កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
សមាគមខ្មែរកម្ពុជាក្រោមស្នើអូស្ត្រាលីឱ្យធ្វើអន្តរាគមន៍ទៅវៀតណាមឱ្យគោរពសិទ្ធិពលរដ្ឋ
សមាគមខ្មែរកម្ពុជាក្រោមជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលីអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិពលរដ្ឋ ក្នុងនោះក៏មាន ជនជាតិដើមខ្មែរកម្ពុជាក្រោម ដែលត្រូវបានវៀតណាមកំពុងធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តសព្វថ្ងៃនេះ។ ក្ដីរំពឹងធ្វើឡើងក្រោយពេលអង្គការសិទ្ធិមនុស្សអន្តរជាតិបានអន្តរាគមន៍ទៅអូស្ត្រាលីឲ្យដាក់គំនាបឲ្យវៀតណាមគោរពសិទ្ធិមនុស្ស ក្នុងកិច្ចប្រជុំសន្ទនាប្រចាំឆ្នាំស្ដីពីសិទ្ធិមនុស្សរវាងអូស្ត្រាលី និងវៀតណាម។
អានបន្ត -
សាលាឧទ្ធរណ៍បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់លោក នី ណាក់
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់អ្នកជំនាញកសិកម្ម និងអ្នករិះគន់បញ្ហាសង្គម លោក នី ណាក់។ មេធាវីការពារក្ដីឱ្យលោក នី ណាក់ សោកស្ដាយ ដែលសាលាឧទ្ធរណ៍បដិសេធបណ្ដឹងនៅក្រៅឃុំ ដោយលោកថា នេះ គឺជាការដើរផ្ទុយនឹងស្មារតីច្បាប់ ដែលធានាថា ជនត្រូវចោទមានសិទ្ធិនៅក្រៅឃុំ។
អានបន្ត -
ក្រុមហ៊ុន សីលាដាម៉ិច នៅខេត្តព្រះវិហារ ហាមពលរដ្ឋមិនឲ្យចូលធ្វើស្រែចម្ការលើដី ដែលបានកាត់ឆ្វៀល
ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ អះអាងថា ក្រុមហ៊ុន សីលាដាម៉ិច (Seladamex co.ltd.) ហាមឃាត់ប្រជាពលរដ្ឋមិនឲ្យចូលទៅធ្វើស្រែចម្ការនៅលើដី ដែលបានកាត់ឆ្វៀលចេញពីក្រុមហ៊ុន និងដីធ្លីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា អាជ្ញាធរគួរចុះពិនិត្យ និងស្វែងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋ។
អានបន្ត -
លោក ហ៊ុន ម៉ាណែត ថ្លែងពីផលអាក្រក់នៃការបាក់បែកជាតិ ៣ថ្ងៃបន្ទាប់ពីលោកព្រមានបង្ក្រាបបាតុកម្មរបស់ពលរដ្ឋរឿងគម្រោង CLV
៣ថ្ងៃបន្ទាប់ពីព្រមានប្រើហិង្សាបង្ក្រាបបាតុកម្មរបស់ប្រជាពលរដ្ឋ រឿងតំបន់ ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ និងវៀតណាម នៅថ្ងៃទី៥ ខែសីហានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ថ្លែងថា ការបាក់បែកផ្ទៃក្នុងជាតិ នឹងធ្វើឱ្យកម្ពុជាធ្លាក់ក្រោមសូន្យ។ ទោះជាយ៉ាងណាអ្នកឃ្លាំមើលនិងបក្សប្រឆាំងលើកឡើងថា លោក ហ៊ុន ម៉ាណែត ត្រូវប្រើនយោបាយបង្រួបបង្រួមជាតិឱ្យដូចទៅនឹងការថ្លែងរបស់លោក។
អានបន្ត -
RSFស្នើរដ្ឋាភិបាលកម្ពុជាឲ្យឈប់រំខានប្រព័ន្ធផ្សព្វផ្សាយក្រៅស្រុក
អង្គការអ្នករាយការណ៍គ្មានព្រំដែន នៅថ្ងៃសុក្រទី០២សីហា បានទទូចរដ្ឋាភិបាលកម្ពុជាឲ្យឈប់ធ្វើទុក្ខបុកម្នេញប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរ ដែលផ្សាយចេញពីក្រៅប្រទេស។ ការទទូចសុំរបស់អង្គការដែលមានទីស្នាក់ការនៅប្រទេសបារាំងមួយនេះ ធ្វើឡើងបន្ទាប់ពីមានការកត់សម្គាល់ឃើញ មានការចូលទៅសរសេរសារវាយប្រហារប្រព័ន្ធផ្សព្វផ្សាយចំនួន៣ ដូចជា RFA, VOD, និង The Cambodia Daily Khmer តាមរយៈការប្រើប្រាស់ពាក្យពេចន៍អសុរសជាដើម។ ឆ្លើយតបនឹងការទទូចរបស់អង្គការRSF រដ្ឋាភិបាលកម្ពុជាបានអះអាងថា រដ្ឋាភិបាលគ្មានជាប់ពាក់ព័ន្ធ ឬរៀបចំក្រុមMMOឲ្យចូលទៅវាយប្រហារប្រព័ន្ធផ្សព្វផ្សាយក្រៅស្រុកឡើយ។
អានបន្ត -
ជនជាតិដើមភាគតិចពូនងក្នុងខេត្តមណ្ឌលគិរីនាំគ្នាតវ៉ា បន្ទាប់ពីមន្ត្រីបរិស្ថានកាប់បំផ្លាញដើមកៅស៊ូរបស់ពួកគេ
ជនជាតិដើមភាគតិចពូនងប្រមាណ ២០០នាក់ បានផ្ទុះការតវ៉ាកាលពីថ្ងៃសុក្រ ដើម្បីទាមទារឱ្យអាជ្ញាធរពន្លឿនការចេញបណ្ណកម្មសិទ្ធិសមូហភាពលើដីសហគមន៍ បន្ទាប់ពីមន្ត្រីបរិស្ថានបានកាប់បំផ្លាញចម្ការកៅស៊ូនៅលើដីចម្ការវិលជុំរបស់គ្រួសារជនជាតិដើមភាកតិចក្នុងខេត្តមណ្ឌលគិរី។
អានបន្ត -
លោក ហ៊ុន ម៉ាណែត ព្រមានបង្ក្រាបពលរដ្ឋដែលចេញតវ៉ាដោយអហិង្សា ទាមទារឱ្យរដ្ឋាភិបាលដកកម្ពុជាពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍
លោក ហ៊ុន ម៉ាណែត ព្រមានថា ប្រសិនបើពលរដ្ឋខ្មែរហ៊ានចេញធ្វើ បាតុកម្មនៅទីក្រុងភ្នំពេញ ដើម្បីប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម នោះនឹងប្រឈមបាត់បង់ជីវិតច្រើន ដូចនៅប្រទេសបង់ក្លាដេស្ហ(Bangladesh)។ មន្ត្រីបក្សប្រឆាំងចាត់ទុកថា លោក ហ៊ុន ម៉ាណែត កំពុងគំរាមសម្លាប់មនុស្សទ្រង់ទ្រាយធំ ដោយខុសពីគោលការណ៍ច្បាប់ ព្រោះពលរដ្ឋខ្មែរមានសិទ្ធិជួបជុំតវ៉ា និងសម្តែងមតិអំពីរឿងទឹក ដីដោយសន្តិវិធី និងស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោកទាមទារឲ្យតុលាការទម្លាក់បណ្ដឹងរបស់អាជ្ញាធរដែលប្ដឹងពួកគាត់
ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោក ទាមទារឲ្យតុលាការ ទម្លាក់បទចោទប្រកាន់ ដែលអាជ្ញាធរបានប្ដឹង ពួកគាត់ពីបទហិង្សាដោយចេតនា និងប្រឆាំងអ្នករាជការសាធារណៈ។ ពលរដ្ឋលើកឡើងថា ការប្ដឹងនេះ ជារឿងអយុត្តិធម៌បំផុត ខណៈដែលដីធ្លីត្រូវបានរដ្ឋាភិបាលច្បាមយកឱ្យក្រុមអ្នកមានលុយមានអំណាច ចំណែក ពួកគាត់ បែររងពាក្យបណ្ដឹងនៅតុលាការ។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកការធ្វើទុក្ខបុកម្នេញ មកលើពលរដ្ឋមានវិវាទដីធ្លីនេះថា ជាអំពើអមនុស្សធម៌។
អានបន្ត -
ប៉ូលិសសហព័ន្ធអូស្ត្រាលីគ្រោងជួបសហគមន៍ខ្មែរនៅស៊ីដនីជជែកអំពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលកម្ពុជា
ប៉ូលិសសហព័ទ្ធអូស្ត្រាលី (AFP) គ្រោងជួបជាមួយប្រជាសហគមន៍ខ្មែររស់នៅទីក្រុងស៊ីដនី(Sydney)ជាថ្មីម្តងទៀត ដើម្បីផ្សព្វផ្សាយអំពីរបៀបនៃការជ្រៀតជ្រែកពីរដ្ឋបរទេស ព្រមទាំងស្តាប់ក្តីកង្វល់របស់សហគមន៍ខ្មែរ ពាក់ព័ន្ធនឹងការគំរាមកំហែង និងការជ្រៀតជ្រែកពីរដ្ឋាភិបាលកម្ពុជា។ កម្មវិធីជួបជុំនេះ នឹងរៀបចំធ្វើនៅថ្ងៃសៅរ៍ ទី៣ ខែសីហាខាងមុខ នៅវត្តខេមរង្សារាម។
អានបន្ត -
កម្មកររោងចក្រ សិនតៃ នៅភ្នំពេញចោទថៅកែថាកឹបកេងលុយរបស់កម្មករ
កម្មករ កម្មការិនី បម្រើការងារនៅរោងចក្រ សិនតៃហ្គាមេន (ខេមបូឌា)ខូអិលធីឌី (ZHEN TAI GARMENT Cambodia Co.,Ltd) ស្តិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចោទថៅកែក្រុមហ៊ុនថា បានកឹបកេងលុយសោធននិវត្តន៍របស់កម្មករ។
អានបន្ត -
ក្រុមគ្រួសារស្នើសម្រាលទោសសកម្មជនដែលត្រូវចោទប្រកាន់«ពាក់អាវយោធាខុសច្បាប់»
ក្រុមគ្រួសាររបស់សកម្មជនគណបក្សជំទាស់ក្នុងខេត្តស្វាយរៀងបានអំពាវនាវឱ្យដោះលែងលោក ពៀក វណ្ណា ដែលត្រូវបានចោទប្រកាន់ថា ស្លៀកពាក់សម្លៀកបំពាក់យោធាខុសច្បាប់។
អានបន្ត -
តុលាការរឹបអូសដីធ្លីចំនួន ៣កន្លែងរបស់ប្រធានគណបក្សភ្លើងទៀន
សាលាដំបូងរាជធានីភ្នំពេញប្រកាសរឹបអូសអចលនទ្រព្យចំនួន៣កន្លែងរបស់ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនទៅតាមការប្តឹងទាមទាររបស់មេធាវីការពារក្តីឲ្យរដ្ឋាភិបាលកម្ពុជា។ តែគណបក្សភ្លើងទៀនយល់ថា ការដាក់ពិន័យទៅលើ លោក ទាវ វណ្ណុល បែបនេះ គឺធ្ងន់ធ្ងរ និងអយុត្តិធម៌។
អានបន្ត -
សកម្មជនព្រៃឈើចោទមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងថាប្តឹងលោកគ្មានទីតាំងបទល្មើសច្បាស់លាស់
សកម្មជនការពារព្រៃឈើជាជនជាតិដើមភាគតិចកួយនៅខេត្តស្ទឹងត្រែង លោក អ៊ុក ម៉ៅ បារម្ភពីការចាប់ខ្លួន និងបាត់ឱកាសការពារធនធានធម្មជាតិបន្តទៀត បន្ទាប់ពីតុលាការកាត់ទោសលោកឲ្យជាប់ពន្ធនាគារ ពាក់ព័ន្ធការចោទប្រកាន់ករណីកាប់ដីព្រៃធ្វើជាកម្មសិទ្ធិ។ លោកអះអាងថាប្រធានមន្ទីរបរិស្ថានប្តឹងលោកចំនួន៣បណ្តឹងទៅតុលាការ ប៉ុន្តែទីតាំងនិងអង្គហេតុមិនមានភាពច្បាស់លាស់ទេ។
អានបន្ត -
Right Livelihood រិះគន់ប្រព័ន្ធតុលាការខ្មែរនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN
អង្គការ Right Livelihood រិះគន់ និងថ្កោលទោសខ្លាំងៗលើប្រព័ន្ធតុលាការកម្ពុជានៅក្នុងសម័យប្រជុំលើកទី៥៦នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គការអន្តរជាតិធ្វើការផ្នែកសិទ្ធិមនុស្សមួយនេះចោទប្រកាន់តុលាការកម្ពុជាថាមានភាពឃោរឃៅ បន្ទាប់ពីសម្រេចផ្តន្ទាទោសក្រុមសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ឲ្យជាប់ក្នុងពន្ធនាគារចន្លោះពី ៦ឆ្នាំដល់៨ឆ្នាំក្រោមបទចោទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។
អានបន្ត -
តុលាការកំពូលនឹងប្រកាសសាលដីកាបណ្ដឹងសាទុក្ខរបស់លោក ថាច់ សេដ្ឋា នៅសប្ដាហ៍ក្រោយ
ចៅក្រមនៃតុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្ដឹងសាទុក្ខរបស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា នៅថ្ងៃទី៩ សីហា លើបទចោទញុះញង់ដែលតុលាការរាជធានីភ្នំពេញផ្ដន្ទាទោសលោក ៣ឆ្នាំ។
អានបន្ត -
សាលាឧទ្ធរណ៍ភ្នំពេញតម្កល់សាលក្រមផ្ដន្ទាទោសសកម្មជនបក្សសង្គ្រោះជាតិពីរឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ
សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយផ្ដន្ទាទោសសកម្មជនបក្សសង្គ្រោះជាតិ លោក វឿង សំណាង និងលោក ខាន់ ប៊ុនផេង ឱ្យជាប់ពន្ធនាគារ ៥ឆ្នាំទុកជាបានការ នៅថ្ងៃទី៣០ ខែកក្កដា។ ជុំវិញរឿងនេះគ្រួសារ និងមន្រ្តីសិទ្ធិមនុស្សយល់ថា ការសម្រេចនេះជារឿងអយុត្តិធម៌ ហើយទាមទារឱ្យដោះលែងសកម្មជនទាំងនេះឱ្យមានសេរីភាពឡើងវិញ។
អានបន្ត -
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនរងការយាយី និងធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាល
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ លើកឡើងស្រដៀងៗគ្នាថា ពួកគាត់រងការធ្វើទុក្ខបុកម្នេញ ការឃ្លាំមើល និងប្រើប្រព័ន្ធតុលាការគំរាមកំហែងគ្រប់រូបភាពពីសំណាក់រដ្ឋាភិបាល។ ពួកគាត់ថា ការយាយីនេះ គឺបន្ទាប់ពីពួកគាត់ចេញរបាយការណ៍អំពីការរឹតត្បិតសិទ្ធិសេរីភាព និងបង្កើនសកម្មភាពជួយពលរដ្ឋដែលរងគ្រោះដោយសារការរំលោភយកដីធ្លី ឬការចាប់ខ្លួនសកម្មជនសហជីពដាក់ពន្ធនាគារជាដើម។
អានបន្ត -
លោក ថាច់ សេដ្ឋា ទទូចឱ្យតុលាការកំពូលទម្លាក់បទចោទ«ញុះញង់»លើរូបលោក
នៅក្នុងសវនាការជំនុំជម្រះរបស់តុលាការកំពូល នាព្រឹកថ្ងៃពុធនេះ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងសារចុងក្រោយដោយទទូចឱ្យតុលាការទម្លាក់បទចោទប្រកាន់លើរូបលោក ពាក់ព័ន្ធនឹងការប្តឹងផ្តល់របស់គណបក្សប្រជាជនកម្ពុជា។
អានបន្ត -
នគរបាលព្រមានបុគ្គលដែលប្រមាថកងកម្លាំងប្រដាប់អាវុធលើបណ្តាញសង្គម
កាលពីថ្ងៃពុធ ដោយមានបញ្ជាផ្ទាល់ពី ឯកឧត្ដម លោក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅបុគ្គលឈ្មោះ ជឿន ចក់ ហៅជីងចក់ ជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ “Choeun Chork” មកបំភ្លឺនៅនាយកដ្ឋាន ពាក់ព័ន្ធករណីប្រមាថ និងញុះញ៉ង់អោយមានការរើសអើង ធ្វើអោយមហាជន ដែលប្រើប្រាស់បណ្ដាញសង្គម មានការស្អប់ខ្ពើម យល់ច្រលំ មកលើកងកម្លាំងប្រដាប់អាវុធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ។
អានបន្ត -
ចាប់ខ្លួនអគ្គនាយករងពន្ធនាគារម្នាក់ពីបទក្លែងបន្លំឯកសារពេទ្យជួយទណ្ឌិតមានជំងឺធ្ងន់
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួន លោក ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូក និងប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ។ បើតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក ព្រុំ ចាន់នី ជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារពេទ្យ ដើម្បីស្នើសុំការលើកលែងទោសជូនទណ្ឌិតដែលមានជំងឺធ្ងន់ធ្ងរ។
អានបន្ត