កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
តុលាការហៅមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត ទៅបំភ្លឺរឿងផ្តល់ដីរដ្ឋឲ្យក្រុមហ៊ុន
សាលាដំបូងខេត្តមណ្ឌលគិរី បានកោះហៅលោក ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចូលបំភ្លឺនៅថ្ងៃទី ១២ ខែ កញ្ញា បន្ទាប់ពីលោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងនេះ បានចូលបំភ្លឺនៅថ្ងៃទី ២១ ខែ សីហា កន្លងមកពាក់ព័ន្ធការផ្តល់ដីរដ្ឋសរុបជិត ១ ម៉ឺនហិកតា ទៅឲ្យក្រុមហ៊ុនឯកជនមួយនៅខេត្តមណ្ឌលគិរី ខណៈជនជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ ១៣ នាក់ បានគេចវេះមិនចូលបំភ្លឺតាមដីកាតុលាការ។
-
អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ១២ឆ្នាំ
លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ១២ឆ្នាំ និងលោកឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ (បងបង្កើតលោកឡាយ វណ្ណៈ) ដាក់ពន្ធនាគារ ១០ឆ្នាំ ពីបទឃាតកម្មពាក់ព័ន្ធករណីសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា បម្រើការនៅរដ្ឋសភា។ ការសម្រេចផ្តន្ទាទោសនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ដោយលោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ។
-
អ្នកនាំពាក្យ៖រដ្ឋាភិបាលខ្មែរនិងចិនមិនទៅចាប់អារម្មណ៍រឿងបាតុកម្មរបស់ក្រុមប្រឆាំងនៅអាមេរិកទេ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន នៅព្រឹកថ្ងៃអាទិត្យនេះ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា រដ្ឋាភិបាលកម្ពុជា ក៏ដូចរដ្ឋាភិបាលចិនមិនទៅចាប់អារម្មណ៍នឹងការធ្វើបាតុកម្មរបស់អ្នកគាំទ្រអតីតបក្សប្រឆាំងនៅអាមេរិកឡើយ។ ការអះអាងដូច្នេះ គឺជាការឆ្លើយតបទៅនឹងការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួននៅមុខស្ថានទូតកម្ពុជា និង ស្ថានទូតចិនប្រចាំនៅអាមេរិកកាលពីយប់ថ្ងៃទី៣១ ខែសីហា។
-
សហគមន៍ខ្មែរក្រៅប្រទេសប្រមាណ ៥០០ នាក់ តវ៉ានៅមុខស្ថានទូតចិន និង ស្ថានទូតខ្មែរ
សហគមន៍ខ្មែរក្រៅប្រទេសប្រមាណ ៥០០ នាក់ ជាពិសេសពលរដ្ឋខ្មែរសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩ បានធ្វើបាតុកម្មពីរកន្លែង គឺទីមួយនៅមុខស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក និង ទីពីរគឺនៅមុខស្ថានទូតខ្មែរ។
-
មន្ត្រីបក្សប្រឆាំងនៅថៃថា ពលករជាង ៨ម៉ឺននាក់យល់ព្រមអមដំណើរលោក សម រង្ស៊ី ទៅកម្ពុជា
មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសថៃ អះអាងថា ពេលនេះមានពលករជាង ៨ម៉ឺននាក់យល់ព្រមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ។ មន្ត្រីគណបក្សសង្គ្រោះជាតិបញ្ជាក់ថា ក្នុងចំណោមពលករទាំងនោះ ស្ត្រីមានប្រមាណជា ២០ភាគរយ។
-
មន្ត្រីប៉ូលិសខេត្តកំពង់ធំឃាត់ខ្លួនសកម្មជនគណបក្សប្រឆាំងស្រុកបារាយណ៍២នាក់
មន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចាប់ខ្លួនសកម្មជនបក្សប្រឆាំងស្រុកបារាយណ៍២នាក់យកទៅសាកសួរ នៅថ្ងៃទី១ កញ្ញា ពាក់ព័ន្ធនឹងបង្ហោះសាររិះគន់ថ្នាក់ដឹករបបក្រុងភ្នំពេញ។ ភរិយាសកម្មជនដែលត្រូវបានចាប់ខ្លួននោះ លើកឡើងថា សមត្ថកិច្ចចាប់ខ្លួនស្វាមីដោយពុំមានដីកាពីតុលាការឡើយ។
-
ពន្ធនាគារថា គ្មានលទ្ធភាពយកលោក គិត ធាង និងលោក ថោង សារ៉ាត់ ចូលពន្ធនាគារវិញ
អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ អះអាងថា មិនមានលទ្ធភាពនាំខ្លួនម្ចាស់ក្លឹបកម្សាន្តរ៉ក់ (ROCK) ឧកញ៉ា គិត ធាង ដែលជាប់ចោទពីបទសម្រួលឱ្យមានការប្រើគ្រឿងញៀន ក្នុងក្លឹបកម្សាន្តរបស់ខ្លួន និងឧកញ៉ា ថោង សារ៉ាត់ ដែលជាប់ចោទពីបទសម្លាប់មនុស្សនោះ ចូលទៅពន្ធនាគារវិញឡើយ ក្រោយពីឧកញ៉ាទាំងពីរនេះ ស្នើសុំចេញសម្រាកព្យាបាលជំងឺនៅមន្ទីរ ពេទ្យធំៗរបស់រដ្ឋជាច្រើនខែមកហើយ។ មន្ត្រីសិទ្ធិមនុស្សយល់ថា ករណីនេះអាចមានអំពើពុករលួយជាប្រព័ន្ធ ព្រោះអ្នកទោសធម្មតា ឬអ្នកទោសមនសិការមិនងាយទទួលបានសិទ្ធិពិសេសដើម្បីដេកព្យាបាលជំងឺក្រៅគុកបែបនេះទេ។
-
បញ្ហាទេសចរធ្លាក់ចុះ៖ រដ្ឋាភិបាលកម្ពុជាកំពុងសិក្សាពីការលើកលែងទិដ្ឋាការ តាមសំណើរបស់ភាគីឯកជន
អ្នកនាំពាក្យក្រសួងទេសចរណ៍បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអាទិត្យទី១ខែកញ្ញានេះថា រដ្ឋាភិបាលកម្ពុជាកំពុងសិក្សាពីការលើកលែងទិដ្ឋាការដល់ទេសចរបរទេស បន្ទាប់ពីវិស័យឯកជនបង្ហាញពីកង្វល់នៃការធ្លាក់ចុះភ្ញៀវទេសចរ មកកាន់ខេត្តសៀមរាប ក្នុងឆមាសទី១ឆ្នាំ២០១៩នេះ។ ក្រៅពីលើកលែងទិដ្ឋាការ ក្រសួងទេសចរណ៍អះអាងថា នៅមានផ្លូវផ្សេងទៀត ដែលគេអាចធ្វើបាន ដើម្បីស្រូបទាញភ្ញៀវទេសចរបរទេសឲ្យត្រឡប់មកកាន់កម្ពុជាវិញ ឧទាហរណ៍ដូចជា គំនិតច្នៃប្រឌិតផលិតផលទេសចរថ្មីៗជាដើម។
-
សង្គមស៊ីវិលស្នើឲ្យដាក់បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស
អង្គការសង្គមស៊ីវិលជាតិនិងអន្ដរជាតិយ៉ាងហោចណាស់២៨ស្ថាប័ន នាថ្ងៃសុក្រ ទី៣០សីហាម្សិលមិញនេះ បានសរសេរលិខិតមួយស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដាក់ទៅកាន់ប្រទេសជាសមាជិកអចិន្ត្រៃយ៍ ព្រមទាំងប្រទេសជាសមាជិកសង្កេតការណ៍ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ តាមរយៈលិខិតកម្រាស់៤ទំព័រ ក្រុមអង្គការសង្គមស៊ីវិល បានស្នើឲ្យដាក់វិបត្តិសិទ្ធិមនុស្សនៅកម្ពុជា ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៤២ ដោយសម្អាងថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បានបន្តធ្លាក់ចុះ ចាប់តាំងពីការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨មក។
-
អង្គការលីកាដូ និងសមាគមធាងត្នោត ស្វាគមន៍សហការជាមួយរាជរដ្ឋាភិបាល
អង្គការលីកាដូ និងសមាគមធាងត្នោត ស្វាគមន៍សហការជានិច្ច បើសិនជាមានលិខិតអញ្ជើញចូលរួមប្រជុំ ឬក៏ជជែកពិភាក្សាគ្នាជាមួយខាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធការចេញរបាយការណ៍កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ដែលមានចំណងជើងថា «ការធ្វើឲ្យខូចខាតទ្រព្យបញ្ចាំ»។
-
លោក ស ខេង៖ ការប្រមូលផ្តុំក្រោមស្លាក CNRP និងចលនាសង្គ្រោះជាតិ ជាទង្វើខុសច្បាប់
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកការប្រមូលផ្ដុំគ្នាក្រោមស្លាកអតីតគណបក្សសង្គ្រោះជាតិ ដែលតុលាការកំពូលរំលាយ និងក្រោមស្លាកចលនាសង្គ្រោះជាតិ គឺជាទង្វើខុសច្បាប់ដោយលោកលើកឡើងថា «បើកាលណាយើងធ្វេសប្រហែស ប្រទេសយើងនឹងក្រឡាប់ចាក់»។
-
មន្ត្រី LICADHO ស្វាគមន៍ការកោះហៅទៅបំភ្លឺជុំវិញរបាយការណ៍មីក្រូហិរញ្ញវត្
លោក អំ សំអាត មន្ត្រីនៃអង្គការសិទ្ធិមនុស្សលីកាដូ បានបង្ហាញពីការស្វាគមន៍ជានិច្ច រាល់ការកោះហៅចូលទៅជជែកបំភ្លឺទាក់ទងទៅនឹងរបាយការណ៍កម្រិតបំណុលប្រជាពលរដ្ឋ ដែលចេញផ្សាយដោយអង្គការលីកាដូ និងសមាគមធាងត្នោត កាលពីពេលថ្មីៗនេះ។ កិច្ចស្វាគមន៍នេះ គឺធ្វើឡើងបន្ទាប់ពី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល កាលពីថ្ងៃទី២៩ ខែសីហា ម្សិលមិញ បានប្រកាសថា នឹងកោះហៅអង្គការទាំង២ដែលចេញផ្សាយរបាយការណ៍ ឲ្យចូលជជែកបំភ្លឺបន្ថែម។
-
កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាំឲ្យកសិករបាត់បង់ផ្ទះ ដី និងត្រូវចំណាកស្រុក
ប្រជាជនចំនួន២,៤លាននាក់នៅកម្ពុជាបានយកប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ប្រាក់កម្ចីទាំងអស់មានចំនួន៨ពាន់លានដុល្លារ។ កម្ពុជាមាន«អត្រាមធ្យមភាគខ្ពស់ជាងគេបង្អស់នៅលើពិភពលោកក្នុងការខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»។
-
លោក ស ខេង បញ្ជាក់ពីតួនាទីសំខាន់របស់អង្គការមិនមែនរដ្ឋាភិបាល
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នៅក្នុងអង្គការសង្គមស៊ីវិលប្រមាណជា ៥០០ នាក់ បានជួបប្រជុំគ្នាកាលពីម្សិលមិញនៅសាលប្រជុំក្រសួងមហាផ្ទៃដើម្បីជំរុញការធ្វើសកម្មភាពស្របតាមច្បាប់ដោយសេរី គ្មានការគំរាមកំហែង និងមិនលម្អៀងក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងលម្ហនយោបាយនៅកម្ពុជា។
-
សមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ត្រូវបានប្រកាស
ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈកាលពីម្សិលមិញ បានប្រកាសជាផ្លូវការនូវសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ១ ដែលមានលោករដ្ឋមន្ត្រីជាប្រធាន រីឯតំណាងកម្មករនិយោជិត និងតំណាងនិយោជក ២ រូបជាអនុប្រធាន ខណៈកិច្ចប្រជុំពីការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២០ នឹងបន្តនៅដើមខែកញ្ញាឆ្នាំនេះទាក់ទងនឹងការកំណត់ពីតួលេខឲ្យបានច្បាស់លាស់។
-
លោក ហ៊ុន ម៉ាណែត ចូលរួមលំហាត់រួមគ្នារវាងកងកម្លាំងកម្ពុជា-វៀតណាម បង្រ្កាបបទល្មើសតាមព្រំដែន
លំហាត់រួមគ្នារវាងកងកម្លាំងការពារព្រំដែនកម្ពុជា និងវៀតណាមក្នុងការល្បាត និងបង្រ្កាបបទល្មើសតាមបណ្តាព្រំដែននៃប្រទេសទាំងពីរក្នុងខេត្តតាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម នៅច្រកអន្តរជាតិភ្នំឌិន-ទិញបៀន កាលពីថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០១៩។
-
ក្រសួងមិនទាន់ឲ្យដឹង រឿងមន្ត្រីម្នាក់សមគំនិតលួចលក់ដីពលរដ្ឋ
ក្រសួងរៀបចំដែនដីនៅមិនទាន់បានបញ្ចេញឲ្យដឹងពីចំណាត់ការរបស់ក្រសួងនេះចំពោះមន្ត្រីមន្ទីររៀបចំដែនដីខេត្តកណ្តាលម្នាក់ ដែលរងការចោទថា សមគំនិតលួចលក់ដីពលរដ្ឋចំនួន ៨៣ ហិកតាទៅតាមការជូនដំណឹងរបស់ក្រសួងយុត្តិធម៌តាមសំណើរបស់សាលាដំបូងរាជធានីភ្នំពេញនៅឡើយទេ។
-
តុលាការលើកពេលប្រកាសសាលក្រមសំណុំរឿងអតីតបុគ្គលិកអាស៊ីសេរី
តុលាការសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងអតីតបុគ្គលិកអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ទៅថ្ងៃក្រោយវិញ ដោយមិនទាន់កំណត់ពេលវេលា។ មូលហេតុគឺដោយសារចៅក្រមកាន់សំណុំរឿងនេះមានភារកិច្ចទៅប្រជុំនៅក្រសួងយុត្តិធម៌។ នេះបើតាមការបញ្ជាក់ពីមេធាវីការពារក្តីរបស់អតីតបុគ្គលិកអាស៊ីសេរី លោក សំ ចំរើន នៅព្រឹកថ្ងៃទី៣០ សីហា។
-
រដ្ឋាភិបាលគ្រោងកោះហៅអង្គការក្នុងស្រុកពីរដើម្បីសាកសួរអំពីរបាយការណ៍មីក្រូហិរញ្ញវត្
គម្រោងនេះធ្វើឡើងក្រោយពីអង្គការទាំងពីរបានចេញរបាយការណ៍មួយដែលបង្ហាញថា មានប្រជាពលរដ្ឋមួយចំនួនហាក់ដូចជារងគ្រោះដោយសារកម្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុ។
-
លោក ផែង វណ្ណៈ ត្រូវបានបញ្ឈប់ពីក្របខ័ណ្ឌយោធា
ក្រសួងការពារជាតិបានសម្រេចបញ្ឈប់លោក ផែង វណ្ណៈ នាយទាហានរង់ចាំការងារនៅទីចាត់ការបុគ្គលិកនៃអគ្គបញ្ជាការដ្ឋាន និងជាអ្នកលេងហ្វេសប៊ុកល្បីឈ្មោះម្នាក់ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដោយហេតុបានប្រព្រឹត្តខុសច្បាប់លក្ខន្ដិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ប៉ុន្ដែសាមីខ្លួនថា មិនមានអ្វីគួរឲ្យស្ដាយទេ ព្រោះលោកពិតជាបានធ្វើខុសមែន។