កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គ្រោងលើកឡើងពីអំពើពុករលួយនិងការរំលោភអំណាចរបស់មន្ត្រីប្រាប់នាយករដ្ឋមន្ត្រី
ពីរថ្ងៃមុនជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទី២ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៨ខែសីហាខាងមុខ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានជួបមន្ត្រីរដ្ឋាភិបាលជាមុនសិនដោយក្នុងនោះរួមមាន រដ្ឋមន្ត្រីក្រសួងផែនការ និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ បើតាមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សឆន្ទៈខ្មែរ មានគម្រោងលើកឡើងពីបញ្ហា EBA អំពើពុករលួយនៅក្នុងសង្គម ជម្រាបទៅកាន់ លោក ហ៊ុន សែន។
អានបន្ត -
កម្ពុជា-ឡាវព្រមព្រៀងអញ្ជើញអ្នកជំនាញផ្នែកផែនទីពីបារាំងមកជួយរឿងជម្លោះព្រំដែន
បន្ទាប់ពីមានការច្រានចោលការរាយការណ៍កាលពីសប្តាហ៍មុនដែលថា កងទ័ពកម្ពុជានិងកងទ័ពនៃប្រទេសឡាវកំពុងស្ថិតក្នុងភាពប្រឈមមុខដាក់គ្នានៅតំបន់មុំបីនៃព្រំដែនខេត្តព្រះវិហារ នៅថ្ងៃចន្ទនេះ កម្ពុជានិងឡាវព្រមព្រៀងអញ្ជើញអ្នកជំនាញផ្នែកផែនទីពីប្រទេសបារាំងមកពិនិត្យព្រំដែន។
អានបន្ត -
លោកសម រង្ស៉ី ថាមិនខឹងរឿងភ្នាល់ចូលស្រុកដែលលោកហ៊ុន សែន ជាសាក្សីទេ តែថាចំណងជើងព័ត៌មាន VOA ជាការបំផ្លើស
ការសរសេរចំណងជើងថា លោកសម រង្ស៊ី ខឹង លោកហ៊ុន សែនរឿងព្រមសុខចិត្តចូលរួមជាសាក្សីក្នុងរឿងភ្នាល់ចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា ត្រូវលោកសម រង្ស៉ី ចាត់ទុកថាជារឿងបំផ្លើសគ្មានតម្លៃ។ លោកថាលោកមិនបានខឹងទេ។ នេះបើតាមសារអេឡិចត្រូនិចដែល លោក សុខ ខេមរា អ្នកយកព័ត៌មាន VOA ទទួលបានពីលោកសម រង្ស៉ីនៅថ្ងៃអាទិត្យប៉ុន្មានម៉ោងមុននេះ (ម៉ោងនៅអាមេរិក)។
អានបន្ត -
សកម្មជនព្រៃឡង់ និងសកម្មជនបរិស្ថានរិះគន់ ក្រសួងកសិកម្មរឿងគាំទ្រក្រុមហ៊ុនស៊ីងបាយអូថេក កាប់ឈើធ្វើអាជីវកម្ម
សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថានខកចិត្តនឹងក្រសួងកសិកម្មដែលគាំទ្រក្រុមហ៊ុនរកស៊ីឈើខុសច្បាប់។ ពួកគេអះអាងថា ពួកគេតែងអំពាវនាវ និងដាក់ញត្តិជាច្រើនលើក ឲ្យក្រសួងពាក់ព័ន្ធ ស៊ើបអង្កេតពីភាពមិនប្រក្រតីរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech Cambodia) ដែលធ្វើអាជីវកម្មឈើខុសច្បាប់ក្នុងតំបន់ព្រៃការពារធម្មជាតិជាយូរមកហើយ តែពុំឃើញមានស្ថាប័នណាចុះដោះស្រាយនោះទេ។ ផ្ទុយទៅវិញ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បែរជាចេញមុខគាំទ្រក្រុមហ៊ុននេះទៅវិញ។
អានបន្ត -
ចិនចេញមុខការពារនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៅក្នុងវេទិកានយោបាយការទូតអាមេរិក
មន្ត្រីនយោបាយជាន់ខ្ពស់របស់ស្ថានទូតចិនប្រចាំកម្ពុជា បានចេញមុខការពារគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ីនៅចំពោះមុខមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ហើយថា ទំនាក់ទំនងល្អរវាងចិននិងអាមេរិកគឺជាគន្លឹះនៃភាពរុងរឿងក្នុងតំបន់អាស៊ីអាគេ្នយ៍។
អានបន្ត -
តាមបញ្ជានាយករដ្ឋមន្រ្តី៖ មេទ័ពកម្ពុជានិងឡាវជួបគ្នានៅព្រឹកនេះចរចាដកទ័ពចេញពីតំបន់ចម្រូងចម្រាស
នៅព្រឹកថ្ងៃចន្ទនេះ មេបញ្ជាការកងពលតូចលេខ៩ និងមេបញ្ជាការយោធាខេត្តព្រះវិហារបានជួបចរចាគ្នាជាមួយអង្គភាពយោធាខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ដើម្បីដកកងទ័ពរៀងៗខ្លួនចេញពីតំបន់ចម្រូងចម្រាសស្ថិតនៅទីតាំងទន្លេរពៅនៃខេត្តព្រះវិហារ។ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ដឹងពីលទ្ធផលយ៉ាងណានៅឡើយទេ។ ការជួបចរចាគ្នា ធ្វើឡើងតាមបទបញ្ជារបស់នាយករដ្ឋមន្រ្តីទាំងពីរដែលបានឯកភាពគ្នាឱ្យដកកងទ័ពចេញពីតំបន់នោះ។
អានបន្ត -
គយពន្យារពេលដល់ចុងខែតុលា ២០១៩ ឱ្យក្រុមហ៊ុនចិនដឹកសំរាមចេញឱ្យអស់ពីកម្ពុជា
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា យល់ព្រមឱ្យក្រុមហ៊ុនឯកជនរបស់ចិនពន្យារពេលដឹកសំរាម ៦៩កុងតឺន័រទៀត ចេញឱ្យអស់ពីកម្ពុជា នៅចុងខែតុលា ដោយសារបញ្ហាអាកាសធាតុមិនល្អ។ អ្នកបរិស្ថានមិនទុកចិត្តលើការពន្យារពេលនេះទេ និងសង្ស័យថា ក្រុមហ៊ុនមានចេតនាពន្យារពេល ដើម្បីគេចវេះពីការទទួលខុសត្រូវ។
អានបន្ត -
ពលរដ្ឋមួយចំនួនបន្តតាមដានយ៉ាងដិតដល់រឿងលោក សម រង្ស៊ី វិលចូលស្រុកវិញ
គិតមកដល់ថ្ងៃទី២៥ ខែសីហានេះ នៅសល់តែ ៧៦ ថ្ងៃទៀតទេ ដល់ពេលកំណត់ ដែលលោក សម រង្ស៊ី ថា នឹងវិលចូលស្រុកវិញតាមការសន្យា ដែលគណបក្សសង្រ្គោះជាតិ បានកំណត់យកថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។ រីឯក្រុម ប្រជាពលរដ្ឋមួយចំនួនដែលស្រឡាញ់ប្រជាធិបតេយ្យនាំគ្នាតាមដានបញ្ហានយោបាយ របស់ស្រុកទេស ជាពិសេសតាមដានយ៉ាងដិតដល់អំពីការវិលត្រឡប់មកកម្ពុជារបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ីនេះ។ ពួកគាត់សង្ឃឹមថា លោក សម រង្ស៊ី វិលចូលស្រុក នឹងមានមានដំណោះស្រាយនយោបាយនៅកម្ពុជាជាមិនខាន។
អានបន្ត -
លោកខៀវ សុភ័គ៖ការដកឈ្មោះលោកអាឡិចចេញពីបញ្ជីខ្មៅរបស់ក្រសួងមហាផ្ទៃ មិនអាចធ្វើទៅរួចទេ
បន្ទាប់ពីតុលាការខេត្តកោះកុងបានទម្លាក់ចោលការចោទប្រកាន់នៅក្នុងសប្ដាហ៍នេះ លោកអាឡិច ហ្គូនសាឡេស ដាវិដសុន សកម្មជនការពារបរិស្ថានដ៏ល្បីនៅតំបន់អារ៉ែង បានស្នើសុំទៅកាន់លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាឱ្យដករូបលោកចេញពីបញ្ជីខ្មៅ ដើម្បីឱ្យលោកអាចត្រឡប់មកកាន់ប្រទេសកម្ពុជា។ ប៉ុន្តែ លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា មិនអាចទៅរួចនោះទេ ព្រោះគ្មានច្បាប់ណាដែលអាចដកឈ្មោះលោកអាឡិចចេញពីបញ្ជីខ្មៅរបស់ក្រសួងមហាផ្ទៃបានឡើយ។
អានបន្ត -
របបក្រុងភ្នំពេញគ្រោងបង្កកទ្រព្យសម្បត្តិ និងចារឈ្មោះក្រុមឧក្រិដ្ឋជនព្រៃឈើលើផ្ទាំងថ្ម
របបលោក ហ៊ុន សែន ដាក់ចេញនូវវិធានការមួយចំនួនបន្ថែមទៀតទាក់ទងនឹងរឿងបទល្មើសព្រៃឈើ។ វិធានការទាំងនោះ មានដូចជា ការលុបចោលលិខិតអនុញ្ញាតឱ្យដឹកឈើចេញពីដីសម្បទាន ការដកហូតសិទ្ធិពីក្រុមហ៊ុនដែលមិនគោរពច្បាប់ និងការបង្កកទ្រព្យសម្បត្តិបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ជាដើម។ សកម្មជនបរិស្ថានមិនទាន់ជឿជាក់លើវិធានការថ្មីនេះនៅឡើយ ដោយរង់ចាំមើលការអនុវត្តរបស់អាជ្ញាធរជាមុនសិន។
អានបន្ត -
ការភ្នាល់ពីដំណើរមាតុភូមិនិវត្តន៍លោក សម រង្ស៊ី៖ លោក ហ៊ុន សែន ប្រកាសធ្វើសាក្សី ខណៈលោក សម រង្ស៊ី មិនចាប់អារម្មណ៍
ការប្រកាសមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នៅថ្ងៃទី ០៩ វិច្ឆិកា បានក្លាយជាល្បែងភ្នាល់គ្នានិងមានការចាប់អារម្មណ៍ពីលោក ហ៊ុន សែន ផងដែរ។ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានប្រកាសធ្វើជាសាក្សីឈរនៅខាងសមាជិកអង្គព្រោកប្រាជ្ញ។ ក្នុងនោះ អង្គព្រោកប្រាជ្ញ» គ្រោងរៃអង្គាសប្រាក់ពីពលរដ្ឋម្នាក់១ដុល្លារសម្រាប់គម្រោងវិលចូលស្រុករបស់ លោក សម រង្ស៊ី។ ចំណែក លោក សម រង្ស៊ី លើកឡើងថា មិនចាប់អារម្មណ៍ជាមួយល្បែងភ្នាល់គ្នានេះឡើយដោយអះអាងជាថ្មីថា នឹងវិលចូលស្រុកតាមការសន្យា ថ្ងៃ៩ខែវិច្ឆិកា ដដែល។
អានបន្ត -
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់បន្ថែមពីការជួបគ្នារវាងមេទ័ព កម្ពុជា និងឡាវ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី២៤ ខែសីហា ថា តាមបញ្ជារបស់នាយករដ្ឋមន្ត្រីទាំងពីរ (កម្ពុជា-ឡាវ) គឺបានឲ្យមេបញ្ជាការនៅជួរមុខជួបគ្នាកាលពីល្ងាចថ្ងៃទី២៤ ខែសីហា គោលការណ៍សំខាន់ គឺបញ្ហាតែមួយទេ ឯកភាពគ្នាកំណត់ថេរៈវេលាឲ្យកម្លាំងទាំងពីរចាកចេញពីនៅចំនុចទន្លេល្ពៅក្នុងតំបន់មុំបី ទៅអង្គភាពដើមវិញ។ ដោយកិច្ចការងារនេះ បានទទួលបញ្ជាពីនាយករដ្ឋមន្ត្រីទាំងពីរហើយ។
អានបន្ត -
លោក ហ៊ុន សែន បន្តគំរាមចាប់លោក សម រង្ស៊ី ដាក់គុក នៅពេលវិលចូលស្រុកថ្ងៃទី៩ វិច្ឆិកា
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បន្តចេញសារគំរាម ចាប់ប្រធានស្ដីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដាក់គុកជាថ្មីទៀត ប្រសិនបើលោកត្រឡប់មកដល់កម្ពុជា។ ទោះជាយ៉ាងណា មន្ត្រីគណបក្សប្រឆាំង និងពលករខ្មែរធ្វើការនៅប្រទេសថៃឯណោះវិញ លើកឡើងថា សារគំរាមនេះ ជាការភ័យខ្លាចកាន់តែខ្លាំងរបស់លោក ហ៊ុន សែន រហូតធ្វើឱ្យលោកដេកមិនលក់បក់មិនល្ហើយ ដោយសារខ្លាចលោក សម រង្ស៊ី វិលចូលស្រុកប៉ះពាល់ដល់របបដឹកនាំរបស់ខ្លួន។
អានបន្ត -
សកម្មជនបក្សប្រឆាំង និងបរិស្ថានប្ដេជ្ញាបន្តសកម្មភាពរិះគន់សង្គមក្រោយត្រូវបានដោះលែង
សកម្មជនបក្សប្រឆាំងនៅខេត្តព្រះសីហនុ និងជាសកម្មជនបរិស្ថាន កញ្ញា សៅ ឧសភា ប្ដេជ្ញាថា នឹងនៅតែបន្តសកម្មភាពសង្គមដដែល បើទោះរងការគំរាមកំហែងពីប៉ូលិស ឱ្យបញ្ឈប់សកម្មភាពរិះគន់សង្គមក៏ដោយ។ សមត្ថកិច្ចខេត្តព្រះសីហនុ ថា ការអញ្ជើញកញ្ញា សៅ ឧសភា ទៅសាកសួរបានបញ្ចប់ហើយ និងគ្មានគម្រោងកោះអញ្ជើញទៀតទេ បើមិនមានអ្វីថ្មី។
អានបន្ត -
ពលរដ្ឋខ្មែរអាមេរិកាំងគ្រោងធ្វើមហាបាតុកម្មនៅមុខទូតខ្មែរនិងចិនក្នុងរដ្ឋធានីវ៉ាស៊ីនតោន
ពលរដ្ឋខ្មែរអាមេរិកាំងមកពីបណ្តារដ្ឋនានាគ្រោងនឹងធ្វើបាតុកម្មនៅមុខស្ថានទូតចិន និងស្ថានទូតខ្មែរក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី៣១ ខែសីហាឆ្នាំ ២០១៩ ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នករៀបចំនិងសេចក្តីជូនដំណឹងនៅថ្ងៃនេះ។
អានបន្ត -
អាជ្ញាធរខណ្ឌចម្ការមន នៅតែប្រើហិង្សាដាក់ពលរដ្ឋមានជម្លោះដីធ្លីខេត្តកោះកុងឈរតវ៉ាមុខក្រសួងដែនដី
ក្រុមសន្តិសុខខណ្ឌចម្ការមនជាច្រើននាក់ បន្តប្រើហិង្សា រុញច្រាននិងវាយដំអ្នកកោះកុងប្រមាណ ១រយនាក់ ដែលឈរតវ៉ារកដំណោះស្រាយរឿងដីធ្លីនៅមុខក្រសួងដែនដី ថ្ងៃទី២២ ខែសីហា។
អានបន្ត -
តុលាការខេត្តកោះកុងសម្រេចឱ្យលោក អាឡិច រួចផុតពីបទចោទប្រកាន់
តុលាការខេត្តកោះកុងសម្រេចលើកលែងបទចោទប្រកាន់ប្រឆាំងនឹងស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាលេស ដេវិតសុន (Alejandro Gonzalez Davidson) (ហៅអាឡិច) បន្ទាប់ពីបានបើកសវនាការកំបាំងមុខកាលពីចុងខែសីហាកន្លងទៅ។ សង្គមស៊ីវិលស្វាគមន៍ការសម្រេចនេះ និងស្នើឱ្យអាជ្ញាធរអនុញ្ញាតឱ្យលោកវិលត្រឡប់មកកម្ពុជាវិញ ដើម្បីបន្តការងារការពារបរិស្ថានតទៅទៀត។
អានបន្ត -
រដ្ឋមន្ត្រីការពារជាតិបារម្ភពលរដ្ឋចាញ់បោកក្រុមបក្សប្រឆាំងចូលរួមផ្ដួលរំលំរបបខ្លួន
បន្ទាប់មានពីការកំណត់ថ្ងៃវិលចូលស្រុកវិញរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានរដ្ឋមន្ត្រីជួរមុខរបបក្រុងភ្នំពេញជាច្រើននាក់ ហាក់បង្ហាញការបារម្ភ និងចេញសារគំរាមពលរដ្ឋទុកមុនបាត់ទៅហើយ។ មន្ត្រីទាំងនោះបារម្ភខ្លាចពលរដ្ឋនាំគ្នាទៅចូលរួមធ្វើបាតុកម្មជាមួយមេដឹកគណបក្សប្រឆាំង។
អានបន្ត -
ក្នុងកិច្ចប្រជុំកំពូលរបស់គណបក្សកាន់អំណាច លោក ហ៊ុន សែន ព្រមានចាប់ខ្លួនលោក សម រង្ស៊ី
ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីលោក សម រង្ស៊ី ប្រកាសពីគម្រោងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ លោក ហ៊ុន សែន នៅថ្ងៃនេះបានព្រមានថា លោកនឹងប្រើឲ្យកូនប៉ូលិសតូចតាចត្រឹមតែពីរនាក់ប៉ុណ្ណោះចាប់ខ្លួនអ្នកនយោបាយប្រឆាំងនេះ ប្រសិនបើលោកហ៊ានចូលមកស្រុកខ្មែរមែន។ ក៏ប៉ុន្តែលោក សម រង្ស៊ី ធ្លាប់បានអះអាងថា ការវិលត្រឡប់មកកម្ពុជារបស់លោកនឹងមិនត្រូវលើកពេលនោះទេ។
អានបន្ត -
សមាគមអ្នកជំនួញនៅកម្ពុជាប្រកាសថា ពន្ធគយសហភាពអឺរ៉ុបលើអង្ករកម្ពុជាប៉ះពាល់កសិករខ្មែរ
សហព័ន្ធស្រូវអង្ករកម្ពុជាអំពាវនាវកុំឲ្យសហភាពអឺរ៉ុបព្យួរការអនុគ្រោះពន្ធ EBA សម្រាប់កម្ពុជាដែលប៉ះពាល់កម្មករនិងគ្រួសាររាប់សែនគ្រួសារ បន្ថែមលើពន្ធគយលើអង្ករកម្ពុជាបានធ្វើឱ្យប៉ះពាល់ដល់កសិករច្រើនម៉ឺនគ្រួសារជាស្រេចទៅហើយនោះ។
អានបន្ត