កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
មន្ត្រីសហភាពសហជីពកម្ពុជាស្នើសុំតុលាការទាំងពីរថ្នាក់ដើម្បីសួរសុខទុក្ខអ្នកកែម ឡីនិយម នៅក្នុងពន្ធនាគារ
មន្ត្រីសហភាពសហជីពចំនួន៦ នាក់ដឹកនាំដោយលោក រ៉ុង ឈុន បានសរសេរលិខិតពីរដាច់ដោយឡែកៗពីគ្នាទៅកាន់សាលាដំបូង ក្រុងភ្នំពេញ និង សាលាឧទ្ធរណ៍ ដើម្បីសួរសុខទុក្ខសកម្មជនសហជីព និងអ្នកកែម ឡីនិយមនៅក្នុងពន្ធនាគារព្រៃសដែល មេធាវីការពាររបស់ពួកគេគ្រោងដាក់ពាក្យបណ្ដឹងទៅតុលាការកំពូលនៅថ្ងៃទី១៦ ខែសីហា ខាងមុខ ដើម្បីស្នើសុំដោះលែងកូនក្តីរបស់ខ្លួន នៅក្រៅឃុំជាបណ្ដោះអាសន្ន។
អានបន្ត -
ចាប់ជនសង្ស័យម្នាក់ពីបទបង្កើតគណនី ហ្វេសប៊ុក ក្លែងក្លាយបោកប្រាស់អ្នកដទៃ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យម្នាក់ ឈ្មោះ នួន វ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ទៅតុលាការ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ ក្រោយបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីទៅបោកប្រាស់អ្នកដទៃ ។ ដោយមានការបញ្ជាផ្ទាល់ពី លោក នាយឧត្តមសេនីយអគ្គស្នងការរង និងសម្របសម្រួលដោយព្រះរាជអជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា។
អានបន្ត -
ក្រុមយុវជនថា ទាល់តែរបបបច្ចុប្បន្នស្ដារប្រជាធិបតេយ្យទើបអាចសម្រួលទំនាក់ទំនងជាមួយអាមេរិកបាន
ក្រុមយុវជនដែលតាមដានស្ថានការណ៍កម្ពុជា យល់ឃើញស្របគ្នាថា មានតែការស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សទេ ទើបរបបក្រុងភ្នំពេញអាចសម្រួលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកបាន។ ការលើកឡើងរបស់យុវជននេះ គឺនៅបន្ទាប់ពីប្រធានាធិបតីអាមេរិកទើបតែបានយល់ព្រមតែងតាំង លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។
អានបន្ត -
កម្ពុជាដាក់របាយការណ៍នៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សទៅអឺរ៉ុប ដើម្បីទប់ដំណើរការព្យួរEBA
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសកាលពីថ្ងៃទី១២ ខែសីហាកន្លងទៅ បានផ្ញើរបាយការណ៍លម្អិតមួយស្តីពីលទ្ធផលនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យក៏ដូចជាការគោរពសិទ្ធិមនុស្សទៅកាន់គណៈកម្មការអឺរ៉ុប ដើម្បីទប់ស្កាត់ដំណើរការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA។ ការផ្ញើរបាយការណ៍នេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីការពារផលប្រយោជន៍និយោជក ប្រសិនបើសហភាពអឺរ៉ុបព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា។
អានបន្ត -
លោក ផៃ ស៊ីផាន បញ្ជាក់មូលហេតុដែលសម្តេច ហ៊ុន សែន មិនមានវត្តមាននៅកន្លែងកើតមានទឹកជំនន់
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា មូលហេតុដែលមិនមានវត្តមានសម្តេច ហ៊ុន សែន នៅកន្លែងរងគ្រោះដោយទឹកជំនន់ គឺដោយសារតែរាជរដ្ឋាភិបាលមិនទាន់បានប្រកាសអាសន្នពីគ្រោះធម្មជាតិនេះ ណាមួយនៅឡើយទេ ពោលគឺអ្វីៗស្ថិតក្រោមការគ្រប់គ្រងបាន។ ការថ្លែងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពគ្រោះទឹកជំនន់» និង «ការកាត់បន្ថយថ្ងៃឈប់សម្រាក» នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។
អានបន្ត -
សម្ដេច ស ខេង ជំរុញការលុបបំបាត់អំពើជួញដូរមនុស្សនៅកម្ពុជា
សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យធ្វើសកម្មភាពរួមគ្នា នឹងបន្តពង្រីកការផ្សព្វផ្សាយតាមរយៈការអប់រំតាមបែបសាសនា ដល់សាសនិក គ្រប់និកាយសាសនាទាំងអស់ ដែលមាននៅកម្ពុជា ដើម្បីឱ្យយល់ដឹងអំពីផលប៉ះពាល់ការជួញដូរមនុស្ស និងល្បិចកលជនល្មើស នឹងនាំគ្នាលុបបំបាត់ទាសភាពសម័យទំនើបនេះឲ្យអស់ពីទឹកដីកម្ពុជា។
អានបន្ត -
សម្រាប់អ្នកភូមិមួយចំនួនជំរឿនដូចជាមិនជួយឲ្យការរស់នៅរបស់ពួកគេប្រសើរឡើងនោះទេ
ថ្វីបើរដ្ឋាភិបាលបានប្រកាសលទ្ធផលបណ្តោះអាសន្នជំរឿនប្រជាសាស្ត្រឆ្នាំ២០១៩កាលពីថ្ងៃពុធ ប៉ុន្តែវីអូអេសំឡេងសហរដ្ឋអាមេរិកបានធ្វើការសង្កេតការណ៍មួយនៅពេលដែលការធ្វើជំរឿនកំពុងតែដំណើរការ។ នៅក្នុងកិច្ចដំណើរការជំរឿននោះ ប្រជាពលរដ្ឋនិងមន្ត្រីជំរឿនមួយចំនួនបានលើកពីកង្វះពេលវេលានិងមិនមានចំនួនមន្ត្រីគ្រប់គ្រាន់សម្រាប់ធ្វើជំរឿនរយៈពេល១១ថ្ងៃ។ ក្នុងនោះសំណួរមួយចំនួនមិនត្រូវបានលើកមកចោទសួរនោះទេ។
អានបន្ត -
ក្រុមអ្នកលេងហ្វេសប៊ុកចាត់ទុកសាលក្រមផ្ដន្ទាទោសលោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសថា អយុត្តិធម៌
ក្រុមអ្នកលេងហ្វេសប៊ុក បានសរសេរនៅក្នុងបណ្ដាញសង្គមពីមួយទៅមួយថា ពួកគេនឹងនាំគ្នាធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក អះម៉ាត់ យ៉ះយ៉ា និងក្មួយរបស់លោកវិញ ដោយអះអាងថា សំណុំរឿងផ្ដន្ទាទោសលោកទាំងពីរ ជារឿងអយុត្តិធម៌។ លោក អះម៉ាត់ យ៉ះយ៉ា អះអាងថា អ្នកដែលរៀបចំគម្រោងចាប់លោកដាក់ពន្ធនាគារនេះ គឺក្មួយជីដូនមួយរបស់លោក ដោយសារតែលោក និងពលរដ្ឋជំទាស់នឹងគម្រោងចង់ធ្វើផ្លូវពុះដីវិហារបឹងកក់។
អានបន្ត -
ឯកអគ្គរាជទូតជប៉ុន៖ ជប៉ុនបន្តជួយគាំទ្រកម្ពុជានៅលើវិថីប្រជាធិបតេយ្យ
លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី (Hidehisa Hironouchi) ឯកអគ្គរាជទូតជប៉ុន ដែលត្រូវចប់បេសកកម្មការទូតនៅកម្ពុជា បានបញ្ជាក់ថា ជប៉ុនក៏បានជួយបន្តគាំទ្រកម្ពុជានៅលើវិថីប្រជាធិបតេយ្យ ហើយជប៉ុនតាមរយៈនាយករដ្ឋមន្ត្រីជប៉ុន ក៏បានប្រកាសថា នឹងបន្តគាំទ្រដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បន្តអញ្ជើញនយោបាយវ័យក្មេងកម្ពុជា ដើម្បីទៅរៀនសូត្រនៅប្រទេសជប៉ុន ស្វែងយល់លទ្ធិប្រជាធិបតេយ្យនៅប្រទេសជប៉ុន។
អានបន្ត -
ក្រុមគ្រួសារ អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសគ្រោងដាក់ពាក្យប្ដឹងជំទាស់សាលក្រមផ្ដន្ទាទោស
ក្រុមគ្រួសារ និងសាក្សីក្នុងសំណុំរឿងចោទប្រកាន់លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសពីបទកន្លែងបន្លំឯកសារ ឬជួញដូរមនុស្សថា ជារឿងអយុត្តិធម៌ ហើយថា ជាការរៀបចំឡើងដើម្បីចាប់ខ្លួនអ្នកទាំងពីរ។ ក្រុមគ្រួសារ លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសរបស់លោក នឹងដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍ ឆាប់ៗនេះ។
អានបន្ត -
អ្នកឃ្លាំមើលសង្គមយល់ថា ការធ្វើបត្យាបណ្ណជនល្មើសជនជាតិចិនមិនបានបន្ថយបទល្មើសរបស់ជនជាតិនេះនៅកម្ពុជាទេ
នៅសប្តាហ៍នេះ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនជាតិចិនចំនួនជិត១៣០នាក់ ដែលបានប្រើប្រាស់កម្ពុជាធ្វើជាទីតាំងចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ទៅលើជនជាតិចិនដូចគ្នានៅឯប្រទេសចិន។
អានបន្ត -
ប្រធានាធិបតីអាមេរិកសម្រេចតែងតាំងលោក ប៉ាទ្រីក ម័រហ្វី ជាឯកអគ្គរដ្ឋទូតនៅកម្ពុជា
ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រេចតែងតាំងលោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជាឯកអគ្គរដ្ឋទូតនៅកម្ពុជាហើយ។ ហ្វេសប៊ុក (Facebook) ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាឱ្យដឹងនៅថ្ងៃទី១៥ ខែសីហានេះ លោក ប៉ាទ្រីក ម័រហ្វី នឹងមកបំពេញការងារនៅកម្ពុជាក្នុងពេលឆាប់ៗនេះ។
អានបន្ត -
តំណាងនិយោជកស្នើសុំកាត់បន្ថយថ្ងៃឈប់សម្រាក៤ថ្ងៃបន្ថែមទៀត
តំណាងនិយោជកស្នើឲ្យរដ្ឋាភិបាលកម្ពុជាកាត់បន្ថយថ្ងៃឈប់សម្រាក៤ថ្ងៃបន្ថែមទៀត ខណៈថ្ងៃឈប់សម្រាកឆ្នាំក្រោយត្រូវបានរដ្ឋាភិបាលកាត់បន្ថយមកត្រឹម២២ថ្ងៃ ដែលការកាត់នោះដោយទាំង ថ្ងៃ១០ធ្នូ ទិវាសិទ្ធិមនុស្ស និង២៣តុលាជាថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ តំណាងកម្មករចាត់ទុកការស្នើសុំបន្ថយថ្ងៃឈប់សម្រាកបន្ថែមទៀត គឺជាការប្រឆាំងនឹងប្រយោជន៍កម្មករ។
អានបន្ត -
លោក Murphy ស្បថចូលកាន់តំណែងនិងចាប់ផ្តើមការងារជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីនៅកម្ពុជាឆាប់ៗនេះ
សហរដ្ឋអាមេរិកប្រកាសឲ្យដឹងថា លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាបានស្បថចូលកាន់មុខតំណែងជាផ្លូវការហើយ ក្រោយពីព្រឹទ្ធសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តកាលពីពេលថ្មីៗនេះ។ ហើយលោកឯកអគ្គរដ្ឋទូតនឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។
អានបន្ត -
សកម្មជនបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យប្រមាណ ២០នាក់ជួបជុំគ្នាថ្លែងសារជំរុញរបបក្រុងភ្នំពេញឱ្យស្ដារប្រជាធិបតេយ្យឡើងវិញ
សកម្មជនគណបក្សប្រឆាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ២០នាក់ នៅរសៀលថ្ងៃទី១៣ សីហា ប្រមូលផ្ដុំថ្លែងសាររួមគ្នាបង្ហោះតាមហ្វេសប៊ុក ដើម្បីជំរុញរបរក្រុងភ្នំពេញឱ្យស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ សកម្មជនទាំងនោះលើកឡើងថា ការថ្លែងសារនេះដោយសារព្រួយបារម្ភខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធ EBA ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេស ធ្វើឱ្យកម្មកររោងចក្របាត់បង់ប្រាក់ចំណូល។ មន្ត្រីសង្គមស៊ីវិលថា ការថ្លែងសារនេះ ជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋដោយស្របច្បាប់។
អានបន្ត -
រដ្ឋមន្ត្រីកម្ពុជាបួនរូបនឹងទៅទស្សនកិច្ចនៅអាល្លឺម៉ង់ដើម្បីសិក្សាបន្ថែមពីវិមជ្ឈការ
រដ្ឋមន្ត្រីក្រសួងចំនួនបួនរបស់កម្ពុជានឹងចេញដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់នៅចុងខែកញ្ញាខាងមុខ ដែលមន្ត្រីផ្លូវការអះអាងថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញការអនុវត្តន៍គោលការណ៍វិមជ្ឈការនៅកម្ពុជា។
អានបន្ត -
លោក ស ខេង ស្នើឲ្យបង្កកទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជនជួញដូរមនុស្ស
នៅចំពោះមុខអ្នកតំណាងសាសនាព្រះពុទ្ធ សាសនាកាតូលិកនិងសាសនាអ៊ីស្លាមជាច្រើនរយនាក់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យមានការបង្កកទ្រព្យសម្បត្តិឧក្រិដ្ឋជនដែលបានប្រព្រឹត្តអំពើជួញដូរមនុស្ស។
អានបន្ត -
យុវជន ឈុន ឌីម៉ី ប្ដេជ្ញាធ្វើចម្រៀងរ៉ែបអំពីសង្គមឱ្យបានច្រើនទោះខ្លួនខ្វះខាតស្ទើរគ្រប់យ៉ាងក្ដី
អ្នកចម្រៀងរ៉ែប (Rapper) វ័យក្មេងម្នាក់ ដែលត្រូវអាជ្ញាធរព្រមានចាប់ខ្លួនកាលពីប៉ុន្មានខែមុននោះ បានចេញផ្សាយបទចម្រៀងថ្មីមួយទៀតហើយអំពីសង្គម។ បទនេះមានលក្ខណៈជាការអប់រំបណ្តុះគំនិតឱ្យមនុស្សត្រូវតស៊ូក្នុងជីវិត និងប្រព្រឹត្តតែអំពើល្អ ប៉ុន្តែក៏មានផងដែរនូវតថភាពសង្គមខ្មែរបច្ចុប្បន្ន ដូចជា ការធ្វើចំណាកស្រុក និងគម្លាតរវាងអ្នកមាននិងអ្នកក្រ ជាដើម។ បទនេះឆ្លុះបញ្ចាំងពីរឿងពិតរបស់ម្ចាស់ស្នាដៃ ហើយពលរដ្ឋខ្មែរមួយចំនួនក៏ទំនងជាមានបទពិសោធន៍ និងអតីតកាលដូចគ្នានេះដែរ។
អានបន្ត -
កម្មករកាត់ដេរនៅរោងចក្រមួយក្រុងភ្នំពេញ ធ្វើកូដកម្មទាមទារប្រាក់រំលឹកអតីតភាពការងារ
កម្មករកាត់ដេរប្រមាណ ៥០នាក់ដែលធ្វើការអស់ជាច្រើនឆ្នាំ នៅរោងចក្រ ហ៊ឹង ជីង (Hoeng Chhing Garment Factory) ក្នុងសង្កាត់ស្ទឹងមានជ័យ នាំគ្នាធ្វើបាតុកម្ម ទាមទារប្រាក់រំលឹកអតីតភាពការងារពីថៅកែ ជាច្រើនដងតែមិននៅទាន់ទទួលបាន។ ចំណែកតំណាងរោងចក្រ ស្នើឱ្យកម្មករវិលចូលធ្វើការវិញ និងអត់ធ្មត់រង់ចាំការដំណោះស្រាយនៅចុងខែកញ្ញា ពីព្រោះក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុ គ្មានប្រាក់គ្រប់គ្រាន់បើកឱ្យកម្មករ។
អានបន្ត -
កម្ពុជាប្រតិកម្មចំពោះគម្រោងការដាក់ពង្រាយកាំជ្រួចមីស៊ីលអាមេរិកនៅអាស៊ី
លោករដ្ឋមន្ត្រីការពារជាតិ បានបន្ថែមថា កម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់ គឺប្រកាន់យកសន្តិសុខនិងសន្តិភាពជាស្នូល ដូចជាការលើកឡើងព្រមគ្នាក្នុងបទអន្តរាគមន៍នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាននិងអាស៊ានបូកក្តី។
អានបន្ត