កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
អតីតបុគ្គលិកសណ្ឋាគារសូហ្វីតែភ្នំពេញភូគីត្រា តវ៉ានៅមុខក្រសួងការងារអោយជួយដោះស្រាយវិវាទរបស់ពួកគេ
អតីតកម្មករនិយោជិតដែលធ្លាប់បម្រើការងារនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាចំនួន៥៣នាក់ ដែលត្រូវបានសណ្ឋាគារបញ្ឈប់ពីការងារនោះ បានលើកគ្នាទៅតវ៉ានៅខាងមុខក្រសួងការងារនៅព្រឹកថ្ងៃទី ១៧ វិច្ឆិកា នេះ ដើម្បីស្នើសុំអោយរដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយវិវាទរបស់ពួកគេ តាមរយៈការបញ្ជូនវិវាទនេះទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាល បន្ទាប់ពីសំណុំរឿងនេះ មិនអាចផ្សះផ្សារគ្នាបាន។ គួរជំរាបជូនថា ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ចាប់តាំងពីខែមីនាមក មានបុគ្គលិកសណ្ឋាគារលំដាប់ផ្កាយ៥ប្រមាណជា២០០០នាក់មកហើយ ដែលត្រូវបានគេបញ្ឈប់ពីការងារ ដោយគ្មានការទូទាត់សំណងសមរម្យ។
អានបន្ត -
ព្រះសង្ឃ ២អង្គបន្តភៀសព្រះកាយយ៉ាងលំបាកដើម្បីសុវត្ថិភាព បន្ទាប់ពីអាជ្ញាធរតាមចាប់ រឿងតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន
ព្រះសង្ឃខ្មែរ២អង្គដែលឈឺឆ្អាលរឿងការងារសង្គម បន្តភៀសព្រះកាយយ៉ាងលំបាកនៅកន្លែងមានសុវត្ថិភាព ដើម្បីគេចពីការតាមចាប់ព្រះកាយពីសំណាក់មន្ត្រីសង្ឃនិងអាជ្ញាធររបបក្រុងភ្នំពេញ។ ការភៀសព្រះកាយនេះ បន្ទាប់ពីព្រះអង្គបានចូលរួមតវ៉ាសុំឱ្យតុលាការដោះលែងលោក រ៉ុង ឈុន កាលពីខែសីហា ហើយអាជ្ញាធរបន្តតាមចាប់ព្រះអង្គ។ មន្ត្រីសង្គមស៊ីវិលចាត់ទុករឿងនេះថា ជាការបិទសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋដោយខុសច្បាប់។
អានបន្ត -
លោកសួស យ៉ារ៉ា ជាសះស្បើយពីកូវីដ១៩ ខណៈអ្នកប៉ះពាល់ជាមួយរដ្ឋមន្រ្តីហុងគ្រី៣នាក់ទៀតនៅបន្តសម្រាកព្យាបាល
ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសរកឃើញនូវអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ទៀតដែលជាបុរសជនជាតិខ្មែរអាមរិកាំងវ័យ៥៦ឆ្នាំ។ គិតទាំងបុរសចុងក្រោយនេះ គឺអ្នកបានឆ្លងជំងឺកូវីដ១៩សរុបនៅក្នុងប្រទេសកម្ពុជាមានចំនួន៣០៣នាក់ហើយ។ ប៉ុន្តែនៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏បានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺ២នាក់ផងដែរ គឺអ្នកតំណាងរាស្ត្រសួស យ៉ារ៉ា និង ស្ត្រីខ្មែរម្នាក់ទៀតដែលរស់នៅក្នុងខេត្តក្រចេះ។
អានបន្ត -
អ្នកជំនាញ អ.ស.ប អំពាវនាវឲ្យកម្ពុជាបញ្ចប់ការយាយីលើអ្នកការពារសិទ្ធិមនុស្ស
វ៉ាស៊ីនតោន — ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃច័ន្ទ បានទាមទារឲ្យអាជ្ញាធរកម្ពុជា «បញ្ឈប់ជាបន្ទាន់»នូវការឃុំខ្លួន ការធ្វើទុក្ខបុកម្នេញនិងការប្រើប្រាស់កម្លាំងជ្រុលហួសទៅលើក្រុមអ្នកការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដោយបានហៅទង្វើទាំងនេះថា ជាការរំលោភសិទ្ធិរបស់ពួកគេ។
អានបន្ត -
UNESCO បើកដំណើរការយុទ្ធនាការសិល្បៈ ដើម្បីទប់ស្កាត់ការប្រកាន់ពូជសាសន៍នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩
អង្គការយូណេស្កូប្រចាំកម្ពុជាបានសម្ពោធយុទ្ធនាការសិល្បៈរបស់ខ្លួនកាលពីថ្ងៃទី១៦ខែវិច្ឆិកា ម្សិលមិញ នៅឯការិយាល័យខ្លួននៅទីក្រុងភ្នំពេញ។ យុទ្ធនាការសិល្បៈនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការសន្ទនាជាលក្ខណៈអន្តរវប្បធម៌ ការរឹតចំណងសង្គម ការទប់ស្កាត់ការរើសអើងលើជាតិសាសន៍ដទៃ និងការផ្សព្វផ្សាយព័ត៌មានមិនពិត នៅក្នុងវិបត្តិសកលនៃជំងឺកូវីដ១៩។
អានបន្ត -
អង្គការយូណេស្កូ ប្រកាសធ្វើយុទ្ធនាការប្រឆាំងនឹងការរើសអើង
ភ្នំពេញៈ អង្គការយូណេស្កូ ប្រកាសធ្វើយុទ្ធនាការបែបសិល្បៈមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រឆាំងនឹងការរើសអើងជនបរទេស ការមាក់ងាយ និងការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការរីករាលដាលនៃជំងឺកូវីដ ១៩ បន្ទាប់ពីបានដំណើរការសាកល្បងយុទ្ធនាការនេះទទួលបានជោគជ័យរយៈពេល ២ ខែរួចមក។
អានបន្ត -
បុគ្គលិកសណ្ឋាគារសូហ្វីតែលភ្នំពេញស្នើទៅក្រសួងការងារបញ្ជូនវិវាទពួកគេទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល
បុគ្គលិកសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ដែលត្រូវបានថៅកែបញ្ឈប់ពីការងារ បានស្នើទៅក្រសួងការងារឱ្យបញ្ជូនសំណុំរឿងវិវាទការងាររបស់ពួកគេទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ខណៈដែលពួកគេអះអាងថា វិវាទការងារមួយនេះបានអូសបន្លាយពេលអស់ជិត៣ខែ គ្មានដំណោះស្រាយ។
អានបន្ត -
បក្សនយោបាយចំនួន ៣ ចងសម្ព័ន្ធភាពនឹងគ្នា ឆ្ពោះទៅប្រមូលកម្លាំងបន្ថែមពីបក្សដទៃ
ភ្នំពេញៈ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ និងគណបក្សខ្មែរតែមួយ សម្រេចចងសម្ព័ន្ធភាពជាមួយគ្នា ដែលមានឈ្មោះ «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ» (The Alliance of Khmer Democrats) សំដៅប្រមូលកម្លាំងពីបក្សនយោបាយផ្សេងទៀត ដោយតែងតាំងលោក ម៉ម សូណង់ដូ ធ្វើជាប្រធាន លោក ញឹក ប៊ុនឆៃ ជាអនុប្រធាន និងលោក គុជ លី ជាអគ្គលេខាធិការ។
អានបន្ត -
អង្គការ CCHR៖ សំណុំរឿងក្តី ៣ ឆ្នាំពាក់ព័ន្ធអតីតអ្នកកាសែតអាស៊ីសេរីជាការធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មាននៅកម្ពុជា
វ៉ាស៊ីនតោន — មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា CCHR (Cambodian Center for Human Rights) បានហៅដំណើរការជំនុំជម្រះក្តីក្នុងសំណុំរឿងអតីតអ្នកកាសែតអាស៊ីសេរីពីររូបក្នុងរយៈពេល៣ឆ្នាំមកនេះ ថាជាបរាជ័យរបស់អាជ្ញាធរ ដោយចាត់ទុកបរាជ័យនេះ ថាជាឧទាហរណ៍ដ៏សំខាន់មួយក្នុងការធ្វើទុក្ខបុកម្នេញអ្នកកាសែតក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានតាមទម្រង់ក្រាហ្វិករបស់អង្គការក្រៅរដ្ឋាភិបាលមួយនេះ ដែលបានចេញផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ។
អានបន្ត -
តុលាការកោះហៅសកម្មជនអតីតបក្សសង្គ្រោះជាតិ ៦៧ នាក់ ឱ្យចូលសវនាការពីបទ «រួមគំនិតក្បត់» និង «ញុះញង់»
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន ៦៧ នាក់ ឱ្យចូលសវនាការនៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ពីបទ «រួមគំនិតក្បត់» និងបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តនៅកម្ពុជាក្នុងអំឡុងឆ្នាំ ២០១៩។
អានបន្ត -
ខួប ៣ឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិ មន្ត្រីគណបក្សនេះនៅតែទាមទារដំណើរការឡើងវិញ
ក្នុងឱកាសខួប ៣ឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិ គណបក្សប្រឆាំងនេះចាត់ទុកថា ជាការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ជនផ្ដាច់ការទាំងស្រុង។ គណបក្សនេះនៅតែទាមទារឱ្យមានការបើកផ្លូវឱ្យមានគណបក្សសង្គ្រោះជាតិឡើងវិញ ប៉ុន្តែ អ្នកនាំពាក្យបក្សកាន់អំណាចថា មិនអាចទៅរួចទេ ប៉ុន្តែបើមន្ត្រីគណបក្សនេះចង់ធ្វើនយោបាយអាចដាក់ពាក្យស្នើសុំធ្វើនយោបាយឡើងវិញបាន។
អានបន្ត -
មតិពលរដ្ឋ ជុំវិញខួប ៣ឆ្នាំ នៃការរំលាយគណបក្សសង្គ្រោះជាតិ
ពលរដ្ឋមួយចំនួនអះអាងថា គណបក្សសង្គ្រោះជាតិ នៅតែខ្លាំង និងទទួលបានការគាំទ្រពីពលរដ្ឋដដែល បើទោះជារបបក្រុងភ្នំពេញបានរំលាយចោល ៣ឆ្នាំមកហើយក្ដី។ សកម្មជនបក្សប្រឆាំងខ្លះ ជឿជាក់ថា លោក សម រង្ស៊ី និងលោក កឹម សុខា មានវិធីធ្វើឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ដើម្បីអាចធ្វើសកម្មភាព និងចូលរួមប្រកួតការបោះឆ្នោតនៅកម្ពុជាបានវិញ នៅពេលអនាគត។
អានបន្ត -
លោក សុខ ឥសាន៖ «កម្ពុជាតូចហើយក្រីក្រ ប៉ុន្តែចិត្តមិនក្រីក្រទេ»
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន បានអះអាងថា ការបរិច្ចាកម៉ាសទៅកាន់ប្រទេសឡាវ នៅក្នុងបរិបទកូវីដ១៩ដែលកម្ពុជាមិនទាន់បានចាកចេញឆ្ងាយពីហនិភ័យនៅពេលនេះ គឺមិនប៉ះពាល់ដល់វិសាលភាពនៃកិច្ចការងារទប់ស្កាត់ជំងឺកូវីដនៅក្នុងប្រទេសនោះឡើយ។ ការបញ្ជាក់របស់លោក គឺបន្ទាប់ពីកម្ពុជា បានផ្តល់ម៉ាសជាង ២លានម៉ាស ឲ្យទៅប្រទេសឡាវនៅថ្ងៃទី១៦វិច្ឆិកានេះ។
អានបន្ត -
លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់រឿងមូលដ្ឋានទ័ពបរទេសនៅក្នុងកិច្ចប្រជុំកំពូល ២
ភ្នំពេញៈ កម្ពុជាបញ្ជាក់ប្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងប្រាប់ទៅទីប្រឹក្សាសន្តិសុខជាតិអាមេរិកក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៥ ថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសលើទឹកដីរបស់ខ្លួនឡើយទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត។
អានបន្ត -
កម្លាំងសន្តិសុខចម្រុះជាច្រើននាក់ត្រូវបានដាក់ពង្រាយចំខួប៣ឆ្នាំនៃការរំលាយបក្សប្រឆាំង
កម្លាំងសន្តិសុខចម្រុះជាច្រើននាក់ និងរនាំងដែកជាច្រើនផ្ទាំង ត្រូវបានគេឃើញដាក់ពង្រាយនៅជុំវិញបរិវេណទីស្នាក់ការកណ្ដាលដែលត្រូវបានហាមឃាត់របស់គណបក្សប្រឆាំងនៅព្រឹកថ្ងៃនេះ ចំខួប៣ឆ្នាំនៃការរំលាយបក្សប្រឆាំងដ៏ធំនៅកម្ពុជា។
អានបន្ត -
មន្ត្រី អ.ស.ប ស្នើជាថ្មីឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុកបុកម្នេញដល់អ្នកការពារសិទ្ធមនុស្ស
ជាថ្មីម្តងទៀត អ្នកជំនាញអង្គការសហប្រជាជាតិ(អ.ស.ប) ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស នៅថ្ងៃទី១៦ខែវិច្ឆិកានេះ បានសម្តែងនូវការព្រួយបារម្ភ ចំពោះការបង្ក្រាបទៅលើសង្គមស៊ីវិល និងការវាយប្រហារលើអ្នកការពារសិទ្ធិមនុស្ស ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ ការលើកឡើងរបស់មន្ត្រី អ.ស.ប ដូច្នេះ ធ្វើឡើងបន្ទាប់ពីលោក រ៉ុង ឈុន និងសកម្មជនដទៃទៀតកំពុងរងការចោទប្រកាន់ និងឃុំខ្លួននៅឡើយ ខណៈដែលសកម្មជនទាំងអស់នោះ បានធ្វើសកម្មភាពផ្សេងៗគ្នា ដែលអាជ្ញាធរយល់ថាមិនស្របតាមច្បាប់។
អានបន្ត -
ក្រសួងឱ្យប្រើគំរូអត្តសញ្ញាណប័ណ្ណថ្មីមានសុវត្ថិភាពជាងមុន
ភ្នំពេញៈ ក្រសួងមហាផ្ទៃបានដាក់ឱ្យប្រើប្រាស់សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលធានាសុវត្ថិភាពជាងមុន សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ខណៈអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ដែលពលរដ្ឋកំពុងប្រើប្រាស់នៅមានតម្លៃស្មើ និងអាចប្រើប្រាស់បានរហូតដល់អស់សុពលភាព។
អានបន្ត -
ខួប៣ឆ្នាំការរំលាយCNRP៖លោកសម រង្ស៊ី បន្តទាមទារឱ្យដំណើរការបក្សឡើងវិញ និងទម្លាក់បទចោទលោកកឹម សុខា
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧-ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺរយៈពេល៣ឆ្នាំគត់ដែលបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលកម្ពុជារំលាយចោល។ នៅថ្ងៃចន្ទនេះ លោកសម រង្ស៊ី បានចេញវីដេអូឃ្លីបពីស្រុកបារាំងរំឮកព្រឹត្តិការណ៍រំលាយបក្សប្រឆាំងនេះ និង បានបន្តទាមទារឱ្យមានការដំណើរការឡើងវិញ និងបានទាមទារផងដែរឱ្យតុលាការកម្ពុជាទម្លាក់ចោលបទចោទប្រកាន់មកលើលោកកឹម សុខា ប្រធានអតីតបក្សសង្រ្គោះជាតិ។
អានបន្ត -
តុលាការក្រុងភ្នំពេញកោះហៅអតីតសកម្មជនបក្សប្រឆាំងជិត ៧០ នាក់បន្ថែមទៀត
ភ្នំពេញ — តុលាការរាជធានីភ្នំពេញ បានកោះហៅអតីតមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិបន្ថែមទៀត ប្រមាណ៧០នាក់ ពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់ពីបទ«រួមគំនិតក្បត់» ក្នុងការគាំទ្រគម្រោងវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី។ នេះបើយោងតាមដីកាកោះហៅរបស់ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ ដីកានេះត្រូវបានសមត្ថកិច្ចយកទៅបិទនៅស្នាក់ការរបស់គណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ កាលពីសប្តាហ៍មុន។
អានបន្ត -
គជប គ្រោងចុះបញ្ជីបក្សនយោបាយ និងបេក្ខជនឈរឈ្មោះតាមអនឡាញឆ្នាំក្រោយ
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងធ្វើការសាកល្បងចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធអនឡាញនៅឆ្នាំក្រោយនេះ ដើម្បីបង្កើនការទុកចិត្តពីភាគីពាក់ព័ន្ធ និង ឆ្លើយតបទៅនឹងការរីកចម្រើននៃប្រព័ន្ធព័ត៌មានវិទ្យានៅកម្ពុជាក៏ដូចជានៅលើពិភពលោក។
អានបន្ត