កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
អតីតអ្នកយកព័ត៌មានអាស៊ីសេរីរម្លឹកពីភាពអយុត្តិធម៌ និងវេទនាប្រៀបដូចសម័យខ្មែរក្រហម
អតីតអ្នកយកព័ត៌មានអាស៊ីសេរី ចាត់ទុកខួប ៣ ឆ្នាំនៃការចាប់ខ្លួនពីសំណាក់អាជ្ញាធរក្រុងភ្នំពេញដាក់ពន្ធនាគារថា រងភាពអយុត្តិធម៌ និងវេទនាប្រៀបដូចសម័យខ្មែរក្រហម។
អានបន្ត -
លោក ម៉ម សូណង់ដូ បង្កើតសម្ព័ន្ធអ្នកប្រជាធិបតេយ្យថ្មី
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ឱ្យដឹងថា អ្នកប្រជាធិបតេយ្យខ្មែរមួយចំនួនបានរួបរួមគ្នាចងជាសម្ព័ន្ធ ហើយលោកជាអ្នកដឹកនាំសម្ព័ន្ធនេះ។
អានបន្ត -
មន្ត្រីបក្សប្រឆាំងចាត់ទុកដីកាកោះរបស់តុលាការរបបក្រុងភ្នំពេញថា ជារឿងកំប្លែង
អាជ្ញាធររបបក្រុងភ្នំពេញកាលពីថ្ងៃទី១៤ វិច្ឆិកា បានយកដីកាកោះហៅ មន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ៦៨នាក់បន្ថែមទៀត ដើម្បីចូលរួមសវនាការ ជំនុំជម្រះនៅថ្ងៃទី២៦ វិច្ឆិកា ខាងមុខនេះពីបទ« រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» ដែលបានប្រព្រឹត្តិកាលពីក្នុងអំឡុងឆ្នាំ២០១៩។
អានបន្ត -
ក្រុមសិទ្ធិមនុស្សអន្តរជាតិអំពាវនាវឱ្យទម្លាក់ចោលសេចក្ដីព្រាងច្បាប់គ្រប់គ្រងអ៊ិនធឺណិត
ក្រុមសិទ្ធិមនុស្សអន្តរជាតិ បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជាឱ្យទម្លាក់ចោលសេចក្ដីព្រាងច្បាប់គ្រប់គ្រងបណ្ដាញអ៊ិនធឺណិត ដោយចាត់ទុកសេចក្ដីព្រាងច្បាប់នេះថា គំរាមកំហែងដល់អ្នកប្រើប្រាស់អ៊ិនធឺណិត សិទ្ធិឯកជន និងសេរីភាពបញ្ចេញមតិតាមបណ្ដាញអ៊ិនធឺណិត។
អានបន្ត -
សមាជិកក្រុមប្រឹក្សា និងមេភូមិស្នើសុំដកចៅសង្កាត់ចោមចៅទី១
ភ្នំពេញៈ សមាជិកក្រុមប្រឹក្សា និងមេភូមិចំនួន ៤២ នាក់ ក្នុងសង្កាត់ចោមចៅ១ បានផ្ដិតមេដៃដាក់ពាក្យស្នើសុំអន្តរាគមន៍ដល់អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យសុំឲ្យមានការផ្លាស់ប្ដូរចៅសង្កាត់របស់ពួកគេ ដែលជាកូតាជាប់ឆ្នោតរបស់អតីតគណបក្សសង្គ្រោះជាតិដោយហេតុមានភាពមិនប្រក្រតីច្រើនក្នុងភាពជាអ្នកដឹកនាំ។
អានបន្ត -
នាយករដ្ឋមន្ត្រីច្រានចោលព័ត៌មានដែលថាបិទប្រទេស ខណៈកូវីដផ្ទុះឡើង និងប្រកាសចែកម៉ាស់ប្រមាណ ២ លាន ដល់ពលរដ្ឋក្រីក្រ
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធចំពោះពាក្យចចាមអារ៉ាម ដែលថា លោកបិទប្រទេស ខណៈវិបត្តិកូវីដកំពុងផ្ទុះឡើងនេះ ដោយចាត់ទុកថា ការឃោសនាអកុសលនេះសំដៅធ្វើឱ្យប្រទេសមានចលាចល។ ជាមួយគ្នានេះលោកបញ្ជាឱ្យអាជ្ញាធរចែកម៉ាស់ក្រណាត់ចំនួន ២ លានម៉ាស់ ដល់ពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
អានបន្ត -
បក្សប្រឆាំងហៅការស្នើសុំសិទ្ធិធ្វើនយោបាយរបស់លោកស្រីលី ស្រីវីណាថាដោយសារការកៀបសង្កត់ពីបក្សកាន់អំណាច
លោកស្រីលី ស្រីវីណា អតីតអ្នកតំណាងរាស្រ្តរបស់អតីតបក្សសង្រ្គោះជាតិបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញពីរដ្ឋាភិបាលកម្ពុជា។ ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីមន្ទីរពេទ្យរបស់លោកស្រីត្រូវបានក្រសួងសុខាភិបាលបង្គាប់ឱ្យបិទទ្វារ។ កាលពីថ្ងៃព្រហស្បតិ៍ លោកស្រីត្រូវបានព្រះមហាក្សត្រប្រទានសិទ្ធិធ្វើនយោបាយឡើងវិញ និង ត្រូវបានអនុញ្ញាតឱ្យធ្វើជាសមាជិករបស់បក្សប្រជាជនកម្ពុជា។ អតីតបក្សប្រឆាំងបានហៅទង្វើរបស់លោកស្រីលី ស្រីវីណានេះថា ធ្វើឡើងក្រោមការកៀបសង្កត់របស់បក្សកាន់អំណាច។ ប៉ុន្តែ បក្សកាន់អំណាចបានទាត់ចោល។
អានបន្ត -
អាជ្ញាធរយកគ្រឿងចក្រឈូសឆាយដីប្រជាពលរដ្ឋខេត្តព្រះសីហនុ
អាជ្ញាធរ និងរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ ប្រមាណជាង ៦០នាក់ យកគ្រឿងចក្របម្រុងឈូសផ្ទះប្រជាពលរដ្ឋ នៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប៉ុន្តែត្រូវប្រជាពលរដ្ឋរារាំង កាលពីថ្ងៃទី១១ វិច្ឆិកា។ មន្ត្រីសិទ្ធិមនុស្សយល់ឃើញថា នៅពេលដែលមិនទាន់មានដំណោះស្រាយពិតប្រាកដមួយលើដីមានទំនាស់ អាជ្ញាធរ និងភាគីដែលអះអាងថា ជាម្ចាស់ដីធ្លីគួរផ្អាកសកម្មភាពឈូសឆាយនេះសិន ដើម្បីរកដំណោះស្រាយជាមុនសិន។
អានបន្ត -
រដ្ឋមន្រ្តីការបរទេសហុងគ្រី ថាមានគេចង់កេងចំណេញពីការឆ្លងកូវីដរបស់លោក ជាមួយកម្ពុជា
រដ្ឋមន្រ្តីការបរទេសហុងគ្រី លោក Peter Szijjarto ដែលមានផ្ទុកជំងឺកូវីដ១៩ បានអះអាងថា មានមនុស្សមួយចំនួនចង់បង្កភាពតានតឹងរវាងប្រទេសហុងគ្រី និងកម្ពុជា ពិសេសផលប្រយោជន៍នយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ ចំពោះការឆ្លងជំងឺកូវីដ១៩របស់លោក។ ការលើកឡើងនេះ ធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃ១២ ខែវិច្ឆិកាម្សិលមិញ បន្ទាប់ពីត្រូវបានចេញមុខការពារដោយរដ្ឋមន្រ្តីការបរទេសកម្ពុជា។
អានបន្ត -
លោក រ៉ុង ឈុន ប្រាប់តុលាការកំពូលថា ការចាប់ខ្លួនលោកទាំងយប់គឺជាការបំពានច្បាប់
ភ្នំពេញៈ សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន ប្រាប់ចៅក្រមនៃតុលាការកំពូលថា ការចាប់ខ្លួនលោកទាំងយប់ពីសំណាក់នគរបាលគឺជាការបំពានច្បាប់។ លោកបញ្ជាក់ថា ការបង្ហោះសាររបស់លោកពាក់ព័ន្ធនឹងព្រំដែនមិនមែនជាបទល្មើសជាក់ស្តែងឡើយ។ នេះជាការឆ្លើយរបស់លោកឈុនក្នុងសវនាការជំនុំជម្រះពីម្សិលមិញ។
អានបន្ត -
ពលរដ្ឋខេត្តកោះកុងជាង ២រយនាក់ លើកគ្នាឃ្លាំមើលតំណាងពួកគេឆ្លើយបំភ្លឺនៅតុលាការ
ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកោះកុងជាង ២រយនាក់ មកពីសហគមន៍ចំនួន ៥ តំបន់ផ្សេងៗគ្នា បានលើកគ្នាទៅឃ្លាំមើលតំណាងពួកគេ ៥នាក់ ទៅឆ្លើយបំភ្លឺ តាមដីកាបង្គាប់ឱ្យចូលខ្លួន របស់តុលាការខេត្តនេះ។ ប្រជាសហគមន៍ថា ចៅក្រមស៊ើបសួរ លោក ឡោ ក្រឹម បានសម្រេចឱ្យតំណាងសហគមន៍៥នាក់នៅក្រៅឃុំជាបណ្ដោះអាសន្ន ក្រោមការត្រួតពិនិត្យរបស់តុលាការ។ ពួកគេចាត់ទុកសំណុំរឿងនេះ ជារឿងអយុត្តិធម៌។
អានបន្ត -
លោក ហ៊ុន សែន ថាគ្មានការបិទប្រទេសដូចពាក្យចចាមអារ៉ាម ដោយសារជំងឺកូវីដ១៩ នោះទេ
ភ្នំពេញ — លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មភ្លាមៗទៅនឹងពាក្យចចាមអារ៉ាមអំពីការសម្រេចបិទប្រទេស និងចោទអ្នកផ្សព្វផ្សាយដំណឹងមិនពិតនេះថា មានចេតនាកេងចំណេញនយោបាយ និងបង្កចលាចលក្នុងប្រទេស។
អានបន្ត -
លោក ទៀ បាញ់៖ ការអភិវឌ្ឍកំពង់ផែយោធារាមនឹងចាប់ផ្តើមសាងសង់ឆាប់ៗ
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ពីថ្ងៃអង្គារ ទី ១០ ខែវិច្ឆិកាថា ការអភិវឌ្ឍកំពង់ផែយោធារាមឲ្យមានសមត្ថភាពខ្ពស់នឹងចាប់ផ្ដើមនាពេលឆាប់ៗនេះទៅតាមពេលវេលា។ ការធ្វើទំនើបកម្មនេះតម្រូវឲ្យមានការរុះរើអគារចាស់នៅទីនោះរួមមានទាំងទីបញ្ជាការជួរមុខសន្តិសុខលំហសមុទ្រ និងអគារសម្រាប់ជួសជុលនាវាដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអូស្ត្រាលី។
អានបន្ត -
លោក ហ៊ុន សែន ប្រកាសថា នឹងគ្មានការបិទប្រទេសដូចការលើកឡើងនោះឡើយ
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន មិនបិទប្រទេសនោះទេ ទោះជាមានមនុស្សរាប់ពាន់នាក់កំពុងធ្វើចត្តាឡឺស័កដើម្បីបង្ការជំងឺ Covid-19 ក៏ដោយចុះ។ មន្ត្រីបក្សប្រឆាំងសាទរដែលរបបលោក ហ៊ុន សែន មិនបិទប្រទេស ចំណែកសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងទាន់សភាពការណ៍អំពីករណីជំងឺកូវីដ-១៩។
អានបន្ត -
កម្មករនៅក្រុងតាខ្មៅ ជាង ១ពាន់នាក់ សុំអាជ្ញាធរឱ្យពន្លឿននីតិវិធីដាក់លក់ដេញថ្លៃឥវ៉ាន់ក្នុងរោងចក្រពីរកន្លែងជាប់គ្នា
កម្មករកាត់ដេរជាង ១ពាន់នាក់ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ស្នើសុំដល់អាជ្ញាធរពន្លឿននីតិវិធីដាក់លក់ឥវ៉ាន់ក្នុងរោងចក្រឌីកនើធី នីតធើរ (Dignity Knitter Limited) និងរោងចក្ររោងចក្រ អេខូបេស (Eco Base) ដែលមានម្ចាស់តែមួយជាជនជាតិចិនហុងកុង ដើម្បីពួកគាត់ឆាប់ទទួលបានប្រាក់ដោះស្រាយជីវភាពរស់នៅ។ អាជ្ញាធរ អះអាងថា តុលាការកំពុងប្រកាសដាក់លក់ដេញថ្លៃឥវ៉ាន់ ក្នុងរោងចក្រទាំងពីរនោះហើយ។
អានបន្ត -
មន្ត្រីបក្សប្រឆាំងថា៖ ការដែលតំណាងរាស្ត្រ និងមន្ត្រីរបស់ខ្លួនសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងចុះចូលគណបក្សកាន់អំណាចនោះ គឺដោយសារការគំរាមកំហែង
មន្ត្រីសំខាន់ៗ របស់គណបក្សប្រឆាំង ដែលបានដាក់ពាក្យស្នើសុំទៅរដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បីសិទ្ធិនយោបាយឡើងវិញ មានចំនួន ១៤នាក់ហើយ គិតត្រឹមថ្ងៃទី១២ វិច្ឆិកា។
អានបន្ត -
រកឃើញអ្នកពាក់ព័ន្ធក្នុង ព្រឹត្តិការណ៍៣វិច្ឆិកា ដល់ជិត ២៥០០នាក់
ក្រសួងសុខាភិបាលបានប្រកាសថាគិតពីថ្ងៃទី៤ដល់១១ខែវិច្ឆិកាឆ្នាំ២០២០ក្រសួងបានធ្វើតេស្តអ្នកពាក់ព័ន្ធក្នុងព្រឹត្តការណ៍៣វិច្ឆិកាសរុប២៤៩៧នាក់ក្នុងនោះរកឃើញវិជ្ជមានកូវីដ១៩ចំនួន៤នាក់ដែលបានរាយការណ៍រួចមកហើយ។ គិតត្រឹមថ្ងៃទី១២វិច្ឆិកានេះកម្ពុជាមានករណីឆ្លងសរុប៣០១នាក់ក្នុងនោះជាសះស្បើយ២៨៨នាក់ដដែល៕
អានបន្ត -
កូវីដ១៩៖ លោកហ៊ុន សែន ចេញមកប្រកាសថា មិនមានការបិទប្រទេស ឬរាជធានី-ខេត្តណាមួយនោះឡើយ
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចេញមកប្រតិកម្មទៅនឹងពាក្យចចាមអារាមដែលថា រដ្ឋាភិបាលកម្ពុជានឹងបិទរាជធានីភ្នំពេញ និង ហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។ សម្រាប់លោកនាយករដ្ឋមន្រ្តី ទាំងនេះ គឺជាព័ត៌មានមិនពិតដែលនាំឱ្យមានភាពច្របូកច្របល់នៅក្នុងសង្គម។ ដូច្នេះហើយ លោកបានគូសបញ្ជាក់ជាផ្លូវការថា រដ្ឋាភិបាលកម្ពុជាមិនមានការបិទរាជធានី-ខេត្ត ឬប្រទេសកម្ពុជាដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ១៩នោះទេ។
អានបន្ត -
អ្នកភូមិខ្ទង់៣០០នាក់ប្រមូលផ្តុំមុខសាលាដំបូងខេត្តកោះកុង ខណៈតំណាងពួកគេ៥នាក់ចូលឆ្លើយបំភ្លឺក្នុងតុលាការ
អ្នកភូមិអះអាងថា ប្រជាពលរដ្ឋប្រមាណ៣០០នាក់ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រ គ្រុប ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្តុំគ្នាឈរលើកបដាមុខសាលាដំបូងខេត្តនេះ ខណៈតំណាងពួកគេ៥នាក់ចូលទៅបំភ្លឺក្នុងតុលាការនៅថ្ងៃនេះ។
អានបន្ត -
ប្រមុខការទូតកម្ពុជា៖ ឧប្បត្តិហេតុនៃការចម្លងCovid-19 មិនអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេរភាគីកម្ពុជា-ហុងគ្រី
នៅថ្ងៃទី ១២ ខែវិច្ឆិកានេះ គឺចូលដល់ថ្ងៃទី១០ហើយ ដែលរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានទទួលជួបប្រាស្រ័យការងារជាមួយលោករដ្ឋមន្ត្រីការបរទេសហុងគ្រី Péter Szijjártó ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ នៅថ្ងៃនេះ លោករដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ចេញសារមួយ ដោយបានថ្លែងការពាររដ្ឋមន្ត្រីការបរទេសហុងគ្រីដែលមកចម្លងជំងឺកូវីដ១៩ដល់មន្ត្រីកម្ពុជាពេលនេះថា គឺជាឧប្បត្តិហេតុ ហើយវាមិនអាចធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរឡើយ ខណៈរដ្ឋមន្រ្តីរូបនេះបានជួយប្រឆាំងនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា។
អានបន្ត