កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
តុលាការកំពូល សម្រេចឲ្យបន្តស៊ើបអង្កេតលើអតីតអ្នកកាសែតអាស៊ីសេរីក្នុងករណីចារកម្
ភ្នំពេញ — ចៅក្រុមតុលាការកំពូល នៅព្រឹកថ្ងៃអង្គារនេះ បានសម្រេចឲ្យបន្តស៊ើបអង្កេតលើអតីតអ្នកសារព័ត៌មានអាស៊ីសេរីពីរនាក់ គឺលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ទាក់ទងនឹងការចោទប្រកាន់រឿងចារកម្ម គឺបញ្ជូនព័ត៌មានឲ្យរដ្ឋបរទេស។
អានបន្ត -
អាជ្ញាធរជំរុញឱ្យរកមុខមេខ្យល់ញុះញង់ឱ្យពលរដ្ឋ ទន្ទ្រានដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច
ក្រចេះ: ក្នុងនាមអាជ្ញាធរខេត្តក្រចេះអភិបាលរងខេត្តលោក គង់ គឹមនី ជំរុញឱ្យអាជ្ញាធរមូលដ្ឋានស្រាវជ្រាវរកមុខមេខ្យល់ដែលកៀរគរប្រជាពលរដ្ឋចូលទៅកាប់ទន្ទ្រានដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច CHPB Development នៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះដោយតម្រូវឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់ បន្ទាប់ពីមានការស្នើពីក្រុមហ៊ុនឱ្យអាជ្ញាធរជួយអន្តរាគមន៍។
អានបន្ត -
តុលាការកំពូលតម្កល់សេចក្ដីសម្រេចតុលាការថ្នាក់ក្រោមបញ្ជាឱ្យស៊ើបអង្កេតឡើងវិញសំណុំរឿងអតីតបុគ្គលិក RFA
តុលាការកំពូលច្រានចោលការទាមទាររបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប ដែលប្ដឹងប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការបើកការស៊ើបអង្កេតសំណុំរឿងរបស់ពួកគេឡើងវិញ។
អានបន្ត -
ខួបទី២៩នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានប្រារព្ធដោយបាតុកម្មប្រឆាំងចិន
វ៉ាស៊ីនតោន — ខួបលើកទី២៩នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំនេះ ត្រូវបានប្រារព្ធឡើងក្រោមការព្រួយបារម្ភកាន់តែកើនឡើងនឹងវត្តមាន និងឥទ្ធិពលចិននៅកម្ពុជា។
អានបន្ត -
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖តុលាការនឹងសិក្សាផ្លូវច្បាប់លើការប្រើពាក្យសម្តីរិះគន់ព្រះមហាក្សត្ររបស់លោកសម រង្ស៊ី
ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី តាមរយៈវីដេអូឃ្លីបមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៥ ខែតុលា បានរិះគន់យ៉ាងខ្លាំងទៅលើប្រព័ន្ធតុលាការកម្ពុជានាពេលបច្ចុប្បន្ននេះ។ មិនតែប៉ុណ្ណោះ លោកថែមហ៊ាននិយាយរិះគន់ដល់អង្គព្រះមហាក្សត្រកម្ពុជាថែមទៀតចំពោះតួនាទីរបស់ព្រះអង្គលើបញ្ហាប្រព័ន្ធតុលាការនេះ។អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃអង្គារនេះថា ស្ថាប័នតុលាការនឹងសិក្សាពីផ្លូវច្បាប់លើពាក្យសម្តីរិះគន់លើអង្គព្រះមហាក្សត្ររបស់លោកសម រង្ស៊ីនេះ។
អានបន្ត -
អតីតគណបក្សសង្គ្រោះជាតិស្នើសហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សជួយឃ្លាំមើលសុវត្ថិភាពគ្រួសាររបស់ខ្លួននៅភ្នំពេញ
អតីតគណបក្សសង្គ្រោះជាតិនៅថ្ងៃអង្គារនេះ បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ ស្នើឲ្យសហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សនានា ឃ្លាំមើលពីសុវត្ថិភាពក្រុមគ្រួសារមេដឹកនាំជាន់ខ្ពស់របស់អតីតគណបក្សនេះ នៅក្នុងប្រទេសកម្ពុជា។ ការប្រកាសស្នើសុំឲ្យមានការជួយឃ្លាំមើលនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងលើកយកក្រុមគ្រួសាររបស់មេដឹកនាំគណបក្សប្រឆាំងមួយនេះ មកនិយាយជាសាធារណៈ កាលពីថ្ងៃចន្ទ ទាក់ទងទៅនឹងការចែកលុយធ្វើបាតុកម្មនៅមុខស្ថានទូតចិន។
អានបន្ត -
កូវីដ១៩និងការគាំទ្រអតីតCNRPធ្វើឱ្យមនុស្សមួយចំនួនក្លាយជាអ្នកទោសនយោបាយ
ទោសរបស់លោក យឹម សារ៉េត បង្កមកពីការដែលលោកបង្ហោះរូបពាក់ម៉ាស់របស់លោកមួយសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក នេះបើតាមការបញ្ជាក់របស់អ្នកស្រី អ៊ុក ចន្ធី ដែលត្រូវជាភរិយា។
អានបន្ត -
លោក ហ៊ុន សែន គាំទ្រក្រុមហ៊ុន OCIC លុបទន្លេមេគង្គនៅកោះនរា សម្រាប់បង្កើតជាទីក្រុងរណប
ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសគាំទ្រគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ហៅកាត់ថា អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ដែលកំពុងចាក់ដីលុបទន្លេមេគង្គ ដើម្បីពង្រីកដីនៅតំបន់កោះ សម្រាប់បង្កើតជាទីក្រុងរណបថ្មីមួយទៀត។ រីឯអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម នៅតែយល់ថា គម្រោងអភិវឌ្ឍកោះនរានេះគ្មានតម្លាភាពគ្រប់គ្រាន់ និងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសង្គម។
អានបន្ត -
អាជ្ញាធរខេត្តស្ទឹងត្រែងបដិសេធសំណើរបស់សហគមន៍ក្បាលរមាស ស្នើសុំចុះបញ្ជីដីសមូហភាពទំហំជិត ៨ពាន់ហិកតារ
ព្រៃសហគមន៍ភូមិក្បាលរមាស ដែលមានទំហំជិត ៨ពាន់ហិកតារ (៧.៨៣៩) ដែលជនជាតិដើមភាគតិចព្នង ៥៣គ្រួសារ ស្នើសុំចុះបញ្ជីជាព្រៃសមូហភាព ដើម្បីជាប្រយោជន៍យូរអង្វែងរបស់សហគមន៍ ក៏ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងបដិសេធ។ តំណាងសហគមន៍ប្រកាសជំហរថា នឹងស៊ូស្លាប់ការពារព្រៃសហគមន៍នេះ ដើម្បីអភិរក្សព្រៃឈើ និងរក្សាបាននូវប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិច។
អានបន្ត -
ក្រសួងការងារជូនដំណឹងពីថ្ងៃឈប់បុណ្យអុំទូករយៈពេល៤ថ្ងៃ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងពីការឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល៤ថ្ងៃ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
អានបន្ត -
លោកហ៊ុន សែនព្រមានលោកហូរ វ៉ាន់កុំឱ្យរុញអ្នកក្នុងស្រុកចូលគុកព្រោះរឿងបាតុកម្មប្រឆាំងវត្តមានកងទ័ពចិននៅកម្ពុជា
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះ បានព្រមានខ្លាំងៗទៅលើលោកហូរ វ៉ាន់ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតបក្សសង្រ្គោះជាតិ និងក្រុមគ្រួសាររបស់រូបលោករឿងបញ្ជាពីក្រៅប្រទសឱ្យមានការធ្វើបាតុកម្មប្រឆាំងវត្តមានកងទ័ពចិននៅកម្ពុជានៅមុខស្ថានទូតចិន និងអាមេរិកនៅទីក្រុងភ្នំពេញ។ លោកហ៊ុន សែន បានព្រមានឱ្យលោកហូរ វ៉ាន់បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ និងគិតគូរដល់សមាជិកគ្រួសាររបស់ខ្លួនដែលកំពុងរស់នៅកម្ពុជា។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីចាប់បានសំឡេងរបស់លោកហូរ វ៉ាន់បញ្ជាឱ្យធ្វើបាតុកម្មកាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅ។
អានបន្ត -
អង្គការឃ្លាំមើលអ្នកសារព័ត៌មានអំពាវនាវឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកកាសែតនៅកម្ពុជា
អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួនពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី២៣តុលាគឺចំថ្ងៃដែលកម្ពុជាប្រារព្ធទិវាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដោយអំពាវនាវឲ្យបញ្ឈប់នូវសកម្មភាពរបស់សមត្ថកិច្ចដែលធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាននៅកម្ពុជា និងធានាសុវត្ថិភាពដល់ពួកគេក្នុងពេលចុះបំពេញការងារ។ ការអំពាវនាវបែបនេះគឺធ្វើឡើងដោយយោងលើហេតុការណ៍ដែលកើតឡើងនៅមុខស្ថានចិន ដែលអ្នកសារព័ត៌មានជាច្រើននាក់ ត្រូវបានសមត្ថកិច្ចដកហូតម៉ាស៊ីនថត និងសម្លុត នៅពេលអ្នកកាសែតតាមថតសកម្មភាពចាប់ខ្លួនស្ត្រីជាអ្នកតវ៉ា។
អានបន្ត -
លោកហ៊ុន សែន ព្រមានចាត់ការគ្រួសារលោក ហូរ វ៉ាន់ ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិរឿងគម្រោងចង់ផ្ដួលរំលំរបបក្រុងភ្នំពេញ
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមានចាត់វិធានការប្រពន្ធថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គឺ លោក ហូរ វ៉ាន់ ដោយលោកចោទថា មានពាក់ព័ន្ធនឹងរឿងនៅពីក្រោយហេតុការណ៍ដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មនៅមុខស្ថានទូតចិន ប្រចាំនៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៣តុលា។ អ្នកវិភាគនយោបាយ យល់ថា ការព្រមានរបស់លោក ហ៊ុន សែន នេះ គឺជាការព្រួយបារម្ភខ្លាចកម្លាំងមហាងើបតវ៉ាធ្វើឱ្យរង្គោះរង្គើដល់ការដឹកនាំរបស់លោក។
អានបន្ត -
គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ ២០២១ គ្រោងចំណាយជាង $ ៨ ០០០ លាន
ភ្នំពេញៈ គណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ ២០២១ ដោយគ្រោងចំណាយក្នុងរង្វង់ទឹកប្រាក់ប្រមាណជាង ៨ ០០០ លានដុល្លារ ហើយគ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត ១ ៥០០ SDR ដើម្បីទប់ទល់នឹងការចំណាយដែលត្រូវបានព្យាករថា ចំណូលដែលប្រមូលបានក្នុងឆ្នាំនោះមានការធ្លាក់ចុះ។
អានបន្ត -
តុលាការចោទប្រកាន់មនុស្ស៣នាក់ ពីបទញុះញង់ ក្រោយតវ៉ាមុខស្ថានទូតចិន
ភ្នំពេញ — តុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមនុស្ស៣នាក់កាលពីថ្ងៃអាទិត្យ ដោយចោទពួកគេពីបទញុះញង់ ក្រោយចេញមុខតវ៉ានៅខាងមុខស្ថានទូតចិនកាលពីថ្ងៃសុក្រសប្តាហ៍មុន។
អានបន្ត -
លោក ហ៊ុន សែន៖ ខ្ញុំមានលទ្ធភាពរំលត់ភ្លើងសង្គ្រាម តែគ្មានលទ្ធភាពប្រដៅអ្នកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌បំផ្លាញជាតិ
បន្ទាយមានជ័យៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកមានលទ្ធភាពក្នុងការរំលត់ភ្លើងសង្គ្រាមនៅកម្ពុជាបាន ប៉ុន្តែលោកគ្មានលទ្ធភាពប្រៀនប្រដៅដល់ក្រុមដែលលោកហៅថា មានបំណងបំផ្លាញជាតិដោយការធ្វើបដិវត្តន៍ពណ៌ទេ។ ទោះយ៉ាងណាលោកនឹងមិនចរចានយោបាយជាមួយអ្នកណាទាំងអស់។
អានបន្ត -
លោក ហ៊ុន សែន៖ អា វ៉ាន់ ល្មមបានហើយ កូនប្រពន្ធអ្ហែងនៅភ្នំពេញទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចំៗទៅអតីតតំណាងរាស្ត្របក្សប្រឆាំង លោក ហូរ វ៉ាន់ ដែលថា បានបញ្ជាឱ្យមានការតវ៉ាមួយនៅមុខស្ថានទូតចិនក្នុងរាជធានីភ្នំពេញ ប្រឆាំងនឹងកងទ័ពចិនដែលត្រូវបានរាយការណ៍ថា មានវត្តមាននៅកម្ពុជា។
អានបន្ត -
លោក ហ៊ុន សែន ស្នើកាត់ដីខេត្តកណ្ដាល ៣០២ហិកតារឱ្យរាជធានីភ្នំពេញគ្រប់គ្រង
ផ្ទៃដីខេត្តកណ្ដាលជាង៣០០ហិកតារត្រូវកាត់ចូលឱ្យរាជធានីភ្នំពេញគ្រប់គ្រង។ អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ ឱ្យអាស៊ីសេរីដឹងថ្ងៃទី២៥ ខែតុលាថា ក្រុមជំនាញបានចុះសិក្សា និងវាស់វែងតំបន់ដែលត្រូវកាត់ចូលរាជធានីភ្នំពេញរួចហើយ។ លោកបញ្ជាក់ថា ទោះបីជា រដ្ឋាភិបាលមានការកែសម្រួលព្រំប្រទល់ថ្មីបែបនេះក្ដី ប៉ុន្តែមិនប៉ះពាល់អគារសាលាខេត្តកណ្ដាលសព្វថ្ងៃនេះទេ។
អានបន្ត -
តុលាការសម្រេចឃុំខ្លួនអ្នកតវ៉ាប្រឆាំងឥទ្ធិពលចិនបីនាក់ក្នុងពន្ធនាគារព្រៃស
តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនអ្នកតវ៉ាប្រឆាំងឥទ្ធិពលចិននៅកម្ពុជាចំនួនបីនាក់ក្នុងពន្ធនាគារព្រៃស បន្ទាប់ពីសាកសួរចំនួនពីរថ្ងៃជាប់គ្នា។ សាច់ញាតិ និងមេធាវី យល់ថា សេចក្តីសម្រេចរបស់តុលាការ មានភាពអយុត្តិធម៌ និងគ្មានជំហរឯករាជ្យ។
អានបន្ត -
លោក ហ៊ុន សែន ប្រកាសថា គ្មានការចរចានយោបាយជាមួយបក្សប្រឆាំងឡើយ
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាសជាថ្មីទៀតថា លោកមិនចរចាជាមួយគណបក្សប្រឆាំងឡើយ ព្រោះលោកចាត់ទុកគណបក្សប្រឆាំងថា ជាគណបក្សខុសច្បាប់។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជឿថា លោក ហ៊ុន សែន មិនចង់ចរចា ព្រោះខ្លាចបាត់អំណាចតវង្សត្រកូល។ ចំណែក អ្នកឃ្លាំមើលសង្គមបន្តជំរុញឱ្យអ្នកនយោបាយបក្សកាន់អំណាច និងបក្សប្រឆាំងត្រូវចរចានយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ជាតិ។
អានបន្ត