កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.048
-
លោក កឹម សុខា ថា កងកម្លាំងស៊ីវិលដែលតាមដានឃ្លាំមើលធ្វើឱ្យពលរដ្ឋខ្លាចនិងបង្កការបារម្ភ
ប្រធានបក្សប្រឆាំងលោក កឹម សុខា អះអាងថា កម្លាំងសមត្ថកិច្ចដែលមិនស្លៀកពាក់ឯកសណ្ឋាន មានទាំងជិះម៉ូតូ និងជិះឡាន បានតាមដានលោក និងតាមថតសកម្មភាពរបស់លោក ស្ទើរតែនៅគ្រប់ខេត្តនៃភាគឦសាន។ ប៉ុន្តែអ្នកនាំពាក្យនគរបាលឆ្លើយតបវិញថា បើមានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលតាមដានមែននោះ គឺមិនបង្ហាញឱ្យលោក កឹម សុខា ដឹងខ្លួននោះទេ។
អានបន្ត -
សង្គមស៊ីវិលច្រានចោលការចោទប្រកាន់ថា ពួកគេនៅពីក្រោយខ្នងនៃការតវ៉ារបស់ពលរដ្ឋ
សង្គមស៊ីវិល និងអ្នកតវ៉ាដោយសន្តិវិធីច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា សង្គមស៊ីវិលជាអ្នកញុះញង់ប្រជាពលរដ្ឋឲ្យតវ៉ា។ ពួកគេយល់ថា ការលើកឡើងនេះ គឺជាការគេចវេះមិនទទួលខុសត្រូវលើបញ្ហាដែលកើតឡើងលើប្រជាពលរដ្ឋ។
អានបន្ត -
ស៊ុយអែតប្រកាសបិទស្ថានទូតប្រចាំកម្ពុជានៅចុងឆ្នាំ២០២១ ខណៈបារម្ភអំពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ
ភ្នំពេញ — ចាប់តាំងពីការសម្រេចជាផ្លូវការនៃការផ្លាស់ប្តូរជំនួយលែងជួយរដ្ឋាភិបាលកម្ពុជា ដោយផ្តល់ទៅឲ្យអង្គការសង្គមស៊ីវិលវិញ រដ្ឋាភិបាលស៊ុយអែតបានប្រកាសថាខ្លួននឹងបិទស្ថានទូតរបស់ខ្លួននៅទីក្រុងភ្នំពេញនៅចុងឆ្នាំ២០២១។ រដ្ឋាភិបាលនេះមិនបានបញ្ជាក់មូលហេតុឲ្យចំនោះទេ។ តែមន្រ្តីសិទ្ធិមនុស្សលើកឡើងថាការសម្រេចចិត្តនេះមានទំនាក់ទំនងទៅនឹងការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អានបន្ត -
តុលាការនឹងបន្តសវនាការសំណុំរឿងអតីតមន្ត្រីបក្សប្រឆាំងជាង១០០នាក់នៅដើមឆ្នាំ២០២១
តុលាការសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសវនាការលើសំណុំរឿងអតីតមន្ត្រីជាន់ខ្ពស់បក្សនិងសកម្មជនអតីតបក្សប្រឆាំង ជាង១០០នាក់ ពាក់ព័ន្ធនឹងបទចោទ «រួមគំនិតក្បត់» និង «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ទៅខែមករា និងខែមីនា ឆ្នាំ២០២១ ក្រោយពីបានសាកសួរជនជាប់ចោទជាង៣០នាក់។
អានបន្ត -
សំណុំរឿងរួមគំនិតក្បត់៖តុលាការលើកពេលសវនាការមន្រ្តីនិងសកម្មជនអតីតបក្សប្រឆាំងទៅធ្វើដើមឆ្នាំក្រោយវិញ
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ តុលាការសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការសួរឆ្លើយទៅលើមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិជាង១០០នាក់ពាក់ព័ន្ធនឹងសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍។ បន្ទាប់ពីសួរឆ្លើយលើមន្ត្រី និងសកម្មជនអតីតបក្សប្រឆាំងមួយចំនួនរួចមក តុលាការសាលាដំបូងរាជធានីភ្នំពេញក៏បានសម្រេចប្រកាសលើកសវនាការនេះទៅធ្វើនៅដើមឆ្នាំ២០២១វិញ។
អានបន្ត -
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២១ ដោយសម្លេងឯកច្ឆ័ន្ទខុសពីការំពឹងរបស់សង្គមស៊ីវិល
សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២១ ត្រូវបានរដ្ឋសភាជាតិអនុម័តជាស្ថាពរហើយនៅថ្ងៃពុធទី២៥ វិច្ឆិកានេះ ក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅរដ្ឋសភា។ ការប្រជុំនិងអនុម័តសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ចាយវាយឆ្នាំ២០២១នេះ ធ្វើឡើងបន្ទាប់ពីសេចក្តីព្រាងច្បាប់នេះបានឆ្លងកាត់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីជាង ១ខែមុន។ ក៏ប៉ុន្តែសេចក្តីព្រាងច្បាប់នេះរងការរិះគន់ពីសង្គមស៊ីវិលថាចំណាយលើវិស័យដែលមិនចាំបាច់ច្រើន។
អានបន្ត -
រដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកាជាតិឆ្នាំ២០២១
រដ្ឋសភាឯកបក្ស បានអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២១ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ ដោយយកតួលេខពីគណៈរដ្ឋមន្ត្រីទាំងស្រុង។ សមាជិករដ្ឋសភាគណបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជនព្រួយបារម្ភពីប្រសិទ្ធភាពការងាររបស់រដ្ឋសភាឯកបក្សថា ពុំបានសួរដេញរដ្ឋាភិបាល ដើម្បីរុញឱ្យការប្រើប្រាស់កញ្ចប់ថវិកាជាតិមានតម្លាភាព និងចំទិសដៅនោះទេ។
អានបន្ត -
រដ្ឋសភាអនុម័តច្បាប់ចំនួន ៧ ក្នុងសម័យប្រជុំពេញអង្គកាលពីម្សិលមិញ
ភ្នំពេញ: រដ្ឋសភាកាលពីម្សិលមិញបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ និងសេចក្តីព្រាងច្បាប់ ៦ ផ្សេងទៀត ប៉ុន្តែមិនទាន់មានគម្រោងបញ្ជូនទៅព្រឹទ្ធសភា ដើម្បីពិនិត្យ និងអនុម័តបន្តទេ ខណៈសង្គមស៊ីវិលថា ការអនុម័តច្បាប់ទាំងនេះមានលក្ខណៈលឿនពេកដែលធ្វើឱ្យគ្មានអត្ថន័យគ្រប់គ្រាន់។
អានបន្ត -
អ្នកជំនាញសិទ្ធិមនុស្សហៅការកោះហៅមនុស្សជាង១០០នាក់ឡើងសវនាការថា«មានហេតុផលនយោបាយ»
វ៉ាស៊ីនតោន — អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះ បានសម្តែងការ«ព្រួយបារម្ភយ៉ាងខ្លាំង»ចំពោះការកោះហៅមនុស្សយ៉ាងតិច១១៣នាក់ឡើងសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកានេះ ដោយចាត់ទុកចំណាត់ការរបស់តុលាការក្រុងភ្នំពេញថា«ហាក់ដូចជាមានហេតុផលនយោបាយ»។
អានបន្ត -
លោក ហ៊ុន សែន ប្ដេជ្ញាការពារត្រកូលហ៊ុន ទោះបីជារលាយផែនដីក៏ដោយ
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាងចំៗថា លោកនឹងការពារអំណាចគ្រួសារត្រកូលហ៊ុនមិនឲ្យមានអ្នកណាម្នាក់កម្ចាត់បាននោះទេ ទោះបីជារលាយផែនដីនេះក៏ដោយ។ មន្ត្រីសិទ្ធិមនុស្សយល់ថា លោក ហ៊ុន សែន មិនគួរការពារតែអំណាចគ្រួសាររបស់លោកនោះទេ តែគួរការពារប្រជាពលរដ្ឋទាំងអស់ដូចគ្នា។
អានបន្ត -
សមត្ថកិច្ចរឹតបន្តឹងសន្តិសុខ ខណៈក្រុមមន្ត្រីអតីតបក្សប្រឆាំងជាង១០០នាក់បំភ្លឺនៅតុលាការ
កម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ បានរឹតបន្តឹងសន្តិសុខនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកនេះ ខណៈពេលតុលាការបើកសវនាការលើសំណុំរឿងអតីតមន្ត្រីជាន់ខ្ពស់បក្សនិងសកម្មជន អតីតបក្សប្រឆាំងជាង១៥០នាក់ ពាក់ព័ន្ធនឹងបទចោទ «រួមគំនិតក្បត់» និង «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍»។
អានបន្ត -
មន្ត្រីបក្សប្រឆាំងស្នើលោក ហ៊ុន សែន បញ្ឈប់វប្បធម៌លាបពណ៌ និងឈ្លបយកការណ៍បែបខ្មែរក្រហម
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់វប្បធម៌លាបពណ៌ និងឈ្លបយកការណ៍បែបខ្មែរក្រហម ព្រោះទង្វើបែបនេះ ជាការបំភិតបំភ័យ និងបំពានសិទ្ធិប្រជាពលរដ្ឋ និងមិនថ្លៃថ្នូរជាមេដឹកនាំសម័យទំនើបនេះទេ។
អានបន្ត -
តុលាការសម្រេចលើកពេលជំនុំជម្រះរឿងក្ដីមន្ត្រី និងសកម្មជនបក្សប្រឆាំង ទៅដើមឆ្នាំ២០២១
តុលាការក្រុងភ្នំពេញសម្រេចលើកពេលជំនុំជម្រះរឿងក្តីសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង ១០០ នាក់ ទៅខែមករា និងខែមីនា ឆ្នាំ២០២១ ខាងមុខ។
អានបន្ត -
មន្ត្រី៖ លទ្ធផលស្ទង់មតិរឿងពុករលួយមិនអាចយកមកប្រើជាផ្លូវការបានទេ
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានចាត់ទុកលទ្ធផលស្ទង់មតិរបស់អង្គការតម្លាភាពកម្ពុជាស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ ២០២០ ថា មិនអាចយកមកប្រើជាផ្លូវការបាន ដោយសារការស្ទង់មតិនេះមិនឆ្លុះបញ្ចាំងពីតថភាពនៅក្នុងសង្គមកម្ពុជា ថ្វីបើគិតជាភាគរយមានការថយចុះក៏ដោយ។
អានបន្ត -
លោក ហ៊ុន សែន៖ ខ្ញុំនឹងតស៊ូបន្ថែមទៀតប្រឆាំងនឹងអ្នកដែលចង់កម្ចាត់ត្រកូលហ៊ុន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានបញ្ជាក់ថា លោកនឹងតស៊ូបន្ថែមទៀតប្រឆាំងនឹងអ្នកដែលចង់កម្ចាត់ត្រកូលហ៊ុន និងបានលើកឡើងថា ការសម្របសម្រួលនយោបាយអាចកើតមានក្រោយពេលអ្នកនយោបាយដែលជាប់សំណុំរឿងនៅតុលាការត្រូវបានតុលាការកាត់ទោសរួចរាល់។
អានបន្ត -
គណបក្ស ៣ ដែលទើបចងសម្ព័ន្ធ ប្តេជ្ញាដោះស្រាយបញ្ហារួមគ្នា និងបណ្តុះគំនិតជាតិនិយមគំរូថ្មី
ភ្នំពេញៈ គណបក្សនយោបាយចំនួន ៣ ដែលចងសម្ព័ន្ធភាពជាមួយគ្នាបានប្រកាសជាផ្លូវការនូវសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ដោយអះអាងថាសម្ព័ន្ធនេះនឹងរួមគ្នាដោះស្រាយវិបត្តិនានាក្នុងសង្គមនយោបាយតាមរយៈខ្មែរ និងខ្មែររួមទាំងបណ្តុះគំនិតជាតិនិយមគំរូថ្មីដល់យុវជនជំនាន់ក្រោយ ជាអ្វីដែលសង្គមស៊ីវិលរំពឹងពីលទ្ធភាពនៅមានកម្រិត។
អានបន្ត -
សំណុំរឿងរួមគំនិតក្បត់៖ថ្នាក់ដឹកនាំអតីតបក្សប្រឆាំងបដិសេធក្រុមមេធាវីដែលផ្តល់ដោយគណៈមេធាវីកម្ពុជា
នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ តុលាការសាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការលើសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍លើមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិជាង១០០នាក់។ ម្សិលមិញ គណៈមេធាវីកម្ពុជាបានសម្រេចផ្តល់មេធាវីចំនួន៦រូប ដើម្បីចូលរួមការពារក្តីដល់ពួកគេ។ ប៉ុន្តែ មន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំងនៅក្រៅប្រទេសបដិសេធក្រុមមេធាវីទាំងនេះ ដោយអះអាងថា ពួកគេមានលទ្ធភាពក្នុងការពឹងពាក់មេធាវីដោយខ្លួនឯង។
អានបន្ត -
មន្ត្រីបក្សប្រឆាំងស្នើឱ្យបញ្ឈប់សាងសង់ស្តូបមិត្តភាពកម្ពុជាវៀតណាម
សមាជិកជាប់ឆ្នោតគណបក្សប្រឆាំងស្នើទៅរដ្ឋាភិបាល លោក ហ៊ុន សែន បញ្ឈប់ការសាងសង់ ឬវាយកម្ទេចស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅលើទឹកដីខ្មែរចោល ដោយលើកឡើងថា ស្ដូបនេះជាបង្ហាញពីការឈ្លានពានរបស់វៀតណាមលើទឹកដីកម្ពុជា។ ទោះយ៉ាងណា មន្ត្រីគណបក្សកាន់អំណាចថា ស្តូបនេះបង្ហាញពីប្រវត្តិដែលវៀតណាមជួយកម្ពុជាហើយថា បើមន្ត្រីបក្សប្រឆាំងចង់កម្ទេចស្តូបនេះចោល អាចសាកល្បងចូលមកបាន។
អានបន្ត -
CCHR ជំរុញរដ្ឋាភិបាលឱ្យពង្រឹងនីតិរដ្ឋ ដើម្បីបញ្ចប់អំពើហិង្សាយេនឌ័រ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ជំរុញដល់រដ្ឋាភិបាលពង្រឹងនីតិរដ្ឋ ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី ខណៈអង្គការនេះសង្កេតឃើញស្តី្រនៅតែរងអំពើហិង្សាច្រើនរូបភាពពីបុរស។
អានបន្ត -
លោក ហ៊ុន សែន ដាក់គោលដៅប្ដឹងអ្នកសារព័ត៌មានដែលស្រង់សម្ដីលោកបាត់ខ្លឹមសារ
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន សម្ដែងការខឹងសម្បារចំពោះអ្នកសារព័ត៌មានមួយចំនួនដែលស្រង់សម្ភីលោកដោយដុំៗ ដែលលោកថា ធ្វើឱ្យបាត់ខ្លឹមសារដើម។ លោកថា លោកត្រូវប្រើវិធានការច្បាប់ដើម្បីចាត់ការអ្នកសារព័ត៌មានទាំងនោះ។ អ្នកជំនាញផ្នែកសារព័ត៌មានថា នេះជាសារគំរាមកំហែងថ្មីមួយទៀតប្រឆាំងនឹងអ្នកសារព័ត៌មាន។
អានបន្ត