កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ភរិយារបស់សកម្មជនបក្សប្រឆាំងខេត្តព្រះសីហនុ ទាមទារឲ្យរបបក្រុងភ្នំពេញដោះលែងប្ដីជាបន្ទាន់ ដោយថា ប្ដីមិនបានធ្វើខុសដូចការចោទប្រកាន់ទេ
ភរិយារបស់សកម្មជនបក្សប្រឆាំង នៅមូលដ្ឋានខេត្តព្រះសីហនុ ទាមទារឲ្យរបបក្រុងភ្នំពេញ ដោះលែងប្ដីជាបន្ទាន់ ដោយសារប្ដី គ្មានបានប្រព្រឹត្តិកំហុសដូចការចោទប្រកាន់ឡើយ។ សមត្ថកិច្ចនៃរបបក្រុងភ្នំពេញ បានចោទប្រកាន់សកម្មជនបក្សប្រឆាំងខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ថាបានបង្ហោះរូបភាពកាត់ត ប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល និងបង្ហោះសារញុះញង់បង្កចលាចលក្នុងសង្គម។
អានបន្ត -
ស្ថានទូតសរអានៅភ្នំពេញកត់សម្គាល់ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែល«មានកំហុសឆ្គងយ៉ាងខ្លាំង»
មួយឆ្នាំក្រោយការបោះឆ្នោត ដែលគណបក្សកាន់អំណាចឈ្នះភ្លូកទឹកភ្លូកដីតែម្នាក់តែង និងក្រោយការរំលាយគណបក្សសង្គ្រោះជាតិដោយតុលាការកំពូល ស្ថានទូតស.រ.អា.នៅភ្នំពេញចេញកំណត់សម្គាល់«ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែលមានកំហុសយ៉ាងខ្លាំង» តែមន្ត្រីរដ្ឋាភិបាលនៅតែអះអាងថា នេះជាការសម្រេចរបស់ពលរដ្ឋកម្ពុជា។
អានបន្ត -
អ្នកជំនាញវិស័យព័ត៌មានរិះគន់ថា របបលោក ហ៊ុន សែន ខ្ជះខ្ជាយថវិកាជាតិអត់ប្រយោជន៍ក្នុងការតែងតាំងទីប្រឹក្សាក្រសួងព័ត៌មាន ១០៦នាក់
នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM លោក ណុប វី រិះគន់របបក្រុងភ្នំពេញថា កំពុងខ្ជះខ្ជាយថវិកាជាតិអត់ប្រយោជន៍ក្នុងការតែងតាំងទីប្រឹក្សាក្រសួងព័ត៌មានរហូតដល់ ១០៦រូប។
អានបន្ត -
សាលាខេត្តព្រះសីហនុ ទាមទារឲ្យ អ្នកចេះភាសាចិនបន្ថែមទៀត ដើម្បីមានតុល្យភាពជាមួយជនជាតិចិន
មន្ត្រីសាលាខេត្តព្រះសីហនុយល់ថា ការដែលមានពលរដ្ឋខ្មែរចេះភាសាចិនច្រើន ដែលបានបំរើការងារនៅក្នុងក្របខណ្ឌ ឬក្រៅក្របខណ្ឌបុគ្គលិកសាលាខេត្តព្រះសីហនុកាន់តែច្រើន កាន់តែល្អ។ ការលើកឡើងរបស់មន្ត្រីខេត្តព្រះសីហនុដូច្នេះ ធ្វើឡើងបន្ទាប់ពីខេត្តព្រះសីហនុ បានក្លាយជាគោលដៅវិនិយោគរបស់ជនជាតិចិន យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយមានបញ្ហាប្រឈមចំពោះការប្រើភាសាចិននៅតាមផ្នែកមួយចំនួនជាពិសេសផ្នែកសំណង់។
អានបន្ត -
កម្ពុជានឹងបញ្ជូនសំរាមប្លាស្ទិកជិត១៦០០តោនទៅប្រទេសដើមវិញនៅចុងខែសីហា
ប្រទេសកម្ពុជាប្រកាសឲ្យដឹងថា សំរាមចំនួន១៦០០តោនដែលនាំចូលដោយក្រុមហ៊ុនខែ្មរមួយនឹងត្រូវបញ្ជូនទៅកាន់សហរដ្ឋអាមេរិកនិងប្រទេសកាណាដាវិញនៅចុងខែសីហាខាងមុខ។ មន្ត្រីក្រសួងបរិស្ថានអះអាងថា កាកសំណល់ទាំងនោះមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាពមនុស្សទេ។
អានបន្ត -
ទូតអាមេរិកាំងបន្តរិះគន់ការបោះឆ្នោតនៅកម្ពុជានិងស្នើឱ្យបញ្ឈប់ការធ្វើទុក្ខទោសនយោបាយ
ការអំពាវនាវរបស់សហរដ្ឋអាមេរិកធ្វើឡើងនៅចំខួបលើកទីមួយនៃការបោះឆ្នោតជាតិក្នុងប្រទេសកម្ពុជាដែលសហរដ្ឋអាមេរិកនៅតែបន្តរិះគន់និងបានចាត់ទុកថា«មានកំហុសឆ្គងយ៉ាងខ្លាំង»និង«មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា»ដែរ។
អានបន្ត -
សម្តេច ហ៊ុន សែន នឹងចាត់ឱ្យ ACU ចុះទៅចាប់មន្រ្តីពុករលួយផ្ទាល់តែម្តង
ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារពហុកីឡដ្ឋានជាតិ «មរតកតេជោ» នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការអនុវត្តអភិក្រមទី៥ «វះកាត់» ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ។
អានបន្ត -
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អះអាងថា ជប៉ុនចង់ឃើញកម្ពុជាដើរលើគន្លងប្រជាធិបតេយ្យត្រឹមត្រូវឡើងវិញ
រដ្ឋាភិបាលជប៉ុននៅតែមានទំនាក់ទំនងជាមួយរបបក្រុងភ្នំពេញ ទោះបីជារបបនេះ បានរៀបចំព្រឹត្តិការណ៍បោះឆ្នោត ដែលអ្នកសង្កេតការណ៍ថា ជាការបោះឆ្នោតក្លែងក្លាយផ្ទុយពីប្រជាធិបតេយ្យក្ដី។ ទោះជាយ៉ាងនេះក្ដី ចៅសង្កាត់ជាប់ឆ្នោតសង្កាត់អូចារ ខែត្របាត់ដំបង ដែលជប៉ុនបានអញ្ជើញទៅសិក្សាការបោះឆ្នោតនៅប្រទេសជប៉ុន ក្នុងចំណោមយុវជនដទៃទៀតនោះ អះអាងថា ជប៉ុនក៏ចង់ឲ្យកម្ពុជារៀបចំការបោះឆ្នោត តាមបែបប្រជាធិបតេយ្យសេរីភាពពហុបក្ស និងមានគណបក្សប្រឆាំងដ៏ធំជាងគេចូលរួមដែរ។
អានបន្ត -
នៅថ្ងៃខួបបោះឆ្នោតលោក សម រង្ស៊ី អំពាវនាវពលរដ្ឋឲ្យក្រោកឈរឡើង
ការបោះឆ្នោតជាតិនៅកម្ពុជាដែលបានរៀបចំឡើងកាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំមុនធ្វើឡើងដោយគ្មានការចូលរួមពីអតីតគណបក្សប្រឆាំងនេះក្រោយពីតុលាការកំពូលបានរំលាយចោលហើយចាប់ប្រធានគណបក្សដាក់ពន្ធនាគារនិងហាមឃាត់មន្ត្រីជាន់ខ្ពស់ចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
អានបន្ត -
មួយឆ្នាំក្រោយពីគណបក្សប្រជាជនដឹកនាំរដ្ឋាភិបាលឯកបក្ស
នៅសល់រយៈពេលជាងមួយខែទៀត រាជរដ្ឋាភិបាលបច្ចុប្បន្នដែលគេហៅថាជារដ្ឋាភិបាលឯកបក្សនឹងមានអាយុមួយឆ្នាំពេញលេញ។ មន្ត្រីគណបក្សកាន់អំណាច និងក្រុមអ្នកឃ្លាំមើលបានវាយតម្លៃពីដំណើរការរដ្ឋាភិបាលផ្សេងៗគ្នា។
អានបន្ត -
អាជ្ញាធរមូលដ្ឋាននៅខេត្តបាត់ដំបងគំរាមសកម្មជនបក្សប្រឆាំងដល់ផ្ទះ ឱ្យឈប់ជួបជុំថ្លែងសារនយោបាយ
អាជ្ញាធរឃុំនៅស្រុកបវេល ខេត្តបាត់ដំបងចំនួន២នាក់ នៅរសៀលថ្ងៃទី២៩កក្កដា នាំគ្នាទៅហាមឃាត់សមាជិកក្រុមប្រឹក្សាស្រុកបវេលជាប់ឆ្នោតគណបក្សប្រឆាំងដល់ផ្ទះឱ្យឈប់ជួបជុំគ្នាថ្លែងសារនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិបន្តទៀត។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកទង្វើរបស់អាជ្ញាធរនេះ ថាជាការគំរាមកំហែងបំភិតបំភ័យបិទសិទ្ធិសេរីភាពក្នុងការជួបជុំគ្នារបស់ពលរដ្ឋដោយខុសច្បាប់។
អានបន្ត -
លោក ហ៊ុន សែន ពន្យុះអាមេរិកឱ្យដាក់ទណ្ឌកម្មរបបលោកឱ្យបានឆាប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញមុខថ្លែងការណ៍ជាសាធារណៈឡើងវិញនៅថ្ងៃនេះ បន្ទាប់ពីបានស្ងប់ស្ងាត់មួយរយៈ ដោយសារបញ្ហាសុខភាព និងហេតុផលដទៃទៀត។ លោកបានបញ្ចេញប្រតិកម្មឆ្លើយតបនឹងបញ្ហាជាច្រើន តាំងពីរឿងផ្ទាល់ខ្លួនរហូតដល់រឿងប្រទេសជាតិ ជាពិសេសលោកសង្កត់ធ្ងន់រឿងច្បាប់ដាក់ទណ្ឌកម្មរបបរបស់លោក។ អ្នកវិភាគថា លោក ហ៊ុន សែន មិនចាំបាច់ឌឺដងឱ្យសហរដ្ឋអាមេរិកទេ ព្រោះរបបក្រុងភ្នំពេញនឹងត្រូវរងទណ្ឌកម្មពីអាមេរិកដោយចៀសមិនរួច បើមិនព្រមស្តារស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះ។
អានបន្ត -
រថយន្តដឹកកម្មករនៅតែបន្តគ្រោះថ្នាក់លើផ្លូវថ្នល់ ខណៈការទប់ស្កាត់គ្មានប្រសិទ្ធភាព
យ៉ាងហោចណាស់កម្មការិនីពីរនាក់បានស្លាប់ ខណៈកម្មការិនី៣១នាក់ទៀតបានរងរបួសក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករមួយគ្រឿង នៅថ្ងៃទី៣០ខែកក្កដានេះ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។ ភ្លាមៗក្រសួងការងារនិងសហជីពមួយចំនួនបានចូលរួមសោកស្ដាយចំពោះហេតុការណ៍នេះ។ ប៉ុន្តែអ្វីគួរកត់សម្គាល់ នេះមិនមែនជាលើកទីមួយឡើយ ដែលរថយន្តដឹកកម្មករនៅតែបន្តគ្រោះថ្នាក់លើផ្លូវថ្នល់ ខណៈក្រុមសហជីពបានរិះគន់ចំពោះចំណាត់ការទប់ស្កាត់គ្មានប្រសិទ្ធិភាពរបស់ភាគីពាក់ព័ន្ធ។
អានបន្ត -
សហគមន៍មានជម្លោះដីធ្លី ខេត្តត្បូងឃ្មុំ នាំគ្នារកកិច្ចអន្តរាគមន៍ជាថ្មីពីក្រសួងដែនដី
អ្នកត្បូងឃ្មុំ ប្រមាណ ១៤០នាក់ តំណាងឲ្យពលរដ្ឋជិត ៧រយគ្រួសារ ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ប្រមូលគ្នានៅមុខក្រសួងដែនដី នៅថ្ងៃទី២៩ កក្កដា ស្នើសុំកិច្ចអន្តរាគមន៍ជាថ្មី ក្រោយពីក្រសួងច្រានចោលសំណើពួកគាត់ កាលពីសប្ដាហ៍មុន រឿងទាមទារដីព្រៃសហគមន៍ពីក្រុមហ៊ុនចិន មកវិញ។
អានបន្ត -
សម្តេច ហ៊ុន សែន ពន្យល់រឿងចាប់ខ្លួនមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការចាប់ខ្លួនមន្រ្តីសុរិយោដីខេត្តពោធិ៍សាត់ចំនួន៣នាក់ គឺពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើពុករលួយទារលុយខុសច្បាប់១០ម៉ឺនដុល្លារ ពេលមានក្រុមហ៊ុនមួយសុំច្បាប់សាងសង់។ ការថ្លែងនេះ ធ្វើឡើងក្នុងពេលអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។
អានបន្ត -
កម្មករ ២នាក់ស្លាប់ ៣០នាក់របួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករនៅខេត្តស្វាយរៀង
កម្មករ ២នាក់ ស្លាប់ និង ៣០នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ ស្ថិតនៅចំណុចភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
អានបន្ត -
នាយករដ្ឋមន្ត្រីនិងធនាគារជាតិអះអាងផ្សេងគ្នា ករណីទប់ទល់នឹងការបិទសេដ្ឋកិច្ចនិងគ្មានជំនួយបរទេស
ទោះគ្មានជំនួយពីបរទេសក៏កម្ពុជា មានសមត្ថភាពបើកប្រាក់ខែឲ្យ មន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធ លើសពី១ឆ្នាំដែរ។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាថ្ងៃទី២៩ ខែកក្កដានេះ ខណៈមន្ត្រីជាន់ខ្ពស់នៃធនាគារជាតិអះអាងថាកម្ពុជាអាចរស់បានជិតកន្លះឆ្នាំ បើមានការហ៊ុមព័ទ្ធសេដ្ឋកិច្ច។
អានបន្ត -
លោកហ៊ុន សែន៖ សេចក្តីស្នើច្បាប់ HR ៥២៦ នឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក
ខណៈដែលសេចក្តីស្នើច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដែលមានគោលបំណងដាក់ទណ្ឌកម្មមន្រ្តីជាន់ខ្ពស់របស់កម្ពុជាកំពុងស្ថិតក្នុងដៃរបស់ព្រឹទ្ធសភាអាមេរិក លោក ហ៊ុន សែន ព្រមានថា ការអនុម័តសេចក្តីស្នើច្បាប់នេះនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
អានបន្ត -
លោក ហ៊ុន សែន ជំរុញឲ្យអាមេរិករឹបអូសប្រាក់កូនៗរបស់ លោក និងប្រាក់របស់មន្ត្រី បើមាននៅក្រៅប្រទេស
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានជំរុញឲ្យសហរដ្ឋអាមេរិកពន្លឿនការរឹបអូសយកប្រាក់របស់កូនៗលោក និងប្រាក់របស់មន្រ្តីរដ្ឋាភិបាលកម្ពុជាមួយចំនួន ប្រសិនបើពួកគេមានលុយចាយមិនអស់ហើយយកទៅផ្ញើទុកនៅក្រៅប្រទេសនោះ។ ការថ្លែងបែបនេះរបស់នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃចន្ទនេះគឺជាការឆ្លើយតបនឹងការអនុម័តច្បាប់នាពេលថ្មីៗនេះ របស់រដ្ឋសភាអាមេរិក ក្នុងគោលដៅដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជាដែលធ្វើខូចលទ្ធិប្រជាធិបតេយ្យ។
អានបន្ត -
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសហូបសាច់ជ្រូកវិញ
ជាថ្មីម្ដងទៀត សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើការបរិភោគសាច់ជ្រូកឡើងវិញ តាមរយៈការយល់ដឹងអំពីព័ត៌មាននៃសាច់ជ្រូកច្បាស់លាស់។ ការលើកឡើងរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាដូច្នេះ គឺបន្ទាប់ពីប្រជាពលរដ្ឋខ្មែរ បាននាំគ្នាផ្អាកបរិភោគសាច់ជ្រូក អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយសារតែការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅក្នុងប្រទេសកម្ពុជា។
អានបន្ត