កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ជប៉ុនមានកង្វល់អំពីការរឹតត្បិតសិទ្ធិសេរីភាពរបស់កម្ពុជា និងការចាប់មេបក្សប្រឆាំងដាក់គុក
រដ្ឋាភិបាលជប៉ុនបានលើកឡើងពីក្តីកង្វល់របស់ខ្លួនទាក់ទងនឹងការរឹតត្បិតសិទ្ធិសេរីភាព និងការចាប់មេបក្សប្រឆាំងដាក់គុក។
អានបន្ត -
សង្គមស៊ីវិលសង្ឃឹមថា សាលាឧទ្ធរណ៍នឹងឱ្យ គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ បាននៅក្រៅឃុំ
សង្គមស៊ីវិល និងភរិយារបស់លោក គង់ រ៉ៃយ៉ា សង្ឃឹមថា សាលាឧទ្ធរណ៍នឹងអនុញ្ញាតឱ្យលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ រស់នៅក្រៅឃុំបណ្ដោះអាសន្នតាមការស្នើសុំ។ សាលាឧទ្ធរណ៍នឹងជំនុំជម្រះបណ្ដឹងស្នើសុំនៅក្រៅឃុំរបស់អ្នកទាំងពីរនៅសប្ដាហ៍ក្រោយ បន្ទាប់ពីប្ដឹងជំទាស់សេចក្ដីសម្រេចរបស់សាលាដំបូងកាលពីចុងខែកក្កដា។
អានបន្ត -
សង្រ្គាមប៉ាការផ្ទុះឡើង ខណៈរដ្ឋាភិបាលកម្ពុជាលុបចោលថ្ងៃឈប់សម្រាក២៣តុលា និង១០ធ្នូ
ឆ្លើយតបនឹងការទាមទាររបស់អ្នកវិយោគ ទីបំផុតរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលថ្ងៃឈប់សម្រាកប្រចាំឆ្នាំមួយចំនួនចេញពីប្រតិទិននៅឆ្នាំ២០២០ខាងមុខ ដោយនៅសល់តែ២២ថ្ងៃប៉ុណ្ណោះ។ ការលុបចោលថ្ងៃឈប់សម្រាកទាំងនោះ ក៏មានដោយទាំងថ្ងៃ២៣តុលា ជាថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងថ្ងៃ១០ធ្នូជាទិវាសិទ្ធិមនុស្សអន្តរជាតិផងដែរ ។ ករណីនេះបានធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុក ពិសេសអ្នកធ្វើការនៅអង្គការសង្គមស៊ីវិលក្នុងស្រុកជាច្រើននាំគ្នារិះគន់។
អានបន្ត -
រដ្ឋាភិបាលកាត់បន្ថយថ្ងៃឈប់សម្រាកប្រចាំឆ្នាំដើម្បីតម្រូវចិត្តវិនិយោគបរទេស
តំណាងផ្នែកឧស្សាហកម្មស្វាគមន៍ការសម្រេចចិត្តថ្មីនេះ ប៉ុន្តែក្រុមអ្នកការពារសិទ្ធិសិទ្ធិមនុស្សបានលើកឡើងពីកង្វល់មួយចំនួន។
អានបន្ត -
សមត្ថកិច្ចមិនទាន់ចាប់ខ្លួន លោក គង់ ក្រឹង នៅឡើយ ក្រោយចុះពិនិត្យទីតាំងស្តុកឈើរបស់ឧកញ៉ារូបនេះ នៅខេត្តក្រចេះ
គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបានចុះពិនិត្យទីតាំងស្តុកឈើរបស់ឧកញ៉ា គង់ ក្រឹង ឋិតនៅស្រុកស្នូលខេត្តក្រចេះ ជាប់ព្រំដែនកម្ពុជា-វៀតណាម នៅថ្ងៃចន្ទ ទី៥ សីហា។ ក៏ប៉ុន្តែ សមត្ថកិច្ចមិនទាន់ចាប់ខ្លួនលោក គង់ ក្រឹង នៅឡើយទេ ដោយកំពុងស៊ើបអង្កេតបន្ត។
អានបន្ត -
អ្នកសៀមរាបខ្លះ មានយោបល់ចម្រុះគ្នាទៅលើមរណភាព នួន ជា
ទោះបីពេញមួយជីវិតរបស់លោក នួន ជា មិនធ្លាប់មានប្រវត្តិអ្វីគួរឱ្យកត់សម្គាល់ផ្សាភ្ជាប់នឹងខេត្តសៀមរាប បណ្ដាប្រជាជនមួយចំនួនដែលរស់នៅខេត្តនេះសុទ្ធតែបានបង្ហាញនូវប្រវត្តិដែលរស់នូវរងទុក្ខវេទនា អំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលលោក នួន ជា និងសហការីក្នុងបក្សកុម្មុយនិស្ដកម្ពុជារបស់លោកទទួលគ្រប់គ្រង។
អានបន្ត -
អ្នកកោះកុងជាង ១ពាន់គ្រួសាររកដំណោះស្រាយដីធ្លីពីក្រសួងដែនដី ក្នុងជម្លោះជាមួយក្រុមហ៊ុនស្ករអំពៅ
ប្រជាពលរដ្ឋប្រមាណ ៧០០នាក់ តំណាងឲ្យជាង ១ពាន់គ្រួសារ នៅខេត្តកោះកុង ប្រមូលផ្ដុំគ្នាស្នើសុំដំណោះស្រាយពីក្រសួងដែនដី នៅថ្ងៃទី៥ ខែសីហា ទាក់ទងនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុនស៊ូហ្គើររបស់សមាជិកព្រឹទ្ធសភានៃបក្សកាន់អំណាច លោក លី យ៉ុងផាត់។ ដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ សង្គមស៊ីវិល យល់ថា ក្រសួងដែនដីនិងរដ្ឋបាលខេត្តកោះកុង គួរគិតគូរផ្ដល់សំណងសមរម្យណាមួយដល់ពលរដ្ឋដែលតវ៉ានេះ ឲ្យដូចទៅនឹងពលរដ្ឋផ្សេងទៀតដែលទួលបានសំណងហើយ។
អានបន្ត -
អតីតបុគ្គលិកអាស៊ីសេរីរំពឹងថា នឹងទទួលបានយុត្តិធម៌ បើតុលាការអនុវត្តតាមវិជ្ជាជីវៈត្រឹមត្រូវ
អតីតបុគ្គលិកអាស៊ីសេរីរំពឹងថា នឹងទទួលបានយុត្តិធម៌ពិតប្រាកដ ប្រសិនបើតុលាការអនុវត្តត្រឹមត្រូវតាមវិជ្ជាជីវៈ។ សាលាដំបូងរាជធានីនឹងបើកការជំនុំជម្រះរឿងក្តីអតីតបុគ្គលិកអាស៊ីសេរីបន្តទៀត នៅថ្ងៃសុក្រ សប្តាហ៍នេះ បន្ទាប់ពីសវនាការមិនទាន់ចប់សព្វគ្រប់ កាលពីចុងខែកក្កដា កន្លងទៅ។
អានបន្ត -
មរណភាព នួន ជា មិនសូវមានការលូកមាត់ពីអ្នកនយោបាយក្នុងនាមគណបក្ស?
ពីរថ្ងៃក្រោយមរណភាពរបស់ជនជាប់ចោទ នួន ជា អ្វីគួរឲ្យកត់សម្គាល់គេមិនឃើញមានការលូកមាត់ពីអ្នកនយោបាយខ្មែរឡើយ លើកលែងតែអ្នកនយោបាយពីររូបមកពីអតីតគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ ម្នាក់ប្រកាសអហោសកម្ម និងម្នាក់ទៀតប្រកាសមិនលើកលែងទោស។ ទោះជាបែបនេះក្ដីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាគូសបញ្ជាក់ថា ជុំវិញមរណភាពរបស់ នួន ជា អ្នកនយោបាយនិយាយ ឬមិននិយាយអាស្រ័យលើបបូរមាត់របស់ពួកគេរៀងៗខ្លួន។
អានបន្ត -
ប្រតិទិនឈប់សម្រាកឆ្នាំ២០២០៖ បុណ្យចម្រើនព្រះជន្ម បន្ថយពី៣ថ្ងៃ មកឈប់តែ១ថ្ងៃប៉ុណ្ណោះ
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០ ដែលចំនួនថ្ងៃឈប់សម្រាកមានត្រឹម ២២ថ្ងៃ កាត់បន្ថយ៦ថ្ងៃ។ ក្នុងនោះព្រះរាជពិធិបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ដែលធ្លាប់តែឈប់៣ថ្ងៃ គឺនៅសល់តែ១ថ្ងៃប៉ុណ្ណោះ ចំថ្ងៃទី១៤ ខែឧសភា ប៉ុន្តែបានជំនួសមកវិញនូវបុណ្យចូលឆ្នាំខ្មែរ ដែលការឈប់សម្រាកត្រូវដំឡើងដល់ ៤ថ្ងៃ។
អានបន្ត -
អតីតមន្ត្រីបក្សហ្វ៊ុនស៊ិនប៉ិច មិនគាំទ្រការលក់ស្នាក់ការគណបក្សនៅខេត្តមណ្ឌលគីរី និងខេត្តកំពង់ឆ្នាំង
អតីតអគ្គលេខាធិការ និងជាអ្នកនាំពាក្យ ដែលត្រូវបណ្ដេញចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិចរូបនេះ ប្រាប់អាស៊ីសេរី ថា លោកមិនទាន់ទទួលបានដំណឹងថា គណបក្សហ្វ៊ុនស៊ិនប៉ិច មានបំណងចង់លក់ស្នាក់ការបក្សតាមខេត្តទេ។ តែយ៉ាងណា លោកជំទាស់ដាច់ខាត ចំពោះផែនការនេះ ព្រោះស្នាក់ការទាំងនោះ ជាកេរមរតក ដែលសមាជិកជំនាន់មុនបន្សល់ទុកឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច។
អានបន្ត -
សហគមន៍ការពារព្រៃនៅខេត្តឧត្ដរមានជ័យចោទប៉ូលិសមូលដ្ឋានថា រារាំងមិនឱ្យប្រជុំផ្សព្វផ្សាយច្បាប់ព្រៃឈើ
សហគមន៍ការពារព្រៃឈើរតនៈរុក្ខា នៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ ចោទប្រកាន់ប៉ូលិសសង្កាត់កូនក្រៀលថា បានបិទសិទ្ធិសេរីភាពរបស់ពួកគាត់មិនឱ្យជួបប្រជុំផ្សព្វផ្សាយច្បាប់ព្រៃឈើដល់ប្រជាពលរដ្ឋ។មន្ត្រីសង្គមស៊ីវិលចាត់ទុកទង្វើរបស់សមត្ថកិច្ចនេះថា ជាការអនុវត្តខុសពីច្បាប់ចែង។
អានបន្ត -
សកម្មជនបរិស្ថានថា បទល្មើសព្រៃឈើនៅឱរ៉ាល់ និងភ្នំក្រវាញកណ្ដាលនៅតែបន្តកើតមាន
បើទោះបីជាគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃ ប្រកាសចាត់វិធានការក្ដៅ ទប់ស្កាត់បទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅទូទាំងប្រទេសក្តី ក៏សកម្មជនបរិស្ថានអះអាងថា សកម្មភាពដឹកជញ្ជូនឈើមូលធំៗ តាមគោយន្តចេញពីតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅតែកើតមានច្រើន គ្មានការអនុវត្តច្បាប់។
អានបន្ត -
លោក ហ៊ុន សែន៖ កម្ពុជាមិនមែនជាជម្រករបស់ពួកភេរវកម្ម និងសម្អាតប្រាក់ទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវតែការពារកម្ពុជា កុំឲ្យក្លាយជាកន្លែងលាក់ខ្លួនរបស់ពួកភេរវករ និងកន្លែងលាងលុយកខ្វក់ ប៉ុន្តែ អ្នកឃ្លាំមើលសង្គមកម្ពុជា មើលឃើញថា កម្ពុជាពុំអាចទប់ស្កាត់ចរាចរណ៍លុយកខ្វក់បាននោះឡើយ។
អានបន្ត -
មេដឹកនាំបាតុកម្មប្រឆាំងរបបក្រុងភ្នំពេញនៅប្រទេសជប៉ុនអំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមឲ្យបានច្រើនកុះករ
មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុនអំពាវនាវដល់ពលករខ្មែរ និងពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ត្រៀមខ្លួនក្នុងការចូលរួមធ្វើបាតុកម្មប្រឆាំងរបបក្រុងភ្នំពេញនៅថ្ងៃទី១២ ខែសីហាខាងមុខ ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ថា បាតុកម្មនេះគ្មានឥទ្ធិពលអ្វីដល់របបក្រុងភ្នំពេញនោះទេ។
អានបន្ត -
ពលរដ្ឋកោះកុងបារម្ភដោយសារមន្ត្រីយោធាចេញមុខទិញដីឱ្យក្រុមហ៊ុនចិន UDG
ក្តីបារម្ភដោយសារថ្មីៗនេះមានក្រុមយោធាបានចុះទៅចរចាទិញដីលំនៅដ្ឋានរបស់ពួកគេដើម្បីឲ្យក្រុមហ៊ុនចិន Union Development Group។ ហើយអ្នកភូមិអាចនឹងប្រឈមនឹងការបណ្តេញចេញឬការចាកចេញពីលំនៅដ្ឋានដ៏សុខសាន្តរបស់ពួកគេ។
អានបន្ត -
លោក នួន ជា ជាអ្នកទទួលខុសត្រូវចម្បងក្នុងការជម្លៀសប្រជាពលរដ្ឋខ្មែរ ចេញពីទីក្រុងភ្នំពេញ
លោក នួន ជា អតីតប្រធានសភាប្រជាជននៃកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានទទួលមរណភាពក្នុងវ័យ ៩៣ឆ្នាំ ដោយរោគាពាធកាលពីថ្ងៃទី៤ សីហា នៅក្នុងមន្ទីរពេទ្យរុស្ស៊ី។ ការស្លាប់របស់លោក នួន ជា កើតឡើងនៅខណៈដែលសាលាក្ដីខ្មែរក្រហម មិនទាន់បានបញ្ចប់ទាំងស្រុង នៃសំណុំរឿង ០០២ វគ្គ ២ របស់គាត់នៅឡើយ។ លោក នួន ជា ដែលជាអតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាបងធំទី២ បន្ទាប់ពី ប៉ុល ពត ដែរ នោះ គឺជាអ្នកទទួលខុសត្រូវចម្បងនៅក្នុងការបង្កើតមនោគមវិជ្ជាខ្មែរក្រហម ទាំងមុនពេល និងក្នុងពេលរបបខ្មែរក្រហមកើតឡើង។
អានបន្ត -
លោកហ៊ុន សែន ផ្តាំកុំឲ្យផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំក្រសួងមហាផ្ទៃ
ថ្លែងចេញពីបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី០៥ ខែសីហានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្ដាំដល់អ្នកបន្ដវេនជំនាន់ក្រោយ កុំឲ្យផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំក្រសួងមហាផ្ទៃ និងរក្សាទុកឲ្យអង្គភាពនគរបាល ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃដដែល។
អានបន្ត -
អតីតមេដឹកនាំខ្មែរក្រហមនៅតំបន់ប៉ៃលិនសម្ដែងការសោកស្ដាយចំពោះការស្លាប់លោក នួន ជា
អតីតមេដឹកនាំខ្មែរក្រហមនៅតំបន់ប៉ៃលិនបានសំដែងការសោកស្តាយចំពោះការស្លាប់បាត់បង់ជីវិតរបស់លោក នួន ជា អតីតបងធំទី២ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខណៈដែលអ្នករស់រានមានជីវិតនៅមន្ទីរឃុំឃាំងគុកទួលស្លែង ជំរុញឱ្យសាលាក្តីខ្មែរក្រហមពន្លឿនដំណើរការក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមផ្សេងទៀត ដោយខ្លាចក្រែងស្លាប់បាត់បង់ជីវិតដោយសារវ័យចាស់ជរា។
អានបន្ត -
ស្ថានភាពគ្រួសារលោក ម៉ៃ ហុងស្រៀង កំឡុងពេលលោករត់គេចខ្លួន ២ខែមុនត្រូវប៉ូលិសចាប់
លោក ម៉ៃ ហុងស្រៀង គឺជាជនទី១៤ នៃសកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួនដាក់ពន្ធនាគារ ដោយសាររិះគន់របបក្រុងភ្នំពេញ តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ លោកត្រូវបានប៉ូលិសចាប់ខ្លួន កាលពីយប់ថ្ងៃទី៣០ កក្កដា នៅរាជធានីភ្នំពេញ។
អានបន្ត