កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
គ.ជ.ប មិនពន្យារពេលចុះឈ្មោះបោះឆ្នោត ទោះការិយាល័យចុះឈ្មោះខ្លះត្រូវជាន់លិច
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ប្រកាសបដិសេធមិនពន្យារពេលចុះឈ្មោះបោះឆ្នោតនោះទេ ទោះបីជាការិយាល័យចុះឈ្មោះនៅតំបន់ខ្លះ ត្រូវជាន់លិចដោយជំនន់ទឹកភ្លៀងក្ដី។ រីឯគណបក្សនយោបាយ និងអង្គការឃ្លាំមើលការបោះឆ្នោត យល់ថា គ.ជ.ប គួរតែពន្យារពេល។
អានបន្ត -
ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិថា នឹងចូលខ្លួនតាមការកោះហៅរបស់តុលាការ បើរដ្ឋាភិបាលមិនរារាំង
ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេស បានអះអាងថា ពួកគេនឹងចូលខ្លួនទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការក្រុងភ្នំពេញ នៅថ្ងៃទី ១១ ខែវិច្ឆិកា ខាងមុខនេះ ប្រសិនបើគ្មានការរារាំង។ ជាការកោះហៅ ទាក់ទងនឹងការចោទប្រកាន់ពីបទឧបឃាត ឬ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» តាមរយៈផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំមុន។
អានបន្ត -
ក្រុមសង្គមស៊ីវិលគ្រោងបន្តប្រារព្ធខួបកិច្ចព្រមព្រៀង ២៣តុលា ទោះអាជ្ញាធរមិនអនុញ្ញាត
ក្រុមអង្គការ សមាគម និងសហជីពចំនួន ២៣ស្ថាប័ន នៅតែរក្សាជំហរជួបជុំគ្នានៅទីលានប្រជាធិបតេយ្យថ្មីក្នុងខណ្ឌឫស្សីកែវ ដើម្បីរំលឹកខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ខាងមុខ ដោយគ្រោងមានអ្នកចូលរួមប្រមាណ ១ពាន់នាក់។
អានបន្ត -
ទឹកជំនន់៖ ប្រមុខរដ្ឋាភិបាល និងមេដឹកនាំអតីតបក្សប្រឆាំងចុះទៅខេត្តបន្ទាយមានជ័យ ខណៈទឹកជំនន់ជាលើកទី២
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា បានធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យនៅថ្ងៃអង្គារនេះដើម្បីចែកអំណោយ និងស្បៀងអាហារដល់ប្រជាជនរងគ្រោះនៅខេត្តជាប់ព្រំដែនថៃមួយនេះ។ការធ្វើដំណើរព្រមៗគ្នារបស់ប្រមុខរដ្ឋាភិបាល និងប្រមុខអតីតបក្សប្រឆាំងនៅពេលនេះ គឺនៅគ្រាដែលទឹកជំនន់កំពុងវាយលុកខេត្តបន្ទាយមានជ័យជាលើកទី២ ដោយសារតែបាក់ទំនប់អូខៃដន ក្នុងក្រុងប៉ោយប៉ែត ដែលធ្វើឲ្យប្រជាជនប្រមាណ២ម៉ឺនគ្រួសាររងផលប៉ះពាល់។
អានបន្ត -
គ.ជ.ប ថា លទ្ធផលចុះឈ្មោះបោះឆ្នោតឆ្នាំនេះមានការកោតសរសើរ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញលទ្ធផលចុះឈ្មោះបោះឆ្នោតមុនបិទបញ្ចប់១ថ្ងៃថា លទ្ធផលនេះត្រូវបានកោតសរសើរពីភាគីពាក់ព័ន្ធ ទោះដំណើការទៅមិនបានល្អឥតខ្ចោះក៏ដោយ។
អានបន្ត -
សកម្មជនគាំទ្រលោក កឹម សុខា ២នាក់ ត្រូវចោទប្រកាន់ពីបទ«ប្រមាថព្រះមហាក្សត្រ»
ភ្នំពេញ — អតីតសមាជិកគណបក្សសង្រ្គោះជាតិ២នាក់ក្នុងខេត្តបាត់ដំបង ដែលគាំទ្រលោកកឹម សុខា ត្រូវបានចាប់ខ្លួន កាលពីចុងសប្តាហ៍មុន ហើយតុលាការរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ពួកគេថា «ប្រមាថព្រះមហាក្សត្រ»ដោយយោងតាមបញ្ញត្តិថ្មីនៃក្រមព្រហ្មទណ្ឌដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨។
អានបន្ត -
សកម្មជនបក្សប្រឆាំងម្នាក់ត្រូវបានលួចវាយប្រហារ ខណៈពីរនាក់ទៀតត្រូវចាប់ខ្លួនក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្
យ៉ាងហោចណាស់មានសកម្មជនអតីតគណបក្សសង្គ្រោះជាតិម្នាក់ទៀតត្រូវបានលបលួចវាយប្រហារនៅថ្ងៃទី១៩តុលា ម្សិលមិញដោយពុំទាន់ដឹងពីមូលហេតុ។ ក្នុងពេលជាមួយគ្នានេះ សមាជិកអតីតគណបក្សសង្គ្រោះជាតិ២នាក់ទៀតត្រូវបានចាប់ខ្លួននិងបញ្ជូនទៅតុលាការដែរ នៅក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រ។ មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចាត់ទុកករណីទាំងពីរនេះជារឿងនយោបាយ។
អានបន្ត -
សមាជិកអតីត CNRP ២ នាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការពីបទប្រមាថព្រះមហាក្សត្
បាត់ដំបងៈ សមាជិកនៃអតីតគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង ២ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃសៅរ៍ និងអាទិត្យ និងបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ។
អានបន្ត -
តុលាការច្រានចោលសំណើសុំនៅក្រៅឃុំនិងបណ្តឹងទាស់របស់សកម្មជនសិទ្ធិមនុស្
ភ្នំពេញ — សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានសម្រេចច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់សកម្មជននៃក្រុមខ្មែរថាវរៈ២នាក់ និងច្រានចោលការប្តឹងជំទាស់របស់សកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិ៣នាក់ ដែលមិនសុខចិត្តនឹងការឃុំខ្លួនក្នុងពន្ធនាគារ។ នេះ បើតាមការបញ្ជាក់របស់អ្នកការពារសិទ្ធិមនុស្សក្នុងស្រុក និងសាច់ញាតិសកម្មជនទាំងនេះ។
អានបន្ត -
គជប ទទួលបានបណ្តឹង ១០៣ នៅក្នុងដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត
ភ្នំពេញៈ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២០ គិតត្រឹមថ្ងៃទី ១៨ ខែតុលា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្ដឹងពីគណបក្ស និងភាគីពាក់ព័ន្ធចំនួន ១០៣ បណ្ដឹងក្នុងនោះដោះស្រាយជាសះចំនួន ៤១ បណ្ដឹង និងកំពុងបន្តដោះស្រាយចំនួន ៦២ បណ្ដឹង។
អានបន្ត -
តុលាការកោះហៅក្រុមមេដឹកនាំបក្សប្រឆាំង កំពុងនិទ្ទេសខ្លួន ៩រូប ឱ្យចូលបំភ្លឺអំពីបទចោទឧបឃាត
តុលាការក្រុងភ្នំពេញ ចេញដីកាបង្គាប់ឲ្យក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងនិទ្ទេសខ្លួន នៅក្រៅប្រទេសចំនួន ៩នាក់ ចូលបំភ្លឺ នៅថ្ងៃទី១១ វិច្ឆិកា ខាងមុខ។ ឈ្មោះអ្នកទាំង ៩នាក់ ដែលមាននៅក្នុងដីកាកោះហៅនោះ គឺមានលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្ស និងសមាជិកគណបក្ស ៦រូប គឺមានលោក អ៊ូ ចន្ទ័ប្ញទិ្ធ លោក ហូ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល និងអ្នកស្រី ជូឡុង ស៊ូមូរ៉ា។
អានបន្ត -
របាយការណ៍ចុងក្រោយបង្ហាញថា ជំនន់ទឹកភ្លៀងសម្លាប់មនុស្ស២៥នាក់ និងធ្វើឲ្យរងគ្រោះមនុស្ស៣សែននាក់
វ៉ាស៊ីនតោន — គិតត្រឹមថ្ងៃច័ន្ទនេះ មានមនុស្ស២៥នាក់បានស្លាប់ និងប្រជាជនសរុបជាង៣០០.០០០នាក់ក្នុងរាជធានីខេត្តចំនួន១៩នៅទូទាំងប្រទេសកម្ពុជា បានរងគ្រោះនិងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ដែលបណ្តាលមកពីភ្លៀងក្នុងឆ្នាំ២០២០នេះ។ នេះ បើផ្អែកតាមទិន្នន័យសរុបចុងក្រោយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
អានបន្ត -
អ្នកឃ្លាំមើលជំរុញបក្សកាន់អំណាច និងបក្សប្រឆាំងឱ្យបញ្ចប់ជម្លោះនយោបាយ ដើម្បីរួមគ្នាដោះស្រាយបញ្ហាជាតិ
ក្រុមអ្នកឃ្លាំមើលយល់ឃើញថា មេដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំង ល្មមដល់ពេលត្រូវរកចំណុចរួមគ្នាបិទបញ្ចប់ជម្លោះនយោបាយហើយ ព្រោះជាតិកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ព្រមទាំងរងទណ្ឌកម្មពីអន្តរជាតិ។ មន្ត្រីគណបក្សប្រឆាំងយល់ស្របចំពោះទស្សនៈនេះ ប៉ុន្តែបក្សកាន់អំណាចនៅតែអះអាងថា គ្មានការចរចាណាមួយឡើយ ទោះជាក្នុងកាលៈទេសៈជាតិជួបការលំបាកយ៉ាងណាក៏ដោយ។
អានបន្ត -
នាយករដ្ឋមន្ត្រីធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ ខណៈលោក កឹម សុខា កំពុងជួបពលរដ្ឋនៅទីនោះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ កំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋប្រមាណ២ម៉ឺនគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ ខណៈអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា កំពុងចែកអំណោយជូនពលរដ្ឋនៅខេត្តនោះ។
អានបន្ត -
សំណុំរឿងលោក រ៉ុង ឈុន កម្រើកជាថ្មីតាមរយៈសំណើររបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋមន្រ្តីការបរទេសកម្ពុជា ស្នើសុំព័ត៌មានបន្ថែមអំពីមូលដ្ឋានពិត និងមូលដ្ឋានច្បាប់លើការចាប់ឃុំខ្លួន លោក រ៉ុង ឈុន និងសកម្មជនសង្គមជាង១០នាក់ផ្សេងទៀត។ នេះបើតាមលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាដែលផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់លោកស្រីកាលពីថ្ងៃទី១៧តុលា។ តែក្រសួងការបរទេសនៅមិនទាន់ឆ្លើយតបបែបណានៅឡើយ។
អានបន្ត -
អាជ្ញាធរក្រុងភ្នំពេញមិនទាន់ដោះលែងអតីតសមាជិកគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង ២រូបនៅឡើយទេ
អាជ្ញាធររបបក្រុងភ្នំពេញ នៅមិនទាន់ដោះលែងអតីតសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង ២នាក់ គឺលោក គង់ ប៊ុនហ៊ាង និងលោក ហង្ស សេង នៅឡើយទេ នៅថ្ងៃទី១៩ តុលា។
អានបន្ត -
ពលរដ្ឋជាង៥០គ្រួសារនៅឧត្តរមានជ័យ ស្នើសុំអាជ្ញាធរខេត្តជួយដោះស្រាយវិវាទដីធ្លី
ប្រជាពលរដ្ឋជាង៥០គ្រួសារនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្នើអាជ្ញាធរខេត្តជួយដោះស្រាយវិវាទដីធ្លី ក្រោយពីមានប្រជាពលរដ្ឋមួយក្រុមមកពីខេត្តផ្សេង បានដាក់គ្រឿងចក្រឈូសឆាយប៉ះពាល់លើដីរបស់ពួកគាត់ដែលកំពុងអាស្រ័យផល។
អានបន្ត -
ជនមិនស្គាល់ ២នាក់ ឆ្មក់វាយសកម្មជនបក្សប្រឆាំងម្នាក់របួសក្បាលធ្ងន់ធ្ងរ ខណៈកូនប្រុសរបស់សកម្មជនកំពុងជាប់ពន្ធនាគារម្នាក់គ្រោះថ្នាក់ចរាចរណ៍ស្លាប់
ជនមិនស្គាល់មុខ ២នាក់ ជិះម៉ូតូ ឆ្មក់វាយសកម្មជនបក្សប្រឆាំងម្នាក់នៅខណ្ឌមានជ័យរាជធានីភ្នំពេញ បណ្ដាលឲ្យរបួសក្បាលធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកេតុមាលា។ សាច់ញាតិជនរងគ្រោះ ចាត់ទុកការវាយប៉ុនប៉ងសម្លាប់ប្ដី ជាចេតនានយោបាយ ជាជាងគំនុំផ្ទាល់ខ្លួន។ តែនគរបាលបដិសេធ។ ដោយឡែក កូនប្រុសរបស់សកម្មជនបក្សប្រឆាំងម្នាក់ទៀត ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ពេលធ្វើដំណើរទៅលេងស្រុក នៅខេត្តស្វាយរៀង។
អានបន្ត -
សមត្ថកិច្ចបង្ក្រាបឈើរាប់ម៉ឺនដើមដែលកាប់កប់ក្នុងដី ដើម្បីទន្ទ្រានយកដីខុសច្បាប់ជាង ៦០ ហិកតា
មណ្ឌលគិរី: ជនសង្ស័យដែលមិនស្គាល់អត្តសញ្ញាណបានកាប់ទន្ទ្រានយកដីដោយខុសច្បាប់ប្រមាណជាង ៦០ ហិកតា នៅក្នុងតំបន់ឃុំដាក់ដាំ ស្រុងអូររាំង ខេត្តមណ្ឌលគិរី ដោយពួកគេបានកាប់ឈើរាប់ម៉ឺនដើមជីកដីកប់ ដើម្បីបំបាត់ភ័ស្តុតាងនៃបទល្មើសទន្ទ្រានដីព្រៃដោយខុសច្បាប់។
អានបន្ត