដោះលែង​វិញ​ហើយ
    អានបន្ត

    សកម្មជន​ព្រៃឈើ ៦​នាក់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ដោះលែង​វិញ​ហើយ

    សកម្មជន​បរិស្ថាន​ចំនួន ៦​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​ស្ទឹងត្រែង ក្រោម​បទ​ចោទ​បាន​ចូល​ទៅ​ក្នុង​តំបន់​ហាមឃាត់​នោះ ត្រូវ​បាន​ដោះលែង​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែ​វិច្ឆិកា តាម​ការ​បញ្ជាក់​អះអាង​ពី​ប្រធាន​ប្រតិបត្តិ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង។

    អានបន្ត
  • ស្ថានទូត​អាមេរិកនៅ​កម្ពុជា​ច្រានចោល​ការផ្សាយ​របស់​កាសែត​ ​Sunday Guardian ជុំវិញ​បដិវត្តន៍ពណ៌នៅកម្ពុជា
    អានបន្ត

    ស្ថានទូត​អាមេរិកនៅ​កម្ពុជា​ច្រានចោល​ការផ្សាយ​របស់​កាសែត​ ​Sunday Guardian ជុំវិញ​បដិវត្តន៍ពណ៌នៅកម្ពុជា

    ស្ថានទូត​អាមេរិក​ប្រចាំទីក្រុងភ្នំពេញ​ បាន​ច្រានចោល​ព័ត៌មាន​ដែល​ចុះផ្សាយ​ដោយ​កាសែត​ The Sunday Guardian ​អំពីការ​នៅ​ពីក្រោយខ្នង​របស់​អាមេរិក​នៃ​ចល​នា​បដិវត្តន៍ពណ៌នៅកម្ពុជា​ថា​ ជាព័ត៌មាន«ខុស​ពី​ការកំណត់​នៃគោលនយោបាយ​ការ​បរទេស​អាមេរិក​»។ កាល​ពី​ថ្ងៃ​ទី ​១០​ ខែ​ វិច្ឆិកា ឆ្នាំ ​២០២៤​ កាសែត​ The Sunday Guardian​ ដែលមាន​មូល​ដ្ឋាន​នៅប្រទេស​ឥណ្ឌា​ បាន​ចេញ​សេចក្តី​រាយ​ការណ៍​មួយ ដោយ​បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ថាជាប់​ពាក់ព័ន្ធ​នឹង​ «បដិវត្តន៍​ពណ៌» នៅ​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​ក្រុម​សង្គម​ស៊ីវិល​ និងអង្គការ​ក្រៅរដ្ឋាភិ​បាលដែល​គាំទ្រ​ដោយ​សហរដ្ឋ​អា​មេរិក។

    អានបន្ត
  • សង្គម​ស៊ីវិល​ស្នើ​ឱ្យ​កង​រាជ​អាវុធហត្ថ​ដោះលែង​សកម្មជន​បរិស្ថាន៥​នាក់ និងអ្នកសារព័ត៌មាន​ម្នាក់​វិញ
    អានបន្ត

    សង្គម​ស៊ីវិល​ស្នើ​ឱ្យ​កង​រាជ​អាវុធហត្ថ​ដោះលែង​សកម្មជន​បរិស្ថាន៥​នាក់ និងអ្នកសារព័ត៌មាន​ម្នាក់​វិញ

    ក្រុម​អង្គការ​សង្គម​ស៊ីវិល ទទូច​ឱ្យ​កង​រាជ​អាវុធ​ហត្ថ​ និង​តុលាការ​ខេត្ត​ស្ទឹងត្រែង ដោះលែង​សកម្មជន​បរិស្ថាន​ទាំង៥​នាក់ និងអ្នកសារព័ត៌មាន​ម្នាក់​​វិញ ដោយ​លើក​ហេតុ​ផល​ថា ការ​ចូលរួម​ការពារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ មិនមែន​ជា​បទ​ល្មើស​នោះ​ទេ។ សំណើ​នេះ ធ្វើ​ឡើង​ក្នុង​ពេល​បញ្ជាការដ្ឋាន​កង​រាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង កំពុង​សាកសួរ​សកម្មជន​បរិស្ថាន​ទាំង៥នាក់ និងអ្នក​សារព័ត៌មាន​ម្នាក់។ សង្គម​ស៊ីវិល​ស្នើ​ឱ្យ​កង​រាជ​អាវុធ​ហត្ថ និង​តុលាការ ពិចារណា​ឡើង​វិញ ចំពោះ​ នីតិវិធី​នៃ​ការ​ឃាត់​ខ្លួន​សកម្មជន​បរិស្ថាន និង​ដោះលែង​ពួកគាត់ ឱ្យ​មាន​សេរីភាព ដើម្បី​បញ្ចៀស​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ។

    អានបន្ត
  • ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​នៅ​ឃុំ​សុខសាន្ត​អះអាង​ពី​ភាព​ខ្វះខាត​ព័ត៌មាន​ស្តីពី​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​
    អានបន្ត

    ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​នៅ​ឃុំ​សុខសាន្ត​អះអាង​ពី​ភាព​ខ្វះខាត​ព័ត៌មាន​ស្តីពី​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​

    ជាជនជាតិដើមភាគតិចពូនងរស់នៅឃុំសុខសាន្ត ខេត្តមណ្ឌលគិរី អះអាងថាពួកគេនៅមិនទាន់មាន​បង្គ​ន់​​អ​នា​​ម័យប្រើ​ប្រាស់ឱ្យបានគ្រប់ខ្នងផ្ទះ​នៅឡើយទេ ស្របពេលព័ត៌មានស្តីពីការ​ប្រើប្រាស់បង្គ​ន់អនាម័​យ​នេះ ក៏មិនទាន់ត្រូវបានគេផ្សព្វផ្សាយឱ្យបាន​ទូលំទូលាយដែរ សម្រាប់​សហគមន៍ជនជាតិ​ដើមភា​គតិច​​​​។

    អានបន្ត
  • អ្នកឃ្លាំមើល​ស្នើ​ដល់​ក្រសួង​មហាផ្ទៃ​ឲ្យ​​ត្រួត​ពិនិត្យ​ល្បែង​អនឡាញ ក្រោយ​មាន​អំពើ​ឃាតកម្ម​ក្នុង​គ្រួសារ
    អានបន្ត

    អ្នកឃ្លាំមើល​ស្នើ​ដល់​ក្រសួង​មហាផ្ទៃ​ឲ្យ​​ត្រួត​ពិនិត្យ​ល្បែង​អនឡាញ ក្រោយ​មាន​អំពើ​ឃាតកម្ម​ក្នុង​គ្រួសារ

    អ្នកឃ្លាំមើល​ស្នើ​ដល់​ក្រសួង​មហាផ្ទៃ ឲ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​គ្រប់គ្រង​ល្បែង​អនឡាញ បន្ទាប់​ពី​ជនរងគ្រោះ​ជា​ប្ដី ដែល​ផុង​ខ្លួន​ជ្រៅ​ក្នុង​ល្បែង​អនឡាញ និង​ជំពាក់​បំណុល​វ័ណ្ឌក​ដោយសារ​កម្ចី​អនឡាញ បាន​សម្លាប់​ប្រពន្ធ និង​កូន មុន​នឹង​ចង​ក​សម្លាប់​ខ្លួនឯង នៅ​ខេត្ត​កណ្ដាល ។ អ្នក​ឃ្លាំមើល​លើកឡើង​ថា អំពើ​ពុករលួយ និង​នីតិរដ្ឋ​ទន់ខ្សោយ ជា​មូលហេតុ​ផ្ដល់​ឱកាស​ឲ្យ​ឧក្រិដ្ឋជន​ប្រើប្រាស់​ប្រទេស​កម្ពុជា ជា​ទីតាំង​ប្រព្រឹត្ត​ល្បែង​អនឡាញ​ខុស​ច្បាប់។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo