កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ស.រ.អ.ជឿជាក់ថា ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនចិននឹងជួយកែលម្អស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានថ្លែងថា ទណ្ឌកម្មសេដ្ឋកិច្ចដែលបានដាក់លើក្រុមហ៊ុនចិនដែលកំពុងវិនិយោគទុននៅប្រទេសកម្ពុជា គឺជា«ឧបករណ៍ដ៏មានប្រសិទ្ធភាពនិងសមស្រប» ដើម្បីធ្វើឲ្យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបានប្រសើរឡើង។
អានបន្ត -
សកម្មជនបក្សប្រឆាំងម្នាក់នៅបាត់ដំបងត្រូវបានចាប់ខ្លួនក្រោមបទចោទថា កាប់ព្រៃឈើ
ប៉ូលិសខេត្តបាត់ដំបង ចាប់ខ្លួនសកម្មជនជនគណបក្សសង្គ្រោះជាតិម្នាក់នៅស្រុករុក្ខគិរី នៅព្រឹកថ្ងៃទី១៩ វិច្ឆិកាពាក់ព័ន្ធនឹងរឿងបទល្មើសព្រៃឈើ។ មន្ត្រីបក្សប្រឆាំងចាត់ទុករឿង នេះ ថាជាការធ្វើទុក្ខបុកម្នេញរឿងនយោបាយ។
អានបន្ត -
ថ្នាក់ខេត្តប្រាប់ឱ្យឃុំចំនួន ៥ នៃស្រុកវាលវែងចេញលិខិតមោឃភាពលើលិខិតកាន់កាប់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ
ពោធិ៍សាត់ៈ រដ្ឋបាលខេត្តពោធិ៍សាត់ប្រាប់ឱ្យឃុំចំនួន ៥ នៃស្រុកវាលវែង ចេញលិខិតបដិសេធ និងមោឃភាពលើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី លិខិតស្នើសុំកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជី និងលិខិតបញ្ជាក់កម្មសិទ្ធិដីផ្សេងៗទាំងអស់ក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុសដែលធ្លាប់បានចុះហត្ថលេខានាពេលកន្លងមកនេះ។
អានបន្ត -
រដ្ឋសភាប្រតិកម្មទៅនឹងការចោទប្រកាន់របស់សមាជិកសភាអាមេរិក ជុំវិញការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្លាក់ចុះ
រដ្ឋសភាកម្ពុជា សំដែងការខកចិត្តយ៉ាងខ្លាំង និងចាត់ទុកការទាមទាររបស់សមាជិកសភាមួយចំនួនរបស់សហរដ្ឋអាមេរិកថា ជាទង្វើខុសឆ្គង។ ការប្រកាសនេះធ្វើឡើងក្រោយតំណាងរាស្ត្រអាមេរិក ៨រូប ស្នើឲ្យរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន និងស្នើឲ្យពិនិត្យឡើងវិញ លើប្រពន្ធអនុគ្រោះពន្ធទូទៅ ឬ GSP ដោយសារការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
អានបន្ត -
វេទិកា UN៖ សង្គមស៊ីវិលស្នើឲ្យក្រុមហ៊ុនស្ករថៃទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សនៅខេត្តឧត្តរមានជ័យ
អង្គការសង្គមស៊ីវិលចំនួន៣ រួមមានអង្គការសមធម៌កម្ពុជា អង្គការ IDI និងអង្គការលីកាដូ នៅដើមសប្តាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្នើឲ្យក្រុមហ៊ុនស្កសថៃ មិត្រផូល ស្ថាប័នពាក់ព័ន្ធ និងម៉ាកល្បីៗចេញមកទទួលខុសត្រូវចំពោះអំពើរំលោភបំពានសិទ្ធិមនុស្សនៅក្នុងខេត្តឧត្តរមានជ័យកាលពីជាង១០ឆ្នាំមុន។ ការថ្លែងរបស់អង្គការសង្គមស៊ីវិលទាំង៣នេះ ធ្វើឡើងស្របពេលដែលមានសម័យប្រជុំលើកទី៩ នៃវេទិកាអង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស ពីថ្ងៃទី១៦ដល់១៨ខែវិច្ឆិកានេះ។
អានបន្ត -
ក្រុមអង្គការសង្គមស៊ីវិលទាមទារឲ្យក្រុមហ៊ុនស្ករថៃចូលខ្លួនដោះស្រាយជម្លោះជាមួយអ្នកភូមិខ្មែរ
វ៉ាស៊ីនតោន — ក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន៣នៅថ្ងៃពុធនេះ បានអំពាវនាវជាថ្មីទៀតឲ្យក្រុមហ៊ុនស្ករថៃមិត្រផុល (Mitr Phol) ចូលខ្លួនដោះស្រាយជម្លោះជាមួយតំណាងសហគមន៍ខ្មែរដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ដំណាំអំពៅមួយក្នុងខេត្តឧត្តរមានជ័យក្នុងប្រទេសកម្ពុជា។
អានបន្ត -
តុលាការខេត្តកោះកុងចាត់ទុកបណ្ដឹងប្រឆាំងតំណាងពលរដ្ឋ៣នាក់នៅស្រុកស្រែអំបិលមិនពាក់ព័ន្ធនឹងវិវាទដីធ្លី
សាលាដំបូងខេត្តកោះកុង អះអាងថា ករណីតំណាងពលរដ្ឋ៣នាក់នៅឃុំជីខក្រោម ស្រុកស្រែអំបិល ដែលកំពុងជាប់បណ្តឹងនៅតុលាការខេត្តនេះ មិនមែនជាសំណុំរឿងជាប់ពាក់ព័ន្ធវិវាទដីធ្លីនោះទេ។
អានបន្ត -
សេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ
សេចក្តីព្រាងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០ ខណៈភាគីទាំងពីរកំពុងបន្តចរចាជុំទី៤ នាសប្តាហ៍នេះ។ នេះបើតាមមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ។ កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដែលធ្វើឡើងរយៈពេល៣ថ្ងៃ ផ្តោតសំខាន់ទៅលើការកំណត់ទូទៅ, បញ្ហាពន្ធ, និងការភ្ជាប់ទៅកាន់ទីផ្សារនៃប្រទេសទាំងពីរ រួមនឹងបញ្ហាមួយចំនួនទៀត។
អានបន្ត -
ក្រុមសិទ្ធិមនុស្ស៖ ព្រះសង្ឃពីរអង្គភៀសព្រះកាយពីកម្ពុជា ដោយភ័យខ្លាចការធ្វើទុក្ខបុកម្នេញ
ភ្នំពេញ — សកម្មជនសិទ្ធិមនុស្សបង្ហាញក្តីបារម្ភចំពោះសុវត្ថិភាពរបស់ព្រះសង្ឃពីរអង្គ ដែលបានភៀសព្រះកាយចេញពីកម្ពុជាទៅប្រទេសថៃ ដែលព្រះអង្គមួយអង្គលើកឡើងថា ដើម្បីគេចពីការចាប់ផ្សឹកនិងដាក់ពន្ធនាគារ។
អានបន្ត -
អតីតប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ត្រូវតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៧ ឆ្នាំ
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ដាក់ពន្ធនាគារ ៧ ឆ្នាំ ពិន័យជាប្រាក់ចូលថវិការដ្ឋ ១០០ លានរៀល និងរឹបអូសដីចំនួន ៣ កន្លែង របស់លោកមកធ្វើជាសម្បត្តិរដ្ឋវិញ។
អានបន្ត -
ក្រុមសិទ្ធិមនុស្ស៖ ព្រះសង្ឃពីរអង្គភៀសព្រះកាយពីកម្ពុជា ដោយភ័យខ្លាចការធ្វើទុក្ខបុកម្នេញ
ភ្នំពេញ — សកម្មជនសិទ្ធិមនុស្សបង្ហាញក្តីបារម្ភចំពោះសុវត្ថិភាពរបស់ព្រះសង្ឃពីរអង្គ ដែលបានភៀសព្រះកាយចេញពីកម្ពុជាទៅប្រទេសថៃ ដែលព្រះអង្គមួយអង្គលើកឡើងថា ដើម្បីគេចពីការចាប់ផ្សឹកនិងដាក់ពន្ធនាគារ។
អានបន្ត -
លោក ហ៊ុន សែន ប្រកាសចេញទៅធ្វើការវិញ បន្ទាប់ពីលទ្ធផលធ្វើតេស្តចុងក្រោយរបស់លោកអវិជ្ជមានជំងឺកូវីដ ១៩
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃម្សិលមិញថា ចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ លោកនឹងចេញទៅធ្វើការ ឬហាត់ប្រាណនៅខាងក្រៅបានហើយ បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយរបស់លោកភរិយា និងអ្នកនៅជាមួយលោកព្រមទាំងអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ទាំងអស់បង្ហាញថា អវិជ្ជមានកូវីដ ១៩។
អានបន្ត -
មន្ត្រីកម្ពុជារំពឹងថា អាមេរិកគោរពឯករាជភាព បន្ទាប់ពីមន្ត្រីច្បាប់អាមេរិករិះគន់កម្ពុជា
ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាល និងអ្នកនាំពាក្យគណបក្សកាន់អំណាចថ្លែងថា លិខិតសមាជិករដ្ឋសភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលរិះគន់ពីបញ្ហានៅកម្ពុជាគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួន ហើយរំពឹងថា អាមេរិកគោរពគោលការណ៍ឯករាជភាព និងអធិបតេយ្យទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ ខណៈអ្នកវិភាគមើលឃើញថា មានបញ្ហាបន្តិចបន្តួចត្រូវគេបំប៉ោង។
អានបន្ត -
អាមេរិកអំពាវនាវឱ្យបើកឡើងវិញនូវលំហនយោបាយ ដើម្បីឱ្យការបោះឆ្នោតខាងមុខមានប្រជាធិបតេយ្យពិតប្រាកដ
សហរដ្ឋអាមេរិកអំពាវនាវឱ្យបើកឡើងវិញនូវលំហនយោបាយ ដើម្បីឱ្យការបោះឆ្នោតខាងមុខ ដំណើរការទៅមានលក្ខណៈប្រជាធិបតេយ្យពិតប្រាកដមួយ ខណៈអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការនៅឡើយ។
អានបន្ត -
បងស្រីសកម្មជនថៃបាត់ខ្លួនមកដល់កម្ពុជា ដើម្បីស្វែងរកការពិត
ចាប់តាំងពីលោក Wanchalearm Satsaksit ត្រូវចាកចេញពីមាតុភូមិកំណើតក្នុងប្រទេសថៃ មករស់នៅប្រទេសកម្ពុជា ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញដោយរបបសឹកថៃ ដែលចូលកាន់អំណាចដោយរដ្ឋប្រហារឆ្នាំ២០១៤ លោកតែងរក្សាទំនាក់ទំនងជាប្រចាំជាមួយក្រុមគ្រួសារនៅខេត្តឧប្បលរាជធានី (Ubon Ratchathani) ជាពិសេសជាមួយបងស្រី គឺអ្នកស្រី Sitanun Satsaksit។
អានបន្ត -
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង សម្រេចដាក់តំណាងសហគមន៍មានជម្លោះដីធ្លី ២នាក់ ឱ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ក្រោយចូលបំភ្លឺ
តំណាងសហគមន៍មានជម្លោះដីធ្លី ចំនួន ៣នាក់ទៀត បានបន្តចូលបំភ្លឺ នៅសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី១៨ វិច្ឆិកា ពាក់ព័ន្ធនឹងរឿងញុះញង់ និងបរិហារកេរ្តិ៍។ ចៅក្រមស៊ើបសួរ បានសម្រេចបង្គាប់ឲ្យតំណាងសហគមន៍ ២នាក់ ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ អ្នកឃ្លាំមើលសិទ្ធិដីធ្លី ហៅការសម្រេចនេះថា ជាការគាបសង្កត់សិទ្ធិ និងបំភ័យពលរដ្ឋ កុំឲ្យហ៊ានតវ៉ាទាមទារដីធ្លី។
អានបន្ត -
តំណាងសហគមន៍ជម្លោះដីធ្លី ៥នាក់ទៀត ចូលបំភ្លឺនៅតុលាការខេត្តកោះកុងករណីវិវាទដីធ្លីរ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនឯកជន
តំណាងសហគមន៍ជម្លោះដីធ្លី ចំនួន ៥នាក់ទៀត ចូលបំភ្លឺនៅសាលាដំបូងខេត្តកោះកុង ករណីវិវាទដីធ្លីរ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនឯកជន ហេង ហ៊ុយ អេហ្គ្រីខាលឆ័រ គ្រុប (Heng Huy Agriculture Group)។ អ្នកឃ្លាំមើលសិទ្ធិដីធ្លី ជំរុញឲ្យអាជ្ញាធរចុះទៅសិក្សា ពិនិត្យមើលដល់ទីតាំងដី មានជម្លោះជាក់ស្ដែង ជាជាងការប្រើប្រាស់ប្រព័ន្ធតុលាការ។
អានបន្ត -
យូណេស្កូធ្វើយុទ្ធនាការប្រឆាំងការរើសអើងនិងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ
អង្គការយូណេស្កូ (UNESCO) ប្រកាសយុទ្ធនាការស្ដីពីប្រធានបទ «ការបើកបេះដូងអ្នក» ដើម្បីប្រឆាំងការរើសអើងជនបរទេស ការមាក់ងាយ និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជុំវិញការរាលដាលនៃជំងឺកូវីដ១៩។
អានបន្ត -
សាលាដំបូងខេត្តកំពង់ឆ្នាំង លើកពេលប្រកាសសាលក្រម ម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័រកាសែត រិទ្ធិសែន
សាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចលើកពេលប្រកាសសាលក្រម ចំពោះម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័រកាសែត «រិទ្ធិសែន» លោក សុខ ឧត្ដម ដែលជាប់ចោទពីបទញុះញង់ ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានជម្លោះដីធ្លីនៅស្រុកទឹកផុស ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ អ្នកឃ្លាំមើលសិទ្ធិសេរីភាពសារព័ត៌មានរកឃើញថា ការផ្សាយនោះ គឺត្រឹមត្រូវទៅតាមវិជ្ជាជីវៈសារព័ត៌មាន ហេតុនេះតុលាការគួរដោះលែង លោក សុខ ឧត្ដម ឲ្យមានសេរីភាពវិញ។
អានបន្ត -
មន្ត្រីកម្ពុជាហៅការស្នើរបស់សមាជិកសភាអាមេរិកឲ្យដាក់ទណ្ឌកម្មរដ្ឋាភិបាលថាជា«រឿងច្រំដែល»
ភ្នំពេញ — ក្រុមមន្ត្រីកម្ពុជា នៅថ្ងៃពុធនេះ បានថ្លែងសម្រាលការស្នើសុំរបស់ក្រុមអ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកចំនួន៨រូប ដែលទាមទារឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចាត់វិធានការជាក់លាក់លើរដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីឲ្យមានភាពប្រសើរឡើងនៃដំណើរការប្រជាធិបតេយ្យ។
អានបន្ត