កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.048
-
តុលាការខេត្តរតនគិរីលើកពេលសាកសួរមន្ត្រីសមាគម អាដហុក ពាក់ព័ន្ធរឿងញុះញង់
សាលាដំបូងខេត្តរតនគិរីពន្យារពេលសាកសួរមន្ត្រីជាន់ខ្ពស់សមាគម អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ទៅថ្ងៃក្រោយវិញ ដោយសារតែចៅក្រមស៊ើបសួរមានធុរៈផ្ទាល់ខ្លួន។
-
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកទឹកចិត្តឲ្យនិស្សិតខ្មែរមានមោទនភាពចំពោះវប្បធម៌របស់ខ្លួន
លោក មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីថ្ងៃទី២ ខែកញ្ញាបានឆ្លើយសំនួរជាច្រើនពីនិស្សិតកម្ពុជា ក្នុងកិច្ចសន្ទនាអំពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយប្រទេសមហាអំណាចនៅក្នុងបរិបទអាស៊ាន» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
-
ប៉ូលិសខេត្តបាត់ដំបងចាប់ផ្ដើមគំរាមពលរដ្ឋមិនឱ្យទៅទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញ
មេប៉ូលិសខេត្តបាត់ដំបងចាប់ផ្ដើមគំរាមកំហែងប្រជាពលរដ្ឋមិនឱ្យទៅទទួលប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលចូលស្រុកវិញ នៅថ្ងៃទី៩ វិច្ឆិកាខាងមុខ។ ស្នងការនគរបាលខេត្តបាត់ដំបង អះអាងថា ការទៅចូលរួមពិធីទាំងឡាយជាមួយមេបក្សប្រឆាំងរួបនេះ ជាទង្វើខុសច្បាប់។ ក៏ប៉ុន្តែ ពលរដ្ឋមួយចំនួនលើកឡើងថា ទោះបីជាមានការបំភិតបំភ័យពីមេប៉ូលិសយ៉ាងនេះក្ដី ក៏ពួកគេនៅតែបន្តទៅទទួលលោក សម រង្ស៊ី ដោយមិនមានការរួញរាឡើយ។
-
អតីតអភិបាលខេត្ត និងអតីតស្នងការរង ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ១៣ ឆ្នាំ និង ១០ ឆ្នាំ
លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបងប្រុសបង្កើតឈ្មោះ ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តនេះត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ១៣ ឆ្នាំ និង ១០ ឆ្នាំពាក់ព័ន្ធករណីឃាតកម្មលើស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា ដែល ឡាយ វណ្ណៈ ចាត់ទុកជាស្រីកំណាន់ ចំណែកបក្ខពួក ២ នាក់ទៀតត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ២ ឆ្នាំ ពីបទលាក់បាំងតម្រុយ។
-
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កត់សម្គាល់ថា កម្ពុជាមានសញ្ញាល្អនៃវិបុលភាព ជាមួយនឹងអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ
ក្នុងដំណើរទស្សនកិច្ចមកដល់ប្រទេស កម្ពុជា កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mahamad បានបង្ហាញការកត់សម្គាល់របស់លោកថា កម្ពុជាមានសញ្ញាល្អនៃវិបុលភាពជាមួយនឹងអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ ប៉ុន្តែលោកបានរិះគន់ពីសង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចថា មិនបានធ្វើឲ្យសេដ្ចកិច្ចប្រទេសតូចៗ និងប្រទេសពាក់ព័ន្ធប្រសើរឡើងឡើយ។
-
មន្ត្រីអង្គការ ២ នឹងចូលទៅពន្យល់តាមការអញ្ជើញ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
មន្ត្រីអង្គការលីកាដូ និងមន្ត្រីសមាគមធាងត្នោត នឹងចូលរួមកិច្ចពិភាក្សាចង្អៀតនៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃពុធស្អែកនេះ តាមការអញ្ជើញរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីពន្យល់ជុំវិញការរកឃើញរបស់អង្គការទាំង ២ ដែលថាស្ថាប័នមីក្រូហិរញ្ញវត្ថុបានធ្វើឱ្យមានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរតាមរយៈបំណុល។
-
ធ្លាក់ចុះភ្ញៀវទេសចរយ៉ាងគំហុក ធ្វើឱ្យសណ្ឋាគារ និងកន្លែងផ្ដល់សេវាកម្មម្ហូបអាហារបិទទ្វារ
ពលរដ្ឋរស់នៅក្រុងសៀមរាប និងក្រុមមគ្គទេសក៍ទេសចរបង្ហាញក្ដីកង្វល់យ៉ាងខ្លាំង ពីការធ្លាក់ចុះភ្ញៀវទេសចរយ៉ាងគំហុកពុំធ្លាប់មាន បណ្ដាលឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងផ្ដល់សេវាកម្មទេសចរមួយចំនួនបង្ខំចិត្តបិទទ្វារ។ បញ្ហានេះពួកគេបានទម្លាក់កំហុស ទៅលើរបបក្រុងភ្នំពេញថា មិនមានយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរបទេសរវល់តែទាស់ទែងគ្នាក្នុងវិបត្តិនយោបាយ។
-
លោក កឹម សុខា ថា ពលិកម្មរបស់លោកមិនមែនល្ងង់នោះទេ ប៉ុន្តែលោកត្រូវហ៊ានលះបង់ក្នុងនាមជាអ្នកដឹកនាំ
ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងផ្ទះបានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកថ្ងៃទី២ ខែកញ្ញា ជាថ្ងៃគម្រប់ពីរឆ្នាំនៃការឃុំខ្លួនលោកថា ពលិកម្មរបស់លោកមិនមែនលោកល្ងង់នោះទេ ប៉ុន្តែលោកត្រូវហ៊ានលះបង់ក្នុងនាមជាអ្នកដឹកនាំ។ អ្នកវិភាគនយោបាយ ជំរុញទៅរបបក្រុងភ្នំពេញឲ្យដោះលែងលោក កឹម សុខា បើចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធEBA។
-
រដ្ឋាភិបាលកោះហៅតំណាងអង្គការលីកាដូនិងសមាគមធាងត្នោតឲ្យបំភ្លឺរបាយការណ៍មីក្រូហិរញ្ញវត្ថុ
រដ្ឋាភិបាលបានកោះហៅតំណាងអង្គការទាំងពីរឲ្យចូលបំភ្លឺ ក្រោយពីបានសម្តែងការមិនសប្បាយចិត្តចំពោះការលើកឡើងក្នុងរបាយការណ៍នោះ។
-
មេបក្សសង្គ្រោះជាតិ៖ ទោះគ្មានការឆ្លើយតបពីទូតចិន និងទូតកម្ពុជា ទូតទាំងពីរ ដឹងពីការទាមទាររបស់ក្រុមអ្នកតវ៉ា
ទោះបីជាស្ថានទូតចិនមិនបានបញ្ជូនតំណាងឲ្យមកទទួលញត្តិ ហើយស្ថានទូតកម្ពុជាមិនបានឆ្លើយតបនឹងការតវ៉ាអហិង្សានេះក្ដី ប្រធានគណបក្សសង្គ្រោះជាតិសហរដ្ឋអាមេរិក បានអះអាងថា ស្ថានទូតទាំងពីរបានដឹងពីការទាមទាររបស់ក្រុមអ្នកតវ៉ា។
-
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល ចុះហត្ថលេខាលើលិខិតចំហទាក់ទងព្រៃឈើ
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល សកម្មជនការពារព្រៃឈើ និងនិស្សិតបញ្ញវន្ដប្រមាណ ៧០ នាក់ បានចុះហត្ថលេខាលើលិខិតចំហមួយ ដោយសម្តែងការយល់ឃើញថា រដ្ឋាភិបាលនៅតែមានភាពស្ទាក់ស្ទើរក្នុងការអភិរក្សព្រៃឈើ ខណៈមន្ត្រីរដ្ឋាភិបាលចង់ឲ្យមានការចូលរួមការពារធនធានធម្មជាតិ។
-
លោក កឹម សុខា អំពាវនាវឲ្យអ្នកនយោបាយឈប់ធ្វើនយោបាយផ្ចាញ់ផ្ចាលគ្នា
ការអំពាវនាវដែលធ្វើឡើងចំថ្ងៃគម្រប់ពីរឆ្នាំនៃការឃុំខ្លួនរួបលោកដោយមិនទាន់មានការកាត់ទោស។
-
មេធាវី ស្នើឱ្យទម្លាក់ការចោទលោក កឹម សុខា ក្នុងខួប ២ ឆ្នាំ នៃការចាប់ខ្លួន
នៅខួប ២ ឆ្នាំ នៃការចាប់ខ្លួនលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សប្រឆាំង មេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង ៤ នាក់ របស់លោកបានអំពាវនាវជាថ្មីម្តងទៀតឲ្យមានការទម្លាក់ចោលនូវការចោទប្រកាន់លោក កឹម សុខា ក្រោយពីតុលាការរកភ័ស្តុតាងដើម្បីដាក់បន្ទុកចោទប្រកាន់កូនក្តីរបស់លោកមិនឃើញក្នុងបទល្មើស «ក្បត់ជាតិ» នោះ។
-
ទស្សនៈយុវជនជុំវិញការឃុំខ្លួនលោក កឹម សុខា រយៈពេល ២ឆ្នាំ
យុវជនមួយចំនួនយល់ថា ការឃុំខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ២ឆ្នាំមកនេះ បានធ្វើឲ្យស្ថានការណ៍នយោបាយ ច្បាប់ សិទ្ធិសេរីភាព នៅកម្ពុជា មានភាពអាក្រក់ខ្លាំង។ ជាងនេះទៅទៀត ពួកគេយល់ថា លទ្ធិប្រជាធិបតេយ្យក៏រងការបំផ្លាញខ្ទេចខ្ទីដែរ។ ពួកគេទាមទារឲ្យរបបក្រុងភ្នំពេញ ដោះលែងលោក កឹម សុខា វិញ នៅក្នុងខួប ២ឆ្នាំ នៃការឃុំខ្លួនលោក កឹម សុខា នេះ។
-
មន្ត្រីយោធា ៤៥ រូប បានបោះបង់ងារឧកញ៉ា ដើម្បីរក្សាតួនាទីជាមន្ត្រី ខណៈ ១៦ រូបទៀត ងាកទៅចាប់យកងារជា «ឧកញ៉ា»
មន្ត្រីជាន់ខ្ពស់ក្របខ័ណ្ឌអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទចំនួន ៤៥ រូប ក្នុងចំណោម ៦១ រូប បានសម្រេចចិត្តបោះបង់ងារជា «ឧកញ៉ា» ដើម្បីរក្សាឋានន្តរស័កិ្ត ឬតួនាទីជាមន្ត្រីប្រដាប់អាវុធក្នុងក្របខ័ណ្ឌនេះដដែល ខណៈ ១៦ រូបទៀត បានងាកទៅចាប់យកងារជា «ឧកញ៉ា» ដោយសុខចិត្តលាលែងពីក្របខ័ណ្ឌយោធា។ នេះបើតាមមន្ត្រីជាន់ខ្ពស់យោធា។
-
សមត្ថកិច្ចបញ្ជូនសកម្មជនបក្សប្រឆាំង ៣នាក់ទៅសាកសួរនៅសាលាដំបូងខេត្តកំពង់ធំ
សមត្ថកិច្ចខេត្តកំពង់ធំបានបញ្ជូនសកម្មជនគណបក្សប្រឆាំងចំនួន ៣នាក់ទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២ កញ្ញា ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ភរិយាសកម្មជនបក្សប្រឆាំងម្នាក់ដែលបានចូលជួបស្វាមីអះអាងថា តុលាការបានសាកសួរសកម្មជនទាំងនោះពាក់ព័ន្ធនឹងរឿងចែកចាយសារនៅក្នុងហ្វេសប៊ុកធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ។
-
លោក ហ៊ុន សែន និងលោក សម រង្ស៊ី បង្កើតលក្ខខណ្ឌភ្នាល់គ្នារៀងៗខ្លួន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី បានបង្កើតលក្ខខណ្ឌភ្នាល់គ្នារៀងៗខ្លួន ប៉ុន្តែមិនមានភាគីណាហ៊ានទទួលយកលក្ខខណ្ឌនៃការភ្នាល់ទាំងនោះទេ ខណៈដែលអ្នកវិភាគនិយាយថា លក្ខខណ្ឌដែលដាក់ភ្នាល់មិនអាចមានភាគីណាទទួលយកបានទេ ហើយជម្លោះរវាងអ្នកនយោបាយទាំង ២ គឺឈានដល់ភាពជ្រុលនិយមដោយសារភាពអាត្មានិយម និងអំណាច។
-
លោកសម រង្ស៉ី បានបង្ហោះសារអំពីគំរូនៃការទម្លាក់មេដឹកនាំផ្តាច់ការហ្វីលីពីនមុនការ ធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជា
នៅលើទំព័រហ្វេសប៊ុក របស់លោក សម រង្ស៉ី នៅថ្ងៃនេះ លោកបានបង្ហោះសារមួយ ភ្ជាប់ជាមួយនឹងវីដេអូអំពីគំរូ នៃការប្រើប្រាស់អំណាចពលរដ្ឋដើម្បីទម្លាក់មេដឹកនាំហ្វីលីពីន ដោយសន្តិវិធី ដែលសារនោះបានទទូចដល់ពលរដ្ឋកម្ពុជាគួរប្រើនៅពេល លោកធ្វើមាតុភូមិនិវត្តន៍ ត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៩ ខាងមុខ ពីការនិរទេសខ្លួនរយៈពេល៤ឆ្នាំ ដែលលោក សម រង្ស៉ី ធ្លាប់អះអាងថាលោកចង់ឲ្យ មានការផ្លាស់ប្តូរនៅកម្ពុជា។
-
នាយករដ្ឋមន្ត្រីមហាធា មហាម៉ាត់៖ យុវជនកម្ពុជាគួរសិក្សាអំពីមេដឹកនាំចាស់ៗដើម្បីក្លាយខ្លួនជាអ្នកដឹកនាំគំរូនៅថ្ងៃអនាគត
ការចែករំលែកទស្សនៈរបស់លោកមហាធា ធ្វើឡើងនៅថ្ងៃទី១នៃដំណើរទស្សនកិច្ចរបស់លោកចំនួនបីថ្ងៃនៅប្រទេសកម្ពុជា។
-
អ្នកវិភាគ៖ សាលដីកាអយុត្តិធម៌ ការអនុវត្តច្បាប់បែបប្រតិសកម្ម រំលាយគណបក្សសង្គ្រោះជាតិ
កាលពីឆ្នាំមុន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ វេលារំលងអាធ្រាត្រ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន។ ជាងពីរខែបន្ទាប់មក គឺនៅថ្ងៃទី១៦ វិច្ឆិកា តុលាការកំពូលបានបើកសវនាការ ហើយសម្រេចរំលាយគណបក្សសង្គ្រោះជាតិ។ អ្នកវិភាគហៅសាលដីកា មានចំនួន ៥៣ទំព័រ ដែលរំលាយគណបក្សប្រឆាំងនេះថា អយុត្តិធម៌ និងផ្ទុយពីគោលការណ៍ច្បាប់។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលច្រានចោលការលើកឡើងនេះ។