កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
តុលាការកោះហៅលោក សម រង្ស៊ី ជាលើកទីពីរ ឱ្យចូលបំភ្លឺតាមបណ្ដឹងលោក ស ខេង
តុលាការក្រុងភ្នំពេញកោះហៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ជាលើកទីពីរ ឱ្យចូលឆ្លើយបំភ្លឺតាមបណ្ដឹងរបស់លោក ស ខេង ដែលប្ដឹងលោកពីបទញុះញង់។
អានបន្ត -
បាតុករខ្មែររាប់រយនាក់នៅប្រទេសជប៉ុនកំពុងដើរហែក្បួនប្រឆាំងរបបក្រុងភ្នំពេញ
បាតុករខ្មែររាប់រយនាក់ បានដើរហែក្បួន កាន់បដារ និងស្រែកប្រឆាំងការដឹកនាំរបស់លោក ហ៊ុន សែន នៅទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន នៅថ្ងៃទី១២ ខែសីហានេះ។
អានបន្ត -
ក្រុមថៅកែរោងចក្រស្នើអឺរ៉ុប កុំដក EBA ព្រោះប៉ះពាល់ដល់ពលរដ្ឋខ្មែររាប់លាននាក់
ក្រុមថៅកែរោងចក្រអំពាវនាវដល់សហភាពអឺរ៉ុបឱ្យរក្សាការអនុគ្រោះពន្ធ EBA ដល់កម្ពុជាបន្តទៅទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលរស់នៅពឹងអាស្រ័យលើវិស័យកាត់ដេរ។ ការអំពាវនាវជាថ្មីទៀតរបស់សមាគមថៅកែរោងចក្រនេះ ធ្វើឡើងស្របពេលសហភាពអឺរ៉ុបបិទបញ្ចប់នីតិវិធី ៦ខែដំបូងនៃការពិនិត្យ និងវាយតម្លៃស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា នៅថ្ងៃទី១២ សីហា។
អានបន្ត -
សហគមន៍ដីធ្លីខេត្តកោះកុង ទាមទារឲ្យតុលាការដោះលែងពលរដ្ឋម្នាក់ រឿងរានដីព្រៃអភិរក្ស
អ្នកស្រុកស្រែអំបិលប្រមាណ១រយនាក់ នាំស្រែកតវ៉ាទាមទារឲ្យតុលាការខេត្តកោះកុង ដោះលែងបុរសអាយុ ៦៤ឆ្នាំម្នាក់ដោយឥតលក្ខខណ្ឌ ដែលត្រូវបានអាជ្ញាធរចោទប្រកាន់ថា បានកាប់រានដីព្រៃ ធ្វើជាកម្មសិទ្ធិឯកជន។ សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សដែលតាមករណីនេះ ស្នើដល់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ចុះស៊ើបអង្កេតរឿងនេះ ឲ្យបានច្បាស់លាស់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ពលរដ្ឋ។
អានបន្ត -
ក្រសួងទេសចរណ៍សហការជាមួយចិនជម្រុញការបណ្តុះបណ្តាលទេសចរណ៍ឌីជីថល
ក្រសួងទេសចរណ៍នៅថ្ងៃចន្ទនេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តហៃណាន របស់ចិន បើកវគ្គបណ្ដុះបណ្ដាលរយៈពេល១៥ថ្ងៃ ស្តីពីការអភិវឌ្ឍ និងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជាឆ្ពោះទៅឧស្សាហកម្ម ៤.០។ ការបណ្ដុះបណ្ដាលមួយនេះ គឺក្នុងបំណងឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្ស ដែលបម្រើការងារក្នុងវិស័យទេសចរណ៍ ដែលមានការរីកចំរើនខ្លាំងនៅក្នុងសម័យកាលបច្ចេកវិទ្យាឌីជីថល។
អានបន្ត -
សង្គមស៊ីវិលថា ៦ខែនេះ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនប្រសើរឡើងវិញឡើយ
សង្គមស៊ីវិលបារម្ភកាន់តែខ្លាំង ចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ទាប់ពីពិនិត្យឃើញថា រយៈពេល ៦ខែនេះ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនបានផ្លាស់ប្ដូរទៅរកភាពប្រសើរឡើងនោះឡើយ។ សហភាពអឺរ៉ុបនឹងបិទបញ្ចប់ដំណាក់កាល ៦ខែដំបូង នៃការត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា នៅថ្ងៃទី១២ សីហាស្អែកនេះ។
អានបន្ត -
សមាជិកព្រឹទ្ធសភាថ្មី៣រូប ត្រូវបានប្រកាសទទួលស្គាល់
សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី សម្រាប់នីតិកាលទី៤ ចំនួន ០៣រូប។
អានបន្ត -
GMAC ស្នើ EU ពិចារណាលើការដក EBA ជៀសវាងប៉ះពាល់ពលរដ្ឋជាង៣លាននាក់
ខណៈដែលគណៈកម្មការអឺរ៉ុបបានបញ្ចប់នីតិវិធីពិនិត្យសើរើលើប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធឬហៅកាត់ថា EBA សម្រាប់កម្ពុជា នៅថ្ងៃចន្ទនេះ ដើម្បីធ្វើសេចក្តីសម្រេចថាតើត្រូវព្យួរឬក៏រក្សាEBA សំរាប់កម្ពុជាតទៅទៀត សមាគមថៅកែរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC បង្ហាញការបារម្ភថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជាង៣លាននាក់។
អានបន្ត -
មេធាវី លោក ខៀវ សំផន៖ មរណភាពរបស់លោក នួន ជា ជាការបាត់បង់ដៃគូរួមគ្នាតទល់រឿងក្តីក្នុងសាលាក្តីខ្មែរក្រហម
មរណភាពរបស់លោក នួន ជា កាលពីថ្ងៃអាទិត្យទី៤ ខែសីហាឆ្នាំ២០១៩ កន្លងទៅនេះ ធ្វើឲ្យសំណុំរឿងប្រឆាំងនឹងលោក នៅសាលាក្តីខ្មែរក្រហមត្រូវបានបិទបញ្ចប់។ ដូច្នេះសំណុំរឿង ០០២វគ្គ២ នៅសល់តែជនជាប់ចោទ ខៀវ សំផន ម្នាក់ប៉ុណ្ណោះ។
អានបន្ត -
រដ្ឋមន្ត្រីមហាផ្ទៃ ព្រមានស្នងការខេត្តកណ្ដាលថា ខ្ជីខ្ជាការងារ និងដឹកនាំ ក្រោយពីបញ្ឈរជើងមន្ត្រីមូលដ្ឋានពាក់ព័ន្ធល្បែងស៊ីសងជាច្រើននាក់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញលិខិតព្រមានស្នងការខេត្តកណ្ដាលលើកទី១ ដោយមូលហេតុខ្ជីខ្ជាការងារគ្រប់គ្រង និងដឹកនាំ។ សង្គមស៊ីវិលថា ការដំឡើងឋានន្តរសក្ដិ របស់មន្ត្រីរាជការមិនឆ្លងកាត់ ការយល់ព្រម ឬសួរមតិថ្នាក់ក្រោម ទើបបណ្ដាលឲ្យមានការមិនពេញចិត្ត។
អានបន្ត -
ស្នងការនគរបាលខេត្តកណ្ដាលរងការព្រមាន ខណៈកូនប្រុសត្រូវបានផ្លាស់ចេញពីអធិការរង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានចេញមុខព្រមាន លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បន្ទាប់ពីនគរបាលក្រោមឱវាទ ប្តឹងទៅក្រសួងមហាផ្ទៃថា ស្នងការរូបនេះមានបក្សពួកនិងគ្រួសារនិយម។ ខណៈឪពុករងការព្រមាន កូនប្រុស លោក អ៊ាវ ចំរើន ដែលជាអធិការរងក្រុងតាខ្មៅក៏ត្រូវផ្លាស់ចេញផងដែរ ក្រោមហេតុផលបញ្ចៀសគ្រួសារនិយម។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
អានបន្ត -
សកម្មជនបក្សប្រឆាំងនៅកំពង់ចាមបន្តជួបប្រជុំគ្នារឿងបារម្ភសហភាពអឺរ៉ុបផ្ដាច់ពន្ធ EBA
សកម្មជនគណបក្សប្រឆាំងនៅស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម ប្រមូលផ្ដុំគ្នាថ្លែងសារព្រួយបារម្ភខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេសធ្វើឱ្យកម្មកររោងចក្របាត់បង់ប្រាក់ចំណូល។ មន្ត្រីសង្គមស៊ីវិលថា ការថ្លែងសារនេះ ជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋដោយស្របច្បាប់។
អានបន្ត -
ក្រុមយុវជនអតីតCNRP នឹងធ្វើបាតុកម្មទាមទារឱ្យជប៉ុនជួយដឹងឮពីមាតុភូមិនិវត្តន៍លោកសម រង្ស៊ីនៅថ្ងៃស្អែក
នៅថ្ងៃចន្ទ ទី១២ ខែ សីហាស្អែកនេះ សកម្មជន និង អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសជប៉ុន នឹងជួបជុំគ្នាធ្វើបាតុកម្មនៅក្នុងទីក្រុងតូក្យូ។ បាតុកម្មនេះ ធ្វើឡើងក្នុងគោលបំណងទាមទារឱ្យរដ្ឋាភិបាលជប៉ុន និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជួយដឹងឮ និង សម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់លោកសម រង្ស៊ី មកកម្ពុជា។
អានបន្ត -
ខ្មែរនៅអាមេរិក កាណាដា និងកូរ៉េ ទៅចូលរួមបាតុកម្មជាមួយអ្នកនៅជប៉ុនតវ៉ាប្រឆាំងរបបភ្នំពេញ
ទាក់ទងនឹងបាតុកម្មរបស់ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនថ្ងៃទី១២ ខែសីហា ស្អែកនេះ ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក កាណាដា និងកូរ៉េខាងត្បូងក៏នឹងទៅចូលរួម ដែរដើម្បីប្រឆាំងរបបក្រុងភ្នំពេញ។ អ្នកវិភាគថា បាតុកម្មនេះជាសារមានឥទ្ធិពលជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
អានបន្ត -
ពលរដ្ឋ និងយុវជនមួយចំនួនត្រៀមចូលរួមបាតុកម្មទាមទារយុត្តិធម៌ដល់ថ្នាក់ដឹកនាំបក្សប្រឆាំង
ប្រជាពលរដ្ឋ និងយុវជនមួយចំនួនអះអាងថា ពួកគាត់បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការចូលរួមបាតុកម្មទាមទារឱ្យមានការដោះលែងលោក កឹម សុខា និងលើកលែងទោសលោក សម រង្ស៊ី។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសហភាពការងារកម្ពុជា ដឹកនាំដោយលោក រ៉ុង ឈុន និងសហការរក្សាជំហរធ្វើបាតុកម្មនេះ បើទោះបីជារងការព្រមានពីអាជ្ញាធររាជធានីភ្នំពេញក៏ដោ
អានបន្ត -
លោក អាឡាំង ឡូវឹនសល ប្តេជ្ញាគាំទ្រការទាមទារសិទ្ធិសេរីភាពសម្រាប់កម្ពុជា
អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលម្នាក់បានប្តេជ្ញាថានឹងគាំទ្រពលរដ្ឋកម្ពុជាដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សរហូតទាល់តែការទាមទាររបស់ពួកគេសម្រេចបានក្នុងការស្តារគោលការណ៍សាកលនេះឡើងវិញនៅប្រទេសកម្ពុជា។
អានបន្ត -
អ្នកគាំទ្របក្សសង្គ្រោះជាតិក្រៅប្រទេសធ្វើបាតុកម្មនៅតូក្យូសុំអន្តរាគមន៍ជប៉ុន
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសនឹងជួបជុំគ្នាធ្វើបាតុកម្មដ៏ធំមួយទៀត នៅទីក្រុងតូក្យូ ប្រទេសជប៉ុននៅថ្ងៃចន្ទសប្តាហ៍ក្រោយដើម្បីទាមទារឱ្យរដ្ឋាភិបាលជប៉ុនជួយស្តារលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជានិងសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំអតីតបក្សប្រឆាំង។
អានបន្ត -
កម្មករសំណង់នៅកម្ពុជាប្រឈមនឹងបញ្ហាទឹកស្អាតនិងអនាម័យ
នៅតាមការដ្ឋានសំណង់ ក្រុមកម្មករមិនទទួលបានការយកចិត្តទុកដាក់ផ្នែកសុខភាព និងផាសុខភាពសម្រាប់ការរស់នៅរបស់ពួកគេទេ។ របាយការណ៍មួយរបស់សហព័ន្ធសហជីពកម្មករសំណង់បង្ហាញថា កម្មករដែលរស់នៅតាមការដ្ឋានសំណង់ខ្វះទឹកស្អាតប្រើប្រាស់ និងមិនមានបន្ទប់ទឹកគ្រប់គ្រាន់។
អានបន្ត -
បុណ្យសព នួន ជា ប្រព្រឹត្តទៅដោយស្ងៀមស្ងាត់
ពិធីបុណ្យសព នួន ជា បងធំទីពីរនៃរបបខ្មែរក្រហម កំពុងប្រព្រឹត្តទៅដោយស្ងប់ស្ងៀមជិតអតីតគេហដ្ឋានរបស់លោកជាប់ព្រំដែនថៃក្នុងខេត្តប៉ៃលិន។ អ្នកចូលរួមបុណ្យសពរបស់ នួន ជា មួយចំនួនគឺជាអតីតកម្មាភិបាលខ្មែរក្រហមដែលធ្លាប់ស្ថិតនៅក្រោមបញ្ជារបស់លោក។
អានបន្ត -
លោក រ៉ុង ឈុន ប្រកាសផ្អាកបាតុកម្មទាមទារដោះលែងលោក កឹម សុខា និងលើកលែងទោសលោក សម រង្
លោករ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និង ជាប្រធានសហភាពសហជីពកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រកាសលើកពេលធ្វើបាតុកម្ម ដើម្បីទាមទារឱ្យដោះលែងលោកកឹម សុខា និង លើកលែងទោសលោកសម រង្ស៊ី។ ជាបាតុកម្ម ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥ សីហាខាងមុខនេះ។ ជាការកត់សម្គាល់ ការប្រកាសលើកពេលនេះ ធ្វើឡើងក្រោយពីសាលារាជធានីភ្នំពេញបដិសេធសំណើសុំធ្វើបាតុកម្មរបស់លោក រ៉ុង ឈុន។ ប៉ុន្តែ លោករ៉ុង ឈុន បានអះអាងថា ការលើកពេលនេះ គឺដោយសារតែថ្នាក់ដឹកនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមានបេសកកម្មត្រូវបំពេញ។
អានបន្ត