កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
លោក ជិន ម៉ាលីន ច្រានចោលរបាយការណ៍ថា កម្ពុជាមានវិបត្តិសិទ្ធិមនុស្ស
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាកាលពីម្សិលមិញ ច្រានចោលការលើកឡើងថា កម្ពុជាមានវិបត្តិសិទ្ធិមនុស្សដូចដែលអង្គការសិទ្ធិមនុស្សបានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លោកក៏រំពឹងដែរថា សេចក្ដីសម្រេចមួយអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានឹងត្រូវធ្វើឡើងដោយមានតុល្យភាព។
-
រដ្ឋាភិបាលទទួលយកការពន្យល់របស់អង្គការលីកាដូអំពីរបាយការណ៍មីក្រូហិរញ្ញវត្ថុ
រដ្ឋាភិបាលនិងអង្គការលីកាដូ រួមជាមួយសមាគមធាងត្នោតបានបញ្ចប់ភាពចម្រូងចម្រាសពាក់ព័ន្ធនឹងរបាយការណ៍ស្តីពីការសិក្សានៃផលប៉ះពាល់ជាអវិជ្ជមាននៃកម្ចីខ្នាតតូចរបស់វិស័យមីក្រូហិរញ្ញវត្ថុ។
-
របាយការណ៍ថ្មីមួយបង្ហាញថា កុមារពាក់ព័ន្ធនឹងការប្រើគ្រឿងញៀន
"អង្គការអន្តរជាតិមួយបានរកឃើញថា ការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមកុមារ បានសាយភាយពីទីក្រុងរហូតដល់ជនបទនៃប្រទេសកម្ពុជា។’"
-
លោក ទៀ បាញ់ ប្រាប់ឱ្យប្រញាប់ប្រមូលឈ្មោះមន្ត្រីយោធាមានងារឧកញ៉ា
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានបញ្ជាផ្ទាល់ទៅកាន់អង្គភាពចំណុះក្រសួងការពារជាតិទាំងអស់ត្រូវប្រមូលទិន្នន័យមន្ត្រីក្នុងក្របខ័ណ្ឌរបស់ខ្លួនដែលមានងារជា «ឧកញ៉ា» ឲ្យបានឆាប់រហ័ស ដើម្បីកំណត់ថ្ងៃជួបគ្នាក្នុងការជ្រើសរើសតួនាទីមួយក្នុងចំណោមតួនាទីទាំង ២។
-
កងទ័ពជើងទឹកអាមេរិកថា សមយុទ្ធអាមេរិកអាស៊ាននៅសមុទ្រចិនខាងត្បូងគឺដើម្បីសន្តិសុខតំបន់មិនមែនបង្ករឿងទេ
សមយុទ្ធនេះមានការចូលរួមពីនាវាចម្បាំងចំនួន ៨ គ្រឿង យន្តហោះចម្បាំង ៤ គ្រឿង និងទាហានចំនួនជាង ១ពាន់នាក់។
-
ក្រសួងយុត្តិធម៌៖ មន្ត្រីណាហ៊ានពុករលួយក្នុងប្រព័ន្ធតុលាការ នឹងត្រូវចាត់ការតាមច្បាប់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា កាលពីម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំមួយនៃក្រសួង ដែលធ្វើឡើងដើម្បីពិភាក្សាស្ដីពីបញ្ហាពុករលួយរវាងមេធាវី និងមន្ត្រីតុលាការ ព្រមទាំងដើម្បីធ្វើការពង្រឹងអភិបាលកិច្ចឲ្យបានល្អ នៅក្នុងប្រព័ន្ធតុលាការ។
-
ឧកញ៉ាកម្ពុជា៩៤នាក់កំពុងធ្វើការក្នុងជួរកងកម្លាំងប្រដាប់អាវុធ
អ្នកនាំពាក្យក្រសួងការពារជាតិ និងអ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃពុធនេះថា មានឧកញ៉ាយ៉ាងហោចណាស់ចំនួន៩៤នាក់ កំពុងតែកាន់តួនាទីសំខាន់ៗក្នុងក្រសួងទាំងពីរ ដែលជាហេតុនាំឲ្យមានទំនាស់ដល់ផលប្រយោជន៍ការងារជាចាំបាច់។
-
ពលរដ្ឋជាង ២០ នាក់ ត្រូវបានតុលាការហៅសួររឿងជម្លោះដីធ្លីជាមួយឧកញ៉ា
ប្រជាពលរដ្ឋចំនួន ២៣ នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសាលាដំបូងខេត្តចេញដីកាកោះហៅសួរចម្លើយពាក់ព័ន្ធទំនាស់ដីធ្លីតាមបណ្តឹងរបស់លោកស្រី ហុង សួន ភរិយាឧកញ៉ា ស៊ី គង់ទ្រីវ និងបណ្តឹងរបស់ឧកញ៉ា លី យ៉ុងផាត់ ដែលចោទពួកគេថា បានធ្វើឲ្យខូចខាតដោយចេតនា ប៉ុន្ដែពលរដ្ឋអះអាងថា ការចោទប្រកាន់នេះជារឿងអយុត្តិធម៌។
-
ប្រមុខការទូតកម្ពុជានឹងបំពេញទស្សនកិច្ចក្នុងប្រទេសឡាវដើម្បីពង្រឹងបញ្ហាព្រំដែននិងបញ្ហាទ្វេភាគី
កងទ័ពប្រទេសកម្ពុជានិងឡាវ បានឈានដល់ភាពតានតឹងខ្លះកាលពីសប្តាហ៍មុននៅតំបន់មុំបី ខេត្តព្រះវិហារ ជាប់នឹងព្រំប្រទល់ដែននៃប្រទេសទាំងពីរ ដោយសារកងទ័ពឡាវបានចូលមកឃាត់ ឃាំងកសិករកម្ពុជាម្នាក់ដែលបានចូលទៅធ្វើស្រែនៅក្នុងតំបន់ដែលឡាវចាត់ទុកថាជាតំបន់ហាមឃាត់។
-
អតីតសកម្មជនបក្សប្រឆាំង៣នាក់ទៀតនៅក្នុងខេត្តកំពង់ធំ ត្រូវបានចោទប្រកាន់
អតីតសកម្មជនគណបក្សប្រឆាំង៣នាក់ទៀត នៅក្នុងខេត្តកំពង់ធំ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ក្រោយពីពួកគេបានចែករំលែកព័ត៌មាន ស្តីពី មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងពីបទប្រឆាំងសាលដីកាតុលាការកំពូល។ សូមបញ្ជាក់ថា គិតត្រឹមដើមខែកញ្ញានេះ មានសកម្មជនអតីតបក្សប្រឆាំងជិត២០នាក់ហើយ ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន ពាក់ព័ន្ធនឹងការមិនអនុវត្តសាលដីការបស់តុលាការ។
-
សណ្ឋាគារមួយយល់ព្រមបើកប្រាក់ឈ្នួល ១ ខែជូនបុគ្គលិក
អ្នកគ្រប់គ្រងសណ្ឋាគារ The Great Duke Phnom Penh លោក ចក្រពង្ស ផាឡាត់សុងក្រាម បានអះអាងថា ភាគីសណ្ឋាគារបានយល់ព្រមបើកប្រាក់ឈ្នួលឲ្យបុគ្គលិកសម្រាប់ខែសីហា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយភាគីតំណាងបុគ្គលិក និងក្រសួងការងារកាលពីម្សិលមិញដោយអនុវត្តចាប់ពីថ្ងៃពុធនេះ និងបញ្ចប់នៅថ្ងៃព្រហស្បតិ៍ស្អែក ខណៈខែផ្សេងទៀតនៅមិនទាន់ច្បាស់លាស់។
-
ភរិយាសកម្មជនបក្សប្រឆាំងនៅខេត្តកំពង់ធំទទូចឱ្យតុលាការដោះលែងស្វាមីឱ្យមានសេរីភាពវិញ
ភរិយាសកម្មជនគណបក្សប្រឆាំងនៅស្រុកបារាយណ៍ខេត្តកំពង់ធំ ទទូចឱ្យមន្ត្រីតុលាការទម្លាក់ចោលការចោទប្រកាន់មកលើស្វាមី និងស្នើឱ្យដោះលែងស្វាមីឱ្យមានសេរីភាពឡើងវិញឱ្យបានឆាប់។ ការស្នើសុំនេះ បន្ទាប់ពីតុលាការខេត្តកំពង់ធំ បានបញ្ជូនលោក នូ ភឿន និងសកម្មជនគណបក្សប្រឆាំង ២នាក់ផ្សេងទៀត ទៅឃុំខ្លួននៅពន្ធនាគារកាលពីថ្ងៃទី២ និងថ្ងៃទី៣ កញ្ញាកន្លងទៅ។
-
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ផ្តល់ដំបូន្មានមេដឹកនាំសេដ្ឋកិច្ចឲ្យស្រឡាញ់ឯករាជភាព
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad កាលពីថ្ងៃអង្គារម្សិលមិញបានផ្តល់ដំបូន្មានដល់មេដឹកនាំសេដ្ឋកិច្ចឲ្យស្រឡាញ់ឯករាជភាពរបស់ខ្លួន ហើយមិនត្រូវជំពាក់បំណុលពីប្រទេសដទៃៗច្រើននោះទេ។
-
រដ្ឋាភិបាលកំណត់បានអត្តសញ្ញាណឧកញ៉ាចំនួន ៦១ នាក់ ពីក្រសួងការពារជាតិ និង ៣៣នាក់ពីក្រសួងមហាផ្ទៃ
ក្រសួងការពារជាតិនៅថ្ងៃម្សិលមិញ បានកំណត់អត្តសញ្ញាណអ្នកមានងារជាឧកញ៉ាចំនួន ៦១ នាក់ នៅក្នុងកងយោធពលខេមរភូមិន្ទ។ នៅក្នុងនោះមានមន្រ្តីជាន់ខ្ពស់ក្របខ័ណ្ឌអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទចំនួន៤៥រូប ក្នុងចំណោម៦១រូបបានសម្រេចចិត្តបោះបង់ងារជាឧកញ៉ា ខណៈ១៦រូបទៀត បានងាកទៅជ្រើសរើសងារជា ឧកញ៉ា ដោយលាលែង ពីក្របខ័ណ្ឌយោធា។
-
ក្រុមមន្ត្រីចុះស្រាវជ្រាវ ករណីសង្ស័យមានការទន្ទ្រានដីព្រៃនៅស្រុកវើនសៃ
អភិបាលស្រុកវើនសៃលោក ហេង សាវឿន បានអះអាងថាកាលពីថ្ងៃអង្គារ មន្ត្រីរដ្ឋបាលព្រៃឈើស្រុក និងអាជ្ញាធរពាក់ព័ន្ធបានចុះទៅពិនិត្យទីតាំងដីមួយកន្លែងស្ថិតក្នុងភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី ខណៈទីតាំងនោះត្រូវបានគេរាយការណ៍ថា មានសកម្មភាពឈូសឆាយដីព្រៃរដ្ឋ ដោយមានការឃុបឃិតគ្នារវាងក្រុមហ៊ុនឯកជនជាមួយអាជ្ញាធរស្រុក។
-
ឯកអគ្គរាជទូតជប៉ុនថ្មី ចាត់ទុកកម្ពុជាជាប្រទេសដែលមានវប្បធម៌ដ៏អស្ចារ្យ
ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំប្រទេសកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) បានមកដល់ប្រទេសកម្ពុជាហើយកាលពីថ្ងៃអាទិត្យ ដោយបានសម្តែងភាពរីករាយយ៉ាងក្រៃលែង និងបានចាត់ទុកកម្ពុជាជាប្រទេសដែលមានវប្បធម៌ដ៏អស្ចារ្យ។
-
ក្រសួងឲ្យភាគីសហជីព និងរោងចក្រ ទៅពិភាក្សាផ្ទៃក្នុងរឿងប្រាក់ឈ្នួលកម្មករ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទុកពេល ២ ថ្ងៃឲ្យភាគីសហជីព និងភាគីរោងចក្រកាត់ដេរនៅកម្ពុជាពិភាក្សាផ្ទៃក្នុងដើម្បីកំណត់រៀងៗខ្លួនអំពីតួលេខនៃប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២០ ដើម្បីយកទៅចរចាគ្នានៅចុងសប្តាហ៍នេះ ខណៈដែលភាគីសមាគមរោងចក្រចង់ឲ្យរក្សាប្រាក់ឈ្នួលនៅដដែល។
-
មន្ត្រីរបបភ្នំពេញថា ខ្លួនមិនបារម្ភដល់ការលើកឡើងពីវិបត្តិសិទ្ធិមនុស្សកម្ពុជានៅសន្និបាត អ.ស.ប
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាងថា រដ្ឋាភិបាលក្រុងភ្នំពេញ មិនមានការព្រួយបារម្ភឡើយ ចំពោះការស្នើសុំរបស់ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន ២៨ស្ថាប័ន ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN Human Rights Council) ឱ្យលើកឡើងពីវិបត្តិសិទ្ធិមនុស្សនៅកម្ពុជា ក្នុងអង្គសន្និបាតរបស់ខ្លួនលើកទី៤២ នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) នោះទេ។
-
បុគ្គលិកសណ្ឋាគារ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ ធ្វើកូដកម្មទាមទារបើកប្រាក់ឈ្នួល
បុគ្គលិកជាច្រើននាក់នៃសណ្ឋាគារ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ (THE GREAT DUKE PHNOM PENH) បានប្រមូលផ្ដុំគ្នាតវ៉ាមុខច្រកចូលសណ្ឋាគារ ដើម្បីទាមទារឲ្យថៅកែបើកប្រាក់ឈ្នួលប្រចាំខែឲ្យពួកគាត់។ ក្រោយការតវ៉ាបានបន្តិច មន្ត្រីក្រសួងការងារ បានចុះទៅសម្របសម្រួល តែបុគ្គលិកទាមទារឲ្យបើកប្រាក់ឈ្នួលសិន ទើបព្រមបញ្ឈប់សកម្មភាពតវ៉ា។
-
ខួប២ឆ្នាំនៃការចាប់ខ្លួន៖ ឱពុកនិងកូនស្រីស្នើរួមគ្នាឲ្យបញ្ឈប់ការយកខ្មែរគ្នាឯងជាឈ្នាន់និងរបាំង
គិតត្រឹមថ្ងៃទី២ខែកញ្ញាម្សិលមិញ ជាពេលវេលា២ឆ្នាំគត់នៃការចាប់ខ្លួន លោក កឹម សុខា កាលពីថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៧។ ជុំវិញខួប២ឆ្នាំនៃការចាប់ខ្លួននេះ រដ្ឋាភិបាលតាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២ខែកញ្ញា បង្ហាញវិដេអូអំពីមូលហេតុនៃការចាប់ខ្លួន លោក កឹម សុខា ដែលការចេញផ្សាយនេះ ជួនចំពេលលោក កឹម សុខា និងកូនស្រី គឺកញ្ញា កឹម មនោវិទ្យា ស្នើឲ្យបញ្ឈប់ការយកខ្មែរគ្នាឯងជាឈ្នាន់និងរបាំង។