កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ត្រូវបានតុលាការផ្តន្ទាទោសពីបទបរិហាកេរ្តិ៍ជាសាធារណៈ
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៥ ខែកក្កដានេះ បានផ្តន្ទាទោសលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដោយពិន័យ១០លានរៀល និងសងជំងឺចិត្តចំនួន៦ពាន់លានរៀល ឬប្រហែល១,៥លានដុល្លារ។
អានបន្ត -
តុលាការឃុំខ្លួនមន្ត្រីបក្សកែទម្រង់កម្ពុជាម្នាក់ទាំងមានជំងឺ ខណៈមន្ត្រីបក្សឆន្ទៈខ្មែរខេត្តប៉ៃលិន អាជ្ញាធរអនុញ្ញាតឱ្យទៅផ្ទះវិញក្រោយការសាកសួរ
មេដឹកនាំគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន អំពាវនាវដល់តុលាការក្រុងភ្នំពេញ និងមន្ត្រីពន្ធនាគារឱ្យអនុញ្ញាតឱ្យពួកលោកចូលចួបសួរសុខទុក្ខមន្ត្រីគណបក្សកែទម្រង់កម្ពុជា លោក ប៉ែន វុទ្ធី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស ទាំងមានជំងឺប្រចាំកាយ។
អានបន្ត -
អ្នករិះគន់ម្នាក់ទៀតត្រូវឃាត់ខ្លួន ក្រោយថ្លែងអំពី«តំបន់ត្រីកោណអភិវឌ្ឍន៍» ខណៈសកម្មជន៤នាក់ត្រូវឃុំខ្លួន
សកម្មជនសង្គមម្នាក់ លោក ធែល ធីលែន ដែលទើបចេញពីពន្ធនាគារ ត្រូវបានសមត្ថកិច្ចខេត្តកណ្តាលចាប់ខ្លួន ក្រោយលោកបានថ្លែងពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលកំពុងជាប្រធានបទចម្រូងចម្រាសមួយ។
អានបន្ត -
ប្រធានគណបក្សភ្លើងទៀនចាញ់ក្តីគណបក្សកាន់អំណាចដោយត្រូវបង់ជំងឺចិត្តជិត២លានដុល្លារ
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចនៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះឱ្យលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនចាញ់ក្តីគណបក្សប្រជាជនកម្ពុជាក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ។ លោកទាវ វណ្ណុលត្រូវបានតុលាការផ្តន្ទាទោសដោយបង្គាប់ឱ្យបង់ប្រាក់សងជំងឺចិត្តដល់គណបក្សកាន់អំណាចប្រមាណជិត២លានដុល្លារអាមេរិក។ លោកជូង ជូងី មេធាវីការពារក្តីឱ្យប្រធានបក្សភ្លើងទៀនយល់ថា ការសម្រេចរបស់តុលាការនេះគឺជារឿងអយុត្តិធម៌ចំពោះកូនក្តីខ្លួន។
អានបន្ត -
លោក ធែល ធីលែន ត្រូវសង្ស័យចាប់ខ្លួនជាថ្មី ក្រោយចេញវីដេអូមិនគាំទ្រ CLV?
លោក ធែល ធីលែន ដែលគេស្គាល់ជាសកម្មជនរិះគន់នឹងការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមកំពុងត្រូវសង្ស័យមានការចាប់ខ្លួនជាថ្មី បន្ទាប់ពីសមត្ថកិច្ចបានចូលទៅចាប់រូបលោកនៅល្ងាចថ្ងៃពុធ ទី២៥ កក្កដា ឆ្នាំ២០២៤។ ការសង្ស័យចាប់ខ្លួនជាថ្មីនេះ បន្ទាប់ពីរូបលោកបានបង្ហោះវីដេអូមួយលើបណ្តាញសង្គមដោយបង្ហាញពីចេតនាមិនគាំទ្រចំពោះការបង្កើតតំបន់អភិវឌ្ឍត្រីកោណកម្ពុជា ឡាវ វៀតណាម ឬហៅ CLV។
អានបន្ត -
អ្នកឃ្លាំមើលសង្គម៖ បើកម្ពុជានៅតែបន្តចាប់ខ្លួនអ្នកនយោបាយប្រឆាំង និងសង្គមស៊ីវិល នឹងកាន់តែធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសសេរី
អ្នកឃ្លាំមើលសង្គមលើកឡើងថា ប្រសិនបើកម្ពុជានៅតែបន្ត«ធ្វើទុក្ខបុកម្នេញចាប់ខ្លួន និងធ្វើការគំរាមកំហែងអ្នកនយោបាយគណបក្សប្រឆាំង និងសកម្មជនសង្គមស៊ីវិល» វានឹងកាន់តែធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសលោកសេរី ខណៈបច្ចុប្បន្នកម្ពុជានៅតែបន្តពឹងផ្អែកខ្លាំងលើប្រទេសលោកសេរីដែលជាទីផ្សារធំសម្រាប់ការនាំចេញផលិតផលរបស់កម្ពុជា។ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលបានការពារការចាប់ខ្លួន ការឃុំខ្លួនទៅលើអ្នកនយោបាយគណបក្សប្រឆាំង និងសកម្មជនសង្គមស៊ីវិលដោយអះអាងថា នេះជាការអនុវត្តច្បាប់ដើម្បីធ្វើឱ្យប្រទេសមានសណ្តាប់ធ្នាប់មានការគោរពច្បាប់។
អានបន្ត -
លោក ហ៊ុន សែន ស្នើឱ្យដាក់ទោសអតិបរមាលើអ្នករិះគន់រឿង«តំបន់ត្រីកោណអភិវឌ្ឍន៍»
កាលពីថ្ងៃអង្គារ អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានព្រមានចាប់ខ្លួនអ្នកដែលនិយាយរិះគន់ពាក់ព័ន្ធនឹង «តំបន់ត្រីកោណអភិវឌ្ឍន៍» ដែលអ្នកខ្លះបារម្ភអំពីការបាត់បង់ទឹកដីទៅប្រទេសវៀតណាមនាថ្ងៃអនាគត។ការថ្លែងព្រមានរបស់លោក ហ៊ុន សែន ខណៈមានការចាប់ខ្លួនសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ៤ នាក់ កាលពីថ្ងៃអង្គារ ដោយរងបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរ» ក្នុងសង្គម។
អានបន្ត -
គណបក្សកែទម្រង់កំពុងស្វះស្វែងរកព័ត៌មានអំពីការចាប់ខ្លួនមន្រ្តីខ្មែរអាមេរិកាំងលោក ប៉ែន វុទ្ធី
មេដឹកនាំគណបក្សកែទម្រង់កម្ពុជាដែលជាគណបក្សជំទាស់មួយ បានឱ្យដឹងថា គណបក្សកំពុងស្វះស្វែងរកព័ត៌មានអំពីការចាប់ខ្លួនមន្រ្តីរបស់គណបក្សប្រចាំខេត្តសៀមរាប គឺលោក ប៉ែន វុទ្ធី ដែលជាខ្មែរអាមេរិកាំង។លោក ប៉ែន វុទ្ធី ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារគណបក្សកែទម្រង់កម្ពុជាប្រចាំខេត្តសៀមរាប ហើយលោកត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុននៅក្នុងខេត្តសៀមរាប។
អានបន្ត -
សមាគមអាដហុកដាក់លិខិតទៅក្រសួងមហាផ្ទៃស្នើឱ្យមានចំណាត់ការលើរដ្ឋបាលក្រុងកំពង់ចាម
សមាគមអាដហុកបានដាក់លិខិតទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែកក្កដា ដោយទាមទារឱ្យក្រសួងពិនិត្យមើលអាជ្ញាធរមូលដ្ឋានដែលបានចុះដកស្លាកនៅស្នាក់ការខេត្ដកំពង់ចាមលើសារដោះលែង លោក កើត សារ៉ាយ ដែលបានចាប់ខ្លួនកន្លងមក ខណៈក្រសួងមហាផ្ទៃថា នឹងពិនិត្យក្រោយទទួលលិខិត។
អានបន្ត -
គណបក្សកម្លាំងជាតិអំពាវនាវឱ្យលោកហ៊ុន ម៉ាណែតដោះលែងលោក ស៊ុន ចន្ធី
គណបក្សកម្លាំងជាតិស្នើសុំលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតឱ្យសម្របសម្រួលកិច្ចអន្តរាគមន៍ដោះលែងលោកស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ។ ក្នុងលិខិតផ្ញើជូនលោកហ៊ុន ម៉ាណែត បក្សកម្លាំងជាតិចង់ឃើញលោកស៊ុន ចន្ធីមានសេរីភាព និងអាចបន្តចូលប្រឡូកក្នុងឆាកនយោបាយឡើងវិញ ពិសេសបង្ហាញពីអ្នកនយោបាយយោគយល់គ្នាក្នុងសង្គមប្រជាធិបតេយ្យដើម្បីឈានដល់ការផ្សះផ្សាជាតិ និងឯកភាពផ្ទៃក្នុង។
អានបន្ត -
លោក ហ៊ុន សែន ព្រមានដាក់ទោសធ្ងន់លើអ្នករិះគន់តំបន់អភិវឌ្ឍន៍ត្រីកោណ ខណៈសមត្ថកិច្ចចាប់ខ្លួនសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីស៣នាក់
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅរសៀលថ្ងៃទី២៣ ខែកក្កដា បានចេញមុខថ្លែងសារជំនួសកូនប្រុសរបស់លោកគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបានព្រមានធ្ងន់ៗទៅកាន់អ្នកទាំងឡាយណាដែលហ៊ានបញ្ចេញមតិព្រួយបារម្ភអំពីការបាត់បង់ផលប្រយោជន៍ ឬបាត់បង់បូរណភាពទឹកដីរបស់កម្ពុជាដោយសារកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណពិសេស (CLV) ឬហៅថា តំបន់មុំ៣ ដែលស្ថិតនៅភាគ ឦសាននៃប្រទេសកម្ពុជា ជាប់ព្រំដែនប្រទេសវៀតណាម និងឡាវ។
អានបន្ត -
ពលរដ្ឋចំនួន ៥ភូមិ នៅខេត្តស្ទឹងត្រែង ស្នើរដ្ឋាភិបាលឱ្យជួយកាត់ឆ្វៀលដីពួកគាត់អាស្រ័យផល ចេញពីបរិវេណក្រុមហ៊ុនវិនិយោគឯកជន
ប្រជាពលរដ្ឋចំនួន ៥ភូមិ ស្ថិតក្នុងស្រុកចំនួន២ ស្នើរដ្ឋាភិបាលឱ្យជួយកាត់ឆ្វៀលដីពួកគាត់អាស្រ័យផល ចេញពីបរិវេណវិនិយោគក្រុមហ៊ុន ដែលរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជន។ ការស្នើនេះ បន្ទាប់ពីអាជ្ញាធរខេត្តស្ទឹងត្រែង បានចេញសេចក្ដីជូនដំណឹងមួយ ដោយឲ្យពលរដ្ឋចំនួន ៥ភូមិត្រូវរុះរើផ្ទះសម្បែងចេញ ដោយសារតែដីដែលពលរដ្ឋកំពុងអាស្រ័យផល រដ្ឋបានជួលឲ្យទៅក្រុមហ៊ុនឯកជនវិនិយោគ។
អានបន្ត -
ករណីនាយករងម្នាក់នៅសៀមរាបយកហ្វឺតគប់សិស្សចំភ្នែកបណ្តាលឲ្យពិការមួយចំហៀងត្រូវសម្របសម្រួលបញ្ចប់រឿង
នៅទីបំផុតភាគីឪពុកម្តាយរបស់កុមាររងគ្រោះករណី គ្រូនាយកសាលាបឋមសិក្សាសៀងណាំសណ្តាន់ ស្ថិតក្នុងខេត្តសៀមរាប យកប៊ិចហ្វឺតគប់ចំភ្នែកបណ្តាលឱ្យពិការមួយចំហៀង ត្រូវបានដោះស្រាយសម្របសម្រួលគ្នាចប់សព្វគ្រប់ហើយ តែការបញ្ចប់រឿងនោះ ភាគីក្រុមគ្រួសារកុមាររងគ្រោះពុំបានបញ្ជាក់ឱ្យច្បាស់លាស់នោះទេ។នេះបើតាមសម្តីរបស់ឪពុកកុមាររងគ្រោះប្រាប់វិទ្យុស្រ្តីនៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។
អានបន្ត -
មនុស្ស៣នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធ«ការមួលបង្កាច់»លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម
មនុស្ស ៣ នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការអត្ថាធិប្បាយ «មួលបង្កាច់»ទៅលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលកំពុងតែផ្ទុះការជជែកនៅលើបណ្ដាញសង្គម។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
អានបន្ត -
សង្គមស៊ីវិលស្នើឱ្យទម្លាក់ចោលបទចោទលើថ្នាក់ដឹកនាំសមាគម IDEA ខេត្តស្វាយរៀង
សង្គមស៊ីវិលស្នើឱ្យស្ថាប័នតុលាការទម្លាក់ចោលការចោទប្រកាន់លើលោក ជា ចាន់ថា ថ្នាក់ដឹកនាំសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀងដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការផ្សព្វផ្សាយពីបេឡាជាតិសន្ដិសុខសង្គមហៅកាត់ថា ប.ស.ស។
អានបន្ត -
អភិបាលក្រុងបាត់ដំបងច្រានចោលការចោទដែលថាអាជ្ញាធរបញ្ឈប់សិក្ខាសាលាក្រុមយុវជន
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចោទថា អាជ្ញាធរខេត្តបាត់ដំបងក្នុងសម្លៀកពាក់ស៊ីវិលបានចុះទៅបញ្ឈប់កម្មវិធីសិក្ខាសិលារបស់យុវជន និងព្រះសង្ឃមួយក្រុមក្នុងថ្ងៃទី២១ កក្កដាក្រោមហេតុផលមិនបានសុំការអនុញ្ញាតពីអាជ្ញាធរជាមុន។ តែការចោទប្រកាន់យ៉ាងដូច្នេះត្រូវបានអភិបាលក្រុងបាត់ដំបង លោកលាង វាសនាច្រានចោលដោយអះអាងថា គឺម្ចាស់ទីតាំងធ្វើសិក្ខាសាលាទៅវិញទេដែលបានស្នើយុវជនឱ្យរំសាយការជួបជុំនោះ។
អានបន្ត -
អាជ្ញាធរជាតិអប្សរា បដិសេធការផ្សាយថា កម្ពុជាក្លាយជាទីតាំងប្រព្រឹត្តអំពើចោរកម្មដ៏គួរឱ្យភ័យខ្លាចលើភ្ញៀវទេសចរ
សារព័ត៌មានមួយបានទម្លាយពីផលអវិជ្ជមានដែលកើតមានឡើងនៅក្នុងតំបន់រមណីយដ្ឋានអង្គរ តាមការជូនដំណឹងពីមន្រ្តីមួយរូបពីអង្គភាពអាជ្ញាធរជាតិអប្សរាទៅលើករណីចោរកម្មដែលធ្វើឱ្យភ្ញៀវទេសចរមានកង្វល់ពីភាពអសុវត្ថិភាពនៅក្នុងប្រទសកម្ពុជា។ ក៏ប៉ុន្តែ អាជ្ញាធរជាតិអប្សរាបានចេញមុខច្រានចោលថាករណីនេះមិនមែនជាការពិតឡើយ។
អានបន្ត -
ប្រធានក្រុមការងារបក្សកែទម្រង់កម្ពុជាខេត្តសៀមរាបត្រូវបានចាប់ខ្លួនដោយគ្មានមូលហេតុ
សមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួនសមាជិកគណៈកម្មការអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារគណបក្សកែទម្រង់កម្ពុជាខេត្តសៀមរាប លោក ប៉ែន វុទ្ធី ដោយមិនទាន់ដឹងអំពីមូលហេតុ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សកែទម្រង់កម្ពុជា។
អានបន្ត -
សាលាឧទ្ធរណ៍ត្បូងឃ្មុំប្រកាសសាលដីកាសុំនៅក្រៅឃុំរបស់មន្ត្រីបក្សភ្លើងទៀនខេត្តកំពង់ចាម លោក គង់ ថារ៉េត ទៅថ្ងៃទី២៤ ខែកក្កដា
សាលាឧទ្ធរណ៍ត្បូងឃ្មុំនឹងប្រកាសសាលដីកាសុំនៅក្រៅឃុំរបស់មន្ត្រីបក្សភ្លើងទៀនខេត្តកំពង់ចាមលោក គង់ ថារ៉េត នៅថ្ងៃទី២៤ ខែកក្កដា ប៉ុន្តែមន្ត្រីបក្សជំទាស់ម្នាក់ទៀត គឺលោក ឆេង សារិន ត្រូវបានតុលាការជាន់ខ្ពស់មួយនេះបដិសេធសំណើសុំនៅក្រៅឃុំ។ សាច់ញាតិនៅតែច្រានចោលការចោទប្រកាន់ និងស្នើឱ្យតុលាការជាន់ខ្ពស់ពិចារណាដោះលែងសមាជិកគ្រួសាររបស់ពួកគាត់ ឱ្យមានសេរីភាពជួបជុំគ្រួសារឡើងវិញ។
អានបន្ត -
កម្មករអូសរទេះនៅប៉ោយប៉ែតត្អូញត្អែរពីផលលំបាកក្រោយអាជ្ញាធររឹតបន្តឹងការដឹកទំនិញចេញចូលព្រំដែន
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ពលរដ្ឋមានមុខរបរជាអ្នកអូសរទេះជិត១០០នាក់បានតវ៉ា និងប៉ះទង្គិចជាមួយអាជ្ញាធរនៅច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ក្រោយអាជ្ញាធរបានប្រើហិង្សាលើក្មេងស្រីម្នាក់ពាក់ព័ន្ធការនាំទំនិញចូលកម្ពុជាដោយពុំបានបង់ពន្ធ។
អានបន្ត